មានរឿង១ដំណាលថា : មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ឆោតច្រើន គ្មានឧបាសក ឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេន ឬ និមន្តលោកនោះ មកឆាន់ផ្ទះដល់ម្តងឡើយលោកនោះក្រលំបាកពន់ពេក តែលោកមានដំរីមួយ ។
ថ្ងៃមួយលោកនោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកា គេប្រគល់ វត្ថុអ្វីឆាន់សោះ បើដូច្នោះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឱ្យលំបាក " ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅ ផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់” ។ កូនសិស្សទៅចាប់ដំរីបាន មកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។
លុះទៅដល់គ្រូប្រាប់កូនសិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច” ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយចុងច្រកការុងស្រេច។ គ្រូឃើញសួរថា “ហេតុ ដូចម្តេចក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរត្រីងៀតផង ?” ។ កូនសិស្សទូលថា "អំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ” ។ គ្រូឆោតល្ងង់ណាស់ ក៏ស្ងៀម ។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ ដល់ពាក់កណ្តាលផ្លូវត្រូ មើលទៅសិស្ស ឮសូរដងរែកដូចជាស្រួលក៏សួរថា “អាផ្លូញ! អញមើលទៅឯង រែកអំបិលដូចជាស្រួលឬយ៉ាងណា?”។ សិស្សទូលថា "ព្រះករុណា! ស្រួលណាស់ ហើយស្រាលផង”។ លោកគ្រូប្រាប់សិស្សថា “ឯងជិះដំរីវិញអញរែកអំបិលដើរ ក្រោយ” ។ លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ ។ លោកគ្រូ ប្រាប់ថា “ឯងបរដំរីទៅចាំអញម្លប់ឈើមុខ”។ សិស្សបរដំរីទៅដល់ម្លប់ឈើក៏មិន ឈប់ចាំគ្រូ បររហូតដល់វត្ត ។
លោកគ្រូរែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់ លោកគ្រូរែក ឈប់ៗ បែរមើលទៅសិស្សមិនឃើញក៏គិតថា "ចាំក្រោយសឹមនាំសិស្សមកយក ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់លោកគិតថា "ទីនេះបើប្រសិនជា មានគេដើរមកចំរកឃើញគេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណាដែល កំបាំងភ្នែកអ្នកទាំងពួង គឺមានតែក្នុងទឹកទើបគេ មើលមិនឃើញ " ហើយក៏យក អំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹក ហើយដើរទៅ លុះដល់សួរសិស្សថា "ហេតុដូចម្តេចក៏ឯងមិនចាំអញ ញ្ច ? ។ សិស្សទូលថា "ខ្ញុំព្រះករុណាបរដំរីមកប្រុង ចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះ អង្វរដូចម្តេចក៏វាមិនព្រម វាប្រឹងដើរ ដល់វត្តទើបឈប់” ។ សិស្សសួរគ្រូថា “លោកគ្រូទុក អំបិលនៅឯណា?” គ្រូប្រាប់ ថា “អញលាក់ទុកនៅទីឯណាអញកាច់ដើមឈូកដោតជាសំគាល់” ។
ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថា “អញលាក់ទុក ក្នុងត្រពាំងនេះ” ។ សិស្សលាន់មាត់ថា "ម៉ែអើ! វារលាយអស់ហើយ!”។ អាផ្លូញក៏ចុះទៅយកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ ចំណង ដែលចងមាត់ការុងដាច់អស់ ឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ។ សិស្ស ទូលលោកគ្រូថា “មានត្រីកញ្ចុះខមួយនៅក្នុងការុង វាស៊ីអំបិលអស់ហើយ”។ យកត្រីនិងការុងប្រគេនគ្រូមើល ។
លោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំផ្ទៀងមុតដៃនឹងផ្ចង់ត្រីជាប់។ ពិសត្រីចាប់ពើត ឈឺខ្លាំងពេកលោកគ្រូថា "ឯងចាប់ត្រីដកផ្ចង់វាឆាប់ត្បិតអញឈឺណាស់ "។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។ លុះដករួចឈាមហូរជាខ្លាំងពិសត្រីរឹតតែឈឺ ខ្លាំងឡើង លោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុង និងត្រីកញ្ចុះទៅផង ដល់វត្តប្រាប់សិស្សថា “អាជ្ញញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនេះឱ្យឆ្អិនជា ឆាប់អញនឹងឆាន់ " ។ លុះខពិសអន់ចាប់ពើត លោកគ្រូក៏សំងំឈឹងលក់ទៅ ។
ឯអាផ្លូញក៏ដាំបាយអាំងត្រីឆ្អិន ហើយបរិភោគអស់ទុកតែបាយ មួយពំនូកនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឱ្យជិត។ លោកគ្រូ ភ្ញាក់ឡើងប្រាប់សិស្សថា "ឯងយកបាយ និងត្រឹមកឆាន់ ” អាផ្លូញ ក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនគ្រូ ចេញមកវិញទូលថា "បាយ និងត្រីរុយយកស៊ីអស់ទៅហើយ នៅសល់តែមួយពំនូក និងឆ្អឹងត្រី "លោកគ្រូជឿ ឥតសង្ស័យដោយឆោតល្ងង់ ក៏ ឱ្យរំពាត់ផ្តៅមួយមកសិស្សថា “ឯងវាយរុយកុំឱ្យវានៅ លើកុដិ " អាផ្លូញ ជាសិស្សក៏វាយរុយមិនឈប់ ។ គ្រា នោះមានរុយទុំច្រមុះគ្រូ វាយទៅៗមិនត្រូវរុយ ត្រូវ ច្រមុះគ្រូបែកឈាមហូរខ្ចាយ។ សិស្សភ័យណាស់រត់ទៅ ដល់ផ្ទះនិយាយប្រាប់ឪពុកម្តាយតាមរឿង ។ ឪពុកម្តាយ ប្រាប់កូនឱ្យមកវត្តវិញ កូនប្រកែកមិនព្រមមក។ លោកគ្រូទៅតាមក៏វាមិនហ៊ានមក ដោយខ្លាចត្រូវាយ ។
ថ្ងៃមួយលោកគ្រូតាំងពីធីសូត្រមន្ត អាគមស្នេហ៏បន្ទន់ចិត្តសិស្សឱ្យមក។ អាផ្លូញជា សិស្សបានដឹងថាគ្រូ តាំងពីធីសូត្រមន្តអាគមស្នេហ៏ ដូច្នោះ ក៏មកវត្តវិញ ដើម្បីឱ្យគ្រូជឿ ថាស្នេហ៏ពូកែ។ លុះដល់វត្តវិញដើរលបៗចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រ មន្តអាគមស្នេហ៏ក៏សួរលោកថា “លោកគ្រូធ្វើអ្វី?” ។ គ្រូកុហកថា “អញសូត្រ មន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ” ។ ហើយលោកគ្រូគិតថា "ស្នេហ៏អញ ពូកែមែនបានជាសិស្សអញវាមក " ។ លុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេច ទូលថា "ចង្ហាន់ឆ្អិនហើយ” ។ លោកគ្រូថា “បើដូច្នោះឯងលើកយកឱ្យអញ ឆាន់ " ។ អាផ្លូញក៏ លើកមកប្រគេន ធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលគ្រូៗស្រែកថា "អាជួញ! ហេតុម្តេចក៏យកថាសមកដាក់លើក្បាលអញ?” ។ សិស្សទូលថា " ខ្ញុំព្រះករុណាមើល មិនឃើញ” ។ លោកគ្រូងាកចេញ អាជួញក៏ដាក់លើក្បាលគ្រូទៀត។ លោកគ្រូថា "អាផ្លូញឯងដាក់ថាសលើក្បាលអញទៀតហើយ”។ សិស្សថា "ខ្ញុំព្រះករុណា សូម ទោសព្រោះមើលមិនឃើញ”។ លោកគ្រូជឿថា អញរៀនស្នេហ៏ៗ ពូកែប្រាកដឥឡូវ អញកុហកវា ថាតាំងពីធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេមើលមិនឃើញ ប្រាកដមែនគួរទន្ទេញឱ្យចាំកុំឱ្យភ្លេច ។
អាផ្លូញលុះប្រគេនចង្ហាន់គ្រូៗឆាន់រួចហើយ វាលើកមកបរិភោគខ្លួនវា។ ថ្ងៃក្រោយ មានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា "បើលោកគ្រូនិមន្តទៅ ឆាន់កុំស្លៀកស្បង់ឱ្យចាស់ខូចឥតអំពើឃ្មុំតែចីពរបានហើយគេមើលមិនឃើញទេ ” ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ” គ្រូជឿក៏ធ្វើ តាមពាក្យសិស្ស ។ លុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថា” ឯងតាមអញទៅឆាន់ឯផ្ទះ ឧបាសក រួចលោកឃ្មុំតែចីពរមិនស្លៀកស្បង់ដោយគិតថា “ឃ្មុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាសឃើញ” រួចនាំកូនសិស្សទៅ ។
លុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក ដើម្បីប្រគេនលោក ឆាន់ ដោយលោកមិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្តាំ ក៏លេច កេរ្តិ៍ខ្មាស កណ្តាលវាល។ ឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហ៊ារលាន់។ លោកគ្រូ ពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាសគេណាស់ ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញ ជេរបន្ទោស សិស្សថា “អាឯងមិនឱ្យអញស្លៀកស្បង់ ឥឡូវអញខ្មាសគេណាស់" អាផ្លូញទូលថា "លោកគ្រូកុំខ្ញាល់នឹងខ្ញុំព្រះករុណា រឿងនេះប្រហែលជាខុសត្រណមទេឬ? " ។ លោក គ្រូសួរថា “ឯងឃើញអញខុសត្រណមដូចម្តេច?"។ អាផ្លូញសួរថា “កាលគ្រូនិមន្ត ទៅឆាន់ផ្ទះ៖ឧបាសក និមន្តទៅផ្លូវណា ?” ។
លោកគ្រូប្រាប់ថា “អញកាលទៅចេញផ្លូវ កើត "។ សិស្សថា "ឱ! ច្បាស់ជាលោកគ្រូ ខុសត្រណមហើយ " ។ ថ្ងៃមុនលោកគ្រូ ប្រាប់ខ្ញុំព្រះករុណាថា “បើរៀនមន្តអាគមទាំង ពួងត្រូវឱ្យតមស៊ីផ្លែស្ពឺ សូម្បីតែមុជក្រោមដើមស្ដីក៏មិនបាន វាសាបមន្តអាគមឥឡូវ លោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណមសាបអាគមអស់ ហេតុនេះបានជាគេ ឃើញកេរ្តិ៍ខ្មាសលោកគ្រូ” ។
លោកគ្រូបានស្លាប់ដូច្នោះហើយក៏ថា " ឱ! អាផ្លូញអញភ្លេចតមបានជាយ៉ាងហ្នឹង ឯងថា នោះពិតប្រាកដហើយ” ។ លោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ ។ តាំង ពីនោះមកអាផ្លូញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ។ ស្ងួតស្លាប់ វៀចវេមាន ភ័ព្វ អាយុយឺនយូរ ។
ចប់
























0 comments:
Post a Comment