អ្នកទស្សនា: Views

 សេចក្តីដំណាលថាៈ មានស្តេចក្អែកមួយ នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏ប្រុងរៀបចំការកូនឱ្យមានគូរស្រករ ។ស្តេច

ក៏ចាត់ហើររកឱ្យចំណីពលខ្លះហើរហៅភ្ញៀវសត្វទាំងសាច់អស់មកស៊ីគ្រប់មុខទាំងការអស់ចាត់ដើម្បីពល

យកខ្លះក្អែកទៀតឱ្យពួកផ្លែឈើ ស្រូវអង្ករមករៀបចំទទួលភ្ញៀវសត្វ ។


លុះដល់ថ្ងៃកំណត់រៀបចំផ្សំផ្គុំកូនប្រុសស្រីទាំងពីរហើយ ពពួកសត្វ ទាំងអស់ដែលស្តេចក្អែកបានអញ្ជើញ បានមកជួបជុំយ៉ាងគគ្រឹកគគ្រេង ស៊ីផឹកសប្បាយស្រែកហ៊ោកញៀវលាន់ទ្រហឹងពេញព្រៃ ។

និយាយពីសត្វអណ្ដើកដែលស្តេចភ្នែកបានអញ្ជើញដែរក៏ខំវារ កខ្ទេសកខ្ចាសទៅនឹង គេដែរ តែដោយហេតុជើងគាត់ខ្លីពេកក៏មកដល់ក្រោយគេ ។

លុះទៅដល់ដើមត្នោតដកកមើលទៅលើ ឃើញពពួកសត្វគេស៊ីផឹកអ៊ូអរយ៉ាង

ក្រៃលែង ក៏នឹកឃ្លានស្រក់ទឹកមាត់ មិនដឹងគិតធ្វើម្ដេចនឹងឡើងទៅលើចុង

ត្នោតបាន ។

ពេលនោះស្រាប់តែមានពស់មួយលួនមកដល់ អណ្ដើកក៏សួរទៅពស់ថា : បងពស់ ទៅណាដែរ? ពស់ឆ្លើយថា : ខ្ញុំបម្រុងនឹងទៅស៊ីការកូនបងក្អែក ចុះបងអណ្ដើក ឯងមកទីនេះធ្វើអ្វីដែរ? ខ្ញុំបម្រុងនឹងទៅស៊ីការកូនបងក្អែកដែរ ។

មួយរំពេចនោះអណ្ដើកក៏របូតមាត់អំពីកន្ទុយពស់ ធ្លាក់ខ្លោកមកដល់ដីបណ្តាល ឱ្យខាំស្នូកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯង ចំណីអាហារដែលប្រុងនឹង បានស៊ី ក៏ខានបានស៊ីថែមទាំងមានគ្រោះថ្នាក់ដល់ស្រាំស្នូកទៀត ។

ហេតុនេះហើយបានជាមានពាក្យចាស់តែងនិយាយឱ្យមនុស្សដែលគេហៅទៅជប់ លៀង ឬបរិភោគអាហារក្នុងពិធីអ្វីមួយមនុស្សដែលគេហៅនោះទៅពុំទាន់ពេល ម្ហូបអាហារក៏អស់ទៅ "មនុស្សមាត់អណ្ដើក” ។ លុះមនុស្សនោះទៅដល់ក្រោយគេៗគេច្រើននិយាយឱ្យថា៕

0 comments:

Post a Comment