រឿងថៅកែសណ្តែកដី
រឿង “ថៅកែសណ្តែកដី” មានបំណងចង់អប់រំប្អូនៗឱ្យចេះតស៊ូក្នុង ជីវិត ទោះបីជាខ្លួនទីទាល់ក្រយ៉ាងណាក៏ដោយ ក៏យើងត្រូវតែមានចិត្ត ឧស្សាហ៍ព្យាយាម ស្មោះត្រង់ នឹងមានគុណធម៌ក្នុងខ្លួនជានិច្ច ។ ជាពិសេស ប្អូនៗត្រូវមានគំនិតម្ចាស់ការលើខ្លួនឯង យើងមិនត្រូវ នៅបម្រើគេអស់មួយជីវិតនោះទេ ។
ក្នុងរឿងនេះដែរ យើងមិនត្រូវបំភ្លេចនូវធាតុដើមរបស់ខ្លួនឡើយ បើយើងពិនិត្យដើមរុក្ខជាតិ យើងនឹងឃើញឫសគល់របស់វានៅជាប់នឹងដី ដ៏កខ្វក់ ប៉ុន្តែមើលទៅផ្ការបស់វាមានសម្រស់យ៉ាងស្រស់ស្អាត។ ចំណែក ឯផ្លែវាវិញមានរសជាតិផ្អែមឆ្ងាញ់ជាទីគាប់ចិត្តនៃមនុស្សសត្វទាំងពួង ។
សុខជាក្មេងដែលរស់នៅក្នុងគ្រួសារអ្នកក្រីក្រមួយ ។ ទោះជា សុទរស់នៅក្នុងសភាពបែបនេះក៏ដោយ ក៏សុខនៅតែខំអត់ធ្មត់ ក្នុងជីវិតមិនចុះចាញ់ឡើយ ។ ជារៀងរាល់ថ្ងៃ សុទតែងតែក្រោក ពីព្រលឹមមើលមេរៀនសារឡើងវិញ ហើយបោសសំអាតនៅទីធ្លាជុំ វិញផ្ទះ ហើយរែកទឹកដាក់ពាងឱ្យពេញ ។
បន្ទាប់មកទើបសុខធ្វើដំណើរទៅសាលារៀន។
ចំណែកឪពុកម្តាយសុទវិញ ដើរទិញសណ្តែកដីមកស្ងោរលក់ គ្រាន់បានកម្រៃបន្តិចបន្តួចមកដោះស្រាយក្នុងជីវភាពគ្រួសារ ។ ក្រៅពីការសិក្សា សុទទូលសណ្តែកដីដើរលក់នៅតាមផ្ទះអ្នកភូមិ និងទីប្រជុំជននានា ។
និយាយពីពូសម្បត្តិនៅបម្រើការងារឱ្យថៅកែឡឥដ្ឋម្នាក់វិញ ។ គាត់ប្រឹងប្រែងធ្វើការសព្វបែបយ៉ាងមិនឱ្យថៅកែទាស់ចិត្តឡើយ ។ ចំណែកថៅកែនោះវិញ ក៏មិនចង់ឱ្យពូសម្បត្តិនៅបម្រើគាត់រហូត អស់មួយជីវិតទេ គាត់ចង់ឱ្យពូសម្បត្តិមានគំនិតចេះរកស៊ីដោយ ខ្លួនឯង ប៉ុន្តែមិនដឹងចាប់កំហុសពូសម្បត្តិដោយវិធីណា ។
ថ្ងៃមួយ ពូសម្បត្តិបានបើកឡានជូនថៅកែគាត់ទៅទារប្រាក់ពីគេ។ លុះបើកដល់ពាក់កណ្តាលផ្លូវ ថៅកែក៏ប្រាប់ពូសម្បត្តិឱ្យឈប់ឡាន នៅហាងមួយដើម្បីស្រស់ស្រូបអាហារ ។ ជាធម្មតាតាំងពីដើមមក ថៅកែម្នាក់នេះមិនដែលឱ្យកម្មកររួមតុជាមួយគាត់ឡើយ ដោយ បរិភោគអាហារតុផ្សេងគ្នា ។
នៅពេលថៅកែកំពុងស្រស់ស្រូបអាហារ ស្រាប់តែមានសម្លេង និយាយយ៉ាងទន់ភ្លន់ថា “លោកពូៗ ! មេត្តាជួយទិញសណ្តែកដីខ្ញុំ មួយកំប៉ុងមក ខ្ញុំជិតដល់ម៉ោងទៅរៀនហើយ” ។ ថៅកែងាក មកសួរថា "នែអ្នកលក់សណ្តែកដី ឯងជាអ្នកស្រុកភូមិនេះឬ” ។ សុទប្រាប់ថា “បាទលោកពូ ផ្ទះខ្ញុំនៅក្បែរៗនេះ” ។
ថៅកែបន្តទៀតថា “បើឯងព្រមហូបបាយជាមួយខ្ញុំ ខ្ញុំនឹងជួយ ទិញសណ្តែកដីឯងទាំងអស់នេះ” ។ ដោយសុខខ្លាចទៅរៀនមិន ទាន់ពេល ក៏ព្រមហូបបាយជាមួយថៅកែម្នាក់នោះ ។ ពូសម្បត្តិ ឃើញដូច្នេះ ក៏តូចចិត្តខឹងនឹងថៅកែនោះណាស់ ព្រោះគាត់ធ្វើការ តាំងតែពីគាត់មិនទាន់ពេញវ័យរហូតដល់ចាស់ ថៅកែមិនដែល ហៅគាត់ឱ្យបរិភោគបាយជាមួយគាត់ម្តងណាឡើយ ។ លុះពូ សម្បត្តិទៅដល់រោងចក្រវិញ គាត់ក៏សុំ លាឈប់ពីការងារដោយមិនអះអាង ពីកំហុសអ្វីឡើយ ។
តែពូសម្បត្តិមិនអាចបំភ្លេចពួកគេបានឡើយ គាត់បានទិញផ្លែឈើ និងសំលៀកបំពាក់ខ្លះមកធ្វើពួកគេទៀតផង។
ពូសម្បត្តិ ក៏ដើរទៅសួរសុខទុក្ខថៅកែគាត់ហើយសួរថា "លោក បង ! ខ្ញុំចង់សួរលោកបងបន្តិចតើបានដែរឬទេ?” ។ ថៅកែថា “បាទ ! សួរមកចុះ” ។ ពូសម្បត្តិសួរថា “លោកបងខ្ញុំឆ្ងល់ណាស់ កាលពីដើមខ្ញុំធ្លាប់ធ្វើការឱ្យលោកបងគ្រប់បែបយ៉ាងមិនប្រកាន់ថា
ការងារនោះជាអ្វីឡើយឱ្យតែលោកបងត្រូវការ តែលោកបងមិន ដែលឱ្យខ្ញុំពិសាបាយជាមួយលោកបងម្តងណាឡើយ ចុះហេតុអ្វី ក៏លោកបងទៅហៅក្មេងលក់សណ្តែកដីនោះឱ្យហូបបាយជាមួយ លោកបងទៅវិញ” ។
ថៅកែបានផ្តល់ចម្លើយយ៉ាងក្បោះក្បាយថា "នែសម្បត្តិ ! ថ្វី ត្បិតតែក្មេងនោះលក់សណ្តែកដីក៏ពិតមែន តែគេក៏ជាថៅកែ ម្នាក់មានឋានៈដូចខ្ញុំដែរ ។ ឯងដឹងទេ កាលណោះខ្ញុំស្រឡាញ់ឯង ជាងគេក្នុងចំណោមកម្មករទាំងអស់ ខ្ញុំចង់ឱ្យឯងមានគំនិតចេះ រកស៊ីដោយខ្លួនឯងណាស់ តែខ្ញុំមិនដឹងនិយាយនឹងឯងយ៉ាងម៉េច ឱ្យសមរម្យ បើខ្ញុំដេញឯងចេញទៅឃើញថា ឯងគ្មានកំហុសឡើយ ទើបខ្ញុំប្រើវិធីនេះទៅ” ។
គ្រាន់តែពូសម្បត្តិគិតដល់រឿងនេះ គាត់ក៏រហ័សលុតជង្គង់សំពះថៅកែ ពោលពាក្យយ៉ាងផ្អែមល្ហែមថា “អរគុណលោកបងណាស់ដែលធ្វើឱ្យខ្ញុំ មាននៅថ្ងៃនេះ ខ្ញុំសុំទុកលោកបងដូចជាបងប្រុសខ្ញុំទៅចុះ” ។ ចាប់តាំង ពីថ្ងៃនោះមក ថៅកែទាំងពីរនាក់នេះតែងតែមានប្រាស្រ័យទាក់ទងគ្នាទៅ វិញទៅមក រាប់អានគ្នាដូចជាបងប្អូនបង្កើតរហូតតទៅ ។ ចប់
ការរៀនសូត្រ គឺជាកំណប់ទ្រព្យ ដែលទៅតាមម្ចាស់គ្រប់ទីកន្លែង























0 comments:
Post a Comment