រឿងខ្មោច បំពេរកូន
កាលពីឆ្នាំ១៩៩៦ នាខេត្តព្រៃវែង ខ្មុំបាទជាក្មេង កង្វៀលគោជាមួយក្មេងដទៃទៀត ដែលទៅកង្វៀលគោក្របីទំាងអស់គ្នា។ ពេលនោះពួកគេម្នាក់ៗទំាំងអស់បាននាំគ្នានិយាយថា បានពួកគេបានមើលឃើញខ្មោចបំពេកូននៅដើមអំពិលដ៏ខ្ពស់មួយនោះ ពេលដែលពួកគេ ម្នាក់ៗបានទៅចេញគោក្របីមកផ្ទះវិញ ជាពិសេសនាពេលល្ងាចម៉ោង៥ នៅពេលដែលទៅដេញគោក្របីតែម្នាក់ឯង ក៏ឃើញខ្មោចស្រីម្នាក់មានចងអង្រឹងស្លៀកពាក់ស កំពុងច្រៀងបំពេរកូនផង សើចសប្បាយផង ហើយក៏យំតាមកូនផង ជាពិសេសពេលបំពេកូន គឺសម្លេងឡើងក្រលួចគួអោយសង្វែក ហើយថែមទាំងព្រឺព្រួចឆ្អឹងខ្នង ស្របជាមួយខ្យល់ចាប់ផ្តើមបក់រហៀកៗ ធ្វើអោយយើងបុកពោះស្ទើរគាំងម្តងៗ។

នាថ្ងៃមូយនោះ ក្នុងសីហា ខ្ញុំបានទៅដេញគោមកផ្ទះ ដែលនៅស៊ីស្មៅក្បែនោះ ម៉ោងប្រហែល ៥កន្លះអំឡុងលោកកំពុងទូងស្គរនៅក្នុងវត្ត ខ្ញុំដើរបណ្តើរទញ្ទេញធម៌បណ្តើរ ព្រោះនឺកឃើញលឺតែគេថា មានខ្មោចបំពេរកូននៅដើមអម្ពិលនោះ។ ភ្នែកមើលឆ្វេងស្តាំ មើលមុខក្រោយ បន់អោយតែដើរដល់គោ នឹងអាងដេញមកផ្ទះវិញ។ ទៅដល់គោ ខ្ញុំក៏ចាប់ផ្តើមឡើងជឹះគោ ហើយសំដៅមកផ្ទះ ស្រាប់តែគោដើរបានតែ ៥ទៅ៦ម៉ែត្រ មិនដឹងជាយ៉ាងម៉ិច គោក៏ផ្អើលរត់ធ្លាក់ខ្ញុំពីលើខ្នងគោ ទាំងដែរគោខ្ញុំមិនដែលចេះផ្អើលទេ។ ពេលនោះខ្ញុំខំងើបឡើងទាំងឈឺជើង រត់តាមគោសំដៅមកផ្ទះទំាំងស្លន់ស្លោរប្រហែលជា៤គីឡូម៉េត្រ។ អនុស្សាវរីយ៏នេះ ធ្វើអោយខ្ញុំនឹកមិនភ្លេចហើយអស់សំណើរ រហូតដល់បច្ចប្បន្ននេះ។ តាមពិតទៅប្រហែលជា ខ្ញុំគ្មានក្រយ៉ៅមើលឃើញខ្មោច ទើបខ្ញុំមើលមិនឃើញ ហើយមើលឃើញតែគោ។ ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានទៅដេញគោនាពេលល្ងាចទេ ហើយបើទៅ គឺទៅមានគ្នាទៅជាមួយ ហើយប្រាប់គ្នាថា បើមានរឿងក៏ដោយកុំរត់អោយសោះ ព្រោះអាចបែកគ្នា នោះខ្មោចអាចនឹងងាយធ្វើបាប។
.png)
ហើយអ្នកផ្សេងទៀត ខ្លះបានឃើញហើយ ក៏ធ្លាក់ខ្លួនឈឹ អ្នកខ្លះត្រូវស្លាប់ដោយសារខ្មោចលង។ ព្រោះខ្មោចនោះលេងធ្វើជាលៀនអណ្តាត ធ្វើជាទំលាក់សក់វែងពីលើដើមអម្ពិល ធ្វើជាលូកដៃយ៉ាងវែងទំលាក់មក ធ្វើជាបើកភ្នែកធំៗសំលឹងមក ឬអត់មានភ្នែកតែម្តង។ ហើយខ្មោចបំពេរកូននេះតែងតែលងពេលល្ងាចនេះឯង ដូច្នេះសូមបងប្អូនដែលខ្លាចខ្មោច សូមកុំចរយាត្រានាម៉ោង៥ នៅជិតដើមអម្ពិលធំៗខ្ពស់អោយសោះ។
មានថ្ងៃមួយនោះមានពូម្នាក់ឈ្មោះ ពូហឹម គាត់តែងតែទៅឃ្វៀលក្របីជាមួយខ្ញុំដែរ។ នាថ្ងៃមួយក្របីគាត់ បានស៊ីស្មៅក្បែដើមអម្ពិលនោះតែឯងនៅពេលល្ងាច ហើយគាត់បានដើរទៅដេញក៏បានជួបពិតមែន ហើយដូចការនិយាយអ្នកឯទៀតដែលបានជួប។ គាត់ភ័យខ្លាចខ្លាំងណាស់បានរត់ចោលក្របី ហើយស្រែកជួយផង!!! ជួយផង!!! សំដៅមកផ្ទះ ហើយអ្នកស្រុកក៏រត់ទៅជួយគាត់ហើយសួរថាមានរឿងអ្វីៗ គាត់គិតតែពីរស្រែកជួយផង!!! ជួយផង!!! មានខ្មោច!!! ដដែលៗ។ ពេលនោះបងប្អូនបាននាំគាត់ទៅស្រេចទឹកជាមួយព្រះចៅអធិការវត្ត ហើយដាក់ចំណងអោយគាត់ពាក់ ដើម្បីកុំអោយមានភិតភ័យទៀត។ ចាប់ពីពេលនោះមកគាត់ហាក់ដូចជាមិនមានអារម្មណ៏ក្នុងខ្លូន មិនសូវមាត់មិនសូវករ ដើរភាំងៗ ភ្ញាក់ៗ។ តែរហូតដល់ពេលនេះគាត់លែងអីហើយ គ្រាន់តែនៅខ្លាច់ខ្មោច ហើយដើរពេលយប់អត់ហ៊ាន ឬទៅវាលអត់ហ៊ានទៅ។
0 comments:
Post a Comment