អ្នកទស្សនា: Views

 ប្រវត្តិពិធីបុណ្យចូលឆ្នាំខែ្មរ ប្រពៃណីជាតិ 



ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា ក្នុងចំណោមបុណ្យ ប្រពៃណីជាតិធំៗ ចំនួន៣ ដែលរួមមាន ៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលពិធីទាំងនេះ ជាបុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពីបុរាណកាលមក ដែលពិធីបុណ្យទាំងនេះ ត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់ខ្ជួន និងធ្វើការប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ។

បុណ្យចូលឆ្នាំ មានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃ ប្រជាជនគ្រប់រូបសែនព្រេន ដើម្បីទទួលទេវតាឆ្នាំថ្មី, ថ្ងៃទី២ ជាថ្ងៃវ័នប័ត, និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក ហើយក្នុងរយៈពេលបីថ្ងៃនេះ មានការលេងល្បែងប្រជាប្រិយគ្រប់យ៉ាង ហើយក៏មានកម្មវិធីកំសាន្តជាច្រើនផ្សេងទៀត ដូចជាមានការរាំកំសាន្តនៅតាមភូមិស្រុកនានាទូទាំងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៤នេះ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែមេសា ហើយចូលនៅវេលាម៉ោង៨ និង៧នាទីព្រឹកថ្ងៃច័ន្ទ។

តើបុណ្យចូលឆ្នាំខ្មែរនេះ មានប្រវត្តិ និងដំណើរការដូចម្តេច? ខាងក្រោមនេះ គឺជាការបង្ហាញខ្លះៗ អំពីបុណ្យចូលឆ្នាំខ្មែរ ដើម្បីឱ្យលោកអ្នកបានដឹង៖

ប្រវត្តិនៃចូលឆ្នាំខ្មែរមានដូចតទៅ. មានរឿងនិទានមួយ បានតំណាលថា កាលពីព្រេងនាយ មានបុត្រារបស់សេដ្ឋី ដែលជាកុមារម្នាក់ឈ្មោះ ធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ និងមានបញ្ញាវៀងវៃ ចេះចប់នូវគម្ពីរត្រៃវេទតាំងពីអាយុបាន ០៧ឆ្នាំ។ សេដ្ឋីបិតា បានកសាងប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំនៅឆេ្នរទនេ្ល ជាទីលំនៅនៃបក្សីទាំងឡាយ ហើយហេតុនៃការសាងប្រាសាទនេះគឺដោយសារ ធម្មបាលកុមារ ចេះស្តាប់ភាសាបក្សីទាំងឡាយទាំងពួងផង ហើយបានក្លាយជាអាចារ្យ សមែ្តងមង្គលផេ្សងៗដល់មនុស្ស ដែលធ្វើឱ្យមនុស្សលោកកោតសរសើរដល់ធម្មបាលកុមារ ថាជាអ្នកប្រាជ្ញ និងជាអ្នកមានបុណ្យ។

ដំណឹងនេះ ក៏បានលេចឮដល់ កបិលមហាព្រហ្ម ដែលជាអ្នកមានអំណាច នៅក្នុងចក្រវាឡទាំងមូល។ ព្រះព្រហ្ម ចង់ដឹងយ៉ាងខ្លាំង ពីប្រាជ្ញារបស់ធម្មបាលកុមារ ទ្រង់ក៏ចុះពីឋានសួគ៌មក ដើម្បីល្បងប្រាជ្ញាជាមួយធម្មបាលកុមារ ពេលនោះកបិលមហាព្រហ្ម បានដាក់ប្រសា្ន ៣ "ខ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបាន នឹងកាត់ក្បាលបូជាដល់ធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាល ធម្មបាលកុមារវិញ។

ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតដោះស្រាយប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយ ក៏នៅតែគិតមិនឃើញ ដឹងខ្លួនថាព្រឹកនេះខ្លួននឹងត្រូវស្លាប់ ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយ។ ដូចេ្នះ គួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង គិតហើយទើបចុះពីប្រាសាទ ទៅដេកពួននៅក្រោមដើមត្នោតមួយគូរ ដើមត្នោតនោះសត្វឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ។ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោល ឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១, ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ២, វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយក ទឹកលាងជើង ខ៣។ ធម្មបាលកុមារបានឮដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។

ព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នាពីធម្មបាលកុមារ ហើយក៏ឆ្លើយដោះស្រាយ តាមដែលបានឮមក កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ ដែលជាបាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវ បិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ០៧នាក់ យកពានមកទទួលក្បាល។ ថាហើយក៏កាត់ក្បាលហុចទៅឲ្យ នាងទុង្សា ជាកូនច្បង នាងទុង្សាក៏យកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគ្រឿងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ០៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់ ០១ឆ្នាំ ជាសង្រ្កាន្តនាងទេពធីតាទាំង ០៧ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ក្បាលកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំ ហើយត្រឡប់ទៅស្ថាន ទេវលោកវិញ។ 


ដកស្រង់៖ ដើមអម្ពិល

0 comments:

Post a Comment