រឿង បក្សីចាំក្រុង
មានសេចក្តីដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេស កម្ពុជាក្នុងរជ្ជកាលទី១៦ ទ្រង់ព្រះទីវង្គតទៅ។ ហើយមានបុរសម្នាក់ឈ្មោះ តំបងគ្រញូង មានឫទ្ធិអំណាចខ្លាំងពូកែ បានសោយរាជ្យក្នុងរជ្ជកាល ទី១៧ឡើងំ ដែលជាអ្នកបង្គាប់ឱ្យធ្វើគតព្រះរាជវង្សានុវង្សមុន។ កាល នោះមានអ្នកម្ខាងមួយអង្គ ទ្រង់មានព្រះគក៏ពុំទាន់គ្រប់ខែភៀសព្រះកាយ ជារាស្ត្រសាមញ្ញចេញទៅក្រៅស្រុកស្នាក់នៅជា មួយ ភាគហេ និង យាយល័ក្ខ ជាភរិយា។
លុះព្រះ លក្ខណៈ គភ៌គ្រប់ខែ បាតព្រះបាទ។
ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ ល្អអស្ចារ្យ មានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ថ និង
តាគហេ និង យាយល័ក្ខ ស្រលាញ់ថ្នាក់ថ្នមព្រះរាជកុមារដូចកូនបង្កើត។
ថ្ងៃមួយតាយាយ និងអ្នកម្ខាងទៅច្រូតស្រូវ បានផ្ដេកព្រះរាជកុមារ ក្រោមម្លប់ឈើមួយដើម។ លុះកំដៅថ្ងៃចាំងត្រូវចំព្រះរាជកុមារ មាន សត្វបក្សីមួយមកកាងស្លាបក្រុងបាំងពីលើមិនឱ្យកុមារត្រូវកំដៅថ្ងៃឡើយ។ តា គហេ ស្មានថាសត្វចឹកចៅក៏រត់ទៅមើល ហើយបក្សីនោះក៏ហើរ
ចេញទៅ។ តាគហេ នឹកសរសើរថា កូននេះមានបុណ្យវាសនាល្អណាស់ ក៏ថ្វាយព្រះនាមថាបក្សីចាំក្រុង។
ចំណេរក្រោយមកទៀត ព្រះបាទព្រហ្មកិល (ពញា ក្រែក) ក្នុងរជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងបាន ជ្រាបទ នាយតាមហោរា ថ្វាយថា "មានអ្នកមាន បុណ្យកើតក្នុងត្រកូលក្សត្រ មានព្រះជន្ម៧ព្រះវស្សា ហើយភៀសខ្លួនជារាស្ត្រ នៅក្នុងអាណាចក្រយើង នេះ អ្នកមានបុណ្យនោះ មានកងចក្រនៅលើបាតដៃ និង នៅលើបាតជើង"។ បន្ទាប់មក ទ្រង់ក៏យកក្មេងៗដែលមានអាយុ ៧ឆ្នាំក្នុងព្រះនគរមកផ្តិតដៃលើម្សៅក្នុងចង្អេរដើម្បីពិនិត្យរកកងចក្រ។
ភាគហេ ភ័យខ្លះខ្លាំងពេកក៏ពចៅចេញពីម្តាយរត់គេចទៅឱ្យឆ្ងាយ។ ព្រះរាជាទ្រង់ជ្រាបច្បាស់ហើយ ក៏ចាត់ទ័ពឱ្យតាមចាប់ តាគហេ និង កក្សីចាំក្រុង។ ហេតុតែបុណ្យបារមីរបស់ បក្សីចាំក្រុង កងទ័ពទាំងនោះ ពុំអាចដេញតាមទាន់ឡើយ។ តាគហេ បញ្ជី បក្សីចាំក្រុង លើស្នាដើរ កាត់ព្រៃត្រឡប់ទៅផ្ទះវិញ ។ លុះដល់ហើយគាត់ប្រាប់ បក្សីចាំក្រុង ថា "បាគង់នៅទីនេះសិនចុះ តាទៅកៀងគោបញ្ចូលក្រោល” ហើយគាត់ ចោលដំបងដេញគោ ដំបងនោះក៏បាត់ក្នុងទឹកអូរ រកពុំឃើញ បានជាអូរនោះជាប់ឈ្មោះថា "អូរដំបង"។
បន្ទាប់ពីនោះមក តាគហេ នាំ បក្សីចាំក្រុង រត់កាត់ព្រៃទៅដល់ទួលមួយ មានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សម្រាកនៅទីនោះ បានជានៅកន្លែង នោះជាប់ឈ្មោះថា ភូមិរលួស នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថ្ងៃនេះ។
លុះព្រឹក ព្រែក ឡើង តាគហេ ពងក់ បក្សីចាំក្រុង ចូលទៅក្នុងព្រៃប្រទះនឹង មួយ តាគហេ បានឃើញក្មេងប្រុសម្នាក់ឈ្មោះ ជីក្រែង កំពុងជិះ ទូកស្ទូចត្រី។ ឆាគហេ ក៏សុំឱ្យគេជួយចម្លងពួកគាត់ទៅត្រើយម្ខាង។ បាន ជានៅទីនោះជាប់ឈ្មោះថា ភូមិជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយពីនោះមក ពួកគាត់ក៏រត់ទៅដល់ភ្នំមួយជួបនឹងតាម្នាក់ឈ្មោះ តាប៉ឹងៗសួរ តាគហេ ថា "តានាំចៅទៅណា?" តាគហេ ជំរាបថា "ខ្ញុំ មានទុក្ខធំណាស់ អត់ទាំងស្បៀងអាហារផង"។ ចុង ឱ្យ តាគហេ ពួនចាំនៅភ្នំនោះ គាត់ទៅយកស្បៀងអាហារសម្រាប់ធ្វើដំណើរតាមផ្លូវ។
តពីនោះ តាគហេ និង បក្សីចាំក្រុង ក៏សុំទូកគេឆ្លងកាត់ទីទំនាបទឹកមក ដល់ខេត្តជើងព្រៃ កងទ័ពតាមមកជិតទាន់ តាគហេ ក៏នាំ បក្សីចាំក្រុង ពួនក្នុងព្រៃមួយ។ វេលាយប់នោះមានមូសយ៉ាងច្រើនសម្រាកមិនបាន ទើប បក្សីចាំក្រុង បួងសួងថា "បើខ្ញុំជាអ្នកមានបុណ្យមែននោះ សូមកុំ ឱ្យមានមូសនៅទីនេះ”។ ដោយអានុភាពព្រះរាជកុមារ មូសក៏បាត់អស់ គ្មានសល់ ទើបនៅទីនោះជាប់ឈ្មោះថា “ទួលគចោរ” នៅក្នុងតំបន់ រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
លុះព្រឹកឡើង ភាគហេ ក៏នាំ បក្សីចាំក្រុង រត់បន្តទៅទៀតដល់មាត់ ទន្លេប្រុងនឹងឆ្លងទៅត្រើយខាងត្បូង តែរកទូកឆ្លងមិនបាន បក្សីចាំក្រុង ផ្សងបារមីថា “បើខ្ញុំត្រូវបានសោយរាជ្យ ហើយបានទំនុកបំរុងព្រះពុទ្ធ សាសនាមែន សូមឱ្យដើមរកានៅត្រើយខាងជើង កោងទៅរកដើមល្វា នៅត្រើយខាងត្បូងទេរទៅមកជាប់គ្នាដូចបំណង”។ រំពេចនោះ ដើម ឈើទាំងពីរក៏កោងទេរទៅរកគ្នាដូចប្រណិធាន។
ឆាគហេ ក៏អៀវ បក្សីចាំក្រុង ឆ្លងតាមមែកឈើទាំងពីរនោះរួចមែន។ គ្រាន់តែពួកគាត់ឆ្លងផុត ដើមឈើទាំងពីរក៏ងើបឡើងដូចដើមវិញ។ ទើប ត្រើយខាងជើងជាប់ឈ្មោះថា “រកាកោង" នៅស្រុកមុខកំពូលខេត្តកណ្តាល។ នៅត្រើយខាងត្បូងជាប់ឈ្មោះថា "ល្វាទេរ” នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាគហេ និង បក្សីចាំក្រុង ទៅដល់ទួលមួយប្របនឹងមាត់បឹង គាត់បាន កាប់មែកជ្រៃមួយមែកធំដោតយកម្លប់សម្រាកយកកម្លាំង។ បក្សីចាំក្រុង ក៏និន្ទ្រាលក់បាត់ទៅ។ កំពុងតែលង់លក់ស្រួល ស្រាប់តែមានហ្វូងសត្វ ត្រដក់ រនាល ទុង ជាច្រើនដែលចុះមករកស៊ីក្នុងបឹងនោះ ក៏ផ្អើលអ៊ូរឡើង ឮសន្លឹកជាខ្លាំង។ តាគហេ ឮសម្លេងនោះស្មានថាជាកងទ័ព ក៏ស្ទុះតើន ព្រះរាជកុមារឡើងសួរថា "នែចៅ! ឮសូរអ្វីខ្លាំងៗម៉្លេះ?” ព្រះរាជកុមារភ័យ ណាស់ស្មានថាជាកងទ័ពមែន ក៏ស្ទុះឡើងលើមែកជ្រៃដែលដោត មើល គ្រប់ទិសទីមិនឃើញកងទ័ព ឃើញតែសត្វហើរមីដេរដាស ក៏បាត់ភ័យ ទៅវិញ។ មែកជ្រៃនោះរស់ជាដរាបមក នៅខាងត្បូងវត្តវិហារសួរសព្ទ
លំដាប់ពីនោះ តាគហេ នាំ បក្សីចាំក្រុង រត់ឆ្លងទន្លេដោយទូកទៅ
ត្រើយខាងលិច ទៅពួននៅគុហារភ្នំប្រសិទ្ធ ខេត្តសំរោងទងចាស់ ដែលជាស្រុកពញាឮ ខេត្តកណ្តាល។ នៅទីនោះកងទ័ពតាមទៅបៀត បៀនពុំបានឡើយ។ លុះព្រះបាទ ព្រហ្មកិល (ពញាក្រែក) សោយរាជ្យ បាន២០ឆ្នាំ ទ្រង់ព្រះទីវង្គតទៅ។ នាហ្មឺនសព្វមុខមន្ត្រីដឹងថា បក្សីចាំក្រុង មានបុណ្យបារមីអស្ចារ្យ កំពុងគង់នៅលើភ្នំប្រសិទ្ធ ក៏យាងទ្រង់មក សោយរាជ្យសម្បត្តិតទៅ។ កាល បក្សីចាំក្រុង បានឡើយសោយរាជ្យ ហើយ ទ្រង់បានជួបជុំជាមួយព្រះមាតាវិញ ទ្រង់ក៏បានតែងតាំង តាគហេ និង យាយល័ក្ខ ជាព្រះអយ្យកោ និង ព្រះអយ្យកាធម៌។
ក្រោយមកស្តេច បក្សីចាំក្រុង ទ្រង់បានកសាងប្រាសាទមួយ ត្រង់ទីដែលឃើញទង់ជ័យវែងលលៃនៃកងទ័ព ដែលលើក ដេញតាមដំបូងហៅថា "ប្រាសាទលលៃ"។ ទ្រង់កសាង ប្រាសាទមួយត្រង់ទីកន្លែងដែល តាគហេ ថា "បាគង់សិន" ហៅថា "ប្រាសាទបាគង់” ដែលក្លាយមកជា "ប្រាសាទបាគង នៅខេត្តសៀមរាប។ ហើយទ្រង់កសាងប្រាសាទមួយទៀត នៅក្រោលគោរបស់ តាគហេ ហេហៅថា "ប្រាសាទបាគោ” ខេត្តសៀមរាប។ ហើយកសាងព្រះវិហារមួយ និងព្រះពុទ្ធបាទមួយ នៅភ្នំសន្ទុក ហើយលើក នាចុង ធ្វើជាចៅហ្វាយស្រុក ថែរក្សានៅទីនោះ។
រួចពីនោះមក ទ្រង់បានកសាងព្រះវិហារមួយតំកល់ព្រះពុទ្ធបដិមាករ មួយព្រះអង្គ ត្រង់ទីកន្លែងដែលដោតមែកជ្រៃធ្វើម្លប់គឺទីដែល តាគហេ តើនសួរព្រះអង្គស្មានថាកងទ័ពនោះហៅថា “វត្តវិហារសួរ” ទើបជាប់ ឈ្មោះថា “វត្តវិហារសួរ” ជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិដរាបមកដល់សព្វ ថ្ងៃនេះ។
លុះ តាគហេ និង យាយល័ក្ខ ទទួលមរណភាពទៅ។ ព្រះរាជាទ្រង់ធ្វើ បុណ្យរំលាយសព ហើយទ្រង់យកធាតុ តាគហេ ទៅបញ្ចុះនៅទីដែល ព្រះអង្គផ្សេងមិនឱ្យមានមូស ទើបទីនោះ មានឈ្មោះថា “ទួលគហេ" នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ឯធាតុ យាយល័ក្ខ ទ្រង់នាំយកទៅបញ្ចុះនៅប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះទីនោះ ជាភូមិរបស់គាត់ធ្លាប់រស់នៅ។ ចប់
0 comments:
Post a Comment