រឿងជ្រូកដ៏អស្ចារ្យរបស់ខ្ញុំ

អ្នកទស្សនា: Views

 រឿងជ្រូកដ៏អស្ចារ្យរបស់ខ្ញុំ  កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់ជាកសិករ។ ថ្ងៃមួយ ពួកគាត់ បាននាំគ្នាទៅផ្សារក៏បានឃើញកូនជ្រូកមួយហ្វូងដែលគេកំពុងដាក់លក់។ • ជ្រូកអីក៏ធាត់ទ្រលុកទ្រលុនល្អអ្វីម៉្លេះហ្ន៎ ពួកយើងគួរតែទិញវាយកទៅ ចិញ្ចឹម។

 តែការចិញ្ចឹមជ្រូកទាំងនេះ តម្រូវឱ្យពួកយើងធ្វើការច្រើន ណាស់។ វាមិនពិបាកទេ! ពួកយើងនឹងធ្វើការងារនោះទាំងអស់គ្នាទៅ។ ដូច្នេះ កសិករទាំងពីរនាក់ប្តីប្រពន្ធក៏សម្រេចចិត្តទិញកូនជ្រូកទាំងនោះទៅ កាន់កសិដ្ឋានរបស់ពួកគាត់។

  ជាធម្មតា ប្តីកសិករជាមនុស្សខ្ជិលច្រអូសណាស់ គាត់តែងតែចំណាយ ពេលជាច្រើនសម្រាប់ដេកនៅលើគ្រែរបស់គាត់។ • បងសម្លាញ់! យើង ត្រូវតែដាំពោតឱ្យបានច្រើន ទើបកូនជ្រូកទាំងនេះឆាប់មានចំណីស៊ីនឹង អាចធំធាត់បាន។ ប្រសិនបើអូនទៅដាំពោតម្នាក់ឯងនៅថ្ងៃនេះ បងនឹង ជួយអូននៅថ្ងៃក្រោយ។ ប៉ុន្តែថ្ងៃក្រោយហ្នឹងជាថ្ងៃណាទៅ? គឺថ្ងៃ ដែលជ្រូកទាំងនេះស្រស់ស្អាតប្រៀបដូចជាផ្កាដែលកំពុងរីកស្គុសស្គាយ អ៊ីចឹង ពេលនោះបងនឹងជួយអូនភ្លាម។

នៅព្រឹកថ្ងៃបន្ទាប់ ពេលប្ដីកសិករភ្ញាក់ពីដំណេក គាត់បានសម្លឹងមើល ទៅខាងក្រៅតាមបង្អួច។ ពេលនោះ គាត់បានឃើញកូនជ្រូកជាច្រើននៅ ពាសពេញសួន ដូចជាផ្កាកំពុងរីកស្គុសស្គាយ ប៉ុន្តែគាត់នៅតែដាក់ក្បាល លើខ្នើយហើយដេកលក់ទៅវិញដដែល។ ព្រះអើយ! តើហេតុអ្វីទៅ បានជាប្តីរបស់ខ្ញុំជាមនុស្សខ្ជិលយ៉ាងនេះ? ទ្រាំពុំបាន នាងក៏ទៅដាំពោត តែម្នាក់ឯង។

ថ្ងៃបន្ទាប់មកទៀត ប្រពន្ធបាននិយាយដាសតឿនប្តីថា "បងសម្លាញ់! បងត្រូវតែជួយអូនជីករណ្តៅមួយដើម្បីឱ្យកូនជ្រូកយើងមានកន្លែងដេក លេង។ ប្រសិនបើអូនជីករណ្តៅម្នាក់ឯងនៅថ្ងៃនេះ បងនឹងធ្វើការទាំង អស់នៅថ្ងៃក្រោយ។ ប៉ុន្តែថ្ងៃក្រោយហ្នឹងជាថ្ងៃណាទៅ? គឺថ្ងៃដែល ជ្រូកទាំងនេះធាត់ទ្រលុកទ្រលុនដូចជាផ្លែប៉ោមនៅលើដើមអ៊ីចឹង។

ស្អែកឡើង ពេលបុរសនោះភ្ញាក់ពីដំណេក គាត់លបមើលទៅក្រៅ តាមមាត់បង្អួចក៏ឃើញកូនជ្រូកជាច្រើនកំពុងតែនៅលើដើមប៉ោម ប្រៀប ដូចជាប៉ោមកំពុងមានផ្លែអ៊ីចឹងដែរ។ ប៉ុន្តែបុរសនោះនៅតែដេកដដែល។ ប្រពន្ធរអ៊ូតិចៗម្នាក់ឯងថា "ព្រះអើយ! តើធ្វើយ៉ាងណាដើម្បីឱ្យប្ដីរបស់ ខ្ញុំឈប់ខ្ជិលទៅហ្ន៎”។ បន្ទាប់មក នាងក៏ទៅជីករណ្តៅតែម្នាក់ឯងទៀត។

ក្រោយមក ប្រពន្ធបានមកជួបប្តីហើយនិយាយថា “បងសម្លាញ់! បង ត្រូវជួយអូន យួរទឹកពីអណ្តូងចាក់ក្នុងរណ្តៅ”។ នៅថ្ងៃនេះ បងនឹងជួយយួរទឹកអូននៅថ្ងៃក្រោយ។ ហ្នឹងជាថ្ងៃណាទៅ? ទឹកភ្លៀងអ៊ីចឹង។

នៅព្រឹកថ្ងៃបន្ទាប់ ពេលប្ដីកសិករភ្ញាក់ពីដំណេក គាត់បានឃើញកូន ជ្រូកកំពុងធ្លាក់ពីលើដំបូលផ្ទះដូចទឹកភ្លៀងធ្លាក់ពីលើមេឃអ៊ីចឹងដែរ។ ប៉ុន្តែ បុរសនោះនៅតែដាក់ក្បាលលើខ្នើយហើយដេកលក់បាត់ទៅ។ នាងជា ប្រពន្ធខឹងណាស់ក៏ទៅយូរទឹកដោយខ្លួនឯង។

ដល់ពេលពោតទុំ ប្រពន្ធអង្វរប្តីថា "បងសម្លាញ់! បងត្រូវជួយកាច់ពោត អូន ដើម្បីឱ្យជ្រូកយើងនឹងបានអាហារឆ្ងាញ់ម្តង”។ ប៉ុន្តែបុរសនោះស្លាប ហិមៗហើយឆ្លើយថា “អូនសម្លាញ់! ប្រសិនបើថ្ងៃណាមួយជ្រូកទាំងអស់ នេះបាត់ខ្លួនដូចព្រិលដែលរលាយបាត់រូបនៅរដូវស្លឹកឈើលាស់ បងនឹង បានសម្រាកកាយយ៉ាងពេញលេញមិនខានឡើយ”។

នៅព្រឹកថ្ងៃបន្ទាប់ ពេលប្ដីកសិករភ្ញាក់ពីដំណេក គាត់ភ្ញាក់ផ្អើលជា ខ្លាំងព្រោះគាត់មិនបានឃើញជ្រូកទាំងអស់នៅទីណាទាល់តែសោះ ហើយ ស្រែកឡើងខ្លាំងៗថា “តើខ្ញុំបានធ្វើអ្វីខ្លះទៅ? តើមានរឿងអ្វីកើតឡើង ចំពោះកូនជ្រូកដ៏អស្ចារ្យរបស់ខ្ញុំ?”។

ប្តីហៅប្រពន្ធមកក្បែរគ្រែដេករបស់គាត់ហើយនិយាយថា "អូនសម្លាញ់! អូនត្រូវតែជួយបងស្វែងរកជ្រូកដែលបាត់នោះឱ្យឃើញមកវិញឥឡូវនេះ”  ប្រសិនបើបងរកជ្រូកម្នាក់ឯងនៅថ្ងៃនេះ អូននឹងជួយរកជ្រូកបងនៅ ថ្ងៃក្រោយ។ ប៉ុន្តែថ្ងៃក្រោយហ្នឹងជាថ្ងៃណាទៅ? គឺនៅថ្ងៃដែលបង ចុះពីលើគ្រែ ស្លៀកពាក់ខោអាវ ហើយសន្យាថា នឹងឈប់ខ្ជិលច្រអូស ជារៀងរហូត នៅថ្ងៃនោះហើយដែលអូនជួយរកជ្រូកបងដែលកំពុងបាត់។

បុរសជាប្ដីកសិករ បានប្រញាប់ប្រញាល់ចុះពីលើគ្រែ ហើយស្លៀក សំលៀកបំពាក់ រួចលុតជង្គង់សន្យាជាមួយប្រពន្ធយ៉ាងហ្មត់ចត់ថា "ចាប់ពី ថ្ងៃនេះតទៅ បងមិនធ្វើខ្លួនជាមនុស្សខ្ជិលច្រអូសម្តងទៀតឡើយ”។

ប្រពន្ធក៏ស្ទុះទៅបើកទ្វារបន្ទប់ក្រោមដី។ ភ្លាមនោះ ជ្រូកទាំងអស់បាន បោលសម្រុកចេញពីកន្លែងងងឹតមករកពន្លឺព្រះអាទិត្យសំដៅទៅរកបុរស ជាកសិករ។ ហ្គាំ! ពួកឯងនៅទីនេះទេតើ ខ្ញុំស្មានថាលែងបានជួបពួក ឯងទៀតហើយ ថ្ងៃនេះយើងនឹងជប់លៀងជាមួយគ្នាម្ដង។

ប្ដីកសិករបានជួយប្រពន្ធគាត់ប្រមូលផលដំណាំពោត និងជួយចំអិន អាហារជាច្រើន។ បន្ទាប់មក ពួកគាត់និងជ្រូកទាំងអស់បានអង្គុយជួបជុំគ្នា បរិភោគអាហារពេលល្ងាចយ៉ាងឆ្ងាញ់រួមមាន បង្អែមពោត នំប៉័ងពោត ក្តៅៗទៀតផង។

នៅថ្ងៃនោះដែរ ប្ដីបាននិយាយថា "បងត្រូវតែគោរព និងធ្វើតាមរាល់ ពាក្យសន្យារបស់បងទាំងអស់”។ ហើយចាប់ពីពេលនោះមក គាត់ពិតជា ធ្វើនូវអ្វីដែលគាត់បាននិយាយមែន ហើយគាត់មិនដែលខ្ជិលច្រអូសម្តង ទៀតឡើយ។ ចប់

"ភាពខ្ជិលច្រអូសនឹងធ្វើឱ្យមនុស្សក្រខ្សត់ ប៉ុន្តែការខិតខំធ្វើការងារនឹងធ្វើឱ្យមនុស្សមានបាន”

0 comments:

Post a Comment