រឿង នាងកែវណាម៉ា ឬ ធីតាមុខសេះ
នៅក្នុងនគរមួយ មានរាជបុត្រមួយអង្គទ្រង់សព្វព្រះទ័យតែនឹងការលេងខ្លែង ។ ថ្ងៃមួយដោយកំលាំងខ្យល់ខ្លាំង ខ្លែងក៏ដាច់ខ្សែធ្លាក់ រាជបុត្រានិងអាមាត្រក៏តាម រកទិសដែលខ្លែងធ្លាក់ ។
និយាយពីគ្រួសារតាយាយមួយគាត់មានកូនក្រមុំម្នាក់ឈ្មោះនាងកែវណាម៉ា តែ គួរឱ្យអាសូរណាស់ នាងមានក្បាលជាសេះខ្លួនជាមនុស្ស។ ថ្ងៃនេះយាយតា ចេញទៅលក់ឪឡឹកដូចសព្វដង។ នៅតែកែវណាម៉ានៅលេងមុខផ្ទះ។ ចៃដន្យ ឃើញខ្លែងធ្លាក់លើដំបូលផ្ទះនាងក៏យកមក តែរាជបុត្រទតឃើញទ្រង់មានបន្ទូល ថា “នាងឱ្យខ្ញុំសុំខ្លែងរបស់ខ្ញុំវិញមក ចង់បានអ្វីក៏ខ្ញុំឱ្យដែរ “នាងតបវិញៈ ខ្ញុំម្ចាស់ មិនឱ្យទេ បើព្រះអង្គព្រមធ្វើស្វាមីខ្ញុំម្ចាស់ៗនឹងឱ្យខ្លែងវិញ ។ រាជបុត្រតប ឱ្យខ្លែងខ្ញុំមក ដល់ពេលទៅដល់វាំងខ្ញុំនឹងឱ្យគេមកដង្ហែនាង។
ច្រើនថ្ងៃក្រោយមកកែវណាម៉ាទន្ទឹងចាំផ្លូវក្សត្រាមិនឃើញយាងមក នាងអង្គុយ កើតទុក្ខតែម្នាក់ឯងរហូត។ យាយតាទ្រាំមើលកូនកើតទុក្ខពុំបានក៏ដាច់ចិត្តចូលទៅ រាជវាំងទូលព្រះរាជាតាមដំណើររឿង ។
ព្រះមហាក្សត្រទ្រង់ហៅរាជបុត្រមកសួរ ដឹងការពិតព្រះអង្គទ្រង់បន្ទោស រាជបុត្រយើងជាក្សត្រត្រូវគោរពពាក្យសម្តី ថាហើយ៣ថ្ងៃក្រោយ ទ្រង់ឱ្យគេទៅ ដង្ហែនាងកែវណាម៉ាឱ្យចូលរាជវាំង ។
ព្រះរាជារកលេសមិនឱ្យនាងរៀបអភិសេកជាមួយរាជបុត្របាន ទើបប្រាប់ថាបុត្រា ប្រឈួនឱ្យនាងរកទឹកដោះខ្លាកូនដំបូងមកព្យាបាលជំងឺឱ្យជា ទើបរៀបអភិសេក។ ព្រះឥន្ទឈ្វេងយល់ថា ព្រះរាជាប្រើនាងដើម្បីឱ្យខ្លាស៊ីស្លាប់ ទ្រង់ក៏ប្រែកាយជាខ្លាកូន ដំបូងដើម្បីឱ្យនាងច្របាច់យកទឹកដោះ បានទឹកដោះខ្លាកូនដំបូងហើយ ព្រះរាជាសុំឱ្យ នាងទៅរកផ្កា៧ពណ៌មកបន្ថែមទើបអាចព្យាបាលបាន ។
នាងបានធ្វើដំណើរផ្សងព្រេងដើម្បីទៅរកផ្កា៧ពណ៌ លុះដើរយូរៗទៅក៏បានជួបនឹងព្រះ មុនីឥសី ។ ឥសីឈ្វេងយល់ប្រាប់នាងថា ចៅស្រីផ្កា៧ពណ៍នោះគ្មានទេ គេប្រើចៅគឺចង់ ឱ្យចៅទៅស្លាប់ទេនៅទីនេះជាមួយតាចុះ។ ក្រោយមកកែវណាម៉ាក៏នៅរៀនវិជ្ជាសិល្ប៍ ជាមួយមុនីឥសីក្នុងព្រៃរហោស្ថាននោះទៅ ។
ចំនែករាជកុមារ ក្រោយពីកែវណាម៉ាចេញទៅរកផ្កា៧ពណ៌ អស់ជាច្រើនខែឆ្នាំកន្លង ទៅទ្រង់ក៏សុំបិតា ធ្វើដំណើរកំសាន្តតាមសមុទ្រ ។ ខណៈនោះមានយក្សមួយហោះ មកជួបសំពៅរាជកុមារ ក៏បង់សំណាញ់យកសំពៅនោះទៅ ។
ទៅដល់នគរយក្សព្រះរាជបុត្របានឃើញបុត្រីយក្ស២អង្គ ទ្រង់មានចិត្តប្រតិព័ទ្ធ លើនាង ចំនែកនាងទាំង២ក៏ស្រលាញ់រាជបុត្រដូចគ្នា។ យក្សកាណាសូដែលជាព្រះបិតា បានដឹងរឿងនេះក៏ចាប់រាជបុត្រធ្វើទារុណកម្មយ៉ាងដំណំ។ ព្រះមុនីឥសីឈ្វេងយល់ក៏ប្រាប់នាងកែវណាម៉ាថា ចៅស្រីទៅជួយស្វាមីផងទ្រង់ កំពុងមានទុក្ខហើយ ផ្តាំថាបើចៅប្រែកាយជាប្រុសត្រូវដាក់ឈ្មោះថាមាណព បើស្រីឱ្យ ឈ្មោះកែវមុនី។
នាងប្រែកាយជាចៅមាណព ហើយធ្វើដំណើរទៅនគរយក្សដល់ហើយក៏ប្រយុទ្ធ ជាមួយយក្សកាណាសូ ហើយរំដោះរាជបុត្របានចេញមក ។
ក្សត្រាថ្លែងអរគុណដល់មាណពដែលបានជួយទ្រង់ មាណពក៏លាបុត្រាចេញមកផុត បន្តិចក៏ប្រែកាយជាកែវមុនីដ៏ស្រស់សោភា លុះបុត្រាមកដល់ទ្រង់ទតឃើញមាន ចិត្តប្រតិព័ទ្ធយ៉ាងខ្លាំង ទ្រង់ក៏រួមរស់ជាមួយនាងរហូតមានគភ៌ ។
ថ្លែងពីយក្សកាណាសូមិនអស់ចិត្តដែលប្រយុទ្ធចាញ់មាណពក៏បានទៅរកគ្រូរបស់ខ្លួន ឱ្យជួយ គ្រូរបស់កាណាសូបានឱ្យមោងស័ក្តិ មកប្រយុទ្ធជាមួយមាណព តែហាមម៉ឺន ឱ្យប្រយុទ្ធ ជាមួយនិងស្ត្រីមានផ្ទៃពោះ។ ដោយខ្លាចស្វាមីមានគ្រោះថ្នាក់កែវមុនីក៏ បានចាកចេញ ពីរាជបុត្រហើយប្រែកាយជាមាណព ទៅប្រយុទ្ធជាមួយកាណាសូ ម្តងទៀត សំណាងអាក្រក់កាណាសូធាក់ត្រូវពោះមាណព ដែលមានគភ៌នោះ កាណាសូអសិរិទ្ធត្រូវមាណពកាត់កបានភ្លាមមួយរំពេច ។ ភ្លាមនោះដែរនាងក៏ ប្រសូត្របានបុត្រាភ្លោះ ដោយបានបុត្រីយក្សទាំង២ជួយសំរាលឱ្យ ។ ហើយក៏ប្រែ កាយជាមាណព ដើម្បីយកបុត្រីទាំង២យកទៅថ្វាយ មុនីឥសី ។
រាជបុត្រាបានធ្វើដំណើរមកនគរយក្សឃើញតែបុត្រីទាំង២អង្គ ក៏នាំត្រឡប់ទៅនគរ ខ្លួនវិញចំនែកកែវមុនីដោយចង់ដឹងចិត្តស្វាមីបានប្រែកាយដូចរូបដើម ហើយវិលមកកាន់ រាជវាំងវិញតែត្រូវរាជបុត្រចាប់ឃុំឃាំងព្រោះមិនចង់ឃើញមុខ ។
បុត្រីយក្សទាំងពីរក៏បានទៅសួរសុខទុក្ខនាងកែវណាម៉ា ព្រោះដឹងរឿងទាំងអស់របស់ នាងហើយបបួលនាងប្រែកាយជាមាណព រឺកែវមុនីវិញ តែត្រូវរាជបុត្រតាមដាន ឃើញហេតុការណ៏ទាំងអស់ ក៏ចូលទៅអង្វរសុំទោសនាងកែវណាម៉ា។ រាជបុត្រមាន បន្ទូលថា “អូនកែវមុនីអត់ទោសឱ្យបងផងបងខុសហើយ” ។ ព្រះស្វាមីអូនមិនបន្ទោស ព្រះអង្គទេ! នេះជាកម្មរបស់អូន។ បុត្រីយក្សមានបន្ទូលម្ចាស់បងកែវណាម៉ាពីថ្ងៃ នេះទៅយើងរស់នៅបានសុខហើយ ម្ចាស់បងធ្វើជាកែវមុនីរហូតទៅ ។ មែនហើយអូន កែវមុនី (បុត្រាតប) ។ អ្នកទាំង៤ចូលទៅថ្វាយបង្គំព្រះមហាក្សត្រ និងមហេសី ទ្រង់មានសេចក្តីត្រេកអរណាស់ ដែលបុត្រទាំងអស់ចេះស្រលាញ់គ្នា ។
មិនយូរប៉ុន្មានកែវមុនីក៏លាមាតាបិតា និងស្វាមីដើម្បីត្រឡប់ទៅយកបុត្រទាំង២ ពីឥសីមកព្រះរាជវាំងវិញ ។
ចំនែកឯក្រុងមហាមេឃ ជាគ្រូរបស់កាណាសូ ក្រោយពីដឹងថាសិស្សខ្លួនស្លាប់ក៏ចាក ចេញពីក្នុងគុហាដើម្បីសងសឹកឱ្យសិស្សរបស់ខ្លួន ។គិតស្រេចហើយមហាមេឃក៏ហោះ សំដៅទៅអាស្រមរបស់មុនីឥសី ដើម្បីចាប់កូនភ្លោះទាំង២ ។
រាជកុមារទាំង២បានសុំឥសីចេញពីអាស្រមចូលទៅក្នុងព្រៃលេងជាមួយអាគាំងដែល នៅរៀនជាមួយឥសីដែរ ។ កំពុងតែប្រលងគ្នាបាញ់សត្វព្រៃ ស្រាប់តែរាជកុមារក្រលេក ឃើញប្រើសមួយបោលកាត់ក៏រត់តាមបាញ់រហូតចូលទៅក្នុងព្រៃជ្រៅ ប្រើសក៏ក្លាយជា យក្សក្រុងមហាមេឃហើយយកសំណាញ់បង់កុមារទាំង២លីទៅនគរខ្លួនទៅ ។ដល់នគរ ក្រុងមហាមេឃចាប់កុមារទាំង២ដាក់គុក រួចឱ្យគេវាយធ្វើបាបរហូតសន្លប់ បាត់ស្មារតី។ ប្រាប់ឥសីថា កែវមុនីបានធ្វើដំណើរទៅដល់អាស្រមមុនីឥសីចំពេលដែលអាគាំងរត់មក យក្សក្រុងមហាមេឃចាប់រាជកុមារទាំង២ទៅហើយ ។ ព្រះមុនីឥសីបានឱ្យខ្សែចងដំបងវាយ ទៅកែវមុនីដើម្បីឱ្យនាងប្រយុទ្ធបានជោគជ័យ ។
មហាមេឃដឹងថា កែវណាម៉ានឹងមករំដោះកូន ក៏ប្រើល្បិចឱ្យមេទ័ពយក្សទាំង២ ប្រែកាយជាតាយាយដើម្បីរងចាំចាប់នាង។ មាណពបានមកដល់ផ្ទះតាយាយក៏សុំស្នាក់ នៅមួយយប់ ចាំភ្លឺធ្វើដំនើរបន្ត។ យក្សទាំង២បានរៀបចំចំណីអាហារបាយទឹកមិនឱ្យខ្វះ លុះបរិភោគឆ្អែតស្កប់ស្កល់មាណពក៏សន្លប់បាត់ស្មារតី ។
លុះដឹងខ្លួនទើបដឹងថាចាញ់បោកយក្ស តែដោយចេះវិជ្ជាសិល្ប៍និងខ្សែចងដំបងវាយ មាណពវ៉ាយគុកចេញបានដោយងាយ។ យក្សបានប្រមូលទ័ពទាំងអស់មកប្រយុទ្ធជា មួយមាណពៗរំលឹកដល់គុណមុនីឥសីឱ្យជួយ ខ្សែចងនិងដំបងវាយហើយក៏ថ្លែងសបាញ់ កំទេចពលទ័ពយក្សអស់បានដូចបំណង ។ ដឹងថាពលទ័ពស្លាប់អស់មហាមេឃកាន់កុមារទាំង២ក្នុងដៃគំរាមទំលាក់ចូលក្នុងខ្លះ ប្រេងតែត្រូវខ្សែចងរឹតជាប់ មាណពក៏ស្ទុះទៅយកបុត្រទាំង២រួចសំលាប់មហាមេឃ ចោលភ្លាម ។
នាងបាននាំកូនមកថ្វាយបង្គំលាមុនីឥសីនិងនាយតាំងរួចក្សត្រទាំង៣អង្គ ហោះត្រលប់មកនគរវិញ ។ គង់លើទូក
រាជបុត្រព្រមទាំងមហេសីទាំង៣អង្គ និងបុត្ររស់នៅយ៉ាងសុខសាន្តតរៀងទៅ ។




























0 comments:
Post a Comment