រឿង ព្រះគោ ព្រះកែវ

អ្នកទស្សនា: Views

 រឿង ព្រះគោ ព្រះកែវ

ជាយូរលង់ណាស់មកហើយ មានស្តេចមួយអង្គព្រះនាមព្រះបាទ រាមាធិរាជ ។ ព្រះអង្គប្រកបដោយទសពិធរាជធម៌សោយរាជ្យនៅនគរតក្កសិលា។ នៅក្នុងនគរនោះ មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្រលំបាកក្រៃពេក គ្មានទាំងសំលៀកបំពាក់ ខ្សត់ទាំង ម្ហូបអាហារ។ ទោះជាស្ថិតក្នុងសភាពបែបនេះក៏ដោយ ក៏ពួកគេមិនដែលប្រព្រឹត្តអំពើ ទុច្ចរិតឡើយ។ 

នារាត្រីមួយភ្លៀងបានបង្ហូរដូចគេហែកមេឃ។ ចំណែកប្រពន្ធ កំពុង តែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់។ យប់នោះនាងបានសុបិនឃើញតាឥសីយក ចិញ្ចៀនពេជ្រដែលមានរស្មីភ្លឺចិញ្ចាចបីវង់មកបំពាក់នៅម្រាមដៃរបស់នាង។

លុះនាងក្រោកពីដំណេក នាងក៏ដាស់ប្តីប្រាប់អំពីសុបិននេះ។ មាណពជាប្តីបានទៅ ទូលលោកគ្រូឯវត្ត លោកទាញក្ដារដេញលេខតាមក្បួនតម្រា ទ្រង់បានយល់នូវហេតុ ការណ៍សព្វគ្រប់ហើយក៏មានពុទ្ធដីកាថា “ចូរញោមកុំព្រួយអី សុបិននេះល្អណាស់ បើតាមជើងលេខទាយថា មានអ្នកមានបុណ្យមកចាប់កំណើតក្នុងផ្ទៃរបស់នាងដល់ ទៅបីអង្គដែលប្រកបដោយប្ញទ្ធិចេស្ដា។

 ប៉ុន្តែបើតាមទំនាយ ញោមស្រីត្រូវកាន់តំណម មួយឱ្យជាប់ គឺកុំបរិភោគផ្លែស្វាយខ្ចីឱ្យសោះ"។ លុះចៅមាណពមកដល់ផ្ទះវិញ ក៏និយាយប្រាប់ប្រពន្ធតាមដំណើរនៃទំនាយ ហើយប្រាប់នាងអំពីតំណមនេះ។

ថ្លែងពីអ្នកមានបុណ្យដែលមកចាប់បដិសន្ធិក្នុងផ្ទៃម្តាយ។ លុះគ្រប់ទសមាសហើយ ក៏ស្រាប់តែកម្មអកុសលបណ្តាលឱ្យនាងនឹកឃ្លានស្វាយខ្ចីរហូតដល់ទ្រាំលែងបាន។ ពេលនោះនាងក៏ដើរសម្លឹងរកផ្លែស្វាយខ្ចី ហើយប្រវេប្រវាតោងឡើងដើមស្វាយ។ លុះឡើងដល់មែកចំពាមបែកជាពីរ ក៏របូតដៃធ្លាក់មកដីធ្លាយពោះស្លាប់មួយរំពេច។

 ឯឆ្អឹងរបស់នាងក៏បាក់ញែកចេញ ព្រះគោ ពីក្នុងផ្ទៃម្តាយបោលចុះបោលឡើងល្អស្អាត ឥតខ្ចោះ មានទាំងគម្ពីរក្បួនភេទ មានគ្រឿងមាសប្រដាប់កាយ មានអាហាររូបត្ថម្ភដ៏ មានក្លិនពិដោរដែលជាគ្រឿងសម្រាប់អ្នកមានបុណ្យ។ កូនគោបានបោលចេញពីម្តាយ មកផ្ទះរកឪពុកដោយភ័យខ្លាចប្អូនស្លាប់។

 លុះដល់ពេលព្រលប់ទើបចៅមាណពត្រឡប់ ពីព្រៃបានឃើញកូនគោរូបរាងសក្តិសមល្អអស្ចារ្យបោលសំដៅទៅក្រោមដើមស្វាយ គាត់ក៏ដើរតាមកូនគោស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅលើដី។ ចៅមាណពលើក ប្រពន្ធមកបីយំសោកកណ្តោចកណ្តែង។

 កូនគោនិយាយថា "ពុកអើយ! ខ្ញុំកើតចេញពី ផ្ទៃម្តាយរួចហើយ តែនៅប្អូនកែវជាប់ក្នុងផ្ទៃនៅឡើយទេ”។ ចៅមាណពក៏យក ព្រះកែវ មកផ្ងូតទឹកលាងសំអាត។ ដោយឃើញកូនថ្ងាសទ្រលុកទ្រលន់ ឪពុកក៏យំ បណ្តើរនិយាយបណ្តើរថា “ឱកូនមាសឪពុក! ម្តាយឯងស្លាប់ហើយធ្វើម្ដេចនឹងបាន ទឹកដោះឱ្យកូនបៅទៅ កូនគោគ្រាន់មានស្មៅខ្ចីស៊ី ចុះកូនវិញតើបានអ្វីនឹងបៅទៅ?”

លុះព្រឹកឡើង ចៅមាណពបី ព្រះកែវ បណ្តើរ ព្រះគោ ដើរគ្រប់ច្រកល្ហកដើម្បីសុំ ដោះគេឱ្យកូនបៅ។ អ្នកស្រុកសួរថា “ចុះ ម្តាយកូននេះនៅឯណា?” មាណពលើកដៃ សំពះតបថា “ឱព្រះគុណអើយ! ពេលខ្ញុំមិន នៅ ប្រពន្ធខ្ញុំចង់ស្វាយខ្ចីក៏ឡើងបេះ តែកម្ម អកុសលនាងបានធ្លាក់បែកពោះស្លាប់បាត់ទៅ ហើយ សល់តែកូនភ្លោះទាំងពីរមួយជាមនុស្ស និងមួយជាគោដែលនាំមកនេះ"។

 អ្នកស្រុក នាំគ្នាស្រែកថា "អូហ៍! នេះជាកូនកាឡកិណី ចង្រៃក្នុងស្រុក ម្លឹងៗខំត្រដរបីកូនមករកដោះ ឱ្យបៅទៀត ទៅៗឱ្យឆ្ងាយទៅ បើនៅយើង និងវាយបែកក្បាលឥឡូវហើយ”។ មាណព ឮដូច្នេះក៏នាំកូនទាំងពីរដើរចេញដោយក្តីអស់ សង្ឃឹម។ 

មាណពដើរសុំពីផ្ទះមួយទៅផ្ទះមួយ តាំងពីព្រលឹមដល់ព្រលប់ តែគ្មានបានផល អ្វីឡើយ។ មាណពមកដល់ផ្ទះវិញ ផ្ដេកកូន បន្តក់ទឹក រួចលួងលោមកូនឱ្យដេកហើយ ប្រញាប់ទៅកប់សពប្រពន្ធ។ រឿងរ៉ាវចៅ មាណពដែលមានកូនមួយជាមនុស្ស និងមួយ ជាកូនគោនោះ ធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុក ភូមិ។ គេនិយាយគ្នាថា គ្រួសារមាណពជាមនុស្សចង្រៃទុកក្នុងស្រុកពុំបានឡើយ។ ដូច្នេះ ពួកគេក៏នាំគ្នាបណ្តេញទាំងឪពុក និងកូនចេញពីស្រុកភូមិនេះ។

 អ្នកស្រុកគិតថា កូនគោនេះឆ្អឹងនោទន់ សាចក៏ទុំគួរឱ្យឱ្យឆ្ងាញ់ អ្នកខ្លះយកផ្តៅទុកចងរឹត អ្នកខ្លះយកអង្រែទុកសែង អ្នកខ្លះកាន់ដំបង ទុកវាយសំពង។ លុះពេលបានជួបគ្នាហើយ ក៏នាំគ្នាហោបីដងព័ទ្ធជារបងជិត។ ព្រះគោ ប្រាប់ឪពុកថា “ពួកគេមកចាប់ខ្ញុំហើយ សូមពុកតោងកូនឱ្យជាប់ កន និងដោះ របងនេះចេញទៅ"។ ព្រះគោ ប្រឹងស្ទះជ្រែកយកផ្លូវចេញឱ្យផុតពីពួកគេ។ បន្ទាប់មក ឪពុកនាំកូនរត់ចូលក្នុងព្រៃមិនហ៊ានវិលមកផ្ទះវិញឡើយ។

 ឯ ព្រះគោ គ្រាន បានស្មៅថ្មីៗជាអាហារ ចំណែក ព្រះកែវ មានតែទឹកជំនួស ទឹកដោះតែ ប៉ុណ្ណោះ។ មាណពហៅកូនគោឱ្យមើលថែប្អូន គាត់ចេញទៅបេះផ្លែឈើ ទុំៗ ច្របាចយកទឹកកូនបៅ តែមិនហ៊ានចេញទៅក្រៅទេ។ ការរស់នៅក្នុងព្រៃ បែបនេះមានការលំបាកវេទនាខ្លាំងណាស់ សូម្បីតែខ្ទមមួយក់មិនហ៊ានធ្វើផង។

 ចៅមាណព បានដើរក្នុងព្រៃអស់រយៈកាលបីឆ្នាំ ខោអាវរហែកដាច់អស់ ហើយ គាត់យកស្លឹកខឹង តែស្វែងមកដេរខ្មាសសម្រាប់បិទបាំងរាងកាយធ្វើដំណើរមកដល់ កន្លែងមួយដែលមានដើមពោធិ៍ធំប្របនឹងព្រៃភ្នំ នៅទីនោះមានក្មេងគងាល ជាច្រើននាំគ្នាប្រឡែងលេងស្រែកហ៊ោកញៀវតាមរបៀបក្មេងៗ។ រីឯ ព្រះកែវ ឃើញគេលេងសប្បាយយ៉ាងនេះ ក៏សុំបងគោទៅលេងនិងគេដែរ តែ ព្រះគោ មិនឱ្យប្អូនទៅទេ ព្រោះខ្លាចគេធ្វើបាបប្អូន។

នៅយប់មួយ ចៅមាណពដេកគិតពិចារណាដល់រឿងដើម គឺរឿងដែលលោក ទស្សន៏ទាយ។ មាណពឆ្ងល់ត្រង់ដែលថាមានកូនដល់ទៅបីនាក់ ចុះកូនមួយទៀតនៅឯ ណា? តែតាមការពិតគាត់នៅមានកូនគម្ពីរត្រៃវេទមួយទៀតដែលនៅក្នុងពោះ ព្រះគោ មាណពពុំបានដឹងអំពីរឿងនេះឡើយ។ លុះភ្លឺឡើងមាណពក៏យកផ្លែឈើទុំៗមកឱ្យ កូនឆីហើយហៅកូនគោមកផ្តាំថា “បើកូនចង់ទៅលេងនឹងគេក៏ទៅចុះ តែដល់រសៀល ទន់ទាប ចូរកូនត្រឡប់មកវិញ"។

 បន្ទាប់មក ព្រះគោ បាននិយាយនឹងប្អូនថា “ដើម្បីកុំ ឱ្យគេឆ្ងល់ ចូរប្អូនបោចវល្លិមកចងបងធ្វើដូចជាគោធម្មតាចុះ។ ប៉ុន្តែយ៉ាងម៉េចយ៉ាងម៉ា កុំវាត់ខ្សែលើខ្នងបងឱ្យសោះ ព្រោះអាចសាបសិល្ប៍របស់បង"។ បងប្អូនទាំងពីរដើរ តម្រង់ទៅដើមឈើដែលក្មេងៗកំពុងលេង។ ប្អូនយកបងទៅចង ហើយដើរតម្រង់ទៅ រកពួកក្មេងគង្វាល។ 

ពួកគេឃើញ ព្រះកែវ ក៏សួរថា "នែវើយឯងមកពីស្រុកណា?” ព្រះកែវ ឆ្លើយថា “ខ្ញុំគ្មានម្តាយទេមានតែឪពុក ផ្ទះក៏គ្មានដែរនៅតែក្នុងព្រៃ"។ ពួក ក្មេងៗឮថាគ្មានម្តាយដូច្នោះ ក៏នាំគ្នាលោតឆាក់ទាត់គ្រប់ៗគ្នា។ ព្រះកែវ ស្រែកយំឡ ព្រះគោ ឃើញប្អូនយំនឹកអាណិតប្អូនខ្លោចចិត្ត។

ពេលក្មេងៗស្រាយកញ្ចប់បាយសំណុំ ព្រះកែវ ឃើញបាយឃ្លានណាស់ក៏អង្វរគេ សុំបាយឆី។ ប៉ុន្តែគ្មានក្មេងមួយណាចិត្តល្អសោះ សូម្បីតែបាយជាប់នឹងស្លឹកចេក ក៏ពួកគេជាន់កម្ទេចចោលដែរ។ ព្រះកែវ យំសស្រាក់ដើរទៅរកបង។ ព្រះគោ សួរ ប្អូនថា "មានរឿងអី?" ព្រះកែវ តបថា “បងអើយ! ខ្ញុំឃើញគេហូបបាយ ខ្ញុំឃ្លានពេក ក៏លើកដៃសំពះសំគេ តែគ្មាននរណាឱ្យទេថែមទាំងជេរខ្ញុំទៀត"។ ព្រះគោ បង្ហូរទឹក ភ្នែកអាណិតប្អូនរួចប្រាប់ថា "បើប្អូនកែវឃ្លានបាយចាំបងក្លែបាយឱ្យប្អូនហូប"។

 ថាហើយ ព្រះគោ ភេទីបីដងភោជន៏ម៉ាសក៏ធ្លាក់ចុះមកផ្ទុកដោយចានស្លាបព្រាព្រមទាំងបាយ សម្លក្តៅៗ និងនំចំណីមានក្លិនឈ្ងុយឆ្ងាញ់។ ប្អូនឃើញដូច្នេះត្រេកអរពេកក្រៃ រួចក៏ចាប់អាហារទិព្វមកហូប។ ពេលនោះពួកក្មេងគង្វាលផ្អើលមកមើលស្រែកថា “អាដែងហ្គាំ គោនេះរោទិ៍ធ្លាក់បាយសម្ល គោឯងអំបល់យក៏អី រោទិ៍ធ្លាក់តែអាចម៍”។ 

ក្មេងខ្លះដោយធំក្លិនឈ្ងុយពេកក៏ដាច់ ចិត្តលើកដៃសំពះសុំវិញម្ដង។ បន្ទាប់ពី ព្រះកែវ ហូបរួចហើយ ព្រះគោ ក៏លេបភាជន៍មាសចូល ក្នុងពោះវិញ។ ពេលនោះប្អូនសួរបងថា "បើបង មានបាយសម្លពេញពាសយ៉ាងនេះ ម្តេចក៏មិនទុកឱ្យ ពុកពិសាផង?” បងប្រាប់ប្អូនថា “ម្ហូបអាហារទាំង អស់នេះសម្រាប់តែអ្នកមានបុណ្យប៉ុណ្ណោះ"។ លុះ រសៀលទន់ទាបបងក៏នាំប្អូនត្រលប់ទៅទីកន្លែង ជួបជុំឪពុកតាមសភាពប្រក្រតី។

និយាយពីក្មេងត្រឡប់ទៅផ្ទះវិញគង្វាលគោដែលក៏តាំងរៀបរាប់ប្រាប់ឪពុកម្តាយ

អំពីហេតុការណ៍នេះ។ អ្នកភូមិទាំងអស់ក៏ភ្ញាក់ផ្អើលនាំគ្នាទៅចាប់គោនោះដើម្បីវះពោះ

យកមាសចែកគ្នា។ លុះព្រឹកឡើង ព្រះកែវ ក៏សុំឪពុកទៅលេងនឹងគេទៀតដោយមាន

ព្រះគោ ជាអ្នកការពារ។ ចំណែកពួកអ្នកភូមិក៏ត្រៀមខ្លួនចាំព័ទ្ធចាប់ ព្រះគោ តែមេភូមិ បានឃាត់ពួកគេឱ្យចាំមើលហេតុការណ៏ឱ្យច្បាស់សិន។ លុះដល់ពេលបាយ ក្មេងៗនាំ គ្នាបរិភោគបាយជុំគ្នាមិនហៅ ព្រះកែវ មកចូលរួមទេ។ ព្រះកែវ ក៏ឱ្យបងក្លែអាហារ មាសនិងសាច់។

 ពេលដែលអ្នកស្រុកលើកកាំបិតបម្រុងនឹងប្រហារ ព្រះគោ ក៏ប្រឹង ហោះឡើងទៅលើរលើងដើមកណ្តោលទាំងបួសបាក់មែកសង្កត់អ្នកស្រុក ខ្លះរបួសផ្លោះ ខ្លះគេចបាក់ដៃបាក់ជើង ខ្លះទៀតក៏ស្លាប់នៅទីនោះ។ ឯអ្នកដែលគ្រាំគ្រាតិចតួច នឹកភ្នកយកឫសកណ្ដាលមកដាំទឹកផឹក។

ចេញ។ អ្នកភូមិកំពុងលបមើលឃើញភាជន៍ដូច្នេះ ក៏ស្ទុះរៀងៗខ្លួនដើម្បីដណ្ដើមគ្រឿង មាស។ ព្រះគោ ឈរនៅស្ងៀមក្នុងបំណងចង់សាកល្បងឫទ្ធិបារមី។

 អ្នកស្រុកស្រែក ហ៊ោក្រេវៗរត់ប្រសាចចូលទៅព័ទ្ធ ព្រះគោ។ ប្រាប់ប្អូនឱ្យតោងកន្ទុយបងឱ្យជាប់។ អ្ន អ្នក ស្រុកទាក់ក ព្រះគោ ជាប់រួចក៏ដឹកយកទៅចងនៅគល់កណ្តាលដើម្បីសំឡោះយកគ្រឿង

និយាយពី ព្រះគោ ហោះកណ្តាលវេហាស៍បានមកដល់ដើមពោធិមួយក្បែរមាត់ស្រះ។ ព្រះគោ បន្ទាបខ្លួនចុះនាំប្អូនស្នាក់អាស្រ័យនៅ។ ព្រះកែវ សួរបងថា “បងអើយ! យើង មកចោលពុកហើយ” ព្រះគោ ឆ្លើយថា “ប្អូនកុំអាលគិតអី ធ្វើយ៉ាងណាឱ្យរួចមួយគ្រា សិនទៅ"។ 

ចំណែកពុកវិញ ទន្ទឹងរង់ចាំមើលផ្លូវកូនមិនឃើញវិលវិញក៏ស្វែងរកកូន គ្រប់ទិសទី។ គាត់រកកូនពុំឃើញក៏កើតទុក្ខគ្រាំគ្រាសូម្បីតែផ្លែឈើក៏ពុំបានឆី លុះគំរប់ ប្រាំពីរថ្ងៃគាត់ក៏ស្លាប់ទៅ។ ថ្លែងពីព្រះឥន្ទ្រាធិរាជយាងចុះមកឋានមនុស្សលោកដើម្បី ភាវនាធម៌បានជួបនឹងសាកសពចៅមាណព ក៏យកទឹកកន្ទីរប្រោះឱ្យរស់ឡើងវិញ។

ហើយព្រះឥន្ទ្រាឧប្បត្តិកឱ្យទៅជាព្រះ កេតុមាលាស្ថិតនៅឯឋានសួគ៌ាសឹងប្រកបដោយសម្បត្តិ ទិព្វ។ចំណែកព្រះគោ

ព្រះកែវ  ស្នាក់នៅក្រោមដើមពោធិអស់កាលដ៏យូរ។​ ពេលមួយមានភ្លៀងបង្ហូរ ចុះមកធ្វើឱ្យ

ព្រះកែវ រងាយ៉ាងខ្លាំង  ព្រះគោ ប្រាប់ឱ្យប្អូនឱ្យលូកយកខោ

អារក្រមាពីក្នុងពោះមកស្លៀកដណ្តប់ រាងកាយរស់នៅក្នុងព្រៃរហូតចំរើនវ័យ ធំឡើង។

ថ្លែងពីព្រះបាទ វាចាធិរាជ និងព្រះអគ្គមហេសី បទុមា មានព្រះរាជបុត្រី៥អង្គ។

ហេតុតែផលកម្មនិស្ស័យពីបុព្វេ ព្រះកែវ និងព្រះនាង ចៅ ដែលបានសាងប្រាថ្នារួមគ្នា

ជាគូវាសនាគ្រប់ជាតិមកហើយនោះ បានបណ្តាលឱ្យចិត្តព្រះនាង ពៅ អផ្សុកក្នុងព្រះ ទ័យគង់ក្នុងវាំងពុំបានចាប់តាំងពីព្រះពោធិសត្វមហាបុរសរត្នចូលដល់នគរ។ ព្រះនាង ក៏បបួលម្ចាស់បងទាំងបួនអង្គទៅក្រាបទូលព្រះបិតាសុំអនុញ្ញាតពីទ្រង់ដើម្បីទៅកំសាន្ត ស្រះស្រង់។ ព្រះបិតាក៏បានរាជានុញ្ញាតតាមបំណងបុត្រី។ ប៉ុន្តែព្រះអង្គក៏បានផ្ដាំ ពួកភីលៀងការពារបុត្រីកុំឱ្យមានបុរសណាមកចូលឡូកឡំជាមួយឱ្យសោះ។

 ក្បួនដង្ហែ គង់នៅ។ លុះទៅដល់ហើយ ព្រះរាជធីតាទាំង៥អង្គព្រមទាំង ភីលៀងក៏ចុះកំសាន្តក្នុងស្រះស្រង់ដោយនាំគ្នាលេងល្បែង ទះកាសក្នុងទឹក។ បើអ្នកណាចាប់កាសនេះបានត្រូវមានសិទ្ធ ដេញញេចគេ ឯអ្នកត្រូវគេញចត្រូវរត់គេច។

 ឯព្រះនាង ចៅ ខ្លាចគេញច ក៏រត់ឡើងលើគោកក៏ស្រាប់តែជួបនឹង ព្រះកែវ ធ្វើឱ្យព្រះនាង ភ្ញាក់កន្ត្រាក់អារម្មណ៏នឹងសម្ផស្សរបស់ទ្រង់។ ក្នុងសភាពជាស្រីក្រមុំ ព្រះនាងមានការអៀនខ្មាសជាខ្លាំងក៏ ត្រឡប់ទៅស្រះវិញ។ ព្រះនាងចេះតែរិះគិតក្នុងព្រះទ័យថា "បុរសរូបនេះមកពីណា អីក៏ស្អាតម៉្លេះ”។

ចំណែក ព្រះកែវ វិញនៅពេលដែលបានឃើញព្រះនាង ពៅ ភ្លាមក៏មានអារម្មណ៍ ពុះកញ្ជ្រោល ទើបសុំម្ចាស់បងគោទៅលេងនឹងគេ។ ម្ចាស់បងគោប្រាប់ថា “មិនអីទេ សូមប្អូនលូកយកគ្រឿងកោសេយ្យពស្ត្រទិព្វពីក្នុងពោះបងតុបតែងខ្លួនសិន។

 ពេល យកបានហើយ ព្រះកែវ ទ្រង់គ្រឿងអលង្ការពាក់ម្កុដកែវមណីសង្ខារទិព្វ ទ្រង់ព្រះពស្ត្រ យ៉ាងស្រស់ឆើតឆាយយាងសំដៅទៅមាត់ស្រះ។ ពួកនារីៗជាបរិពារ និងព្រះនាងទាំង ប្រាំអង្គបានបញ្ឈប់ការលេងដោយមិនដឹងខ្លួន ព្រោះភ្លឹកមើលទេវបុត្រ។ ពេលនោះ ព្រះនាងបងៗក៏ស្រែកសួរថា “ចុះអ្នកកំលោះនេះមកពីណា មកឈរមើលស្រីៗមុជ ទឹកមិនចេះខ្មាសយ៉ាងនេះ?” ព្រះកែវ ទូលថា “ខ្ញុំមកនេះមិនមែនប្រាថ្នាមកមើលអ្នក ទេ ស្រះនេះជាកន្លែងដែលខ្ញុំធ្លាប់មុជទឹក” ព្រះនាងបងថា “មិនបាច់ភូតភរថាអីចេះអី ចុះទេ បើចង់លេងម៉េចក៏មិនចុះមក”។ គ្រាន់តែហៅភ្លាម ព្រះកែវ ចុះទឹកលេងកាស និងគេភ្លាម។

 កាលណា ព្រះកែវ ចាប់កាសបានក៏ដេញញេចព្រះនាង ពៅ ដោយ បិចថ្ពាល់។ ឯព្រះនាង ពៅ កាលបើចាប់កាសបានហើយ ក៏ដេញញេចដោយបិចថ្ពាល់ ព្រះកែវ សងវិញ។ ដល់ក្ដារក្រោយ ព្រះកែវ ចាប់បានកាសម្តងទៀត ព្រះកែវ ដេញ ញេចព្រះនាង ចៅ និងច្រមុះ។ ពេលព្រះនាង ចៅ ចាប់បានវិញក៏ទៅញច ព្រះកែវ មួយច្រមុះវិញដែរ។ ចំណែកព្រះនាងបងៗទាំងបួនចម្លែកក្នុងចិត្តថា "ហេតុអ្វីក៏យើង គ្រប់គ្នាគេមិនញេចផង ញេចអីតែនាងពៅ ម្នាក់អីចឹង?” ធ្វើដូច្នេះជាការពុំគួរសោះ វាខុសច្បាប់ប្រពៃណី ហើយក៏នាំគ្នាត្រលប់ទៅវាំងវិញ។

 ពេលនោះទាំង ព្រះកែវ និង ព្រះនាង ពៅ កើតទុក្ខក្រៀមក្រំរៀងៗខ្លួន។ ឯព្រះនាង ពៅ ពេលដែលបែកពី ព្រះកែវ ទៅក៏សោកស្តាយអាឡោះអាល័យស្ទើរស្លុតស្មារតី ព្រោះថា នេះជាពន្លក ស្នេហ៍ដំបូងរបស់ពួកគេ ម្យ៉ាងទៀត ពួកបងៗព្រួតគ្នាស្តីបន្ទោសឱ្យនាងបែបនេះពិត ជាមានរឿងធំហើយ។

ពេលព្រះរាជធីតាទៅដល់វាំងព្រះនាង ពៅ មិនហ៊ានទៅជួបព្រះបិតាទេ។ ព្រះនាង សម្ងំក្នុងកាឡាបន្ទំទាំងភិតភ័យ។ ចំណែកបងៗទៅថ្វាយបង្គំព្រះបិតា និងទូលហេតុ ការណ៍គ្រប់យ៉ាង។ ព្រះបិតាសណ្តាប់ហើយក៏ទ្រង់ក្រេវក្រោធរួចបន្ទូលខ្លាំងៗថា "ពួក បុត្រជាបងៗ ហេតុអ្វីក៏មិនមើលការខុសត្រូវដូច្នេះ?” ឯពួកភីលៀងយើងឱ្យទៅចាំ ការពារម៉េចក៏បណ្តោយមនុស្សប្រុសឱ្យចូលលេងអ៊ីចឹង”។

 ចំណែកបងៗទូលថា “សូម ព្រះបិតាទ្រង់ជ្រាប ពួកខ្ញុំម្ចាស់ទាំងអស់គ្នាប្រាប់នាងដែរ តែនាងមិនព្រមស្ដាប់ទេ បុត្រ ឃើញខុសក្រិត្យក្រមជាស្រីក៏នាំគ្នាឡើងគោកទាំងអស់សល់តែអូន ពៅ ហៅមិនឡើង សោះ រឹតតែប្រឡែងគ្នាបែកទឹកសំពោង”។ ព្រះបិតាទ្រង់ពិរោធកាន់តែខ្លាំងរួចត្រាស់ ឱ្យភីលៀងទៅហៅនាង ពៅ ។ ព្រះនាង ពៅ ប្រាប់ក៏លៀងថា “ខ្ញុំមិនទៅទេ”។

ភីលៀងនាំសេចក្ដីពីនាងទៅក្រាបបង្គំព្រះរាជាៗរឹតតែខ្ញាល់ខ្លាំងឡើងហើយមាន

បន្ទូលថា “ហេតុអ្វីបានជានាងធ្វើឱ្យខុសច្បាប់ស្រីដើររកប្រុសដូច្នេះ កូនមួយនេះអញ

កាត់ចិត្តចោលទៅចុះ”។ ទ្រង់ត្រាស់បង្គាប់ឱ្យពេជ្ឈឃាដទៅចាប់នាង ចៅ ចង។ ព្រះ

នាង ពៅ ភិតភ័យពន់ពេកទ្រង់តក់ស្លុតរន្ធត់ភាន់ភាំងវង្វេងស្មារតីដួលសន្លប់បាត់ទៅ។

ចំណែកឯព្រះមាតាវិញ កាលបើទ្រង់ជ្រាបពីរឿងនេះហើយក៏អង្វរឱបបាទាព្រះស្វាមី

ទូលថា "សូមព្រះអង្គមេត្តាប្រណីអត់ទោសឱ្យបុត្រីម្តងចុះ ព្រោះនាងនៅក្មេងពុំទាន់

យល់ការរាក់ជ្រៅទេ”។ ព្រះរាជារឹតតែខ្ញាល់ខ្លាំងឡើងរួចបន្ទូលថា "ថយចេញទៅ

ប្រយ័ត្នដាច់កទាំងអស់គ្នា”។ ទ្រង់ក៏ថយចេញចូលទៅក្នុងកាឡាបន្ទំ ទ្រង់ព្រះកន្សែង

សោកាតែអង្គឯង។

ព្រះរាជាទតឃើញបុត្រីសន្លប់ដូច្នេះ ព្រះអង្គក៏ក្តុកក្តួលក្នុងព្រះទ័យ ខ្លាំងណាស់ដែរ។ ព្រះអង្គមានព្រះតំរិះថា “នាងធ្វើឱ្យខុសក្រិត្យក្រមជា ស្រី បើទុកនៅអាណាប្រជារាស្ត្រនឹងថ្កោលទោសស្តេចផែនដីជាពុំខាន ឡើយ ព្រោះទ្រង់ប្រកាន់ខ្ជាប់នូវសច្ចធម៌ ដូច្នេះព្រះអង្គមិនអាចលុប ព្រះរាជបញ្ជានេះបានឡើយ។ ពួកពេជ្ឈឃាដក៏នាំព្រះនាងទៅកាន់ព្រៃ សួសាន។

 ចំណែកព្រះមាតាក៏ខំប្រឹងរត់តាមពេជ្ឈឃាដ តែទោះជាទ្រង់ខំអង្វរគេយ៉ាង ណាក៏ដោយ ក៏ពេជ្ឈឃាដមិនព្រមដោះលែងព្រះនាងដែរ ព្រោះនេះជាព្រះរាជបញ្ជា។ ពេជ្ឈឃាដក៏លើកកាំបិតកាត់កប្រហារជីវិតព្រះនាងនាពេលនោះទៅ។ ព្រះរាជា ទ្រង់ ព្រះវិតក្កវិប្បដិសារីពន់ពេក តែធ្វើម៉េច ហេតុការណ៍បានកន្លងហួសអស់ទៅហើយ។

ថ្លែងពីព្រះឥន្ទ្រាធិរាជជាស្ដេចនៃទេវតា ព្រះអង្គទ្រង់គង់នៅក្នុងប្រាសាទពេជ្រយន្ត ពុំសុខព្រះទ័យសោះ ព្រះអង្គមានពិភាល់យ៉ាងចម្លែក។ លុះទ្រង់ពិចារណារួចហើយ ក៏ទ្រង់បើកព្រះនេត្រទិព្វមកឋានមនុស្សលោក ក៏ស្រាប់តែទ្រង់ទតឃើញព្រះនាង ចៅ ត្រូវពេជ្ឈឃាដកាត់កប្រហារជីវិត។ ព្រះឥន្ទ្រាធិរាជយល់ថា “បើអង្គអញមិនចុះទៅ ជួយនាងទេជាការពុំគួរសោះ ព្រោះព្រះនាងត្រូវជាពុទ្ធបង្ហូលបណ្តូលសារពេជ្ញជីតា ញាណទៀតផង”។

 បន្ទាប់មក ព្រះឥន្ទ្រាធិរាជក៏ហោះមកកាន់ឋានមនុស្សលោក។ ព្រះឥន្ទ្រក៏ចាប់ផ្ដុំសិរសាព្រះនាង រួចផ្សំថ្នាំទិព្វតកឱ្យជាប់ដូចដើមហើយព្រះអង្គប្រោះ ឱ្យនាងមានព្រះជន្មឡើងវិញ។ ចំណែកព្រះនាង ចៅ ក៏បានដឹងខ្លួនឡើងវិញដូចមនុស្ស ក្រោកពីដំណេក។ ព្រះនាងកណ្តោចកណ្តែងក្នុងព្រៃព្រឹក្សា ណាខ្លាចសត្វសាហាវ ម្យ៉ាងទៀតមិនដឹងជារកអាហារនៅឯណា។

 កាលណោះមានសត្វសេកមួយចំនួនជួយកាត់ ផ្លែឈើទុំៗទម្លាក់ជាផលប្រយោជន៏ដល់ព្រះនាងសោយ។ នៅរសៀលថ្ងៃមួយ ព្រះនាង បានមកដល់មាត់ស្រះក៏ស្គាល់ថា “ឱស្រះនេះហើយដែលខ្ញុំខុសនឹងក្រិត្យក្រមជាស្រី។ ប៉ុន្តែក៏ជាស្រះបឋមវ័យនៃសេចក្តីស្នេហ៍ដែលមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ថ្ងៃជួប គ្នាដំបូង។ ព្រះនាងក៏យាងសំដៅទៅដើមពោធិធំក៏ស្រាប់តែបានឃើញ ព្រះគោ ឈរ ជ្រងោ។ បន្ទាប់មកក៏បានឃើញ ព្រះកែវ ទ្រង់គ្រឿងលួចិញ្ចាចប្រកបដោយព្រះពស្ត្រ យ៉ាងស្រស់ឆើតឆាយ។

ពេលនោះព្រះនាងក៏បានផ្សងសច្ចាថា “បើគេជាគូព្រេងនឹងខ្ញុំមែន សូមឱ្យសំលៀក បំពាក់ខ្ញុំល្អស្អាតដូចដើមវិញ”។ រំពេចនោះ ព្រះនាងក៏មានសំពត់អាវស្បៃ មានគ្រឿង អលង្ការល្អស្អាតឥតមានទាស់។ ព្រះនាងរវល់តែសប្បាយនឹងសម្រស់ ភ្លេចគិតពុំបាន ដឹងថា ព្រះកែវ កំពុងគយគន់នូវព្រះភ័ក្ររបស់ទ្រង់ឡើយ។ ព្រះនាងបានថ្លែងអំពីទុក្ខ សោកទាំងប៉ុន្មានដល់ ព្រះកែវៗសណ្តាប់ហើយ ក៏ក្តុកក្តួលអួលអាក់អាណិតក្សត្រី។ ព្រះគោ ពោលថា “ល្អហើយប្អូនទាំងពីរចាំបងរៀបចំឱ្យប្អូនចុះ។

 ប៉ុន្តែចូរប្អូនទៅបេះ ផ្កា និងផ្លែឈើពីក្នុងព្រៃមកសិន”។ ព្រះកែវ និងព្រះនាងក៏បានទៅបេះតាមដែល ព្រះគោ បង្គាប់។ លុះបេះផ្កា និង ផ្លែឈើបានហើយ ព្រះគោ ប្រាប់ប្អូនថា “ឥឡូវ រៀបចំប្រាសាទដើម្បីអភិសេក”។ ព្រះគោ ប្រាប់ប្អូនឱ្យលូកយកប្រាសាទប៉ុនមេដៃពី ក្នុងពោះមានតម្លៃក្រៃកន្លង។ ប្រាសាទនេះពេលយកចេញមកដាក់លើដីភ្លាម ក៏ស្រាប់ តែរីកធំស្កឹមស្កៃប្រាំបួនលែងភ្លឺចិញ្ចាចចិញ្ចែង។ ព្រះគោ បានរៀបចំអភិសេកប្អូនទាំង ពីរប្រកបដោយព្រះកិត្តិយសសក្តិសមតាមទំនៀមទំលាប់ប្រពៃណី។

នេះនឹងថ្លែងពីព្រះបាទ រាមាធិបតី ទ្រង់មានមានប្រជល់មួយដែលពុំមានគូប្រៀប។ មាន់នោះមានមាឌធំខ្ពស់ស្រឡះ រោមភ្លឺរលោងឈ្មោះ អារំពងភ្នំ ។ កិត្តិសព្ទវាល្បី ដល់ប្រទេសជិតខាង។ និយាយពីស្តេចសៀមវិញ មានមាន់ប្រជល់មួយដែរឈ្មោះ អារំបូល។ លុះដឹងថានៅនគរតក្កសិលាមានមាន់ជល់ខ្លាំងពូកែ ស្ដេចសៀមក៏នាំ អារំដួល មកបបួលព្រះ វាថា ប្រជល់ដោយដាក់ខសន្យាថា "បើ អារំចូល ចាញ់សុខចិត្តថ្វាយ សំពៅទាំង៥០០ ព្រមទាំងពួករេហ៍ពល និងគ្រឿងដ៏មានតម្លៃក្នុងសំពៅទាំងអស់រំដោះ យកតែព្រះកាយទៅស្រុកវិញតែប៉ុណ្ណោះ”។ 

ស្ដេចសៀមបញ្ជាក់ថា “ចុះបើ អារំពងភ្នំ ចាញ់វិញ តើព្រះអង្គមានលក្ខខ័ណ្ឌដូចម្តេចដែរ?”។ ព្រះ វាចា តបវិញថា "បើ អារំពងភ្នំ ចាញ់យើងសុំដើរចេញតែមួយព្រះអង្គឯង សូម្បីតែមហេសីក៏ពុំយកទៅដែរ អាណាប្រជានុរាស្រ្តព្រមទាំងតក្កសិលាទាំងមូល យើងប្រគល់ឱ្យទាំងអស់”។ លុះធ្វើ កិច្ចសន្យារួចហើយ ការប្រកួតបញ្ជល់មាន់ក៏ចាប់ផ្តើមឡើង។ ក្នុងកំឡុងពេលប្រកួត អារំពងភ្នំ និង អារំដួល កំពុងតែអួតដាក់គ្នាយ៉ាងអង់អាច វាហក់លោតឆាក់គ្នាដូច រន្ទះ។ 

ប៉ុន្តែភ្លាត់ចំណាប់ អារំពងភ្នំ ភ្លាត់ស្នៀតត្រូវ អារំបូល ធាក់មួយជើងដួល លង់ទ្រនេសងើបមិនរួច ភាគីសៀមហ៊ោក្រេវឡើង។ ស្ដេចសៀមសួរព្រះ វាថា ថា "តើព្រះអង្គគិតដូចម្តេច" ព្រះ រាមា តបថា “ទូលបង្គំចាញ់ហើយ ប៉ុន្តែសុំតទឹកបីថ្ងៃ ទៀតក្រែងរកមានបាន បើរកមិនបានទូលបង្គំសុខចិត្តដាក់ខ្លួនម្នាក់ទៀត"។ ស្ដេច សៀមក៏ព្រមដោយក្តីសោមនស្ស។

ព្រះ រាមា ទ្រង់ចាត់សេនាអាមាត្យសព្វមុខមន្ត្រីដើរប៉ាវគងទាំងយប់ទាំងថ្ងៃ តែរក មាន់ពូកែមិនបានឡើយ។ ស្ដេចទ្រង់ព្រះវិតក្កវិប្បដិសារីយ៉ាងក្រៃលែង។ អ្នកប៉ាវគង ទូងភេរីដើរគ្រប់ទិសទីពុំមានចន្លោះ។

លុះដើរចូលព្រៃជ្រៅបន្តិច ក៏ស្រាប់តែភ្ញាក់ព្រើតដោយឃើញប្រាសាទមាសមានរស្មី ភ្លឺចិញ្ចាចក៏ដើរចូលទៅស្រាប់តែជួបព្រះនាង ពៅ និង ព្រះកែវ ។ ពួកសេនាអាមាត្យ ក៏នាំសេចក្ដីនេះទៅក្រាបទូលព្រះរាជាៗបញ្ជាអាមាត្យថា “ចូរឯងទៅប្រាប់បុត្រីយើងឱ្យ រកមាន់ដែលខ្លាំងពូកែមកជល់ឱ្យបានក្នុងថ្ងៃស្អែកនេះ។ បើមិនបានទេគេនឹងយកនគរ យើងហើយ។ ប៉ុន្តែបើឈ្នះវិញ បិតាឱ្យបុត្រឡើងសោយរាជ្យនៅនគរនេះ”។ 

ព្រះកែវ និងព្រះនាង ចៅ កើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។ ព្រះគោ ប្រាប់ ព្រះកែវ ថា “ចូរប្អូន ទាំងពីរកុំព្រួយអីចាំបងជួយ”។ លុះដល់ថ្ងៃកំណត់ ហើយ ព្រះគោ ក៏លេបប្រាសាទ មាសវិញហើយកាឡាខ្លួនជាមាន់ខ្មៅតូចមួយទំលើជើងពានមាស ប៉ុន្តែហាមមិនឱ្យ នរណាគ្រវាសដៃពីលើក្បាលឡើយ ព្រោះខ្លាចសាបសិល្បមន្តវិជ្ជាការ។ និយាយពី អ្នកស្រុកវិញពេលដែលដឹងថា ព្រះកែវ និងព្រះនាង ពៅ យកមាន់ប្រជល់ទៅថ្វាយ ព្រះបិតាក៏នាំគ្នាមកមើលមីរដេរដាស។ ពួកអ្នកភូមិទាំងនោះនាំគ្នាបង្អាប់ថា ជាពូជមាន់ សម្លតូចល្អិតខ្មៅកំព្រឹក រួចនាំគ្នាត្រលប់ទៅរៀបចំឥវ៉ាន់ដើម្បីរត់គេចពីពួកសៀម។

ព្រះកែវ និងព្រះនាង ចៅ ចូលក្នុងព្រះរាជវាំងហើយ ក៏ទ្រង់ក្រាបបង្គំថ្វាយមាន់ទៅ ព្រះបិតា។ ពេលព្រះបិតាទតឃើញមាន់ស្ទាវទាបតូចពេក ក៏រន្ធត់ព្រះទ័យស្លេកស្លាំង ព្រះភក្ត្រមួយរំពេច។ ស្ដេចមានព្រះបន្ទូលថា “មាន់តូចបែបហ្នឹងធ្វើម៉េចនឹងជល់ឈ្នះគេ ទៅ”។ ព្រះនាង ពៅ ទូលថា “សូមព្រះបិតាកុំព្រួយព្រះទ័យឱ្យសោះ ព្រះបិតាប្រាកដជា ផុតទុក្ខកង្វល់ដោយសារតែមាន់នេះ”។ ព្រះអង្គទ្រង់ស្ងៀមហើយត្រាស់ឱ្យពួកសេនា អាមាត្យនាំដំណឹងទៅប្រាប់ស្ដេចសៀមឱ្យគេយកមាន់មកចុះព្រោះដល់ពេលប្រកួតហើយ។

ភាគីស្តេចសៀមគ្រាន់តែឃើញ

មានព្រះនាង ពៅ ភ្លាមក៏នាំគ្នាហ៊ោ សប្បាយ។ ព្រះនាង ពៅ ដាក់មាន់ ចូលក្នុងសង្វៀន មាន់ស្ទាវលោតផ្លោត ទៅប៉ប៉ុកដីហាក់ដូចជាមាន់ញីមិនចេះ ជល់។ ចំណែក អារំចូល ស្មានថា មាន់ញីក៏រត់សំដៅទៅជាន់។ ពួកពល សៀមស្រែកថា "ជាន់ទៅ អារំបូល ជាន់ឱ្យអស់ចិត្តទៅ”។ មាន់ ព្រះគោ ងើបក្រេស លោតទៅធាក់ឮសូរតឹង។ ពួកពលសៀមភ្ញាក់ស្ទើររលត់ធាតុ ។ ព្រះ វាចា ក្រោកឡើង ស្រែកថា “ម្តងនេះអញរួចខ្លួនហើយ នេះបានចំជាកូនស្រីមាសឪពុកមែន”។ 

ចំណែក ស្ដេចសៀមមុខខ្មៅអែរកផ្លូវទៅសំពៅវិញមិនចង់ឃើញ។ ស្ដេចសៀមដើរបណ្តើរគិត បណ្តើរថា "មកពីមន្តសិល្បៈវិជ្ជាទេដឹង ខ្មោចអាមាន់ស្រែអីពូកែយ៉ាងហ្នឹង ដូចជាមិន ចង់ជឿសោះ? អញនឹងរកវិធីសងសឹកឱ្យទាល់តែបាន”។ ថ្លែងពីព្រះបាទ រាមាធិបតី និង ព្រះនាង បុទុមា ពេលទ្រង់ជ្រាបថា ទទួលជោគជ័យហើយក៏ស្ទុះទៅឱបក្រសោប បុត្រទាំងពីរហើយរៀបអភិសេក ព្រះកែវ ជាស្តេចគ្រប់គ្រងក្នុងនគរនោះ។ ចំណែក បងៗទាំងបួនអង្គក៏បានសុំទោសព្រះនាង ពៅ នូវកំហុសឆ្គងរបស់ខ្លួនដែរ។

និយាយពីស្តេចសៀមកើតទុក្ខ​  ទោមម្នេញឥតស្រាកស្រាន្ត ទើបរៀបក្បួនដំរីចេញដំណើរទៅនគរ


តក្កសិលា ហើយធ្វើពន្លាជ័យនៅ ក្រេវក្រុង រួចនាំព្រះរាជសារទៅ ថ្វាយព្រះ វាមាៗ ជ្រាបហើយកំចាត់ រាជបម្រើឱ្យទៅទូល ព្រះកែវក៏ ទៅពិភាក្សាជាមួយ ព្រះគោງកំ ទទួលការកិច្ចនេះ។ កាលបើដល់ថ្ងៃកំណត់ហើយ ព្រះគោ ក៏និម្មិតជាដំរី។ ស្ដេចសៀម ដាក់ខសន្យានឹង ព្រះកែវ ថា "យើងដាក់ដំរី២០ចុះ (១៦០ក្បាល)" ព្រះកែវ ត្រាសថា "ចង់ដាក់ប៉ុន្មានក៏គ្មានបញ្ហាដែរ ព្រោះយើងមានដំរីគ្រប់ តាមតម្រូវការ"។

 ស្តេច សៀមបញ្ហាឱ្យយកដំរី អាគីរកំពូលពេជ្រ បើកការប្រយុទ្ធ។ គ្រាន់តែចាប់ផ្តើមភ្លាម ជីរី ស្តេចសៀមស្ទុះទៅព្រេចដំរី ព្រះគោ ពួសរដូចនេះខែចេត្រ គឺវាស្ទះខ្លាំងពេកមិនបាន ប្រយ័ត្ន។ ដំរី ព្រះគោ គេចផុតធ្វើឱ្យវាជ្រុលភ្លាត់ស្នៀតដួលគ្រេងក្រោកពុំរួច ដំរី ព្រះគោ សង្កត់ភ្លុកផ្ទប់ទៅនឹងដី។ អាគីរកំពូលពេជ្រ ខំប្រឹងរើឡើងទក់ស្មៅ តែបើពុំរួច ផោមព្វសូរផូងដូចផ្ទះមិន ចេញអាចម៌ខ្នាតត្រូវអ្នកមើលពេញ មុខ។

ស្ដេចសៀមឱនមុខចុះទូល ព្រះកែវ ថា "យើងរាល់គ្នាមុខជាប្រ រាល់គ្នាមុខជាព្រាត់ប្រាសប្រពន្ធកូន មិនខាន សូមទ្រង់វិបអូសយកដំរី២០ចុះនេះចុះ តែព្រះអង្គដោះលែងពួកទូលបង្គំឱ្យ ទៅស្រុកវិញទៅ នេះជាព្រះគុណដ៏មហិមារកអ្វីប្រៀបពុំបានឡើយ”។

 ព្រះកែវ តបថា “មិនថ្វីទេ ឥឡូវយើងយកតែដំរី២០ចុះទេ ព្រះចៅអាចនាំគ្នាត្រឡប់ទៅស្រុកវិញបាន ហើយ”។ ព្រះចៅក្រុងសៀមព្រមទាំងពួកសេនាសប្បាយចិត្តណាស់ ព្រោះបានត្រឡប់ ទៅស្រុកវិញ។ បន្ទាប់ពីនោះមក ព្រះចៅសៀមប្រជុំអស់មន្ត្រីសេនារកមធ្យោបាយ យ៉ាងណាដើម្បីផ្ចាញ់ស្ដេចនគរតក្កសិលាឱ្យបាន។ ស្ដេចសៀមបញ្ជារាជបម្រើស្វែងរក អ្នកបច្ចេកទេសដែលចេះធ្វើគោយន្ត។ លុះការងារបានសម្រេចហើយ ស្តេចក្រុងសៀម មានសោមនស្សរីករាយជាខ្លាំងធ្វើដំណើរទៅនគរតក្កសិលាទៀត។

ស្ដេចសៀមដែលមានមហិច្ឆិតាលោភលន់ បានចាត់តាំងឱ្យ រាជបុរសនាំចុតហ្មាយទៅថ្វាយព្រះមហាក្សត្រនគរតក្កសិលា។ ព្រះកែវ ជ្រាបច្បាស់ហើយក៏យាងទៅជួប ព្រះគោ រៀបរាប់ អំពីបំណងរបស់ស្ដេចសៀម។ ព្រះគោ ទ្រង់ឈ្វេងយល់ដោយ បញ្ញាញាណប្រាប់ ព្រះកែវ ថា “ប្អូនកែវអើយ! ពេលនេះយើង ត្រូវព្រាត់ប្រាសនិរាសចាកស្រុកហើយ ព្រោះគោនេះមិនមែនជា គោធម្មតាទេ វាគឺជាគោយន្តដែលធ្វើអំពីដែក បងជល់មិនឈ្នះ គេទេ នេះជាកម្មអកុសលកំរិតវាសនាឱ្យយើងទទួលមិនអាច គេចវេះបានឡើយ”។ ព្រះកែវ និងព្រះនាង ពៅ ទ្រង់គិត ភ័យឥតឧបមា។ ព្រះកែវ ខំទប់ស្មារតីប្រមូលនូវសេចក្តីក្លាហាន ហើយទ្រង់យាងទៅព្រះពន្លាជ័យ។

ស្ដេចសៀមក៏ដង្ហែគោយន្តមកកាន់ទីលានសង្វៀនដោយក្តីសោមនស្ស។ ព្រះគោ ប្រាប់ប្អូនថា “ឱប្អូនទាំងពីរអើយ! នៅពេលបងចូលទៅដល់ទីលានប្រយុទ្ធហើយ ចូរ ប្អូនរកឱកាសតោងកន្ទុយបងឱ្យជាប់។ ការតោងនេះមិនត្រូវធ្វេសប្រហែសឡើយ ហើយចូរកាន់តំណមកុំងាកក្រោយឱ្យសោះ”។ ឯស្តេចសៀមពេលឃើញ ព្រះកែវ នាំ ព្រះគោ ចូលទៅដល់ទីលានភ្លាម ក៏មានចិត្តនឹកអរព្រួចលួចលាក់គំនិតគិតថា "ពេលនេះនគរតក្កសិលាប្រាកដជាបានមកអញហើយ ដូច្នេះអញត្រូវទទួលគេឱ្យ គួរសមបន្តិច”។

ចំណែក ព្រះគោ ខ្សឹបប្រាប់ ព្រះកែវ ថា “ចូរប្អូនទៅធ្វើកិច្ចសន្យាសារជាថ្មី តែ កុំភ្នាល់ដាក់នគរឱ្យសោះ នាំឱ្យប្រជារាស្រ្តជ្រួលច្របល់ដោយសារតែយើងពីរនាក់ បើយ៉ាងណាៗតែយើងពីរនាក់បានហើយ។ ព្រះកែវ ក៏ទៅជួបស្ដេចសៀមសុំផ្លាស់ប្តូរ កិច្ចសន្យាតាម ព្រះគោ បង្គាប់។

 ការប្រកួតបានចាប់ផ្ដើមបើកឆាកប្រយុទ្ធ ភាគីខាង ស្ដេចសៀមក៏មូលខ្មៅបញ្ជាភ្លាម។ គោយន្តក៏ដើរតំរង់ទៅរក ព្រះគោ។ ឃើញ ហើយក៏សេកមន្តអាគមរួចស្ទុះចូលទៅល្បងលេងចេស្ដា។ ព្រះគោ បោលទង្គិចគ្មាន ញញើត តែគោសិប្បនិម្មិតគ្មានខ្នើតជុចត្រង់ណាឡើយ ព្រះគោ ក៏ខំមុជឆ្លុះពីខាង ក្រោមក៏មិនរង្គើ ព្រះគោ ខំប្រឹងរាយមន្តអាគមគាថារួចមុជឆ្លុះម្ដងទៀតព្រមទាំងឆ្លៀត ស្រែកប្រាប់ព្រះកែវថា “ប្អូនអើយបងអស់កំលាំងណាស់”។ ព្រះកែវ បានឮច្បាស់នូវ វាចាបងហើយក៏ចាប់ហត្ថាមហេសីស្រវាតោងកន្ទុយបងយ៉ាងមាំតាមបណ្តាំព្រះគោ។

ថ្លែងពី ព្រះកែវ ដែលចូលទៅក្នុងព្រៃដើម្បីស្វែងរក ព្រះគោ ។ ព្រះអង្គទ្រង់ ព្រះកន្សែងទន្លឹះខ្សឹកខ្សួលមានទុក្ខផ្ទួនៗ ណាមួយព្រាត់ម្ចាស់បង ណាមួយព្រួយបារម្ភ លើមហេសីមិនដឹងជាត្រូវពួកសៀមចង្រៃធ្វើបាបយ៉ាងម្ដេចម្កាទៅហើយទេ។ ថ្លែងពី ព្រះគោ ដែលប្រឹងហោះបោះពួយជ្រែកអាកាសវិញ បន្ទាប់ពីបានដឹងថាប្អូនទាំងពីរ បាត់អស់ពីខ្លួនហើយ ក៏កើតទុក្ខព្រួយឥតស្រាកស្រាន្តនឹកគិតថា “ឱប្អូនកែវអើយ! ប្អូន ធ្លាក់ទៅហើយ តើប្អូនរងទុក្ខយ៉ាងណា?" ព្រះគោ ក៏ហោះបកក្រោយដើម្បីរកមើល ប្អូន។ ពេលមកដល់ដើមជ្រៃក៏ស្រាប់តែឃើញ ព្រះកែវ កំពុងផ្ទំលក់។

 ព្រះគោ ដាស់ ប្អូនឱ្យភ្ញាក់ឡើង។ ព្រះកែវ ឃើញម្ចាស់បងហើយក៏ស្ទុះក្រោកឡើងសួររកមហេសី។ ព្រះគោ ទ្រង់បញ្ញាញាណក៏ប្រាប់ប្អូនថា “ចូរប្អូនកុំគិតទៀតអី ប្អូនស្រីផុតទុក្ខហើយ ព្រោះកាលណោះព្រះឥន្ទ្របានចុះមកជប់រូបនាងជាបដិមាថ្ម រួចនាំយកព្រលឹងនាង ទៅសោយសុខនៅឯឋានសួគ៌។ ឥឡូវចូរប្អូនរំសាយក្តីទុក្ខសោកទៅ យើងនៅទីនេះ ទៀតមិនបានទេ ពួកសៀមមកតាមចាប់យើងឥឡូវហើយ”។ ពោលរួច ព្រះគោ ក៏ឱ្យ ព្រះកែវ តោងកន្ទុយហោះទៅមុខទៀត។ លុះទៅដល់ភ្នំស្រួចមួយធំខ្ពស់ស្កឹមស្កៃ ព្រះគោ ក៏បន្ទាបខ្លួនចុះរួចចូលទៅក្នុងរូងភ្នំនោះ ដើម្បីស្នាក់អាស្រ័យនៅព្រោះយល់ថា ជាជម្រកដែលមានសុវត្ថិភាព។

សេះត្រឹមនេះនិយាយអំពីហ្វូងពួកសៀមវិញ ពេលដែលឃើញគោហោះក៏មាន ការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតាំងពីកើតមក ងពីកើតមកមិនដែលឃើញគោណាចេះហោះទេ។ ស្ដេចសៀមបញ្ជាឱ្យពួកពលរត់ដេញចាប់ ពួកសៀមរកមិនឃើញក៏ត្រលប់ទៅស្រុកវិ ព្រះកែវ តែដោយសារបារមី ព្រះកែវ ក៏ត្រលប់ទៅស្រុកវិញ។ សេះវគ្គនេះមិនទាន់ចែងងាក មកថ្លែងអំពី ព្រះគោ ព្រះកែវ ដែ ដែលប្រថាប់នៅក្នុងរូងភ្នំស្រួច។ ដោយសារ គុណបារមីចេស្តាព្រះអង្គ បានផ្សព្វផ្សាយមេត្តាធម៌ទៅគ្រប់ទិសទីធ្វើឱ្យភោគផល ទាំងផល្លានុផលសព្វសារពើសម្បូរហូរហៀរឥតខ្វះ។ មានស្រូវអង្ករព្រមទាំងផល្លានុផលសត្វ ប្រជា រាស្ត្រក៏បានសេចក្តីសុខក្សេម ក្សេមក្សាន្តមិនព្រួយបារម្ភមានជំងឺដង្កាត់អ្វីឡើយ។

 ព្រះ ត្តាធម៌នេះចូលទៅដល់ស្រុកសៀមទៀត ដូច្នេះពួកសៀមបាន អង្គក៏ផ្សាយមេត្តាធម៌នេះចូល សេចក្តីសុខសម្បូរសប្បាយដូចតក្កសិលាដែរ។ ភោគផលចម្រើនខុសពីធម្មតានេះ ធ្វើឱ្យពួកសៀមមានការងឿងឆ្ងល់គ្រប់ៗគ្នា។ ស្ដេចសៀមក៏មានចំណាប់អារម្មណ៍ ដែរ ព្រោះដើមស្វាយនៅជិតវាំងម៉េចក៏ផ្លែខុសរដូ បន្ទាប់មកស្ដេចបាន ឱ្យគេទៅហៅហោរាមកទស្សន៏ទាយមើល។ តាហោរទូលថា “តាមជើងលេខ ឆ្លើយថា ល្អណាស់ ត្បិតមានអ្នកមានបុណ្យដែលភ្នាល់គោពីថ្ងៃមុនឥឡូវគង់នៅ ច្រកភ្នំក្នុងនគរតក្កសិលាកំពុងផ្សាយមេត្តាបារមី។ បើព្រះអង្គយាងទៅចាប់អ្នក មានបុណ្យនោះនៅពេលនេះ នឹងចាប់បានជាក់ជាមិនខាន”។

ព្រះចៅសៀមសណ្តាប់ហើយមានចិត្តសោមនស្សណាស់ ទើបបញ្ជាឱ្យរៀបក្បួន ទ័ពយ៉ាងគគ្រឹកគគ្រេងចេញដំណើរទៅកាន់ភ្នំស្រួច។ ពេលទៅដល់ភ្នំនោះ ព្រះចៅ ពិនិត្យឃើញថា រុក្ខជាតិទាំងឡាយមានសម្រស់ល្អត្រកាល អ្នកមានបុណ្យប្រាកដជានៅ ក្នុងរូងភ្នំនេះហើយ ទើបបញ្ជាឱ្យពួកពលឡោមព័ទ្ធភ្នំនេះយ៉ាងប្រុងប្រយ័ត្ន។ ព្រះគោ ប្រាប់ ព្រះកែវ ថា "ប្អូនកែវអើយ! ពេលនេះគ្រោះចង្រៃមកដល់ទៀតហើយ ព្រោះ ពួកសៀមបានព័ទ្ធភ្នំជុំជិតអស់ទៅហើយ។ 

ដូច្នេះចូរប្អូនតោងកន្ទុយបងឱ្យជាប់ យើង នឹងហោះចេញទៅឥឡូវនេះ”។ គ្រាន់តែស្ដេចសៀមឃើញ ព្រះគោ ហើយក៏ស្រែក ប្រាប់ពួកពលថា “នៃវ៉ើយ! នៅជិតនេះទេ សម្រុកចូលចាប់ឱ្យបានកុំឱ្យរត់រួច។ ពេល នោះ ព្រះគោ ហោះបំបាក់ព្រៃធ្វើឱ្យដើមឈើនានាបាក់សង្កត់ពួកពលសៀមស្លាប់ រណូករណែល។ ព្រះគោ ហោះនាំ ព្រះកែវ ទៅដល់បន្ទាយលង្វែកដែលហ៊ុំព័ទ្ធទៅ ដោយព្រៃឫស្សីក្រាស់ឃ្លីក។ ព្រះគោ បានប្រាប់ ព្រះកែវ កុំឱ្យទៅណាឆ្ងាយឱ្យសោះ ក្រែងមានអាសន្នមកដល់នាំឱ្យបែកគ្នាទៀត។

ព្រះចៅសៀមញ័រសាច់ព្រោះចាប់ ព្រះគោ ព្រះកែវ ពុំបានទើបនាំពេលដែលនៅ សេសសល់ជិះដំរីធ្វើដំណើរត្រលប់ទៅស្រុកវិញ។ ព្រះចៅខឹងនឹងតាហោរណាស់ក៏ស្តី បន្ទោសតាហោរឥតប្រណី។ តាហោរភ័យណាស់រហ័សទូលព្រះចៅថា “សូមព្រះករុណា អត់ទោសឱ្យទូលបង្គំផង ថ្ងៃក្រោយព្រះអង្គប្រាកដជាចាប់បាន ព្រះគោ ព្រះកែវ បាន ជាដាច់ខាត។ សូមព្រះអង្គលើកទ័ពទៅម្តងទៀតចុះ ទូលបង្គំក៏ទៅដែរដើម្បីសង្កេត ការណ៏ឱ្យច្បាស់នឹងភ្នែក។ បើខុសទៀតទូលបង្គំនឹងកាត់ក្បាលដោតនៅចុងសីមាចុះ” ព្រះចៅសៀមសណ្តាប់ហើយយល់ថាជាការគួរ ក៏លើកលែងទោសឱ្យតាហោរ។

អស់រយៈពេលប្រាំពីរយប់ប្រាំបីថ្ងៃដែល ព្រះគោ ព្រះកែវ កំពុងប្រថាប់នៅបន្ទាយ លង្វែក។ ស្ដេចសៀមនាំទ័ពទៅទីនោះ រិះរកមធ្យោបាយដើម្បីកាប់ដើមឫស្សីចេញ។ តាហោរទូលព្រះអង្គថា “ត្រូវបាញ់ប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីនេះ ពេលរាស្ត្រខ្មែរ ឃើញប្រាក់នេះភ្លាម ប្រាកដជានាំគ្នាកាប់ឆ្កាព្រៃឫស្សីយកប្រាក់ដួងនេះជាមិនខាន ឡើយ។ ទីបំផុតព្រៃឫស្សីត្រូវបានអន្តរាយអស់ ឯប្រាក់ដែលបាញ់ចូល ទុកជាឈ្នួលកាប់ ផ្កាដូច្នោះដែរ។ បន្ទាប់មក អាមាត្យក៏ទៅថ្វាយដំណឹងនេះដល់ព្រះចៅក្រុងសៀមៗក៏ រៀបចំព្យុះហយាត្រាទ័ពមកម្ដងទៀត។

រីឯ ព្រះគោ លុះឃើញព្រៃឫស្សីវាលអស់ក៏ប្រាប់ប្អូនថា “ប្អូនកែវអើយ! ពេលនេះ គ្រោះថ្នាក់បានមកដល់ទៀតហើយ។ ដូច្នេះយើងត្រូវតែភៀសខ្លួនចេញពីទីនេះជា ប្រញាប់" ថារួច ព្រះគោ ក៏នាំប្អូនហោះសំដៅទៅភ្នំអដ្ឋរស្សហៅ ភ្នំឧដុង្គ។ ចំណែក ក្បួនទ័ពសៀមក៏មកដល់បន្ទាយលង្វែកក៏ឃើញព្រៃឫស្សីវាលស្រឡះមានចិត្តរីករាយ ណាស់ បញ្ជាឱ្យពួកពលសម្រុកចូលទៅ តែមិនបានដូចបំណងឯណា ព្រះគោ ព្រះកែវ បានចាកចេញពីទីនេះបាត់ទៅហើយ។ តាហោរថ្វាយទំនាយថា "បពិតមហារាជ បួនថ្ងៃ ទៀតទើបចាប់ ព្រះគោ ព្រះកែវ បានក្រាបទូល ឥឡូវពួកគេនៅភ្នំអដ្ឋរស្សឯណោះ”។

ព្រះចៅសៀមក៏រៀបចំព្យុះហយាត្រាទៅព័ទ្ធភ្នំឧដុង្គតាមទំនាយតាហោរ។ ស្ដេចបញ្ជា ឱ្យពលធ្នូស្នាប្រចាំការនៅជើងភ្នំ ទ័ពស្រួចចូលវាយលុកឮសន្លឹកកក្រើកខ្ទ័រដី។ ថ្លែងពី ព្រះគោ វិញក៏បានដឹងច្បាស់ថា គ្រោះអាក្រក់បានមកដល់ក៏ប្រាប់ ព្រះកែវ ថា "ប្អូន កែវអើយ! ពេលនេះយើងប្រហែលជាគេចមិនផុតពីដៃគេឡើយព្រោះបងអស់កម្លាំង ខ្លាំងណាស់។ ឥឡូវយើងត្រូវប្រែកាយជាសត្វក្របីព្រៃមួយគ្រាសិនចុះ”។ ក្របីទាំងពីរ នាក់បងប្អូនបណ្តើរគ្នាត្រសងចូលក្នុងហ្វូងក្របីព្រៃដើម្បីបន្លំខ្លួន។

ឯពលព្រះចៅសៀមកម្ទេចព្រៃខ្ទេចខ្ទីអស់ តែមិនឃើញ ព្រះគោ ព្រះកែវ ឡើយ។ ស្តេចក៏សួរទៅតាហោរៗថ្វាយទំនាយថា "សូមព្រះអង្គកុំព្រួយព្រះទ័យឱ្យសោះ ថ្ងៃនេះ យើងនឹងចាប់បានអ្នកមានបុណ្យនេះមិនខានទេព្រះអង្គ។ ពេលនេះ អ្នកមានបុណ្យទាំង ពីរអង្គកំពុងប្រែកាឡាទៅជាសត្វក្របីព្រៃ។ ដូច្នេះសូមព្រះអង្គចងព័ត្រយ៉ាងវែងមក ព័ទ្ធសីម៉ាក្របីព្រៃទាំងអស់នេះ។

 ពីព្រោះក្របីអ្នកមានបុណ្យកំពុងបន្លំខ្លួនក្នុងហ្វូងក្របី នេះឯង។ កាលណាឡោមព័ទ្ធរួចហើយ សូមទ្រង់ចាត់ឱ្យបាញ់កាំភ្លើងក្នុងភ្លាំងឡើង ដើម្បីឱ្យក្របីផ្អើលរត់បោលពាសពេញស្ទុះលោតកន្លងខ្សែព្រ័ត្រចេញទៅ ឯក្របីមាន បុណ្យវិញមិនហ៊ានលោតកន្លងខ្សែព្រ័ត្រនេះទេព្រះអង្គ ព្រោះខ្លាចសាបមន្តសិល្ប៍ វិជ្ជាការ។

 ពេលនោះយើងនឹងចាប់បានអ្នកមានបុណ្យនោះបានដោយងាយ”។ ស្តេច សណ្តាប់ហើយមានចិត្តត្រេកអរកន្លង រួចក៏ចាត់ឱ្យពួកពលធ្វើកិច្ចការនេះ។ លុះធ្វើ ការងារនេះរួចហើយ គេក៏បាញ់កាំភ្លើងលាន់ឮខួរឡើង សត្វក្របីធម្មតារត់បោលចេញ អស់នៅសល់តែក្របីក្លែងក្លាយ។ ព្រះគោ ប្រាប់ប្អូនថា "ពេលនេះយើងរត់ទៅណា មិនរួចទេ បើហោះចេញប្អូនក្លាយជាសត្វក្របីរួចទៅហើយ ណ្ហើយចុះយើងសុខចិត្ត ស្លាប់នៅពេលនេះចុះ បើរស់ក៏ត្រូវនិរាសចាកស្រុកដែរ”។ 

ពេលនោះពលសៀមចូល ទៅចាប់ក្របីនេះតាមសំរួល។ ឯស្តេចសៀមឈរពីចម្ងាយទះដៃសប្បាយពេញចិត្ត។ ពួកពលយកខ្សែចងក្របីដោយក្តៅចិត្ត ស្តេចទាញខ្សែនិយាយដៀមដាមបក្សី ព្រះគោ ព្រះកែវ ព្រមទាំងវាយបែកឈាមហូរសស្រាក់។ ព្រះគោ ព្រះកែវ មិននិយាយស្តីអ្វី ទាំងអស់។ តាហោរទូលព្រះអង្គថា “បពិតមហារាជ សូមព្រះអង្គកុំធ្វើទារុណកម្ម លើអ្នកមានបុណ្យនេះឱ្យសោះ”។

ស្ដេចសៀមក៏យ រក៏យកអ្នកមានបុណ្យទៅគង់ក្នុងប្រាសាទយ៉ាងល្អប្រណិត ទើបប្រទេស បានសេចក្តីសុខ ព្រោះអ្នកមានបុណ្យទៅដល់ទីណា ទីនោះប្រាកដជាមានភាពសម្បូរ រប្បាយរុងរឿង ប្រជារាស្ត្របានសេចក្តីសុខផុតរោគាផ្សេងៗ សុភមង្គលកើតមានជា និរន្តតរៀងទៅ។ ព្រះគោ ព្រះកែវ សោយសោករិយោគពន់ពេក។

 ព្រះកែវ អង្វរ បងឱ្យរត់ចេញ។ !។ ព្រះគោ ឃាត់ប្អូនថា "ចាំប្រាំពីរថ្ងៃទៀត គឺនៅថ្ងៃពេញបូណ៌មីសឹម រកមធ្យោបាយចេញ រចេញ"។ ព្រះចៅចូលមកសួរសុខទុក្ខ និងលួងលោម ព្រះគោ ព្រះកែវ សូមអ្នកទាំងពីរកុំបារម្ភអី បើមានខុសឆ្គងត្រង់ណា សូមប្រាប់ទ្រង់មកចុះ។ រាល់ថ្ងៃមាន មនុស្សនៅចាំថែរក្សាព្រះអង្គមិនដែលឱ្យសៅហ្មងអ្វីឡើយ។ ទោះជាទ្រង់រស់នៅប្រកប ដោយផាសុខភាពក៏ពិតមែន ប៉ុន្តែក្នុងចិត្ត ព្រះគោ ព្រះកែវ រឹតតែព្រួយនឹងថ្លែងប្រាប់ អ្នកណាក៏ពុំបាន។

លុះដល់ថ្ងៃពេញបូណ៌មី ព្រះគោ ព្រះកែវ រង់ចាំសេនាដេកលក់អស់ហើយក៏នាំ គ្នាហោះចេញទាំងយប់ទៅដល់កន្លែងមួយ។ ប៉ុន្តែនៅយប់នោះ អាកាសធាតុមិន អនុគ្រោះឱ្យសោះ។ សួរផ្គរលាន់គ្រប់ទិសទី រីឯមេឃក៏ងងឹតស្លុប។ ព្រះគោ ប្រាប់ប្អូន ថា “នេះជាសញ្ញាមិនល្អទេប្អូនកែវ យើងមិនអាចទៅណាឆ្ងាយបានឡើយ”។ ព្រះគោ បន្តទៀតថា “ប្អូនកែវឯងនៅយាមផ្លូវ បងអស់កម្លាំងណាស់ បើបងដេកលក់ដាស់បង ផង"។ ព្រះកែវ យាមយូរពេកក៏លង់លក់នៅក្បែរគល់រាំង។

 ទីនោះសព្វថ្ងៃគេហៅថា "បប៉ៃលិន”។ និយាយពីមេបញ្ជាការនាពេលអាធ្រាត្រ បន្ទាប់ពីបាត់ ព្រះគោ ព្រះកែវ ហើយ ទាំងមេទាំងកូនភ្នែកនៅកញ្ចឹងកព្រោះខ្លាចស្ដេចកាត់ទោស។ បន្ទាប់មកក៏ យកពត៌មាននេះទៅក្រាបបង្គំព្រះចៅៗបញ្ជាឱ្យកេណ្ឌប្រជាពលរដ្ឋប្រុសៗពេញកម្លាំង មកចូលរួមព្យុះហយាត្រាចេញដំណើរទៅបប៉ៃលិនទាំងយប់តាមទំនាយហោរា ហើយ ឡោមព័ទ្ធបប៉ៃលិនយ៉ាងហ្មត់ចត់។ ដោយសារគុណបារមី ព្រះគោ ព្រះកែវ ហោះ ភៀសព្រះកាយដោយគ្មានទ័ពណាដឹងឡើយ។

ព្រះគោ ព្រះកែវ បានហោះសំដៅទៅភ្នំសំពៅរួចក៏ពួនសម្ងំនៅទីនោះ។ ឯទ័ពសៀម បានកំទេចព្រៃបប៉ៃលិនអស់ហើយ ក៏នៅតែរក ព្រះគោ ព្រះកែវ មិនឃើញ។ ស្តេច ហៅតាហោរមកទស្សន៏ទាយតាមទម្លាប់ តាហោរទូលថា "អ្នកមានបុណ្យនោះ បើតាម ជើងលេខទៅដល់ភ្នំសំពៅបាត់ទៅហើយ”។ ស្ដេចក៏បញ្ជាទ័ពចេញទៅតាមទៀត។ លុះ បានទៅដល់ភ្នំសំពៅហើយ ស្តេចបញ្ជាទ័ពឱ្យព័ទ្ធព្រៃភ្នំសំពៅ ជាពិសេសត្រូវចាំមើល ឱ្យបានល្អកុំឱ្យ ព្រះគោ ព្រះកែវ ចេញរួច។ ថ្លែងពី ព្រះគោ វិញ ដោយនឿយហត់ និងពួកសៀមតាមចាប់ពេកក៏និយាយប្រាប់ប្អូនថា “ប្អូនកែវអើយ! នេះគឺកម្មពៀរវេរា របស់យើងហើយ វាចេះតែតាមផ្តន្ទាយាយដល់រូបយើងមិនឈប់ឈរ ពេលនេះ បង នឹងប្រដៅពួកវាឱ្យស្គាល់ដៃម្តង ឥឡូវចូរប្អូនតោងកន្ទុយបងឱ្យជាប់កុំប្រហែសឱ្យ សោះ”។ ចំណែកពួកពលសៀមវិញស្រែកហ៊ោកញៀវទ្រហឹងអឺងកងដើម្បីចាប់ ព្រះគោ ព្រះកែវ ។

ព្រះគោ ឮសម្លេងស្រែកខ្មែរខ្នារ និងឃើញពួកវាដើរ ចូលមកកាន់តែជិត ក៏ស្ទុះ ហោះបំបាក់ ព្រៃឈើ សង្កត់ពលសៀមស្លាប់ និងរបួសជាច្រើននាក់។ ព្រះចៅខំប្រមូល ពួកពល់ ដែលនៅរស់ទៅតាម ព្រះគោ ព្រះកែវ បន្តទៀត។ ព្រះគោ ហោះ ចេញពីភ្លឺសំពៅសំដៅទៅភ្នំទិព្វដេដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន។

និយាយពីទ័ពសៀមខំប្រឹងដើរតាមអ្នកមានបុណ្យទាំងយប់ទាំងថ្ងៃតាមទំនាយ ហោរា។ លុះទៅដល់ភ្នំទិព្វដេហើយក៏នាំគ្នាឡោមព័ទ្ធភ្នំនោះដោយប្រុងប្រយ័ត្ន។ ថ្លែង ពី ព្រះគោ វិញ នៅពេលដែលទ័ពសៀមកំពុងវាយលុកចូល ក៏ប្រុងប្រៀបនាំប្អូនហោះ ចេញទៅ ប៉ុន្តែ ព្រះគោ ក៏ពិបាកក្នុងចិត្តខ្លាំងណាស់ដែរ ព្រោះធ្វើដំណើរទាំងកណ្តាល អាធ្រាត្រងងឹតសូន្យ។ ទីបំផុត ព្រះគោ ក៏ហោះសំដៅទៅភ្នំត្បែងរួចក៏សម្ងំលាក់ខ្លួន នៅទីនោះ។ ឯពួកសៀម កាលបើចូលដល់ក្នុងច្រកភ្នំហើយរកអ្នកមានបុណ្យពុំឃើញ ក៏នាំគ្នាដេកទីនោះទាំងអស់គ្នា។ លុះភ្លឺឡើងពលសៀមក៏ចេញដំណើរទៅភ្នំត្បែងហួស ទៅដល់ភ្នំគូលេន។

ចេញពីភ្នំគូលេនត្រឡប់មកភ្នំត្បែងវិញ រួចក៏នាំគ្នាឡោមព័ទ្ធតាមទម្លាប់មុនៗ។ ពួកពលសៀមរក ព្រះគោ ព្រះកែវ ទាំងយប់ទាំងថ្ងៃនៅតែរកអ្នកមានបុណ្យមិន ឃើញដដែល ព្រោះ ព្រះគោ បាននាំ ព្រះកែវ ជ្រែកអាកាសចេញដំណើរទៅទាំង យប់។

 ប៉ុន្តែជាអកុសលមេឃងងឹតស្លុប ព្រះគោ វង្វេងទិសតំបន់អស់ហើយ ណាមួយ ព្រះកាយពលក៏កាន់តែខ្សោយដោយពុំបានសម្រាក ព្រះគោ ប្រាប់ប្អូនថា “ប្អូនកែវអើយ! បងមិនអាចទៅមុខបានទៀតទេ បងសម្រេចចិត្តចុះសម្រាកនៅពេលនេះហើយ។ ប៉ុន្តែជាកម្មអកុសលនឹកស្មានមិនដល់ទាល់តែសោះ ពេលបន្ទាបខ្លួនចុះមក ក៏ស្ថិតនៅ ចំកណ្តាហ្វូងសៀម។ ពួកសៀមក៏ចាប់បាន ព្រះគោ ព្រះកែវ នៅពេលនោះទៅ ប៉ុន្តែមិនហ៊ានធ្វើទារុណកម្មដូចមុនទៀតទេ។

ព្រះចៅសៀម និងពួកពលបាននាំ ព្រះគោ ព្រះកែវ ទៅស្រុកសៀមតាមបំណង

របស់គេ។ លុះទៅដល់រាជធានីសៀមហើយ ព្រះចៅក៏ចាត់ការឱ្យសាងប្រាសាទ

យ៉ាងល្អប្រណីតស្អាតជាងវាំងស្តេចទៅទៀត ដើម្បីថែរក្សាសុវត្ថិភាពថ្វាយដល់ ព្រះគោ ព្រះកែវ ។ ទ្រង់ដាក់បទបញ្ជាមិនឱ្យមនុស្សណាចេញចូលរហេតរហូតដោយ គ្មានការអនុញ្ញាតឡើយ។ រីឯ ព្រះគោ ព្រះកែវ វិញ ពិតមែនតែគង់លើប្រាសាទ ល្អប្រណីតយ៉ាងណាក៏ដោយក៏ព្រះអង្គមិនចាប់អារម្មណ៍អ្វីបន្តិចឡើយ។

 ព្រះអង្គ ទ្រង់យល់ថា នេះមិនមែនជាប្រាសាទទេ គឺជាគុកផ្តាច់សិទ្ធសេរីភាពរបស់ទ្រង់ទៅវិញ។ ពេលល្ងាចថ្ងៃគងភ្នំ ព្រះអង្គទ្រង់វិយោគសោយសោកអាឡោះអាល័យស្រុកមិនដឹង ធ្វើម្ដេចនឹងបានទៅដល់។ រាល់ថ្ងៃពេញបូណ៌មី ពួកកងរក្សាព្រះអង្គតែងតែនាំគ្នាប្រុង ប្រយ័ត្នការពារខុសប្រក្រតី។

 ចំណែកប្រជាពលរដ្ឋតែងតែនាំគ្នាគោរពបូជា ព្រះគោ ព្រះកែវ ទុកជាទីសក្ការៈ និងលើកតម្កើងថា ជាអ្នកមានបុណ្យ និងទុកជានិម្មិតរូបនៃ ព្រលឹងជាតិគ្រប់ៗគ្នា។ អាស្រ័យដោយហេតុនេះហើយ បានជាប្រជាជនសៀមមិន និយមបរិភោគសាច់គោជារៀងរហូតមក។ ចប់ដោយ​ bor រិបូរណ៍




































































0 comments:

Post a Comment