រឿង ព្រះនាងស្បែកលា

អ្នកទស្សនា: Views

រឿង ព្រះនាងស្បែកលា 

ព្រះរាជា ជាស្តេចមួយអង្គដែលមានរិទ្ធិអំណាចខ្លាំងក្លាជាងគេ។ ព្រះ អង្គមាននគរជាច្រើនសុំជាចំណុះ ធ្វើឱ្យព្រះនគររបស់ទ្រង់ស្ថិតក្នុងភាព ក្សេមក្សាន្ត។ រាជាអង្គនេះ មានព្រះអគ្គមហេសីប្រកបដោយរូបឆោម ស្រស់ស្អាតលើសនារីទាំងឡាយ និងមានចរិតស្លូតបូត តស្លូតបូតសុភាពរាបសាទៀត ផង។

 ចំណែកបុត្រីវិញ ក៏មានគុណ ប់យ៉ាងដូចព្រះមាតា សម្បត្តិល្អគ្រប់យ៉ាងដូច ដែរ។ ព្រះអង្គបានចិញ្ចឹមសេះជា ច្រើន និងសត្វលាមួយក្បាលដែល រស់នៅក្នុងចំណោមហ្វូងសេះទាំង អស់។ សត្វលាមួយ លាមួយនេះ ជាទីសព្វ ព្រះរាជហឫទ័យរបស់ទ្រង់ណាស់។

សម័យថ្ងៃមួយ ព្រះមហេសីក៏ប្រឈួនជាខ្លាំងគ្មានគ្រូពេទ្យ ណាអាចព្យាបាលព្រះរោគរបស់ម្ចាស់ក្សត្រីយ៍ឱ្យជាបានឡើយ។ ចុងក្រោយ ម្ចាស់ក្សត្រីយ៍បានផ្តាំព្រះស្វាមីថា “ខ្ញុំម្ចាស់ប្រហែល ជាមិនអាចរស់តទៅទៀតបានទេ។

 ថ្ងៃក្រោយ បើព្រះអង្គចង់យក មហេសីថ្មី សូមទ្រង់រៀបអភិសេកជាមួយនារីណាដែលស្ងួត ហើយស្អាតជាងខ្ញុំម្ចាស់”។ តាមពិតម្ចាស់ក្សត្រីយ៍ដឹងថា ខ្លួនឯង ជាស្រីស្អាតជាងគេ ព្រះអង្គមិនអាចរៀបអភិសេកម្តងទៀត បានឡើយ។ ព្រះរាជា ទ្រង់រន្ធត់ព្រះហឫទ័យយំសោកយ៉ាងខ្លាំង ហើយសន្យាជាមួយមហេសីគ្រប់បែបយ៉ាងទាំងអស់។ បន្ទាប់មក ម្ចាស់ក្សត្រីក៏សោយទីវង្គត់បាត់ទៅ។

ច្រើនខែក្រោយមក ព្រះរាជានឹកឃើញបណ្តាំរបស់ព្រះអគ្គមហេសី ក៏មានព្រះទ័យចង់រៀបអភិសេកជាមួយស្រីថ្មី។

ព្រះអង្គបានចេញព្រះរាជបញ្ជាឱ្យនាម៉ឺនចាត់ចែងជ្រើសរើស “រឹកនារីណាដែលស្ងួត ហើយស្អាតជាងមហេសីរបស់ទ្រង់។ មនុស្សក្នុងរាជវាំងខំស្វែងរកគ្រប់ទីកន្លែង ទាំងនៅក្នុងព្រះនគរ និងទៅដល់នគរជិតខាងទៀតផង តែគ្មានស្រីណាល្អជាងម្ចាស់ ក្សត្រីយ៍ឡើយ។ ក្រោយមក មានសេនាម្នាក់ទូលព្រះអង្គថា “ក្រាបទូលព្រះអង្គ ទូលព្រះបង្គំបានឃើញនារីម្នាក់ស្ងួតហើយ ស្អាតជាងម្ចាស់ក្សត្រីយ៏ទៅទៀតក្រាបទូល” ភ្លាមនោះ ស្តេច រហ័សសួរថា “នាងជាអ្នកណា? នៅឯណា?” គឺបុត្រីរបស់ព្រះ អង្គក្រាបទូល (សេនាទូលប្រាប់)។

ពិតជាគ្មានព្រហ្មវិហារធម៌មែន ព្រះរាជាដែលកំពុងតែ ឈ្លក់វង្វេងនូវសេចក្តីស្នេហា ក៏ចង់រៀបអភិសេកជាមួយបុត្រី របស់ទ្រង់មែន។ តាំងពីព្រះនាងបានទទួលដំណឹងនោះមក ព្រះ នាងព្រះកន្សែងទាំងយប់ទាំងថ្ងៃ បេះដូងពោរពេញដោយទុក្ខ ព្រួយ ហើយក៏យាងទៅជួបម្ចាស់មីងភ្លាម។ ម្ចាស់មីងបាន និយាយទៅកាន់ព្រះនាងថា “ម្ចាស់មីងបានដឹងពីរឿងរ៉ាវរបស់ ព្រះនាងអស់ហើយ អ្វីៗនឹងប្រព្រឹត្តិទៅយ៉ាងល្អឡើងវិញ”។ ម្ចាស់មីងបន្តទៀតថា “ព្រះបិតារបស់ក្មួយធ្វើបែបនេះ គឺជា រឿងមួយដែលអាក្រក់ខ្លាំងណាស់”។

ម្តាយមីងបានបង្គាប់ក្មួយថា “ក្មួយត្រូវត្រឡប់ទៅជួបព្រះបិតាហើយ សុំព្រះពស្ត្រដែលមានដាំពេជ្រភ្លឺចែងចាំងដូចពន្លឺព្រះអាទិត្យអាចប្រែពណ៌ ទៅតាមពេលវេលាបាន ទើបសុខចិត្តរៀបអភិសេកជាមួយព្រះអង្គ”។

 ព្រះនាងយាងត្រឡប់មកវិញ ទូលព្រះវរបិតាតាមម្ចាស់មីងបង្គាប់។ ពេល នោះ ព្រះអង្គបានបញ្ជាឱ្យជាងដេរព្រះពស្ត្រដែលស្អាតដូចបុត្រីទូលប្រាប់ យ៉ាងឆាប់បំផុត។ ស្អែកឡើង ព្រះពស្ត្រនេះត្រូវបានគេដេររួចជាស្រេច ដាំពេជ្រមានពណ៌ភ្លឺចិញ្ចាចដូចព្រះអាទិត្យកំពុងរះរំលេចគ្រប់ពណ៌ល្អ ស្អាតឥតខ្ចោះ។

បុត្រីឃើញដូច្នេះ មិនដឹងមានពាក្យអ្វីដោះសារជាមួយព្រះបិតាទៀត ឡើយ ក៏យាងទៅជួបម្ចាស់មីងម្តងទៀត។ ម្ចាស់មីងចាប់ដៃក្មួយហើយ និយាយថា “ពីដើមមក បិតារបស់ក្មួយស្រឡាញ់សត្វលាមួយនោះណាស់ ដូច្នេះក្មួយត្រូវតែសុំស្បែកលាមួយនោះ មីងគិតថា ព្រះអង្គពិតជាមិន ហ៊ានសំលាប់លាមួយក្បាលនោះឡើយ”។

រាជបុត្រីក៏ទូលសុំបិតាតាមម្ចាស់មីងម្តងទៀត។ ព្រះរាជា កាលបើ បានស្តាប់បុត្រីហើយក៏ឆ្លើយយល់ព្រមតាមការសុំរបស់បុត្រី។ ពិតជាស្មាន មិនដល់មែន ព្រោះតែសេចក្តីស្នេហា ធ្វើឱ្យទ្រង់ក្លាយជាមនុស្សហ៊ាន ប្រព្រឹត្តិនូវអំពើឃោរឃៅដែលជីវិតមិនធ្លាប់ធ្វើ។ ដើម្បីបំពេញបំណង បុត្រី ព្រះអង្គក៏ប្រើមនុស្សឱ្យទៅសំលាប់សត្វលាយកស្បែកមកថ្វាយបុត្រី។

គ្រាន់តែគេលើកស្បែកលាមកថ្វាយភ្លាម ព្រះនាងក៏ស្រែក ទ្រហោយំដោយក្តីអស់សង្ឃឹម ហើយយាងទៅជួបម្ចាស់មីង ទៀត ម្តាយមីងទូលថា “ក្មួយនៅទីនេះតទៅទៀតមិនបានទេ ក្មួយត្រូវតែចាកចេញទៅឱ្យឆ្ងាយ” ម្តាយមីងបានប្រគល់បង្វិច សំលៀកបំពាក់ និងគ្រឿងអលង្ការមួយចំនួន ហើយមានព្រះ បន្ទូលថា “ពេលក្មួយយកស្បែកលានេះគ្របដណ្តប់លើរាងកាយ នោះគេមិនអាចស្គាល់ព្រះនាងបានឡើយ”។ ពេលរៀបចំសព្វ គ្រប់អស់ហើយ ព្រះនាងក៏លាម្ចាស់មីងចេញទៅទាំងទឹកមុខ ស្រពាប់ស្រពោន។

ថ្ងៃនោះ ព្រះរាជាត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបអភិសេក ស្រាប់តែ មានសេនាម្នាក់មកទូលថា “សូមក្រាបថ្វាយបង្គំព្រះអង្គ ព្រះនាងបាន គេចខ្លួនបាត់ទៅហើយក្រាបទូល”។ គ្រាន់តែឮពាក្យនេះភ្លាម ព្រះរាជា អស់សង្ឃឹមជាខ្លាំងហើយអាណិតចំពោះបុត្រីដែលបាត់ខ្លួនទៅ បញ្ជារាជអាមាត្យ ក៏ប្រញាប់ និងសេនាតាមរកបុត្រីគ្រប់ទីកន្លែងនៅក្នុងព្រះនគរ ទាំងមូល ហើយសន្យាឈប់រៀបអភិសេកជាមួយបុត្រីទៀតហើយ។

កំឡុងពេលនោះ ព្រះនាងកំពុងធ្វើដំណើរទៅមុខយ៉ាងលឿន វង់ ភ័ក្ត្រដ៏ផូរផង់ប្រលាក់ពេញដោយធូលីដី ប្រៀបដូចជាមនុស្សទុរគតដាច់ សង្វែងគ្មានគោលដៅរហូតចេញផុតពីព្រះនគរ។ ទីបំផុត ក៏បានទៅដល់ កសិដ្ឋានមួយដែលគេកំពុងត្រូវការមនុស្សម្នាក់ដើម្បីធ្វើការផ្ទះ។ ទោះបីជា ព្រះនាងស្លៀកសំលៀកបំពាក់ចាស់ៗ រឺគ្របដណ្តប់ស្បែកលាក៏ដោយ តែ ទឹកចិត្តចេញពីបេះដូងជារាជបុត្រីដដែល កម្មករទាំងអស់ដាក់ឈ្មោះនាងថា

"នាងស្បែកលា”។

ការពិត កសិដ្ឋានដែលបុត្រីលាក់ខ្លួននោះ គឺជាកម្មសិទ្ធរបស់ស្តេច មួយអង្គនៃនគរជិតខាងរបស់ព្រះរាជា។ ស្តេចនគរនេះ មានព្រះបុត្រា ដ៏សង្ហាមួយអង្គ។ ជាធម្មតា បន្ទាប់ពីទ្រង់ត្រឡប់មកពីបរបាញ់សត្វវិញ ព្រះអង្គតែងតែឈាងចូលកំសាន្តក្នុងកសិដ្ឋានរបស់ទ្រង់ដើម្បីឈប់សម្រាក លំហែព្រះកាយ។ មានថ្ងៃមួយ នាងស្បែកលា បានឃើញព្រះបុត្រាក៏ ចាប់ចិត្តលួចស្រឡាញ់តែម្នាក់ឯង។

 ក្រោយមក បន្ទាប់ពីនាងធ្វើការរួច នាងសមូលព្រះពស្ត្រក្នុងបន្ទប់ម្នាក់ឯង ដើម្បីបំភ្លេចនូវទុក្ខកង្វល់ទាំង ឡាយ។ ជួនជាចៃដន្យ ព្រះបុត្រាកំពុងយាងកំសាន្តក្នុងកសិដ្ឋានក៏ក្រលេក ឃើញស្រីស្រស់ស្លៀកពាក់ភ្លឺចែងចាំងចិញ្ចាចដូចព្រះអាទិត្យ។ ព្រះរាជបុត្រ សម្លឹងមើលនាងទាំងអារម្មណ៍អណ្តែតអណ្តូងនឹកឆ្ងល់ក្នុងព្រះទ័យគិតថា "អ្នកណាមកពីណា អីក៏ស្អាតម្លេះ ទឹកមុខស្រស់ស្រទន់គួរឱ្យស្រឡាញ់”។

ចាប់តាំងពីពេលនោះមក រាជបុត្រាចូលចិត្តនៅម្នាក់ឯង នឹកគិត ស្រមៃដល់រូបនាងគ្រប់ពេលវេលា។ ព្រះអង្គក៏មានព្រះទ័យចង់សោយន័ ដែលធ្វើដោយដៃនាងផ្ទាល់។ ព្រះមាតាអង្វរបុត្រថា “អ្វីក៏បានដែរ តែ មាតាមិនចង់ឱ្យបុត្រសោយនំចំណីរបស់ នាងស្បែកលា នោះទេ ព្រោះ ស្រីម្នាក់នោះមានរូបរាងស្មោគគ្រោកក្រខ្វក់ណាស់”។

ដោយសារតែឃើញព្រះបុត្រាកើតទុក្ខមិនសោយអ្វីទាំងអស់ ព្រះមាតា ក៏ដាច់ព្រះទ័យបញ្ហា នាងស្បែកលា ធ្វើនំឱ្យបុត្រសោយ។ នាងស្បែកលា កាលបើបានទទួលព្រះរាជបញ្ជាពីម្ចាស់ក្សត្រីយ៍ហើយ ក៏ប្រញាប់មូជទឹក ដុសលាងសំអាតដៃ យកម្សៅ ស្ករ អំបិល ស៊ុត និងប៊រ ចូលក្នុងបន្ទប់ បាយ ធ្វើនំដោយផ្ចិតផ្ចង់បំផុត។ បន្ទាប់មក នំក៏ឆ្អិនមានក្លិនឈ្ងុយឆ្ងាញ់យកទៅថ្វាយ ព្រះអង្គ។

ពេលព្រះអង្គកំពុងសោយនំ ស្រាប់តែទតឃើញជញ្ចៀនមួយវង់នៅ

ក្នុងនំដ៏សែនឆ្ងាញ់។ គ្រាន់តែបានជញ្ចៀននេះភ្លាម ព្រះបុត្រាមានព្រះទ័យ

សប្បាយរីករាយជាខ្លាំង ហើយសុំព្រះបិតានិងមាតារៀបអភិសេកជាមួយ

នឹងនាងស្បែកលា។ តែស្ដេចទាំងពីរអង្គមិនយល់ព្រមតាមព្រះទ័យបុត្រ

ឡើយ។ ទ្រង់បានប្រកាសរកស្រីក្រមុំជិតឆ្ងាយ មានកូននាម៉ឺន មន្ត្រី និង

បុត្រីស្តេចជាច្រើនដើម្បីឱ្យបុត្រជ្រើសរើសធ្វើជាព្រះអគ្គមហេសី តែព្រះអង្គ

មិនសព្វព្រះទ័យទាល់តែសោះ ទ្រង់សម្ងំក្នុងព្រះរាជតំណាក់ មិនយាង ចេញទៅណាទាំងអស់ មិនសោយក្រយាជាច្រើនថ្ងៃរហូតមានជំងឺក្នុង ព្រះកាយ។ ដោយសារតែអាណិតបុត្រខ្លាំងពេក ស្តេចក៏អញ្ជើញ នាង ស្បែកលា ចូលក្នុងរាជវាំង។ គ្រាន់តែព្រះអង្គបានជួបនាងភ្លាម ជំងឺទាំង អស់ក៏ជាសះស្បើយឡើងវិញមួយរំពេច។ថ្ងៃរៀបអភិសេកព្រះនាងស្បែកលាស្លៀកពាក់ស្រស់ស្អាតនេត្រា

មូលក្រឡង់ស្នាមញញឹមស្រស់ប្រិមប្រិយស្អាតដាច់គេគ្មានគូប្រៀប។ ក្នុង

ពិធីនោះ ព្រះអង្គបានអញ្ជើញស្ដេចគ្រប់នគរទាំងអស់ ព្រមទាំងព្រះបិតា នាងក៏យាងមកដែរ។ គ្រាន់តែបានជួបបុត្រីភ្លាម ព្រះអង្គស្ទុះទៅឱប

បុត្រីដោយក្តីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ក្នុងនាមជាព្រះបិតា

និងបុត្រី ហើយសុំទោសបុត្រីនូវរាល់អំពើខុសឆ្គង ដែលមានបំណង

អាក្រក់មកលើបុត្រី។ ចប់

"ឪពុកម្តាយ ត្រូវមានព្រហ្មវិហារធម៌ចំពោះកូន កូនត្រូវគោរពដឹងគុណចំពោះឪពុកម្តាយ”



























0 comments:

Post a Comment