រឿង ភ្នំគីរីរម្យ
ឈ្មោះគិរីរម្យជានាមថ្មីទើបតែប្រតិស្ឋានឡើង រវាងឆ្នាំ១៩៣០ប៉ុណ្ណោះដូច្នេះហើយ បានជាអ្នកផងតែងឆ្ងល់ថា ឈ្មោះគិរីរម្យមិនសមជាឈ្មោះពី បរមបុរាណសោះមតិ នេះយល់ត្រូវណាស់ ព្រោះតាមឯកសារដែលមានខ្លះ នៅក្រុមជំនុំទំនៀមទំលាប់ និងតាមការសាកសួរចាស់ៗដែលនៅចេះចាំរឿងនេះ បានបញ្ជាក់ថាពីដើមភ្នំគិរីរម្យ -ទាំងមូលរួមបញ្ចូលទាំងភ្នំជិតខាងផង អ្នកស្រុកហៅថាភ្នំវរវង្សសូវង្សទាំងអស់ ។
ទើបតែក្នុងរវាង គ.ស១៩៣០ ប៉ុណ្ណោះទើបមាននាមថា ភ្នំគិរីរម្យនេះកើតឡើងដើម ហេតុនាំឱ្យកើតឈ្មោះថ្មីនេះ គឺកាលនោះព្រះករុណាព្រះបាទសម្ដេចមុនីវង្សទ្រង់ បាន យាងទៅលំហែព្រះកាយនៅលើខ្នង ភ្នំត្រង់ទីនោះហើយព្រះអង្គទ្រង់សព្វព្រះទ័យ នឹងទេសភាពនៅទីនោះទើបទ្រង់ប្រោសប្រទាននាមថ្មីថា គិរីរម្យ ដែលមានន័យថា ភ្នំជាទីរីករាយជាប់រហូតមក ប៉ុន្តែនាមនេះសំគាល់តែត្រឹមខ្នងភ្នំមួយកន្លែងនេះឯង ដូច្នេះបានជាខ្នងភ្នំផ្សេងៗនៅជិតខាងសុទ្ធតែមាននាមដោយឡែកៗទៀត ដូចជាភ្នំកូន សត្វភ្នំកម្មជ្ជវាត...។ រីឯឈ្មោះដើមដែលអ្នកស្រុកធ្លាប់ហៅថាភ្នំវរវង្សនោះ គឺសំដៅ យកតូ ជួរភ្នំទាំងមូល ហើយគេមានទាំងចាំរឿងព្រេងនិទានពីឈ្មោះភ្នំនេះដូចតទៅ:
សេចក្តីតំនាលថា : កាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គព្រះនាម ព្រះបាទ សូរិយា សោយរាជ្យនៅក្រសន់នគរ។ ព្រះមហាក្សត្រនេះមាន អគ្គមហេសីពីរ ព្រះអង្គ គឺទី១ព្រះនាមវង្សធ្យា មានព្រះរាជបុត្រ២អង្គគឺ វរវង្ស និងសូរវង្ស មហេសីទី២ ព្រះនាមមន្ទា មានបុត្រ១ព្រះអង្គ គឺវៃវង្សា ។
ចាប់តាំងពីព្រះរាជបុត្រទាំង៣អង្គ មានព្រះជន្មពេញវ័យកាលណា ព្រះនាងមន្ទាជា ព្រះមហេសីចុង កើតមានសេចក្ដីច្រណែនឈ្នានីសដោយខ្លាចរាជសម្បត្តិ ធ្លាក់លើរាជ - បុត្ររបស់មហេសីដើម។ ដូច្នេះព្រះនាងមន្ទារករឿងញុះញង់បំបែក រៀងរាល់ថ្ងៃ។ ថ្ងៃ១ព្រះរាជកុមារសូរវង្សនិងវរវង្សនាំបងប្អូនដើរលេងកំសាន្តតាម ទីធ្លាស្រាប់តែនាង មន្ទាចាប់ព្រះរាជកុមារទាំង២យកមកគាបជាប់នៅចន្លោះភ្លៅ ហើយ
ស្រែកប្រាប់ឱ្យអ្នក ផងឮថាព្រះរាជកុមារប្រមាថមើលងាយខ្លួន ហ៊ានមកចាប់មាតាចុងទាំងកម្លាំង។ ព្រះបិតា បានឃើញដូច្នេះខ្ញាល់យ៉ាងខ្លាំង ហើយឱ្យ ពេជ្ឈឃាដនាំទៅសំលាប់ដោយឥតបាន គិតពិចារណា។
ប៉ុន្តែដោយបុណ្យបារមី របស់ព្រះរាជកុមារក្នុងពេលដែលពេជ្ឈឃាដរៀប និងសំលាប់ព្រះនាងវង្សធ្យាជាមាតាបានទៅទាន់ អង្វរពេជ្ឈឃាដកុំឱ្យសំលាប់ ។ ពេជ្ឈឃាដមានចិត្តមេត្តាក៏ នាំព្រះរាជបុត្រ ទាំង២ព្រះអង្គគេចចេញពីព្រះនគរព្រះមាតា បានទាំងប្រគល់ឱ្យព្រះរាជកុមារនូវ ព្រះទំរង់រាជ្យមួយៗម្នាក់ផងហើយសន្យាថាគំរប់ ១០ ឆ្នាំឱ្យវិលមកព្រះនគរវិញ ព្រះរាជកុមារទាំង២ព្រះអង្គបានទទួលបណ្តាំមាតាហើយ យាងកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនា ដោយទ្រង់អស់ព្រះកាយពលខ្លាំងក៏ទ្រង់ផ្ទុំ លក់ក្រោមម្លប់ឈើនាព្រៃដ៏ស្ងាត់ជ្រងំ។
ពេលនោះព្រះឥន្ទ្រាធិរាជ្យ បានទតយល់ព្រះរាជបុត្រភ្លាម ក៏និម្មិតជាមាន់ស១ ខ្មៅ១ ចុះមករកស៊ីក្បែរព្រះរាជកុមារ ហើយនិយាយថាៈ "ខ្ញុំជាមាន់ខ្មៅ បើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងតែ៧ឆ្នាំ នឹងបានសោយរាជ្យ” ។ "
ចំនែកខ្ញុំជាមាន់ ស ក៏ដូច្នេះដែរ បើអ្នកណាបានស៊ីសាច់ខ្ញុំកន្លងបានតែ៧ខែ នឹងបាន សោយរាជ្យ”។ មាន់ទាំងពីរជជែកគ្នាហើយជល់គ្នានៅចំពោះព្រះភ័ក្ត្រ ព្រះរាជកុមារ រហូតដល់ស្លាប់រៀងខ្លួន។ ព្រះរាជកុមារនឹកឆ្ងល់ក្នុងព្រះទ័យខ្លាំង ណាស់ហើយដោយ ឃ្លានអាហារផងនោះ សូរវង្ស ក៏រើសយកមាន់ស ឯវរវង្ស ក៏រើសយកមាន់ខ្មៅយកទៅ ចំអិនសោយដោយសុខសាន្ត។ សោយសាច់មាន់ រួចហើយព្រះរាជកុមារទាំងពីរ អង្គក៏ធ្វើដំណើរទៅទៀតអស់រយៈពេល៧ខែគត់ បានទៅដល់សាលាសំណាក់នៅ ក្នុងព្រៃ នានគរគន្លពបុរី ហើយសម្រាកនៅទីនោះ ។
និយាយពីនគរនេះក្រោយដែលព្រះរាជាសោយទីវង្គតទៅ នាម៉ឺនសេនាអាមាត្រ រៀបចំ ធ្វើការផ្សងរកអ្នកមានបុណ្យដើម្បីគ្រងរាជ្យសម្បត្តិនៅប្រទេសរបស់ខ្លួន កាលដែលបាន រៀបចំក្បួនស្រេចហើយ ក៏ធ្វើដំណើរចេញទៅដោយអោយរាជគជេន្ទ្រដែលតាំងបុស្ស បុកនៅមុខគេបង្អស់ ហើយអធិដ្ឋានថា បើអ្នកណាជាអ្នកមានបុណ្យសូមឱ្យរាជគជេន្ទ្រ នេះឈប់ភ្លាមនៅចំពោះមុខអ្នកមានបុណ្យនោះ ។
កាលដែលរាជគជេន្រ្ទមកដល់ សាលាសំណាក់ដែលព្រះរាជកុមារ ទាំងពីរផ្ទំលក់ក៏ឈប់នៅស្ងៀម ក្រុមសេនាមាត្រ បានឡើងទៅលើសាលា ហើយយាងព្រះរាជកុមារនាមសូរវង្សអោយទៅគ្រងរាជ សម្បត្តិនៅគន្លពបុរីនោះ ។
ព្រះរាជកុមារពុំព្រមទទួលសោះដោយប្រកែកថា គ្មានសមត្ថភាពតែសេនាមាត្រ មិនព្រម
ដល់វរវង្សជាបួនខ្លាំងណាស់ សុំអោយសេនាមាត្រយក វរវង្សជាបួនទៅជាមួយផងតែគេ
នាំគ្នាបីត្រកងលើកដាក់លើបុស្សបុក ហើយហែរទៅកាន់រាជធានី។ ព្រះកុមារនឹកអាល័យ មិនព្រមយក ។ លុះទៅដល់ព្រះនគរក៏រៀបចំអភិសេក ព្រះកុមារសូរវង្ស ជាមួយ ព្រះនាងសបុប្ផាជារាជបុត្រីនៃព្រះអតីត មហាក្សត្រនគរនេះនឹងថ្វាយរាជ្យជាព្រះ មហាក្សត្រយ៉ាងសុខសាន្ត។ ចំនែកព្រះរាជកុមារវរវង្ស កាលដែលបានក្រោកឡើងបាត់ ព្រះរៀមមិនឃើញ ក៏ទ្រង់ព្រះកន្សែងព្រួយរាជហឫទ័យយ៉ាងខ្លាំងដើរស្រែកហៅពាស ពេញព្រៃតែមិនឃើញសោះ។ វរវង្សអស់សង្ឃឹមមិនដឹងទៅរកទីណាក៏យាងកាត់ព្រៃ តាមដានជើងដំរីរាជ ទៅដល់រាជវាំងនៃព្រះរៀម សុំអ្នកយាមចូលតាមទៅរកតែគេពុំព្រម
អោយចូលដោយគំរាមកំហែងថែមទៀត ។
ព្រះរាជកុមារក៏គេចចេញអំពីទីនោះទៅតាមយថាកម្ម។ លុះដើរកាត់ព្រៃអស់៥ យប់៥ថ្ងៃទើបបានដល់ផ្ទះដូនចាស់មួយនៅក្បែរវាំងនៃព្រះរាជានាមព្រះបាទ ធរណីតនានគរមួយ ហើយសុំដូនចាស់ នោះស្នាក់នៅអាស្រ័យមួយយប់ផង ដូន ចាស់ក៏ព្រមអោយស្នាក់ដោយរីករាយ ។
តែដូនចាស់អប្រិយនោះបានឃើញ ព្រះទម្រង់ ព្រះរាជកុមារនឹកស្មានថាជាចោរលួចរបស់ព្រះរាជទ្រព្យក៏ចូលទៅ ទូលព្រះរាជា១ ទ្រង់ព្រះពិរោធខ្លាំងបានបញ្ជារអោយសេនាទាហានចាប់ចងទៅ សួរចម្លើយទោះ បីព្រះរាជកុមារឆ្លើយថា ព្រះទម្រង់នេះជាកេរដំណែលពីព្រះ មាតារបស់ព្រះអង្គក៏ ដោយក៏ព្រះរាជា នៅតែចោទថាជាចោរ ហើយបញ្ជារទាហានចាប់យកទៅដាក់ទ្រង់ ដែក សែនទារុណ ។
ថ្ងៃមួយមានយក្សកំណាច បានចូលទៅរាតត្បាត នគរជ័យបុរីដែល មានព្រះមហាក្សត្រនាមព្រះបាទសោទត្ត ជាមិត្តស្និទ្ឋស្នាល ជាមួយនិងព្រះបាទធរណិត បណ្តាលអោយនគរនេះជ្រួល ច្របល់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះវាចូលមកដល់ក្នុងវាំង ដេញកំចាត់អារក្ស ដែលយាមទ្វារវាំងស្តេចអោយរត់ខ្ចាត់ខ្ចាយអស់ ហើយប្រាថ្នាស៊ី ស្តេចសោទត្ត ទៀតតែមិនទាន់បានចូលទៅចាប់ស្តេចនៅឡើយ វាចូលទៅពួនសម្ងំ នៅក្នុង គុហានាកន្លែងអារក្សនោះទៅ។
និយាយពីស្តេចសោទត្ត កាលបើជ្រាបដូច្នេះភ័យណាស់ ក៏ត្រាស់បញ្ជារអោយសេនា ចេញសំពៅទៅនគរព្រះបាទធរណិត ដើម្បីថ្វាយដំណឹង អំពីព្រឹត្តិការណ៏នេះហើយសូម អោយព្រះអង្គជួយជ្រោមជ្រែងក្នុងរឿងនេះផង។ ព្រះបាទធរណិតបានជ្រាបភ្លាមក៏ បង្គាប់បញ្ជារអោយសេនារុញសំពៅទំលាក់ទឹកចេញដំណើរទៅនគរជ័យបុរី។ ប៉ុន្តែពួក សេនាទាំងឡាយរុញសំពៅមិនរួចសោះ ក៏ប្រកាសរកអ្នកខ្លាំង ពូកែដើម្បីរុញសំពៅ) នេះចុះទឹក ព្រះរាជកុមារវរវង្ស ដែលនៅក្នុងទ្រុងដែកក៏បាន ធានាខ្លួននឹងរុញសំពៅ
នេះបាន ព្រះរាជាទ្រង់សន្យាថាបើឯងរុញសំពៅនេះបាន នឹងដោះលែងអោយជាអ្នក ជា ហើយនឹងព្រះរាជទានរង្វាន់យ៉ាងច្រើន។ ដោយបុណ្យវាសនាពីព្រេងនាយ ព្រះរាជកុមារ ក៏រុញសំពៅបានយ៉ាងធូរ។ ព្រះរាជាក៏ធ្វើដំណើរតាមសំពៅទៅនគរ ជ័យបុរី ដោយយកព្រះរាជកុមារវរវង្ស និង ព្រះនាងកេសកេសីជាបុត្រីព្រមទាំង សេនាមន្រ្តីទៅផង។ ទៅដល់នគរជ័យបុរី បានឱ្យពួកពលរេហ៏បោះព្រះពន្លានៅ ក្បែរវាំងព្រះបាទសោទត្ត ហើយព្រះអង្គចូលទៅប្រាស្រ័យជាមួយ នឹងព្រះបាទ សោទត្តក្នុងព្រះរាជវាំង។
ថ្លែងពីព្រះនាងកេសកេសី ទ្រង់បានផ្ទុំលក់ក្នុងរាត្រី បានយល់សប្តិឃើញតាចាស់ម្នាក់ មកប្រាប់ថា ព្រះរាជកុមារវរវង្សនេះហើយ ជាព្រះស្វាមីពីអតីតកាល។ កាលដែល ព្រះនាងក្រោកឡើង បាននឹកមមៃដល់ព្រះរាជកុមាររហូតទាល់តែព្រះទ័យប្រតិព័ទ្ធ ស្នេហាចំពោះព្រះរាជកុមារយ៉ាងខ្លាំង។ ឯព្រះរាជកុមារក៏មាន សេចក្តីស្នេហាចំពោះ ព្រះនាងដែរ។ មួយថ្ងៃៗព្រះរាជកុមារ និងព្រះនាងតែងតែ និយាយដាក់ពាក្យសំដីទៅ វិញទៅមក។ ចំណែកព្រះបាទធរណិតជាព្រះបិតា កាលបានជជែកនិងព្រះបាទសោទត្ត ដឹងរឿង
សព្វគ្រប់ហើយក៏និយាយថា យើងមានកុមារម្នាក់ដែរជាអ្នកលួចរបស់ ព្រះរាជទ្រព្យ ហើយយើងបានយកទៅ ធ្វើទោសដាក់ទ្រង់ដែក ប៉ុន្តែកុមារនេះខ្លាំងពូកែ ណាស់អាចរុញសំពៅដែល មនុស្សជាច្រើនរុញមិនបាននោះឱ្យរួចបាន ឥឡូវជូនដំណើរ យើងមកនៅក្នុង ព្រះពន្លាខាងក្រៅវាំងឯណោះ គួរតែឱ្យកុមារនេះល្បងនឹងយក្សមើល តើវាព្រម ឬ មិនព្រម បើវាព្រមសាកល្បងនឹងយក្ស ទោះបីមិនឈ្នះយក្សក៏យើង
មិន ខ្វល់ដែរព្រោះវាជាមនុស្សមានទោសរួចមកហើយ។ គិតដូច្នេះក៏ឱ្យបម្រើទៅហៅ វរវង្សមកប្រាប់រឿងដែលយក្សខ្លាំងពូកែ ប្រាថ្នាមកស៊ីស្តេចសោទត្តឥឡូវសុំឱ្យ ព្រះរាជ កុមារទៅសំលាប់យក្សនោះ បើសំលាប់បាននឹងឱ្យរង្វាន់យ៉ាងលើសលប់ ។
ព្រះរាជកុមារក៏ទទួលតាមព្រះរាជបញ្ជារ ប៉ុន្តែដើម្បីកុំឱ្យយក្សស្គាល់ថាជាមនុស្សធម្មតា ព្រះរាជកុមារវរវង្សបានសុំគ្រឿងរាជ ព្រះខ័នរាជរបស់ព្រះសោទត្តមកតែងព្រះអង្គឱ្យ ដូចស្ដេចសោទត្តមែនៗ ហើយចូលប្រយុទ្ធនិងយក្សនៅក្នុងគុហា លុះត្រាតែយក្ស រាប់បាត់បង់ជីវិតក្នុងគ្រានោះទៅ ។ ចំនែកព្រះបាទធរណិតបាន ឃើញព្រះរាជកុមារខ្លាំង ពូកែមានរិទ្ធអំណាចដូច្នេះ ក៏លើកព្រះនាងកេសកេសី ជាព្រះរាជបុត្រីឱ្យជាព្រះអគ្គជា យប្រគល់រាជ្យសម្បត្តិឱ្យស្នងរាជជំនួសព្រះអង្គ។ ឯព្រះបាទសោទត្តបានឃើ យាហើយប្រគល់រ ព្រះរាជកុមារសម្លាប់យក្សបាន ជាការជួយព្រះអង្គឱ្យរួចផុតពីភយន្តរាយក៏លើក ព្រះ
នាងវរវតី ជាព្រះរាជបុត្រីផ្សំជាព្រះអគ្គជាយា ហើយប្រគល់រាជសម្បត្តិឱ្យស្នង រាជក្នុងនគរជ័យ នគរជ័យបុរីទាំងមូលដែរ។ ព្រះរាជកុមារត្រូវបានសោយរាជ្យនគរទាំងពីរ ហើយមាន ព្រះអគ្គមហេសី ២ គឺព្រះនាងកេសកេសីជាព្រះអគ្គមហេសីដើមនិង ព្រះនាងវរវតីជាព្រះអគ្គមហេសីចុង បានរួមរស់ជាសុខសាន្តនៃនគរជ័យបុរី។ ឯអារក្ស ដែលធ្លាប់តែរក្សា នគរជ័យបុរី បានភៀសខ្លួនគេចចេញក្នុងពេលគ្រានោះ ដឹងថាយក្ស ស្លាប់ហើយ ក៏ត្រឡប់មករក្សានគរជ័យបុរីវិញ ព្រមទាំងមកថ្វាយព្រះចៅវរវង្ស មហាក្សត្រថ្មីនូវកែវមុន្នីរតន៍ដែលអាចគ្រវីហោះហើរបានផង។
កាលដែលព្រះនាងកេសកេសីទ្រង់មានគភ៌បាន៣ខែ ព្រះបាទវរវង្សនឹកភ្នក់ចង់ទៅ លេងនគរព្រះវរបិតាមាតា តាមបណ្តាំព្រះមាតាថាគំរប់១០ ឆ្នាំឱ្យវិលវិញ។ ព្រះអង្គក៏ បានលាព្រះបិតាក្មេកព្រមទាំងព្រះជាយា ថានឹងទៅលេងនគរព្រះ មាតាបិតាតែ ១អង្គឯងទេ តែព្រះនាងកេសកេសីមិនព្រមនៅសោះសុខចិត្តទៅ តាមផងទោះបីជា អង្វរករយ៉ាងណាក៏នាងមិនព្រម ព្រះបិតាក្មេកក៏ព្រម អនុញ្ញាត
ឱ្យទៅ។ ព្រះរាជកុមារ វរវង្សក៏នាំនាងកេសកេសីគ្រវីកែវហោះទៅ លុះដល់អាស្រមតាឥសី ក៏ឈប់សម្រាក ហើយដើរកំសាន្តជាមួយព្រះជាយា។ ពេលនោះឥសីក៏លួចយកកែវមណីរតន៍ហោះ ទៅលេងកំសាន្តលើអាកាស។ ដោយត្រូវខ្យល់ខ្លាំងពេកឥសីក៏ធ្លាក់ដាច់ក្បាលអន្តរាយ ជីវិតឯកែវមណីរតន៍បានធ្លាក់ទៅក្នុងនគរគន្លពបុរីជានគរព្រះរៀម។ ពួកសេវកាមាត្រ បានរើសយកកែវ នោះទៅថ្វាយព្រះបាទសូរវង្សទៅ។
ឯព្រះរាជកុមារវរវង្ស និងព្រះនាងកេសកេសី កាលបើដឹងថាឥសីលូចកែវនោះ ហោះទៅបាត់ហើយ ទាំងពីរអង្គក៏យាងដោយព្រះបាទ លុះទៅដល់ឆ្នេរជលសារ មួយក៏នាំព្រះជាយាហែលឆ្លង តោងកំណាត់ឈើមួយដុំប៉ាក់បើកៗ កណ្តាលមហា សាគរ។ ដោយអកុសលកម្មនៃព្រះរាជកុមារ និងព្រះនាងក៏ត្រូវខ្យល់ព្យុះសង្ឃរា បោកបក់ឱ្យរបូតកំណាត់ឈើបែកខ្ញែកគ្នាអស់។ ចំនែកព្រះនាងកេសកេសី កាលបាន រសាត់ដល់លើមាត់ច្រាំង ក៏ខំយាងរកព្រះស្វាមីតែមិនឃើញសោះ ព្រះនាងក៏យក កន្សែងធ្វើជាទង់ជ័យ
សម្រាប់ឱ្យស្វាមីនាងស្គាល់ថាព្រះនាង យាងផ្សងមិនទាន់ ស្លាប់ទេ ហើយព្រះនាងក៏កាត់តាមព្រៃ យ៉ាងអន្លង់អន្លោច ទៅដល់គន្ធពបុរីបានជួបនឹង ព្រានប្រមាញ់ម្នាក់។ ព្រះនាងបានអង្វរករគេសុំនៅ ស្នាក់អាស្រ័យជាមួយផង ព្រាន ឃើញដូច្នេះអាណិតណាស់ក៏សួរពីដំណើរដើមទងសព្វគ្រប់បានដឹងអស់ហើយ ទើបនាំ នាងទៅលំនៅអាត្មា ។
តែជាកម្មអកុសលរបស់ព្រះនាង ត្រូវបានប្រពន្ធព្រានជេរបញ្ចោរដៀលពូជ អំបូរហើយ ចោទថា ព្រះនាងជាស្រីមានពុតត្បុតលួចស្រលាញ់ប្ដីគាត់ទៀត។ ទោះបីគាត់ព្រមឱ្យ នៅធ្វើខ្ញុំកំដរគាត់ហើយ គាត់នៅតែប្រើអាកប្បកិរិយាមើលងាយគំហកកំហែង រៀងរាល់ថ្ងៃ ឯព្រះនាងក៏ខំយកចិត្តទុកដាក់ធ្វើការបោស ផ្ទះសម្បែងពុំដែលខានដូច បាវព្រាវ លុះព្រះនាងនៅបាន៧ខែ គភ៌ព្រះនាងក៏ត្រូវគ្រប់ទ
សមាស ព្រះនាងឈឺផ្ទៃជា ខ្លាំងស្រែកយំឈឺចុកចាប់ឥតឧបមាមិនដឹងបាន អ្នកណាជួយឱ្យបានធូរស្បើយ ។ ឯប្រពន្ធព្រានបានបណ្តេញ ឱ្យព្រះនាងទៅ សំរាលកូននៅក្រៅរបងផ្ទះព្រោះខ្លាច ចង្រៃដល់ផ្ទះរបស់គាត់។ ព្រះនាងខំលូន ផងយកដៃឱបផ្ទៃផងបានទៅដល់ផ្លូវច្ឆានៅ ខាងក្រៅរបង។ ពេលនោះព្រះនាង បានប្រសូតបុត្រនៅកណ្តាលទីវាលកណ្តាលភ្លៀង ផ្គរយ៉ាងសម្បើមនិងខ្យល់ បោកយ៉ាងខ្លាំងហៅសែនវេទនា។
ខណៈនោះព្រះឥន្ទ្រាធិរាជ បានទតយល់ព្រះនាងប្រសូតរាជបុត្របែបនេះ ក៏និម្មិតជា យាយចាស់ម្នាក់ មកយកអាសាបីបាច់រក្សាកូននាង ហើយសន្យាថាបើនាងត្រូវការ យកកូននេះវិញក៏យកចុះ៖ ផ្ទះខ្ញុំនៅខាងកើតឯណោះ ដើម្បីសំគាល់ឱ្យ ងាយស្គាល់ថាកូន នាងមែន ឬ មិនមែន ទៅថ្ងៃមុខនោះសូមនាងឱ្យអ្វីមួយមក នឹងទុកជាភស្តុតាង ។ ព្រះនាងក៏ដោះព្រះទម្រង់ ដែលជារបស់ស្វាមី ចងកឱ្យ បុត្រនាង ហើយនាងវិលទៅធ្វើ ការឱ្យយាយប្រពន្ធព្រានដូចដើមវិញ។ កាលនាង វិលត្រឡប់មកវិញព្រះឥន្ទ្រាធិរាជ ក៏និម្មិតជាត្មាត មួយយ៉ាងធំ ក្រុងលើទារក ហើយ និម្មិតជាសំពត់ "កោសសេយ្យពស្ត្រ" ទាំងផ្គត់យ៉ាង
ស្អាតទ្រាប់ទារក ដែលព្រះនគរគន្ធពបុរីតែងយាងជាធម្មតា។ ថ្ងៃមួយ ព្រះបាទសូរវង្សព្រះចៅនគរគន្លពបុរី ស្តេចយាងចេញប្រពាតព្រៃ បានទតឃើញ ត្មាត កំពុងក្រុងទារកនៅកណ្តាលផ្លូវធ្លាដូច្នេះ ក៏បញ្ជារឱ្យរាជសេវកាមាត្ររើសមកទ្រង់បាន ទតឃើញ ព្រះទម្រង់ដែលជារបស់ព្រះអនុជ វរវង្សព្រះអង្គទ្រង់ព្រះពិភាល់ក្នុងព្រះរាជ ហឫទ័យណាស់ទ្រង់ក៏ត្រឡប់មកព្រះរាជវាំង វិញបានបង្គាប់ឱ្យធ្វើសាលាឆទានមួយ ។
នៅក្នុងសាលាព្រះអង្គក៏បានបញ្ចារឱ្យគូររូបរឿង ព្រះអង្គតាំងពីដើមមករហូតដល់ បានសោយរាជ្យនៅនគរនេះ ហើយព្រះអង្គទ្រង់ប្រកាសដាក់ទាន ដល់សាធារណ ជនទូទៅ ថាបើអ្នកណាចង់បានរបស់អ្វី ព្រះអង្គនឹងព្រះរាជទាន ឱ្យក្នុងសាលា ឆទាននេះ។ ចាប់ពីពេលនោះមកមនុស្សម្នា មហាជនតែងតែទៅទទួលយកព្រះរាជ អំណោយទានយ៉ាងគគ្រឹកគគ្រេង ហើយមើលរូបគំនូរ ដែលគួរនៅជញ្ជាំងសាលា យ៉ាងសប្បាយរីករាយ ។ និយាយពីវរវង្ស ក្រោយដែលខ្យល់ព្យុះបោករបូតដៃ របូតដៃ បែក ខ្ញែកគ្នា
នោះមក ព្រះអង្គបានទៅដល់ត្រើយ ហើយដើរស្វែងរកព្រះជាយាបានជួប នឹងកន្សែង ដែលព្រះនាងដាក់ជាសញ្ញានោះ ព្រះអង្គក៏សំគាល់ថា ព្រះនាងមិនបាន ស្លាប់ទេ ហើយព្រះអង្គខំដើររកអស់កាលជាច្រើនខែ។ លុះបានដឹងថាព្រះរាជាទ្រង់ ព្រះរាជទានដល់សាធារណជននូវចំនីអាហារគ្រប់បែបយ៉ាងក៏យាងចូលទៅក្នុង សាលា ឆទានប្រាថ្នាទទួលយកព្រះរាជទាន កាលបើបានឃើញរូបគំនូរដែល គួរជាប់នៅ ជញ្ជាំងសាលាឆទានមានដំនើររឿងខ្លួនកាលពីដើមរូបគំនូរទាំងនេះ សោតទៀតក៏ដូច រូបព្រះរៀមនិងព្រះអង្គ។ ពេលនោះព្រះអង្គទ្រង់ព្រះកន្សែងខ្សឹកខ្សួលដួលសន្លប់នៅ ទីនោះ ។
ព្រះរាជបម្រើឃើញដូច្នេះ ក៏ទៅទូលព្រះរាជា។ ព្រះអង្គក៏ទ្រង់ឱ្យរាជបម្រើនាំបុរស នោះចូលមកក្នុងវាំង ព្រះចៅសូរវង្ស បានស្គាល់ថាជាប្អូនព្រះអង្គទ្រង់ ព្រះកន្សែង រៀបរាប់ពីដំនើររឿងតាំងពីបែកគ្នាមក ព្រះបាទសូរវង្សបានដឹងហើយ ឱ្យគេនាំយក ព្រះរាជបុត្រា និងកែវមណីរតន៍ដែលព្រះអង្គរើសបានមកបង្ហាញ ព្រះបាទវរវង្ស ក៏បានស្គាល់ព្រះទម្រង់ និងកែវនោះ ថាពិតជារបស់ព្រះអង្គ រួចព្រះបាទវរវង្សចេញ
ទៅក្រៅដើម្បីទៅរកព្រះជាយា។ ទទួលពេលនោះដោយ ការទ្រាំនៅនិងយាយ ប្រពន្ធព្រានមិនបាន ព្រោះគាត់ធ្វើបាបខ្លាំងពេកព្រះនាង កេសកេសីក៏លបរត់ចេញពីផ្ទះ៖ របស់យាយ បានទៅជួបនិងស្វាមីយ៉ាងរីករាយ ទាំងពីរព្រះអង្គបានទៅថ្វាយបង្គំ ព្រះរៀមរៀបរាប់តាមដំណើរហើយ ក៏បាននៅជាសុខសាន្ត នៅក្នុងវាំងនោះ ។ ព្រះបាទ វរវង្សបានបបួល ព្រះរៀមទៅនគរព្រះមាតា បិតាតាមបង្គាប់មាតាដែលផ្តាំថាដល់ គម្រប់១០ឆ្នាំ ឱ្យវិលត្រឡប់ទៅវិញ។
ព្រះរៀមក៏និយាយថា បើយើងទៅតែ៤នាក់ស្វាមី និងព្រះជាយាប៉ុណ្ណោះមិនសមដល់ ឋានៈយើងជាស្តេចសោយរាជ្យទេ គប្បីយើងរៀបចំជាក្បួនជើងគោកទឹកទៅទើប សមរម្យ ដើម្បីការពារគ្រោះថ្នាក់តាមផ្លូវផង។ ព្រះបាទវរវង្សបាន ទទួលបញ្ហារក៏ ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយគ្រវីកែវហោះទៅដើម្បីនាំទ័ពជើងគោក ចំណែកព្រះរៀមឱ្យរៀបបម្រុងទ័ពជើងទឹក។ កាលបានទ័ព យ៉ាងសម្បើមហើយ ព្រះបាទវរវង្សជាមេទ័ពខាងជើងគោកឯព្រះបាទសូរវង្សជា មេទ័ពជើងទឹក លើកឆ្ពោះ ទៅនគរព្រះបិតា
មាតា។ លុះដល់នគរក្រសន់ជានគរបិតាក៏បោះទ័ពប្រុងប្រៀប ព័ទ្ធនគរនោះ។ ចំណែកព្រះបាទសូរិយាជាព្រះបិតា ក្រោយដែលបានបញ្ជារ ឱ្យពេជ្ឈឃាដនាំយកព្រះរាជកុមារទាំង២ ទៅសម្លាប់បានយកព្រះនាង វង្សធ្យា ទៅដាក់ឃុំឃាំងក្នុងទ្រូងដែក យ៉ាងសែនទារុណដោយចោទ ថាជា ស្រីខូចហើយបានប្រគល់រាជសម្បត្តិឱ្យព្រះរាជកុមារវៃវង្សា សោយរាជ្យស្នងព្រះអង្គ។
កាលបានដឹងថាមានទ័ពសត្រូវ ចូលមកព័ទ្ធនគរហើយ ព្រះបាទវៃវង្សា ភ័យញាប់ញ័រ ខ្លាំងណាស់។ ឯព្រះបាទវរវង្សក៏បានឱ្យរាជបម្រើទៅថ្វាយដំណឹងដល់ ព្រះបាទវៃវង្សា ថា "ត្រូវឱ្យនគរនេះមកយើងបើមិនឱ្យទេនឹងត្រូវច្បាំងគ្នា” ។
ព្រះបាទវៃវង្សាឆ្លើយតប ថាយើងមិនខ្លាចទេ បើចៅហ្វាយអ្នកឯងចង់បាននគរយើងៗឱ្យ តែឱ្យស្ដេចអ្នកឯង ប្រជល់ដំរីជាមួយនិងយើង បើយើងចាញ់យើង ឱ្យនគរនេះ បើយើងឈ្នះខវិញយើងសុំតែ សោយរាជ្យនៅនគរនេះតែប៉ុណ្ណេះ ព្រះរាជបម្រើត្រឡប់មកវិញទូលព្រះបាទវរវង្ស តាមដំណើរ ព្រះបាទវរវង្សក៏ព្រមប្រជល់ដំរីតាមបំណង។ លុះចូលប្រយុទ្ធត្រូវ ព្រះបាទ វរវង្ស សូរវង្សព្រម
ទាំងពួកដំរី សម្លាប់វៃវង្សានិងដំរីព្រះអង្គឱ្យស្លាប់ក្នុងសមរភូមិ។ ឯព្រះបាទសូរិយាជាបិតា ទ្រង់ភ័យណាស់ដោយព្រះរាជបុត្រាជាទីស្រលាញ់ ត្រូវចាញ់ សង្គ្រាមក៏ចូលខ្លួនទៅចុះចាញ់ លុះចូលទៅដល់មិនស្គាល់ព្រះរាជបុត្រទេដោយនឹកថា ព្រះរាជបុត្រត្រូវ ព្រះអង្គឱ្យពេជ្ឈឃាដ សម្លាប់ទៅហើយទោះបីព្រះរាជកុមារថ្វាយ បង្គំ ទូលយ៉ាងណាក៏មិនជឿទាល់តែសោះព្រះរាជកុមារ ទាំង២អង្គនិយាយរឿងកាល ដែលពេជ្ឃឃាដយកទៅសំលាប់រហូតដល់ ពេលនេះហើយ ដោយមានព្រះទម្រង់នោះ ជាគ្រឿងសំគាល់ផង ទើបជឿថាជារាជបុត្រមែន ។
កាលជ្រាបជាកូនហើយ ទើបសួររឿងរ៉ាវ ដែលកើតឡើង តាំងដើមមក ព្រះអង្គ ក៏យល់ថាព្រះនាងមន្ទាជាស្ត្រីចង្រៃញុះញង់បំបែករាជបុត្រ និងព្រះនាងវង្សធ្យា ចេញពីព្រះអង្គ គឺទ្រង់បញ្ជារពេជ្ឈឃាដ យកព្រះនាងមន្ទាទៅសំលាប់ចោលទៅ ហើយដោះលែងព្រះនាងវង្សធ្យា ឱ្យជាព្រះអគ្គមហេសីពេញលក្ខណៈ បានប្រគល់ រាជសម្បត្តិទៅព្រះរាជបុត្រទាំង២ស្នងព្រះអង្គទៅ ។






































0 comments:
Post a Comment