រឿង បុរសស្ពាយ ធាតុខ្មោច
នាង កុល ធីតា ជាតារាប្រចាំត្រកូលក្នុងគ្រួសារមួយនាជនបទ។ ឪពុកម្តាយថ្នាក់ថ្នម និង ស្រឡាញ់ នា នាងជាខ្លាំង ព្រោះនាងជាបុត្រី ប្រកបដោយដំបូន្មានចាស់ទុំ។ រៀងរាល់ថ្ងៃនាងធ្វើការផ្ទះ ជំនួសម្ដាយ ដូចជា ដណ្ដាំស្ល រែកទឹក ពុះអុសជាដើម។
រាល់ថ្ងៃមានប្រុសកំលោះជាច្រើន តែងដើរកាត់មុខផ្ទះនាង ដើម្បីគយគន់សម្រស់នាង ។ កំលោះខ្លះបាន ចេកខ្ចីមួយស្អិតក៏យូរមកផ្ញើនាងដែរដោយបង្គំមិនទាន់ឡើយ។ អ្នកណាបានឃើញ ហើយមិនសរសើរមានតែមនុស្សឡប់សតិ និងអ្នកងងឹតភ្នែកទាំងពីរតាំងពីកំណើត។ នេះបានសម ដូចពាក្យចាស់លោកថា កាលនៅពីក្មេងសំបោរហៀរកក្លាក់ អ្នកណាក៏ខ្ពើម មួយខាក មួយស្លោ ធំឡើងដុខដោ៖ មួយកើត ពីរកើត។
នៅក្នុងភូមិ ជាមួយនាងមានកំលោះម្នាក់ឈ្មោះ សមរី មានចិត្តស្រលាញ់នាងជាខ្លាំងលើសគេ ទាំងអស់។ ជារៀងរាល់ថ្ងៃ គេចេះ តែកន្ទក់កន្ទេញ អោយឪពុកម្ដាយចូលស្តីដណ្តឹងនាង តែឪពុកម្ដាយ ចេះតែរារែក។ ព្រោះ៖ត្រកូលនាងមានឋានៈខ្ពស់ជាងគេក្នុងភូមិ ។ ប៉ុន្តែ កំលោះ៖ សមរី បានប្រាប់ម្ដាយថា បើមិនបាននាងទេ គេសុខចិត្តស្លាប់ ។
ចំណែកនាង កុល ធីតា វិញថ្ងៃមួយនាងបានតួញប្រាប់ម្តាយពី អាការៈមិនស្រួលក្នុងខ្លួនខុស ពីប្រក្រតី។ ម្តាយចេះតែសួរដេញដោលពីអាការៈជម្ងឺនាង។ តែគាត់ក៏មិនយល់ច្បាស់ ពីអាការៈ ជម្ងឺនោះច្បាស់លាស់ដែរ ។
ថ្ងៃបន្ទាប់មកឪពុកម្តាយបានអញ្ជើញចាស់ទុំ ក្នុងភូមិមកជួយពិនិត្យអាការៈរោគកូនស្រីគាត់ ។ ទីបំផុត គេក៏បានដឹងថានាងកើតរោគ ស្គមលឿង។ នៅសម័យនោះជម្ងឺនេះ គេចាត់ទុកថាជាជម្ងឺធ្ងន់ ពិបាកព្យាបាលមួយដែរ ។
ចាប់តាំងពីថ្ងៃនោះមក អាការៈជម្ងឺរបស់នាងហាក់ដូចជា ចេះតែស្រុតចុះបន្តិចម្តងៗ ទោះបីដូរ គ្រូថ្នាំពីរបីនាក់ក៏ដោយ ។ នៅពេលនាងឈឺគេតែងឃើញ កំលោះ សមរី មានមុខញឹកញាប់ជាងគេ ។
កន្លងពេលមិនយូរប៉ុន្មាន នាង កុល ធីតា ក៏បានលាចាកលោកនេះទាំងនៅក្មេងវ័យទុកអោយ ឪពុកម្តាយ ញាតិមិត្តជាពិសេស កំលោះ សមរី មានការអាឡោះអាឡៃសោកសង្រេង រកអ្វីមកប្រៀប ពុំបាន ។
និយាយពីកំលោះ៖ សមរី ចាប់តាំងពីពេលនាង កុល ធីតាស្លាប់មកគេឥតហូបបាយទេ។ គេទូរទុក្ខ មុខខ្មៅដូចមុខខ្មោច ។ គេនិយាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា គេប្រហែលមិនរស់ទេ ។
ព្រលប់បន្តិចទៅហើយ កំលោះ៖ សមរី ដោយអាល័យនាងពេកក៏ដើរទៅកាន់ទីប៉ាឆា។ ដោយ សេចក្តីស្នេហាលើរូបនាងងុបងុលខ្លាំងពេក ជួនជាពេលនោះស្ងាត់ល្អផងនោះ៖ កំលោះ សមរី ក៏បើកគម្រប មឈូសចូលទៅដេកអោបសពនាងពីលើ រួចក៏អត់ដង្ហើមស្លាប់ទៅហោង។
ចំណែកឯអ្នកពួកទាំង៤នាក់ ពេលអាស្រ័យបាយរួច ក៏ត្រលប់មកបូជាសពដោយគ្មានពិនិត្យ អ្វីទាំងអស់។ គេនាំគ្នាបូជាសពតាមទំលាប់។ គេចំឡែកក្នុងចិត្តណាស់ដែរ។ ធ្លាប់តែអុសប៉ុណ្ណឹងបូជាសព *មួយគ្រាន់ទៅហើយ តែពេលនេះបែរជាមិនគ្រាន់ទៅវិញ ។
ដោយសេចក្តីស្រលាញ់នាងខ្លាំងពេក កំលោះនេះក៏ស្ដាយធាតុនាង យកទៅព្រៃហិមពាន្ត ។ លុះទៅដល់ទីអាស្រមមហាឥសីក៏ធ្វើជាយំសោក ក្រាបសំពះថ្លែងសេចក្តីទុក្ខ ទូលព្រះមហាឥសីថា ភរិយាខ្លួនស្លាប់ព្រះគុណជួយសណ្តោសប្រោសប្រណី ជួយប្រោះអោយរស់ឡើងវិញ។ ព្រះឥសីអាណិត ក៏តាំងសមាធិបរិកម្មព្រះវេទវិជ្ជា ដើម្បីប្រោះនាង គុល ធីតា។
លុះតាំងសមាធិរួចហើយ ព្រះឥសីមុនីក៏ប្រោះធាតុនោះក៏ លេចធ្លោឡើង។ កាលបើត្រូវឫទ្ធិ ព្រះវេទវិសេសហើយ ធាតុនោះក៏លេចធ្លោឡើងជារូបនាង កុល ធីតា និងរូបកំលោះ សមរ៍ ជាមួយគ្នា។
ព្រះឥសីមុនីទ្រង់ សួរទៅចៅស្ពាយធាតុថា អ្នកឯងប្រាប់យើងថានាងនេះជាប្រពន្ធអ្នកឯង ក្រែង អ្នកឯងរើសធាតុគេផ្តេសផ្តាសទេដឹង? ចៅស្ពាយធាតុទៅជាស្រលាំងកាំង ទាល់គំនិតនិយាយអ្វីក៏មិន កើត ។
ព្រះឥសីមុនីពោលថា ឥលូវនេះ នឹងលើកនាងអោយទៅអ្នកណាក៏ពុំទាន់បាន ព្រោះមានមនុស្ស ប្រុសដល់ទៅពីរនាក់ ដូច្នេះ៖ បើយ៉ាងនេះត្រូវសួរទៅចៅស្រីដែលជាអ្នកកណ្តាលសិន តើស្ម័គ្រទៅខាង ណា? ចៅស្ដាយធាតុ ឆ្លើយកាត់ភ្លាមថា ត្រូវបានមកខាងខ្ញុំករុណា ព្រោះខ្ញុំករុណាខំរើសធាតុយកមក ។
ព្រះឥសីមុនីពោលថា អើនាង! ចៅខាងនេះគ្នាខំរើសធាតុ យកមកអោយតាជួយប្រោះអោយរស់ ដូច្នេះគេក៏មានគុណណាស់ដែរ ។ តើនាងសំរេចចិត្តយ៉ាងណា?
នាង កុល ធីតា លើកដៃសំពះហើយទូលថា ករុណាលោកតា គាត់មានគុណទុកដូចជាបិតា បង្កើតកូនអោយមានជីវិត ឯបងដែលបានស៊ូប្តូរស្លាប់រស់ជាមួយខ្ញុំព្រះករុណា ទុកជាប្តីព្រោះមិនងាយរក ប្រុសដែលមានចិត្តស្ម័គ្រហ៊ានប្តូរជីវិតបែបនេះទេ ។
ព្រះឥសីមុនី ងាកមកសួរចៅស្ដាយធាតុរួចពោលថា ម៉េចចៅពេញចិត្តទេ? បានឋានៈជាឪពុក គេទាំងពីរនាក់ដូច្នេះ៖ ជាកិត្តិយសធំណាស់។ ចៅស្ពាយធាតុទូលតបថា ប៉ុន្តែខ្ញុំករុណាឥតចង់បានឋានៈនេះ និង កិត្តិយសនេះទេ ទុកអោយវាយកកិត្តិយសនេះចុះ៖ អោយវាធ្វើឪពុកផងធ្វើជីតាផងក៏បានដែរ ។
បន្ទាប់មកព្រះឥសីមុនី រៀបផ្សំផ្គុំចៅ សមរ៍ និងនាង កុល ធីតា អោយបានជាប្តីប្រពន្ធទៅហោង។
0 comments:
Post a Comment