រឿង ក្រពើរមើលគុណ

អ្នកទស្សនា: Views

 រឿង ក្រពើរមើលគុណ

មានកូនក្តាន់ដ៏ឆ្លាតវៃមួយក្បាលរស់នៅក្នុងព្រៃ។ សត្វជា ច្រើនចូលចិត្តកូនក្ដាន់តូចនេះណាស់ ព្រោះកូនក្តាន់ចេះរួស រាយរាក់ទាក់ និងចូលចិត្តជួយយកអាសាចំពោះសត្វដទៃ ។

ថ្ងៃមួយ គោបានដើរទៅច្រាំងទន្លេ វាឃ្លានហើយក៏បាន ស្វែងរកស្មៅស៊ីជាអាហារ។ រំពេចនោះ គោក៏បានប្រទះ ឃើញក្រពើដែលត្រូវអង្កត់ឈើមួយដើមកំពុងសង្កត់ពីលើ ហើយវាកំពុងស្រែកថ្ងូរយ៉ាងខ្លាំង។

ក្រពើស្រែកអង្វរគោថា “បងគោអើយ! សូមជួយខ្ញុំផង ខ្ញុំជឿជាក់ថាបងប្រាកដជាអាចលើកដើមឈើនេះបាន ព្រោះបងជាសត្វខ្លាំងពូកែ”។ ពេលគោបានឮដូច្នេះ វាក៏ លើកដើមឈើនោះចេញយ៉ាងរហ័ស ហើយក្រពើក៏រួចផុត ពីសេចក្តីស្លាប់។

តែទោះជាបែបនេះក្តី ក្រពើរមិលគុណបានខាំត្របាក់ ជើងគោយ៉ាងជាប់។ គោក៏បានស្រែកថ្ងូរដោយក្តីឈឺចាប់។ គោបានអង្វរក្រពើថា “សូមបងក្រពើដោះលែងខ្ញុំទៅ!” ក្រពើមិនស្តាប់ពាក្យអង្វររបស់គោឡើយ ព្រោះ វានឹងស៊ីគោជាអាហារ។

មិនយូរប៉ុន្មាន កូនក្តាន់បានដើរកាត់ទីនោះ វាបានឃើញ គោកំពុងធ្លាក់ក្នុងកណ្តាប់ដៃក្រពើ។ កូនក្តាន់បានសួរគោថា "តើបងគោមានរឿងអ្វីកើតឡើង?”។ គោនិយាយទាំងទឹក ភ្នែកហូររហាមថា “មុននេះខ្ញុំបានជួយលើកដើមឈើចេញ ពីបងក្រពើតែ ឥឡូវនេះវាបែរជាចង់ស៊ីខ្ញុំទៅវិញ”។ កូនក្ដាន់តូចក៏សញ្ជឹងគិតមួយសន្ទុះ។

រំពេចនោះ វានឹកឃើញគំនិតមួយ កូនក្ដាន់តូចបាននិយាយ ថា “បងក្រពើតើបងអាចនិយាយប្រាប់ខ្ញុំបានទេ ថាបងគោ លើកដើមឈើនេះបានដោយរបៀបណា? ខ្ញុំគិតថាបងគោ មិនខ្លាំងដូចគាត់និយាយទេ”។

ក្រពើល្ងង់ខ្លៅនោះ ក៏បានហារមាត់និយាយដោយមិនបាន គិតពិចារណាអ្វីសោះឡើយ។ គោក៏ដកជើងចេញយ៉ាង រហ័ស។

ពេលនោះ កូនក្ដាន់តូចនិងគោក៏បានបោលចេញយ៉ាងឆ្ងាយ។

ចប់ កុំឆាប់ជឿនរណាម្នាក់ងាយៗពេក



















0 comments:

Post a Comment