ក្នុងកាលកន្លងទៅយូរណាស់មកហើយ មានព្រះរាជាមួយព្រះអង្គសោយរាជ្យនៅក្រុងពារាណសី ។ ទ្រង់មានព្រះអគ្គមហេសី ដែលចូលចិត្តផឹកសុរា និយាយកុហក និងប្រព្រឹត្តតែអំពើក្បត់ចិត្ត ស្វាមី លុះព្រះនាងទទួលមរណភាពទៅក៏កើតជាយក្ខិនីខុសប្លែក អំពីត្រកូលយក្សផ្សេងៗ គឺមានខ្លួនជាយក្ស មុខជាសេះឈ្មោះថា អស់សម្មុខិយក្ខិន ស្ថិតនៅក្នុងលេណគុហានាបាតភ្នំមួយបានចូលទៅ បម្រើស្តេចវេស្សវ័ណអស់វារៈបីឆ្នាំ ស្ដេចទ្រង់ប្រទានគោចរភក្ស មួយមានបណ្ដោយ៣០យោជន៏ទទឹង៥យោជន៏ដើម្បីចាប់មនុស្សសត្វ បរិភោគ។
ថ្ងៃមួយយក្ខិនីមុខសេះ ចាប់បានព្រាហ្មណ៏កំលោះម្នាក់មានរូបឆោម ល្អសមរម្យក៏នាំយកទៅទុកក្នុងគុហាដើម្បីធ្វើជាស្វាមី។ ចាប់តាំង ពីថ្ងៃនោះមក យក្ខិនីខំស្វះស្វែងរកចាប់មនុស្សដើម្បីយកវត្ថុផ្សេងៗ មានសំពត់អាវ អង្ករ ត្រីសាច់ ម្ហូបចំណីដែលមានឱជារសទៅ ចិញ្ចឹមព្រាហ្មហ៏ជាស្វាមីនោះរាល់ថ្ងៃ។ រាល់ពេលដែលយក្ខិនីចេញទៅរកអាហារ នាងបានយកដុំថ្មមួយដុំ ធំមកខ្ទប់មាត់ទ្វារ ព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោល។
ក្នុងគ នោះព្រះពោធិសត្វបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់នាង។ លុះគ្រប់ ទសមាស នាងប្រសូតបានកូនប្រុសម្នាក់មានរូបរាងល្អប្រិមប្រិយគួរ ជាទីស្រឡាញ់ ។ នាងយក្ខិនីមុខសេះមានសេចក្តីស្រឡាញ់ចំពោះ បុត្រ និងស្វាមីយ៉ាងក្រៃលែង នាងតែងតែទំនុកបម្រុងដោយភោជ នាហារជាទីគាប់ចិត្ត។
លុះព្រះពោធិសត្វមានវ័យធំឡើងក៏ប្រមៀលដុំថ្មដែលម្តាយខ្ទប់ទ្វារ នោះចេញ ហើយនាំឪពុកមកអង្គុយលេងនៅខាងក្រៅ ។
ដល់ពេល យក្ខិនីត្រឡប់មកវិញ កូនបានប្រាប់ម្តាយភ្លាមថា "កូនបានប្រមៀល ដុំថ្មនេះចេញហើយ ព្រោះនៅខាងក្នុងងងឹតហើយអផ្សុកខ្លាំងណាស់” ហេតុតែយក្ខិនីស្រឡាញ់កូនក៏នៅស្ងៀមមិនស្ដីថាអ្វីឱ្យកូនឡើយ។
ថ្ងៃក្រោយមកទៀត ព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹង ម្ដាយរបស់ខ្លួនណាស់ ហេតុអ្វីបានជាម្តាយមានមុខដូចសេះ ទើប សួរទៅឪពុកៗប្រាប់កូនថា "កូនមាសឪពុក "
ម្តាយឯងជាយក្សទេ យើងទាំងពីរនាក់ទើបជាមនុស្ស ។ បន្ទាប់ពីព្រះពោធិសត្វបានដឹង ហេតុសព្វគ្រប់ហើយក៏នាំឪពុករត់ចេញពីទីនោះទៅ។
យក្ខិនីត្រឡប់មកវិញមិនឃើញប្ដី និងកូន ក៏ហោះទៅតាមមានសន្ទុះ លឿនដូចខ្យល់ ក៏ទៅទាន់ពួកគេនៅពាក់កណ្តាលផ្លូវហើយនាំក្រុម គ្រួសារមកគុហាវិញ។
ក្រោយមកកូននោះបាននាំឪពុករត់ម្តងទៀត យក្ខិនីក៏តាមទាន់ទៀត។ ថ្ងៃមួយព្រះពោធិសត្វបានគិតថា "មាតា របស់អញមានទឹកដីជាទីស្ថានបរិច្ឆេទកំណត់ពីត្រឹមណាដល់ត្រឹម ណា?” លុះគិតដូច្នេះហើយក៏សួរទៅម្តាយៗបានប្រាប់ទីស្ថានខេត្ត របស់ខ្លួនសព្វគ្រប់ដល់កូន។
ថ្ងៃមួយព្រះពោធិសត្វបានឱកាសល្អ ក៏បញ្ជិះឪពុករត់ចេញយ៉ាង លឿន ហើយក៏បានទៅដល់មាត់ស្ទឹងជាព្រំដែនរបស់យក្ខិនីនោះ ក៏ ប្រញាប់នាំឪពុកឆ្លងស្ទឹងនោះទៅ។ លុះដល់ពាក់កណ្ដាលស្ទឹង យក្ខិនីតាមមកទាន់ ប៉ុន្តែពុំអាចចាប់យកស្វាមី និងកូនមកវិញបាន ឡើយ ព្រោះហួសព្រំដែនរបស់ខ្លួន នាងក៏ខំ
![]() |
និយាយអង្វរកូន និង ស្វាមីនោះឱ្យត្រឡប់មកវិញដោយប្រការផ្សេងៗ។
យក្ខិនីដឹងថា ជនទាំងពីរនាក់មិនត្រឡប់មកវិញ ក៏មានសេចក្តីខ្សឹក ខ្សួលយំសោកបោកខ្លួន ព្រោះតែស្រឡាញ់កូននិងស្វាមី ទើបនិយាយ នឹងកូនថា "កូនសម្លាញ់មាសម្តាយ បើកូនមិនត្រឡប់មកវិញទេ ចូរ កូនរៀនយកមន្ដវិជ្ជាឈ្មោះចិន្តាមណីពីម្តាយចុះ ព្រោះមនុស្សលោក
បើគ្មានសិប្ប: ហើយ រស់នៅដោយកម្រពេកណាស់ ឯមន្ដវិជ្ជាឈ្មោះ ចិន្តាមណីនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះមានអានុភាពយ៉ាងវិសេស។
ព្រះពោធិសត្វឈរនៅពាក់កណ្ដាលស្ទឹង បានស្ដាប់ម្ដាយ ថ្លែងគុណ វិសេសនៃមន្តវិជ្ជាឈ្មោះចិន្តាមណីនោះរួចហើយ ក៏ថ្វាយបង្គំម្ដាយ រៀនយកនូវមន្តវិជ្ជាដោយសព្វគ្រប់ ហើយស្រែកលាយ សូម អ្នកម្តាយត្រឡប់ទៅវិញចុះ កូនសូមថ្វាយបង្គំលាសិនហើយ”។




0 comments:
Post a Comment