ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់
ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?
ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?
បើតាមចាស់ៗបុរាណ អំឡុងពេលពពោះ ស្ត្រីត្រូវមានត្រណមគ្រប់សព្វបែបយ៉ាងរាប់តាំងពីចំណីអាហារហូបចុក របៀបរបបស្លៀកពាក់ និងសកម្មភាពធ្វើជាប្រចាំថ្ងៃ ក្នុងបំណងការពារម្ដាយ និងគភ៌ឲ្យបានសុខភាពល្អ។ ទន្ទឹមនឹងនេះ ក៏មានជំនឿតពីចាស់ៗថា មើលរឿងខ្មោចពេលពពោះ កូនកើតមកមិនស្អាត ចុះអ្នកជំនាញបែបវិទ្យាសាស្ត្រគិតយ៉ាងណាដែរ?
បើតាមការយល់ឃើញពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខឲ្យដឹងថា ពេលពពោះ កាលណាស្រ្តីមើលរឿងខ្មោច ឬរឿងភ័យរន្ធត់អាចនាំឲ្យប៉ះពាល់ផ្នែកសតិអារម្មណ៍ដូចជា មានជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឬអារម្មណ៍ភ័យខ្លាចទៅតាមនោះដែរនៅពេលដែលគាត់គេង ។
ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។
វេជ្ជ. ចាន់ ស៊ីណេត
បើតាមវិទ្យាសាស្ត្រ គ្មានការលើកឡើងណាមួយប្រឆាំងនឹងការមើលភាពយន្តបែបរន្ធត់អំឡុងពេលពពោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យណែនាំឲ្យស្ត្រីព្យាយាមកាត់បន្ថយរឿងរ៉ាវណាមួយដែលបង្កភាពស្ត្រេសពេលមានផ្ទៃពោះ។ រាងកាយរបស់ស្ត្រីងាយនឹងប្រតិកម្មអំឡុងពេលនេះ ហើយភាពតានតឹង ឬស្ត្រេសអាចបំផ្លាញភាពធម្មតានៃលំហូរអ័រម៉ូនដែលជួយទ្រទ្រង់ម៉ាក់ៗឲ្យមានសុខភាពល្អក្នុងពេលពពោះ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ស្ត្រេសធ្វើឲ្យមានការប៉ះពាល់ដល់ក្រពេញលើតម្រងនោម និងភ្ញោចឲ្យបញ្ចេញអ័រម៉ូនអាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការប៉ះពាល់នេះបណ្ដាលឲ្យមានការកើនឡើងកម្រិតអ័រម៉ូនអាដ្រេណាលីនដែលអាចធ្វើឲ្យចង្វាក់បេះដូង សម្ពាធឈាម និងកម្រិតថាមពលកើនឡើង។ ដូចគ្នាដែរ អ័រម៉ូន ក័រទីសុល ទប់ស្កាត់មុខងាររាងកាយមួយចំនួនដែលត្រូវបានចាត់ទុកថាមិនចាំបាច់សម្រាប់ឆ្លើយតបនឹងពេលស្ត្រេសដូចជា ការលូតលាស់ ការរំលាយអាហារ និងការបន្តពូជ។ល។
ការរំខាននៃអ័រម៉ូនខណៈពេលស្ថិតក្នុងស្ថានភាពស្ត្រេសគឺមិនល្អសម្រាប់រាងកាយរបស់ម្ដាយមានផ្ទៃពោះនោះទេ។ ការកើនឡើងសម្ពាធឈាម ចង្វាក់បេះដូង និងកម្រិតជាតិស្ករក្នុងឈាមអាចនាំទៅរកផលវិបាកនៃការពពោះធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗឧស្សាហ៍ជួបប្រទះអារម្មណ៍មិនល្អញឹកទាំងពេលពពោះ។

0 comments:
Post a Comment