រឿង ប្រាសាទបន្ទាយឆ្មា

អ្នកទស្សនា: Views



រឿង ប្រាសាទបន្ទាយឆ្មា 

មានសេចក្ដីនិទានថា កាលពីយូរលង់ណាស់មកហើយ មានក្សត្រមួយ អង្គគ្រងរាជ្យនៅចម្បាកបុរី (ត្រង់បន្ទាយឆ្មារ) មានព្រះនាមថា ព្រះបាទយសកេរ។ ព្រះអង្គមានព្រះទ័យសន្តោសមេត្តាណាស់ សូម្បីតែ នគរជិតខាង ក៏ព្រះអង្គមិនដែលមានបញ្ហាអ្វីជាមួយឡើយ។ ប្រជានុរាស្ត្រ បានសុខក្សេមក្សាន្ត និងមានសន្តិភាព។ ព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់នេះបាន លេចឮដំណឹងទៅដល់ព្រះរាជាមួយព្រះអង្គទៀតព្រះនាម

 ដែលគ្រងរាជ្យនៅប្រាសាទពៅ ព្រះបាទហ៊ូលូ ចង់រំលោភអំណាចមកលើដែនដីចម្លាក បុរី ទើបថ្លែងរាជសារមួយទាមទារយករាជ្យសម្បត្តិពី ព្រះបាទយសកេរ។ ដោយព្រះអង្គចង់មានសន្តិភាព ព្រះបាទយសកេរ ក៏ភៀសព្រះកាយ ចេញពីព្រះរាជដំណាក់ ដើម្បីកុំឱ្យកើតសឹកសង្គ្រាម ព្រោះនាំឱ្យលំបាក ដល់ប្រជាពលរដ្ឋទាំងអស់។ ដូច្នេះចាប់តាំងពីពេលនោះមក បន្ទាយឆ្មារ ក្នុងដែនដីចម្បាកបុរី ត្រូវស្ថិតនៅក្នុងការគ្រប់គ្រងរបស់ ព្រះបាទហ៊ូលូ។

លុះចំណេរក្រោយមក ព្រះបាទហ៊ូលូ មានបំណងចង់ពង្រីកទឹកដីថែម ទៀត តែខ្លាចមហាក្សត្រអង្គមុនមកដណ្តើមយកស្រុកវិញ ព្រះអង្គក៏ ប្រកាសដល់មហាជនថា “ឥឡូវនេះ ព្រះបាទយសកេរ ទយសកេរ ប្រុងនឹងលើក ទ័ពមកវាយយកនគរវិញហើយ។

 ហេតុនេះ បើអ្នកណាអាចយកការណ៍ ឱ្យច្បាស់ពីទីកន្លែងលាក់ខ្លួនរបស់ ព្រះបាទយសកេរ បាន ព្រះអង្គនឹង ប្រទានមាស១០០០តម្លឹង។ ពេលនោះ មានពួកព្រានព្រៃដែលដើរបាញ់ សត្វតាមព្រៃឆ្ងាយៗ ក៏ឃើញ ព្រះបាទយសកេរ ជាមួយ ព្រះនាងបុទុម ជាព្រះអគ្គមហេសី និងព្រះរាជកុមារ វិបុលកេរ ដែលកំពុងគង់នៅ ប្រាសាទ តាមាន់ដែលស្ថិតនៅលើជួរភ្នំដងរែក។

ដោយសារព្រានចង់បានរង្វាន់មាស១០០០តម្លឹងនេះ ពួកព្រានកំណាច ក៏នាំគ្នាលបចាប់ ព្រះបាទយសកេរ នៅពេលដែលព្រះអង្គគង់ស្ទឹងស្មាធិ៍ សមាធិតែមួយអង្គឯងនៅក្នុងព្រៃស្ងាត់ នាំយកទៅថ្វាយ ព្រះបាទហ៊ូលូ ដើម្បីទទួលរង្វាន់មាស១០០០តម្លឹង។

2

ពេលនោះ ព្រះបាទហ៊ូលូ ក៏ទ្រង់ត្រាស់បញ្ជាឱ្យពេជ្ឈឃាតនាំយក ព្រះអង្គទៅដាក់ទោស ហើយយកទៅឃុំទុកជាច្រើនឆ្នាំ។

ថ្លែងពី ព្រះនាងបុទុម និងព្រះរាជបុត្រវិញ។ ព្រះនាងសោយ

សោកសង្រេងដោយបាត់បង់ព្រះស្វាមី ហើយថែមទាំងបានទទួល ដំណឹងថា ព្រះបាទហ៊ូលូ កំពុងតែដាក់ទោសជាទម្ងន់ទៀតផង។ ព្រះនាងរក្សាបុត្រាបញ្ចូលហឫទ័យនៅក្នុងព្រៃ អស់រយៈពេល យ៉ាងយូរ រហូតដល់ព្រះរាជបុត្រមានព្រះជន្ម១២ព្រះវស្សា។ ព្រះរាជកុមារតែងតែដេញដោលពីរឿងរ៉ាវរបស់ព្រះបិតាជានិច្ច។ ព្រះនាងបុទុម ក៏រៀបរាប់តាមដំណើររឿងសព្វគ្រប់ឱ្យបុត្រ សណ្តាប់។ 

តាំងពីព្រះរាជកុមារជ្រាបរឿងពិតនោះមក ព្រះអង្គ ស្រីវិបុលកេរ តែងតែនឹករលឹកព្រះបិតា ចង់តែសងសឹកឱ្យ ឃើញទាន់ហន់តាមកំហឹង តែព្រះមាតាចេះតែដាស់តឿនបុត្រ ឱ្យបំភ្លេចរឿងនេះចោលទៅ ព្រោះឥតមានគ្នីគ្នានៅក្នុងព្រៃនេះទេ គ្មានសង្ឃឹមនឹងបានត្រលប់ទៅកាន់ស្រុករកខុសត្រូវបានឡើយ។ ទោះបីព្រះមាតាហាមឃាត់យ៉ាងណាក្តី ព្រះរាជកុមារនៅតែពុំសុខ ព្រះទ័យឡើយ។

ដោយទ្រាំពុំបាន ព្រះរាជកុមារក៏លាព្រះមាតាទៅស្វែងរក ដំណឹងព្រះបិតាសព្វទិសទី។ ការស្វែងរកនេះ បានប្រព្រឹត្ត ទៅអស់រយៈពេលយ៉ាងយូរ ស្រាប់តែមកដល់ត្រង់ចន្លោះនៃ បន្ទាយឆ្មារ ក៏ប្រទះឃើញសេនាកំពុងហែអ្នកទោសយកទៅ សម្លាប់។ ព្រះរាជកុមារក្រឡេកទៅស្គាល់ជាក់ជាព្រះបិតា ទ្រង់ក៏យាងជែងអស់ពពួកហ្វូងមនុស្សទាំងអស់ ឆ្ពោះទៅដល់ ចំពោះព្រះភក្ត្រ ព្រះបាទហ៊ូលូ ។

ព្រះរាជកុមារមានបន្ទូលខ្លាំងៗថា “អ្នកទោសនេះជាបិតារបស់ខ្ញុំ លោក គ្មានទោសអ្វីទេ។ ការដែលបញ្ជូនទៅសម្លាប់នេះ គ្មានហេតុផលអ្វីជា សំអាងឡើយ ដូច្នេះសុំឱ្យលែងគាត់ភ្លាម បើចង់សម្លាប់ណាស់ សូម សម្លាប់ខ្ញុំមកចុះ ខ្ញុំសុខចិត្តស្លាប់ជំនួសព្រះអង្គ”។ ព្រះបាទហ៊ូលូ ទ្រង់ សណ្តាប់ហើយក៏ភ្ញាក់ផ្អើលជាខ្លាំង ហើយត្រាស់សួរទៅវិញថា “ឯង ជាអ្នកណាមកពីណា បានជាហ៊ានមកនិយាយយ៉ាងនេះ? យើងនឹង សម្លាប់ឯងចោល បើឯងចង់ស្លាប់”។ ព្រះរាជកុមារតបភ្លាមៗថា “ខ្ញុំជា ព្រះរាជបុត្ររបស់ ព្រះបាទយសកេរ គឺអ្នកទោសនេះឯង ខ្ញុំមិនខ្លាច ស្លាប់ដោយសារអំពើអយុត្តិធម៌នេះទេ! ខ្ញុំស៊ូស្លាប់ជំនួសបិតាខ្ញុំ”។

ព្រះបាទហ៊ូលូ ទ្រង់ត្រាស់ទៀតថា “កុមារក្លាហាន! អ្នកនេះពិតជាឪពុក របស់ឯងឬ? បើដូច្នេះ ឯងចូលមក យើងនឹងដាក់ទោសលើឯង វិញ” រាជកុមារក៏យាងចូល ទទួលទោសជំនួស ព្រះបិតាមួយរំពេច។

ពេលនោះ ព្រះបាទហ៊ូលូ ត្រាស់បញ្ជា ឱ្យពេជ្ឈឃាត ប្រហារព្រះរាជកុមារនៅចំពោះមុខមហាជន ដើម្បីទុកជាបម្រាមដល់អស់ប្រជានុរាស្ត្រទាំងអស់។ អ្នកស្រុកដែលឈរមើលទាំងប៉ុន្មាន ផ្អើលឈូឆរមក មើលដោយសារហេតុការណ៍ចម្លែកនេះ។ ខ្លះភ័យ រន្ធត់អាណិតព្រះរាជកុមារ ក្លៀវក្លារបស់ព្រះអង្គ។ ខ្លះកោតស្ញប់ស្ញែងនឹងចិត្ត

ដោយអនុភាពជាកូនកតញ្ញូតាធម៌ចំពោះអ្នកមានគុណ ជាហេតុអស្ចារ្យ ណាស់ ដាវដែលមុតស្រួចរបស់ពេជ្ឈឃាត ប្រែជាមូរមុខចូលគ្នា។ ព្រះបាទហ៊ូលូ ទ្រង់ពិរោធយ៉ាងខ្លាំង ស្រែកសន្ធាប់ឱ្យពេជ្ឈឃាតប្តូរដាវ នេះចេញ យកដាវដែលសំលៀងមុត ហើយចូលមកកាប់ម្តងទៀត។ លើក នេះ ដាវនៅតែខួរមុខពុំបានមុតដាច់សាច់ព្រះរាជកុមារសូម្បីតែបន្តិច។

3

ឃើញដូច្នេះ ព្រះបាទហ៊ូលូ ឱ្យពេជ្ឈឃាតគរភ្នក់ភ្លើងមួយយ៉ាងសន្ធោ សន្ធោ ហើយចាប់រាជកុមារបោះទៅចំកណ្តាលភ្នក់ភ្លើងនោះ ប៉ុន្តែឥត ប្រយោជន៍ទេ ភ្លើងប្រែជាត្រជាក់ថ្លើមឥតមានសៅហ្មងដល់សាច់ឈាម ព្រះរាជកុមារបន្តិចឡើយ។ ព្រះរាជកុមារទ្រង់ក្រោកចេញពីភ្នក់ភ្លើង ដោយព្រះភក្ត្រញញឹមប្រិមប្រិយឆ្ពោះទៅរក ព្រះបាទហ៊ូលូ និងប្រជានុរាស្ត្រ ទាំងអស់។

ព្រះបាទហ៊ូលូ ធ្វើប៉ុណ្ណឹងហើយ នៅតែមិនទាន់អស់ព្រះទ័យទៀត ទ្រង់ ត្រាស់បញ្ជាឱ្យអាមាត្យនាំយកដំរីចំបាំងដែលកាចសាហាវមួយហ្វូងមក ជាន់សម្លាប់ព្រះរាជកុមារម្តងទៀត។ ពួកហ្មបានបំផាយហ្វូងដំរីយ៉ាង លឿនតម្រង់ទៅរកព្រះរាជកុមារ។

តែអស្ចារ្យណាស់ ដំរីទាំងអស់លុតជង្គង់ស្មើគ្នានៅចម្ងាយពីរជំហាន ពីមុខព្រះរាជកុមារ។ មិនតែប៉ុណ្ណោះ ដំរីច្បងនៅមុខគេបានលើកត្រកង ព្រះរាជកុមារយ៉ាងថ្នាក់ថ្នមដាក់លើក្បាលថែមទៀត។

ពេលនោះ អ្នកស្រុកផ្អើលឆោឡោចូលទៅចោមរោមព្រះរាជកុមារ ថ្វាយវន្ទាគ្រប់ៗគ្នា។ ឃើញមហិទ្ធិឫទ្ធិព្រះរាជកុមារដូច្នោះ ព្រះបាទហ៊ូលូ លួចភៀសព្រះអង្គចេញបាត់ពីហ្វូងមនុស្សដែលកំពុងតែជ្រួលច្របល់។ ម៉្លោះហើយ នៅពេលដែលអ្នកផងរួចពីការជ្រួលជ្រើមវិញ ស្រាប់តែរក ស្តេច ហ៊ូលូ មិនឃើញសោះ ក៏យល់ថាព្រះអង្គភៀសចេញបំបាត់ដាន ដោយខ្លាចរិទ្ធិបារមីព្រះរាជកុមារ វិបុលកេរ ដែលឃើញជាក់ស្តែង អស្ចារ្យយ៉ាងនេះ។ ហើយព្រះរាជកុមារ បានជួបព្រះបិតាដោយក្តីតក់ស្លុត រន្ធត់ក្រៃលែង។

បន្ទាប់មក ព្រះរាជកុមារ វិបុលកេរ បាននាំព្រះបិតាគង់លើព្រះទីនាំង យាងត្រលប់ទៅដល់ប្រាសាទតាមាន់លើភ្នំដងរែក រួមសុខទុក្ខជាមួយ ព្រះនាងបុទុម យ៉ាងសុខសាន្ត។ ប៉ុន្តែមិនយូរប៉ុន្មាន ដោយសារគ្រាំគ្រា ក្នុងព្រះកាយនៃទារុណកម្ម រុណកម្ម ព្រះបាទយសកេរ ព្រះបាទយសកេរ ក៏ចូលទីវង្គតនៅទីនោះ។ បន្ទាប់មក ព្រះរាជបុត្ររៀបចំថ្វាយព្រះភ្លើង បញ្ចុះព្រះធាតុយ៉ាង សមគួរជូនព្រះបិតានៅទីកន្លែងនោះ។

បន្ទាប់មកទៀត អ្នកស្រុកបន្ទាយឆ្មារ មាននាម៉ឺនសព្វមុខមន្ត្រីជាអាទិ៍ បាននាំគ្នារៀបក្បួនដង្ហែព្រះរាជបុត្រ វិបុលកេរ និងព្រះមាតាយាងមក អភិសេកជាក្សត្រីពេញយសនៅរាំងបន្ទាយឆ្មារ ឯព្រះនាងបុទុម ក៏រស់ នៅយ៉ាងសុខសាន្តជាមួយព្រះរាជបុត្ររហូតតទៅ។ ចប់

សេចក្តីក្លាហាន និង ការស្មោះត្រង់ រមែងឈ្នះហេតុការណ៍គ្រប់យ៉ាង


























0 comments:

Post a Comment