រឿងព្រាហ្មណ៍ វាយបំបែកក្រឡ

អ្នកទស្សនា: Views

 


រឿងព្រាហ្មណ៍ វាយបំបែកក្រឡ

កាលដើមឡើយមានព្រាហ្មណ៍ម្នាក់ឈ្មោះ ទេវសមិ៖ បានសណ្ដែកមួយ ក្រឡពេញក្នុងថ្ងៃសង្ក្រាន ហើយរីករាយសប្បាយដូចបានមហាសម្បត្តិ ។ ព្រាហ្មណ៏ កាន់យកសណ្ដែក១ក្រឡនោះ ហើយដើរទៅទទួល មានកំដៅ ព្រះអាទិត្យក្តៅខ្លាំងពេក គាត់ក៏ចូលទៅដេកសម្រាកកាយក្នុងកន្លែង១នៃ រោងដាក់ឆ្នាំង ដែលពេញដោយឆ្នាំង ។

ព្រាហ្មណ៍ដេកបណ្តើរឯដៃកាន់ដំបង ដើម្បីរក្សាសណ្តែកនោះបណ្តើរ គាត់ គិតថា "កាលណាអាត្មាអញលក់ សណ្ដែក១ក្រឡនេះទៅនឹងបាន ប្រាក់១០រៀល។ នោះអាត្មាអញ និងយកប្រាក់១០រៀលនោះទៅ ទិញវត្ថុ មានចានឆ្នាំងជាដើមយកទៅ លក់តទៀត ក៏ពូនប្រាក់ឱ្យកាន់តែច្រើន ថែមទៀត។

ហើយទិញវត្ថុដ៏ទៃទៀតមានប្អូនិងសំពត់ជាដើមយកទៅលក់ទៀត សន្សំប្រាក់ដរាបទាល់តែបានមួយសែនរៀល ហើយចាំទៅដណ្ដឹងប្រពន្ធឱ្យ បាន៤នាក់ម្តង ។

ប្រពន្ធណាក្មេង មានរូបឆោមលោមពណ៌ល្អជាងគេ អាត្មាអញនិង ស្រឡាញ់ផ្ដេកផ្ដិតកាយចំពោះនាងនោះច្រើនជាងគេ។ ដរាបណាបើប្រពន្ធ ទាំង៤នាក់នោះវាច្រណែនគ្នា ដរាបនោះអាត្មាអញនឹងធ្វើជាក្រោធខឹង ហើយ យកដំបងវាយប្រពន្ធទាំងនោះ ។

អាល័យតែសួងគំនិតគិតអណ្តែតអណ្តូងបណ្តោយទៅតាមចិត្ត ក៏លើក ដំបងវាយ ត្រូវឆ្នាំងបែកប្រាវអស់ក្រែលទៅទៀត។

ឯស្មូនឆ្នាំងលឺសូរឆ្នាំងបែកប្រាវដូច្នេះក៏រត់ទៅមើលឃើញឆ្នាំងបែក ខ្ចាត់ខ្ចាយកើតមួរម៉ៅជេរប្រទេចវាយបណ្តេញ ព្រាហ្មណ៍នោះចេញពីរោង ឆ្នាំងទៅ ។

កាលពីព្រេងនាយ មានកុកចាស់មួយរស់នៅក្នុងត្រពាំងដាច់ស្រយាល មួយ។ កុកនោះខ្សោយកំលាំងនិងស្វែងរកចំណីអាហារបរិភោគមិនបាន ដោយស្រួលក៏ធ្វើពុតជាព្រួយទុក្ខលំបាកឱ្យឃើញ។ គ្រាមួយមានក្តាមមួយ • នៅទីក្បែរនោះឃើញកុកសំកុកជ្រប់ដូច្នោះ ក៏សួរទៅកុកថា “ហេតុអ្វីក៏បង ឈរសញ្ជប់សញ្ជង់មិនព្រមស្វែងរកចំណីអាហារដូច្នេះ” ។

កុកពោលថា “នែបងក្តាមអើយ! ត្បិតត្រីទាំងឡាយជាចំណីអាហារ សំរាប់ជីវិតខ្ញុំពិតមែនហើយ តែខ្ញុំបានលឺពាក្យអ្នកភូមិជិតនេះនិយាយថាត្រី នៅក្នុងត្រពាំងនេះមុខជាត្រូវយើងបង់សំណាញ់ចាប់អស់មិនខានទេ ! ដូច្នេះ ខ្ញុំមុខជាស្លាប់ដោយសារតែរកចំណីអាហារចិញ្ចឹមជីវិតមិនបាន ព្រោះហេតុ នេះ បានជាខ្ញុំព្រួយចិត្តសូម្បីតែអាហារក៏ព្រងើយកន្តើយមិននឹកនាឃ្លានសោះ ។

កាលបើលឺកុកនិយាយដូច្នេះ ហ្វូងត្រីទាំងឡាយក៏មានសេចក្តីភិតភ័យ យ៉ាងខ្លាំងហើយសួរទៅកុកវិញថា" តើពួកយើងត្រូវធ្វើដូម្តេចដើម្បីអោយ រួចផុតពីសេចក្តីស្លាប់ សូមបងកុកមេត្តារកឧបាយជួយរក្សាពួកយើងទាំងអស់ គ្នាផង” ។

កុកក៏ឆ្លើយថា “មិនអីទេ!ខ្ញុំមានមធ្យោបាយតែគួរអ្នកទាំងអស់គ្នាត្រូវធ្វើ តាមខ្ញុំ។ គឺត្រូវឱ្យអ្នកទាំងអស់គ្នាទៅរស់នៅក្នុងបឹងមួយ ផ្សេងទៀតហើយខ្ញុំ នឹងពាំត្រីទាំងអស់នេះម្តងមួយៗឱ្យទៅនៅក្នុងបឹងនោះ”។ ឯម្ខាងត្រីទាំងនោះ ក៏យល់ព្រមនឹងកុកដោយត្រេកអរយ៉ាងខ្លាំង។ កុកចាស់នោះក៏ពាំយកត្រីមួយ ម្តងៗហើយស៊ីអស់ទៅ ។

ក្ដាមជាសត្វវាងវៃដឹងទាន់ក្រលេកមើលទៅក្រោមឃើញឆ្អឹងត្រីសព្រាត ដេរដាសពាសពេញដី ទើបរំពឹងគិតថា" អញប្រាកដជាស្លាប់ និងកុកនេះស៊ី ជាមិនខាន! ក៏នឹកឧបាយកលល្អឃើញហើយតាំងយកដង្កៀបកៀបកកុក ភ្លាមរហូតដល់កុកបាត់បង់ជីវិតហោង។


ថ្ងៃមួយទន្សាយស្វែង រកចំណីអាហារបានប្រទះគល់ត្រាចមួយ ដែលគេ ទើបនឹងកាប់ថ្មីៗមានដ៏រកកស្អិតតតាត់ ទន្សាយលោតផ្ដោតអង្គុយពីលើជ័រ ជាប់គូទនឹងជើងរើពុំរួចនៅនឹងផ្តល់លើគល់ត្រាចនោះ ។

ជួនជាពេលនោះ មានកូនដំរីមួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំង ក្បែរគល់ត្រាចនោះ ដែលជាកន្លែងរបស់វា ធ្លាប់ផឹករៀងរាល់ថ្ងៃ។ ទន្សាយ មានប្រាជ្ញាក៏និយាយបន្លាចថា "នែ!អាកូនដំរី! កុំមកផឹកទឹករបស់អញទឹក នេះព្រះឥន្ទ្រលោកអោយអញ មកចាំយាមទេ " ។

ឯកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាថា " ម៉ែអើយ!ខ្ញុំទៅ ផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអី មួយអង្គុយលើគល់ឈើវាដេញ ខ្ញុំមិនអោយផឹកទឹកអូរវាថាវាជាអ្នកបំរើរបស់ព្រះឥន្ទ្រខ្ញុំស្រេកទឹកណាស់ មេ ! ។

មេដំរីព្ទកូនប្រាប់ ដូច្នោះនឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញ ឃើញ ទន្សាយអង្គុយលើគល់ឈើក៏ស្រែក គម្រាមឡើងថា "យើ! អាសត្វ ទន្សាយច្រមក់ចិត្តអាក្រក់មកពីណាអង្គុយច្រងកំលើគល់ឈើនេះ? "ឯងមាន អំណាច អីមកហាមប្រាមមិនអោយកូនអញចុះផឹកទឹកនេះ អញជាន់អាឯង ខ្ទេចក្បាលឥឡូវ” ។ ទន្សាយឆ្លើយឡើងថា “យើ មីស្បោងធំហងឯងហ៊ាន មកស្ដីអោយអញ ទឹកត្រពាំងនេះព្រះឥន្ទ្រលោកប្រើអញអោយមកចាំយាម បានជាអញហ៊ានហាម ។

ដំរីខឹងទន្សាយជេរដូច្នោះ ក៏ស្ទុះភ្លែតទៅបួងខ្លួនទន្សាយជាប់ភើចចេញ ពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់ទន្សាយ ភ័យណាស់ក៏ស្រែកថា "បើហង ឯងបោកអញសម្លាប់កុំបោកទៅក្រោមអញមិនស្លាប់ទេគ្រវែងទៅលើវិញ ទើបអញស្លាប់” ។ ដំរីខ្លះប្រាជ្ញាឮទន្សាយថាដូច្នេះក៏គ្រវែងទន្សាយទៅលើ ។ ឯទន្សាយកាលបានធ្លាក់ដល់ដីក៏ បោលប្រូចចូលព្រៃ បាត់ទៅ ។




















0 comments:

Post a Comment