រឿង ប្រាសាទអង្គរ
កាលពី ព.ស ៦០០ មានចិនម្នាក់ឈ្មោះ លិច សេង នៅក្នុងខេត្ត សៀងហៃ លីម សេង មានអាយុប្រមាណ ៥០ ឆ្នាំជាមនុស្សកម្សត់ទុគ៌តណាស់ គាត់បានទៅ ខ្ចីប្រាក់ពីអ្នកជំនួញម្នាក់ចំនួន៦ណែន ហើយទៅនៅស៊ីឈ្នួលបម្រើម្ចាស់បំណុល នោះ ម្ចាស់បំណុលបានតម្រូវឱ្យគាត់កាប់ឆ្ការព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេ ដើម្បីដាំដំណាំ ។ នៅរដូវដែលបុប្ផាជាតិទាំងឡាយត្រូវផ្ការីក លឹម សេង តែងតែ បេះផលដំណាំដែលគាត់បានដាំទៅជូនម្ចាស់គាត់ ។
ថ្ងៃមួយមានទេពធីតាប្រាំអង្គ ឋិតនៅឯប្រាសាទព្រះឥន្ទ្របានហោះមកដល់ក្នុងសួនច្បារតា លីម សេង ក៏ឃើញ ផ្ការីកស្គុសស្គាយព្រោងព្រាត ទើបបបួលគ្នាចូលទៅក្នុងសួននោះដេញប្រឡែង គ្នាលេងយ៉ាងសប្បាយ។ ពេលនោះមានទេពធីតាមួយអង្គឈ្មោះ ទិព្វសុធាមីនូ ក៏បានបេះផ្ការបស់តា លិច សេង ៦ទង ព្រោះផ្កានោះល្អមានក្លិនក្រអូប ។ ចំណែកទេពធីតា៤អង្គទៀតបានដើរលេងពាសពេញក្នុងសួនច្បារនោះដែរ តែ ឥតបានកាច់ផ្កាលេងទេ ។
លុះត្រឡប់ទៅដល់ឋានទេវតាវិញ ទេពធីតាស្លូតត្រង់ក៏បានទូលព្រះឥន្ទ្រ ពីរឿង ទិព្វសុតាច័ន្ទ លួចបេះផ្កាគេ ។ ព្រះឥន្ទក៏ទ្រង់សួរទៅនាង ទិព្វសុតាច័ន្ទ ហើយក៏ផ្តន្ទាទោសថា “នាងត្រូវតែចុះទៅឋានកណ្តាលនៅជាមួយមនុស្ស លោកចំនួន ៦ ឆ្នាំនឹងត្រូវធ្វើជាប្រពន្ធតា លឹម សេង នោះ។
នាង ទិព្វសុតាច័ន្ទ ខ្មាសគេ ថែមទាំងអស់សង្ឃឹមក្នុងជីវិតយ៉ាងខ្លាំង តែ ទោះជាយ៉ាងណាក៏ដោយ ក៏នាងហោះចុះមកឋានក្រោមជួបនឹងតា លឹម សេង ហើយនាងនិយាយប្រាប់គាត់ថា “លោកតា ! ខ្ញុំបានលួចបេះផ្កាតា ៦ ទង ។
ឥឡូវព្រះឥន្ទ្របានដាក់ទោសឱ្យខ្ញុំចុះមកធ្វើជាប្រពន្ធតា៦ ឆ្នាំ” ។ តា លីម សេង ឆ្លើយថា "នែនាង ! ខ្ញុំក្រណាស់ ខ្ញុំពុំអាចទទួលនាងមកធ្វើជាប្រពន្ធខ្ញុំបានទេ ព្រោះចៅហ្វាយខ្ញុំចិត្តអាក្រក់ណាស់ គាត់ឱ្យបាយខ្ញុំទទួលទានសម្រាប់ម្នាក់តែ ប៉ុណ្ណោះ” ។ នាងឆ្លើយថា "មិនអីទេចាំខ្ញុំជួយលោកតា ខ្ញុំនឹងបង្រៀនវិជ្ជាសិល្បៈ ដែលគ្មាននរណាចេះដល់លោកតា បើលោកតាមិនព្រមទទួលខ្ញុំធ្វើជាប្រពន្ធទេ តើធ្វើម៉េចខ្ញុំនឹងបានទទួលទណ្ឌកម្មតាមការវិនិច្ឆ័យរបស់ព្រះឥន្ទ្រ សូមលោកតា អាណិតខ្ញុំផង" ។
តា លឹម សេង ក៏ព្រមទទួល ទិព្វសុតាច័ន្ទ មកនៅជាមួយនឹងគាត់ ។ គាត់ ពេញចិត្តនឹងនាងទេពធីតានេះណាស់ ព្រោះនាងជាស្ត្រីមានរូបសម្បត្តិល្អ លើសនារីនានា ។ មិនយូរប៉ុន្មានគាត់ក៏មានសេចក្តីស្នេហាលើរូបនាង ។ ទិព្វសុច័ន្ទ កាលបើបាននៅជាមួយតា លឹម សេង យូរមកនាងសង្កេត ឃើញសេចក្តីលំបាកវេទនារបស់តា និងចិត្តស្មោះត្រង់របស់គាត់ក៏កើត មានចិត្តអាណិតតាជាខ្លាំង ទើបនាងសួរតាថា "តើលោកតាបានខ្ចីលុយ គេប៉ុន្មាន?”។ តាឆ្លើយថា "៦ ណែន” ។
នាងប្រាប់តាថា “អ៊ីចឹងសូម លោកតាទៅខ្ចីគេឱ្យបាន៤ណែនទៀតមក ទើបខ្ញុំបានមកនៅបម្រើគេជា មួយលោកតាផង ហើយលុយនោះខ្ញុំនឹងយកមកប្រើការឱ្យបានជាផល ប្រយោជន៍ច្រើន” ។ តាលីមសេង ក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន៤ ណែនទៀតយកមកឱ្យនាង ។ នាងក៏សុំឱ្យតាយកប្រាក់ទាំង៤ណែននោះ ទៅទិញសូត្រយកមកឱ្យនាង តាក៏ទិញបានសូត្រនៅជាសំបុកចំនួន២០ នាឡី ។ ទិព្វសុតាមីនូ ក៏រវៃសូត្រនោះហើយត្បាញជាសំពត់ផ្សេងៗ មាន សំពត់ប៉ាក់រូបស្លឹកឈើ រូបសត្វ និងជារូបគំនូរផ្សេងៗទៀតជាច្រើនរាប់ពុំ អស់ ។ នាងត្បាញសំពត់ល្អៗណាស់ដែលសម័យនោះគ្មាននរណាធ្វើបាន ដូចនាងឡើយ ។
កាលបើត្បាញបានសំពត់ច្រើនហើយ នាងក៏ប្រើប្ដីនាងឱ្យយកសំពត់ទាំងនោះ ទៅជូនចៅហ្វាយខ្លួន ។ អ្នកម្ចាស់បំណុលយកដៃទៅស្ទាបសំពត់នោះមានសេចក្តី ស្ងើចក្នុងចិត្តក្រៃលែង ។ ដោយអំណាចនៃសេចក្តីរីករាយ គាត់ក៏បានឱ្យលុយ ៥០ណែនទៅតាព្រមទាំងឈប់ទារប្រាក់ដែលតាបានជំពាក់គាត់ទាំងអម្បាលម៉ាន មិនតែប៉ុណ្ណោះ ម្ចាស់បំណុលបានបញ្ជូនមនុស្សឱ្យទៅរៀនវិជ្ជាត្បាញសូត្រពីនាង ផងដែរ ។
ទិព្វសុតាច័ន្ទ ក៏បានទិញសំបុកសូត្រ (សំបុកដង្កូវនាង) ជាច្រើន ហាបយកមកបង្រៀនដល់អ្នកបម្រើចៅហ្វាយតាឱ្យរវៃឱ្យត្បាញរាល់ថ្ងៃ ។ មិនយូរ ប៉ុន្មាន លឹម សេង ក៏ឡើងជាអ្នកមានម្នាក់មានអំណាច និងមានគេរាប់រកច្រើន ។ មួយឆ្នាំក្រោយមកនាងក៏បង្កើតបានកូនប្រុសម្នាក់ ។
កូននោះរពិសណាស់ នៅ ពេលដែលគេចេះវារ គេចេះជីកដីធ្វើជាកំពែងការពារពេលគេចេះអង្គុយ ។ មិន តែប៉ុណ្ណោះ គេចេះគួរដីលេងរាងជារូបសត្វ ជារូបមនុស្ស គឺថា គេចូលចិត្តគួរដី លេងមិនចេះឈប់ឈរ គេជាក្មេងពុំចេះនៅស្ងៀមមួយស្របក់ណាសោះឡើយ ។
អាស្រ័យហេតុដូច្នេះទើបម្តាយដាក់ឈ្មោះឱ្យកូនថា ព្រះពិការ ។ លុះកុមារមាន វ័យប្រាំវស្សា ទិព្វសុតាច័ន្ទ ក៏ត្រូវផុតកំណត់ប្រាំមួយឆ្នាំដែលព្រះឥន្ទ្របានផ្តន្ទា ទោសដែលតម្រូវឱ្យនាងមកធ្វើជាប្រពន្ធតា លឹម សេង ។ ដូច្នេះដើម្បីរំលឹករឿង នោះដល់តា នាងក៏បេះផ្កាចំនួន៦ទងយកទៅដាក់លើខ្នើយដេក រួចក៏ហោះទៅ កាន់ឋានព្រះឥន្ទ្រវិញ ។
លុះដល់ពេលបាយតា លឹម សេង មិនឃើញប្រពន្ធចេញមកបរិភោគបាយក៏ចូល ទៅក្នុងបន្ទប់ ក៏ឃើញផ្កា៦ទងដាក់ចោលនៅលើខ្នើយក៏យល់ន័យមួយរំពេច ។ តា លឹម សេង ក៏យំសោកនឹកស្តាយប្រពន្ធក្មេងដែលចាកចេញចោលគាត់ ។
ចំណែក ព្រះពិស្ណុកា វិញក៏រត់ចេញស្រែកបង្កកហៅម្តាយលាន់ឮរំពងគ្រប់ច្រកល្ហក ទាំងអស់ ។ គ្រានោះនៅក្នុងព្រះរាជអាណាចក្រកម្ពុជាព្រះបាទប្រទេសរាជា ទ្រង់ សោយព្រះទីវង្គតទៅ ព្រះអង្គឥតមានព្រះរាជបុត្រាបុត្រីមួយអង្គណាដើម្បីសោយ រាជ្យស្នងព្រះអង្គឡើយ ។ ព្រះញាតិវង្សព្រះថោងក៏ផុតរលត់ត្រឹមនេះ ។ តែគេ សង្កេតឃើញនៅសល់ ក្រុងចូវ និង ក្រោយហ៊ូវ ពីររូបប៉ុណ្ណោះដែលជាអ្នកជាប់ ព្រះលោហិតក្សត្រ កាលបើដូច្នេះ ព្រះរាជបល្ល័ង្កក៏នៅទំនេរ ។
ដំណាលពីបុរសកម្សត់ម្នាក់កាប់អុសក្នុងព្រៃ ។ ថ្ងៃមួយនៅពេលដែល បុរសនោះកំពុងប្រកបកិច្ចការតាមធម្មតា ស្រាប់តែមានភ្លៀងធ្លាក់យ៉ាង ខ្លាំង បុរសនោះបានរត់ទៅជ្រកនៅក្រោមខ្ទមអ្នកតាមួយ ។ និយាយពី ព្រះឥន្ទ្រាធិរាជដែលជាស្ដេចនៃទេវតានៅពេលនោះ ព្រះអង្គបាននិម្មិត ធ្វើជាមាន់គកពីរមួយសម្បុរស មួយទៀតសម្បុរខ្មៅ ។
មាន់ខ្មៅ មកទំនៅសសរកន្លោងនៃខ្ទម មាន់សមកទំលើដំបូលខ្ទម ។ មួយសន្ទុះ ក្រោយមកមានសក៏រងាវ ។ ឯមាន់ខ្មៅដែលចេះនិយាយភាសាមនុស្ស ក៏ និយាយថា “នរណាហ៊ានរងាវលើក្បាលអញដូច្នេះ? តើអ្នកឯងមានឫទ្ធិ អំណាចយ៉ាងណាទៅ?” ។ មាន់សឆ្លើយថា "យើងមានឫទ្ធិអំណាចខ្លាំង ណាស់ ប្រសិនបើនរណាបានស៊ីសាច់យើង អ្នកនោះនឹងបានធ្វើជាស្តេច ផែនដី” ។
មាន់ខ្មៅឆ្លើយថា "ចំណែកយើងវិញ បើមនុស្សប្រុសណាបាន ស៊ីក្បាលយើង អ្នកនោះឯងនឹងបានជាស្តេចសង្ឃ បើមនុស្សស្រីណាបាន ស៊ីសាច់ភ្លៅយើង ស្រីនោះនឹងបានជាអគ្គមហេសីស្ដេច បើមនុស្សប្រុស ណាបានស៊ីសាច់ទ្រូងយើង អ្នកនោះនឹងបានសោយរាជ្យ ដូច្នេះចូរអ្នកកុំ មើលងាយយើងឱ្យសោះ” ។
បន្ទាប់មកមានសក៏ហើរទៅបាត់ ។ ឯមាន់ខ្មៅទំនៅលើសសរកន្លោង ដដែល ។ បុរសកម្សត់ក៏ដើរលបៗចូលទៅចាប់មាន់ខ្មៅបានហើយសម្លាប់ យូរទៅផ្ទះរបស់ខ្លួន ។ បុរសនោះបាននិយាយការសម្ងាត់នេះប្រាប់ ប្រពន្ធៗមានសេចក្តីរីករាយក្រៃលែង ហើយយកមាន់នោះទៅចំអិន រួច ដួសដាក់ចានដាក់ថាសលើកយកមកបម្រុងនឹងបរិភោគ ប៉ុន្តែនៅពេល នោះបុរសជាប្តីនិយាយទៅកាន់ប្រពន្ធថា "យើងជិតបានម្កុដពាក់ហើយ ដូច្នេះយើងយកម្ហូបពិសេសនេះទៅមាត់ស្ទឹង យើងមុជទឹកដុសខ្លួនឱ្យស្អាត យកសំលៀកបំពាក់ថ្មីៗមកស្លៀកឱ្យហ៊ឺហា រួចសឹមយើងចាប់បរិភោគមាន់ នេះ” ។
បុរសប្តីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅទុកនៅមាត់ទឹក រួចចុះមុជ ទឹកយ៉ាងសប្បាយ ។ លុះងើបពីទឹកឡើងបុរសប្ដីប្រពន្ធក្រឡេកមើលថាស ដាក់ម្ហូបពុំឃើញ ដោយរលកទឹកបានកួចយកថាសនោះរសាត់ទៅតាមខ្សែ ទឹកបាត់ទៅ ។
នៅថ្ងៃនោះមានទ្រមាក់ដំរីម្នាក់ឈ្មោះ ទា បាន នាំដំរីជាច្រើនទៅឱ្យចុះត្រាំទឹកស្ទឹងនោះបាន ឃើញថាសអណ្តែតមករកគាត់ៗក៏លើកថាស នោះទៅបង្ហាញព្រះសង្ឃជាមេវត្តមួយអង្គ ។ ព្រះសង្ឃបានស្គាល់ច្បាស់នូវគុណភាពនៃ មាន់នោះ ក៏ចាប់យកក្បាលមាន់មកឆាន់ រួចប្រទានសាច់ទ្រូងទៅឈ្មោះ ទា សាច់ ក្ដៅទៅនាងវង ជាប្រពន្ធ ។ ប៉ុន្តែលោក ឥតមានសង្ឃដីកាថាអ្វីឡើយ ។ ទា និង វង ក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញទៅ ។
និយាយពីប្តីប្រពន្ធ ដែលមុជទឹកនោះវិញ ពួកគាត់បានខំដើររកថាស ម្ហូបនោះគ្រប់កន្លែង ប៉ុន្តែ រកពុំឃើញក៏គិតថា ប្រាកដជា
មាននរណាមកលួចយករបស់គាត់ៗក៏ជេរប្រទេចជននោះជាច្រើន ។ ពី-បីថ្ងៃ ក្រោយមក នៅក្នុងប្រទេសក៏មានការប្រជុំគណៈរដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំនោះ រដ្ឋមន្ត្រីទាំងឡាយបានប្តូរយោបល់គ្នាថា ព្រះរាជអាណាចក្រយើងពុំទាន់មាន ព្រះមហាក្សត្រគ្រងរាជនៅឡើយទេ ដូច្នេះត្រូវបញ្ចេញដំរីមកចងកួបហើយបួង សួងដល់ទេវតា សូមឱ្យនាំដំរីចេញទៅលុតជង្គង់ខ្លួនឯងចំពោះមុខជនណាដែល អាចអង្គុយលើរាជបល្ល័ង្កបាន ហើយសូមឱ្យដំរីលើកបុរសនោះដាក់លើក្បាល
នាំមកទីនេះដើម្បីយើងនឹងធ្វើព្រះរាជពិធីអភិសេកឱ្យបុរសនោះឡើងសោយ រាជ្យក្នុងព្រះនគរ ។ លុះជំនុំគ្នារួចហើយ គេក៏យកដំរីមករៀបចំចងកូបនឹងគ្រឿង លំអជាច្រើន ហើយលែងឱ្យដើរទៅតាមចិត្តរបស់វា ។ ដំរីក៏ដើរសំដៅទៅរក ហ្មទា និងនាង វង ហើយលុតជង្គង់នៅមុខជនទាំងពីរនាក់ រួចលើកជនទាំង ពីរនាក់នោះដាក់លើក្បាលបញ្ជីមកកាន់ព្រះបរមរាជវាំង ។
ខណៈនោះពួក រដ្ឋមន្ត្រីក៏រៀបចំធ្វើព្រះរាជពិធីរាជាភិសេកភ្លាមៗតាមប្រពៃណី ។ ហ្ម ទា ក៏បាន ទទួលព្រះបរមនាមថា ទេវងអស្ចារ្យ ។ ឯ ក្រុងហ៊ូវ និង ក្រាយហ៊ូវ មានសេចក្តី អាក់អន់ព្រះទ័យមិនព្រមចុះចូលព្រះមហាក្សត្រអង្គថ្មី ក៏រត់ទៅនៅស្រុកបាកាន ខេត្តពោធិសាត់ ហើយទ្រង់បានសង់ប្រាសាទមួយនៅទីនោះ ។
ដំណាលពីព្រះឥន្ទ្រាធិរាជ ទ្រង់សង្កេតឃើញព្រះអគ្គមហេសីនៃព្រះមហា ក្សត្រអង្គថ្មី ពុំទាន់មានព្រះរាជបុត្រនៅឡើយក៏ទ្រង់ព្រះចិន្តាថា "យើង នឹងផ្តល់ព្រះរាជបុត្រមួយអង្គដល់ព្រះនាង វង់ ។ ហើយព្រះរាជបុត្រនោះ ត្រូវមានសញ្ជាតិជាព្រះឥន្ទ្រសុទ្ធដើម្បីឱ្យជាប់ជាព្រះញាតិវង្សសោយរាជ ក្នុងប្រទេសខ្មែរជានិរន្តរ៍តទៅ” ។ ថ្ងៃមួយនៅពេលដែលព្រះមហាក្សត្រី យានី វង់ ទ្រង់យាងចេញពីមហាប្រាសាទ ព្រះឥន្ទ្រទ្រង់ហោះចេញមក ឋិតនៅលើអាកាស ។
ប៉ុន្តែមនុស្សលោកមើលព្រះអង្គពុំឃើញទេ ឃើញ តែពន្លឺមួយយ៉ាងធំខៀវសន្ធឹងកាត់អាកាស។ អ្នកស្រុកស្រែកឆោឡោឡើង ថា “ពន្លឺធ្លាក់ៗ ! ព្រះឥន្ទ្រក៏ទម្លាក់កម្រងផ្កាមកលើព្រះកាយព្រះនាង 5ង់ ហើយទ្រង់ត្រឡប់ទៅឋានព្រះអង្គវិញ ។ ព្រះអគ្គមហេសី ចង់ ក៏ទ្រង់ មានព្រះគភ៌ត្រឹមពេលនោះមក ។ ក្រោយមក ទ្រង់ប្រសូតព្រះរាជបុត្រ មួយព្រះអង្គថ្វាយព្រះនាម ព្រះកេតុមាលា មានន័យថា ពន្លឺកម្រងផ្កា ។
សូមដំណាលពី ព្រះពិស្ណុការ វិញ គេខំរត់រកម្តាយគ្រប់ច្រកល្ហក ប៉ុន្តែឥតបានដឹងថា
ម្តាយនៅឯណាសោះ ។ កុមារក៏កើតទុក្ខរកទីបំផុតគ្មាន ទើបថ្ងៃមួយគេសួរឪពុកថា
"លោកពុក ! តើម្តាយខ្ញុំជាអ្វី?" ឪពុកឆ្លើយថា "ម្តាយកូនឯងជាទេពធីតា នាងត្រូវ
មកនៅក្នុងឋានមនុស្សយើងនេះត្រឹមតែ៦ឆ្នាំទេ ឥឡូវនាងត្រឡប់ទៅឋានទេវតាវិញ
ហើយ ឯឋាននោះនៅឆ្ងាយណាស់ ឪពុកពុំដឹងថាម្តាយកូនឯងនៅកន្លែងណាទេ" ។
កុមារនៅស្ងៀម ប៉ុន្តែចេះតែនឹករកម្តាយឥតមានភ្លេចក៏សម្រេចចិត្តថា និងចេញទៅ
រកម្ដាយឱ្យទាល់តែឃើញ ទោះបីឪពុកឃាត់យ៉ាងណាក៏កុមារពុំយល់ស្របតាមឪពុក ដែរ
។ ព្រះពិស្ណុការ បានធ្វើដំណើរចេញទៅកាត់ព្រៃចូលវាល
លេចវាលចូលព្រៃ
ពេលឃ្លានគេបេះផ្លែរុក្ខជាតិនានាធ្វើជាអាហារ សំលៀកបំពាក់រហែកអស់ ។ ប៉ុន្តែ
ដោយហេតុកុមារនេះមានវាសនាល្អ ថ្ងៃមួយពួកទេពធីតាបានចុះមកលេងនៅលើភ្នំមួយ
ហើយក្នុងបណ្តាទេពធីតាទាំងនោះមាន ទិព្វសុធាមីទូ ម្នាក់ដែរ ។ នាងកំពុងនាំគ្នាដើរ
កាច់ផ្កាតាមដងព្រៃចងជាបាច់ ។ កាល ព្រះពិស្ណុការ បានឃើញស្រីល្អៗដូច្នោះក៏គិតថា
"ជាច្រើនឆ្នាំមកហើយដែលខ្ញុំដើរចេញពីភូមិស្រុក ខ្ញុំមិនដែលបានជួបមនុស្សណាម្នាក់
សោះ ។ ហ៊ី! តើមនុស្សស្រីទាំងនេះមកពីឋានណា? ឬមួយជាពួកទេពធីតាទេដឹង?”
គិតដូច្នេះហើយ ព្រះពិស្ណុការ ក៏រត់ពួន ។ ទេពធីតាទាំងនោះបានដើរមកជិតកុមារៗក៏
លើកដៃបួងសួងថា “បើម្តាយខ្ញុំនៅក្នុងចំណោមទេពធីតាទាំងអស់នេះ សូមកុំឱ្យគាត់
ហោះហើររួចឱ្យសោះ” ។ លុះបួងសួងចប់ ព្រះពិស្ណុការ ក៏រត់ចេញសំដៅទៅកន្លែង
ដែលនាងទេពធីតាទាំងនោះកំពុងលេង ។ នាងទេពធីតាទាំងឡាយកាលបើឃើញ
កុមារជាមនុស្សលោក ក៏ភ្ញាក់ផ្អើលស្ទុះហោះទៅឋានលើអស់នៅសល់តែ ទិព្វសុតាច័ន្ទ
ហោះទៅពុំរួច ។ ព្រះពិស្ណុការ រត់ទៅឱបនាងយ៉ាងស្និទ្ធស្នាលជាទីបំផុត ។ នាង
ទិព្វសុឆាមីទូ ស្រែកខ្លះខ្លាំងៗថា "តើកម្មអ្វីតាមមកគ្របសង្កត់លើរូបខ្ញុំទៀតហើយ ខ្ញុំបាន
រួចផុតពីឋានមនុស្សលោកហើយ ម្តេចឡើយក៏មានមនុស្សលោកមកចាប់រិតរួតខ្ញុំ ដូច្នេះ?”
ព្រះពិស្ណុការ ស្រែកឡើងថា "ម៉ែ! ម៉ែ! ខ្ញុំនេះត្រូវជាកូនម៉ែ ។ កាលដែលម៉ែ
ចាកចេញពីផ្ទះបាត់ទៅ កូនយំសោកខំដើររកម៉ែគ្រប់ទីកន្លែងតែរកពុំឃើញសោះ
លោកឪពុកបានចូលទៅរកម៉ែក្នុងបន្ទប់ឃើញតែផ្កា៦ទងដាក់នៅលើខ្នើយ ពុកក៏យល់
ថា ម៉ែត្រឡប់ទៅឋានទេវតាវិញហើយ ។
១១១១
ពុកកើតទុក្ខរកអ្វីមកប្រៀបពុំបានទេ តាំងពីពេលនោះមក ខ្ញុំចេះតែនឹក ម៉ែពុំមានភ្លេច លុះខ្ញុំធំដឹងក្តីបន្តិច ឡើងខ្ញុំក៏សុំលាលោកពុកចេញដើរ ផ្សងព្រេងតាមរកម៉ែ ហើយកូន នឹកស្មានថា កូនមុខជាស្លាប់ដោយ អស់កម្លាំងបាក់ជ័របាយពុំខាន ។ តែឥឡូវកូនបានជួបម៉ែហើយ កូន សូមអង្វរម៉ែឱ្យម៉ែត្រឡប់ទៅនៅជា មួយនឹងកូនវិញ” ។
ទិព្វសុតាច័ន្ទ ស្គាល់កុមារជាកូនរបស់ខ្លួនពិតដូច្នេះ នាងក៏យំសោកអាណិតកូនជាខ្លាំង ហើយមានវាចាទៅកាន់កូនថា "ម៉ែ ឥតមានស្អប់ខ្ពើមឪពុកនិងកូនទេ ម៉ែតែងតែនឹកមករកពួកឯងពុំមានភ្លេច ព្រមទាំងអ្នកភូមិផងដែរ ។
ប៉ុន្តែម៉ែជាតិជាទេពធីតា ពុំអាចនៅជាមួយ មនុស្សលោកបានយូរទេ រាល់ថ្ងៃម្តាយតែងទៅបំពេញកិច្ចនៅចំពោះ ព្រះភ័ក្ត្រព្រះឥន្ទ្រាធិរាជ គឺសុំអង្វរឱ្យព្រះអង្គប្រទានពរដល់កូន និងឪពុក កូនមិនដែលខាន មិនតែប៉ុណ្ណោះម្តាយបានទូលសុំព្រះឥន្ទ្រឱ្យព្រះអង្គ មេត្តាផ្សាយនូវសុភមង្គលដល់មនុស្សលោកនៅឋាននេះទូទៅផង ។
កូន ប្រុសពន្លកម្តាយ ! ម្តាយពុំអាចទៅនៅជាមួយនឹងអ្នកបានទៀតទេ តែ ម្តាយនឹងយកកូនទៅលេងប្រាសាទម្តាយឯឋានលើ”។ ទិព្វសុច័ន្ទ ក៏ហុច ក្រមាទៅឱ្យ ព្រះពិស្ណុការ ផ្លាស់ រួចនាងក៏លើកពបុត្រហោះឡើងកាត់ អាកាសដល់ឋានព្រះឥន្ទ្រ ។
នៅពេលដែលព្រះឥន្រ្ទីយាងមកដល់ ទ្រង់ទតឃើញកុមារក៏សួរទៅ ទិព្វសុធា ច័ន្ទ ថា “តើមនុស្សនេះជាអ្វីបានជា នាងនាំមកដល់ក្នុងប្រាសាទយើង?” ទិព្វសុធាច័ន្ទ ទូលថា "ជាបុត្រខ្ញុំម្ចាស់ កាលដែលខ្ញុំម្ចាស់ចុះទៅនៅជា មួយលោកតា លឹម សេង ព្រះឥន្ទ្រមានបន្ទូលសួរកុមារថា “នែកុមារដ៏ប្រសើរ! ចូរឯង ក្រោកឈរឡើង" ព្រះពិស្ណុការ
ក៏បានដឹងស្មារតីឡើងវិញលុតជង្គង់បន្ទន់ខ្លួន នៅចំពោះ ពោះព្រះភក្ត្រនៃស្តេចទេវតា ។ ព្រះឥន្ទ្រក៏នាំកុមារចូលទៅក្នុងបន្ទប់ប្រាសាទ រង្គហើយទ្រង់ត្រាស់សួរកុមារជាច្រើនបញ្ហាអំពីឋានមនុស្សលោកដែលកុមាររស់ នៅ ។
ចម្លើ ម្លើយនៃ ព្រះវិស្ណុការ បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យពន់ពេក ។ ទិព្វសុតាច័ន្ទ ទូលព្រះឥន្ទ្រថា “បុត្រខ្ញុំម្ចាស់មានការប៉ិនប្រសប់ណាស់ គឺគេចេះគួរ ចេះធ្លាក់នាំ ឱ្យមនុស្សលោកមានសេចក្តីស្ងប់ស្ញែងក្រៃលែង ទាស់តែកូនខ្ញុំម្ចាស់ចេះចំណេះទាំងនេះ ដោយឥតបានរៀនពីគ្រូណាសោះ គឺគេចេះដោយសារគំនិតគេតែម្តង” ។ ព្រះឥន្ទ្រ ឆ្លើយថា “បើដូច្នេះចូរឯងនាំកុមារនេះ ទៅជួបទេវបុត្រដែលជានាយរោងជាងឈើ
គេនឹងបង្រៀនកុមារនេះឱ្យចេះនូវមុខវិជ្ជាប្លែកៗសិនរួចសឹមឱ្យកុមារត្រឡប់ទៅឋាន មនុស្សលោកវិញ ព្រោះកុមារមានសញ្ជាតិជាមនុស្សលោកពុំអាចមកនៅទីនេះរហូត ទៅបានទេ” ។ ព្រះពិស្ណុការ ក៏ទៅនៅជាមួយនឹងទេវបុត្រដែលជាអ្នកបច្ចេកទេសខាង វិជ្ជាសិល្បៈ និងខាងសំណង់ ។
ព្រះរាជកុមារខំរៀនសូត្រ រៀនឆ្លាក់ រៀនលេងភ្លេង អំពីសំណាក់ទេវបុត្រជាគ្រូទាំងនោះបានយ៉ាងស្ទាត់សព្វគ្រប់ទាំងអស់ គឺចេះសង់នាវា អាចបើកបរលើគោកបាន ចេះធ្លាក់ប្រាក់ ឆ្លាក់មាស ចេះស្លដែកគ្រប់យ៉ាង ចេះវិជ្ជា លាយទឹក ហើយទឹកនោះបើកាលណាគេចាក់រាយលើដីឥដ្ឋ ដីនោះនឹងក្លាយទៅជាថ្មី។
សរុបសេចក្តីមក គឺកុមារចេះចាំទាំងអស់នូវមុខវិជ្ជាទាំងឡាយណាដែល ទេវបុត្របានបង្រៀន ហើយទេវបុត្របាននិយាយលើកចិត្តដូច្នេះថា "កិច្ចការ ដែលអ្នកបានចេះធ្វើទាំងប៉ុន្មាននេះ អ្នកគង់ឋិតថេរនៅបានអស់ពេលជា ច្រើនពាន់ឆ្នាំ ចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតតែត្រឹម មួយរជ្ជកាលស្តេចមួយអង្គៗប៉ុណ្ណោះទេ ឧបមាថាបើព្រះមហាក្សត្រ អង្គណាមួយបានសោយរាជសម្បត្តិ ហើយទ្រង់សព្វព្រះរាជ ហឫទ័យឱ្យខ្ញុំសង់ប្រាសាទថ្វាយ ខ្ញុំអាចសង់ថ្វាយ បានមួយរំពេច ប៉ុន្តែនៅថ្ងៃដែលព្រះមហាក្សត្រ
អង្គនោះទ្រង់សោយព្រះទីវង្គតទៅ ប្រាសាទនោះ ក៏ត្រូវរលាយបាត់ក្នុងពេលនោះដែរ ដូច្នេះយើង ឃើញថា ឫទ្ធិអំណាចរបស់ឯងមានអនុភាពខ្លាំង លើសលុបលើឫទ្ធិអំណាចរបស់ យើង” ទេវបុត្រនាំសេចក្តីទៅក្រាប ទូលព្រះឥន្ទ្រាធិរាជអំពីលទ្ធផល • ដ៏ប្រសើរដែលកើតមានមកអំពី ការអប់រំ ព្រះពិស្ណុការ ។
ព្រះឥន្ទ្រក៏ទ្រង់សព្វព្រះទ័យជាខ្លាំង ហើយទ្រង់ទទួលស្គាល់ថា "ពិស្ណុការ នឹងទៅជាអ្នកអប់រំអ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធ សាសនា" ។ បន្ទាប់មកព្រះឥន្ទ្រក៏មានព្រះឱង្ការថា “ជាងសំណង់ទាំងអស់ដែល ជាតិជាមនុស្សលោកមុននឹងសង់អ្វីៗត្រូវតែរៀបចំដង្វាយថ្វាយ ព្រះពិស្ណុការ សិន ឯប្រដាប់ដង្វាយមានដូចតទៅនេះ គឺស្រា១ដប ប្រាក់១រៀល ដើមចេក
៤កង់ មានដោតម្លូស្លាលើនោះផង សំពត់ស៤ហត្ថ អង្ករ១ផ្ដិល និងទៀន១ ដើមបើជនណាចាប់ផ្តើមសាងសង់មិនបានរៀបដង្វាយថ្វាយ ព្រះពិស្ណុការ ទេ អ្នកនោះឯងនឹងបើកភ្នែកពុំរួចឡើយ បើបើករួចមើលឃើញពន្លឺថ្ងៃក៏នៅមាន ពពីកភ្នែកគ្របភ្នែក (ភ្នែកអៀស៊ី) ដែរ ។ កាលព្រះឥន្ទ្រមានបន្ទូលមកដល់ ត្រង់នេះ ព្រះអង្គនឹកឃើញដល់ ព្រះកេតុមាលា ហើយព្រះអង្គក៏ទ្រង់ហោះចុះ មកកាន់ប្រទេសកម្ពុជា ។
ពេលនោះជារាត្រីកាល មនុស្សទាំង ឡាយមានសេចក្តីភ្ញាក់ផ្អើលជាខ្លាំងដោយ ឃើញពន្លឺភ្លឺត្រចះត្រចង់នៅលើមេឃ ហើយគេដណ្តឹងសួរគ្នាថា “តើនរណាធ្វើ អ្វីបានជាភ្លឺសន្ទោលើមេឃដូច្នេះ?” ព្រះ ឥន្ទ្រក៏បានចុះមកដល់ក្នុងប្រាសាទស្តេច ។ ពួកអ្នកយាមក៏រត់ទៅទូលព្រះបាទ ទេវង អស្ចារ្យ ថា “មានសត្វពុំដែលស្គាល់ចុះមក ពីឋានទេវតាមានភាពដូចមនុស្ស ប៉ុន្តែ មានពណ៌ខៀវមានពន្លឺចាំងដូចភ្លើងបាន ចូលមកក្នុងប្រាសាទ" ទេវងអស្ចារ្យ ប្រញាប់យាងតម្រង់ទៅប្រាសាទព្រ ហើយទ្រង់បានស្គាល់ថាជាព្រះ
ឥន្ទ្រ ។ ព្រះរាជាទ្រង់ឱនលុតជង្គង់ថ្វាយបង្គំ ព្រះឥន្ទ្រៗសួរថា "តើព្រះអង្គមានស្គាល់ព្រះរាជបុត្រយើងដែរឬទេ?” ។ ព្រះបាទ ទេវងអស្ចារ្យ ទូលថា “ទូលព្រះបង្គំពុំដែលស្គាល់ទេ” ។ ព្រះឥន្ទ្រ ព្រះឥន្ទ្រសួរ ថា “កាលដែល ព្រះកេតុមាលា ទ្រង់ព្រះសម្ភពតើមានអាភេទដូចម្តេចខ្លះ ម្តេចខ្លះ?" ព្រះបាទ ទេវងអស្ចារ្យ ទូលថា “ឃើញពន្លឺខៀវលាតសន្ធឹងនៅលើមេឃ ស្រាប់ តែមានកម្រងផ្កាធ្លាក់មកលើព្រះអគ្គមហេសីទូលព្រះបង្គំ ហើយតមកអគ្គមហេសី ទូលបង្គំក៏មានព្រះគភ៌ ឥឡូវមានវ័យចម្រើនហើយ ។
ព្រះឥន្ទ្រមានព្រះប ព្រះបន្ទូល ថា "ហ្នឹងហើយគឺជាបុត្ររបស់ខ្ញុំដែលគេចុះមកចាប់បដិសន្ធិនៅទីនេះ” ។ ពួ ដូច្នោះព្រះបាទ ទេវងអស្ចារ្យ ក៏ទ្រង់ត្រាស់ហៅ ព្រះកេតុមាលា ឱ្យចូលមក ព្រះឥន្ទ្រក៏ចាប់លើកព្រះរាជកុមារឱ្យអង្គុយលើព្រះឧរូ (ភ្លៅ) រួចទ្រង់មានព្រះ បន្ទូលថា
"ពីដើមខ្ញុំឈ្មោះថា មយមាណព ខ្ញុំបានស្ថាបនាផ្លូវថ្នល់ ស្ថាបនាទំនប់ទឹកសង់ សាលាសង់ស្ពាន ទើបខ្ញុំបានទៅកើតជាព្រះឥន្ទ្រ ដូច្នេះខ្ញុំមានចិត្តនឹកមកដល់ ប្រទេសកម្ពុជាណាស់ ហើយតាំងពីពេលនោះមកទល់ឥឡូវនេះគ្មានមនុស្សខ្លាំង ពូកែមកនៅក្នុងប្រទេសនេះសោះ ដូច្នេះយើងនឹងជួយឯងឱ្យបានសុខសប្បាយ ហើយមានអាយុវែងត្បិតមនុស្សលោកសម័យនេះអាយុខ្លីណាស់ កម្រមាន នរណាអាយុបានមួយរយឡើយ យើងនឹងនាំយក ព្រះកេតុមាលា ទៅក្នុងប្រាសាទ យើង ហើយយើងឱ្យគេចុះមុជទឹកក្នុងអាងមួយដើម្បីឱ្យបានអាយុវែង" ។
ព្រះឥន្ទ្រក៏លើកព ព្រះកេតុមាលា ហោះទៅកាន់ឋានទេវតា ។ នៅក្នុងសួនច្បារនៃ ព្រះឥន្ទ្រមានអាងទឹកមួយ ព្រះឥន្ទ្រក៏យក ព្រះកេតុមាលា ទៅឱ្យមុជទឹកក្នុងអាងនោះ ១ថ្ងៃ៧ដង លុះត្រាតែគ្រប់៧ថ្ងៃ ។
បន្ទាប់ មកព្រះឥន្ទ្រ ព្រះកេតុមាលា ចូល ទៅក្នុងប្រាសាទព្រះអង្គ រួចព្រះ ឥន្ទ្រអញ្ជើញទេវតាជា A ព្រាហ្មណ៍៧នាក់ ឱ្យមក សូត្រសែកមន្តគាថា និង ប្រោះព្រំទឹកមន្តទៅលើ ព្រះកេតុមាលា ដើម្បី ឱ្យបានអាយុជាង១០០ឆ្នាំ ។ កាលបើពិធីនេះបានចប់សព្វគ្រប់ហើយ ព្រះឥន្ទ្រក៏ទ្រង់ បង្គាប់ឱ្យគេទីមព្រះរាជរថបញ្ជី ព្រះកេតុមាលា បរហោះព័ទ្ធជុំវិញប្រាសាទព្រះអង្គ ដើម្បីឱ្យ ព្រះកេតុមាលា អាចមើលឃើញលំអប្រាសាទសព្វគ្រប់ទាំងអស់ ។ កាលបើ ព្រះកេតុមាលា បានសង្កេតមើលប្រាសាទសព្វគ្រប់អស់ហើយ នាយសារថីក៏នាំ ព្រះ កេតុមាលា ទៅមើលក្រោលគោសូគឺទៀត ។
ព្រះឥន្ទ្រក៏សួរទៅ ព្រះកេតុមាលា ថា "អ្នកពេញចិត្តនឹងវត្ថុអ្វីដែលអ្នកបានឃើញឬទេ?” ។ ព្រះកេតុមាលា វាលា ទូលថា “ខ្ញុំមាន សេចក្តីស្ងប់ស្ញែងណាស់” ។ ព្រះឥន្ទ្រមានបន្ទូលថា “ដូច្នេះយើងប្រគល់អាណាចក្រ កម្ពុជានេះឱ្យឯង ហេតុនេះបើឯងពេញចិត្តនឹងប្រាសាទណាមួយដែលឯងបានឃើញ ហើយចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជាឱ្យល្អដូច្នេះ ចូរឯងគ្រា ងគ្រាន់តែនឹកក្នុងចិត្ត ឡើង យើងនឹងបញ្ជូនស្ថាបនិកម្នាក់ទៅសាងសង់ឱ្យឯងនៅក្នុងប្រទេសមួយរំពេច"
នៅពេលនោះ ព្រះកេតុមាលា ទើបតែមានអាយុ១២ព្រះវស្សា ដូច្នេះ ព្រះកេតុមាលា មានសេចក្តីតក់ស្លុតខ្លាចព្រះឥន្ទ្រពន់ប្រមាណ ទ្រង់គិតឃើញថា "នៅក្នុងប្រទេស អញៗ ពុំត្រូវធ្វើឱ្យល្អជាងប្រាសាទព្រះឥន្ទ្រទេ បើសិនជាអញធ្វើឱ្យល្អជា ល្អជាង ឬប្រហែល ព្រះអង្គនោះ ព្រះអង្គមុខជាអាក់អន់ព្រះទ័យពុំខាន" ។ ព្រះកេតុមាលា វាលា ឆ្លើយថា "ទួល ព្រះបង្គំចង់ឱ្យគេសង់ប្រាសាទមួយប្រហែលនឹងក្រោលគោព្រះអង្គ ។ ព្រះឥន្ទ្រក៏ទ្រង់ សម្រួលថា “ក្រោលនេះជារបស់ល្អចំពោះភ្នែកឯងឬ?” ហើយទ្រង់មានបន្ទូលទៅកាន់
ព្រះពិស្ណុការ ថា "ចៅជាមនុស្សលោកពុំអាចឋិតនៅក្នុងឋាននេះបាន រហូតទេ យើងនឹងបញ្ជូនចៅទៅប្រទេសកម្ពុជា ហើយឯងត្រូវសង់ ប្រាសាទឱ្យព្រះរាជបុត្រយើងមួយ ដែលឱ្យមានសោភ័ណភាពល្អជាង ក្រោលគោរបស់យើង ។
កាលបើចៅឯងសង់រួចស្រេចហើយ យើងនឹងចុះទៅធ្វើជាអធិបតីក្នុងពិធីរៀបចំ អភិសេកព្រះរាជបុត្រយើងឱ្យឡើងសោយរាជ” ។ កាលបើ ព្រះពិស្ណុការ បានពិនិត្យ ក្រោលគោព្រះឥន្ទ្រសព្វគ្រប់ហើយ ព្រះឥន្ទ្រទ្រង់ព្រះរាជបញ្ជាឱ្យគេរៀបចំទីមព្រះរាជ រថព្រះអង្គបញ្ជី ព្រះកេតុមាលា និង ព្រះពិស្ណុការ ចុះមកកាន់ផែនដីត្រង់ប្រទេសកម្ពុជា។ ព្រះពិស្ណុការ ក៏ចាប់សង់ប្រាសាទភ្លាមនៅ ព.ស ៦២០ ។
លោកបានបង្គាប់ឱ្យជីក ស្នាមភ្លោះយកអាចម៍ដីចាក់គរលើគ្នាយ៉ាងខ្ពស់ ទើប ព្រះពិស្ណុការ យករូបចម្លាក់ ផ្សេងៗទៅផ្ដិតលើដីនោះគ្រប់ទិសទាំងអស់ ។ ដំណាលពីកូនមេភូមិម្នាក់ឈ្មោះ សុវណ្ណ ។ អ្នកកម្លោះនោះបានចូលធ្វើជាកម្មករ ព្រះពិស្ណុការ ។
លុះ សុវណ្ណ បានយល់ ការថ្លឹកល្មមធ្វើការខ្លួនឯងកើត ព្រះវិស្ណុការ ក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសំបក ខ្យងមកដុតធ្វើជាកំបោរដើម្បីបូកប្រាសាទ ។ លុះត្រឡប់មកវិញ មកដល់សំរោងសែន ស្រុកកំពង់លែង ទូកក៏ត្រូវលិចទឹក ។
ព្រះពិស្ណុការ ក៏បានស្ដារយានជំនិះនោះឡើង ប៉ុន្តែមិនបានកើបយកសំបកខ្យងបានទេ ។ អាស្រ័យហេតុនេះហើយបានជាសព្វថ្ងៃនេះ គេឃើញមានសំបកខ្យងជាច្រើនគំនរកប់នៅក្នុងភូមិ សំរោងសែន ។ ចាប់តាំងពីច្រើន ឆ្នាំណាស់មកហើយ អ្នកស្រុកក្នុងភូមិនោះតែងបបួលគ្នារើសសំបកខ្យងនោះមកដុតធ្វើ ជាកំបោរ ប៉ុន្តែសំបកខ្យងនៅតែមានចំនួនច្រើនក្រៃលែងរហូតមកដល់សព្វថ្ងៃនេះ ។
ថ្ងៃក្រោយមកទៀត ព្រះពិស្ណុការ ក៏ធ្វើដំណើរទៅកាន់សមុទ្រដើម្បីរើសសំបកខ្យង ទៀត ប៉ុន្តែម្តងនេះមានទូកសំពៅច្រើនណាស់ ហើយក៏បានសំបកខ្យងមកជាច្រើន ។ បន្ទាប់មកទៀត ព្រះវិស្ណុការ ក៏ចេញសំពៅបីដើម្បីទៅរកល្ង ប៉ុន្តែត្រឡប់មកវិញមាន ខ្យល់ព្យុះបោកបក់សំពៅមួយលិចនៅត្រង់កោះកំញានខាងលិចដូនទ្រី ។
ព្រះពិស្ណុការ ក៏ចាក់គ្រាប់ល្ងក្នុងសំពៅចោលទាំងអស់រួចក៏ធ្វើឱ្យគ្រាប់ល្ងនោះរឹងក្លាយទៅជាកោះ មួយ ហេតុនេះហើយបានជាសព្វថ្ងៃនេះគេសង្កេតឃើញកោះកំញៀនមានពណ៌ខ្មៅដូច គ្រាប់ល្ងគ្មានដីអ្វីទៀតនៅលាយជាមួយឡើយ ។ ចំណែកឯគ្រាប់ល្ងនៅក្នុងសំពៅពីរ ទៀត ព្រះវិស្ណុការ ក៏យកទៅលាយបូកពីលើប្រាសាទដីដែលលោកបានសង់ ។
អាស្រ័យហេតុនេះហើយបានជាយើងឃើញត្រង់វង់កោងនៃដំបូល ប្រាសាទ ឥតមានរនូតឫសសរទ្រពីក្រោមទេ ។ លុះការស្ថាបនារួចស្រេច កាលណា ព្រះពិស្ណុការ ក៏លាបថ្នាំលើរូបចម្លាក់ទាំងនោះ តម្រូវទៅតាម ពណ៌ផ្សេងៗធ្វើឱ្យប្រាសាទមានលម្អយ៉ាងត្រចះត្រចង់ គឺល្អដូចជាក្រោល គោព្រះឥន្ទ្រ ។ ព្រះកេតុមាលា ពេញព្រះទ័យនឹងប្រាសាទនោះណាស់ បានពោលសរសើរព្រះពិស្ណុការជាច្រើនហើយបានសុំឱ្យព្រះពិស្ណុការសង់ ប្រាសាទឯទៀតជាច្រើនដោយមានរូបចម្លាក់ល្អឆើតឆាយ ។
ព្រះឥន្ទ្រាធិរាជ ដោយមានពួកទេវតាជាច្រើនតាមដង្ហែផង បានយាងចុះមកឋានក្រោម ប្រសិទ្ធិពរអភិសេកព្រះរាជបុត្រព្រះអង្គ ហើយព្រះអង្គក៏ថ្វាយព្រះនាមថា អរិដ្ឋពលជាហតោ (ព្រះកេតុមាលា) រួចទ្រង់ហៅប្រទេសខ្មែរយើងថា កម្ពុជា ដូចសព្វថ្ងៃនេះ ។
ក្រោយមក ព្រះកេតុមាលា ទ្រង់បានសង្កេតឃើញកំពូលប្រាសាទមួយពុំសូវត្រង់ ព្រះបន្ទូលប្រាប់ ព្រះពិស្ណុការ ឱ្យឡើងតម្រង់កំពូលនោះ ។ ព្រះពិស្ណុការ ទ្រង់ក៏មានព្រះបន្ទូលប្រាប់ បានឆ្លើយថា “សូមព្រះអង្គទ្រង់ប្រើ ទ្រង់ប្រើតែស្ត្រីម្នាក់ឱ្យយកផ្លែឃ្លោកទុំទៅវាយកំពូលនោះៗ នឹងងើបឡើងត្រង់វិញហើយ" ។
ព្រះកេតុមាលា ថា សណ្តាប់ដូច្នេះក៏ទ្រង់ព្រះ ច្នេះក៏ទ្រង់ព្រះពិរោធជា ខ្លាំង ព្រះអង្គបានបញ្ចេញនូវសួរខ្លាំងៗថា "ម្តេចក៏និយាយដូច្នេះ កំពូលប្រាស តែអំពីថ្ម ម្តេចក៏ឯងប្រាប់ថាឱ្យស្ត្រីយកផ្លែឃ្លោកទុំទៅវាយតម្រង់?”។ ចំណែកឯ ព្រះពិស្ណុការ ក៏ខឹងនឹងព្រះអង្គដែរ តែដោយគោរពព្រះចេស្គាលោកក៏ប្រើស្ត្រីម្នាក់ឱ្យ យកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទ កំពូលប្រាសាទនោះបានត្រង់ឡើងវិញ ។
ក្រោយពីនោះបន្តិចមកទៀត ព្រះកេតុមាលា ទ្រង់បានប្រគល់ដែកទម្ងន់បីហាបដើម្បីឱ្យ ព្រះពិស្ណុការ ធ្វើព្រះខ័នមួយជានិមិត្តរូបនៃតេជានុភាពថ្វាយព្រះអង្គ ។ ព្រះពិការ បានយកដែកទៅស្លរំលាយនៅសល់ល្មមតែធ្វើព្រះខ័នតូចមួយមានមុខស្តើងជាងស្លឹក ស្រូវទៅទៀត ហើយមុតក្រៃលែង គឺថា បើគេយកព្រះខ័ននេះទៅកាប់ខ្លួនមនុស្ស ជាពីរកំណាត់ គេពុំអាចមើលដឹងថាខ្លួនមនុស្សដាច់ឡើយ គេស្មានថាកាត់ឥតត្រូវខ្លួនផង ហើយមនុស្សនោះនៅនិយាយបានដូចដើម លុះត្រាតែគេយកដៃទៅច្រានទើប
ឃើញ ខ្លួនមនុស្សនោះដាច់ធ្លាក់ជាពីរកំណាត់ ម្យ៉ាងទៀត បើគេយកពាងធ្វើអំពីដីមានដាក់ ទឹកពេញ ហើយគេអាចកាប់ពាងនោះឱ្យដាច់ជាពីរកំណាត់ មិនឱ្យទឹកក្នុងពាងនោះ ហូរចេញមកក្រៅបាន លុះត្រាតែគេយកដៃទៅច្រានពាងនោះ ទើបពាងនោះដាច់ជាពីរ ហើយទឹកនោះក៏កំពប់ចេញ ។
ព្រះពិស្ណុការ បានយកព្រះខ័នដែលទើបនឹងធ្វើហើយ នោះ ទៅលក់ទឹកយ៉ាងត្រឹមត្រូវរួចយកទៅថ្វាយ ព្រះកេតុមាលា ។ ព្រះកេតុមាលា កាលបើទ្រង់ទតឃើញព្រះខ័នភ្លាមក៏ទ្រង់ក្រោធខ្លាំងក្រៃលែង ព្រមទាំងស្តីបន្ទោសឱ្យ ព្រះពិស្ណុការ យ៉ាងគំរោះគំរើយនៅចំពោះមុខនាហ្មឺនសព្វមុខមន្ត្រីទាំងអស់ថា "អ្នកឯង លួចដែកយើងយកទៅប្រើជាប្រយោជន៏ផ្ទាល់ខ្លួន បានជាដែកបីហាបធ្វើព្រះខ័នឱ្យ យើងបានតែមួយតូចប៉ុណ្ណោះ” ។
ព្រះពិស្ណុការ ក៏ខឹងច្រឡោតតូងតាងហើយឆ្លើយថា “ខ្ញុំលែងនៅប្រទេសកម្ពុជា ទៀតហើយ ខ្ញុំនឹងត្រឡប់ទៅនៅប្រទេសចិនឯណោះវិញ” ។ ថាហើយ ព្រះពិស្ណុការ ក៏ក្រោកដើរចេញដោយអូសមុខព្រះខ័នលើក្តារ ។
លុះ ព្រះពិស្ណុការ ចេញទៅផុត គេ សង្កេតឃើញក្ដារដាច់ជាពីរដោយអំណាចមុខព្រះខ័នដែល ព្រះវិស្ណុការ បានអូស ពីលើ។ ព្រះកេតុមាលា ទ្រង់ទតឃើញដូច្នោះក៏ត្រាស់ឱ្យគេរត់ទៅតាមស្រែកហៅ ព្រះពិស្ណុការ ទារយកព្រះខ័នមកថ្វាយព្រះអង្គវិញ ។
ប៉ុន្តែ ព្រះចិការ ប្រកែកពុំព្រម ឱ្យ ហើយគ្រវែងចោលទៅកណ្តាលទន្លេសាប រួចក៏ចុះសំពៅបើកក្ដោងសំដៅទៅ ស្រុកចិនដែលជាស្រុកកំណើតរបស់គាត់ទៅ ។ នេះហើយជារឿង ព្រះវិស្ណុការ ដែល មនុស្សភាគតិចណាស់បានដឹង ហើយដោយសារតែរឿងព្រេងនេះ បានជាអ្នកស្រុក គេជឿ គេយល់ថា ប្រាសាទអង្គរជាស្នាដៃទេវតាកសាង ។ ចប់
0 comments:
Post a Comment