រឿង តាព្រហ្មនៅនគរបាជ័យ
បើយើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិ៦A ទៅដល់ទីប្រជុំជនស្ពាន់ បែក ទៅតាមផ្លូវជាតិលេខ៧ទៅដល់ភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម ហួសបន្តិចទៅៗ ដល់រង្វង់មូលនាគព័ន្ធ មានផ្លូវលំមួយនៅខាងលិចប្រមាណជា៣០០ម៉ែត្រ ប៉ុណ្ណោះ។ មានកំពែងថ្មបាយក្រៀមប្រកបដោយខ្លោងទ្វារបាក់បែកជាច្រើន។ បរិវេនកំពែង នេះអ្នកស្រុកហៅថា វត្តនគរបាជ័យ ឬហៅកាត់ខ្លីថា "វត្តនគរៗ"។
បើចូលតាមផ្លូវខាងកើតនឹងដល់កំពែងមួយទៀតមានរោងទង តភ្ជាប់ជុំវិញ និងមានខ្លោងទ្វារជាបួនទិស។ ខ្លោងទ្វារនិងរោងទងនោះនៅ ល្អដោយអន្លើៗ តែមានអន្លើខ្លះបាក់បែកដែរ។ ចូលផុតពីនេះទៅនឹងដល់ខ្លោង ទ្វារទី៣ដែលមានភ្ជាប់ទាំងរោងទងស្រឡះហើយនៅស្អាតនៅឡើយ បាក់ ធ្លាក់តែកំពូលចុងតែប៉ុណ្ណោះ។
នៅចំកណ្តាលរោងទងដែលមានខ្លោងទ្វារបែរ ទៅទិសធំទាំង៤ មានប្រាង្គណ៏មួយធំទទឹងម្ខាងទៅម្ខាង ខាងបាតក្រោម ប្រមាណជា១៥ម៉ែត្ររាង៤ជ្រុងស្មើ កំពូលលើរាងស្រួចមានសណ្ឋានជាចេតិ។ ក្នុងប្រាង្គណ៍នេះមានព្រះពុទ្ធរូប៤អង្គ បែរព្រះភ័ក្ត្រតាមចន្លោះទ្វារឆ្ពោះទៅរក ទិសធំទាំង៤ ។
នៅចន្លោះកំពែងជាន់ទី២ និងទី៣ ខាងត្បូងមានវិហារតូចៗពីរ ឯខាង ជើងក៏មានពីរដែរ។ បណ្តាវិហារតូចទាំង៤នេះមានវិហារមួយនៅទិសឦសាន ប្រាង្គណ៍ដំកល់ព្រះពុទ្ធរូប៤អង្គ គង់បែរព្រះភ័ក្ត្រទៅកាន់ទិសធំទាំង៤ ហើយ ព្រះបដិមាផ្អែកទៅនឹងចេតិយធំមួយនៅចំកណ្តាល។
ពីខាងកើតចំនៃវិហារនោះ មានគុហារតូចមួយទៀតដឹកល់រូបបដិមា៣អង្គ ពីរអង្គឈរកាន់ដំបងបញ្ឈរទំនងជាសេនា មួយអង្គទៀតអង្គុយពែនជើងលើ អាសនៈខ្ពស់ ដៃប្រណម្យឆ្ពោះចំមករកចេតិយដែលពោលខាងលើ រូបភាព ចម្លែកនេះហើយដែលមានរឿងនិទានមួយដំណាលតៗគ្នាមកថា ៖
អំឡុងជាយូរឆ្នាំកន្លងផុតទៅហើយ នៅប្រទេសកម្ពុជាមានស្ដេចត្រាញ់មួយ ព្រះអង្គជា ព្រះអនុរាជ បានយាងជ្រើសរើសរកទីកន្លែងសាងឧទ្យាន និង ព្រះរាជ ដំណាក់ដើម្បីទុកជាទីកំសាន្តលំហែព្រះចិន្តាក្នុងគ្រាដែលទ្រង់អផ្សុក។ ព្រះអង្គបាន យាងមួយអន្លើជាមួយពួកសេនាអាមាត្យសព្វមុខមន្ត្រីសឹងតែគ្រប់ទីកន្លែងនៅក្នុងអាណា ខេត្តដែលនៅក្នុងបន្ទុកព្រះអង្គត្រួតត្រា។
ថ្ងៃមួយ ក្បួនដង្ហែស្ដេចត្រាញ់បានមកដល់ ព្រែកមួយនៅជាប់នឹងដងទន្លេធំសព្វថ្ងៃនេះជាទីក្រុងកំពង់ចាម ហើយពេលនោះ មាន បណ្តាជនជាច្រើនកំពុងរករបរចិញ្ចឹមជីវិតដោយធ្វើច្នោះ ព្រួល សម្រះ ចាប់ត្រីក្នុង ព្រែកនោះ។ ព្រះអង្គ ទ្រង់ត្រាស់បង្គាប់ដល់កងយោធាឱ្យបោះជំរំ សង់ព្រះពន្លានៅ ទៀបនឹងមាត់ព្រែក ព្រោះទីនោះសំបូរដោយធម្មជាតិ និងមានខ្យល់អាកាសល្អ។
វេលានោះ នាងទៅ ដែលជាម្ចាស់ឆ្ពោះ បានដឹងថា ព្រះអនុរាជ យាងមកបោះព្រះពន្លាជ័យនៅ ក្បែរកន្លែងខ្លួនដូច្នោះ ក៏ម្នីម្នាចាត់ចែងអស់ពួកបាវព្រាវ ឱ្យរៀបចំព្រះក្រយាស្ងោយព្រមទាំងវត្ថុដ៏ប្រណិតផ្សេងៗ ហើយ យកទៅថ្វាយព្រះអង្គ។
រៀបចំរួចរាល់ហើយ នាងពៅ ក៏ប្រោះព្រំអស់រាងកាយ ឱ្យក្រអូបទៅដោយក្លិនខ្លឹមចន្ទន៍ ហើយស្លៀកពាក់យ៉ាងសមរម្យដើរល្វាសល្ងន់ពីមុខ ស្រីបម្រើ។ ដៃនាងទាំងគូទ្រនូវពានគ្រឿងព្រះស្រី គេឃើញពន្លឺខ្សែដៃមាសពេជ្រ រំលេចពណ៌ផ្លេកៗដេញរស្មីព្រះអាទិត្យ។
លុះទៅដល់ហើយ នាងពៅ ព្រមទាំងស្រី បម្រើក៏ឱនក្បាលក្រាបវន្ទាព្រះចេស្តាដោយពោលពាក្យក្រាបបង្គំទូលថា "សូមទ្រង់ មេត្តាប្រោស ! ខ្ញុំម្ចាស់ទើបបានដំណឹងថា ព្រះអង្គយាងមកក្រសាលព្រះកាយនៅ នះ ទើបខ្ញុំម្ចាស់រៀបចំគ្រឿងដង្វាយទាំងនេះមកថ្វាយព្រះអង្គ សូមប្រោសព្រះរាជា ទីនេះ នុញ្ញាតដោយអនុគ្រោះ”។
ព្រះរាជាត្រាស់ថា “យើងរីករាយណាស់ដែលនាងមាន ចិត្តល្អនឹងខ្ញុំយ៉ាងនេះ សូមនាងលើកគ្រឿងដង្វាយមកចុះ”។ នាងពៅ ក៏លើកអស់ គ្រឿងបណ្ណាការមកដាក់ចំពោះព្រះភ័ក្រព្រះអង្គ ហើយឱនក្បាលក្រាបបង្គំម្តងទៀត ដោយវាចាថា "ខ្ញុំម្ចាស់សូមក្រាបបង្គំលា”។ ព្រះរាជាទ្រង់ញញឹម ហើយត្រាស់តប វិញថា "នាងទៅចុះ ! ចូរនាងឧស្សាហ៍មកលេងនឹងយើងឱ្យបានញឹកញាប់ហ្គាំ ! "។
នាងទូលថា “ពរម្ចាស់”។ ហើយនាងក្រមុំព្រមទាំងស្រីបម្រើ វារថយលុះត្រាតែផុតពីទីព្រះគំនាល់ ទើបតម្រង់ទៅកាន់លំនៅអាគ្នាវិញ។
ក្រោយដែលនាងក្រមុំនេះលាចេញផុតទៅ ព្រះអនុរាជ ទ្រង់សោយព្រះក្រយា ស្ងោយដោយព្រះទ័យរីករាយពន់ពេក។ ព្រះអង្គទ្រង់សើចព្រះចិន្តានឹងរូបឆោម របស់កញ្ញា ពៅ ដែលល្អឥតខ្ចោះរកនារីណាមកប្រៀបឱ្យស្នើស្មើពុំបាន។
ដោយសារធ្នូ ព្រះកាមទេពបានតម្រង់បាញ់កូនសមកចំដួងហឫទ័យព្រះអង្គ បានជាក្នុងរាត្រីនោះ ព្រះអង្គទ្រង់ផ្ទុំមិនស្កប់ស្កល់សោះ។ លុះព្រឹកព្រាងស្វាងព្រះសុរិយាកាលណា ព្រះ អនុរាជ បានត្រាស់បង្គាប់ឱ្យហ្លួងវិចិត្រវោហារជាអាមាត្យទៅស្តីដណ្តឹងនារីនោះមកធ្វើ ជាព្រះស្នំព្រះអង្គ។
គ្រានោះព្រះរាជបម្រើបានប្រញាប់ប្រញាល់រហ័សរហួនតម្រង់ទៅ កាន់លំនៅរបស់ នាងពៅ ដែលឪពុកម្តាយនាងបានចែកឋានចោលជាយូរឆ្នាំទៅ ហើយ។ នាងពៅ ក៏រៀបចំកន្លែងដ៏សមគួរដើម្បីទទួលព្រះរាជបម្រើ។ ចំណែកហ្លួង វិចិត្រវោហារក៏ចាប់រ៉ាយរ៉ាប់សព្វសេចក្ដីជម្រាបនាង ព្រមទាំងពោលសរសើរដល់ភ័ព្វ វាសនានាងដែលនឹងត្រូវឡើងឋានៈជាព្រះស្នំឯកក្នុងពេលឆាប់ៗនេះ។
នាងក្រមុំ គ្មានយល់ទាស់ទេព្រមតាមពាក្យព្រះរាជបម្រើ។ រាល់ល្ងាចព្រះអង្គតែងតែយាងមក ក្រសាលខាងក្រៅព្រះពន្លាដែលមានវង់ភ្លេងមហោរីបានប្រគំថ្វាយយ៉ាងពិរោះ ជាទី កំសាន្តព្រះហរទ័យព្រះអង្គ។ គ្រានោះព្រះស្នំឯកថ្មីនេះ បានចូលទៅជិតបម្រើព្រះអង្គ ជាប្រក្រតី។
មិនយូរប៉ុន្មាន ព្រះអនុរាជ ក៏ចាត់ឱ្យពួកជាងរចនាចាត់ចែងសាងបន្ទាយ ដោយថ្មបាយក្រៀមមានកំផែង៣ជាន់ ហើយឱ្យមានទីព្រះលាន និងទីយាមល្បាតព័ទ្ធ ជុំវិញ។ ចាប់តាំងពីសាងបន្ទាយហើយស្រេច ព្រះអង្គបាននាំពួកបរិវារទៅប្រថាប់ក្នុង ទីនោះជាសុខសាន្ត។ ព្រះអនុរាជ បានប្រកាសសន្មតឈ្មោះបន្ទាយនេះថា នគរបាជ័យ ព្រោះយកតាមព្រះនាមព្រះអង្គដែលអ្នកស្រុកធ្លាប់ស្គាល់ច្បាស់ថា ព្រះបាទជ័យបាអារ្យ
តមកព្រះ ព្រះគភ៌គម្រប់១០ខែក៏ប្រសូតបានព្រះរាជឱរសមួយអង្គ មានព្រះភ័ក្ត្រប្រឹមប្រិយគួរជាអ្នកមានប្រាជ្ញាវាងវៃ។ | លុះព្រះរាជកុមារចម្រើនព្រះជន្មបាន ៤ព្រះវស្សា បិតាក៏ទ្រង់ព្រះតំរិះចង់ឱ្យរាជបុត្រជាអ្នកមានប្រាជ្ញាមួយអង្គ ព្រមទាំងឱ្យស្គាល់វឌ្ឍនធម៌នៃអារ្យប្រទេសនានាផង។
នានាផង។ ព្រះអនុរាជ ក៏ចាត់ឱ្យរាជ បម្រើជូនព្រះរាជបុត្រផ្ញើនៅមហាប្រទេសចិនឱ្យទៅសិក្សា ព្រោះគ្រានោះមានតែ រចិនមួយទេដែលពូកែខាងវិទ្យាសាស្រ្ត ប្រទេសចិនមួយទេដែលពូកែខាងវិទ្យាសាស្រ្តជាងប្រទេសឯទៀតៗក្នុងអាស៊ីទ្វីប។ រាជកុមារក្រាបបង្គំលាព្រះបិតា-ព្រះមាតាដោយបានទទួលពរសព្ទសាធុការជាច្រើនដង។
សំពៅបាននាំយកព្រះរាជបុត្ររបស់ស្ដេចត្រាញ់ បានចេញពីប្រទេសកម្ពុជាឆ្លង កាត់មហាសាគរតម្រង់ទៅដល់ដែនដីចិន។ ក្រោយដែលព្រះរាជបុត្រចេញផុតទៅ ព្រះម្ខាង ពៅ ពុំរីករាយសោះ ទឹកមុខដែលធ្លាប់តែស្រស់ញញឹម ក៏ប្រែក្លាយទៅជា ស្រពោនបីដូចបុប្ផាត្រូវកំដៅព្រះសុរិយាក្នុងគិមរដូវ។ ចំណែក ព្រះអនុរាជ ជាស្វាមីក៏ ពុំសូវស្រួលព្រះកាយដូចធម្មតាដែរ ចេះតែមានព្រះរោគផ្សេងៗមកញាំញីព្រះអង្គសឹង តែរាល់ថ្ងៃ នាំឱ្យព្រះអង្គមានព្រះកាយពលទន់ខ្សោយជាលំដាប់។
២ឆ្នាំក្រោយមក ព្រះអង្គក៏សោយទីវង្គតទៅ។ ពីធីបុណ្យរំលាយព្រះសពក៏បានចាត់ចែងឡើងដោយ បរិវាររបស់ទ្រង់ មានទាំងស្ដេចត្រាញ់ដែលនៅត្រួតត្រាអាណាខេត្តនានាបានយាង មកជួបជុំជួយញ៉ាំងពិធីបុណ្យនេះយ៉ាងឧឡារិក។
លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ ស្ដេចត្រាញ់ថ្មីដែលត្រូវមកកាន់កាប់ខេត្ត (កំពង់ចាម) នោះបានទៅតាំងទីកន្លែងនៅ ត្បូងឃ្មុំ ដែលសព្វថ្ងៃបានទៅជាស្រុកជាទីប្រជុំជនមួយយ៉ាងស្ដុកស្ដម្ភក្នុងខេត្តកំពង់ចាម ម្លោះហើយបន្ទាយចាស់ដែល ព្រះបាទចាជ័យបាអារ្យ សាងនោះក៏នៅទំនេរគ្មានមនុស្ស អ៊ូអរដូចមុនទេ គ្រាន់តែជាបុរាណដ្ឋានសម្រាប់អ្នកទស្សនា។ ចំណែកព្រះស្នំ ពៅ ក៏ ឈប់នៅក្នុងបន្ទាយនោះដែរ ព្រះនាងត្រឡប់ទៅនៅឯលំនៅចាស់របស់ព្រះនាងវិញ។
និយាយពីព្រះរាជបុត្រដែលនៅឯប្រទេសចិន ថ្ងៃមួយទ្រង់បានទទួល ដំណឹងថា ព្រះបិតាព្រះមាតាសោយព្រះទីវង្គតអស់ទៅ ហើយបន្ទាយជាកេរ្តិ៍ ដំណែលពីព្រះបិតាសាងនោះក៏គេបោះបង់ចោលដែរ ថែមទាំងមានស្ដេចត្រាញ់ ថ្មីបានតាមព្យាបាទព្រះរាជវង្សនេះផង។ ដំណឹងទាំងនេះជាពាក្យមិនពិតឡើយ គឺពួកនាហ្មឺនចិនគេនាំគ្នានិយាយកុហកទ្រង់ ដើម្បីកុំឱ្យត្រឡប់មកប្រទេសខ្មែរ វិញដោយយល់ថា ព្រះអង្គជាកុមារមានប្រាជ្ញាឈ្លាសវៃ ដល់ថ្ងៃក្រោយនឹងក្លាយ ជាបណ្ឌិតមួយរូបខាងវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រ ត្បិតព្រះអង្គតែងមាន ព្រះហឫទ័យក្លាហានជានិច្ច។
ទ្រង់ទទួលដំណឹងអកុសលនេះហើយ ព្រះរាជ កុមារស្លុតចិន្ដាតែខំទប់ព្រះកាយដោយក្តីក្លាហាន ប៉ុន្តែទ្រង់មិនភ្លេចមាតុភូមិរបស់ ទ្រង់ឡើយ។ ទ្រង់គិតតែសិក្សាវិជ្ជាឥតហ៊ានសម្រាកផ្តេសផ្តាសទេ។ ក្នុងរវាង *** ព្រះជន២០ព្រះវស្សា ព្រះអង្គបានឡើងឋានៈជាទីប្រឹក្សារបស់បញ្ជាការសឹកនៅ Gler ប្រទេសចិន។ ផុតពេលប្រជុំប្រឹក្សាទ្រង់តែងព្យាយាមចូលទៅសិក្សាក្នុងសំណាក់ អាចារ្យទិសាបាមោក្ខមួយដែលល្បីឈ្មោះជាងគេជាយូរឆ្នាំមកហើយ។
អំឡុង១០ឆ្នាំតមកទៀត ទ្រង់បានជាបណ្ឌិតខាងវិទ្យាសាស្ត្រ ហោរាសាស្ត្រ និង
យុទ្ធសាស្ត្រ ហើយបានធ្វើជាទីប្រឹក្សារបស់ព្រះចៅក្រុងចិនទៀតផង។ កិត្តិនាមរបស់
ទ្រង់ឡើងល្បីខ្ចរខ្ចាយពេញតែមហាប្រទេសនោះ។ ប្រជាជាតិចិនទាំងប្រុសស្រីនាំគ្នា
គោរពរាប់អានព្រះអង្គមិនដែលពោលប្រទូស្តអ្វីឡើយ។ ដូច្នេះហើយបានជាគេសន្មត
ព្រះនាមព្រះអង្គតាមភាសាចិនថា "សាមប៉ាវកុង" ប្រែថា "ព្រឹទ្ធាចារ្យចេះសង្គ្រោះបី
យ៉ាង ឬអ្នកប្រាជ្ញបីប្រការ” ។ វេលានោះទ្រង់បានបំពេញករណីកិច្ចនៅក្នុងប្រទេស
ចិនយ៉ាងពេញកម្លាំងព្រះកាយ ដែលបណ្តាជនចិនគ្មាននរណាម្នាក់អាចស្មានថា
ព្រះអង្គហ៊ានលះបង់ប្រទេសចិនឡើយ។ លុះដល់ព្រះជន្មជាង៣០ព្រះវស្សា ទ្រង់បាន
ចូលទៅគាល់ព្រះចៅក្រុងចិនសុំព្រះរាជានុញ្ញាតដើម្បីនឹងធ្វើដំណើរទៅស្រុកក្រៅពិនិត្យ
អស់កិច្ចការរបស់ទ្រង់។
ព្រះចៅក្រុងចិនក៏ទ្រង់ព្រះអនុញ្ញាតតាមសេចក្តីសុំរបស់
សាមប៉ាវកុង។ សាមប៉ាវកុង មិនត្រូវការរេហ៍ពលហែហមតាមការពារព្រះអង្គឡើយ។
ទ្រង់ព្រះពស្ត្រ (សំលៀកបំពាក់) ដូចអ្នកស្រែសុទ្ធវិស័យ។ ពួកនាហ្មឺនធំទាំងឡាយ
នាំគ្នាកោតសរសើរកលល្បិចរបស់ព្រះអង្គដែលចេះក្លែងព្រះកាយដើម្បីសួរសុខទុក្ខ
រាស្ត្រនៅនិគមជនបទ និងធ្វើការអង្កេតរបស់ពួកអ្នករាជការ តើធ្វើតាមបញ្ញត្តិច្បាប់
ដោយចេះត្រាប្រណីប្រជានុរាស្ត្រដែរឬទេ?។
ឱកាសនេះ ជាបរិយាកាសដ៏ទូលាយ ល្អក្រៃពេក បើកព្រះហឫទ័យឱ្យនឹកដល់ស្រុកកំណើតរបស់ទ្រង់។ លុះស្តេចយាង
ដល់កូនភូមិតូចមួយ ទ្រង់បានយាងចូលទៅកាន់ផ្ទះអ្នកស្រុក ហើយទ្រង់ថ្លែងប្រាប់ គេថា
ព្រះអង្គចេះទាយគន់គូរមើលព្រេងវាសនា ឬមើលអនាគតយ៉ាងឆុត ។
ពួកអ្នកស្រុកកាលបានដឹងដូច្នេះហើយក៏នាំគ្នាមកទាំងហ្វូងមករកសុំទំនាយពីទ្រង់។ ដោយ
ព្រះអង្គម្ចាស់នេះចេះស្ទាត់ខាងហោរាសាស្រ្តមែនទែន ទំនាយទាំងនោះក៏ត្រូវគ្មាន ល្អៀង
។
គេនាំគ្នានិយាយសរសើរពីមាត់មួយទៅមាត់មួយ។
រាត្រីកាលចូលមកដល់ ទ្រង់បានផ្ទុំនៅក្នុងខ្ទមតូចជាមួយនឹងតាចាស់ម្នាក់
ហើយទ្រង់ព្រះតំរិះថា "ព្រះមាតាបិតាអញសុគតអស់ទៅហើយ ប៉ុន្តែអញត្រូវតែ
ត្រឡប់ទៅស្រុកវិញឱ្យឃើញមុខប្រជាជាតិខ្មែរជាជនរួមជាតិ និងជាកេរ្តិ៍ដំណែលព្រះបិតា
អញវិញ”។
ដោយព្រះអង្គនឹកដល់មាតុភូមិពេកក៏ទ្រង់ជ្រាប់ព្រះភ័ក្ត្រស្រពាប់ស្រពោន
នឹកទៅឃើញថា មិនដឹងប្រទេសកម្ពុជានោះជាប្រទេសបែបណាទេ សូម្បីតែវឌ្ឍនធម៌
ខ្មែរក៏ពុំជ្រាបយ៉ាងដូចម្តេចផង ព្រោះទ្រង់ចេញចាកនៅក្មេងណាស់ មិនទាន់ចាំ
ព្រះភ័ក្ត្រព្រះបិតា-មាតាច្បាស់នៅឡើយ។ ដោយទ្រង់ព្រះតំរិះសព្វគ្រប់ដូច្នេះហើយបានជា
មហាបណ្ឌិតនេះលួចរត់ចេញពីប្រទេសចិនមិនឱ្យជនណាម្នាក់បានដឹងបន្តិចសោះ។
លុះទ្រង់បានមកដល់ប្រទេសខ្មែរហើយ ទ្រង់បានលាក់ព្រះកាយនៅភូមិតូចតាចដើម្បីទំ
ហាត់រៀនភាសាខ្មែរ។ ដោយព្រះអង្គមានព្រះជាតិជាខ្មែរស្រាប់ មិនយូរប៉ុន្មានទ្រង់ក៏
បានចេះភាសាខ្មែរស្ទាត់ដូចខ្មែរធម្មតាដែរ ហើយបានប្រាប់ឈ្មោះអ្នកភូមិនោះថា "ព្រហ្ម"
ដើម្បីឱ្យគេជឿថាពិតជាខ្មែរមែន។ ៧ខែក្រោយមក ព្រហ្ម ក៏បានទៅដល់ ស្រុក
(កំពង់ចាម) តែទ្រង់ឥតមាននឹកនាស៊ើបសួររកញាតិវង្សអ្វីបន្តិចទេ ត្បិតទ្រង់ ជ្រាបថា
ទ្រង់បានខ្ចាត់ព្រាត់ប្រាសគ្នាអស់ទៅហើយ និងដោយខ្លាចអំណាចស្តេចត្រាញ់ ថ្មីផង។
នាយ ព្រហ្ម បានទៅសុំស្នាក់នៅនឹងផ្ទះយាយចាស់ម្នាក់ដែលគាត់បាត់ញាតិ
សន្តានអស់នៅត្រឹមតែបាវព្រាវពីរបីនាក់ប៉ុណ្ណោះ។ យាយនោះ ទោះបីគាត់មានអាយុ
ជាង៥០ឆ្នាំទៅហើយក្តី តែរូបគាត់នៅតែស្អាតបាតស្បែកពុំទាន់ជីវជ្រួញ សក់ពុំទាន់
ស្កូវ ធ្មេញក៏ពុំ ធ្មេញក៏ពុំទាន់បាក់នៅឡើយ។
ដោយសារយាយជួយឧបត្ថម្ភដោយស្មោះ ក៏បណ្តាល ឱ្យព្រះអង្គម្ចាស់ ព្រហ្ម គួចចិត្តប្រតិព័ទ្ធលើរូបដូនចាស់នេះជាខ្លាំងបានពឹងអ្នកជិតខាង
ឱ្យគេទៅស្ដីដណ្ដឹងយាយនោះធ្វើជាប្រពន្ធ។ យាយនេះក៏យល់ព្រមឥតប្រកែកឡើយ
ព្រោះគាត់មិនចង់នៅតែម្នាក់ឯងនាំឱ្យនឹកដល់កូនដែលឃ្លាតចាកទៅមិនដឹងជាស្លាប់
ឬរស់។ ដូនចាស់ និងតាកម្លោះក៏នៅរួមសុខរួមទុក្ខជាមួយគ្នារហូតមក។
ថ្ងៃមួយយាយកើតក្ដីអផ្សុកក៏ឱ្យតាវាយលេខគន់គូររកកូនប្រុសគាត់ដែលឃ្លាត ទៅស្រុកចិនតាំងពីអាយុបាន៤ឆ្នាំ។ តាស្តាប់សំដីយាយចប់នឹកឆ្ងល់ពន់ពេកក៏សួរថា "នែយាយ ! កូនយាយចាកចេញទៅពីឆ្នាំណា? តើប្តីយាយមុនជាអ្នកណា ! ?" យាយឱនមុខចុះសម្រក់ទឹកភ្នែកនិយាយទាំងអួលដើមកថា “ឱតាអើយ ! កូនប្រុសខ្ញុំ ឃ្លាតចាកពីខ្ញុំទៅជាង៣០ឆ្នាំហើយ ឯប្តីខ្ញុំពីមុននោះ គឺជាស្ដេចត្រាញ់មួយអង្គត្រួតត្រា នៅក្នុងខេត្តនេះ បានទាំងសាងបន្ទាយថ្មមួយយ៉ាងល្អប្រណិតទុកនៅដល់សព្វថ្ងៃនេះ ផង ។
តាមើលចុះ ទីបឹងក្បែរផ្ទះយើងនេះហើយដែលព្រះស្វាមីធ្លាប់នាំខ្ញុំជិះទូកកំសាន្ត រាល់ល្ងាច។ ព្រះអង្គបានឱ្យឈ្មោះបឹងនេះថា ទន្លេអុំ គឺជាទន្លេសម្រាប់អុំទូកលេង”។ នាយ ព្រហ្ម ស្តាប់ចប់ក៏ស្លុតស្មារតី ហើយឱនក្បាលលុតជង្គង់ចុះលើកដៃទាំងពីរសំពះ ប្រណម្យនៅចំពោះមុខយាយ។ ចំណែកយាយទៅជាស្រឡាំងកាំងហាស្តីមិនរួច។
នាយ ព្រហ្ម និយាយថា “ឱអ្នកមានគុណកូនអើយ ! សូមឱ្យកូនសុំខមាទោសយ៉ាង ធ្ងន់ធ្ងរនេះទៅចុះ គឺថា ខ្ញុំនេះហើយដែលជាកូនបានឃ្លាតចាកទៅប្រទេសចិនតាំងពី អាយុ៤ឆ្នាំ ហើយកូនបានឮគេនិយាយថា ព្រះមាតាបិតាសុគតអស់ទៅហើយ មិននឹក ស្មានថា ព្រះមាតានៅគង់ព្រះជន្មដូច្នេះសោះ។
យាយ ចៅ ឮហើយក៏ស្ទុះឱបកូន តែហាមាត់ថាអ្វីមួយម៉ាត់ក៏ពុំរួច។ នាយ ព្រហ្ម និយាយទៀតថា "បើព្រះមាតាចង់ដាក់ ទណ្ឌកម្មកូនយ៉ាងណា ក៏កូនសុខចិត្តរ៉ាប់រងតាមទាំងអស់ សូមមានប្រសាសន៏មកចុះ” យាយប្រាប់ថា “បើកូនឯងចង់ដោះចាកទោសល្មើសនេះ ចូរកូនធ្វើតាមពាក្យម្តាយចុះ បើកាលណាម្តាយស្លាប់ទៅ ចូរកូនសាងចេតិយមួយនៅក្នុងបន្ទាយ នគរបាជ័យ ហើយ យកសពម្តាយទៅដាក់ក្នុងនោះ
និងសាងព្រះពុទ្ធ៤អង្គដំកល់ក្បែរសពម្តាយនោះផង កាលណាកូនទៀបស្លាប់ទៅទៀតត្រូវផ្ដាំឱ្យគេជាសិស្សគណសាងដោយថ្មជារូបកូន ដៃ សំពះប្រណម្យទៅរកចេតិយម្តាយ លុះត្រាតែផុតសាសនាព្រះសមណគោតម។ បើកូន ធ្វើយ៉ាងនេះ ពៀរវេរាជាកំហុសនឹងបានដោះផុតជាមិនខាន”។ នាយ ព្រហ្ម ឱនក្បាល ទទួលថា “សូមព្រះមាតាកុំព្រួយ ! កូននឹងធ្វើតាមបណ្តាំមាតាទាំងអស់” ។
ចាប់តាំងពីពេលនោះមក ជនទាំងពីរក៏រស់នៅជាមួយគ្នាតាមឋានៈ ជាកូន និងម្តាយរហូតមក។ បានប្រហែលពីរឆ្នាំយាយ ពៅ ក៏ស្លាប់ទៅ។ កូនប្រុសនោះក៏ចាត់ចែងសាងចេតិយបញ្ចុះសពម្តាយ ព្រមទាំងសាងរូប ព្រះពុទ្ធ៤អង្គដំកល់ជុំវិញចេតិយនោះដែលសព្វថ្ងៃគេឃើញមានសង់វិហារមួយ គ្របលើចេតិយតូចនោះផង។
មិនយូរប៉ុន្មានដោយកូននឹកអាល័យម្តាយពេក តា ព្រហ្ម ក៏មានជំងឺធ្ងន់ស្លាប់ទៅដែរ តែមុននឹងស្លាប់គាត់បានផ្តាំពពួកសិស្ស គណឱ្យសាងរូបថ្មជាជំនួសខ្លួនអង្គុយបែរមុខទៅខាងលិចសំពះតម្រង់ទៅរក សពម្តាយដែលគេឃើញរូបនោះនៅរហូដល់សព្វថ្ងៃ។
និយាយពីព្រះចៅក្រុងចិន កាលបើបាត់ បណ្ឌិត សាមប៉ាវកុង ហើយក៏ចាត់ឱ្យនាហ្មឺនជាច្រើន រូបស៊ើបសួររក មាននាហ្មឺនម្នាក់បានធ្វើដំណើររហូត មកដល់ប្រទេសខ្មែរត្បិតគេដឹងថា បណ្ឌិតនេះមាន ជាតិកំណើតជាខ្មែរ។ ប៉ុន្តែទំរាំនាហ្មឺននេះបានមក ដល់ស្រុកខ្មែរ បណ្ឌិត ព្រហ្ម បានទទួលអនិច្ចកម្មទៅ ហើយ។ នាហ្មឺននោះបានធ្វើគារវៈកិច្ចចំពោះរូបថ្ម នោះ ហើយបានចារឹកឈ្មោះបដិមាករនេះជាអក្សរ ចិនថា “សាមពីវកុង” ទុករហូតមក។
សព្វថ្ងៃនេះ អ្នកស្រុកបានសង់គុហារមួយដោយបាយអគ្របពីលើ បដិមាករនេះ។ រាល់ពេលបុណ្យខ្មែរ ឬបុណ្យចិនមានមនុស្សជាច្រើន បានចូលទៅអុជធូបទៀនបូជាដល់បដិមាករនោះ ហើយមានជនខ្លះទៀត បានធ្វើជាកិច្ចបូលស្នែងក្របី និងបួលដោយរលាក់ចង្កឹះហើយពោលថា ឆុតពូកែណាស់ ទុកជាមានគ្រោះថ្នាក់យ៉ាងណា ឬចង់ដឹងពីផលរបរអ្វីមួយ គេអាចទាយត្រូវភ្លាម។
មិនតែប៉ុណ្ណោះ កាលពីរវាងព.ស ២៤៧០ប្លាយ មានពួកអ្នកជំនួញ នៅក្រុងកំពង់ចាម បាននាំគ្នាទៅបង្វិលរូបថ្មនោះឱ្យបែរមុខទៅទិសខាងត្បូង ឱ្យត្រូវតាមទំនងផ្លូវចូល តែដល់បែរមុខរូបតា ព្រហ្ម នេះទៅ អ្នកស្រុកនេះក៏ កើតជំងឺស្លាប់ជាច្រើន។
កាលណោះខ្មោចតា ព្រហ្ម បានចូលរូបយាយ រោម ជារូបបញ្ជាន់នៅភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រាប់អ្នកស្រុកថា “កុំបែរមុខរូបអញទៅឯណា អញត្រូវតែបែរមុខទៅ ទិសខាងលិចសំពះឆ្ពោះទៅចេតិយខ្មោចម្តាយអញ”។ ក្រោយពីខ្មោចតា ព្រហ្ម ចូលមកនោះ អ្នកស្រុកគេបំបែរមុខរូបតា ព្រហ្ម ទៅទិសខាងលិច ដូចដើមវិញនៅរហូតដល់សព្វថ្ងៃ។ ចប់



























0 comments:
Post a Comment