រឿងបឹងទុំលែង

អ្នកទស្សនា: Views



រឿងបឹងទុំលែង

 បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគេ្នយ៍ចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខ​ទៅទិសទក្សិណ ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា បឹងទុំលែង មានទទឹងប្រវែង១០០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ។

 បឹងនោះសព្វថៃ្ងជាបឹងសក្តិសិទ្ធ មានមច្ឆាជាតិ គឺ ត្រី អណ្តើក ជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិគឺ ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។

រឿងព្រេងទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅនេះ

កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់។ ថៃ្ងមួយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាល​និងស្រ្តីម្នាក់ឈ្មោះ នាងមុខរាហ៍។

 លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយបានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់​ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះហួសទៅទៀត។ កាលទ្រង់យាងហួសទៅ ទ្រង់កាត់សំដៅគេហដ្ឋាន នាងមុខរាហ៍ លុះដល់ហើយសេ្តចចុះពីខ្នងរមាស ឲ្យនាយទុំចងរមាសនោះ នៅក្រោមដើមក្រសាំងមួយ ហើយសេ្តច យាងទៅក្រសាលនឹងនាងមុខរាហ៍ទៅ។

 ឯនាងមុខរាហ៍ កាលបានសំណេះសំណាលនិងព្រះមហាក្សត្រតាម កាលលោកិយ ហើយក្រាបបង្គំទូលសួរព្រះមហាក្សត្រថា «ព្រះអង្គសេ្តចយាងមកនេះ ដោយយានអ្វី?» ព្រះរាជា ទ្រង់តបថា "បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំងឯណោះ"។ រមាសស្តាប់មិនច្បាស់ លឺតែថា រមាសក្រសាំង ក៏នឹកក្នុងចិត្តថា ព្រះមហាក្សត្រថាខ្លួនជាសត្វក្រសាំងទៅវិញ ក៏មានសេចក្តីទោមនស្សដោយនឹកឃើញថា «អញមានសេចក្តីស្មោះត្រង់និងលោក យកអាសារលោក ខំជូនលោកមកទាំងយប់ ទាំងអាធ្រាត្រ អត់ដំណេក ស្រេកបង្គុយ លោកទៅជាថាឯងក្រសាំងទៅវិញ» នឹកហើយរមាសក៏បោលផ្តាច់ខែ្ស ពីដើមក្រសាំងទៅ។ ឯនាយទុំក៏ខំរត់តាមជាប់ពីក្រោយរមាសទៅដែរ។

ឯព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថា រមាសបោលផ្តាច់ខែ្សដូចេ្នះហើយ សេ្តចក៏ទ្រង់ធ្វើព្រះគមនាការយាងទៅតាមដែរ។ លុះនាយទុំតាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់ តែរមាសពុំព្រមឈប់សោះ។ នាយទុំបានឈរជ្រែងជើងទប់ដី ដីក៏របើកទាំងផ្ទាំងៗ។ ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នោះ ក៏ទ្រង់ស្រែកទៅពីក្រោយថា "ទុំលែងៗ" ទើបនាយទុំលែងរមាសនោះ។

 ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលនៅលើខ្នង នោះទៅផង។ ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្តាសាដល់សត្វរមាសនោះថា ពូជអាឯងចាប់ពីថៃ្ងនេះតទៅ ត្រូវស៊ីតែ បន្លាជាអាហារ និងផឹកតែទឹកល្អក់ជាដរាប។ ព្រោះហេតុដូចោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយ សព្វថៃ្ងនេះមានស្រទាប់លើខ្នង សណ្ឋានដូចគេចងអានទុក សែ្បកក៏ក្រហេងក្រហូងជាច្រើនស្រទាប់ ជាទីជ្រកនៅ នៃពួកសត្វកែ្អប និងខ្ទួយ ហើយស៊ីតែឈើ ឬវល្លិ៏ណាដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹក

ថ្លាក៏ វាយកជើងកូរឲ្យទាល់តែល្អក់សិន ទើបបានផឹក។ ដោយត្រូវបណ្តាសាព្រះមហាក្សត្រតាំងពីពេលនោះឯងត្រង់កនែ្លងដែលនាយទុំតោងកន្ទុយរមាសឈរជ្រែងជើងធាក់ដីនោះ ក៏ក្លាយជាបឹងមួយ មានទំហំដូចពោលខាងលើ ហៅថា "បឹងទុំលែងៗ" ជាប់ដរាបមកដល់សព្វថៃ្ងនេះ។ ឯភូមិទីលំនៅរបស់នាងមុខរាហ៍នោះ ក៏មានឈ្មោះប្រាកដ ជាប់មកថា ភូមិមុខរាហ៍ ជាដរាបមកដល់សព្វថៃ្ងនេះដែរ។


១១១១១

រឿង បឹង​ទុំ​លែង



(នៅ​ខេត្ត​បាត់ដំបង)

បើ​យើង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ ៥ ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​បាត់ដំបង ដល់​ទៅ​ឃុំ​គួយជីកដី ក្នុង​ស្រុក​មោងឫស្សី ហើយ​ចុះ​ពី​ថ្នល់​ជាតិ​តាម​ផ្លូវ​ជើង​ចេញ​ពី​សាលា​ស្រុក​មោងឫស្សី ឈម​មុខ​ទៅ​ទិស​អាគ្នេយ៍​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ឬ​ដើរ​ចុះ​ពី​ថ្នល់​ជាតិ​ទៅ​កាត់​ត្រង់​ស្ថានីយ​រថភ្លើង​ទៅ​ស្វាយ​ព្រៃ ដែល​នៅ​ខាង​កើត​សាលា​ស្រុក​មោងឫស្សី ៧ គីឡូម៉ែត្រ រួច​ឈម​មុខ​ទៅ​ទិស​ទក្សិណ ចម្ងាយ​ប្រហែល​ជា ៤ គីឡូម៉ែត្រ យើង​នឹង​បាន​ឃើញ​បឹង ១ ហៅ​ថា " បឹង​ទំ​លែង " មាន​ទំហំ​ទទឹង​ប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។

បឹង​នោះ សព្វ​ថ្ងៃ​នេះ ជា​បឹង​ស័ក្ដិ​សិទ្ធិ មាន​មច្ឆជាតិ គឺ​ត្រី អណ្ដើក​ជា​ដើម​ច្រើន​ណាស់ ដោយ​ហេតុ​អ្នក​ស្រុក​ពុំ​ហ៊ាន​ទៅ​មក​រក​ធ្វើ​នេសាទ​កម្ម ហើយ​មាន​ទាំង​ម្រឹគ​ជាតិ គឺ​ប្រើស ក្ដាន់ ឈ្លូស រមាំង​ជាដើម នៅ​ក្នុង​ព្រៃ​ជុំ​វិញ​បឹង​នោះ​ផង​ជាទី​ចូល​ចិត្ត​ដល់​ពពួក​អ្នក​បរ​បាញ់​ក្រៃ​ពេក​។

រឿង​ព្រេង​ទាក់​ទង នឹង​ដើម​កំណើត​នៃ​បឹង​នោះ មាន​ដំណាល​ដូច​តទៅ​នេះ ៖

តាម​ចាស់​ៗ​ដំណាល​ត​ៗ គ្នា​មក​ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ថា :

កាល​ពី​ព្រេងនាយ មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ មាន​បុណ្យ​បារមី​អស្ចារ្យ​ណាស់ ។ ថ្ងៃ​មួយ ព្រះ​អង្គ​គង់​សត្វ​រមាស​ជា​ព្រះ​រាជយាន ជា​មួយ​នឹង​ទម័ក​ម្នាក់​ឈ្មោះ​នាយ​ទុំ ដើម្បី​ស្ដេច​ទៅ​ក្រសាល​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង មុខរាហុ៍ ។ លុះ​ទ្រង់​ធ្វើ​ព្រះ​គមនាការ​ទៅ​ដល់​ភូមិ​មួយ បាន​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់ មាន​លំនាំ​ប្រហែល​នាង មុខរាហុ៍ តែ​ទ្រង់​ទត​បញ្ជាក់​ទៅ ទើប​ទ្រង់​ជ្រាប​ច្បាស់​ថា​មិន​មែន​នាង មុខរាហុ៍ ទេ ក៏​ទ្រង់​ចាក​ចេញ​ទី​នោះ​ហួស​ទៅ​ទៀត ។ 

កាល​ទ្រង់​យាង​ហួស​ទៅ ទ្រង់​កាត់​សំដៅ​គេហដ្ឋាន​នាង មុខរាហុ៍ លុះ​ដល់​ហើយ​ស្ដេច​ចុះ​អំពី​ខ្នង​រមាស ឲ្យ​នាយ ទុំ​ចង​រមាស​នោះ​នៅ​ក្រោម​ដើម​ក្រសាំង ១ ហើយ​ស្ដេច​យាង​ទៅ​ក្រសាល​នឹង​នាង មុខរាហុ៍ ទៅ ។ ឯ​នាង​មុខរាហុ៍ កាល​បាន​សំណេះ​សំណាល​នឹង​ព្រះ​មហា​ក្សត្រ តាម​ការ​លោកិយ ហើយ​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មហាក្សត្រ​ថា "ព្រះ​អង្គ​ស្ដេច​យាង​មក​នេះ ដោយ​យាន​អ្វី​? " ។

 ព្រះ​រាជា​ទ្រង់​តប​ថា " បង​មក​ដោយ​រមាស បង​ចង​ទុក​ក្រោម​ដើម​ក្រសាំង " ។ រមាស​ស្ដាប់​មិន​ច្បាស់ ឮ​តែ​ថា "រមាស​ក្រសាំង" ក៏​ចូល​ចិត្ត​ថា "ព្រះ​មហា​ក្សត្រ​ថា​ខ្លួន"ជា​សត្វ-ក្រសាំង " ទៅ​វិញ ក៏​មាន​សេចក្ដី​ទោមនស្ស​ដោយ​នឹក​ឃើញ​ថា "អញ​មាន​សេចក្ដី​ស្មោះ​ត្រង់​នឹង​លោក យក​អាសា​លោក ខំ​ជូន​មក​ទាំង​យប់​ទាំង​អធ្រាត្រ អត់​ដំណេក​ស្រេក​បង្គុយ​លោក​ទៅ​ជា​ថា​ឯង ក្រសាំង​ទៅ​វិញ" ។ នឹក​ហើយ​រមាស​ក៏​បោល​ផ្ដាច់​ខ្សែ​ពី​ដើម​ក្រសាំង​ទៅ ។ ឯ​នាយ ទុំ ក៏​រត់​តាម​ជាប់​ពី​ក្រោយ​រមាស​ទៅ​ដែរ ។

ឯ​ព្រះ​មហា​ក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ថា រមាស​បោល​ផ្ដាច់​ខ្សែ​ដូច្នោះ​ហើយ ស្ដេច​ក៏​ធ្វើ​ព្រះ​គមនាការ​យាង​តាម​ទៅ​ដែរ ។ លុះ​នាយ ទុំ តាម​ទាន់​ត្រង់​វាល​មួយ ក៏​តោង​កន្ទុយ​រមាស​ជាប់​តែ​រមាស​ពុំ​ព្រម​ឈប់​សោះ ។ នាយ ទុំ បាន​ឈរ​ជ្រែង​​ជើង​ទប់​ដី​ជាប់ ៗ ក៏​របើក​ទាំង​ផ្ទាំង​ៗ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ទត​ឃើញ​ដូច្នេះ ក៏​ទ្រង់​ស្រែក​ប្រាប់​ទៅ​អំពី​ក្រោយ​ថា " ទុំ លែង​ៗ "​, ទើប​នាយ ទុំ លែង​រមាស​នោះ ។ ឯ​រមាស​ក៏​បោល​ចូល​ព្រៃ​បាត់​ទៅ ជាប់​ទាំង​អាន​ដែល​ចង​លើ​ខ្នង​នោះ​ទៅ​ផង ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ខ្ញាល់​ខ្លាំង​ណាស់ ទ្រង់​ដាក់​បណ្ដា​សា​ដល់​សត្វ​រមាស​នោះ​ថា "ពូជ​អា​ឯង ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ត្រូវ​ស៊ី​តែ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់​ជា​ដរាប " ។

ព្រោះ​ហេតុ​ដូច្នោះ​ឯង បាន​ជា​នៅ​លើ​ខ្នង​សត្វ​រមាស​​ទាំង​ឡាយ​សព្វ​ថ្ងៃ​នេះ មាន​សាច់​មួយ​ស្រទាប់​នៅ​ខ្នង​សណ្ឋាន​ដូច​ជា​គេ​ចង​អាន​ទុក​ស្បែក​ក្រហេង​ក្រហូង​ជា​ច្រើន​ស្រទាប់ ជា​ទី​ជ្រក​នៃ​ពួក​សត្វ​ក្អែប​និង​ខ្ទួយ ហើយ​ស៊ី​តែ​ឈើ ឬ​វល្លិ​ណា​ដែល​មាន​បន្លា​ជា​អាហារ ផឹក​តែ​ទឹក​ល្អក់ ទោះ​បី​ទឹក​ថ្លា ក៏​វា​យក​ជើង​កូរ​ឲ្យ​ទាល់​តែ​ល្អក់​សិន ទើប​បាន​ផឹក ដោយ​ត្រូវ​បណ្ដាសា​ព្រះ​មហាក្សត្រ តាំង​ពី​ពេល​នោះ​ឯង ។

ត្រង់​កន្លែង​ដែល​នាយ ទុំ តោង​កន្ទុយ​រមាស​ឈរ​ជ្រែង​ជើង​ធាក់​ដី​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ មាន​ទំហំ​ដូច​ពោល​បី​ខាង​លើ ហៅ​ថា " បឹង​ទុំ​លែង " ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ឯ​ភូមិ​ជា​ទី​លំនៅ​របស់​នាង មុខរាហុ៍ នោះ ក៏​មាន​ឈ្មោះ​ប្រាកដ​ជាប់​មក​ថា "ភូមិ​មុខរាហុ៍" ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ។

ពី បឹង​ទុំ​លែង ទៅ​ភូមិ មុខរាហុ៍ នេះ មាន​ចម្ងាយ​ប្រហែល ៨ គីឡូម៉ែត្រ ។ បើ​ត្រូវ​ការ​ទៅ​ពី​បឹង​ទុំ​លែង ទៅ​ភូមិ​មុខ​រាហុ៍ យើង​ត្រូវ​ធ្វើ​ដំណើរ​ឈម​មុខ​ទៅ​ទិស​ខាង​កើត​ចំនួន ៨ គីឡូម៉ែត្រ ទើប​បាន​ទៅ​ដល់​ភូមិ​នោះ ។ តំបន់​ដែល​ព្រះ​មហាក្សត្រ ទ្រង់​ទត​ព្រះ​នេត្រ​ឃើញ​ស្ត្រី​ម្នាក់​ប្រហែល​នាង មុខ​រាហុ៍ នោះ​ហៅ​ថា " ភូមិ​ប្រហែល " ជាប់​ត​មក ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ក្លាយ​មក​ថា " ភូមិ​ប្រហាល ឬ ប៉ាហារ " ទៅ​វិញ ។ ឯ​ភូមិ​ប្រហាល សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ឃុំ​តាលោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ បើ​ធ្វើ​ដំណើរ​ពី​ភូមិ​ប្រហាល​ទៅ​ភូមិមុខរាហុ៍ ត្រូវ​ចេញ​ដំណើរ​ឈម​មុខ​ទៅ​ទិស​ពាយ័ព្យ ប្រមាណ​ជា ៧ ឬ ៨ គីឡូម៉ែត្រ ទើប​បាន​ដល់​ទៅ ភូមិ​មុខ​រាហុ៍​នោះ ។

ជា​ទំនៀម​នៅ បឹង​ទុំ​លែង នោះ អ្នក​ស្រុក​តែង​ហាម​ឃាត់​អស់​ពួក​មន្ត្រី ដែល​ទៅ​នៅ​ត្រួតត្រា​លើ​ស្រុក​មោងឫស្សី​នោះ មិន​ឲ្យ​ដើរ​កាត់​មុខ គឺ​ពី​ខាង​កើត​បឹង​នោះ​ឡើយ ឲ្យ​ដើរ​បាន​តែ​ពី​ក្រោយ ដោយ​ហេតុ​ថា បើ​មន្ត្រី​ណា​ដើរ​កាត់​មុខ​បឹង​នោះ គេ​ថា មន្ត្រី​នោះ​នឹង​ត្រូវ​ខូច​បុណ្យ​ថ្លោះ​យស ឬ​ក៏​ត្រូវ​រាជការ​ផ្លាស់​ចេញ​ពី​ស្រុក​នោះ ដោយ​ឆាប់​រហ័ស ម៉្លោះ​ហើយ​អស់​លោក​ណា ដែល​និយម​ជឿ​តាម​ទំនៀម​នោះ មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​ពាក្យ​ហាម​នោះ​ឡើយ ។

0 comments:

Post a Comment