រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
កាលពីព្រេងនាយ មានសេដ្ឋីកុដុម្ពីក៍ម្នាក់មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយ មានកូនមួយតែអកុសល កូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្តាយ អាក់អន់ស្រពន់ចិត្តព្រោះកូនមានធាតុជាសត្វ កូននោះឆាប់ចេះនិយាយ ចេះដើរ និងឧស្សាហ៍ព្យាយាម ឪពុកម្តាយពុំបានដឹងសោះថានៅក្នុងខ្លួនជ្រូកនេះ មាន ចំណែកវត្ថុស្ងាត់កំបាំង ។ នោះគឺធ្នូព្រះខ័នជារបស់ទិព្វនៅក្នុងខ្លួន ។
លុះថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថា សូមអោយគិតគូររកប្រពន្ធ ឱ្យខ្លួន ឪពុកម្ដាយឮហើយទ័លគំនិត សម្ងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថាៈ កូនអើយ! អោយម្តាយ-ឪពុកទៅនិយាយស្ដីកូនអ្នកណាបើកូនឯងមានភាពជា សត្វដូច្នេះ ។
បើកូនយកជ្រូកដូចគ្នានោះវាមិនអីទេ! ជ្រូកឆ្លើយថាៈ ប្រពន្ធជ្រូក ខ្ញុំមិនយកទេយកតែ ប្រពន្ធស្រីមនុស្ស! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធ ខ្លួនឯងហើយ ! ។ មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះឥតប្រាប់អីទៀតទេក៏ដើរទៅ ប៉ាត់ពីផ្ទះ។ កុដុម្ពីក៍ប្ដីប្រពន្ធស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំ អាណិតកូន ។
ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរសម្លឹងឧទ្ទិសក្នុងចិត្តថា : បើគូ ភរិយាពីបុព្វេមាននៅទីណា សូមទេវតា ជួយនាំចិត្តខ្ញុំដើរទៅ ត្រង់ទិសទីនោះ ។ ថាហើយជ្រូកកូនសេដ្ឋីក៏ធ្វើដំណើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃ ទើបបានជួប យាយម្នាក់ដើរជីកដំឡូងតែ ម្នាក់ឯងក្នុងព្រៃស្ងាត់ជ្រូកឃើញក៏ដើរចូលទៅ ជិតសួរថាៈ - លោកយាយដើររកអ្វី ? បានឬទេ? យាយឮជ្រូកចេះស្រដីកើតចិត្តរីករាយអាណិត
ស្រលាញ់ ហើយគាត់ឆ្លើយថា :
- យាយរកជីកដំឡូងតែ ឥឡូវគ្មានបានទេ !
ជ្រូកសួរទៀតថា :
យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូនប៉ុន្មាននាក់ ? យាយឆ្លើយប្រាប់ជ្រូកថា :
- ចៅអើយ ! ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូនស្រីពីរនាក់គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ ។ ជ្រូកពូយាយប្រាប់ថា មានកូនក្រមុំពីរនាក់នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរ ខ្លួនអោយយាយស្តាប់សព្វ គ្រប់ហើយសុំទៅនៅជាមួយយាយផង ។
យាយនឹកក្នុងចិត្តថាជ្រូកនេះ ចេះនិយាយដឹងខុសត្រូវសព្វចេះភាសាមនុស្សពីរោះល្អ ស្តាប់ណាស់ ហើយថាឪពុកម្តាយវាជា សេដ្ឋីផងបើជ្រូកវាស្រលាញ់កូនអញហើយបើកូន អញវាព្រមអញគួរតែផ្សំផ្គុំវាហើយ ។ ទើបគាត់ប្រាប់ជ្រូកវិញថា : ចៅឯងជួយរក ជីក ដំឡូងបន្តិចទៅ ។ ជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូង ។ មិនយូរប៉ុន្មានផ្នែកឈ្នួលដីបាន មើមដំឡូងគរជាច្រើនគំនរ យាយចេះតែតាមរើសំដាក់កញ្ចើមានទាំងដំឡូងពេញកញើ ទាំងពីរ ។ ជ្រូកបង្គាប់យាយអោយយលើកកញ្ជើដំឡូងដាក់លើខ្នង ហើយដើរទៅតាម យាយលុះត្រាទៅដល់ផ្ទះ ។
ឯកូនក្រមុំទាំងពីរនាក់បានឃើញម្តាយមកពីព្រែក៏នាំគ្នាចេញទៅទទួល ។ យាយក៏ បង្ហាញអោយជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូកឯកូនទៅ ជិតម្តាយក៏លួចខ្សឹបសួរថា : ជ្រូកហ្នឹងមកពីណាចេះនិយាយផង ? ។ ម្តាយក៏បានប្រាប់ សព្វគ្រប់ ។ លុះនៅបន្តិចទៅ កូនស្រីយាយនិងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅ រកដំឡូងក៏ទៅជាមួយគ្នា ។
យាយម្តាយដឹងថា កូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្តើមសួរចិត្តកូន សួរទៅនាងបងនាងប្រកែក លុះសួរទៅនាងបួននាងឆ្លើយថា : ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅអ្នកណាខ្ញុំចេះតែតាម។ យាយបានដឹងពាក្យនេះត្រេកអរ ណាស់ហើយក៏អោយដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេកហើយក៏ រូបរួមផ្សំផ្គុំពៅអោយទៅជាគួរជាមួយចៅជ្រូកតាមប្រពៃណីស្រុកសព្វគ្រប់។ យាយ ក៏ចាត់ចែងអោយបានជាលំនៅដ្ឋាន អោយកូននៅដោយខ្លួនជាដរាបទៅ ។
បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះមានលេចឮថា នឹងមានពួកភ្លេងរបាំគេនឹង មកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំគ្នាស្រស់ ស្រូបបាយពេលព្រលប់រួចនាំគ្នាទៅមើលជាច្រើនឈូឆរ ។ នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរក៏បបួលចៅជ្រូកជាប្ដីអោយទៅផង តែចៅជ្រូកថា “អោយ ប្អូនឯងមើលចុះបងនៅចាំផ្ទះ៖ ។ នាងបានអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេ ។
ឯចៅជ្រូកនេះវិញ ដឹងថានាងភរិយាចេញទៅឆ្ងាយ ហើយ ក៏ទំលាយស្រោមចេញទៅមើលដែរហើយ ស្រូតរួតអោយលឿនទៅដល់ទីនោះមុននាងពៅ ។ ដល់ហើយក៏ចូល ទៅលេងភ្លេងជាមួយគេចេះ៖បទ បែបភ្លេងយ៉ាងជំនាញ ដូចពួកគេនោះដែរ ។ លុះដល់ ពេលហើយដឹងថាពួកអ្នកស្រុក និងនាងពៅត្រឡប់ ទៅផ្ទះវិញក៏ឈប់ភ្លាមហើយ ប្រញាប់ភៀសខ្លួនរូត ដំណើរទៅអោយដល់ផ្ទះមុនប្រពន្ធហើយចូលទៅក្នុង ស្រោមជ្រូក វិញដូចដើម ។
នាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា “អូនទៅមើលរបាំគេនោះ ល្អមើលទេគេលេងដូចម្តេចខ្លះ?” ។ នាងពៅក៏រ៉ាយរ៉ាប់ប្រាប់ថា "មានអ្នកភ្លេងម្នាក់រូប រាងល្អណាស់ច្រៀងក៏ពិរោះហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរស នោះគ្រប់គ្នា” ។ ជ្រូកសួរបញ្ជាក់ថា "អ្នកនោះស្លៀកសំពត់ខៀវពាក់អាវក្រហមមែន ឬ?” ។
ប្រពន្ធឆ្លើយថា "ហ្នឹងហើយហេតុម្តេច បានជាបងដឹងឬទៅមើលនឹងគេដែរឬ ?” ចៅជ្រូកនៅស្ងៀមមិនចេញស្ពឺ ។ តាមពិតចៅជ្រូក និងនាងពៅស្រលាញ់គ្នាស្មោះស្ម័គ្រ ត្រឹមតែសំដីនិងសំដីប៉ុណ្ណោះទេ ។ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ ។
លុះដល់ល្ងាចមួយទៀត អ្នកស្រុកផ្អើលអ៊ូអរទៅមើលភ្លេងរបាំនោះ ទៀតនាងភរិយា ចៅជ្រូកក៏សុំប្ដីទៅ មើលទៀតចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយរួចក្រោយមកខ្លួនឯងក៏
លួចចេញពីស្រោមហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីយប់មុនទៀត ។
- ម៉េច អូនមើលល្ងាចនេះល្អមើលទៀតទេ ? នាងភរិយានិយាយថា :
- ថ្ងៃនេះល្អប្លែកពី ថ្ងៃមុនទៅទៀត ។
ចៅជ្រូកសើចរួចតបបែបដូចព្រងើយទៅវិញថាៈ
អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកសំពត់ខៀវ ពាក់អាវសមែនទេ ?
នាងពៅឆ្ងល់ណាស់ក៏សួរទៅប្តីថា : ចុះម៉េចក៏បងដឹងខ្ញុំឆ្ងល់ណាស់ ។
ពេលមួយនៅប្រទេសនោះឥតមានស្តេច ពួកសេនាសេវកាមាត្រក៏នាំគ្នាធ្វើពិធីផ្សងរក អ្នកមានបុណ្យ ដើម្បីឡើងគ្រងរាជ្យ តែពេលនោះរឿងអស្ចារ្យ របស់ចៅជ្រូកពីរន្ទឺសុះ៖ សាយទៅគ្រប់ទិសទី ពពួកសេវកាមាត្រក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ អោយ ឡើងគ្រងរាជ្យគ្រប់គ្រងប្រទេសតទៅ ។
លុះបានឡើងគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះនាំ មហេសីទៅរកផ្ទះកុដុម្ពីក៍ជាឪពុកម្តាយ ។ កុដុម្ពីក៍រំភើបស្ងួតក្នុងចិត្ត ហើយតាំងរៀបចំ កន្លែងទទួលព្រះរាជាស្តេច សួរអំពីដំណើរដើមមានកូនប្រុស ស្រីប៉ុន្មាននាក់ ។
សេដ្ឋី ក្រាបទូលថា “ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ហើយជាជ្រូកផង តែចេះនិយាយ ភាសាមនុស្សច្បាស់លាស់ណាស់ ។ ពេលមួយកូន នោះទារកដណ្តឹងប្រពន្ធ លុះខ្ញុំ ព្រះអង្គប្រាប់ថារកមិនបានទេ កូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមក ណា យូរមកហើយ ។ ស្តេចជ្រាបព័ត៌មាននេះហើយក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពីក៍ ដឹងសព្វគ្រប់ ។ កុដុម្ពីក៍ត្រេកអរណាស់ ក៏នាំគ្នាឱបព្រះរាជាសរសើរបុណ្យបារមី ។
ព្រះរាជាក៏ត្រាស់បញ្ជាអោយកុដុម្ពីក៍នាំភរិយាស្វាមីទៅរស់នៅឯរាជវាំង ។ ឯយាយ ចាស់ជាម្តាយនាងពោវិញក៏ព្រះអង្គទ្រង់អនុញ្ញាតអោយមកនៅក្នុងរាជវាំងដែរ ។ ពិតមែនតែព្រះអង្គមានរូបកាយជាមនុស្សពេញបរិបូណ៍ ប៉ុន្តែទ្រង់នៅតែនឹកសណ្ដោស ដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វ
នេះ ក៏ព្រះអង្គត្រាស់បញ្ជា អោយក្រុមហោរា យកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទី១២ អោយសម្គាល់ ថាឆ្នាំកុរនោះ ជានាមសត្វជ្រូក ។
ចប់

0 comments:
Post a Comment