រឿង បូរីភ្មំដា
កាលនោះមានព្រះរាជាមួយព្រះអង្គ គង់នៅព្រះរាជវាំងក្រុងចម្ប៉ាសាក់ ឬបាសាក់ គឺនៅផ្នែកខាងលើ តាមដងទន្លេមេគង្គ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាម ព្រះនាង "អាក់អ” ។ដូច្នេះហើយ បានជាព្រះបិតាទ្រង់ត្រាស់ឱ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសាហាយ ដាក់ពោងពាយបំបរបង់បណ្តែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំ ល្ហល្ហេវទៅ។ ក្នុងពោងពាយជាមួយនោះ ព្រះរាជាទ្រង់ចាត់ឱ្យដាក់ទាំងស្រូវ អង្ករ ល្ង ពោត សណ្តែក អំបិល ប្រហុក ជាស្បៀងជាប់ទៅជាមួយ ព្រម
ទាំងគ្រឿងប្រដាប់ ប្រើប្រាស់ជាច្រើនផង លុះពោងពាយនោះ៖រសាត់អណ្តែតទៅៗជាយូរថ្ងៃក៏បានទៅ ប៉ះជាប់នឹងភ្នំមួយ "គឺភ្នំបុរីនេះឯង” ដែលគេពុំទាន់បានឃើញមានមនុស្សណាទៅរស់នៅ នៅឡើយទេ។
នាងអាក់អនិងស្វាមីនាំគ្នាត្រេកអរដោយបានមកប៉ះ៖ត្រើយនាំឱ្យខ្លួនរស់រួចជីវិតបាន
ទើបនាំគ្នាម្នីម្នាជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មានចុះទៅអាស្រ័យនៅនឹងភ្នំនោះ ។ អ្នកទាំងពីរ ចាប់ប្រកបរបរដំណាំដាំដុះ និងស្វែងចូលព្រៃរកកាប់ឈើធ្វើខុស និង ធ្វើជាខ្ទមអាស្រមសម្រាប់ជ្រកនៅផង។ ក្រោយពីបានតាំងលំនៅស្ថាន បានស្រួល ចូលមកថ្ងៃណាក៏នាងអាក់អតែងព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខ ទុក្ខរបស់ខ្លួនផងនឹងរលឹកដល់ស្រុកកំណើតផង់ និងស្ដាយកិត្តិយសរបស់ខ្លួនដែល ធ្លាប់តែថ្កុំថ្កើងផង។
ហេតុនេះហើយរៀងរាល់យប់ មុននិងចូលដំណេកនាងតែង គង្វាលដែលរក្សានៅបឹងបួរទូលទីនោះថាៈ សូមឱ្យលោកជួយបីបាច់ថែរក្សាយើង ទាំងពីរនាក់ឱ្យបានសុខសប្បាយរកស៊ីចិញ្ចឹមជីវិតក៏បានបរិបូរណ៏កុំឱ្យមានសេចក្តី ខ្វះខាតឡើយ ។
ដោយអានុភាព នៃសេចក្តីអធិដ្ឋានរាល់ថ្ងៃយ៉ាងនេះមិនយូរប៉ុន្មានក៏មានអ្នកសច្ចំបាំង បាត់មួយអង្គ មកពន្យល់សប្តិប្រាប់នាងថា “ចាប់ពីថ្ងៃនេះតទៅ ចូរនាងកុំភ័យឱ្យ សោះ យើងជាអ្នកសច្ចំនឹងជួយនាងឱ្យបានសេចក្តីសុខ ឱ្យបានថ្កុំថ្កើងល្បីឈ្មោះនៅ ក្នុងទីនេះប៉ុន្តែយើងមិនបាច់ឱ្យនាងឃើញរូបយើងទេ”។ ក្រោយពីស្តាប់បណ្តាំអ្នក សច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម ហើយព្រះនាងនាំពត៌មាននេះប្រាប់ស្វាមីកំសត់ ឱ្យបានដឹងផង ។
ចាប់ផ្តើមពីថ្ងៃនោះមក ព្រះនាងបានចាត់បុរសជាប្តីទៅរកខុសពីក្នុងព្រៃរាល់ថ្ងៃដូច ធម្មតា។ ឯបុរសជាប្តីនោះទៅកាប់ខុសបានសុទ្ឋតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូប រែកជញ្ជូនមកគរទុកជាច្រើនគំនរ ប៉ុន្តែមានប្រាថ្នាត្រឹមមកប្រើជាខុសដុតប៉ុណ្ណោះ ឥតមានយល់ថានេះជាឈើមានតំលៃឡើយ។ ថ្ងៃមួយនាងអាក់អ ចេញទៅមើល គំនរឧសក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតំលៃព្រះនាងក៏ញញឹមប្រាប់ប្តីថា “រកឈើនេះឱ្យបានច្រើនមកទៀត” ។
ប្ដីក៏ខំប្រឹងរកតាមបណ្ដាប្រពន្ឋ។ ពេលមួយ បុរសនោះទៅក្នុងព្រៃប្រទះដុំមាសក្រហមឆ្អៅជាច្រើនក៏គិតថា "ថ្មនេះមានសប្បុរល្អ ចម្លែកជាងថ្មទាំងពួង បើដូច្នេះអញគិតយកទៅផ្ទះឱ្យបាន៣ដុំ សម្រាប់ឱ្យប្រពន្ឋ តម្កល់ធ្វើជើងក្រាន” ។ គិតដូច្នេះហើយបុរសនោះក៏លើកថ្មដាក់ក្នុងល្អីរែកយកទៅផ្ទះ៖ ដោយមិនស្គាល់ជាដុំមាសឡើយ ។
លុះប្រពន្ឋបានឃើញដុំមាសដូច្នេះហើយស្គាល់ច្បាស់ជាមាសតែមិនប្រាប់ប្តីទេ គ្រាន់ តែផ្តាំថា “បើប្រទះឃើញថ្មក្រហមដូច្នេះទៀតឱ្យជញ្ជូនមកទុកទាំងអស់ "។ ប្ដីក៏ ធ្វើតាមបណ្តាំនាងជាដរាប ។ ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នា និងមាស របស់អញមានកាន់តែច្រើនឡើងហើយ បើដូច្នេះអញគិតលើកទង់មួយឱ្យខ្ពស់ ជាសញ្ញា ក្រែងមានសំពៅពីប្រទេសក្រៅធ្វើដំណើរជំនួញលក់ដូររបស់ផ្សេងៗគេ ឃើញហើយនិងចូលមកទាក់ទង។
គិតហើយព្រះនាងក៏នាំប្តី ប្រញាប់ប្រញាល់ ធ្វើតាមគំនិតនេះភ្លាមមិនយូរប៉ុន្មានមានដង្ខៅសំពៅនៅស្រុកស្អាតលង្កា បើកសំពៅ ទាំង៧នាំកំណាត់សំពត់និងភស្តុភារដទៃទៀតមកលក់ដូរតាមឆ្នេរសមុទ្រ។ លុះសំពៅ នេះមកដល់ជិតភ្នំបុរីក៏ឃើញទង់សញ្ញាឱ្យដឹងថា ទីនេះមានមនុស្សរស់នៅទំនង ជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅចូលចត ត្រង់ទីនោះ ។
នាយសំពៅទាំង៧នាក់ឡើងទៅលើដីគោក ប្រទះឃើញព្រះនាងអាក់ អពីរនាក់ប្តី ប្រពន្ធរស់នៅក្នុងទីនោះក៏ពោលប្រាស្រ័យទាក់ទងដោយ ការគួរសម។ ព្រះនាងអាក់អបបួលនាយសំពៅដូរកំណាត់សំពត់ព្រម ទាំងភស្តុភារផ្សេងៗជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង។ នាយ សំពៅ យល់ព្រមសុខចិត្តដូរគ្នា ហើយទើបនាងនាំនាយសំពៅទៅ បង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត។
នាយសំពៅបបួលដូរកំណាត់ ជាមួយមាសនោះប៉ុន្តែព្រះនាងអាក់អមិនព្រម ។ ព្រះនាងប្រាប់នាយសំពៅថា "បើចង់បានមាសនេះចូលអ្នកទៅនាំយកជាងមាសចំនួន១០០នាក់ប្រុស ១០០នាក់ ស្រីមកឱ្យខ្ញុំសិន”។ គ្រានោះនាយសំពៅក៏ព្រមព្រៀងយ៉ាងពេញចិត្ត ហើយក៏នាំគ្នា បើកក្ដោងសំពោវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ។
ជាខាងក្រោយមកពេលដែលទៅដល់ស្រុក ហើយនាយសំពៅនិយាយបញ្ចុះខបញ្ចូល អ្នកស្រុកដែលចេះធ្វើជាងមាសទាំងប្រុសទាំងស្រីចំនួន២០០នាក់ ដូចពាក្យនាងស្រី បានផ្តាំមក។ កាលបើបានគ្រប់ចំនួនហើយនាយសំពៅរូតរះចុះសំពៅវិញត្រឡប់ ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់។ នាយសំពៅប្រគល់ឱ្យព្រះនាងអាក់អព្រះ នាងក៏ប្រគល់មាស ឱ្យទៅគ្រប់សំពៅទាំង៧ឱ្យគេវិញត្រឡប់ទៅស្រុកវិញទៅ។
ចំនែកព្រះនាងអាក់អ និងស្វាមី ក៏បានចាត់ចែងពួកអ្នកស្រុកស្អាតទាំងប៉ុន្មានដែល មករស់ជាមួយ ឱ្យទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំឱ្យបានច្រើនឡើងថែម ទៀត អ្នកខ្លះឱ្យដំរំលាយ មាសផែធ្វើជាគ្រឿងអលង្កាផ្សេងៗមានធ្វើជាកងចិញ្ចៀន ជាដើម ។
លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅមកចតទាក់ទង ទិញដូររបស់របរទាំងនេះជាហូរហែរ។ មិនយូរប៉ុន្មាន៥-៦ឆ្នាំប៉ុណ្ណោះក៏មានអ្នក ស្រុកក្រៅខ្លះទៀតមកសុំជ្រកនៅរកស៊ីបានគ្នាកាន់តែច្រើនកុះករឡើង ឯអ្នកស្រុក ស្រីប្រុសដែលមកនៅយូរហើយនោះក៏បង្កើតបានជាកូនពូនជាចៅថែមឡើងទៀត ម៉្លោះហើយភូមិស្រុកនេះក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ ព្រះនាងអាក់អនិងស្វាមីគ្រប់ៗគ្នាព្រោះសំគាល់ថា ជាម្ចាស់ទីកន្លែង និងជាដង្ខៅនៃ របររកស៊ីក្នុងទីនោះ ។
ហេតុនេះហើយ បានជាព្រះនាងអាក់អ ដឹកនាំឱ្យស្វាមីប្រកាសតាំងខ្លួនជាស្តេចមួយ ព្រះអង្គ គ្រងរាជ្យនៅតំបន់នេះឡើង ដោយមានព្រះនាមថាព្រះបាទ "សង្គចក្រ" និងព្រះនាងអាក់អជាអគ្គមហេសី។ គ្រានោះព្រះបាទសង្គចក្រទ្រង់ចាត់តាំងឱ្យមាន ជាមន្រ្តីរាជការ តាមក្រុម តាមពួក រវាងអ្នកស្រុកទាំងអស់នោះឡើង។ មិនតែ ប៉ុណ្ណោះទ្រង់ចាត់ឱ្យរេហ៍ពលទាំងនោះសង់បន្ទាយធ្វើជាកំពែងថ្មនិងឥដ្ឋ ព័ទ្ធជុំវិញ
ឱ្យកើតជាបរិវេណយ៉ាងធំមួយឡើង ហើយសន្មតបរិវេណកំពែងនោះ ហៅថា "បុរី" បានន័យថាជាក្រុងគឺថា ជនានុជន និងភូមិស្ថានទាំងឡាយដែលស្ថិត នៅក្នុងបរិវេណ នេះទុកជាអ្នកក្រុង សម្បត្តិក្រុង។ ហេតុនេះឯងបានជាជាប់ឈ្មោះ ទីភ្នំនោះដល់សព្វ ថ្ងៃហៅថា "បុរី” ។
កាលបើសាងបានជាទីបុរីសមរម្យមានកិត្តិយសសមរម្យ សមតាមប្រាថ្នាហើយ ព្រះបាទសង្គចក្រនិងព្រះអង្គមហេសីទ្រង់រំលឹកដល់គុណអ្នកសច្ចំដែលបានសន្យាថាជួ យពីថ្ងៃមុននោះ ព្រះអង្គក៏ចាត់ឱ្យសាងជាប្រាសាទថ្មតូចមួយយ៉ាងល្អស្រស់នៅ លើភ្នំខាងកើតដែលសព្វថ្ងៃហៅថាប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំដែល មានគុណូបការៈលើព្រះអង្គ។
ដូច្នេះយើងបញ្ជាក់ឡើងវិញ តាមរឿងព្រេងនេះ បានថាភ្នំបុរីកើតឡើងពីព្រះបាទ សង្គចក្រ និងព្រះនាងអាក់អនោះឯង ដូចមានសេចក្តីហូរហែរមកហើយ ។
























0 comments:
Post a Comment