រឿង ព្រះបាទអសោក និង ព្រះនាងអសន្ធិមិត្តា
មានព្រះបច្ចេកពុទ្ធជាច្រើនព្រះអង្គគង់នៅលើភ្នំគន្ធមាទន៍។ * ក្រុមព្រះបច្ចេកពុទ្ធទាំងនោះ៖មាន១ព្រះអង្គកើតដំបៅ ក្នុង ហើយព្រះ៖បច្ចេក ពុទ្ធ១ព្រះអង្គក៏និមន្តទៅ ស្វែងរកទឹកឃ្មុំមកលាយថ្នាំព្យាបាល ។ ព្រះបច្ចេកពុទ្ធអង្គនោះហោះទៅចុះ ត្រង់ម៉ាត់កំពង់ទឹក១ ឃើញនាង កុម្ភទាសីម្នាក់ ចុះមកដងទឹកបានសួរថា នៅទីនេះមាននរណាមាន ទឹកឃ្មុំ អាត្មានឹងសុំគេយកទៅលាយថ្នាំ ព្យាបាលដំបៅអោយព្រះ បច្ចេក់ពុទ្ធ១អង្គ នៅឯភ្នំគន្ធមាទន៍ឯណោះ។ នាងកុម្ភទាសីនោះ បាន លើកដៃចង្អុលបង្ហាញថា "នុ៎ះហ្ន៎ ផ្ទះមធុពាណិជ្ជអ្នកលក់ទឹកឃ្មុំ សូម និមន្តទៅសុំគេចុះ ទោះបានក្តី មិនបានក្តី សូមនិមន្តមកប្រាប់ខ្ញុំព្រះ ករុណាផង ” ។
កាលព្រះបច្ចេកពុទ្ធនិមន្តទៅដល់ផ្ទះមធុពាណិជ្ជបានសុំបិណ្ឌបាតគេៗ ជ្រះថ្លា បានយកទឹកឃ្មុំមកដាក់បាត្រ ហើយឃើញទឹកឃ្មុំពេញហៀរហូរចេញពី មាត់បាត្រ ចុះទៅក្រោមជោកដីមានក្លិនផ្សាយភាយទៅលើអាកាស ក៏សូមប្រាថ្នាថា "ដោយផលទឹកឃ្មុំច្រើនហៀរហូរទៅក្រោមជោកដី ទៅលើ ធុំក្លិនពេញអាកាសនេះ ក្នង់ជាតិខាងមុខ សូមអោយខ្ញុំបានជា ស្តេចចក្រ មានអំណាចធំផ្សាយទៅក្នុងដី១ យោជន៍ លើអាកាស ១ យោជន៍ ។
ព្រះបច្ចេកពុទ្ធធ្វើអនុមោទនា ហើយក៏និមន្តត្រឡប់មកប្រាប់នាងកុម្ភទាសី វិញ។ នាងកុម្ភទាសីសួរថា "កាលមធុពាណិជ្ជប្រគេនទឹកឃ្មុំនោះ គេប្រាថ្នា ម្តេចខ្លះ?”។ ព្រះបច្ចេកពុទ្ធប្រាប់ថា “គេប្រាថ្នាអោយបានជាស្តេចចក្រ មានអំណាចទៅក្នុងដី ១យោជន៍ លើអាកាស ១យោជន៍ ។ នាងនោះ និមន្តលោកអោយរង់ចាំខ្លួន ទៅយកសំពត់សាដកថ្មីមកប្រគេនលោក ដើម្បីអោយលោកយកទៅរុំដំបៅហើយនាងសុំប្រាថ្នា "ខ្ញុំសូមអោយ បានជាទេពីមចុពាណិជ្ជ នៅពេលដែលគេបានជាស្តេចចក្រនោះ៖ ។
មធុពាណិជ្ជ ក្នុងជាតិខាងមុខបានជាព្រះបាទធម្មាសោកនៅនគរ បាត លីបុត្រមជ្ឈិមប្រទេស ក្រោយវេលាពុទ្ធនិពាន្តប្រមាណ២០០ឆ្នាំ ជា ស្ដេចចុល្លចក្រក្នុងជម្ពូទ្វីប មានអំណាចធំផ្សាយទៅក្នុងផែនដី និងលើ អាកាស ១យោជនីៗមែន ពួកនាគនៅក្នុងសមុទ្រនិង ពួកទេវតា នៅលើអាកាស បាននាំបណ្ណាការផ្សេងៗ មកថ្វាយព្រះអង្គ ទ្រង់ជា អគ្គពុទ្ធសាសនូបត្ថម្ភក៏ ។ល ។
នាងកុម្ភទាសីបានជាព្រះនាងអសន្ធិមិត្តា ព្រះទេពីព្រះបាទធម្មាសោក ។ ដោយអំណាចផល កាលដែលនាងបានលើកដៃចង្អុល បង្ហាញផ្លូវព្រះបច្ចេកពុទ្ធ ទៅរកទឹកឃ្មុំនោះ ព្រះនាងមានរូបឆោមល្អណាស់ “មានព្រះហស្ថ ស្រលួត ឥតសន្លាក់ឡើយ។ ដោយហេតុព្រះនាងមានព្រះហស្ថស្រលួត ឥតសន្លាក់នោះឯង បានជាមានព្រះនាមថា ព្រះនាងអសន្ធិមិត្តា។ កាលដែលព្រះបាទអសោកមហារាជ បានសោយរាជ្យ ហើយពុំទាន់ លើកនាងស្នំណាមួយអោយ ជាព្រះអគ្គមហេសីពេញទីនៅឡើយ ។
ថ្ងៃមួយព្រះនាងអសន្ធិមិត្តាទតតាមបង្អួចទៅ ឃើញទេវតាយកអំពៅ១ដើម ពីព្រៃហេមពាន្តមកថ្វាយព្រះនាង។ កំពុងតែសោយអំពៅនោះ ព្រះបាទធម្មាសោក ស្តេចចូលទៅក្នុងបន្ទប់នាង ទ្រង់ទតឃើញព្រះនាង សោយអំពៅទ្រង់សួរថា" ម្តេចក៏នាងសោយអំពៅ មានសាច់រឹងដូច្នោះ?”។ ព្រះនាងក្រាបទូលថា “ខ្ញុំម្ចាស់ទទួលព្រះរាជទានលមើល ព្រោះ អំពៅនេះកើតដោយបុណ្យរបស់ខ្ញុំម្ចាស់” ។ ព្រះរាជាឮថាអំពៅ កើតឡើង ដោយបុណ្យរបស់នាង ក៏ទ្រង់ ពិរោធខ្លាំងណាស់។ ត្រាស់ថាៈ
បើដូច្នេះព្រឹកស្អែកឡើង យើងនឹងនិមន្តព្រះសង្ឃ ៥០០អង្គ មកឆាន់ក្នុង ព្រះរាជវាំង ហើយយើងនឹងប្រគេនចីវរ១ត្រៃមួយអង្គ តែអោយនាង ឯងរកចីវរដែលកើតអំពីបុណ្យខ្លួនប្រគេនលោក មិនបានគ្រប់៥០០ ត្រៃ សម្រាប់ប្រគេនលោក ១ត្រៃ១អង្គក្នុងថ្ងៃស្អែកនេះ យើងនឹងសម្លាប់ នាងឯងពុំខាន ។ កាលបានទ្រង់ព្រះសណ្តាប់ដូច្នោះ យប់នោះព្រះនាងផ្ទំ ពុំលក់សោះ៖ ទ្រង់គង់នៅមាត់បង្អួច បួងសួងរកព្រេងវាសនា ពីបុព្វជាតិ ។
គ្រានោះដោយអំណាចផលទានដែល ព្រះនាងបានថ្វាយសំពត់សាដក ដល់ព្រះបច្ចេកពុទ្ធ
ដើម្បីអោយលោកយកទៅរុំដំបៅពីជាតិមុននោះ ក៏ក្តៅដល់អាសនព្រះឥន្ទៗបានអោយ
ទេវបុត្រ១អង្គ យកប្រអប់ទិព្វតូច១ ពេញដោយត្រៃចីវរមកថ្វាយព្រះនាង ហើយទេវបុត្រនោះបើកមាត់ប្រអប់បន្តិចឡើងហូតយកជាយចីវរបន្តិចបង្ហាញព្រះនាងថា “នេះជាប្រអប់
ដាក់ត្រៃចីវរដែលកើតពីផលទានរបស់ព្រះនាង កាលដែលនៅជានាងកុម្ភទាសី បានថ្វាយសំពត់សាដកដល់ព្រះច្ចេកពុទ្ធ អោយលោកយក
ទៅរុំដំបៅនោះ សូមព្រះនាងហូតយកចីវរ១ត្រៃម្តង១ប្រគេនព្រះសង្ឃ១អង្គ១ត្រៃ គ្រប់៥០០អង្គចុះ ហើយបើទ្រង់ចង់ហូតយកក្រៅពីនេះ
ទៀតក៏បានតាមព្រះទ័យ ព្រះនាងទទួលប្រអប់នោះដោយសេចក្តីរីករាយឥតឧបមា ។
ស្អែកឡើង ព្រះរាជាទ្រង់ព្រះរាជបញ្ជាអោយសេវកាមាត្យ រៀបចំ និមន្តព្រះសង្ឃ ៥០០ អង្គមកឆាន់ ។ កាលព្រះអង្គឆាន់ហើយ ទ្រង់ហៅ ព្រះនាងអសន្ធិមិត្តា អោយយកត្រៃចីវរមកប្រគេនលោក ។ ព្រះនាងក៏ កាន់ប្រអប់ទិព្វនោះហូតយកចីវរ១ត្រៃៗ ថ្វាយព្រះរាជាៗទ្រង់ប្រគេន ព្រះសង្ឃ ១អង្គ១ត្រែង គ្រប់៥០០អង្គ។ ហើយព្រះនាងហូតយក សំពត់ ១អាវៗ ថ្វាយព្រះរាជវែងរានុវង្ស គ្រប់អង្គនិងមន្រ្តីគ្រប់រូបដែល មកក្នុង
មហាសន្និបាតនោះថែមទៀត។ ព្រះមហាក្សត្រទ្រង់ឃើញនូវអព្ភូតហេតុ ដ៏អស្ចារ្យដូច្នោះទ្រង់ក៏លើក ព្រះនាងអសន្ធិមិត្តាជាអគ្គមហេសីពេញទី ។
ថ្ងៃក្រោយទ្រង់ជ្រាបថា នាងស្នំឯទៀតច្រណែនខ្លាំង ក៏ទ្រង់ព្រះបញ្ជាឱ្យ នាយពិសេសធ្វើនំបំពួនស្ករគ្រប់តាមចំនួននាងស្នំដែលមានប៉ុន្មាន ទ្រង់ដាក់នំនោះក្នុងភាជន៍ធំរួចអោយបង្កប់ព្រះទម្រង់ដ៏មានតម្លៃ ជាស្នូលក្នុងនំ១ដាក់លើគេបង្អស់ មិនអោយនាងណាដឹងឡើយហើយអោយ នាង់ស្ទង់ទៀតចាប់មុន នៅសល់តែនំមួយ ទើបទ្រង់អោយព្រះនាង អសន្ធិមិត្តាចូលចាប់ ក្រោយគេ បំផុត ហើយទ្រង់អោយ
នាងស្នំទាំងអស់ចាប់បើកនំដំណាលគ្នាកណ្តាលជំនុំ។ នាងស្នំឯទៀតៗ បើកនំឡើងមិនឃើញព្រះទម្រង់សោះ។ ឯព្រះនាងអសន្ធិមិត្តាទ្រង់ បើកឡើងឃើញ ព្រះទម្រង់ភ្លឺផ្លេកៗនៅក្នុងនោះជាមហស្ចារ្យ ។
កាលទ្រង់ពិសោធរកព្រេងវាសនា របស់ព្រះនាងអសន្ធិមិត្តាឃើញច្បាស់ ហើយក៏ទ្រង់ប្រកាសកណ្តាលមហាសន្និបាតថា “នេះហើយជាភ័ព្វវាសនា របស់នាងអសន្ធិមិត្តាដែលគេបានសាងពីបុព្វជាតិមក ត្រូវបានជាអគ្គ មហេសីរបស់យើងចូរនាងស្នំឯទៀតៗ ជឿវាសនារបស់គេចុះ៖ កុំច្រណែន នឹងគេឡើយ” ។
លុះបានជាព្រះអគ្គមហេសីពេញទីហើយ ព្រះនាងអសន្ធិមិត្តាក៏ទ្រង់សោយ ព្រះបរមសុខក្នុងព្រះសិរីរាជសម្បត្តិក្រោមម្លប់ព្រះសម្ភារបារមីនៃ ព្រះបាទ ធម្មាសោកមហារាជាធិរាជ ជាស្តេចថុល្លចក្រនៅជម្ពូទ្វីប ដរាបដល់អស់ ព្រះជន្មបានទៅកើតក្នុងទេវលោក ។
0 comments:
Post a Comment