រឿង ពងមាន់ទិព្វ

អ្នកទស្សនា: Views

 


រឿង ពងមាន់ទិព្វ

ជាយូរលង់ណាស់មកហើយ មានគ្រួសារមួយរស់នៅឆ្ងាយដាច់ ស្រយាលពីគេ។ គ្រួសារនេះមានឪពុកនិងកូនស្រីមួយប៉ុណ្ណោះ ។ ឪពុកឈ្មោះ កែវ ឯកូនស្រីឈ្មោះម៉ារិកា។ ថ្ងៃមួយពូកែវចាប់ចិត្ត ស្រលាញ់អ្នកមេម៉ាយម្នាក់ឈ្មោះនាង ម៉ាចាន់ គាត់មានកូនស្រីម្នាក់ ដែរ ឈ្មោះនាងចន្ទី។

 ក្រោយមកពូកែវ ក៏រៀបការជាមួយមីងម៉ាចាន់ ១ខែ ក្រោយពេលរៀបការពូកែវមានដំណើរចេញទៅរកស៊ីឯស្រុក ឆ្ងាយ តែមុននឹងទៅពូកែវហៅនាងម៉ារិកាមកផ្ដាំ “កូនស្រីពេលឪពុក មិននៅកូនត្រូវចេះស្រលាញ់មីងឯង ឱ្យដូចដែលកូនស្រលាញ់ឪពុក កុំឈ្លោះប្រកែកគ្នា” ។ ផ្តែផ្តាំរួចពូកែវក៏ចាប់ចេញដំណើរ ។

ក្រោយពីពូកែវ ចេញទៅបាត់មីងចាន់ក៏ហៅនាងចន្ទីជាកូនមកប្រាប់ ដើម្បីរកវិធីយ៉ាងណាឱ្យនាងម៉ារិកា ចេញពីផ្ទះនេះព្រោះគាត់មិនចង់ ចែករំលែកទ្រព្យសម្បត្តិឱ្យនាងឡើយ។ ថ្ងៃក្រោយមកម្តាយ និងកូន តែងតែវាយដំនាងម៉ារិកា ស្ទើរគ្មានលោះពេល ថែមទាំងបង្ខំឱ្យ នាងបំរើទាំងម្តាយទាំងកូនដូចជាស្រីបំរើទៀតផង។

មួយខែក្រោយមកទើបពូកែវត្រឡប់មកផ្ទះសម្បែងវិញ លុះឃើញប្ដី ត្រឡប់មកវិញមីងម៉ាចាន់ ក៏ចាប់ផ្តើមនិយាយមូលបង្កាច់បង្អួចពីនាង ម៉ារិកាប្រាប់ប្តី តែពូកែវនៅស្ងៀមហើយហៅកូនឱ្យរៀបចំបាយទឹក រួចក៏ចូលសម្រាកទៅ ។ ប៉ុន្មានថ្ងៃក្រោយមកពូកែវក៏ចេញដំណើរ ទៅម្តងទៀត គាត់បានហៅប្រពន្ធកូនមកផ្តែផ្តាំ ព្រមទាំងនិយាយជា មួយមីងចាន់ឱ្យជួយមើលថែទាំកូន និងផ្ទះសម្បែងឱ្យល្អផង ។

ថ្ងៃមួយនាងចន្ទី ឃើញនាងម៉ារិកា ស្លៀកពាក់ខោអាវស្អាតៗ ក៏ច្រណែនរួចហៅ នាងមកវាយធ្វើបាបតាមទំនើងចិត្ត។” យើ! នាងម៉ារិកា នរណាឱ្យនាងស្លៀកពាក់ សំពត់អាវល្អៗនេះ? ដឹងទេ! ថាវាជារបស់យើង ឆាប់ដោះវាឱ្យយើងភ្លាមមក” នាងចន្ទីនិយាយបណ្តើរវាយនាងម៉ារិកាបណ្តើរ រហូតទាល់តែនាងសន្លប់ នាងចន្ទីភ័យ ណាស់ក៏ស្រែកហៅម្តាយឱ្យមកជួយ។ ឃើញបែបនេះមីងចាន់ក៏យកទឹកមកជះ ចំកណ្តាលមុខនាងម៉ារិកា នាងក៏ភ្ញាក់ដឹងខ្លួនឡើង នាងម៉ារិកា កំសត់ឈឺចុកចាប់ក្នុង ខ្លួនជាពន់ប្រមាណ ។

នាងយំផងរំកិលខ្លួនបន្តិចម្តងៗដើរសំដៅទៅរកអណ្តូងទឹកមួយ នៅពីក្រោយភូមិ ។ ម៉ារិកា អង្គុយសំកុកក្បែរអណ្តូង នឹកតូចចិត្ត និង វាសនាខ្លួនឯង ថាហេតុអ្វីអភ័ព្វ យ៉ាងនេះ! ស្រាប់តែមានដូនចាស់ម្នាក់ ដៃកាន់ឈើច្រត់ សក់វែងសំពោង ភ្នែកធំៗ ធ្មេញបាក់សល់មួយៗ មកសួរនាងថា “មានរឿងអ្វីបានជាចៅមកអង្គុយយំនៅទីនេះ៖ អញ្ចឹង? នាងម៉ារិកា ក៏រៀបរាប់រឿងរបស់ខ្លួនឱ្យយាយស្តាប់ចប់សព្វគ្រប់ ។ 

យាយ ចាស់អាណិតនាងជាខ្លាំង ហើយហៅនាងឱ្យមកនៅជាមួយគាត់ បានជាគ្នា។ តាម ផ្លូវយាយចាស់បានផ្តាំម៉ារិកាថា “បើចៅឃើញ ឬដឹង អ្វីដែលប្លែក សូមចៅកុំសួរ នឹងនិយាយអ្វីផ្តេសផ្តាសឱ្យសោះ បើយាយឱ្យនាងធ្វើអ្វីនាងធ្វើតាមចុះតែហាម ផ្តាច់កុំសួរ ” ។

លុះមកដល់ខ្ទមយាយក៏យកអង្ករ១គ្រាប់ឆ្អឹង១ដុំ ហ៊ុចទៅឱ្យនាង គាត់ប្រាប់ថា "ចៅយកវត្ថុនេះទៅចំអិនជាម្ហូបចុះ” ។ នាងម៉ារិកាឆ្ងល់ ណាស់ចង់សួរយាយតែមិនហ៊ាន ព្រោះនឹកដល់បណ្តាំដែលគាត់ប្រាប់ នៅតាមផ្លូវ ហើយក៏ទទួលវត្ថុនោះធ្វើតាមសំដីដែលគាត់បាននិយាយ ។ 

មួយស្របក់ក្រោយមក វត្ថុទាំង២ក៏ក្លាយទៅជាម្ហូបអាហារយ៉ាង ឈ្ងុយឆ្ងាញ់ ។ ម្ហូបនេះពិតជាឆ្ងាញ់ណាស់លោកយាយ “ម៉ារិកានិយាយ យាយចាស់ញញឹមហើយនិយាយជាមួយនាងថា”បើឆ្ងាញ់ចៅ ញ៉ាឱ្យ ច្រើនចុះ នឹងអាលសម្រាក” ។

ក្រោយពីបរិភោគរួចទាំង២នាក់ក៏នាំគ្នាចូលនិន្រ្ទាទល់មុខគ្នាលុះយប់ ជ្រៅបន្តិចយាយចាស់ក៏ប្រើវេទមន្តបង្ហុយក្លិនមាត់ស្អុយដូចគម្រង់ តែនាង ម៉ារិកាធ្វើមិនដឹង ហើយគេងរហូតទល់ភ្លឺ។ រស់នៅជាមួយដូន ចាស់អស់ជាច្រើនសប្តាហ៍ម៉ារិកា ក៏សុំយាយ ត្រលប់មកលេងផ្ទះខ្លួន ម្តងយាយក៏អនុញ្ញាតតែមុននឹងទៅយាយចាស់បានឱ្យនាងរើសពងមាន់ ជាច្រើនគាត់ប្រាប់នាងថា “ចៅយកពងមាន់ណាដែលឆ្លើយថាទៅស៊ីម យក ឯពងមាន់ណាដែលឆ្លើយថាមិនទៅកុំយកឱ្យសោះ។

 ម៉ារិកាក៏ដើរ ចូលទៅកន្លែងទុកពងមាន់រួចសួរវាថា “ពងមាន់តើឯង ព្រមទៅជា មួយយើងទេ?” ពងមាន់ឆ្លើយថាទៅ ពងខ្លះឆ្លើយថាមិនទៅទេ ឯ នាងក៏រើសយកពងមាន់ណាដែលឆ្លើយថា ទៅដាក់ពេញ១ល្អីក៏ត្រលប់ ទៅជួបយាយចាសវិញ ។

យាយចាស់ក៏ទាញពងមាន់ពីក្នុងល្បី៣ទៅឱ្យនាងហើយ ប្រាប់នាងថា “ពងមាន់៣នេះចៅទុកពេលម្តាយចុងរបស់ចៅធ្វើបាបចៅ ត្រូវនឹកដល់ យាយហើយ បោះពងមាន់ទី១ មុនពងមាន់ទី២និងទី៣ ពេលនោះចៅ នឹងឃើញនៅអ្វី ដែលចៅប៉ងប្រាថ្នាហើយ។

 សូមចៅទៅឱ្យបាន សេចក្តីសុខ។ នាង ម៉ារិកាក៏លាយាយចាស់ទៅលុះធ្វើដំណើរបាន បន្តិចក៏ចាប់ពងមាន់ទី១បោះទៅនឹងដីពងមាន់បែកខ្ចាយក្លាយជាមាស ពេជ្យ នាងក៏យកពងមាន់បោះបន្តគ្នារហូតបានមាសពេញមួយល្បី ម៉ារិកាសប្បាយចិត្តណាស់ នាងអោបញ្ជីបណ្តើរ ច្រៀងបណ្ដើរភ្លេចខ្លួន ក៏មកដល់ផ្ទះ ។

ឯនាង ចន្ទី និងម្តាយលុះឃើញម៉ារិកា មកដល់មានអោបកញ្ចើក៏ស្រែក សួរនាងថា “នែ នាងម៉ារិកានាងបានស្ទី១ល្លីក្នុងដៃ? ” គឺមាសនិងពេជ្យ ណាមីង "មារិកាឆ្លើយ” យីហងហ៊ានលួចគេផង ! “ម៉ែចុងស្រែក” ។ ដោយខ្លាចម្តាយចុងចោទប្រកាន់ ម៉ារិកា ក៏រៀបរាប់រឿងរ៉ាវដែលនាង បានជួបឱ្យអ្នកទាំងពីរស្តាប់។ មីងចាន់ ម្តាយ ចុងស្តាប់ហើយមានចិត្ត លោភលន់ចង់បានមាសប្រាក់ដូចនាងដែរ ក៏ប្រាប់ឱ្យ

នាង ចន្ទី ជាកូនធ្វើ តាមដូចដែលម៉ារិកាប្រាប់។ នាងចន្ទី ក៏ទៅអង្គុយយំក្បែរអណ្តូងទឹក ដដែលនោះយាយចាស់ក៏ដើរមកសួរដូចមុន មានរឿងអ្វីបានជាចៅមក អង្គុយយំ កន្លែងនេះ?” នាងចន្ទីក៏ឆ្លើយថា “ម្តាយរបស់ខ្ញុំវាយធ្វើបាបខ្ញុំណាស់យាយឥឡូវខ្ញុំ មិនចូលផ្ទះទេ ខ្ញុំសុំទៅផ្ទះយាយដែរ ។

យាយចាស់ក៏នាំនាងទៅផ្ទះរបស់គាត់ ពេលឃើញរូបរាងដូនចាស់នាងចន្ទីក៏គិតថា “យាយនេះរូបរាងអាក្រក់គួរឱ្យខ្ពើមរអើម”។ លុះទៅដល់ខ្ទមរបស់យាយចាស់នាង ក៏លាន់មាត់ខ្លាំងៗដោយចិត្តម៉ាក់ងាយ” ចុះខ្ទមយាយឯងអីក៏រហែកធ្លុះធ្លាយអស់ អញ្ចឹង ភ្លៀងមកលេចខ្ទេចហើយ ផ្ទះនេះពិបាកនៅណាស់” ។ យាយចាស់ហើយមាន កំលាំងឯណាធ្វើផ្ទះឱ្យល្អដូចចៅនិយាយនោះ? "យាយចាស់ឆ្លើយ”

 បន្ទាប់មកយាយ ចាស់ក៏យកឆ្អឹង១ដុំ និងអង្ករ១គ្រាប់ហ៊ុចឱ្យនាងយកទៅចំអិនអាហារ ។ ស្លាប់យាយ ឱ្យអង្ករ១គ្រាប់អញ្ចឹងធ្វើម៉េចខ្ញុំដាំបាយបានពេញ១ឆ្នាំង? និយាយស្ទើរតែមិនទាន់ ចប់ផង នាងចន្ទីក៏គ្រវែងវត្ថុដែលយាយចាស់ឱ្យថែមទាំងយកជើងជាន់ទៀតផង។

លុះយប់ឡើងយាយចាស់និងនាងចន្ទីនាំគ្នាចូលសម្រាកយាយចាស់ប្រើ វេទមន្តបង្ហើរក្លិនមាត់ដូចសព្វដង នាងចន្ទីធំក្លិនស្អុយក៏ដេកបែរមុខ ចេញពីយាយចាស់រហូតទល់ភ្លឺ ។ ដូនចាស់កាត់យល់ភ្លាមថានាងជា ស្រីខាតល័ក្ខមិនដូចនាងម៉ារិកាទេ។ ព្រឹកឡើងនាងចន្ទីក៏ប្រាប់ ដូនចាស់ ថា ” យាយខ្ញុំចង់ទៅផ្ទះវិញយាយក៏ប្រាប់នាងឱ្យទៅយក ពងមាន់ដូច នាង ម៉ារិកាដែរ តែដោយចិត្តលោភលន់នាងចន្ទ័ប្រមូលពង មាន់យក ទាំងអស់ទោះវាឆ្លើយថាទៅឬមិនទៅក៏ដោយ។ នាងចន្ទី ក៏ទូល ពងមាន់១ល្លី

 ដើរទៅផ្ទះវិញធ្វើប្រងើយមិនខ្ចីលាដូនចាស់ មួយម៉ាត់ ឡើយ មកដល់ពាក់កណ្តាលផ្លូវ នាងចន្ទីក៏ចាប់ពងមាន់ទី១ បោះ ពងមាន់បែកខ្ចាយក្លាយជាសត្វពស់ នាងក៏បោះពងទី២ ទី៣......ពស់ ជា ច្រើនក្បាលបានដេញចឹកនាង សល់ពងមួយនាងចន្ទីបានកាន់ជាប់នៅ នឹងដៃ លុះរត់បានឆ្ងាយបន្តិចនាងចន្ទីក៏បោះពងដែលកាន់ក្នុងដៃ ស្រាប់ តែចេញរំពាត់ខ្សែតីដេញវៃនាង រហូតដល់ផ្ទះទើបបាត់ស្រមោល ។

ចន្ទីបែកមុខមាត់ដៃជើង យំស្រែកបង្ហាញម្តាយ ម្តាយក៏សួរទៅកូន "ឯណាមាសកូន?” មី ម៉ារិកា និយាយភូតកុហកទាំងអស់មានមាស ពេជ្យ ឯណា ម៉ែមើលមុខមាត់ដៃជើងខ្ញុំទាំងខ្លួនប្រាណត្រូវរបួសសព្វ សាច់ ព្រោះតែពងមាន់ទិព្វ របស់មីស្រីចង្រៃនេះឯង ម៉ែត្រូវតែប្រដៅ វា (នាងចន្ទីនិយាយ) ម្តាយចុងចិត្តអប្រិយជឿតាមសំដីកូនវាយដំនាង ម៉ារិកាឥតប្រណីតាមកំហឹងរបស់គាត់ លោកយាយជួយចៅផង ! ម៉ារិកាស្រែកហើយក៏បោះពងមាន់ទី១និងទី២ព្រមគ្នា។

ពងមាន់ក៏ប្រែក្លាយជារាជរថមួយយ៉ាងស្អាតព្រមទាំងសេនាឆ្វេងស្តាំ ស្រី ប្រុសជាច្រើនឈរតំរៀបគ្នាចាំទទួលនាង ពងមាន់ទី៣ត្រូវនាង បោះ ទៀតក៏ចេញព្រះរាជបុត្រាស្រស់សង្ហារមួយព្រះអង្គ ទ្រង់ញញឹម

ចុះមកកាន់ដៃនាងថ្នមៗ ឃើញបែបនេះនាងចន្ទីនិងម្តាយភ័យស្ទើរ លោះព្រលឹងក៏រត់មកក្រាប សំពះសុំទោសអ្នកទាំង២ ម៉ារិកា បានផ្តាំ ទៅម្តាយចុងថា "សូមមីងយកមាសរបស់ខ្ញុំទុកប្រើប្រាស់ចុះហើយ ជួយថែរក្សាឪពុកខ្ញុំផង បើមានឱកាសល្អ ខ្ញុំនឹងមកលេងអ្នកទាំងអស់ គ្នាវិញ។អ្នកទាំង២ក៏កាន់ដៃគ្នាឡើង ជិះរាជរថ ធ្វើដំណើរទៅរាជវាំងហើយរស់នៅយ៉ាង សុខសាន្តទៅហោង ។ចប់































0 comments:

Post a Comment