រឿង ស្តេចដំរីsar
នេះ គឺជារឿងព្រេងនិទាន មានមកជាយូរមកហើយ សេចក្តី ដំណាលថា មានកសិករកំសត់ ម្នាក់ស្ថិតនៅក្នុងជនបទឆ្ងាយដាច់ ស្រយាល។ គាត់មានកូនក្រមុំម្នាក់ឈ្មោះ នាង កល្យាណី។
ឆ្នាំនេះ កល្យាណី មានអាយុ ១៦ឆ្នាំហើយ។ នាងជាស្រីប្រកបដោយរូបឆោម លោមពណ៌ ល្អឆវីវណ្ណស្រស់ស្អាត មិនថាតែកំលោះក្នុងភូមិទេ។
សូម្បីតែសេដ្ឋីបុត្រក៏ផ្អើលចោមរោមស្រលាញ់ដែរ ។
ថ្ងៃមួយ ពេលដែលកល្យាណី និងមិត្តភក្តិបាន នាំគ្នាចេញទៅ ជីកដំឡូងព្រៃយកមក
ផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារបាត់ទៅ។
នៅឯផ្ទះ៖ ឯណេ៖ មីងសែមជាមេអណ្ដើក បានចូលមកចែចូវនាង កល្យាណីអោយសេដ្ឋីបុត្រ ។
ឪពុកម្តាយនៅតែនិយាយដដែលៗថា ម៉ែខ្ញុំមិនថា អីទេ ប៉ុន្តែកូនខ្ញុំវានៅតែ និយាយថាមិនទាន់ចង់បានប្តីទេបើអីចឹងអ្នក អញ្ជើញទៅវិញសិនទៅ ចាំខ្ញុំនិយាយលួងលោមបន្ទន់ចិត្តវា សិនបើបាន ការយ៉ាងណាចាំខ្ញុំ អោយដំណឹងតាមក្រោយ ។
នាង កល្យាណី ទេទៅដឹកដំឡូងក្មេងព្រៃ ថ្ងៃនេះ អាឡេងពុំ សូវបាន18 នាងបានដើរឆ្ងាយពី មិត្តភក្តិ ។
ពេលនោះ៖ ស្រាប់តែមេឃ ស្រកកល ៤២ ភូភ្លៀង។ ដោយអស់កំលាំងផង និងរួនផង ខាងក សំរេចចិត្ត ទាវ ទឹកបំពងចោលអស់។
ប៉ុន្តែមិនយូរប៉ុន្មាន ក៏ស្រាប់តែមេឃ បើកថ្ងៃក្តៅ ចែស ធ្វើអោយ នាងស្រេកទឹកជាខ្លាំង ។
កល្យាណីចេះតែដើររុករកដំឡូងក្នុងព្រៃ។
ឯសម្រេកទឹកក៏កាន់តែខ្លាំងឡើងធ្វើអោយនាងស្ងួតបំពង់កទ្រាំលែងបាន។នាងជីក
ដំឡូងបានកន្លះល្លីក៏ដើរស្វះស្វែងរកទឹកផឹកម្តង។បន្តិចក្រោយមកនាងក៏បាន
ឃើញទឹកផ្ទុកមួយតូច ។នាងអរណាស់ក៏ដើរទៅក្បង់ទឹកនោះផឹក។នាងដឹងថាទឹកនោះ
មានរសជាតិប្រៃល្វឹងផងឆេះផង ។ប៉ុន្តែដោយសំរេកទឹកខ្លាំងពេកនាងក៏ចេះតែប្រឹងលេប
ទាំងបង្ខំចិត្តដើម្បីសម្រន់ការស្រេកទឹក ។
មួយខែក្រោយមក នាងកល្យាណីមានអាការៈចម្លែកក្នុងខ្លួន។នាងចេះតែកួតចង្អោរហាក់ដូច
ស្រីចាញ់កូន។ឪពុកម្តាយអង្គរសួរនាងតាមដំណើរហេតុតើនាងមានស្រលាញ់ប្រុសណា។តែ-នាង
បដិសេធទាំងអស់នាងបានប្រាប់ពីការផឹកទឹកថ្ងូកឆេះ។ឪពុកម្តាយឆ្ងល់ណាស់ក៏នាំនាងទៅ
មើលទឹកផ្ទុក។លុះទៅដល់ស្រាប់តែឃើញដំរីសមួយកំពុងឈរនោមត្រង់ផ្ទុកនោះ។ឪពុកម្តាយក៏
យល់ថាកូនមានផ្ទៃពោះដោយសារផឹកទឹកនោមដំរីនោះហើយ ។
ប៉ុន្មានខែក្រោយមក កល្យាណី ឆ្លងទន្លេបានកូនស្រីមួយ អោយឈ្មោះថា កន្លង់សត្រា។
ពេលនាងអាយុបាន ៧-៨ឆ្នាំ នាងមិនអាចចូលរួមលេងជាមួយគេបានទេ ។
ព្រោះគេដៀលថាកូនអត់ថ្មី។ តំនៀលនេះធ្វើអោយនាងខ្មាស់គេជាខ្លាំង។
មួយថ្ងៃៗនាងចេះតែជជីកសួររកឪពុកពីម្តាយនាង។
ដោយ ទ្រាំមិនបានម្តាយនាង ក៏រៀបរាប់រឿងរ៉ាវសព្វគ្រប់ប្រាប់នាងគ្មានសល់ ឬលាក់លៀមអ្វីទាំងអស់ ។
នាងកន្លន់សត្រា ចង្អុលទៅដំរីរួចពោល នុ៎ះ៖ម៉ែដំរីហ្នឹងជាឪពុកខ្ញុំហើយ។
ថារួចនាងក៏ទៅ លុតជង្គង់សំពះដំរី ។ ដំរីបានដឹងរឿងសព្វគ្រប់ក៏លើកនាង កន្លង់សត្រា ដាក់លើខ្នង។ រួចជប់មាស មួយល្បីអោយម្តាយនាង យកទៅដោះស្រាយជីវភាព ។
ស្តេចដំរីក៏បានជប់ប្រាសាទមួយអោយនាងនៅ ។ តាំងពីថ្ងៃនោះមក កន្លន់សត្រាបានរស់នៅ ក្នុងព្រៃ។ ស្តេចដំរី sar បានបេះផ្លែឈើ ផ្សេងៗមកចិញ្ចឹមនាង។
ស្តេចដំរី បានផ្តាំថា បើឮបិតានិយាយថាៈ "អើ! កន្លន់សត្រា បើកទ្វារមកណា បិតាអប់ផ្កាអោយ បិតាអប់សក់ខាងមុខ បិតាអប់សក់ខាងក្រោយ បិតាអប់សក់អោយ នាង កន្លន់សត្រា " បើឮពាក្យដូច្នេះ ចាំកូនបើកទ្វារ គឺពិត ជាបិតាពិតប្រាកដហើយ ។ បិតាហាមកូនដាច់ខាត មិនអោយចេញពី ប្រាសាទទេខ្លាច ក្រែងមានក្ដីអន្តរាយ ។
នេះនឹង ថ្លែងពីព្រះបាទសាមលរាជ ទ្រង់ព្រួយព្រះទ័យជាខ្លាំង ដោយព្រះបិតាសោយទីវង្គត ដោយសារស្តេច ឥន្ទ្រីយ៍ ធ្វើគត់និងបង្ខំ អោយព្រះអង្គ រៀបអភិសេកជាមួយបុត្រីខ្លួនទៀត។ ប៉ុន្តែព្រះ៖ បាទ សាមលរាជពុំព្រម។ ដោយទ្រង់អផ្សុកអប្បសាន្តខ្លាំងពេកនៅមិនបាន ក៏ទ្រង់នាំបរិពារទៅប្រពាធ ព្រៃព្រឹក្សា។
ពេលប្រពោធព្រៃ ស្តេចក៏បានជួបនាង កន្លង់សត្រា។ ស្តេចបានផ្តោះផ្គងលោមនាងយកជាគូមេត្រី ។
បន្ទាប់ពីផ្តោះផ្តងគ្នារួចហើយ ទាំងពីរអង្គាក៏ព្រមស្មោះស្ម័គ្រមេត្រីរួមគ្នាទៅ។ ស្តេចដំរីបានដឹង រឿងនេះអស់ហើយក៏មិនប្រកាន់ទោសអ្វីទេ។ ផ្ទុយទៅវិញស្តេចដំរី ប្រសិទ្ធិពរផ្សំផ្គុំអោយបានជាគូគ្រង ទៅហោង។ រួចហើយស្តេចដំរីក៏លាទៅតាំងសីល ឯភ្នំដងរែកបាត់ទៅ ។
សេះរឿងនេះសិន ថ្លែងពីព្រះបាទឥន្ទ្រីយ ដែលជាស្តេចកំណាច ។ មួយថ្ងៃៗ គិតតែអោយ រាជអាមាត្យ ដើរចាប់ស្ត្រីក្មេង ព្រហ្មចារីយយកមកកំសាន្តសប្បាយ រួចហើយអោយគេយកទៅ ប្រហារជីវិតបង់។ ឯព្រះនាង មោហា ជាបុត្រីដែលព្រះបាទ ឥន្ទ្រីយ៍ផ្គផ្គងផ្សំផ្គុំ នឹងព្រះបាទ សាមសរាជ ក៏ជាស្ត្រីបើកជិតក្បត់ រួមស្មន់នឹងរាជបុត្រមួយអង្គនាម បុននាវង្ស ។
រំពេចនោះ ស្រាប់តែលេចចេញស្តេចដំរី ស មកដល់ភ្លាម ហើយឃាត់ថា ឈប់សិនកូន! អោយគេត្រលប់ទៅនគរគេវិញចុះ កុំចងពៀរអ្វី ព្រោះថា "ពៀររម្ងាប់ដោយការមិនចងពៀរ” ។ ពួកពល សេនា និងនាង មោហា រត់ប្រសេចប្រសាច ត្រលប់ទៅនគរវិញ។ ស្តេចដំរី ស ក៏បោះនាង កន្ទន់សត្រា អោយដឹងស្មារតីឡើងវិញ ។
ដំរី ស និយាយទៅព្រះចៅ សាមលរាជ និងនាង កន្លន់សត្រា ថាចូរកូននាំគ្នាទៅរស់នៅ ឯប្រាសាទ យើងវិញទៅ បានសេចក្តីសុខជាង។ ព្រោះមនុស្សលោក ឥឡូវមានមហិច្ឆិតា លោភលន់ដណ្តើមអំណាច គ្នាខ្លាំងណាស់។ ត្រូវហើយលោកឪពុក កូនក៏គិតថាអីចឹងដែរ កូនលែងចង់សោយរាជទៀតហើយ ។
ព្រះនាង មោហា ត្រលប់ទៅនគរវិញ ទូលព្រះបិតាថា ព្រះបិតា ស្តេច សាមលរាជ ក្បត់ព្រះបិតាហើយ គេយកស្រីអ្នកព្រៃភ្នំ មកធ្វើម្លេសី។ ព្រោះគេអាងមានដំរី ស មួយមកជួយគេ។ ស្តេច ឥន្ទ្រីយ៍កំពុងកៀកកើយស្រីកំសាន្តលុះ៖ ឮដូច្នេះ ក៏ស្រែកខ្លាំងៗថា មិនអីទេកូន ចាំបិតាយកលំ ពែងសិល្ប៍ទៅប្រហារសត្វដំរី ស នេះ។ ចូរកូនរៀបទ័ពយ៉ាងប្រញាប់ចេញទៅបង្រ្កាបពួកវាអោយ ទាន់ពេលវេលា។
ព្រះបាទឥន្ទ្រីយ៍ នាំទ័ពទៅឡោមព័ទ្ធរាជវាំងស្តេច សាមលរាជ។ ពេលនោះអ្នកយក ពត៌មាន ចេញមកទូលថា ស្តេច សាមលរាជ ឥតនៅក្នុងរាជវាំងទេ។ ស្តេចបានទៅនៅ ឯប្រាសាទក្នុងព្រៃឯណោះ ។ ក្បួនព្យុហ៍យាត្រាទ័ពក៏បង្វែរទិសទៅប្រាសាទក្នុងព្រៃវិញ។
ព្រះរាជគ្រូ និងមេទ័ព កាលបើបានដឹងព្យូហ៍យាត្រាទ័ព របស់ព្រះចៅ ឥន្ទ្រីយ៍ តំរង់ទៅប្រាសាទ ស្តេច សាមលរាជ ដូច្នោះ៖ ក៏ប្រមូលទ័ពយ៉ាងសន្ធឹកសន្ធាប់ចេញទៅប្រយុទ្ធតតាំង នឹងទ័ពស្តេច ឥន្ទ្រីយ៍ ។
ស្តេច ឥន្ទ្រីយ៍ មើលឃើញថា ទ័ពស្តេច សាមលរាជ មានកំលាំងខ្លាំងខ្លាដូច្នេះ ក៏ដោយសារស្តេច ដំរី សនេះឯង គិតហើយក៏លើកលំពែងសិល្ប៍ដែលផ្សំពី ឆ្អឹងគ្រូពូយសំដៅ ទៅស្តេច ដំរី ស ។ ដោយឥទ្ធិឫទ្ធិ លំពែងសិល្ប៍ៗក៏ហោះ៖ទៅទំលុះបំពង់កស្តេច ដំរី ស ស្តេចដំរីក៏ទន់ជង្គង់ដួល ត្រឹបចុះ៖ លើផែនដី ។
ឃើញដូច្នោះ៖ ស្តេច សាមលរាជ និងព្រះនាង កន្លន់សត្រា រត់មកជិត ស្តេចដំរីជាឪពុក ។ ស្តេចដំរីក៏និយាយថា កូនទាំងពីរចូររក្សាថែទាំគ្នាទៅ ឪពុកមិនរស់ទេ។ តែស្ដេច ឥន្ទ្រីយ៍ និងកូនស្រីវា ក៏មិនរស់ដែរ។ ឪពុកលាកូននៅពេលនេះហើយ។ និយាយចប់ស្តេច ដំរីក៏ប្រមូលកំលាំងក្រោកឈរយក ប្រមោយញឹកក្នុងមាត់រួច ស្រែកយ៉ាងរំពងព្រៃ។ ស្រែករួចស្តេច ដំរីក៏ស្រុតចុះហើយ ក៏ផុតដង្ហើមនៅ ពេលនោះទៅហោង ។
ពេលនោះ ឃើញហ្វូងដំរីជាច្រើនរយចេញ ពីព្រៃប្រសេច ប្រសាចសំដៅមកកាន់លានប្រយុទ្ធ ។ ហ្វូងដំរីបានជាន់កំទេចទ័ព ស្តេច ឥន្ទ្រីយ៍ ស្លាប់រណូករណែល ។ ឯស្តេច ឥន្ទ្រីយ៍ និងនាង មោហា ក៏ផុតជីវិត ពេលនោះដែរ ។
លុះចំបាំងត្រូវបានបញ្ចប់ ស្ងប់ស្ងាត់រាបទាប អស់ហើយ ស្តេច សាមលរាជ និងម្លេសីបានដង្ហែ សពស្តេច ដំរី ស ទៅព្រះបរមរាជ វាំងដើម្បីធ្វើបុណ្យ ។ ព្រះចៅ សាមលរាជ ទ្រង់បានអភិសេក និងព្រះនាង កន្លន់សត្រា។ ព្រះអង្គ គ្រប់គ្រងអាណាប្រជានុរាស្ត្រ អោយបានក្តីសុខក្សេមក្សាន្ត ជារៀងដរាបទៅហោង។

























0 comments:
Post a Comment