រឿង​ បុរសម្នាក់​ ឈ្មោះចៅអាចម៍សេះ

អ្នកទស្សនា: Views

 


រឿង ​បុរស​ម្នាក់​ឈ្មោះ​ចៅ​អាចម៍​សេះ


មានបុរសម្នាក់ឈ្មោះមិនប្រាកដ តែគេហៅថាចៅអាចម៍សេះ

 ព្រោះនៅជាខ្ញុំសេដ្ឋីគេឱ្យឃ្វាលសេះប្រហែលជា ៥០


 សេះឱ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ 

ប៉ុន្តែបុរសនោះជាប់រំឭកគុណព្រះពុទ្ធ បើឃ្វាលសេះក្តីឬធ្វើការអ្វីក្តីជាប់ទន្ទេញថា


សម្មាសម្ពុទ្ធោ អញទៅដេញសេះ សម្មាសម្ពុទ្ធោ 

អញទៅលើកអាចម៍សេះ ធ្វើការអ្វីនីមួយក៏ទន្ទេញជាប់ដរាបទៅ


 ឯអាចម៍សេះនោះទៀតមិនលើកចោលទេច្រកការុងទុកជាច្រើន

 មានថ្ងៃ១ សំពៅ៥០០ បើកមកពីស្រុកចិននាំទំនិញមកលក់


 បុរសនោះក៏ស្រែកហៅថា ឱ្យចូលមកនេះសិនសំពៅក៏ចូលមក

 ក៏សួរថាអ្នករាល់គ្នាបើសំពៅមកពីណា នាយសំពៅក៏ថាមកពីស្រុកចិន


 បុរសនោះក៏ថាអ្នកឯងស្គាល់ស្តេចក្រុងចិនទេ

 នាយសំពៅឆ្លើយថាស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំង


 បុរសនោះថាស្តេចក្រុងចិននោះក្លើអញហើយជាមិត្រសម្លាញ់ពីថ្ងៃមុនរៀងមក

 បើអ្នកឯងត្រឡប់ទៅស្រុកចិនវិញចូលមក អញផ្ញើរបស់ទៅ


ក្លើអញផង នាយសំពៅទាំងអស់ឆ្លើយថាបាទ 

នាំគ្នាចេញសំពៅទៅលក់ដូរប្រហែល ១៥ ថ្ងៃនាយសំពៅត្រឡប់មកវិញ

ចូលទៅរកបុរសនោះហើយសួរថាអ្នកឯងបានអីផ្ញើទៅ យកមក ខ្ញុំទៅឥឡូវហើយ បុរសនោះថាខ្វះអីរបស់ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឱ្យជញ្ជូនដាក់សំពៅប្រហែល ៤០០


 ការុងសុទ្ធតែការុងអាចម៍សេះ ហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិន ដល់ទៅដំណាក់ផែស្តេចស្រុកចិនហើយក៏បោះយុថ្កាឡើងទៅទូលស្តេចស្រុកចិន ថាមានក្លើស្តេចផ្ញើរបស់ពីស្រុកខ្មែរនោះ ក៏មាន


បន្ទូលឱ្យទៅជញ្ជូនការុងអាចម៍សេះនោះដាក់គរមុខព្រះលាន ស្តេចចាត់ឱ្យស្រាយមាត់ការុងចាក់មើលរបស់អ្វីខ្លះ ដល់ស្រាយចាក់ទៅឃើញសុទ្ធតែដុំមាសគ្រប់ការុងស្តេចក៏មានព្រះទ័យ


ត្រេកអរណាស់រកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញ មានតែព្រះរាជបុត្រី១ ព្រះជន្ម១៨ឆ្នាំ ព្រះរូបព្រះឆោមល្អឯកលើសស្រីទាំងអស់គិតផ្ញើទៅឱ្យគេ គិតហើយក៏ចាត់ឱ្យជាងធ្វើស្គរ


 ១យ៉ាងធំពាសស្បែកសត្វទាំងសងខាង មានតែកន្លែងបើកចេញចូលពីខាងហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ ហើយមានទាំងកន្សែងបក់បោយមួយ​ផង ហើយចាត់បម្រើបើកសំពៅនាំទៅឱ្យចៅ


អាចម៍សេះដល់ទីកន្លែងបុរសនោះហើយក៏ស្រែកហៅថា ស្តេចក្រុងចិនក្លើផ្ញើស្គរមកឱ្យអ្នកផង១ ឱ្យវាយលេង បុរសនោះឮហើយក៏អរណាស់ អ្នកបម្រើក៏យកស្គរទៅចងក្នុងរោងសេះនោះ បុរសនោះក៏ចេះតែ


វាយលេងថាក្លើអញស្រឡាញ់អញ ផ្ញើឱ្យអញវាយលេង ដល់ថ្ងៃមួយ​ បុរសនោះវាយស្គរហើយទៅឃ្វាលសេះនាងដែលនៅក្នុងស្គរនោះចេញមករៀបបាយទឹកទុកបម្រុងឱ្យបុរសនោះហើយចូលទៅក្នុងស្គរវិញ បុរស


នោះត្រឡប់មកឃើញបាយថានរណាយកបាយមករៀបឱ្យអញ ៗ ឃ្លានបាយអញស៊ីហើយ ធ្វើយ៉ាងនេះជាច្រើនថ្ងៃ បុរសនោះនឹកសង្ស័យថាអ្នកណាយកបាយមកឱ្យអញ ស៊ីរាល់ថ្ងៃម្ល៉េះអញចាំលបមើល ក៏ឃើញ


នាងនោះចេញពីក្នុងស្គរមករូបក៏ល្អឯកហើយបក់បោយអាហារកើតឡើងមួយរំពេច បុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម៉្លេះអញរត់ហើយ ក៏រត់ទៅ នាងនោះក៏រត់ដេញតាម បុរសនោះក៏


ស្រែក សម្មាសម្ពុទ្ធោ កុំចាប់អញអាណិតអញលែងអញទៅ នាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយ អាពុកខ្ញុំឱ្យមកធ្វើជាប្រពន្ធអ្នកឯងផ្ញើមាសប្រាក់ទៅអាពុកខ្ញុំច្រើនណាស់ ប្រកែកថាទេខ្ញុំមិនយកទេ ក៏នាង

នោះនិយាយលួងលោមច្រើនដងក៏ស្ងៀមនាងក៏ដឹកដៃបុរសនោះមករោងសេះវិញ ក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយហើយបក់ទៅកើតជាប្រាសាទវាំងរឿ មានមនុស្សគឹកកងរំពងក្នុងព្រះ


រាជវាំង បុរសចៅអាចម៍សេះហើយនឹងនាងនោះក៏នៅលើប្រាសាទមានមនុស្សច្រើនឆ្វេងស្តាំ អ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថាមានកើតប្រាសាទ


 វាំងរឿត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយ ក៏ភិតភ័យរត់ទៅទូលស្តេចក្នុងនគរនោះតាមរឿង ។


ស្តេចជ្រាបហើយក៏ចាត់បម្រើឱ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែន ស្តេចក៏មានព្រះទ័យទោមនស្សជាខ្លាំងថាឈ្មោះណាហ៊ានមកសាងប្រាសាទវាំងរឿក្នុងនគរអញ មានតែអញហើយជាស្តេចក្នុងនគរនេះ ក៏


ចាត់ឱ្យនាហ្មឺនសព្វមុខមន្រ្តីមកគាល់ក៏មានព្រះបន្ទូលចាត់ឱ្យរៀបរេពលលើកទៅចាប់អាចោរកំណាចវាមកពីណា ស្តេចក៏យាងទៅជាមួយផង វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះ ហើយនិងនាងជា


ប្រពន្ធ ឯចៅអាចម៍សេះបានឮហើយក៏មានសេចក្តីភិតភ័យណាស់ ឯនាងបានប្រាប់ប្តីថា កុំឱ្យភ័យទុកឱ្យខ្ញុំច្បាំងនឹង​ស្តេច​នេះ នាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់បោយបក់ស្តេច


នេះឱ្យខ្ចាត់ចេញពីនគរនេះចេញទាំងរេពលទាំងអស់ នាងក៏បក់ទៅ ស្តេចក៏អណ្តែតត្រសែតចេញបាត់ទៅ ហើយចៅអាចម៍សេះនិងនាងនោះបានសោយរាជ្យធ្វើជាស្តេចដោយអំណាចរំឭកគុណព្រះពុទ្ធ ៕




0 comments:

Post a Comment