រឿង នាងកែវណាម៉ា ឬ ធីតាមុខសេះ

អ្នកទស្សនា: Views

 រឿង នាងកែវណាម៉ា ឬ ធីតាមុខសេះ

នៅក្នុងនគរមួយ មានរាជបុត្រមួយអង្គទ្រង់សព្វព្រះទ័យតែនឹងការលេងខ្លែង ។

ថ្ងៃមួយដោយកំលាំងខ្យល់ខ្លាំង ខ្លែងក៏ដាច់ខ្សែធ្លាក់ រាជបុត្រានិងអាមាត្រក៏តាម រកទិសដែលខ្លែងធ្លាក់ ។ និយាយពីគ្រួសារតាយាយមួយគាត់មានកូនក្រមុំម្នាក់ឈ្មោះនាងកែវណាម៉ា តែ គួរឱ្យអាសូរណាស់ នាងមានក្បាលជាសេះខ្លួនជាមនុស្ស។ 

ថ្ងៃនេះយាយតា ចេញទៅលក់ឪឡឹកដូចសព្វដង។ នៅតែកែវណាម៉ានៅលេងមុខផ្ទះ។ ចៃដន្យ ឃើញខ្លែងធ្លាក់លើដំបូលផ្ទះនាងក៏យកមក តែរាជបុត្រទតឃើញទ្រង់មានបន្ទូល ថា “នាងឱ្យខ្ញុំសុំខ្លែងរបស់ខ្ញុំវិញមក ចង់បានអ្វីក៏ខ្ញុំឱ្យដែរ "នាងតបវិញ ខ្ញុំម្ចាស់ មិនឱ្យទេ បើព្រះអង្គព្រមធ្វើស្វាមីខ្ញុំម្ចាស់ៗនឹងឱ្យខ្លែងវិញ ។ រាជបុត្រតប ឱ្យខ្លែងខ្ញុំមក ដល់ពេលទៅដល់វាំងខ្ញុំនឹងឱ្យគេមកដង្ហែនាង ។

ព្រះបុត្រា រាជារកលេសមិនឱ្យនាងរៀបអភិសេកជាមួយរាជបុត្របាន ទើបប្រាប់ថា ប្រឈួនឱ្យនាងរកទឹកដោះខ្លាកូនដំបូងមកព្យាបាលជំងឺឱ្យជា ទើបរៀបអភិសេក ។ ព្រះ ឥន្ធឈ្វេងយល់ថា ព្រះរាជាប្រើនាងដើម្បីឱ្យខ្លាស៊ីស្លាប់ ទ្រង់ក៏ប្រែកាយជាខ្លា ដំបូង នាង ដើម្បីឱ្យនាងច្របាច់យកទឹកដោះ បានទឹកដោះខ្លាកូនដំបូងហើយ ព្រះរាជាកូន  ​​  ទៅរកផ្កា៧ពណ៌មកបន្ថែមទើបអាចព្យាបាលបាន ។

រាជបុត្រាបានធ្វើដំណើរមកនគរយក្សឃើញតែបុត្រីទាំង២អង្គ ក៏នាំត្រឡប់ទៅនគរ ខ្លួនវិញចំនែកកែវមុនីដោយចង់ដឹងចិត្តស្វាមីបានប្រែកាយដូចរូបដើម ហើយវិលមកកាន់ រាជវាំងវិញតែត្រូវរាជបុត្រចាប់ឃុំឃាំងព្រោះមិនចង់ឃើញមុខ ។

បុត្រីយក្សទាំងពីរក៏បានទៅសួរសុខទុក្ខនាងកែវណាម៉ា ព្រោះដឹងរឿងទាំងអស់របស់ នាងហើយបបួលនាងប្រែកាយជាមាណព រឺកែវមុនីវិញ តែត្រូវរាជបុត្រតាមដាន ឃើញហេតុការណ៏ទាំងអស់ ក៏ចូលទៅអង្វរសុំទោសនាងកែវណាម៉ា។ រាជបុត្រមាន បន្ទូលថា “អូនកែវមុនីអត់ទោសឱ្យបងផងបងខុសហើយ” ។

 ព្រះស្វាមីអូនមិនបន្ទោស ព្រះអង្គទេ! នេះជាកម្មរបស់អូន។ បុត្រីយក្សមានបន្ទូលម្ចាស់បងកែវណាម៉ាពីថ្ងៃ នេះទៅយើងរស់នៅបានសុខហើយ ម្ចាស់បងធ្វើជាកែវមុនីរហូតទៅ ។ មែនហើយអូន កែវមុនី (បុត្រាតប) ។ អ្នកទាំង៤ចូលទៅថ្វាយបង្គំព្រះមហាក្សត្រ និងមហេសី ទ្រង់មានសេចក្តីត្រេកអរណាស់ ដែលបុត្រទាំងអស់ចេះស្រលាញ់គ្នា ។

មិនយូរប៉ុន្មានកែវមុនីក៏លាមាតាបិតា និងស្វាមីដើម្បីត្រឡប់ទៅយកបុត្រទាំង២

ពីឥសីមកព្រះរាជវាំងវិញ ។ ចំនែកឯក្រុងមហាមេឃ ជាគ្រូរបស់កាណាសូ ក្រោយពីដឹងថាសិស្សខ្លួនស្លាប់ក៏ចាក ចេញពីក្នុងគុហាដើម្បីសងសឹកឱ្យសិស្សរបស់ខ្លួន ។គិតស្រេចហើយមហាមេឃក៏ហោះ សំដៅទៅអាស្រមរបស់មុនីឥសី ដើម្បីចាប់កូនភ្លោះទាំង២ ។

រាជកុមារទាំង២បានសុំឥសីចេញពីអាស្រមចូលទៅក្នុងព្រៃលេងជាមួយអាគាំងដែល នៅរៀនជាមួយឥសីដែរ។ កំពុងតែប្រលងគ្នាបាញ់សត្វព្រៃ ស្រាប់តែរាជកុមារក្រលេក ឃើញប្រើសមួយបោលកាត់ក៏រត់តាមបាញ់រហូតចូលទៅក្នុងព្រៃជ្រៅ ប្រើសក៏ក្លាយជា យក្សក្រុងមហាមេឃហើយយកសំណាញ់បង់កុមារទាំង២លីទៅនគរខ្លួនទៅ ។

មហាទាំង២ស្នាក់មេឃដឹងថា កែវណាម៉ានឹងមករំដោះកូន ក៏ប្រើល្បិចឱ្យមេទ័ពយក្ស ប្រែកាយ លុះ ជាតាយាយដើម្បីរងចាំចាប់នាង។ មាណពបានមកដល់ផ្ទះតាយាយក៏សុំ យប់ ចាំភ្លឺធ្វើដំនើរបន្ត។ យក្សទាំង២បានរៀបចំចំណីអាហារបាយទឹកមិន បរិភោគឆ្អែតស្កប់ស្កល់មាណពក៏សន្លប់បាត់ស្មារតី ។

មួយឱ្យខ្លះ៖នៅ​​​​    លុះដឹងខ្លួនទើបដឹងថាចាញ់បោកយក្ស តែដោយចេះវិជ្ជាសិល្ប៍និងខ្សែចងដំបងវាយ មាណពវ៉ាយគុកចេញបានដោយងាយ ។ យក្សបានប្រមូលទ័ពទាំងអស់មកប្រយុទ្ធជា មួយមាណពៗរំលឹកដល់គុណមុនីឥសីឱ្យជួយ ខ្សែចងនិងដំបងវាយហើយក៏ថ្លែងសបាញ់ កំទេចពលទ័ពយក្សអស់បានដូចបំណង ។ ដឹងថាពលទ័ពស្លាប់អស់មហាមេឃកាន់កុមារទាំង២ក្នុងដៃគំរាមទំលាក់ចូលក្នុងខ្លះ ប្រេងតែត្រូវខ្សែចងរឹតជាប់ មាណពក៏ស្ទុះទៅយកបុត្រទាំង២រួចសំលាប់មហាមេឃ ចោលភ្លាម ។

នាងបាននាំកូនមកថ្វាយបង្គំលាមុនីឥសីនិងនាយតាំងរួចក្សត្រទាំង៣អង្គ គង់លើទូក ហោះត្រលប់មកនគរវិញ។

រាជបុត្រព្រមទាំងមហេសីទាំង៣អង្គ និងបុត្ររស់នៅយ៉ាងសុខសាន្តតរៀងទៅ។




0 comments:

Post a Comment