រឿងខ្មោចនឹក ប្រពន្ធកូន

អ្នកទស្សនា: Views

 


រឿងខ្មោចទឹក ប្រពន្ធកូន

យកគំនិតតាមលោកគ្រូជូត ខៃ (ខ្មោចព្រាយអសុរកាយ)

នៅឆ្នាំ១៩៥៤ ខ្មែរយើងមិនទាន់ជឿក្បួនពេទ្យប៉ុន្មានទេ។ គេច្រើន ជឿទៅលើខ្មោចព្រាយ

អ្នកតាបង់បត់ មេមត់ កន្ទោងខៀវជាដើម ។ កាលណារដូវទឹកឡើង អ្នកស្រុកកោះសំរោងតែងទៅកាប់អុស តាមទន្លេ រហូតដល់ខេត្តក្រចេះ ។ ឪពុកលោកខែ និងបួនគាត់ឈ្មោះវ៉ាន់ ក៏បានទៅកាប់នឹងគេដែរ។ មួយខែក្រោយមក ទាំងពីរនាក់នាំ ក្បួនអុសបណ្តែតតាមទឹកជាច្រើនមកផ្ទះ ។

មកដល់ផ្ទះ៖ ឪពុកលោក ខែ ក៏ចាប់ឈឺគ្រុនក្តៅប្រពន្ធកូនមិនសូវជាគិតគូរ ប៉ុន្មានទេ ព្រោះគេ យល់ថាជាគ្រុនធម្មតា។ ប៉ុន្តែបីថ្ងៃក្រោយមក គាត់ក៏ស្លាប់ទៅ។ ប្រពន្ធកូនមានកាសោកស្តាយ ជាខ្លាំង ព្រោះមិនបានព្យាបាលគាត់អោយអស់ចិត្ត ជាពិសេសប្រពន្ធគាត់មានការសោកសង្រេង ស្តាយស្រណោះ៖ ខ្លាំងណាស់។ ពេល ស្លាប់ ភ្នែកគាត់បិទមិនជិតទេ គេថាគាត់នឹកប្រពន្ធកូនខ្លាំងពេក ។


តាមទំលាប់កូនចៅចិន គេនិយមយកសព ទៅបញ្ចុះ៖(កប់) តាមទីកន្លែង ដែលរកបាន ។ គេក៏ យក សពគាត់ទៅបញ្ចុះនៅឯទីព្រៃក្រោយផ្ទះ៖ ។

នៅយប់នោះឯងប្រហែលជាពាក់កណ្តាលអាធ្រាត្រទៅហើយ។ ស្រាប់តែប្រពន្ធរបស់សពស្រែក យ៉ាងខ្លាំងថា ប៉ាវាអើយ បើស្លាប់ទៅហើយកុំមកធ្វើបាបខ្ញុំ។

ដោយសារសម្រែកនេះ ធ្វើអោយភ្ញាក់កូនប្រុសស្រីទាំងអស់ ហើយក្រោកមក ចោមរោមម្តាយ។ គេឃើញម្តាយភ័យញ័រចំប្រប់បែកញើសជោគអាវបបូរមាត់ឡើងស្វាយមុខឡើងស្លាំងសគ្មានឈាម ។ កូនស្រីច្បងសួរថា ម៉ែឯងស្រែកអីក៏ខ្លាំងម្លេះ? ។

ម្តាយនិយាយប្រាប់ថា អញឃើញប៉ាឯងមកដាស់អញៗ មិនក្រោក គាត់ក៏យកដៃ ទះខ្នងអញ យ៉ាងស្រាលតែដៃគាត់ត្រជាក់ដូចទឹកកក ។ និយាយបានប៉ុណ្ណេះ គាក់ក៏ភ័យញ័រទៀត។ កូនប្រុស ស្រីនាំ គ្នាកោសរឹតច្របាច់ដៃជើងអោយគាត់។

យប់ទីពីរមកដល់ហើយ អ៊ុឡេងគាត់ហៅកូនប្រុសស្រីមកដេកកំដរគាត់ក្នុងមុង ជាមួយគ្នា។ ម្នាក់ៗមានអារម្មណ៏មិនសូវល្អសោះ ព្រោះភ័យផងខ្លាចផង។ ប៉ុន្តែកូនស្រីច្បង ម្នាក់មិនចេះខ្លាច ខ្មោចបិសាចអីទេ។ ពេលគេដឹងថា ខ្មោចឪពុកមកដូច្នេះ គេបែរជាអរទៅវិញ។ ព្រោះគេចង់ឃើញ មុខឪពុក ។ ពេលយប់នោះ៖ គេអុជចង្កៀងប្រេងកាតមួយទុក ជាស្រេច ដើម្បីរង់ចាំមើលមុខឪពុក ។

យប់ជ្រៅណាស់ទៅហើយ នៅខាងក្រៅផ្ទះឮសូរតែស្លឹកចេកបក់បោកលើគ្នា។ ឯសំលេងឆ្កែលូ ក៏លាន់ឮយ៉ាងគ្រលួចអូសបន្លាយយ៉ាងវែងគួរអោយព្រឺខ្នង។ ដោយអត់ទ្រាំ នឹងការងោគងុយពុំបាន អ៊ុឡេងនិងកូនស្រីច្បងក៏លក់មួយភាំងទាំងអស់គ្នាទៅ។ នៅពេល លក់នោះ៖ ស្រាប់តែគេលឺសំលេង ស្រែកហៅពីក្រៅថា ម៉ែវាអើយបើកទ្វារ ម៉ែវាអើយបើកទ្វារដល់ពេលទៅកាប់អុសហើយ អាវ៉ាន់ នៅចាំ ក្រោមផ្ទះ៖ លឿនឡើងៗ។ រួចមកគេឮសូរ សំឡេងច្រវាក់រូៗ គឺច្រវាក់សំរាប់យកទៅចងទូក ឬចងអុស ។

កូនស្រីច្បងដឹងដូច្នេះ ក៏ស្ទុះចេញពីមុងទៅបើកទ្វារភ្លាម ហើយស្រែកហៅថា ប៉ា។ តែឥតលី សូរអ្វីឡើយ ក្រៅពីសំលេងមនុស្សចុះជណ្តើរស្រីប-ស្រីប។ កូនស្រីច្បងក៏ចុះតាមភ្លាម។ គេលឺសូរ សំលេងមនុស្ស និយាយគ្នារអ៊ូរៗ រកស្តាប់ថាម៉េចមិនបានរួចដើរទៅក្រោយ ផ្ទះ៖បាត់ទៅ។

កូនស្រីច្បងក៏កាន់ចង្កៀងឡើងមកលើផ្ទះវិញ។ ចំណែកអឺឡេងភ័យឡើងញ័រ ចំប្រប់ដូចកូនសត្វ ។ កូនៗនាំគ្នាកោសខ្យល់ និងច្របាច់ជើងច្របាច់ដៃ អោយគាត់ទៀត។ យប់នេះគ្មានអ្នកណាម្នាក់ដេកលក់ ទៀតទេ។ ព្រោះកូនៗភ័យព្រួយនឹង សុខភាពអឺឡេង។

ព្រឹកឡើង អ៊ុឡេង និងកូនស្រីច្បងទៅនិមន្តលោក និងអញ្ជើញអាចារ្យអោយមក នៅលើផ្នូរខ្មោចប្តីគាត់ និងនៅផ្ទះគាត់។ នៅយប់ទីបី គេពុំឃើញមានហេតុភេទអ្វីកើតឡើង តាំងពីពេលនោះមក គេលែងឃើញខ្មោចប្តីគាត់មកទៀតហើយ ។

ចាប់តាំងពីឪពុកស្លាប់ទៅ កូនកំលោះទាំងពីរខំរកស៊ីផ្គត់ផ្គង់គ្រួសារសំបើមណាស់។ ថ្ងៃមួយ គេបានទៅ ម៉ៅចំការស្បូវនៅក្បែរវត្តកណ្តាល ចំងាយប្រហែល១៥គីឡូម៉ែត្រពីផ្ទះ៖ ។ ពេលទៅច្រូតស្បូវ មានគ្នា ៤នាក់ គឺកូនកំឡោះអីឡេងពីរនាក់ និងកូនពៅម្នាក់អាយុ ១០ឆ្នាំ និងក្មួយប្រុស គាត់ម្នាក់ ទៀត ។ រយៈពេលច្រូតប្រហែល១អាទិត្យ ពេលទៅគេបររទេះគោពីរ ទៅដល់ចំការ ស្បូវ ប្រហែល ម៉ោង ៤ល្ងាច ។

លុះពេលជិតព្រលប់ទៅហើយ ទើបដឹងថាមិនបានដាក់កណ្តៀវមក។ គេជំនុំគ្នាថា បើព្រឹក សឹមទៅយក ឃើញថាខាតការមួយកំណាត់ថ្ងៃ បើទៅទាំងយប់ តើអ្នកណាត្រូវទៅ។ ព្រោះអ្នកទាំងបី មានតែកូនប្រុសច្បងម្នាក់ទេ ដែលមិនខ្លាចខ្មោច។ ម្យ៉ាងទៀតដំណើរនេះ ត្រូវដើរកាត់វត្តកណ្តាលដែល ល្បីថាខ្មោចលងសំបើមណាស់។ ទីបំផុតអ្នកខ្លាចខ្មោចទាំងពីរជ្រើសយកការត្រលប់ទៅផ្ទះវិញ ព្រោះ យល់ថា ដើរកាត់វត្តកណ្តាលតែមួយភ្លេចផុតបាត់ទៅហើយ ។

គេដើរដល់ដើមពោធិកន្លែងខ្មោចលង ឥតមានឃើញអ្វីទាំងអស់ គេត្រេកអរណាស់។ លុះ ដើរដល់គុម្ពឫស្សី ស្រាប់តែមានខ្យល់បក់វ៉ូៗ រហើយសក់ក្បាល រួចមកឭសូរសំលេងគប់ដុំដីប្រាវ ប្រាវពី ខាងក្រោយ។ ទាំងពីរនាក់ព្រឹក្បាលសំពោង គេកាន់ដៃគ្នារត់យ៉ាងលឿន។ ចាំខ្ញុំផង! ចាំខ្ញុំផង! សំលេង ស្រែកពីក្រោយខ្នង។ ពីរនាក់រត់កាន់តែលឿន។

មុននឹងចេញដំណើរមកគេទាំងពីរនាក់យកក្រមាជូតក្បាលយ៉ាងតឹងណែនចៀសវាងការព្រឹក្បាល។

គេរត់បានប្រហែល១០០ម៉ែត្រស្រាប់តែឃើញមនុស្សពីរនាក់កាន់ភ្លើងចង្កៀងប្រេងកាតកំពុងចាប់

កង្កែបព្រោះពេលនោះជារដូវភ្លៀង។ពេលនោះគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះបានជួបមនុស្ស

គាត់ក៏លែងភ័យលែងរត់។លុះយកដៃស្លាបក្បាលស្រាប់តែបាត់ក្រមា។គាត់ឆ្ងល់ថាម៉េចក៏បាត់បើជូត

តឹងខ្លាំងណាស់។លុះគាត់ស្លាប់ផ្លាសស្រាប់តែឃើញឈាមប្រុយៗ ។

ទាំងពីរនាក់ដើរមកដល់ក្បែរអ្នកចាប់កង្កែប គេដកដង្ហើមបានស្រួល បេះដូងឈប់លោត ក្តុកក្តាក់ហើយ ។ អ្នកកាន់ភ្លើងសួរមកគាត់ថា យី! ម៉េចក៏ប្អូនឯងហ៊ានដើរ កាត់កន្លែងហ្នឹងទាំងយប់អីចឹង បួនឯងអត់ដឹងថា កន្លែងនេះមានខ្មោចលងសំបើមណាស់ ប្អូនឯងមានការអីសំខាន់ណាស់ទៅឬ? ។ បងអើយខ្ញុំដឹងដែរ មុននេះបន្តិចត្រង់គុម្ពឫស្សីខ្មោចបានយកដុំដីគប់ពួកខ្ញុំ។ ខ្ញុំនាំគ្នារត់ចង់ដាច់ខ្យល់ លុះដល់បានជួបនឹងបង ទើបបាត់ភ័យដកដង្ហើមបានស្រួល ។

ពេលនោះ អ្នកកាន់កន្ត្រកកង្កែប ចាប់កង្កែបពីរបីហុចមកអោយ រួចប្រាប់ថាយកទៅស៊ីទៅ ឆ្ងាញ់ណាស់ ។ អ្នកទាំងពីរឆ្លើយថា អរគុណហើយខ្ញុំមិនយកទេ ព្រោះផ្ទះខ្ញុំនៅឆ្ងាយណាស់ បើកុំតែបាន ជួបបង ឯងប្រហែលខ្មោចលងខ្ញុំស្លាប់បាត់ទៅហើយ ។ អ្នកកាន់កង្កែបថា បួនឯងមិនជឿថា កង្កែបឆ្ងាញ់ទេឬ? ថាហើយគេក៏យកកង្កែបកាន់នៅដៃពមឃ្នមៗ បាញ់ឈាមឆាចៗ ចេញតាមមាត់។ ឃើញដូច្នេះ អ្នកទាំងពីរស្រែកភ្លាត់សំឡេងថា " ខ្មោចលង ខ្មោចលង ទៀតហើយ ។

ម្ដងនេះ អ្នកទាំងពីររត់លឿនជាងមុន និងភ័យជាងមុនទៅទៀត។ គេលែងកាន់ដៃគ្នាហើយ គឺគេរត់ពេញទំហឹងរៀងៗខ្លួន។ ព្រោះដោយសារខ្លាច ខ្មោចលង ស្រាប់តែនាំគ្នាមកនិយាយជាមួយខ្មោច ។

នេះមកដល់ផ្ទះ៖ ចាស់ទុំជិតខាងនាំគ្នាផ្អើល ឈូឆរ និងឆ្ងល់ជាខ្លាំង ជាពិសេសគឺអ្វីឡេងតែ ម្ដង។ គេនាំគ្នាសួរនាំអ្នកទាំងពីរ។ អ្នកទាំងពីរនិយាយផុត ព្រោះហត់និងភ័យខ្លាំងពេក ។លុះបានដឹង រឿងសព្វគ្រប់ អ្នកខ្លះយកអំបិល.ខ្លះយកអង្ករមកគ្រវាស ពីលើក្បាលអ្នកទាំងពីរ ដោយពោលថាៈ មួយ. ពីរបី ចៀសទៅ....ហើយក៏បាចអង្ករទៅ ។

ចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរដេកគ្រុនអស់កន្លះខែ។គេនាំគ្នាធ្វើពិធីជញ្ជាក់ព្រលឹង។ព្រោះគេជឿ

ថាកាលណាមនុស្សភ័យពេកព្រលឹងធំចេញបាត់ហើយនៅសល់តែព្រលឹងតូចចាំរូប ។ដូច្នេះគេ

ត្រូវធ្វើពិធីនេះហៅព្រលឹងធំមកវិញ ។


រឿងស្ទឹងសម្ងាត់ភាគ៨៖

អ្នកទស្សនា: Views

  


រឿងស្ទឹងសម្ងាត់ភាគ៨៖ស្ទឹងសម្ងាត់

តែមិនត្រឹមតែមិនខុសពីពពុះសាប៊ូ ដែលគេថ្មីបណ្តែតចោលតាម ខ្យល់នោះឡើយ គឺពាក្យធានាអះអាងចុងក្រោយរបស់សុផលទាំង ប៉ុន្មាន បានរសាត់បាត់ឆ្ងាយទៅ ដូចជាខ្សែទឹកហូរក្នុងដងស្ទឹងសង្កែ យ៉ាងនោះ ព្រោះគេមិនឃើញសុផលវិលត្រឡប់មកប្រាប់នាងវិញទាល់ តែសោះ ។

នាងសំ និយាយថា សុផលបានលួងលោមយកសំបុត្រពីរំដួល ទៅនេះ គឺពិតជាមានបំណងបំបាត់ភស្តុតាង នៃចំណងទាក់ទងនេះ ច្បាស់លាស់ ព្រោះគេខ្លាចរំដួលយកភស្តុតាងនេះ ទៅប្តឹងដល់តុលា ការ ។ ឥឡូវ បើអស់រលីងពីខ្លួនយ៉ាងនេះហើយ តើមានអ្វីជាកម្លាំង អាចយកឈ្នះលើគេបាន ។ ទោះបីជានាងទៅអុកឡុកនៅពេលរៀប ការ ក៏អាចនឹងគ្មានអ្នកណាគេជឿនាងដែរ ព្រោះគេមានលុយ គេ អាចសូកប៉ាន់អាជ្ញាធរ ឱ្យកាយកប់ត្រឡប់ជាន់ រឿងត្រូវទៅជាខុស 018 ហើយជួនកាលនឹងអាចមានទោស ពីបទមួលបង្កាច់បង្អួច កិត្តិយសគេថែមទៀតផង ។

រឿងនេះ មានតែម៉្យាងប៉ុណ្ណោះ គឺនៅពេលដែលកូនកើតមក

គេអាចចាក់យកឈាមកូននេះទៅវិភាគ ទើបមានភស្តុតាងច្បាស់មិត

អាចប្រកែកបាន ព្រោះឈាមឪពុកនិងឈាមកូន រមែងដូចគ្នា ។ នេះជាទស្សនៈដោយឡែកប៉ុណ្ណោះ តែសំរាប់នាងរំដួលវិញ នាង យល់ផ្ទុយពីគេថា បើទុកណាជានាងប្តឹងផ្តល់ឱ្យគេទទួលស្គាល់ កំ បណ្តាលមកពីភាពល្ងិតល្ងង់ខ្លៅរបស់នាងប៉ុណ្ណោះ ដោយការឈឺចាប់ឥតព្រំដែន ដែលបង្កទៅជា

នាងមិនមានសេចក្តីសុខដែរ ព្រោះឪពុកម្តាយគេមិនពេញចិត្ត ហើយ

ថែមទាំងគេដើរកលល្បិចបោកប្រាស់បេះដូងនាងបែបនេះទៀត នាង ពិតជាមិនអាចរកសុភមង្គលបរិសុទ្ធឃើញទេ ។ គឺអ្វីទាំងអស់ វា

កំហុសមួយ ពោរពេញដោយវិប្បដិសារីគួរឱ្យសោកស្តាយ និងឈឺ

ចាប់ជាទីបំផុត ។     រំដួលអួលណែនសែនខ្លោចផ្សា      មិនអាចទ្រាំនៅស្តាប់ភ្លេងការ

ស្រស់ស្រីយាត្រាទៅស្រុកវិញ ។ ទោះនាងខំទ្រាំលាក់ការពិត ក៏លាក់មិនជិតបែករឿងពេញ ចំណានក៏សុំដកពាក្យវិញ មីងខ្លួនទោម្នេញព្រោះខ្មាស់គេ ។

រំដួលនឹកខ្មាស់យស់ពន់ពេក   មានតែទឹកភ្នែកហូរជាហ្វេ  នាងមិនអាចទ្រាំនៅបានទេ

មាសមេក៏រត់ចេញពីស្រុក ។ សូម្បីតែម្តាយក៏មិនប្រាប់

ឥតបានសារស័ព្ទប្រាប់សុខទុក្ខ   ញាតិមិត្តសោកស្តាយពេញភូមិស្រុក

ព្រោះតែបាត់មុខស្រស់ចរណៃ ។   មីងន្ធន នាងឡើង ព្រមទាំងយស់

ស្វែងរកស្រីស្រស់ទាំងយប់ថ្ងៃ      នៅតែមិនឃើញរំដួលស្រី  កើតទុក្ខរីងរៃគ្រប់ៗគ្នា ។   

 ថ្លែងពីសុផលប្រុសព្រានស្នេហ៍  ឈប់នៅសង្កែដែនភារា    ក្រោយពេលការបាន ទិវា    ក៏នាំភរិយាទៅភ្នំពេញ     បំភ្លេចរំដួលឃុំព្រែកហ្លួង   ដែលធ្លាប់លោមលួងសូមស្រឡាញ់    ដូចទឹកហូរទៅ មិនវិលវិញ     រស់នៅពោរពេញដោយសុខខា ។


រដូវមួយៗ ផ្លាស់ទៅមក​  ទឹកស្រុកខកចិត្តផ្ចិតឧរា   នាំយកស្នាមស្នេហ៍អនុសារ

ដែលបានគួរចារលើឆ្នេរខ្សាច់ ។

ផ្លាស់ជារដូវទឹកជំនន់    ទឹកហូរជោរជន់លឿនជានិច្ច     ក្លិនស្នេហ៍ប្រែជាត្រូវបំភ្លេច

ខ្សែទឹកតូចលិចក្នុងព្យុះកម្ម ។

ឥឡូវទឹកស្ទឹងស្រុកជាថ្មី     យប់ថ្ងៃ ថ្ងៃយប់គ្រប់មួយឆ្នាំ    ឆ្នេរខ្សាច់មាត់ទឹកហាក់នៅចាំ

រឿងស្នេហ៍បែកស្រាំពីឆ្នាំមុន ។

ស្រាប់តែព្រឹកនេះ គ្រប់ៗគ្នា  ព្រឺព្រួចអង្គារ ផ្អើលពេកពន់    ប្រទះឃើញខ្មោចស្រីតូចតន់

រំដួលសោភ័ណ លើឆ្នេរខ្សាច់ ។

នាងដេកស្លាប់ស្រួលសែនអាណិត   ទារកនៅជិតយំមិនដាច់    ព្រមទាំងអក្ខរាចារពាក្យពេចន៍

រៀបស្រេចផ្ញើទុកជាកំណឹង ។

នាងសំដែលធ្លាប់ស្គាល់ស្រីស្ងួត   និមន្ទនត្រូវជាប្អូននាងឡើង  បានរត់ទៅប្រាប់ជាដំណឹង

នាងឡើងស្ទុះវឹងមកមើលខ្លី ។

ហើយប្រាប់បន្តទេនៅអ៊ីពន្ធន   ញាតិមិត្តបងប្អូនទាំងប្រុសស្រី   នាំគ្នាមកមើលសពចរណៃ

និងកូនតូចន្ទីសែនកំសត់ ។

ជួនជាថ្ងៃនោះ ទាយសុផល   ក៏បានមកដល់ដូចសន្មត  ម្នីម្នា នាំគ្នាមើលសំបុត្រ

ដែលស្រីកំសត់ផ្ញើទុកឱ្យ    ជូនអ្នកមានគុណធ្ងន់បំផុត   នេះជាសំបុត្រកូនចុងក្រោយ

កូនសូមលាម៉ែទៅឆ្ងាយហើយ      ម៉ែអើយនេះគឺកម្មកូនពិត ។

ហេតុតែកូនស្រឡាញ់គេហួស ទើបបានជ្រុលជ្រួសហួសក្រមក្រិត្យ បំពានច្បាប់ស្រីប្រពៃពិត ភ្នែកភ្លឺដូចល្អិតព្រោះតណ្ហា ។

បងយស់សុំស្នេហ៍បែរមិនឆ្លើយ ធ្វើបូកនោះតើយមិនវាចា នឹកដល់បងយស់សែនសោកា ហេតុតែស្នេហា ទ្រាំចាំខ្ញុំ!

មិនគួរចិត្តចើក បើកឱ្យគេ កូនក្បត់ចិត្តម៉ែ ដែលខិតខំ ប្រដៅពីតូច រហូតធំ កូនពេញក្រមុំដើរផ្លូវខុស ។

ស្ដាយកេរ្តិ៍កិត្តិយសឈ្មោះជាស្រី ឥឡូវអប្រិយ៍ស្អុយខួរខ្ចោះ ភ្លើតភ្លើនភ្លេចខ្លួនជឿពាក្យប្រុស ចិត្តខ្មៅបុរយសព្រោះឥណ្ឌា ។

សូមផ្តាំអស់ស្រីខ្មែរជាន់ក្រោយ កុំបីបណ្តោយឱ្យស្នេហា​​​  ដឹកនាំច្រមុះសោះឡើយ កុំជឿវាចាប្រុសរូបល្អ ។

កុំស្រឡាញ់ពេជ្រុលហួសហេតុ ឃើញភ្លាមស្នេហ៍ភ្លែតឥតគិតយូរ ឃើញតែរូបគេដូចគំនូរ ឆាប់ជឿផ្តាច់ប្ដូរស៊ូស្លាប់រស់

ហេតុតែជាស្រីនៅជនបទ ដូចសំពត់ផ្នត់ល្អឥតខ្ចោះ មិនធ្លាប់ស្គាល់ស្នេហ៍ស្គាល់ចិត្តប្រុស គេនាំធ្លាក់ជ្រោះ ក៏មិនដឹង ។

ជឿថាគេស្មោះអស់ពីចិត្ត ឱ្យគេអោបរិតស្លូតព្រលឹង សាងស្នេហ៍លើគ្រែខ្សាច់ក្នុងស្ទឹង ឥតអ្នកណាដឹងរឿងខ្ញុំទេ ។

គេលួងលោមថានឹងចូលស្តី គេប្រើសំដីល្ហែមជាទ្វេ ខ្ញុំលះបង់អស់ដើម្បីគេ ឥឡូវបុព្វេផ្តល់ឱ្យហើយ ។

គេបែរជារៀបការស្រីផ្សេង ឱ្យខ្ញុំចំបែងបានកោះត្រើយ ចិត្តប្រុសបុរយសណាស់ម៉ែអើយ គេមិនស្គាល់ឡើយកូនក្នុងផ្ទៃ ។

ខ្ញុំសែនចោម្នេញចេញពីស្រុក តាមទៅជួបមុខប្រុសអប្រិយ៍ នៅឯភ្នំពេញ ទាំងរីងរៃ ក្រែងគេប្រណីដល់ខ្ញុំខ្លះ ។

គេនៅតែមិនអាណិតខ្ញុំ កូនសែនក្រៀមក្រំទ្រូងស្ទើរស្ទះ វិលវិញកូនមិនហ៊ានចូលផ្ទះ ព្រោះនឹកអៀនខ្មាស់ខ្លួនអាស្រូវ ។

ក៏ទៅលាក់ខ្លួនពួនសម្ងំ នៅក្នុងល្អាងធំភ្នំសំពៅ បំរុងបួសជាដូនជីនៅ យកធម៌ជាផ្លូវលាងកម្មផល ។

តែគិតយូរទៅក៏ដកចិត្ត មិនបួសវិញពិតនាំឱ្យខ្វល់​​​​  ខ្លួនក្លិនអាសោចន៍ ស្អុយច្រាសខ្យល់ នាំឱ្យអំពល់ដល់សាសនា ។

ក៏ទ្រាំរស់នៅដោយបាយវត្ត អត់ធ្មត់ឱ្យថ្លៃគ្រប់អាសា ទើបវិលមកចូលពេទ្យរាជការ សំរាលបុត្រាណ៍ម៉ែអើយ!

វាពិតជាឈាមប្រុសទុរយស តែកូនស្រណោះគ្នាកើតហើយ ទើបទ្រាំពលពោះប្រូងឥតស្បើយ នេះហើយព្រោះជឿពាក្យចោលប្រាស់ ។

កូនស៊ូលេបថ្នាំធ្វើអត្តឃាត មិនអាចរស់ទៀត ព្រោះកូនម្ចាស់ សូមឱ្យជាតិក្រោយផុតកម្មក្រាស់ ផ្លាស់ចិត្តកើតកូនម៉ែទៀត ។

ខ្មាស់ទាំងបងយស់ លោកចំណាន ខ្មាស់ទាំងភូមិថាន សន្តានញាតិ ខ្មាស់អស់មនុស្សសត្វ ខ្មាស់ធម្មជាតិ ឱ្យពួនរស់ទៀត ម្ដេចកើតនោះ ? ។    


កូនមិនសងសឹកនឹងគេទេ តែសូមស្រីខ្មែរ ដែលរស់នៅ កុំឆាប់ស្នេហ៍ប្រុសទាំងល្ងង់នូវ ក្រែងធ្លាក់រណ្ដៅទុក្ខដូចខ្ញុំ ។

ស្នេហ៍ពិត មិនមែនជាតណ្ហា ត្រូវពិចារណាកុំច្រឡំ ស្មានថាទឹកក្រុត ជាទឹកឃ្មុំ នាំរងទុក្ខធំស្នើអាស្រូវ ។

សូមម៉ែយកកូនខ្ញុំផង ចិញ្ចឹមផ្គត់ផ្គង់ឱ្យត្រឹមត្រូវ ចំឡើងកុំធ្វើប្រុសថ្លើមត្នោ ធ្វើចាបស្រីនៅឱ្យប្រាស់ព្រាត់ ។

លាហើយបងឡើង លាហើយម៉ែ លាស្ទឹងសង្កែ ដែនសម្ងាត់ ដែលជួយលាក់រឿងផ្លូវិបត្តិ ដងស្ទឹងសម្ងាត់ខ្ញុំលាហើយ ! ។

រំជួលអភ័ព្វស្នេហ៍


ទៀត ចំពោះមរណភាពរបស់រំដួលស្រីអភ័ព្វនោះឡើយ ។

10 ជាងនេះទៅទៀត គេឃើញក្រដាស់បទចំរៀង "ស្ទឹងសម្ងាត់

ដែលសុផលបានបង្ហាត់នាងច្រៀង នៅឯខ្ទមចុងចំការក្រូចអន្ទង់វិល នៅចងភ្ជាប់លើទីរឹងឈើមួយ ដោតនៅក្បែរនាងនោះโกน ฯ ក្រោយពីអាជ្ញាធរ បានត្រួតពិនិត្យមើលសាកសពនោះ ថាពិត ជាស្លាប់ដោយលេបថ្នាំពុលមែនហើយ មីងអ្នកក៏សុំអនុញ្ញាត្តិយកសព កូនចៅធ្វើបុណ្យនៅឯស្រុក ។


*ចំណែកសុផលពេលនោះ ក្រោយពីបានយល់សំបុត្ររបស់ស្រី អភ័ព្វ និងត្រូវទទួលពាក្យរិះគន់ពីអ្នកជិតខាងគ្រប់គ្នា ក៏បានភ្ញាក់ខ្លួន យល់ខុស ហើយសារភាពប្រាប់ឪពុកម្តាយថា ខ្លួនពិតជាបានចាក់ទង ស្រឡាញ់នាងរំដួល និងធ្វើបាបបំភ្លេចនាងចោលមែន

តែអ្វីៗ វាកន្លងហួសអស់ទៅហើយ ដើម្បីលប់លាងនូវស្នាម វិប្បដិសារីពីវិយោគប្រេះឆានេះ សុផលចាកទៅសុំយកកូនពីមីងន្ធន មកចិញ្ចឹមវិញ ព្រោះជាឈាមរបស់គេដែរ តែមីងខ្លួនមិនឱ្យឡើយ ដោយគាត់ធ្វើតាមបណ្តាំរបស់រំដួល ដែលមិនឱ្យកូននោះចៅសុផល ជាដាច់ខាត ។

ទោះបីយ៉ាងនេះក្តី ក៏សុផលមិនអាក់អន់ស្រពន់ចិត្តអ្វីទេ ហើយ ដើម្បីជាមធ្យោបាយកាត់បន្ថយនូវទោសកំហុសរបស់គេ ដែលបានធ្វើ នៅលើនាងរំដួល ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពេលបច្ចេវទឹកសំរក ស្រុក ដល់បាតស្ទឹងឃើញខ្សាច់ សុផលតែងនាំភរិយាមកពីភ្នំពេញ មកធ្វើ បុណ្យមន្តលោកតាន់ បង្សុកូល និងដុតធូរប្លងស្នងនៅលើឆ្នេរខ្សាច់

នៅពេលនោះ ខ្ញុំមិនអាចសរសេររៀបរាប់ឱ្យត្រូវពីទំហំទុក្ខសោក របស់មីងនួន អោយយស់ នាងឡើង និងបងប្អូនឃុំព្រែកហ្លួងដទៃ

មាត់ទឹកត្រង់កន្លែងដែលគេបានបណ្តុះអនុសារជាមួយនាង เដើម្បី បញ្ជូនកុសលមគ្គផលឱ្យដល់វិញ្ញាណខ័ន្ធរបស់នាង ឆាប់បានទៅចាប់ កំណើតនៅជាតិថ្មីទៀត ។

បន្ទឹមនោះ គេក៏តែងតែផ្តល់ជាសោហ៊ុយលុយកាក់ ទេវឱ្យមីង §ន សំរាប់ចិញ្ចឹមកូនប្រុសនោះដែរ ។

សុផល ធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ មិនដែលខកខាន រហូត ទាល់តែមកដល់សម័យខ្មែរក្រហមចូលស្រុក ទើបលែងបានធ្វើតទៅ ទៀត ព្រោះមិនដឹងជាសុផលត្រូវស្លាប់ឬរស់ គឺចាត់ឈ្មោះរហូតមក ទល់ពេលសព្វថ្ងៃនេះ?......

ទោះបីយ៉ាងនេះក្តី ក៏ប្រជាជនដែលរស់នៅតាមដងស្ទឹងសង្កែ តែងចងចាំស្ទាត់នូវបទស្ទឹងសម្ងាត់ និងនាំគ្នាហាត់ច្រៀងលេងជារៀង រហូតមក ដើម្បីរំលឹកដល់ជីវិតរំដួលផ្កា បុព្វវិប្បយោគឈ្មោះ !...។ ដោយសារមនុស្សជំនាន់នេះ ភាគច្រើនបានភ្លេចរឿងរំដួលស្ទឹង សម្ងាត់នេះទៅហើយ ខ្ញុំក៏ខំចងក្រងរឿងពិតនេះឡើងវិញ ព្រោះខ្ញុំ មិនមែនអ្នកណាក្រៅពីកុមារភី កូននាងឡើង ដែលនៅលេងក្នុងពួក ជាមួយមីងរំដួលកំសត់នោះឡើយ !... ។ចប់ដោយបរិបូរណ៍

រឿងស្ទឹងសម្ងាត់ភាគ៧៖កុំជឿចិត្តប្រុស !

អ្នកទស្សនា: Views

 


រឿងស្ទឹងសម្ងាត់ភាគ៧៖កុំជឿចិត្តប្រុស !

បីថ្ងៃក្រោយ មិនឃើញឪពុកម្តាយសុផលចូលមកស្ដីដណ្ដឹងរំដួល ដូចពាក្យអះអាងរបស់យុវជននេះឡើយ ។ ប៉ុន្តែនៅយប់នោះ សុផល បានឆ្លៀតមកណាត់ពេលជួបជាមួយរំដួល នៅមាត់ស្ទឹងសម្ងាត់នោះ ទៀត ដោយបញ្ជាក់ប្រាប់ពីហេតុដែលឪពុកម្តាយគេមិនបានចូលមក តាមថ្ងៃសន្យានេះ មកពីហោរាទស្សន៍ទាយថា ថ្ងៃនេះជាថ្ងៃជ័យបូក រាសីមិនល្អ ។

ឥឡូវ សុផលបានកំណត់សាជាថ្មី ជាក់លាក់ថា គឺមួយអាទិត្យ ទៀត ឪពុកម្តាយគេនឹងចូលមកមែនទែនហើយ សូមកុំឱ្យរំដួលព្រួយ បារម្ភឱ្យសោះ ។

បុត្រីមីងខ្លួន គ្មានរង្កៀសចិត្តឬមន្ទិលសង្ស័យអ្វីឡើយ ព្រោះ អាកប្បកិរិយា ទឹកមុខ និងពាក្យពេចន៍ដែលសុផលនិយាយទាំងប៉ុន្មាន គួរឱ្យទុកចិត្តពន់ពេកណាស់ មិនតែប៉ុណ្ណោះ នៅពេលយុវបុរសនេះ សុំសាងសេចក្តីសុខជាមួយនាងជាលើកទីពីរ នាងក៏ព្រមប្រគល់ខ្លួនឱ្យ គេទៀតដោយឥតប្រកែក ដោយទុកចិត្តថាគេនឹងក្លាយជាអនាគតប្ដី

នាង ក្នុងពេលឆាប់ៗនេះទេទៅហើយ តើនាងមេវកំណាញ់ខ្លួនប្រាណ ធ្វើអីទៀត ? ។ មិនតែប៉ុណ្ណោះ បានរឿងអ្វីដែលគួរបារម្ភឡើយ ព្រោះសុផលបានផ្តល់ថ្នាំការពារឱ្យនាងថែមទៀត គឺនាងអាចស្វែងរក ថានសួគ៌ឃើញយ៉ាងងាយៗស្រួលបំផុត ជាមួយបុរសកំពូលស្នេហ៍នេះ

បន្ទាប់ពីនាងបានជួបគ្នាជាលើកទីពីរ នៅលើឆ្នេរខ្សាច់ក្នុងបាត ស្ទឹងសម្ងាត់នោះមក អារម្មណ៍របស់រំដួលដូចកាន់តែពុះកញ្ជ្រោលជាង មុនទ្វេឡើង ព្រោះសុផលបានធ្វើឱ្យនាងនឹកឃើញគេ និងចង់ថិតនៅ ជិតគេជានិច្ច ។

នាងហាក់ដូចជាភ្លេចភ្លាំងអ្វីអស់ ហើយទន្ទឹងចង់តែជួបជាមួយ យុវបុរសសំណពច្រើនដងទៀត នៅកន្លែងស្ងាត់នោះ ដោយភ្លេចគិត ក្នុងពេលជាមួយគ្នានេះ ព្រិន្ទបាលឯកចំណាន បានធ្វើអ្វីខ្លះ ចំពោះនាងនោះឡើយ ។

ស្រាប់តែនៅរសៀលថ្ងៃនោះ ម្តាយនាងបានមកពីព្រែកហ្លួង ដោយបានពាំនាំដំណឹងពិសេស មកប្រាប់នាងថា ព្រិន្ទបាលឯក ចំណាន បានឱ្យអ្នកផ្លូវចៅមហា ចូលមកស្ដីដណ្ដឹងនាងហើយ ៗគាត់ ក៏បានសំរេចទទួលពាក្យព្រមព្រៀងហើយដែរ ។

រំដួលឮដំណឹងនេះ ក៏ធ្លាក់ទឹកចិត្តជាខ្លាំង តែខំរក្សាឥរិយាបថមិន ឱ្យម្ដាយសង្ស័យបានឡើយ ដោយគ្រាន់តែពោលថា +

-«ម៉េចក៏ប្រញាប់ម៉្លេះ ខ្ញុំបានអង្វរគាត់ថា ចាំឱ្យខ្ញុំកាន់ទុក្ខខ្មោច ពុក បានរួចរាល់ហើយសិន !..»

-«តែគេថា គេដណ្ដឹងទុក !...» មីងច្ចនតបដោយស្នង់ចិត្តកូន

«...ប្រហែលពីរបីខែទៀត ទើបបានរៀបការ !... ម៉ែមិនបានឱ្យ ដំណឹងមកកូនទាន់ទេ ព្រោះគេទៅនោះ ម៉ែមិនបានដឹងជាមុន តែ ម៉ែគិតថា ទោះបីយ៉ាងណាក៏កូនពិតជាយល់តាមម្តាយ ដូចដែលម្តាយ ធ្លាប់ប្រាប់កូនពីថ្ងៃមុន !..»

ឆោមទេវី ទ្រហោរយំក្នុងចិត្ត ឥតឱ្យម្តាយដឹង ហើយសម្លឹងមុខ គាត់ សួរពីរបីម៉ាត់ទៀត +

-«ស្រេច...លើម៉ែចុះ !..... តែ..... តើបងយស់... គាត់យ៉ាង ម៉េចដែរ ពេលនោះ ?.....

<-<< យស់ វាមិននៅទេ វាទៅជាមួយទាហានស្រុក ទៅតាម ចាប់អាត្រឡៃ នៅឯព្រៃរនាម !.... ឮថា គេប្រហែលជាបាញ់ សម្លាប់បានអាត្រឡៃនោះហើយ !...>>

ឆោមទេវី រាងដូចជាភ្ញាក់បន្តិច +

-«ចុះ លោកចំណានមកប្រាប់ខ្ញុំថា វាចូលសារភាពហើយ?>>>

មីងន្ធន ញញឹមសួត +

-< វាចេះតែបោះពាក្យថាយ៉ាងហ្នឹង ថែមទាំងដើរធ្វើបាបឆក់ប្លន់ ឥឡូវរួមគ្នាកំទេចវាហើយ...!! តែមានមាន់ចូលឯណា កាប់សម្លាប់អ្នកស្រុកកាន់តែខ្លាំងឡើង ឯលោកចំណានបានលេសហ្នឹង ដើម្បីបង្ខំចូលមកដណ្ដឹងកូន! មើលទៅ តេស្រឡាញ់កូនពិតហើយ ចូរកូនថែរក្សាខ្លួនឱ្យល្អ សំរាប់ចូលរោងការជាមួយតេណា ! ព្រោះ ម៉ែមានសង្ឃឹម តែលើកូនម្នាក់នេះឯង ជាដង្ហើមចុងក្រោយ !...>>


មីងនួន មកលេងនឹងកូនបានពីរថ្ងៃ ក៏ត្រឡប់ទៅព្រែកហ្លួងវិញ ដោយឥតបានដឹងរឿងស៊ីជម្រៅ របស់កូនស្រីជាមួយកូនប្រុសអ្នកលក់ ថ្នាំពេទ្យនោះឡើយ ។ ចំណែកនាងឡើងក៏មិនហ៊ានប្រឆាំងនឹងបំណង របស់មីងនួនដែរ ទោះបីជានាងមានទំនោរ ចង់ឱ្យរំដែលរៀបការជា មួយសុផលក៏ដោយ ។ ទើបនៅពេលដែលមីងខ្លួនចេញផុត នាង រឿងបានខ្សឹបសួររំដួលថា

-«បងមើលទៅ ឯងនិងសុផលដូចជាស្រឡាញ់គ្នា !! ចុះម៉េចក៏មិនប្រាប់ឱ្យសុផល គេច្ចបេមកស្ដីដណ្ដឹងឯងឱ្យឆាប់ទេ ? ទាល់តែគេដណ្ដឹងមុនផុត គួរឱ្យស្តាយណាស់ !.... រំដួល តបដោយលាក់គំនួច

--ខ្ញុំបានប្រាប់គាត់ដែរ តែមិនដឹងយ៉ាងណាបានជាយឺតយ៉ាង


.....ទោះបីជា បានដំណឹងថា ចំណានចូលដណ្តឹងនាងហើយក៏ ដោយ ក៏រំដួលសង្ឃឹមថា នៅតែពីបួនថ្ងៃទៀត សុផលពិតបាមក ដណ្ដឹងនាងមិនខកខានឡើយ ។ ហើយពេលនោះ នាងនឹងទៅអង្វរ ម្តាយនាង ឱ្យសុំដកពាក្យពីចំណានវិញ ទោះជាមានបញ្ហាអ្វីក៍ដោយ ក៏នាងតស៊ូប្រឈមមុខ មិនខ្លាចអ្វីទាំងអស់ ព្រោះនាងស្រឡាញ់តែ សុផលម្នាក់ប៉ុណ្ណោះ ។

ចំណែកសុផលវិញ ប្រហែលមកពីចាប់ចំណុចខ្សោយរបស់បូជា

ព្រែកហ្លួងបាន ថានាងស្រឡាញ់គេដោយឈ្លក់វង្វេងនោះហើយ 

បានជាមុនដល់ពេលកំណត់ គេបានលួចពេលនៅជួបល្អអស្នេហ៍ជា

មួយស្រីស្រុកស្រែ ចំនួនពីរដងទៀត នៅមាត់ស្ទឹងសម្ងាត់ដូចមុន ។ ដែលព្យាយាមយកចិត្តគេថែម ដោយធ្វើយ៉ាងណាឱ្យគេកាន់តែមាន សេចក្តីសុខ ដើម្បីឆាប់បានចូលមកដណ្ដឹងនាង ។ ប៉ុន្តែ ក្រោយពី បានខ្លួននាងចំនួន ៤ដង យ៉ាងឆ្អែតស្កប់ស្កល់នោះមក សុផលកំចាត់ ដំណឹងរហូត ទោះបីជាមកដល់ថ្ងៃណាត់ថាចូលដណ្ដឹងហើយ ក៏នៅ តែមិនឃើញគេដែរ ។

មួយអាទិត្យ ដប់ថ្ងៃ ម្ភៃថ្ងៃ រហូតមួយខែ ក៏នៅតែមិនឃើញ សុផលនាំឪពុកម្តាយគេ មកស្ដីដណ្ដឹងរំដួល ដូចពាក្យដែលគេបាន អះអាងនោះដែរ ។ ហើយមិនត្រឹមតែមិនឃើញលេចមុខប្រុសកម្លោះ នេះ មកមុជទឹកដូចមុនបំណ្ណោះទេ សូម្បីតែនាងសំក៏មិនឃើញដែរ គឺពួកតាងបែរជាមានម្ចាស់ទ្ឋិមកនៅ ហើយចៅទិញផ្ទះ នៅលើគោកចៅហើយ ។ ទំនងជានាងបានលក់ពួកនេះ

រំដួល ចាប់ផ្តើមមានអារម្មណ៍ស្រងូតស្រងាត់ ជារៀងរាល់ថ្ងៃ ដោយចិត្តត្តមទឹកទៅដល់សុផល គ្មានលោះពេលមួយវិនាទីឡើយ ។ ទន្ទឹមនោះ នាងដូចជាដាច់ខ្សែរយៈទំនាក់ទំនងអស់រលីង ព្រោះមិន ដឹងផ្ដាំផ្ញើពាក្យទៅសួរសុផលតាមអ្នកណា ។ តាមពិត នាងមិនដែល ចុះឡើងទៅកាន់ផ្ទះលក់ថ្នាំពេទ្យនោះ ម្ដងណាសោះ គឺនៅតែក្នុង ពួករហូត តាំងពីមកនៅជាមួយបង ទើបតែឡើងទៅមើលល្ខោននៅ សាលាសិស្សពេលយប់ និងទៅលេងអន្ទង់វិលពេលថ្ងៃប៉ុណ្ណោះ ។

នឹកម្តងៗ នាងចង់ប្រើក្មួយប្រុសនាង ឱ្យយកសំបុត្រទៅឱ្យ សុផល តែក្រែងមិនជួប នាំតែបែករឿងអាស្រូវវែងឆ្ងាយ ។


នៅចន្ទឹងនឹងពេលដែលនាងរងចាំមើលផ្លូវសុផល ដែលកំតែង ទទួលចំណានមកលេងជាញយฯ เป็นเณប់ពីគំរោងថ្ងៃរៀបការរបស់ គេ ដែលប្រហែលជាទីឬបួនខែក្រោយពីថ្ងៃដណ្តឹង គេនឹងសូមរៀប ការជាមួយនាងហើយ

មីងនួន ក៏មានបំណងចង់យកសំរួលត្រឡប់ទៅមេងព្រែកហ្លួង វិញដែរ តែនាងសុំនៅលេងជាមួយតែនៅទៀត រហូតដល់ថ្ងៃរៀប ការ ដែលនេះគ្មានអ្វីក្រៅពីលេស ដើម្បីរង់ចាំជួបបុរសជាទីស្រឡាញ់ របស់នាងនោះឡើយ ។

គិតពីផ្ទះលក់ថ្នាំពេទ្យស្ទឹងសង្កែ មកពួកដែលនាងស្នាក់នៅ មិន ជាឆ្ងាយប៉ុន្មានសោះ ប៉ុន្តែហាក់ដូចជាមាននុងសត្តអ្វីរារាំង ឱ្យប្រែក្លាយ ទៅជាឆ្ងាយរាប់រយយោជទេវិញ ។

ជាងកន្លះខែកន្លងទៅទៀត រឺប្រួលព្រែកភ្លេងមានអាការៈប្រែប្រួល ក្នុងខ្លួនជាខ្លាំង គឺនាងចេះតែសៀទឹកមាត់ រមួលកោលកួតចង្អោរ ហើយដង្ហើមក៏រត់ប្រដេញគ្នាស្ទើរខុសចង្វាក់ម្ដង។ ជាហេតុធ្វើឱ្យនាង ឡើងមានការសង្ស័យ តាមដានជាប់ជាកិច្ច ហូតដល់ថ្ងៃមួយ នាង ល្បិចសួរប្អូនថា

-«ដែល...... ឯងយ៉ាងកើតឡើង ? ที เមើលទៅ ឯង

ប្រាកដជាមានផ្ទៃពោះហើយ !..... ក្រោយដែលឮនាងឡើង ចុចតិក៏យរុចខ្សោយន្ដច្នេះ រំដួលក៏សារ ភាពប្រាប់បងតាមត្រង់ ពីអ្វី។ ដែលនាងបានភាពប្រសពកន្លងមកជា មួយសុផល ហើយនាងសូមអង្វរឱ្យឡើង យកនាងទៅជួប

សុផល ដើម្បីសួរបញ្ជាក់ ថាមូលហេតុអ្វីបានជាគេកុហក់នាង ថាអក ស្លឹកភ្លើង តែប្រែជាបាត់សូន្យឈឹងយ៉ាងនេះ? ។

រំដួលព្រែកហ្លួង បានបន្លឺទាំងទឹកភ្នែកបន្ថែមទៀតថា +

-«គេបានកុហក់ខ្ញុំ ថាមានថ្នាំការពារ...! ហេតុតែខ្ញុំស្រឡាញ់ គេពេក និងជឿថាគេស្រឡាញ់ខ្ញុំដោយស្មោះវិញនោះ ខ្ញុំក៏ព្រមប្រគល់ ខ្លួនឱ្យគេតេ...!! សូមបងជួយលាក់រឿងនេះ កុំអាលឱ្យម៉ែដឹងអី!...

ដោយអាណិតប្អូនពេក នៅពេលព្រលប់ៗនៃថ្ងៃនោះ នាងឡើង ដាច់ចិត្តនារំដួលទៅជួបសុផលដោយស្ងាត់ៗ នៅហាងលក់ថ្នាំពេទ្យ ស្ទឹងសង្កែ ។ ប៉ុន្តែ មិនបានជួបសុផលតាមបំណងឡើយ គឺជួបតែ ឪពុកម្តាយគេ ដែលមានអាត្មារៈជាមនុស្សវាយប្លកភ្លើងផ្ទៃ ទាំងប្ដីទាំង ប្រពន្ធ ហើយគាប់មើលងាយអ្នកដែលក្រខ្សត់ខ្សោយជាងខ្លួនទៀតផង។

* ដោយធ្លាប់ឃើញនាងឡើង ចូលទៅទិញថ្នាំនៅហាងរបស់ខ្លួនជា ញឹកញាប់ដែរ អ្នកស្រីម្ចាស់ហាងក៏សួរមុនថា +

-«ផ្ញើ... ម៉េចអ្នក មកចង់ជួបសុផលនោះ វាមិននៅទេ មាន ការអី ផ្តាំផ្ញើត្រឹមខ្ញុំមកបានទេ?...»

នាងឡើង ក៏ចាប់រៀបរាប់រឿងរំដួលជាមួយសុផលភ្លាម +

«ខ្ញុំចង់មកជំរាបអ្នកស្រីថា បើកូនអ្នកស្រីមានការពាក់ព័ន្ធជា មួយប្អូនស្រីខ្ញុំដល់ថ្នាក់មានពោះពុងយ៉ាងនេះហើយ តើគួរគិតយ៉ាង ណាទេ1...? ខ្ញុំជឿថា លោកប្រុសអ្នកស្រី ប្រាកដជាបានដឹងរឿង នេះដែរ ព្រោះសុផលគេប្រាប់ថា អ្នកស្រីព្រមចូលទៅស្តីដណ្តឹងបួន


ឪពុកម្តាយសុផល ពេលនោះពាក់មុខយក្យភ្លាមមួយរំពេចហើយ ច្រាស់មកវិញដូចមាន់ ដោយបញ្ចេញបូក ការពារកូនយ៉ាងពេញ ទំហឹង

«ខ្ញុំគ្មានទទួលដឹងរឿងនេះទេ ព្រោះកូនខ្ញុំនៅតែដប់ថ្ងៃទៀត ត្រូវរៀបការជាមួយគូដណ្តឹងវាហើយ ៗគ្មានហេតុផលអ្វី ដែលថាវា នៅស្រឡាញ់ប្អូនអ្នកនោះទេ រឿងនេះចាំជួបជាមួយវា ដោះស្រាយជា មួយវាទៅ ខ្ញុំមិនដឹងអីទាំងអស់ !....

រំដួល ចាប់ផ្តើមមានបេះដួងរំជួលក្ដៅផ្សាពន់ប្រមាណ នៅពេល ដែលឮឪពុកសុផលឆ្លើយឃ្លាំងៗទៀតថា+

-«ម៉េច ឃើញកូនខ្ញុំរៀនខ្ពស់ ចង់តោងទាមដើម្បីឱ្យន เកេរមទឹកពីខ្ញុំ !... ឥតអំពើទេ!! នៅដើរលេងមានប្រុសឈ្មោល ឯណាមិនដឹងមុខ មិនដឹងបាត បែរជាចង់មកកូវកូនខ្ញុំចេវិញ... ចេញ ពីមុខផ្ទះខ្ញុំឱ្យឆាប់ទៅ!....

គ្រាន់តែឮសំដីទាំងពីរឃ្លានេះភ្លាម រំដួលក៏បបួលនាងឡើងត្រឡប់ មកពួកវិញ ដោយឈឺចាប់ក្តៅក្រហាយស្ទើរគាំងបេះដូងស្លាប់ ។

ស្រីអភ័ព្វយំរហូតមិនឃ្លានបាយឃ្លានទឹក ដឹងធ្វើយ៉ាងណាស្រាយបញ្ហានេះរួច + ដោយទ័លប្រាជ្ញាមិន

-« បងមិនដឹងជួយឯងយ៉ាងណាកើតទេ រំជួល មានតែប្រាប់ មីងឱ្យដឹង ! » នាងឡើងថ្លើមគំនិត «....ព្រោះគេអាង គេមាន ទ្រព្យសម្បត្តិ......គេមិនខ្លាចយើងទេ !....

រំដួលអង្វរបងជីដូនមួយ ទាំងអួលអាក់ :

«កុំអាលប្រាប់ម៉ែអីបង ព្រោះខ្ញុំចង់ជួបបងសុផលឱ្យអស់ចិត្ត សិន តើគាត់ជិតរៀបការមែនឬមិនមែន តែគាត់បានស្បថសច្ចាថា ស្រឡាញ់ខ្ញុំពិត !... ខ្ញុំក្រែងឪពុកម្តាយគាត់ចេះតែថា ឱ្យតែរួចពីមាត់ 181 !...»

.......មួយអាទិត្យក្រោយមកទៀត.....

ស្រាប់តែនាងឡើង បានជួបនឹងនាងសំដើរទិញបន្លែ ក៏បានរូប ចាប់រឿងរំដួលទាល់តែអស់ ហើយនាងសំក៏ស្ទុះវឹងមកជួបរំដួលនៅ ឯពួកជាបន្ទាន់ ។

ស្រីអភ័ព្វ គ្រាន់តែឃើញនាងសំក៏នឹកអរកើត ទើបដេញសួរ

ភ្លាមថា+

-បងសំ ធើម៉េចបានជួបបងសុផលទៅ... បងមានដឹងថា គាត់នៅឯណាទេ ខ្ញុំចង់ជួបគាត់ណាស់ !...? »

នាងសំ បែរជាមានទឹកមុខមាំ ហើយសួរមកវិញ

-«បងឡើងបានប្រាប់រឿងរំចូលឯង ឱ្យបងដឹងអស់ហើយ ! ហ៊ី គួរឱ្យក្តៅណាស់ បងមិនដឹងថាចិត្តគេយ៉ាងនេះសោះ ឥឡូវយើងនៅ ស្ងៀមមិនបានទេ រឿងដល់ថ្នាក់នេះហើយ ត្រូវតែប្តឹងតុលាការឱ្យរក ខុសត្រូវឱ្យ..! ចុះសំបុត្រ ដែលគេផ្ញើមករំដួលឯង មានបានរក្សា ទុកទេ ?...»

-* សំបុត្រទាំងនោះ នៅទាំងអស់ទេបង !... តែ ស្តាប់ខ្ញុំសិន ខ្ញុំមិនចង់ប្តឹងផ្តល់អីទេ ព្រោះខ្ញុំមិនចង់ឱ្យគាត់ស្រឡាញ់ខ្ញុំ ដោយការ បង្ខំពីអ្វីមួយឡើយ !... សំខាន់គឺខ្ញុំចង់តែជួបគាត់ផ្ទាល់ប៉ុណ្ណោះ សូម

បងស្វះស្វែងរកគាត់ឱ្យឃើញ !... ហើយប្រាប់ឱ្យគាត់មកជួបខ្ញុំមួយ ភ្លែត មុនដែលគាត់រៀបការនេះ ហើយគំរាមគាត់ថា បើគាត់មិនអក ប្រយ័ត្នខ្មាស់គេនៅពេលរៀបការនោះ ?.... នាងសំ ជញ្ជឹងគិតបន្តិច ទើបឆ្លើយ + មិនអីទេ បើឯងយល់យ៉ាងនេះ... ចាំបង...រក និងជួយ

ເທຍ່ງ !....

ដោយការខ្នះខ្នែងរបស់នាងសំ យប់នោះ ស្រាប់តែលេចមុខ សុផលមកជួបនឹងរំដួល នៅឆ្នេរខ្សាច់បាតស្ទឹងដូចមុន បន្ទាប់ពីជិត ពីរខែ ដែលគេបានបែកពីនាង

...រំចូល អូនកុំខឹងនឹងបងឱ្យសោះ ការពិត បងបានប្រាប់ ឪពុកម្តាយបងឱ្យមកដណ្ដឹងអូនអែ តែមិនដឹងជាយ៉ាងម៉េច គាត់បែរ ជានៅដណ្ដឹងកូនអ្នកដទៃទៅវិញ? បងដឹងរឿងនេះ ក្តៅក្រហាយ ណាស់ ទើបគេចមុខពីគាត់រហូត ប៉ុន្តែឥឡូវ បងត្រូវតែរៀបការ បំពេញមុខមាត់គាត់បានពីរបីថ្ងៃសិន បងនឹងមកនាំអូនរត់ 1atist ស្រុកឆ្ងាយហើយ សូមអូនជឿចិត្តបងចុះ បងមិនភ្លេចអូនទេ !...មិន ភ្លេចអ្វីទាំងអស់ ដែលយើងបានសាងរួមគ្នា នៅក្នុងដងស្ទឹងសម្ងាត់

មិនដឹងជារំដួល ជឿឬមិនជឿយ៉ាងណានោះទេ ប៉ុន្តែនាងផ្ដេក ក្បាលចៅលើដើមទ្រូងគេ វាថាពោរពេញដោយទឹកភ្នែកថា+

-«អូនតែងតែជឿបង ជឿរហូតដល់លះបង់ខ្លួនប្រាណឱ្យបង ទៀត ហើយជឿថាថ្នាំដែលបងឱ្យនោះ អាចការពារអ្វីៗបាន ប៉ុន្តែ....

ពេលនេះ អូនចាប់មានផ្ទៃពោះហើយ !....>>

សុផល ធ្វើដូចជាភ្ញាក់ ហើយពោលយ៉ាងខែងរែងទៀត +

-«ទេ ថ្នាំនេះ មានប្រសិទ្ធភាពណាស់ណា ម៉េចប្រែទៅជា យ៉ាងហ្នឹងទៅវិញ ! ប្រហែលជាវាហួសដឺឡេ !.... បងច្រឡំមិន បានពិនិត្យហ្មត់ចត់ ប្រញាប់យកមកឱ្យអូន !... តែមិនអីទេ เกีเขีย នឹងចាប់ផ្តើមយ៉ាងនេះ អូនអាចឱ្យតេយកចេញក៏បាន គ្មានបញ្ហាអ្វីទេ ប៉ុន្តែបើអូនស្ដាយ ព្រោះគេមកចាប់កំណើតហើយ ។វាជាចំណងដៃ ស្នេហ៍របស់យើងទាំងពីរផងនោះ បងត្រូវតែទៅតវ៉ា ប្រាប់រឿងនេះ ដល់ឪពុកម្តាយបងឱ្យដឹង ដើម្បីឱ្យគាត់ទទួលស្គាល់អូន ដែលត្រូវ បង្កើតចៅឱ្យគាត់ទៅថ្ងៃមុខ !..»

រំដួល នៅតែខ្សឹកខ្សួលជាប់រហូត +

*... រឿងនេះ អូនគ្មានសង្ឃឹមលើអ្នកណាទេ សូមបងជួយគិត អូនផង!..»

សុផល លើកដៃអង្អែលសក់ស្រីស្រស់ ហើយប្តេជ្ញាសាជាថ្មី -«មិនអីទេ ! ឥឡូវអូនប្រគល់សំបុត្របងទាំងប៉ុន្មាន unaj

បងវិញមក ដើម្បីបងយកទៅធ្វើភស្តុតាង សំរាប់ចាប់បង្ខំពួកគាត់ឱ្យ ទទួលស្គាល់អូន និងឱ្យជឿជាក់ថាបងពិតជាមានទំនាក់ទំនងជាមួយ អូនមែន !... អូនកុំភ័យ បងនឹងតស៊ូពុះពារគ្រប់យ៉ាងដើម្បីអូន! >>>

ដោយជឿជាក់ថាសុផល ពិតជាយកសំបុត្រនោះ ទៅធ្វើជាភស្តុ តាងសំរាប់ដោះស្រាយបញ្ហាតានតឹងនោះមែន បូផាព្រែកហ្លួងក៏ព្រម ប្រគល់សំបុត្រទាំងអស់របស់សុផល ដែលផ្ញើមកនាងទាំងប៉ុន្មាន ត្រឡប់ក្រោយទៅតេវិញ ......។


រឿងស្ទឹងសម្ងាត់ភាគ៦៖ ស្នេហា ឬ ឥណ្ឌា ?

អ្នកទស្សនា: Views

 


រឿងស្ទឹងសម្ងាត់ភាគ៦៖ ស្នេហា ឬ ឥណ្ឌា ?

ដោយសារអក្ខរាឆ្លើយឆ្លងនេះ កម្លោះក្រមុំទាំងទ្វេក៏បានយល់ចិត្ត ថ្លើមគ្នាមួយអន្លើ តាមកម្លាំងឆក់ទាញ នៃរលកបេះដូងក៏ក្លេវពុះ កញ្ជ្រោលរោលរាល ។ ក្រោយនោះ សុផលក៏ឆ្លៀតពេលមកបបួល រំដួលឱ្យទៅលេងចំការរបស់ខ្លួន ដោយមានទាំងនាងឡើង នាងសំ និងក្មួយប្រុសទាំងពីរទៅជាមួយដែរ ។

យុវបុរសបានយកឡានស៊ីត្រូអែនរបស់ឪពុកគេ មកបញ្ចុះនារី ទាំងបីនិងកូន ឆ្ពោះទៅអន្លង់វិល ហើយបត់ចូលទៅកាន់ចំការក្រូច របស់គេ ដែលមានទេសភាពត្រឈឹងត្រឈៃ គួរជាទីមនោរម្យ ។

ដោយសប្បាយនឹងឃើញដើមឈើស៊ីផ្លែជាច្រើន ដែលដុះជាជួរ ជាសង្កាត់ខ្វាត់ខ្វែង នាងឡើង នាងសំក៏នាំគ្នាអង្គុយលេងនៅក្រោម ដើមម្ដង ព្រមទាំងរៀបចំធ្វើម្ហូបអាហារទៀតផង ។ ឯសុផលបាននាំ រំដួលនិងក្មួយនាងដើរបេះផ្លែក្រូច លូត មង្ឃុត សេវា យកមក ប្រគល់ឱ្យស្រីទាំងពីរ បានពីរបីកន្ត្រក ហើយគេនាំគ្នាបរិភោគដោយ ក្តីរីករាយសប្បាយ ។

ក្រោយពីស្រស់ស្រូបបាយថ្ងៃត្រង់រួច នាងឡើង នាងសំ នាំគ្នា សំរាកលេងនៅក្រោមម្លប់ឈើ ឯសុផលក៏បន្លឺថា -

«ខ្ញុំសូមនាំរំដួលចៅដើរលេងក្រោយចំការបន្តិច ព្រោះរំព្រួល នាងចង់ឱ្យខ្ញុំបង្ហាត់ច្រៀងបទល្ខោន ស្ទឹងសម្ងាត់នោះ!...»

រំដួល វាចាបន្ថែម+

-«...បទ ហ្នឹងពិរោះណាស់បង ទាល់តែកន្លែងស្ងាត់ទើបបង្កាត់ ច្រៀងឆាប់ចេះ ?...»

ស្នេហា ឬ ឥណ្ឌា ?

ដោយសារអក្ខរាឆ្លើយឆ្លងនេះ កម្លោះក្រមុំទាំងទ្វេក៏បានយល់ចិត្ត ថ្លើមគ្នាមួយអន្លើ តាមកម្លាំងឆក់ទាញ នៃរលកបេះដូងក៏ក្លេវពុះ កញ្ជ្រោលរោលរាល ។ ក្រោយនោះ សុផលក៏ឆ្លៀតពេលមកបបួល រំដួលឱ្យទៅលេងចំការរបស់ខ្លួន ដោយមានទាំងនាងឡើង នាងសំ និងក្មួយប្រុសទាំងពីរទៅជាមួយដែរ ។

យុវបុរសបានយកឡានស៊ីត្រូអែនរបស់ឪពុកគេ មកបញ្ចុះនារី ទាំងបីនិងកូន ឆ្ពោះទៅអន្លង់វិល ហើយបត់ចូលទៅកាន់ចំការក្រូច របស់គេ ដែលមានទេសភាពត្រឈឹងត្រឈៃ គួរជាទីមនោរម្យ ។

ដោយសប្បាយនឹងឃើញដើមឈើស៊ីផ្លែជាច្រើន ដែលដុះជាជួរ ជាសង្កាត់ខ្វាត់ខ្វែង នាងឡើង នាងសំក៏នាំគ្នាអង្គុយលេងនៅក្រោម ដើមម្ដង ព្រមទាំងរៀបចំធ្វើម្ហូបអាហារទៀតផង ។ ឯសុផលបាននាំ រំដួលនិងក្មួយនាងដើរបេះផ្លែក្រូច លូត មង្ឃុត សេវា យកមក ប្រគល់ឱ្យស្រីទាំងពីរ បានពីរបីកន្ត្រក ហើយគេនាំគ្នាបរិភោគដោយ ក្តីរីករាយសប្បាយ ។

នាងឡើង បែរមើលនាងសី ហើយងាកមកសម្លឹងរំដួលវិញដោយ បន្លឺដោយញញឹម +

-«មានទាស់ខុសអី..... នាំគ្នានៅដើរលេងចុះ ចាំល្ងាចបង្កើត សឹមត្រឡប់ទៅវិញ !...»

ហាក់ដូចជាបានទទួលការលើកដៃ សុផលក៏៣ននាំស្រីស្រស់ រំដួល ដើរនិយាយលេងហូរហែ សំដៅទៅកាន់រួមមួយដែលនៅខាង ក្រោយចំការ +

-«បងសុផល អូនមិនដឹងករ បងប៉ិនប្រសប់សរសេរសំបុត្រជា កំណាព្យយ៉ាងនេះសោះ ?...»

* នេះជាលើកទីមួយសំរាប់ជីវិតបងហើយ ៗបងខំសរសេរ សំរាប់តែអូនម្នាក់ប៉ុណ្ណោះ តែទោះបីយ៉ាងណាក៏ពាក្យពេចន៍របស់បង ប្រៀបនឹងសំបុត្ររបស់អូនមិនបាដែរ!...

ឆោមលើ យកដៃខ្ទប់មាត់ប្រុសស្នេហ៍ ហើយបង្ហើរសំនៀង ស្រួយឆ្មារ +

> !... បានជាធ្វើឱ្យអូនស្លុតវិញ្ញាណអស់ !... ហ្នឹងប្រាកដជាស្រលាញ់អូន មែនទែន ឬយ៉ាងម៉េច ?...»

យុវបុរសទុចជំហានង៉ក់ ត្រាដែលដើរមកដល់ជ្រុងកន្លែងស្ងាត់

មួយ ហើយបែរមកច្របាច់ស្នាឆោមទេពី +

-«អូនចង់ឱ្យបងវះពោះយកបេះដូង មកឱ្យអូនមើលអ្វី ? បង ពិតជាស្រលាញ់អូនស្មោះ ដណ្តឹងអូនក្នុងពេលឆាប់ៗនេះ!...» ហើយបងនឹងឱ្យឪពុកម្តាយមកស្តី

ស្រីស្រស់ បញ្ចាំងរស្មីនេត្រាចំភ័ក្រ្តាបុរស ហើយតប

-«ចុះឪពុកម្តាយបង ហើយឬនៅ ?...» គាត់ដឹងរឿងយើងទាំងពីរស្រីព្រៃញ់គ្នា

ប្រុសកម្លោះ ឆ្លើយក៏គួរឱ្យទុកចិត្ត -

-«ចាស់ៗគាត់រហ័សដឹងណាស់ អ៊ីចឹងហើយបានជាថ្ងៃនេះគាត់ អនុញ្ញាតឱ្យបងយកឡានមកបើកបញ្ជីអូនដើរលេង !...... ហើយ អាទិត្យក្រោយៗ បើអូនទំនេរ បងនឹងនាំអូនទៅលេងសេកសក ពេជ្រចិន្តា និងទៅដល់ប៉ៃលិនទៀត !...>>

-«ហ៊ី... គួរឱ្យសប្បាយណាស់ គ្រាន់តែឮបងនិយាយ !...»

ក្រោយមក សុផលក៏បាននាំយុវនារី ទៅដល់ខ្ទមឈើមួយរបស់ អ្នកចាំចំការ ហើយគេនាំនាងចូលអង្គុយលេងនៅទីនោះ ។ ឆោម នារី ដកក្រដាស់ចំរៀងចេញមកបង្ហាញដោយសួរសុផលបណ្តើរ

-«បង បង្ហាត់អូនច្រៀងបន្តិចម៉ោ តែ !... ខ្ញុំមើលទៅទំនុក

គង្គ ប៊ុនឈឿន

ច្រៀងនេះ ដូចជាខុសពីបទស្ទឹងសម្ងាត់នោះ ចុះម៉េចក៏យ៉ាងហ្នឹង ub ?...»

យុវបុរសសើចតិចៗ ទើបនិយាយ

-< ព្រោះបទនោះ លែងសម្ងាត់ទៅហើយ តាំងពីក្រោយល្ខោន សំដែងហើយ មានគេដឹងឮច្រើនគ្នា!..... ទើបបងតែងទំនុកច្រៀង ថ្មី សំរាប់រឿងយើងនេះវិញ ហើយបទនេះ តើមានឈ្មោះថាស្ទឹង សម្ងាត់មែន ព្រោះគ្មានអ្នកណាដឹង ក្រៅពីយើងពីឆាក់នេះទេ ! »

-«បងប៉ិនប្រសប់ណាស់ មើលបងច្រៀងឱ្យអូនស្តាប់មើល៍ តើ ពិរោះយ៉ាងណាទៅ?»

ដោយស្មោះស្ម័គ្រចំពោះប្រុសស្នេហ៍ រំដួលព្រែកហ្លួងអង្គុយយ៉ាង ប្រកៀកប្រកិត ជិតជាប់ខ្លួនប្រុសកម្លោះ ដើម្បីចាំស្ដាប់គេច្រៀង ដែលមានសម្លេងរង៉ុៗដូចតទៅ

បងជួយចាប់ត្រី ឱ្យស្រីតូចតន់ ជា នាពេលសាយណ្ហ មាត់ស្ទឹងសង្កែ បងងើបពីទឹក ចិត្តនឹកដល់ស្នេហ៍ និស្ស័យបុព្វេ មាសមេជួបបង ។

- បងសិស្សសាលាព្រះមុនីវង្ស ស្រីស្រស់ជំទង់រំទួលព្រែកហ្លួង ត្រ ផ្កាផ្លូវកេសា រឺយ៉ាងក់ភួង ស្រីខ្មែរទាំងពួងល្អពុំស្មើអូន ។


បងរៀនតែងកាព្យស្នង់ស្ទាបចិត្តស្រី រំដួលប្រណីឱ្យបងតោងក្បួន បងផ្ញើសំនៀងច្រៀងបំពេរអូន សណ្តោងសណ្ឋានលើក្បួនវាសនា ។ ជាតិនេះស៊ូក្ស័យដើម្បីស្រីរតន៍ សូមស្ទឹងសម្ងាត់ជួយកត់វាចា ខ្ទមអន្លង់វិលកុំមន្ទិលថា បងជាភូមរាក្បត់ផ្កាសោះឡើយ ។

រំដួល បណ្តែតអារម្មណ៍អស់មួយសន្ទុះ នៅតាមរលកសំលេង លើកដាក់រលាក់ញាក់ញ័ររបស់សិស្សវិទ្យាល័យ ហើយវាចាភ្លាមឡើង នៅពេលចំរៀងចប់ -

-«ព្រះអើ! បងច្រៀងពិរោះប៉ុណ្ណឹងហើយ ម៉េចក៏ចាំបាច់ឱ្យ គេច្រៀងជំង្គសទៀត ! ហើយទំនុកបទនេះថ្លែងចំរឿងយើងទាំងពីរ តែម្ដង បងចំជាប៉ិនប្រសប់មែន !...»

« តែបងច្រៀងពិរោះ ឬប៉ិនប្រសប់នេះ សំរាប់តែអូនរំដួល ម្នាក់ប៉ុណ្ណោះ !... ឥឡូវ និយាយគ្នាសិន បើបងបង្ហាត់ច្រៀង តើ អូនបានអ្វីឱ្យបងជារង្វាន់ ?...»

រំដួលព្រែកហ្លួង ហេតុតែមានមិត្តស្រឡាញ់គេលើសលប់ ក៏ភ្លេច កេរ្តិ៍ខ្មាស់អស់រលីង ហើយហុចផ្ទាល់ទៅឱ្យយុវបុរស វាចាដោយធ្វើ


ភ្នែកព្រិមៗថា+

-«អូនគ្មានអ្វីឱ្យបងទេ មានតែ.... เละใช้ !.... សុផល ហាក់ដូចជារង់ចាំក៏កាសនេះយូរហើយ ក៏ចាប់ក្រសោប អោបថើបនាងភ្លាម ហើយថើបតាំងពីកញ្ចឹងក គុម្ពត្រចៀក បបូរ មាត់ ត្រាតែធ្វើឱ្យបូជាស្រស់ខ្ចី ព្រឺព្រួចស្ទើរផុតវិញ្ញាណ ។

មួយសន្ទុះ ទើបនាងប្របេះដៃបុរសចេញ ហើយថ្ងូរអណ្តំ + «...បង ! បានហើយ.... ប្រយ័ត្នគេឃើញ !... អីក៏រហ័ស ម៉្លេះ មិនទាន់ចូលដណ្តឹងខ្ញុំផង... ធ្វើអីចឹងត្រែង... មិនសម ! »

សុផល នៅតែប្រទៀលច្រមុះ លើថ្ពាល់ដ៏រលោងរបស់ឆោមវី មិនទាន់ដកចេញភ្លាមៗឡើយ ដោយរលាស់បបូរមាត់បណ្តើរ

-«បងមុខជាចូលដណ្តឹងឆាប់ៗនេះហើយ អូនកុំបារម្ភ!.... ហើយពេលនេះគ្មានអ្នកណាឃើញទេ...! បងរបស់អូនក៏គាត់ពេញចិត្ត ឱ្យបងបង្ហាត់ចម្រៀងអូនដែរ !...»

ក្រមុំជនបទ មុខក្រហមព្រៀង។ ដោយអារម្មណ៍រំភើបស្រើប សៀវ ព្រោះទើបបានត្រូវប្រុសកម្លោះអោបរឹតជាលើកដំបូង

-«គាត់ឱ្យតែបង្ហាត់ច្រៀងទេតើ !.... មិនមែនឱ្យបង្គามี... มี... ចឹង... 18 !.....

សុផល ដកច្រមុះចេញ ហើយធ្វើបូកជាចៀកងបន្តិច

«ចុះក្នុងសំបុត្រអូនថា ព្រមស្រឡាញ់បងនោះ គ្រាន់តែ ប៉ុណ្ណឹង មានទាស់ខុសអី ឬមួយអូនមានត្តបញ្ចាំចិត្តរួចហើយ ?..» ឃើញអាការៈមាយារបស់យុវបុរស បូផាស្រស់ខ្លីក៏ប្រញាប់ឆ្លើយ។


កាត់ភ្លាម +

~* អូនគ្មានគូកំណាន់បញ្ចាំចិត្តឯណាទេ បើទុកជាមានគេស្តី

ដណ្តឹងអូនមុន ក៏អូនមិនព្រមដែរ ព្រោះអូនស្រឡាញ់តែបងម្នាក់! >>>

- បើស្រឡាញ់តែបង ចុះគ្រាន់តែប៉ុណ្ណឹង អ៊ីក៏កំណាញ់ម៉្លេះ

បងមិនទាន់ធ្វើអ្វី ឱ្យហួសឯណា !...>>

យុវបុរសធ្វើជាញញឹមវិញ ហើយចាប់បន្លឺសាជាថ្មី

-«អីចឹងទៅស្តាប់ឃ្លាម្ដង។ ហើយអូនទាំ

ច្រៀងតាមបង !...>>

• ឆោមនារីងក់ក្បាលដោយអារម្មណ៍អន្ទះសា ព្រោះនៅពេលដែល សុផលព្រៀងមួយឃ្លា។ ដើម្បីឱ្យនាងច្រៀងតាម ដៃម្ខាងរបស់គេ ដែលសល់ពីកាត់ក្រដាស់ចំរៀងនោះ រស់រវើកឡើងទៀត ។ បានចាប់ផ្តើមមានសកម្មភាព

សុផល ហាក់ដូចជាយល់ថា ពេលនេះមិនត្រូវបណ្តោយឱ្យរស ជាតិជីវិតយុវវ័យរបស់គេ រំលងចោលទៅដោយគ្មានប្រយោជន៍នោះ ឡើយ ព្រោះវាទុកដូចជាឧិកាសល្អបំផុត ដែលត្រូវតែគេសាកលឈូង បំពេញអារម្មណ៍ត្រេកត្រអាលពីធម្មជាតិរបស់គេ ដែលពីយូរណាស់ មកហើយ គេមិនធ្លាប់ជួបប្រទះសោះនោះ ។

ចំណែកបុត្រីមឹងនួន ហេតុតែស្រឡាញ់គេពេក ក៏នឹกลายเគេខឹង ម្តងនេះ ទោះបីជាប្រុសកម្លោះប្រើដៃរាវច្របាច់អ្វីក៏ដោយ នាងសម្ងំ ស្ងៀមមិនហ៊ានរើបំរះឡើយ ។ ឃើញស្រីតូចនៅស្ងៀម ប្រៀបដូចជា កូនកណ្តុរសម្ងំនៅក្រោមក្រញ៉ាំជើងខ្លែង សុផលកាន់តែបានចិត្ត ។


ទន្ទឹមនឹងមាត់ច្រៀងយឺតៗ ឱ្យនាងច្រៀងតាម គេក៏រាវច្របាច់សុដន់ ក៏ក្រពុំរបស់នាងពីក្រៅអាវស្ទើរ

មិនអស់ចិត្តក៏លូក

រាវចូលទៅច្របាច់ក្នុងអាវទ្រនាប់ទៀត ធ្វើឱ្យយុវនារីកាន់តែសៀវ

ស្រើប ស្ទើរស្ទះខ្យល់ដកដង្ហើម ។

មាត់នាងដែលច្រៀងតាមទំនុករបស់ប្រុសកម្លោះនោះ បានច្បាស់

តែហេមុនដំបូងប៉ុណ្ណោះ ក្រោយដែលត្រូវបុរសប្រើដៃរាវច្របាច់

តែខ្លាំង chíលងកើត គឺបានត្រឹមតែធ្វើ មាត់ម្ហូប។ ដូចត្រីកំភ្លាញឡើងយកទឹកតែប៉ុណ្ណោះ ឯភ្នែកក៏ស៊ីរួច មនុស្សត្រូវថ្នាំសណ្តំជិតដេកលក់ ។

ក្រោមជំនោរខ្យល់ នៅចុងចំការក្រូចពេលអសៀល រំដួលត្រូវ ម្រាមដៃប្រុសកម្លោះ លូករាវរហូតមកដល់ក្បាលពោះ និងបង្គសចុះ មកដល់ជ្រលងសេកមាស ដែលអមដោយជួរភ្នំ លាតសន្ធឹងចាំង លង្វែកព្រៃដីទួលទំនាប ដុះរៀងរាបដោយស្មៅចិញ្ចៀនបន់ស្ងួតល្វើយ។

នៅពេលនោះ គេហាក់ដូចជាលែងឮឆោមនារីថាតាមពាក្យចំទុក ទៀតហើយ គឺនាងប្រែជាថ្ងូរអណ្តំដូចក្រាបទេទៅវិញ រហូតដល់របូតដៃ ជ្រុះក្រដាស់ចំរៀងទៅអី ។ ឯសុផលកាន់តែរាងព្រហើន ក៏សង្កត់ ផ្តួលខ្លួននាងទៅលើរនាបរានឫស្សី ដើម្បីត្រៀមបើករណសិរ្សភ្ញីវាយ លុកសមរភូមិក្តៅ ។

ប៉ុន្តែ នៅពេលដែលបុត្រីមឹងនួន ត្រូវរលកតណ្ហាបោកបក់ស្ទើរ លិចបាត់នៅក្នុងមហាសមុទ្ររាគីនោះ ស្រាប់តែមានផ្លែម្តងជ្រុះលើបន្ទះ ស័ង្កសីមួយបន្ទះ ដែលប្រក់នៅចុងខ្ទម ឮសូរទាំង ! ដូចស្នូរកាំភ្លើង

ផ្ទុះ ធ្វើឱ្យឆោមទេវិភ្ញាក់ក្រញ៉ាង ប្រមូលស្មារតីឡើងវិញ ហើយច្រាន ទ្រូងយុវជនចេញយ៉ាងរហ័ស +

-«ឈប់សិន !... ធើអី...អ៊ីចឹងទេ ប្រយ័ត្នបងខ្ញុំឃើញ! »

ថាហើយ នាងក៏ស្ទុះក្រោកអង្គុយភ្លាម ដោយរៀបចំសំពត់អាវ ឱ្យមានរបៀបរៀបរយឡើងវិញ =

--មួយ ខ្ញុំខំតែភ័យ !... ស្មានតែអ្នកណាមកចាញ់អី ! លោះ ព្រលឹងអស់រលឹង !... ចុះបងភ័យទេ ?...»

សុផល បន្ធូរដង្ហើមបន្តិច ទើបពោលកំឡាចិត្ត + -«ភ័យអី !... បើបងធ្លាប់ដឹងច្រើនដងមកហើយ គ្រាន់តែ មានការសោកស្តាយ.....!»

ឆោមកល្យាណី សម្លក់ប្រុសកម្លោះដោយខ្នាញ់ + -«អស់បានចេះច្រៀងហើយ..... រវល់តែ...! >>>

ម្តងនេះ សុផលប្រាស់ខ្នងដេកទៅលើរនាបវិញ ហើយទាញខ្លួន ឆោមនារីឱ្យដេកនៅក្បែរ ដោយពោលបណ្តើរ + ...រៀនច្រៀងដេកក៏បានដែរ មិនបាច់អង្គុយទេ នាំតែពិបាក មើលអ្វីជ្រុះមិនឃើញ !....

ដោយពិតនោះ រំដួលមិនត្រឹមតែស្រឡាញ់តេជុល និងខ្លាចគេ ខឹងប៉ុណ្ណោះទេ ថែមទាំងនាងចង់ឱ្យគេបបោសអង្អែលដែរ ។ ថ្វីបើ នាងបានដឹងអស់ពីក្រិត្យច្បាប់ស្រី និងវិន័យប្រពៃណីខ្មែរ ប៉ុន្តែច្បាប់ ធម្មជាតិមានថាមពលខ្លាំងជាង ។ ពេលដែលនាងស្រឡាញ់គេលើស លប់យ៉ាងនេះហើយ នាងពិតជាចង់ដឹង តើរសជាតិស្នេហានោះ វា


ដូចពាក្យគេនិយាយមែន ឬមិនមែ8... ? តើបណ្ដោយខ្លួន ឱ្យគេសាកល្បងឱ្យស្រេចនៅពេលនោះ ឬយ៉ាងណា? ឬមួយក៏បាន សុខតែមួយភ្លែត មានផលវិបាកទៅថ្ងៃក្រោយ ? ។

នៅពេលដែល បូផានងស្ទឹងរំពឹងគិតមិនដាក់ស្រេច ប្រៀបដូច ទូកនៅកណ្តាលទន្លេនេះ ស្រាប់តែសុផលចាប់ក្រសោមមរាមថើបនាង សាជាថ្មី ដោយយកដើមទ្រូងទ្រោបសង្កត់ពីលើនាងចាប់ ។

ឆោមនិមល ព្យាយាមរើបំរះតិចៗ ក្នុងចិត្ត ហើយខំវាចា + ព្រោះមិនទាន់ច្បាស់លាស់

-«បងសុផល... កុំធ្វើអីចឹង !...>>

ប្រុសកម្លោះ មិនស្លាប់ក៏ចាប់ច្របាច់ដោះនាងទៀត ហើយសើយ

សំពត់នាងយឺតៗ ដោយខ្សឹបដាក់ត្រចៀកនាងទៀតចា -«រំដួល បងស្រឡាញ់អូនណាស់ ! ចុះអ្នកអានស្រឡាញ់បង

10 ?...»

យុវនារី ខំឆ្លើយមកវិញដោយរំភើបចិត្ត +

- បើអូនមិនស្រឡាញ់ មិនមែនអ្នកឱ្យបងអោបរិតយ៉ាងនេះ: 18!»

-« ពេលនេះ បងទ្រាំនឹងសម្រស់អូនមិន051ទេ នៅឱ្យស្ងៀម កុំរើបំរះណាំ បងនឹងនាំអូន... ឡើងស្ថានសួគ៌ ដែលជាសេចក្តីសុខ ពិតរបស់ជីវិតមនុស្សលោកត្រូវការ !...»

- អូនចង់បានសេចក្តីសុខជាមួយបងណាស់ !... ប៉ុន្តែអូន

 !...... ...ថា រួចហើយ មុខជាមានកូន បើមានកូន ម្តាយអូនគាត់ពិបាកចិត្តស្លាប់ហើយ !.. បងកុំអាល ដឹង !

អូនកុំភ័យ...! ផ្ទះបងលក់ថ្នាំពេទ្យ !... មានថ្នាំគ្រប់ !.... ថ្នាំទប់មិនឱ្យមានកូន ក៏មានដែរ... អូនកុំភ័យ !... ចាំត្រឡប់ទៅ វិញ បងនឹងឱ្យអូនលេប !.... នៅឱ្យស្ងៀមណា !...>>

«បង ! និយាយយ៉ាងនេះ អូន... ដូចជាវង្វេងវង្វាន់អស់ ហើយ !... បង !... Ub !...

នៅពេលដែលរំដួលខំប្រកែកយ៉ាងស្រាលៗនោះ ដៃរបស់សុផល បានលូកដល់ខោស្លីបរបស់នាងទៅហើយ គេច្របាច់ញីអង្អែលចូល ពោធិមួយសន្ទុះ ទើបទាញខោនោះចុះក្រោមយ៉ាងរហ័ស !....

ប៉ុន្តែ នៅពេលដែលតួឯកល្ខោនរឿងស្ទឹងសម្ងាត់ រៀបនឹងសំរេច បំណងដ៏ស្រេកឃ្លាននោះ ស្រាប់តែឮសូរសម្លេងនាងឡើង លាន់ឮមក

ពីចម្ងាយ +

-រំដួល !... អ៊ុ... រំដួល...! ល្ងាច ល្មមត្រឡប់ទៅវិញ ហើយ..!...បងប្រញាប់ទៅស្នាក់ពួកបន្លែ...ផង !....

គ្រាន់តែឮសម្លេងនាងឡើង រំដួលក៏ភ្ញាក់កន្ត្រាក់ស្លុតចិត្ត ខំស្រវារ ទាញខោស្លីបមកស្លៀកវិញ ធ្វើឱ្យសុផលរាងខកចិត្តជាខ្លាំង ហើយ រំសាយចេញពីគ្នាភ្លាម ។......

...ស្នេហាកញ្ចក់កណ្តៀត នៅក្នុងខ្ទមចុងចំការក្រូចអន្លង់វិល មិនបានបង្កើតអនុសារប្លែមត្រជាក់ ឱ្យបេះដូងយុវវ័យទាំងតូចប់ចុង ចប់ដើមឡើយ ប៉ុន្តែគេខំទប់ចិត្តយ៉ាងនឹងនរ នៅពេលវិលត្រឡប់មក ផ្ទះវិញ ដោយបានសម្ងំលាក់ក្នុងបេះដូងយ៉ាងសម្ងាត់រៀងខ្លួន មិនឱ្យ អ្នកណាដឹងទាល់តែសោះ ។


ចាប់ពីថ្ងៃនោះមក ប្រមាណមួយអាទិត្យ សុផលមិនដែលចុះមក មុជទឹកដូចមុនទៀតទេ ។ ប្រហែលគេរៀនខ្មាស់រំដួល ឬមួយក៏ភ្នក់ ខ្លាញ់នឹងមាយា ព្រោះមិនបានសំរេចបំណងតណ្ហានោះក៏មិនដឹង ฯ ចំណែកបូផាព្រែកហ្លួងវិញ ទោះបីជាដឹងថា អំពើដែលសុផលធ្វើទាំង ប៉ុន្មានមកលើនាង កន្លងមកថ្មីៗនេះ ជាការខុសឆ្គងចំពោះសីលធម៌ ប្រពៃណីខ្មែរក៏ដោយ ក៏នាងមិនហ៊ានបន្ទោសគេធ្ងន់ធ្ងរដែរ ព្រោះ នាងខ្លាចគេមិនស្រឡាញ់វិញ ។

ទោះបីយ៉ាងនេះក្តី កម្លោះក្រមុំទាំងពីរនៅតែលួចផ្ញើសំបុត្រចុះ ឡើង តាមរយៈនាងសំ ដើម្បីថែរក្សាពន្លកស្នេហាយុវវ័យនោះ មិន ឱ្យស្លោកស្រពោនទៅវិញបានឡើយ ។

ជួនជាពេលដែលស្រស់ស្រីកំពុងតែនឹកព្រួច។ តួចគិតទៅដល់ សិស្សវិទ្យាល័យព្រះមុនីវង្សនោះ ថ្ងៃនេះពេលដែលបងស្រីនាងទៅ លក់ដូរផុត នាងឃើញព្រិន្ទបាលឯកចំណាន ជិះសេះមកឈប់ទៅ ក្រោមដើមអំពិលត្រើយម្ខាង ហើយដើរឆ្លងស្ពានមករកជួបនាងទៀត។ ចំណាន មកពេលនេះ គឺអកផ្តល់ដំណឹងថា មេចោរត្រឡៃដែល តាំងខ្លួនជាមេឥស្សរៈស្នេហាជាតិនោះ បានសុំចុះចូលសារភាពហើយ តែមិនចូលមកតាមអង្គភាពទ័ពគេទេ គឺចូលទៅតាមរយៈរដ្ឋអំណាច ស្រុកសង្កែនោវិញ ។

ចំណាន បានបញ្ជាក់បន្ថែមថា តាមមើលទៅអាត្រឡៃ ប្រហែល នឹងចូលមកដណ្ដឹងនាងក្នុងពេលឆាប់ៗ ដូច្នេះគេមិនអាចបង្អង់បាន ទេ គេត្រូវតែរៀបចំមកស្ដីដណ្ដឹងនាងឱ្យបានមុននាយតម្លៃនោះ សូម

នាងទទួលពាក្យគេកុំប្រកែកឱ្យសោះ ! 1

ក្រោយដែលបានទទួលពត៌មានដូច្នោះ រំដួលមានក្តីបារម្ភជាខ្លាំង ទើបនិយាយយ៉ាងខ្លីថា+

«ខ្ញុំថា សុំកាន់ទុក្ខឪពុកខ្ញុំបានបីខែសិន ម៉េចក៏លោកប្រញាប់ ម៉្លេះ ?...»

ព្រិន្ទបាលឯក ឆ្លើយកាត់

-«មិនប្រញាប់...មិនបានទេ !... ព្រោះមានគេចង់ប្រជែង! >>> ពោលតែត្រឹមណេះ នាយទាហាននេះក៏ត្រឡប់ទៅវិញយ៉ាង លឿន រកតែរំដួលនិយាយអ្វីទៀតក៏មិនទាន់ ។

ក្រោយនោះ បុត្រីមឹងនួនក៏សរសេរសំបុត្រមួយ ផ្ញើតាមនាងសំ ឱ្យយកទៅឱ្យសុផល ក្នុងន័យចង់ឱ្យសុផលមកជួបនាង ដើម្បីនិយាយ ពីរឿង សុំឱ្យគេចូលស្តីដណ្តឹងនាងក្នុងពេលឆាប់បំផុត ឱ្យបានមុន បុរសទាំងពីរ ដែលនាងមិនស្រឡាញ់នោះ ។

- ប៉ុន្តែ ពីរបីថ្ងៃកន្លងទៅ តាំងពីទឹកស្រកល្មមៗ រហូតស្រកដល់ ចាតស្ទឹង ក៏មិនឃើញសុផលចុះមករកនាងឡើយ សូម្បីតែសំបុត្រក៏ មិនឃើញតបត្រឡប់មកវិញដែរ ។

ស្ទឹងសង្កែ ពេលរដូវទឹកស្រកមែនទែន ទំហំផ្ទៃទឹកកាន់តែរួញ តូចទៅ នៅតែមួយប្រឡោះកណ្តាល សំរាប់ឱ្យពួកធ្វើដំណើរចុះឡើង ប៉ុណ្ណោះ តែមិនអាចចែវបានទេ គឺបានតែអុំនិងរុញ ព្រោះទីណាក៏

មើលឃើញតែវាលខ្សាច់រកេតរកួត ដែលពួកអ្នកនៅទូកទាំងប៉ុន្មាន

តែងនាំគ្នាលើកទឹកដាក់លើបង្គង ដើម្បីជួសជុលឬកោសលាបជ័រពរ

ពាសសាជាថ្មី ។

ក្នុងស្ថានភាពដូច្នេះ ពួកអ្នកចុះមកអុជទឹក ឬបោកគក់เขาអាវ តែងតែនាំគ្នានៅមុខនៅឯកណ្តាលវិញ មិនតែប៉ុណ្ណោះ គេតែងនាំគ្នា យកក្អម ឬថ្នាងទោះប្រហោង នៅកាយបង្កប់ក្នុងខ្សាច់ ដើម្បីព្រោះ ចំរាញ់យកទឹកត្រជាក់បរិសុទ្ធ សំរាប់ប្រើប្រាស់ផ្សេងៗទៀតផង ។

ជួនជាចៃដន្យ យប់នោះ នាងឡើងបានទៅស្នាក់ពួកឪឡឹក ដើម្បី ទិញទុកលក់ព្រឹក នៅឯមុខមន្ទីរពេទ្យខេត្តជាមួយកូនប្រុសច្បង តាំង ពីក្បាលព្រលប់ ទុកតែកូនពៅឱ្យនៅកំដរនាងរំដួល ក្នុងទូកដែល ថិតលើបង្គង ។

ប្រមាណជាម៉ោង ១០ យប់ស្ងាត់ជ្រៀប នៅក្នុងលង្វែកដងស្ទឹង នាងឡើងមិនទាន់ត្រឡប់មកវិញនៅឡើយ ។ ពេលនោះ នាងរំដួល ដេកមើលសៀវភៅរឿងព្រេងនិទាន នៅមិនឆ្ងាយពីកុមារភី ដែលទើប បិទសៀវភៅរៀនស្លាបហិមៗ បិទភ្នែកដេកសន្សឹមៗ ដោយអាការៈ ងោកងុយ ។

បន្តិចនោះ, ឮសូរដូចជាជើងមនុស្សដើរក្បែរទូក ហើយបោះរមួ ក្រដាសត្វចមួយទៅក្បែរចង្កៀងប្រេងកាត ។ រំដួលភ្ញាក់ព្រើត ចាប់ រមូក្រដាស់នេះលាតអានជាបន្ទាន់ ព្រោះនាងទឹកភ្នកសង្ស័យភ្លាមថា ពិតជារបស់សុផល +

រំដួល !... ប៉ុន្មានថ្ងៃនេះ បងរវល់ពេក មិនបានចុះមករក អូន !... អូនកុំខឹងអី !..... បងនៅតែនឹកដល់អូនជានិច្ច !

សូមអូនចុះទៅជួបបង នៅធំមាត់ទឹកកណ្តាលស្ទឹង ក្នុង ពេលឥឡូវនេះជាប្រញាប់ ដើម្បីបងចង់ប្រាប់អូនពីរឿងចូល ស្តីដណ្តឹង !!

កុំភ្លេច ! ឱ្យសោះ ! បងរង់ចាំ !

សុផល

គ្រាន់តែយល់អត្ថន័យ ក្នុងកូនសំបុត្រនេះពេលណា រំដួលក រំភើបត្រេកអរពន់ពេក ហើយប្រញាប់លបៗចុះពីពួកទៅភ្លាម ក្រោយ ដែលមើលទៅ ឃើញកុមារភីកំពុងដេកលក់ស៊ប់ ។

នាងបោះជំហានយ៉ាងលឿន ក្រោមស្រមោលព្រះច័ន្ទ ๑๒ เកើត លើផ្ទៃខ្សាច់សើមៗ បានទៅជួបនឹងយុវបុរសកំពូលស្នេហ៍ ដែលកំពុង ឈរចាំ នៅក្បែរទូកលាតមួយ ឋិតលើបង្គងអែបមាត់ទឹក ដែលចោល ទទេគ្មានមនុស្សនៅ ប្រៀបដូចជាជញ្ជាំងទាំង មិនឱ្យអ្នកណាឃើញ ឡើយ ។

បរិយាកាសរាត្រី មិនជាងគិតប៉ុន្មានទេ ព្រោះរស្មីព្រះច័ន្ទដែល ឆ្លុះស្រមោលទៅក្នុងខ្សែទឹក បានជះពន្លឺមកវិញ ធ្វើឱ្យកម្លោះក្រមុំទាំង ពីរ បានឃើញគ្នាច្បាស់ ហើយស្ទុះរត់រកគ្នាស្រវារអោបរិត កៀក ហើយ ទើបជញ្ជក់យ៉ាងត្រេកត្រអាលសូរឈាម ក្រោយពីបានដង្ហោយ ស្រែកហៅគ្នាតិចៗ តាំងពីចម្ងាយ +

-«រំដួល... អូន !.....

-«បង..... សុផល... អូន... នឹកបងណាស់ !...»


លុះអោបរិតគ្នាស្ទើររលាយសាច់មួយ អស់មួយសន្ទុះមក ទើប សុផលងើបមុខឡើង និយាយថា + -« បងក៏នឹកអូនណាស់ដែរ តែប៉ុន្មានថ្ងៃនេះ បងអង្វរឪពុក ម្តាយបងខ្លាំងណាស់ !... គីបីថ្ងៃទៀត គាត់ព្រមចូលស្តីដណ្តឹងអូន ហើយ !...»

រំដួល ថើបថ្ពាល់សង្សារបណ្តើរ ហើយបន្លឺដោយអររបรลุย +

-« !...អូនត្រេកអរណាស់បង !... ព្រោះអូនមិនចង់ឱ្យអ្នក ដទៃចូលមកស្តីដណ្តឹងអូនមុនបងទេ !...»

នៅក្នុងរង្វង់ដៃចាក់សេះដដែល សុផលនិយាយហាក់ដូចជា អន្ទះអង្វែងខ្លាំងណាស់ +

-«អូនកុំភ័យ !.. បងថាម៉េច គឺអ៊ីចឹងហើយ !.. អូនរំដួល តើអូនភ្លេចរឿងនៅខ្ទមចុងចំការក្រូចនោះហើយនៅ?....

មាណវិតបដោយរំភើបចិត្ត +

-«...មិនទាន់ភ្លេចទេបង!...» យុវបុរស ខ្សឹបដាក់ត្រចៀកនាងទៀតថា + «...បើមិនទាន់ភ្លេច !... เละใช้ !... បងយកថ្នាំការពារនេះ មកឱ្យអូន !... កាលណារួចហើយត្រឡប់ទៅវិញ អូនលេបចុះការពារ ប៉ុន្មានដងក៏មិនមានកូនដែរ អូនកុំភ័យ !!...>>

រំដួល ទទួលយកកញ្ចប់ថ្នាំតូចទៅដាក់ក្នុងហោចៅអាវ ប្រុងនឹង ហារមាត់និយាយអ្វីបន្ថែមទៀត។ ប៉ុន្តែ និយាយមិនទាន់ផង សុផល ក៏ចាប់ផ្តួលនាងភ្លាម ទៅលើភួយដែលក្រាលលើខ្សាច់ ត្រៀមរួចជាស្រេច

ពេលនោះ ទោះជាបុត្រីមឹងខ្លួន ចង់ការពារព្រហ្មចារីយ៍ ដែល មានតម្លៃស្មើជីវិត ឱ្យបានល្អបរិសុទ្ធសំរាប់ដល់ពេលរៀបមង្គលការ យ៉ាងណាក៏ដោយ ក៏នាងគ្មានលទ្ធភាពនឹងរារាំងដែរ ព្រោះពេលនោះ អាការៈរបស់សុផល មិនខុសពីព្រាននារីប៉ុន្មានចេ ហើយគួបផ្សំខ្លួន នាងក៏ត្រេកត្រអាល ពុះកញ្ជ្រោលរោលរាលដោយភ្លើងតណ្ហាខ្លាំងក្លា មិនអាចទប់ចិត្តបានផងនោះ នាងក៏បណ្តោយខ្លួនឱ្យសុផល ធ្វើអ្វីតាម ចំណង់ចិត្ត ។

នៅក្នុងជ្រលងដងស្ទឹងដ៏សែនស្ងាត់ ស្ដេចនាគចម្លែកមួយដ៏មាន រោមស្រម៉ូវ បានលូនចូលសន្សឹមៗ... រហូតទៅដល់កណ្តាលកោះ កេរ្តិ៍ទេពនិម្មិត បង្កើតជាព្យុះភ្លៀងបោកបក់រលកផ្ទប់ច្រាំង ហើយ ស្រូបឆក់យកព្រលឹងធីតាម្ចាស់កោះកែវ ឱ្យហោះអណ្តែតត្រសែត..... រហូតទៅដល់ឋានសួគ៌ ៧ជាន់ ដែលជាទីបញ្ចប់នៃសុបិនតាមកិលេស ងឹតក្កលាហល ។

គ្រានោះ ក្រៅតែពីជំនោរខ្យល់ពេលរាត្រី និងខ្សែទឹកសម្ងាត់នៃ ដងស្ទឹងសង្កែ ប្រហែលជាគ្មានអ្នកណាដឹងពីវាសនារបស់បូផាព្រែក ហ្លួង ដែលកន្លងមកធ្លាប់មានគេកោតសរសើរស្ទើរគ្រប់មាត់ថា ជា កុលធីតាប្រកបដោយគន្លងធម៌ល្អប្រពៃនោះ ត្រូវធ្លាក់ក្នុងចង្កូមត្រចាក់ ខាំទំពាររបស់កម្លោះចិត្តព្រើល ដល់កំរិតណាទេ ។ គេគ្មានឮអ្វីក្រៅ តែពីដង្ហើមថ្ងូរអណ្តំរបស់នាង និងសម្លេងអង្វរខ្សាវៗ នៅក្បែរត្រចៀក បុរសថា +


-«បងសុផល !... អ្វីៗអូនបានប្រគល់ជូនបងហើយ សូមបង កុំបំភ្លេចអូនឱ្យសោះ !..»

យុវបុរស ដែលទើបបានស្កប់ស្កល់ស្រងល់ក្នុងចិត្តនោះ ចុងអណ្តាតលិទ្ធគុម្ពត្រចៀកនាងស្រាលៗ ព្រមដោយពាក្យលួងលោម ដ៏ល្ហែមត្រជាក់ថា

-« ជាតិនេះស៊ូក្ស័យដើម្បីស្រីរតន៍ សូមស្ទឹងសម្ងាត់ជួយកត់វាថា ខ្ទមអន្លង់វិលកុំមន្ទិលថា បងជាភូមរាក្បត់ផ្កាសោះឡើយ !..»

រំដួល ដែលទើបងើបពីសន្លប់កណ្តាលព្យុះតណ្ហានោះ កាលបើឮ ពាក្យន៍ប្លែមល្ហែមនេះទៀត នាងស្ទើរតែមិនដាច់ចិត្តក្រោកចេញពី ក្រោមលង្វែកទ្រូងប្រុសស្នេហ៍ពេលនោះឡើយ ប៉ុន្តែជួនជានៅគាត់ កំពង់ត្រើយម្ខាង មិនថាឆ្ងាយប៉ុន្មាន អានស្រមោលមនុស្សចុះមកអុជ ទឹក សុផលនិងរំដួលខ្លាចគេឃើញ ក៏ម្នីម្នាប្រឡោះដៃចេញពីគ្នាភ្លាម ប៉ុន្តែមុននឹងបែកទៅ រំដួលទៀតអង្វរប្រុសកម្លោះទៀតថា

-«បងសុផល... កុំភ្លេច ! អ្នក........សោះ !...» សុផល អោនថើបសង្សារជាត្រាបង្ហើយ +

-«បទចំរៀងស្ទឹងសម្ងាត់ បញ្ជាក់ប្រាប់អូនហើយតើ អ្នកint ភ័យអីទៀត?...>>

...យប់នោះ ថាយប់ដ៏មានរសជាតិបំផុតសំរាប់ជីវិតជាស្រីក្រមុំ របស់នាងរំដួល ដែលធ្វើឱ្យនាងយល់សប្តិឆ្នេរហូតទល់ភ្លឺ.... ។



រឿងស្ទឹងសម្ងាត់ភាគ៥៖វាចាដួងចិត្ត

អ្នកទស្សនា: Views

 


រឿងស្ទឹងសម្ងាត់ភាគ៥៖វាចាដួងចិត្ត

ទោះបីយ៉ាងណាក៏ដោយ ក៏បុរសដែលចោមរោមស្រឡាញ់នាង ទាំងប៉ុន្មាននៅឯឃុំព្រែកហ្លួង គឺថិតនៅក្រៅខ្សែភ្នែករបស់នាងទាំង អស់ ។ រីឯបុរសដែលឋិតក្នុងក្តីស្រមៃរបស់នាងវិញនោះ គឺមានតែ កម្លោះសុផលប៉ុណ្ណោះ ទោះបីជាមកទល់ពេលនេះ នាងមិនទាន់បាន ដឹងចិត្តគេយ៉ាងណាក៍ដោយ ។

ប៉ុន្តែ ក្នុងយប់ដែលនាងបានទៅមើលល្ខោន នាងបានកត់ សំគាល់ឃើញថា យុវជននេះពិតប្រាកដជាស្រឡាញ់នាងមែន ព្រោះ អាកប្បកិរិយាទាំងប៉ុន្មាន ដែលគេសំដែងមកលើនាង ដូចជានៅ ពេលដែលនាងទៅដល់ក្លោងទ្វារចូលនៃវិទ្យាល័យ ជាមួយនាងឡើងជា បង ដោយមានក្មួយប្រុសនាងទាំងពីរ និងនាងសំអមដំណើរជូនទៅ ផងនោះ សុផលដែលមិនទាន់ដល់ពេលសំដែង បានមកឈរចាំ ស្វាគមន៍រាក់ទាក់ទទួលនាង ហើយពោលតិចៗដោយក្តីរំភើរើកយាយ មកក្បែរត្រចៀកនាងថា

-«យប់នេះ ដួងតារានៃក្តីសង្ឃឹម បានរះតាំងពីក្បាលល្ងាច


អ្វីៗពិតជាត្រូវរស់ស្រស់បំព្រង នៅក្នុងបេះដូងរបស់តួឯកប្រុសនៃរឿង ស្ទឹងសម្ងាត់នេះហើយ !....มาหานะ

សំដីដែលប្រកបដោយអត្ថន័យ ដ៏ប្លែមល្ហែមត្រជាក់របស់យុវ បុរសដ៏ប៉ិនប្រសប់នោះ មិនត្រឹមតែធ្វើឱ្យបេះដូងក៏ក្មេងខ្ចីរបស់បូផា ព្រែកហ្លួង កំរើករញ្ជួយលំអងចងស្រទាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យ នាងឡើង រំពឹងយល់បានភ្លាមថា យុវបុរសនោះពិតជាមានចិត្តប្រតិព័ទ្ធ មកលើប្អូនជីដូនមួយរបស់នាងហើយ ។

ប៉ុន្តែ ស្រីមេម៉ាយនេះ ហាក់ដូចជាគ្មានប្រតិកម្មអ្វីប្រឆាំងរាំងរា នឹងទំនាក់ទំនងរវាងកម្លោះក្រមុំនេះឡើយ ផ្ទុយទៅវិញនាងកាន់តែ មានកំសួលចិត្តត្រេកអរនៅវិញទេ បើពិតជាសុផលស្រឡាញ់ប្អូននាង មែននោះ រោង

ព្រោះ ទោះបីជាមិនចាំបាច់នាងសំប្រាប់ ក៏នាងបានដឹងជាយូរ

មកហើយថា ថៅកែហាងលក់ថ្នាំពេទ្យស្ទឹងសង្កែនោះមានកូនប្រុស តែមួយ មានសម្បត្តិទ្រព្យច្រើន ហើយកូនក៏រៀនបានខ្ពស់ទៀត ស្រី ក្រមុំណាក៏ប្រាថ្នាចង់រៀបការជាមួយប្រុសកម្លោះនេះដែរ ។ ពេលនោះ សុផលមិនត្រឹមតែរាក់ចាក់ទទួលនៅមាត់ខ្លោងទ្វារ ចូលប៉ុណ្ណោះទេ គឺគេបានស្ទុះស្ទារឆ្វេងស្តាំ នាំនាងរំដួលនិងបងប្អូន ទៅរកកន្លែងអង្គុយដោយស្រួល ហាក់ដូចពួកនាងជាភ្ញៀវមានកិត្តិយស មិនពិបាកឈរមើលរោយជើង ដូចអ្នកខ្លះនោះឡើយ ។

កាយវិការយកចិត្តទុកដាក់របស់ប្រុសកម្លោះ ធ្វើឱ្យយុវនារំសក់ ផ្កាផ្លូវកក់ក្នុងចិត្តជាខ្លាំង រហូតដល់ពេលគេឡើងចៅសំដែងលើ

ឆាកទៀត ក៏សុផលនៅតែលួចឆ្លៀតចោលកន្ទុយភ្នែកមករកនាងស្ទើរ គ្រប់ពេលវេលាទាំងអស់ ធ្វើឱ្យបូជាព្រែកហ្លួង មិនសូវដឹងសាច់រឿង ប៉ុន្មានឡើយ ដោយរវល់តែតាមសំលឹងមើលកាយវិការដើរចុះឡើង របស់ប្រុសកម្លោះ គ្រប់អង្ហើមចេញចូល ។

ល្ខោនរឿងស្ទឹងសម្ងាត់ បានទាបស្រូបយកដួងព្រលឹងរបស់បុត្រី មីងនួន ឱ្យអណ្តែតត្រសែតនៅក្នុងភពផែនដែនវិប្បយោគមួយ អស់ រយៈពេលពីរម៉ោង តាមរលកចំរៀងភ្លេងជីវិតដ៏សែនពិរោះ កម្លោះតួឯកបានបង្ហើរសំនៀងបណ្ឌិតបណ្តៀងមករកនាង កាន់តែព្រឺព្រួចជាងពេលណាទាំងអស់ ។ ដែល ធ្វើឱ្យនាង

យប់នោះ រំដួលព្រែកហ្លួងនីទ្រាពោរពេញដោយចិត្តសុខភិរម្យ ពន់ប្រមាណ ដោយអ្វីៗដែលកូនកម្លោះអ្នកលក់ថ្នាំពេទ្យសំដែងលើ ឆាក និងសំដែងមកកាន់នាងទាំងប៉ុន្មាន បានសណ្ឋិតគិតចូលទៅក្នុង សុបិននាងរៀងរហូតមើសភ្លឺ ។

.....នៃនៅវេលាម៉ោង ៥ល្ងាច សុផលបានចុះមកមុជទឹកនៅក្បែរ ពួកនាងឡើង ហើយបានដើរសរសៀរនៅខាងក្រោយពួក ឃើញស្រស់ កញ្ញាកំពុងដាំសួរ ក៏សួរថា

- បងស្រីអ្នកនាង មិននៅចេដ្ឋី ?...»

រំដួល តបដោយប្លែមត្រជាក់ +

-«គាត់នៅស្នាក់ពួកឪឡឹក បងសួររកគាត់មានការអី ?...» នៅឯព្រែកមហាទេពបាត់ទេរហើយ

-«tus !... ខ្ញុំចង់មកសូមទោសគាត់ ក្រោយពេលដែល


ល្ខោនចប់ហើយ ខ្ញុំមិនបានចេញមកជូនដំណើរ ត្រឡប់មកវិញ ! ព្រោះអ្នកដឹកនាំរឿងល្ខោន ដល់ប្រមូលប្រជុំត្តសំដែងទាំងអស់..... ម៉្លោះហើយខ្ញុំរំលៀកខ្លួនមកមិនរួច !...

ឆោមទេពី បង្ហើរខ្សែញញឹមតបទៅវិញព្រមដោយសំនៀង :

-*.... !... មិនបាច់មកសូមទោសអីទេ បងគ្មានខុសឆ្គងអីទេ ការពិត បងបានជួយសម្រួលពួកខ្ញុំច្រើនណាស់ហើយ ពេលដែលនៅ មើលល្ខោនយប់ម្សិលម៉ិញនេះ?...»

សិស្សវិទ្យាល័យ ខំប្រឹងចំអើតខ្លួនឱ្យខ្ពស់ពីទឹកសួរមកទៀត + -« និយាយអីចឹង ល្ខោនយប់ម៉ិញនេះ យ៉ាងម៉េចដែរ ?... រៀន... រីងខ្លួនអស់ហើយ សឹងតែលេងមិនកើត មិនដឹងជាអ្នកនាង សើច ពេបមាត់យ៉ាងណាទេ!...»

រំដួល វាចារបៀបមាយា + -«បើដឹងថារឹងខ្លួន ចង់លេងមិនកើត ម៉េចក៏ខំអឆ្លងបបួល ហៅខ្ញុំឱ្យទៅមើលធើអី ?....

-«មែន !.. ខ្ញុំគិតខុស !... តែមិនដឹងជាយ៉ាងម៉េច បានថា បណ្តាលឱ្យខ្ញុំ ចង់តែហៅអ្នកនាងឱ្យទៅមើល ?... តែការពិត ខ្ញុំ ទើបយល់ច្បាស់នៅពេលនេះថា អ្នកនាងគឺជាកម្លាំងចិត្តដ៏ធំធេង ណាស់ សំរាប់ជំរុញឱ្យខ្ញុំសំបែងបានល្អជាងពេលណាទាំងអស់!...»

ឆោមទេពី តបពោរពេញដោយគំនួចចិត្ត

--កុំនិយាយអីចឹង ការពិតបងសំដែងបានល្អតាមសមត្ថភាព របស់បងទេតើ !... គិតទៅគួរឱ្យអាណិតតួប្រុសដល់ហើយ មិនគួរ

តួស្រីក្បត់ចិត្តទៅមានថ្មីទៀត ធ្វើឱ្យច្ចប្រុសយំសោកបោកខ្លួននៅមាត់ ស្ទឹង រហូតដល់ស្លាប់ខ្លួនយ៉ាងនោះសោះ ស្រីអីក៏ដាច់មេត្តយ៉ាង ហ្នឹង ?...»

សុផល ចងចិញ្ចើមបន្តិចទៀត +

«អ៊ីចឹង អ្នកនាងអាណិតតួប្រុសនោះខ្លាំងណាស់មែនទេ !... អ្នកនាងមានស្រក់ទឹកភ្នែកទេ ពេលដែលខ្ញុំឈរច្រៀងកំសត់នៅមាត់ ស្ទឹងនោះ ?....

-« ចេះនិយាយអីចឹង អ្នកណាដែលស្រណោះអាណិត ហើយ មិនស្រក់ទឹកភ្នែកនោះ ?...»

-«បើអ្នកនាងជាតួអង្គស្រីនោះវិញ ប្រហែលមិនធ្វើបាបតួប្រុស ឱ្យគ្នាស្លោកស្រពោនដួងចិត្ត ដូចរឿងនោះទេ មែនទេ ?...»

រំដួល អោនមុខចុះ រួចទើបងើបនិយាយទៅទីផ្សេង +

-« ម៉េចក៏ចង់ឱ្យខ្ញុំឆ្លើយអីភ្លាមៗយ៉ាងនេះ តែខ្ញុំដែលអាណិតតួ ប្រុសនោះ មកពីឃើញបងឈរច្រៀង បទនោះកំសត់ពិរោះពេក !... ខ្ញុំចង់ចេះដល់ហើយ តើបទនោះឈ្មោះអីទៅ បងអាចបង្ហាត់ឱ្យខ្ញុំចេះ ច្រៀងផងបានទេ...? »

សុផល ខំឆ្លើយតបដោយញញឹមសូត

-« អ្នកនាងយល់ច្រឡំហើយ ខ្ញុំមិនចេះច្រៀងពិរោះដល់ ថ្នាក់ហ្នឹងទេ គឺមានគេច្រៀងពីក្នុងឆាកបន្ទរជំនួសខ្ញុំទេតើ ឯខ្ញុំគ្រាន់តែ បង្ហើបមាត់តិចៗប៉ុណ្ណោះ !...»

រំដួល ឮដូច្នេះនឹកចង់សើច +

-«គិតទៅតួអង្គប្រុសនេះ ចេះល្បិចបោកបញ្ឆោតផងហ្ន៎ ធ្វើឱ្យ ខ្ញុំខូចអារម្មណ៍ ខាតទឹកភ្នែកអស់មិនតិច!...»

សុផល ក៏តបដោយញញឹមសួតវិញដែរ + -« ហ្នឹងជាបច្ចេកទេសសិល្បៈណា អ្នកនាង តែសំរាប់បេះដូង របស់អ្នកដើរតួអង្គនោះវិញ ពិតជាស្មោះត្រង់មិនចេះបោកបញ្ឆោត.....

181

រំដួលក៏នឹកថា យុវជននេះ ពិតជាស្មោះត្រង់គួរឱ្យទុកចិត្តណាស់ ព្រោះដូចជារឿងច្រៀងសំដែងតួត្ត គេអាចនឹងអួតថា គេចេះច្រៀង ពិរោះបានមែន ដោយគ្មានខ្លាចនាងដឹងឡើយ ! ហេតុអ្វី គេបែរជា មកប្រាប់នាងតាមត្រង់ ដោយគ្មាននឹកអៀនខ្មាស់ដូច្នេះទៅវិញ ? ។

គិតរួច ទើបទេវីដងស្ទឹង បន្ទរនៅភ្លាមថា+ -«ទុកណាជាគេច្រៀងពីក្រោយឆាកក៏ដោយ ក៏តង់បងចេះចាំ បទនោះដែរ ! កត់ទំទុកវាឱ្យខ្ញុំរៀនច្រៀងផងបានទេ ព្រោះពាក្យ ពេចន៍នោះមានន័យពិរោះណាស់ បទនោះឈ្មោះថា ស្ទឹងសម្ងាត់មែន ទេបង?.....

សុផល ប្រញាប់ឆ្លើយដោយមិនលាក់

-« ត្រូវហើយ ពីបទដងស្ទឹងសម្ងាត់ ទំនុកច្រៀងខ្ញុំតែង ឯបទ ភ្លេងរបស់គេ ! មិនអីទេ បើអ្នកនាងពេញចិត្តបទនេះ ចាំស្អែកខ្ញុំកត់ យកមកឱ្យ...! តែបើចង់ចេះច្រៀងផង ទាល់តែខ្ញុំជួយបង្ហាត់ !...»

យុវនារី ញញឹមដោយក្ដីពេញចិត្ត +

....ខ្ញុំចង់ឱ្យបងជួយបង្ហាត់ហ្នឹងណាំ គ្រាន់ទុកច្រៀងលេងកំដរ

អផ្សុកទៅថ្ងៃក្រោយ !...>>

នឹកឃើញអ្វីមិនដឹង សិស្សវិទ្យាល័យព្រះមុនីវង្ស បន្លឺបន្តមក

ទៀត +

-«ខ្ញុំជួយបង្ហាត់បាននៅថ្ងៃចំនេរ តែបើខ្ញុំឡើងទៅបង្ហាត់លើពួក ដូចជាមិនសម ចាំមានឧិកាស អ្នកនាងទៅលេងចំការក្រូចខ្ញុំ.... នោះ ខ្ញុំមានកន្លែងស្ងាត់ ជួយបង្ហាត់អ្នកនាង !... ចំការខ្ញុំសប្បាយណាស់ ណាំ ចាំបបួលទាំងបងអ្នកនាងនិងបងសំ ទៅលេងដែរ !..»

រំដួល កាន់តែញញឹមស្រស់ជាងមុន +

-«មែនហើយ... ខ្ញុំចង់នៅលេងណាស់... បងទំនេរថ្ងៃណាទៅ .... ចាំខ្ញុំប្រាប់បង.......?

ជួនអ៊ី ពេលដែលសុផលរៀបឆ្លើយនឹងសំនួរចុងក្រោយនេះស្រាប់ តែផ្សែងចង្ក្រានហុយពុង ចេញពីខ្ទះចៀនត្រី រំដួលលាន់មាត់ថា + -«អូយ រវល់តែនិយាយជាមួយបង ខ្មោចត្រីចៀនទៅហើយ! »

សុផល សើចហើយក៏មុជម្ងឺបទៅក្នុងទឹកបាត់ឈឹង..... ។τε ......ស្រាប់តែ នៅពេលដែលបេះដូងនាង កំពុងពោរពេញដោយ អារម្មណ៍រីករាយសប្បាយ ព្រោះបានចរចារជាមួយយុវបុរសជាទីពេញ ចិត្តនោះ លោកព្រិន្ទបាលឯកចំណាន បានជិះសេះមកឈប់នៅ ក្រោមដើមអំពិល នៅត្រើយម្ខាង ហើយដើរចុះតាមស្ពានឈើ ឆ្លង កាត់ស្ទឹងសំដៅមកពួកនាងឡើង ដែលពេលនោះ រំដួលបានក្រឡេក ឃើញមុន ។

ទោះបីនាង មិនសូវចាប់អារម្មណ៍នឹងនាយទាហាននេះប៉ុន្មានក៏


ដោយ ក៏នាងនៅតែញញឹមស្រស់ស្មោះស្ម័គ្ររាក់ទាក់ ហេហៅចំណានឱ្យ ឡើងលើទូក និងរៀបចំក្រាលកន្ទេល ដាក់ទឹកទទួលសមរម្យតាម ថានៈរបស់គេ ។

ចំណាន គ្រាន់តែឃើញឆោមកញ្ញាភ្លាម ក៏អរស្ទើរបិទមាត់មិន ជិត ហើយបន្លឺថា+

-« បួនដប់ថ្ងៃនេះ ខ្ញុំរវល់សុំច្បាប់ទៅលេងស្រុក ដើម្បីចាប់ງ ឪពុកម្តាយខ្ញុំ រៀបចំចូលមកស្ដីដណ្ដឹងរំដួលក្នុងពេលឆាប់ៗនេះ !.. ស្រាប់តែត្រឡប់មកវិញ មិនឃើញរំដួល លោកនឹងប្រាប់ថាមកនៅទី នេះ ខ្ញុំក៏ប្រញាប់មកភ្លាម !... តែស្តាយណាស់ មិនគួររំដួលបារម្ភ អ្វីសោះ អាត្រម្លៃវាមិនហ៊ានមករំខានអ្វីទេ បើកាលណាមានទ័ពន្លឺ បោះប្រចាំការនៅទីនោះ !

-«តែម្តាយខ្ញុំគាត់មិនទុកចិត្ត ទើបឱ្យខ្ញុំគេចមកនៅទីនេះមួយ រយៈសិន ! ប៉ុណ្ណឹងហើយ នៅតែវាបោះសំដីទៀតថា វាដាច់ខាត ត្រូវតែមកយកខ្ញុំ ធ្វើជាប្រពន្ធឱ្យបាន កាលណាវាចូលសារភាព ហើយ !.....

ព្រិន្ទបាលឯក សើចកំឡា

-«វាមិនទាន់ខ្ញុំទេ ព្រោះខ្ញុំនឹងចូលដណ្ដឹងរំដួលឆាប់ៗនេះហើយ ហើយបើវាចូលសារភាព វាតោងតែចូលតាមរយៈខ្ញុំ ! នោះខ្ញុំនឹង មានវិធានការណ៍ចំពោះវា មិនឱ្យវាធ្វើអ្វីបានឡើយ! ឥឡូវ !... នៅតែរឿងមួយប៉ុណ្ណោះ ដែលខ្ញុំបារម្ភព្រួយ គឺរឿងរំដួលនេះផ្ទាល់ គឺបើខ្ញុំចូលដណ្តឹង តើរដ្ឋលប្រកែក ឬព្រមហ្នឹង....


បុត្រីមឹងន្ធន ឆ្លើយហាក់ដូចមិនភ្ញាក់ផ្អើលប៉ុន្មានឡើយ + * រឿងនេះ: ស្រេចលើម៉ែខ្ញុំទេ ប៉ុន្តែ !....

រំដួល ប្រុងនិយាយអ្វីខ្លះទៀត តែត្រូវនាយទាហានឆ្លើយកាត់ + -«តែ... យ៉ាងម៉េច ឬរំដួលខ្លាចខ្ញុំជាទាហាន មានចិត្តសាហាវ កាចឃោរឃៅ...?.... !... (ចំណានអស់សំណើច) កុំขายดี កាចចំពោះតែមនុស្សខូចទេ តែចំពោះរំដួល ដួល កាលណារៀបការហើយ

-* មិនមែនរឿងនេះទេ តែខ្ញុំគិតថា គួរលោកកុំអាលប្រញាប់ ពេកនឹង ព្រោះខ្ញុំចង់កាន់ទុក្ខឪពុកខ្ញុំ ឱ្យបានគ្រប់១០០ថ្ងៃសិន ! »

ចំណាន ងក់ក្បាល

-«ចុះមានទាន់រៀបការភ្លាមៗឯណា គឺគ្រាន់តែដណ្តឹងប្រកាន់ ទុកឱ្យហើយ ក្រែងមិនទាន់គេ ព្រោះនាងស្អាតរបៀបនេះ ជៀសមិន រួចពីគេតាមស្រឡាញ់នោះទេ!... លាក់បាំងអី ទាហានខ្លះអាងអំណាច ស្រឡាញ់កូនគេ អាងតែចាប់ អាងតែជំរត់ ឯខ្ញុំមិនធ្វើឆ្កួតយ៉ាងហ្នឹង 10 តើខ្ញុំត្រូវធ្វើនៅតាមច្បាប់ប្រពៃណីខ្មែរ... សូមរំដួលកុំព្រួយງ

សោះ !...»

ឆោមកញ្ញា អង្គុយបត់ជើងស្ដាប់នាយទាហានរៀបរាប់ដោយក្ដី អៀនអន់ពន់ប្រមាណ ប៉ុន្តែចិត្តនាងវិញនោះ មិនប្រាកដថានៅក្នុង ខ្លួននោះឡើយ គឺវាអណ្តែតផុតឆ្ងាយទៅហើយ !.... ទេទៅរក... យុវ បុរសម្ចាស់បទដងស្ទឹងសម្ងាត់ឯណោះ ដែលនាងកំពុងសន្យាថា នឹង ឱ្យគេបង្ហាត់ច្រៀងនៅក្នុងពេលស្ងាត់ណាមួយ ។........

គង្គ ប៊ុនឈឿន

ស្ទឹងសម្ងាត់

ស្អែកឡើង រំដួលព្រែកហ្លួង បង់ឱ្យតែដល់ល្ងាចឆាប់ ដើម្បីបាន ជួបនឹងយុវជនមុខស្នេហ៍នោះមករកនាងទៀត ពិសេសពីយកពាក្យ ពេចន៍ទំនុកច្រៀងមកឱ្យនាង ប៉ុន្តែដល់ពេលណាត់ បែរជាឃើញនាង សំ កាន់សំបុត្រមួយមកឱ្យនាងវិញ ដោយនិយាយមើលឆ្វេងមើលស្តាំ


«...បងឡើង នៅណាហើយ ?....នាងសំស្លៀក 

-« ផ្ញើរៗណេះ បងខ្ញុំគាត់មិនដែលនៅទេ ហើយក្មួយៗវានាំគ្នា ទៅលេងឯណាអស់ហើយ !... ចុះមីងកាន់សំបុត្រអីមកហ្នឹង ? »

-«អ៊ុ... អំបាញ់ម៉ិញ បងដើរឆៀងក្បែរហាងស្ទឹងសង្កែ and តែឃើញប្អូនសុផល ហុចសំបុត្រនេះ ពឹងឱ្យបងយកមកឱ្យប្អូនឯង គេថានេះជាទំនុកច្រៀងស្ទឹងសម្ងាត់ ល្ខោនដែលយើងទៅមើលនោះ អី ! គេថារំដួលចង់បាន ទើបគេប្រញាប់យកមកឱ្យ តែល្ងាចនេះ គេមិនបានចុះមកមុជទឹកទេ... គេមានការ !...»

រំដួល ទទួលយកសំបុត្រនោះដោយញញឹម ហើយនៅពេល ដែលនាងសំចេញផុត នាងក៏ប្រញាប់ហែកមើលភ្លាម ស្រាប់តែ ឃើញមានក្រដាស់ពីរសន្លឹកដោយឡែកពីគ្នា គឺក្រដាសមួយសន្លឹកជា អត្ថបទទំនុកច្រៀង ឯមួយសន្លឹកទៀតជាលក្ខណៈសំបុត្រសុទ្ធសាធ តែជាពាក្យកាព្យជួនរណ្តំ ។

ដោយក្តីរំភើបរំជួលចិត្ត ឆោមនារីក៏ស្ទុះវឹងនៅលាតសំបុត្រនោះ។


រឿងស្ទឹងសម្ងាត់ភាគ៤៖អក្ខរាយោធាយុំ

អ្នកទស្សនា: Views

 


រឿងស្ទឹងសម្ងាត់ភាគ៤៖អក្ខរាយោធាយុំ

យប់នេះ បុត្រីមឹងនួន ដូចជាមានអារម្មណ៍គិតដល់សិស្សវិទ្យា ល័យ ដែលជួយរើសត្រីឱ្យនាងនោះជាខ្លាំង ។ មុខមាត់ រាងរៅគេ ស្រស់សង្ខារគួរឱ្យចូលចិត្តណាស់ ចាស់តែបូកពាររាងក្រឡេមក្រឡឺម ហើយមាត់កាចបន្តិច ។

ស្អែកឡើង ប្រមាណជាម៉ោង ១២ ថ្ងៃត្រង់ ពេលដែលនាង ឡើងត្រឡប់មកពីលក់បន្លែ ផ្លែឈើវិញដូចសព្វមួយដង នាងសំក៏ឆ្លៀត យកសម្លរមួយចានមកឱ្យ និងសំណេះសំណាលលេងតាមនិស្ស័យជា អ្នកជិតខាង ដែលធ្លាប់រាប់អានគ្នាយូរមកហើយ +

●-« អរគុណហើយ ប្អូនសំ!...»>> នាងឡើងពោលឡើង

<<.....បានយកសម្លរមកឱ្យ ចុះបួនដប់ថ្ងៃកន្លះខែនេះ ប្អូនសំឯងរវល់ ទៅណា បានដូចជាមិនឃើញ ?...>>>

នាងសំនិយាយដោយចោលភ្នែកមើលនាងរំដួល ដែលយកចាន មកចាក់ផ្ទេរសម្លរ «......... ខ្ញុំថាចង់លក់ទូក ទៅនៅលើគោកវិញ បានចេះតែដើរទាក់ទងគេ តែឡូវសំរេចចិត្តថាលែងលក់វិញហើយ !.. យី !.... ចុះ...នាង...នេះ ត្រូវជាអ្វីនឹងបងឡើងឯងដែរ... ស្អាត.....


ចាតណាស់ !...? >>

នាងឡើងនិយាយនៅពេលដែលរំដួល យកចាននាងសំទៅលាង នៅខាងក្រោយទូក +

-«ថាៈ វាត្រូវជាប្អូនជីដូនមួយរបស់ខ្ញុំ ជាកូនមេឃុំព្រែកហ្លួង! ឪពុកវាទើបនឹងស្លាប់ ប្រហែលជាងកន្លះខែនេះ ព្រោះពួកចោរព្រៃ បាញ់ !.... ហើយឥឡូវ ម្តាយវាបានផ្ញើមកឱ្យនៅជាមួយខ្ញុំ (គ្រាន់ជួយ មើលការខុសត្រូវមួយរយៈ ព្រោះនៅឯណោះ ពួកព្រៃចេះតែអុកឡុក ពេក !...»

នាងសំខំដាក់មនោសញ្ចេតនា ទៅតាមរលកសំនៀងពាក្យ របស់នាងឡើង ហើយឆ្លៀតបន្ថែមតិចៗ +

<-<<អូ... អីចឹង នាងមិនទាន់មានគ្រួសារទេ ថាៈ ?..»

<< នៅទេ !..... នាងឡើងឆ្លើយតាមធម្មតា ដោយគ្មានចាប់ភ្លឹក អ្វី...តែមានគេចង់បានច្រើនណាស់ !...»

-«នៅក្រមុំ ស្អាតរបៀបនេះ ជៀសមិនផុតពីគេចោមស្រឡាញ់ ទេ បងអើយ !...»

នាងសំ ទំនងជាចង់និយាយអ្វីបន្តទៀត តែដោយរំដួលកាន់ចាន ត្រឡប់មកប្រគល់ឱ្យវិញ នាងក៏អាក់ខាន គ្រាន់តែញញឹមទទួលដោយ ការរាប់អានប៉ុណ្ណោះ ។

...អាស្រ័យដោយមាននាងសំ ជាអ្នកនាំពាក្យចុះឡើង សុផល ក៏បានដឹងពីខ្សែជីវិតសង្ខេបរបស់នាងរំដួល ហើយរំដួលក៍បានដឹងពី សំបុកទ្រយុកគ្រួសារសុផលវិញដែរ គឺសុផលជានិស្សិតថ្នាក់ទី ១ ហើយ


ទំនើបជាតិ នៅវិទ្យាល័យព្រះមុនីវង្ស ហើយជាកូនម្ចាស់ហាងលក់ ថ្នាំពេទ្យដ៏ធំមួយ ឈ្មោះខុសថស្ថានស្ទឹងសង្កែ ដែលមានទីតាំងនៅ ជាប់រោងកុនអេដែននោះដែរ ។

ក្រៅពីហាងលក់ថ្នាំពេទ្យនេះ ឪពុកម្តាយរបស់សុផលនៅមាន ភូមិករ ដីធ្លី ស្រែចំការជាច្រើនហិកតាទៀត សំរាប់ជួលឱ្យគេបង្ក បង្កើនផលផ្សេងៗ ដូចជាស្រូវជាដើម ហើយតែងបានទទួលផលគាប់ ប្រសើរជារៀងរាល់ឆ្នាំ ។ ព្រមជាមួយនោះ បើតាមសំដីនាងសំ ថា ឪពុកម្តាយសុផល នៅមានដាក់ក្រុមហ៊ុនធ្វើឡូតិនេសាទ និងអាជីវ កម្មត្បូងនៅបរប៉ៃលិនទៀតផង គឺផលមុន ដែលបានមកទាំងអស់ ទុកសំរាប់ជាកេរមត៌កឱ្យសុផល ដែលជាកូនចោលតែមួយ ជាត្រួយ បណូលប្រចាំវង្សត្រកូលតែប៉ុណ្ណោះ ។

ដោយសារសំដីរបស់នាងសំ ដែលលបលួចមកបង្ហើបនិយាយ ខ្សឹបខ្សៀវប្រាប់នាងរំដួល នៅពេលបន្ទាប់មួយទៀត ដែលបងនាង មិននៅ ជាប់រវល់ទៅទិញផ្លែឈើនោះ ធ្វើឱ្យបូជាព្រែកហ្លួងបណ្តែត អារម្មណ៍គិតវែងឆ្ងាយ ហើយមមៃនឹកថា បុរសដែលនាងតែងគិត ស្រមៃ ថាត្រូវជ្រើសរើសមកធ្វើជាគូស្រករប្រចាំជីវិត សំរាប់កសាង សុភមង្គលនៅថ្ងៃអនាគតនោះ គឺបុរសប្រភេទសុផលនេះឯង ព្រោះ នាងចូលចិត្តអ្នករៀនសូត្រ អ្នកចេះដឹង ចេះរកស៊ី ធ្វើការងារនៅទី ក្រុង មិនមែនជាមេឧទ្ទាមចោរព្រៃ ដូចនាយត្រឡៃឬនាយទាហាន កាចសាហាវដូចព្រិន្ទបាលឯកចំណាន និងកូនទាហានឃុំរបៀបនាយ យស់នោះឡើយ ។

ស្ទើរពេញមួយយប់នោះ រំដួលតែងដេកស្រមៃគិតម្នាក់ឯងថា សុផលនិងនាង ប្រហែលជាគូព្រេងពីជាតិមុនទេដឹង បានជាព្រហ្ម លិខិត កំរិតឱ្យមកជួបគ្នាដោយចៃដន្យដូច្នេះ ? ។

ហេតុតែជាស្រីក្រមុំ ដែលមិនធ្លាប់ជួបប្រុសណា ពេញចិត្តពេញ ថ្លើមដូច្នេះ រំដួលហ៊ានរហូតដល់ទៅចោទសួរខ្លួនឯងបែបនេះថា បើ សិនសុផលស្រឡាញ់នាង ដូចជាសំដីឡែបខាយរបស់គេមែននោះ នាងប្រហែលជាមានវាសនាខ្ពស់ណាស់ ! ព្រោះនឹងបានក្លាយទៅ ជាកូនប្រសារអ្នកមាន សមដូចចិត្តគំនិតរបស់ម្តាយនាងដែរ ! ប៉ុន្តែ មិនដឹងថាតើ សុផលគេស្រឡាញ់នាងពិត ឬមួយក៏គេមានតួកំណាន់ ចិត្តមុនទៅហើយ ? ។

ស្អែកឡើង ពេលដែលនាងឡើងចេញទៅលក់ដូរ និងកូនៗនាង ទៅរៀនអស់ រំដួលរសាប់រសល់ជាខ្លាំង ចង់សួរអីៗដល់នាងសំទៀត តែនាងសំក៍មិននៅ ឃើញបិទទ្វារទូកចោល ។ លុះដល់ពេលល្ងាច ក៏មិនឃើញសុផលចុះមកមុជទឹកដូចមុន ដែរ ឃើញតែអ្នកដទៃ ធ្វើឱ្យរំដួលកាន់តែក្នក់ខ្នាញ់កន្ទក់កន្ទេញក្នុង ចិត្តទ្វេឡើង នឹកថាប្រហែលជាសុផល មិនខ្វល់គិតដល់នាងទេ បាន ជាតេលែងមកមុជទឹក ឱ្យនាងបានឃើញមុខទៀត ។ ដល់ពេលព្រលប់ ទើបនាងលបមើលទៅឃើញនាងសំត្រឡប់ មកវិញ តែនាងមិនហ៊ានទៅសួរនារីនោះ ពីរឿងដែលមិនឃើញ


សុផលមកមុជទឹកនោះឡើយ ដោយខ្លាចបងស្រីនាងដឹងរឿង ម៉្លោះ ហើយនាងទ្រាំដេកខ្វល់ចិត្តស្ទើរពេញមួយយប់ ដោយចេះតែនឹកថា សុផលដែលឈប់មកមុជទឹកនេះ ប្រាកដជាអន់ចិត្តនឹងនាង ដែល កញ្ចក់យកត្រីពីដៃគេមក ដោយមិនព្រមប្រាប់ឈ្មោះទៅវិញនោះមែន ហើយ ? ។

តែព្រឹកព្រលឹមឡើង នៅពេលដែលនាងឡើងចេញទៅលក់ផ្លែ ឈើផុត ស្រាប់តែនាងសំបានឆ្លៀតមកប្រាប់ ដោយមិនចាំបាច់រំដួល សួរមុនថា «សុផលដែលមិនបានចុះមកមុជទឹកនេះ មិនមែនគេអាក់ អន់ចិត្តនឹងនាងនោះទេ គឺគេជាប់រវល់ហាត់ល្ខោនខ្លាំងពេក ព្រោះ ត្រូវចាប់សំដែងនៅយប់នេះហើយ គឺហាត់ដល់យប់ៗជ្រៅទើបត្រឡប់ មកផ្ទះ ក៏អស់ពេលចុះមកមុជទឹកដូចមុនៗ ! តែសុផលសូមផ្តាំថា ទោះបីយ៉ាងណា នាងត្រូវតែទៅមើលល្ខោនរឿងស្ទឹងសម្ងាត់របស់គេ ជាដាច់ខាត បើនាងមិនទៅមើលទេ ឈ្មោះថានាងស្អប់ខ្ពើមគេ ហើយតេច្បាស់ជាលែងហ៊ានចុះមកមុជទឹក នៅក្បែរពួកនាងទៀត

ហើយ » ។

ដំណឹងនេះ ធ្វើឱ្យបូជាព្រែកហ្លួងធូរចិត្តយ៉ាងច្រើន និងបានឆ្លៀត ប្រាប់ទៅនាងសំវិញថា «សូមកុំឱ្យសុផលព្រួយឱ្យសោះ ទោះបីយ៉ាង ណា នាងត្រូវតែសុំបងជីដូនមួយរបស់នាង ទៅមើលល្ខោននោះឱ្យ ទាល់តែបាន ! » 1

តែជួនអី នៅប្រមាណជាម៉ោង ១០កន្លះ ពេលដែលរំដួលរៀប ចំដាំបាយធ្វើម្ហូប មីងនួនក៏បានធ្វើដំណើរមកពីព្រែកហ្លួងតាមទូកដរ

មកលេងនឹងកូន ដែលធ្វើឱ្យកញ្ញារំដួលស្វាគមន៍ទទួលម្តាយ ដោយ សេចក្តីរីករាយជាខ្លាំង +

-«ម៉ែ... ខ្ញុំនឹកម៉ែណាស់ !...» រំដួលវាចាឡើង ដោយអរ เงิบหลุบ <<... ខ្ញុំគិតថា បើមិនឃើញម៉ែមកទេ បួនប្រាំថ្ងៃទៀត ខ្ញុំ សុំបងទៅលេងហើយ ព្រោះខ្ញុំនឹក...! >>

........... មិនបាច់ទៅទេ !...» មីងតួននិយាយដោយទាញ កន្រ្ទកអីវ៉ាន់ មករ៉ែបង្ហាញកូនបណ្តើរ ម៉ែចង់មកតាំងតែពី ប៉ុន្មានថ្ងៃមុនមកម៉្លេះ តែនៅជាប់ធ្វើផ្អក ម៉ាំ និងត្រីប្រៃមកផ្ញើ !... ស៊ី នេះខែ ត្របែកមុំ អោយស់វាបេះមកផ្ញើកូនឯង និងត្បូងតឹកកែ មួយឆ្ងាយទៀត...ហ្ន៎ !.....

និយាយផង មីងនួនក៏ដកយកសំបុត្របិទស្រោមមួយចេញពីហោ លើអាវ នៅទន្ទឹមពេលដែលរំដួលសួរថា +

-«ម៉ែ !... បងយស់គាត់សុខសប្បាយមេម៉ែ ? គាត់បាត់គ្រុន ចាញ់ហើយនៅ ?....

មីងនួន ឆ្លើយបណ្តើរ ហុចសំបុត្រមកកូនបណ្ដើរ +

-«អ៊ុ... វាផឹកថ្នាំឈើដែលម៉ែរកឱ្យ បានគ្រាន់មែនទែនហើយ! នេះខែ គេផ្ញើសំបុត្រនេះមកកូនឯងទៀតផង !...>>

រំដួលប្រែទឹកមុខបន្តិច មិនទាន់ហ៊ានទទួលសំបុត្រទើបសួរ + -« សំបុត្រអីហ្នឹងម៉ែ ? មានការអី ម៉េចគាត់មិននិយាយផ្ដាំ តាមម៉ែ ចាំបាច់ផ្ញើសំបុត្រ ផ្ញើអី...អ៊ីចឹង ! តើមានអាថ៌កំបាំងអី 101 ?...

មីងនួនសំឡឹងមុខកូន ហើយពោលដោយញញឹម + * ផ្ញើ... មហែលវាអៀនខ្មាស់ មិនហ៊ាននិយាយផ្តាំផ្ញើតាមម៉ែ ណាំ !... កូនមើលទៅមើល៍ បើតាមអញយល់ ថាប្រហែលជាវា លួចស្រឡាញ់កូនឯងហើយ !...»

រំដួល ប្រែទឹកមុខ ធ្វើដូចជាមិនដឹងអីទាំងអស់ «ម៉ែ !... បងយស់...គាត់ស្រឡាញ់ខ្ញុំ ម៉េចក៏ម៉ែដឹង ?»

-« អើ... ម៉ែចាស់ហើយ អារឿងហ្នឹង ម៉ែរហ័សមើលដឹង ណាស់ !... គ្រាន់តែម៉ែមិននិយាយ ?... មើល៍ ហែកសំបុត្រវា មើលទៅ !... ម៉េចៗគង់ដឹង...ទេ !!.....

រំដួលក៏ហែកសំបុត្រយស់ អាននៅចំពោះមុខម្តាយភ្លាម +

ជូនចំពោះ ដែល !

តាំងពីរឺបួលឃ្លាតចេញពីឃុំព្រែកហ្លួងមក ខ្ញុំតែងទឹក រលឹកមកដល់រំដួលទាំងថ្ងៃទាំងយប់ គ្មានលោះពេលណា ទេ ។ រំដួលប្រហែលជាយល់ចិត្តខ្ញុំហើយ ថាខ្ញុំស្រឡាញ់ រំដួល ចង់រៀបការជាមួយរំដួល តែស្តាយណាស់រំដួល មិនទាន់បានឆ្លើយតបប្រាប់មកខ្ញុំវិញ ថារំដួលស្រឡាញ់ខ្ញុំឬ យ៉ាងណានោះទេ ? ខ្ញុំចង់បានចម្លើយពីរំដួលណាស់ សូម រំដួលទៀតសរសេរសំបុត្រ ផ្ញើតាមលោកអ៊ីទៅប្រាប់ខ្ញុំផង កុំឱ្យខ្ញុំអស់សង្ឃឹមឱ្យសោះ ! 1

ឥឡូវនេះ ខ្ញុំបានជាជម្ងឺគ្រុនចាញ់ហើយ ខ្ញុំមានសុខភាព

ល្អវិញហើយ នៅពេលណាដែលរំដួលត្រឡប់ទៅវិញ មានសមត្ថភាពគ្រប់គ្រាន់នឹងការពារអំដួល មិនឱ្យពួកចោរ ព្រៃមកប្រមាថមើលងាយរំដួលបានឡើយ ។

ខ្ញុំគ្មានអ្វីថ្លើមករំដួលទេ ក្រៅពីផ្លែត្របែកមុំមួយចង្កោម និងដូងតឹកកែមួយឆ្ងាយ ដែលខ្ញុំខំឡើងបេះព្រោះយល់ថា រំដួលចូលចិត្តផ្លែឈើទាំងពីរមុខនេះណាស់ ។

មិនតែប៉ុណ្ណោះ វាជាតំណាងនូវបេះដូងដ៏បរិសុទ្ធនិង ស្មោះត្រង់បំផុតរបស់ខ្ញុំចំពោះរំដួល ។ ពីខ្ញុំដែលរង់ចាំ !

រំដួលអានចប់ នៅស្ងៀមដោយទឹកមុខស្មើ ឯមីងខ្លួនក៏សួរដោយ ញញឹមសួតថា+

-« ប្រាប់ម៉ែតាមត្រង់មើល៍ កូនមានដែលឮយស់វានិយាយរឿង នេះផ្ទាល់ជាមួយឯងទេ ?...»

ដោយគិតថាមិនត្រូវលាក់នឹងម្តាយតទៅទៀត ទើបរំដួលប្រញាប់ ឆ្លើយដោយមិនអឹមអៀនថា +

-«ខ្ញុំធ្លាប់បានជួបសំដីផ្ទាល់នឹងគាត់ម្តងដែរ នៅកំពង់ទឹកមុន មួយថ្ងៃ ដែលខ្ញុំចេញដំណើរមកនៅជាមួយបងឡើងនេះ ! គាត់ និយាយដូចក្នុងសំបុត្រនេះឯង គឺគាត់ចង់ឱ្យខ្ញុំឆ្លើយថាស្រឡាញ់គាត់ វិញ... តែខ្ញុំមិនឆ្លើយ ! ឥឡូវបើម៉ែដឹងយ៉ាងនេះហើយ គិតយ៉ាង

ម៉េចទេទៅ ?...»

មីងខ្លួន ពោលដោយអារម្មណ៍ត្រជាក់ + ......ការពិត ម៉ែមិនស្អប់វាទេ អាយស់នោះ សព្វថ្ងៃបើកុំតែ បានវាជួយការពារផ្ទះសំបែង ក៏ពិបាកដែរ ! តែទាស់ត្រង់អោយសំវា ក្រពេក បើឱ្យវារៀបការនឹងឯងទៅ អ្នកស្រុកព្រែកហ្លួងគេមុខជាសើច រយះមាត់ហើយ ! ខ្លះណាស់ ថេថៅកែៗ គេចង់បានគរគោក !...មិន ឱ្យ បែរជាទៅឱ្យអាកូនទាហានឃុំ ដែលមិនដឹងជាប្រាក់ខែ ប្រាក់ໄວ້ នៅឯណាផងឈ្មោះ ?.....

រំដួលដកដង្ហើមធំ ទើបពោលដោយសម្លឹងមុខម្តាយ +

-« ចុះក្រែងគេនិយាយថា ឱ្យតែស្រឡាញ់គ្នាដោយស្មោះ ទ្រព្យ របស់នឹងកើតក្រោយទេ เบาะ ?....

មីងន្ធន សម្លឹងមុខកូន ដោយខ្សែភ្នែកប្លែក + វាអីចឹងមែនហើយ តែបើក្រពេករបៀបអោយស់ ដែលមានតែក្របីមួយនឹម និងដីមួយអំពកនោះ មិនដឹងជាធ្វើយ៉ាង ណាឱ្យមានបានឆាប់ យិតយោងគ្រួសាររួចទេ ! ហើយបើក្រតើមាន សុភមង្គលពីណាម៉ា ? បន្តិចទៅ មានកូនមានចៅ តើអ្នកណារក ស៊ីចិញ្ចឹមអ្នកណា ? ម៉ែឃើញច្រើនគ្នាហើយ ពេលស្រឡាញ់ក៏ ស្រឡាញ់ មិនគិតវែងឆ្ងាយ ទីបំផុតបានត្រឹមតែទឹកភ្នែកជូតក្បាល ជង្គង់ប៉ុណ្ណោះ តែម៉ែក៏អាណិតវាដែរ វាពិតជាស្រឡាញ់ឯងដោយ ស្មោះហើយ !...»

រំដួលអោនមុខបន្តិច ទើបងើបវាចាដោយទឹកមុខស្រងូត +

គង្គ ប៊ុនឈឿន

ស្ទឹងសម្ងាត់

-*...និយាយអីចឹង ចុះអាមេចោរត្រឡៃ ម៉ែមានបានដឹងអ្វីពីវា ខ្លះទេ ពេលដែលខ្ញុំមិននៅនេះ: ?...»

នឹងនួន ចាប់ផ្តើមបៀកមូរស្ងាញាត់មាត់យ៉ាងចូញ ដោយពោល បណ្តើរទំពារបណ្តើរ +

-«អ៊ុ... រឿងអាត្រឡៃនោះ បើតាមអោយស់វានិយាយថា មាន គេឃើញកូនចៅវាមកត្រដែលៗផ្ទះយើង បីបួនដងដែរ ហើយក្រោយ ដែលដឹងថា កូនឯងមិននៅ វាក៏បានពាំនាំយកសំដីអាត្រឡៃមកផ្សព្វ ផ្សាយថា វាដាច់ខាតត្រូវតែយកកូនឯងធ្វើជាប្រពន្ធឱ្យបាន តែវាមិន មកឯស្រុកសង្កែនេះទេ ដោយវាខ្លាចគេចាប់ វាបានឱ្យដឹងថា វានឹង ចូលសារភាពធ្វើជាប្រជាជនស្លូតត្រង់ធម្មតាវិញ ឯងជាក្រោយ !...» ហើយវានឹងមករក

រំដួល រាងចងចិញ្ចើមបន្តិច ហើយសួរបញ្ជាក់ទៅវិញ + -«ចុះ: វាចូលសារភាពហើយនៅ ម៉ែ....

មីងន្ធន ស្តោះទឹកមាត់ស្លាព្រួច នៅក្នុងទឹកស្ទឹងក្រហមច្រាល ហើយតបក្រោយពីទាញយកកូនកន្សែងក្រហមមកជូតមាត់ + -«181ទេ!... វាគ្រាន់តែព្រលយពាក្យតាមកូនចៅវាប៉ុណ្ណោះ! បើវាចូល ម៉េចក៏លោកចំណានមិនដឹងនោះ ?...>>

រំដួល ក៏ប្រែទឹកមុខចៅតាមសាច់រឿងថ្មី >

-«... មែនហើយ !... ចុះ ! ចុះ!... លោកព្រិន្ទបាលឯក

នោះ មានឃើញជិះសេះនៅត្រដែលដូចមុនទេ ម៉ែ ? »

មីងនួន សម្លឹងចំមុខកូន ហើយពោលយឺតៗច្បាស់ៗ ហាក់ដូច


រឿងនេះមានសារៈសំខាន់ពន់ពេកណាស់ +

-«លោកចំណាននោះ តាំងពីពេលកូនឯងចេញមក ចាត់មុខ រហូត ទើបតែឃើញទៅលេងម្សិលម៉ិញនេះឯង ហើយប្រាប់ម៉ែថាគាត់ រវល់ទៅលេងស្រុក ដែលនៅឯខេត្តពោធិ៍សាត់ ដើម្បីទៅប្រាប់ឪពុក ម្ដាយឱ្យមករៀបចំស្ដីដណ្ដឹងកូន ហើយថា គេនឹងមកលេងនឹងកូន នៅថ្ងៃស្អែកឬខានស្អែកនេះហើយ ! នេះ ម៉ែថាតាមតែពាក្យគេ ដឹង ជាគេនិយាយមែន ឬកុហក់ ?....

រំដួលឮដូច្នោះ ប្រែទឹកមុខជាសួតបន្តិច ទើបសួរម្តាយវិញ #6-« ចុះបើសិនជាលោកចំណាននោះមកដណ្តឹងខ្ញុំមែន យល់យ៉ាងណាដែរ ?...» តើម៉ែ

មីងនួន ដកដង្ហើមធំ បែរមុខចំរំដួល +

-« បើនិយាយពីបុណ្យស័ក្ដិអំណាចរបស់គេ អ្នកណាក៏ប្រាថ្នាចង់ បានមកធ្វើជាកូនប្រសារដែរ ព្រោះថ្ងៃក្រោយបុណ្យស័ក្តិគេនឹងឡើង ធំទៀត ! កាលណាស័ក្តិកាន់តែធំ ទ្រព្យសម្បត្តិក៏កាន់តែសម្បូរណ៍ ដូច្នេះមិនបាច់ព្រួយខ្វល់អីពីរឿងនេះឡើយ គឺភ័យព្រួយតែម៉្យាងត្រែង គេមានប្រពន្ធកូនហើយប៉ុណ្ណោះ !...»

រំដួលព្រែកហ្លួង វាចាដោយលាក់គំនួចជាប់ក្នុងកែវភ្នែក

-«...ខ្ញុំមិនព្រួយពីរឿងនេះទេ តែខ្ញុំមិនចូលចិត្តទាហាន ដែល មាននិស្ស័យកាចសាហាវរបៀបលោកហ្នឹង! ខ្ញុំឮគេថាពួកជល់មាន់ ឬលេងល្បែង សុទ្ធតែត្រូវគាត់ចាប់យកទៅកោរក្បាលហើយឆាក់ ចម្លាក់ទៅក្នុងទឹក ! មនុស្សចិត្តយក្សរបៀបហ្នឹង ដល់មានប្រពន្ធទេចៅ


មុខជាវាយធ្វើបាបប្រពន្ធ ដូចជាពួកនោះមិនខានឡើយ !.... ខ្ញុំ ណាស់ !......

មីងន្ធន ឮដូច្នោះ ក៏នឹកចង់សើច

-«អើ!... ក្រែងគេធ្វើបានតែមនុស្សល្មើសនឹងច្បាប់ ឯប្រពន្ធ កូន តេស្រឡាញ់ថ្នាក់ថ្នម !...>>

«ខ្ញុំមិនទុកចិត្ត... ទេ!...» ម្តាយនិងកូនជជែកគ្នាដល់ត្រឹមណេះ ស្រាប់តែនាងឡើងនិងកូនៗ ត្រឡប់មកដល់ ក៏លែងនិយាយអ្វីតទៅទៀត ។

នាងឡើងមានសេចក្តីត្រេកអរ ត្រាដែលឃើញម្តាយនឹងមកលេង ក៏បន្លឺដោយរាក់ទាក់ថា +

-ម៉ង !... មិនបាច់យកអង្ករ ផ្អក ម៉ាំ មកទេ នៅឯណេះ មានសព្វគ្រប់ហើយ គិតតែមីងឯណោះទៅ ក្រែងខ្វះខាត !...

!... ឯងមិនមែនសម្បូរណ៍ ដូចកាលប្ដីឯងនៅរស់ពី កាលណា ត្រូវតែជួយគ្នាយ៉ាងនេះហើយ!...al

ម្ដងនេះ ស្រាប់តែនាងរឿងបន្លឺដោយញញឹមរីករាយទៀត + - មីងមកចំពេលនេះ ត្រូវម៉ាច់ ! ព្រោះនៅសាលាលីស្ស គេមានលេងល្ខោនកូនសិស្សយប់នេះ... ខ្ញុំឮអ្នកផ្សារគេនិយាយគ្រប់ គ្នា !... ខ្ញុំគិតថា មីងនិងរំដួលត្រូវនាំគ្នាទៅមើលនឹងគេទេ មិន ងាយបានឃើញទេមីង!»

មីងនួន មិនទាន់ឆ្លើយថាដូចម្ដេចផង ស្រាប់តែនាងសំស្ទុះចេញ ពីពួកដែលនៅជិតនោះ ចៅម៉ៅចូលមក ហើយបន្លឺដោយញញឹម


ញញែមមកកាន់នារីទាំងបីថា+

*# !... លោកមីងជាម្តាយរបស់ប្អូនរំជួល អញ្ជើញមកលេង ជាការប្រសើរហើយ លោកនឹងនាំបួនរំដួលទៅមើលនឹងគេទេនៅ ឱ្យ បានធូរស្បើយឡើយចិត្ត ឮថាគេសំដែងរឿងស្ទឹងសម្ងាត់ ហើយឮថា តួឯកប្រុសដែលលេងក្នុងរឿងហ្នឹង គឺជាបួនសុផល កូនថៅកែហាង លក់ថ្នាំពេទ្យ នៅក្បែររោងកុនអេដែន មុខពួកយើងនេះដែរ! >>

គ្រាន់តែឮប៉ុណ្ណឹង នាងឡើងក៏ស្រែកឡើងដោយភ្ញាក់ផ្អើល + *# !... ប្អូនសុផលហ្នឹង ខ្ញុំធ្លាប់ឃើញដែរតើ ពេលខ្ញុំទេទៅ ទិញថ្នាំពេទ្យម្តងៗ ! ហើយធ្លាប់ចុះមកមុជទឹកលេងនៅក្បែរៗពួក យើងនេះទៀតផង ប្អូនកម្លោះហ្នឹងស្រស់សង្ខារណាស់ អ៊ីចឹងបានគេ ឱ្យដើរតួឯក... អូ !... ល្អមើលងាប់ហើយ !... ខ្ញុំត្រូវតែទៅមើល ខានមិនបានទេ !...»

នៅពេលដែលរំដួលញញឹមខ្លឹប ព្រោះត្រូវគ្រប់គ្នានិយាយសរសើរ ដល់មនុស្ស ដែលនាងកំពុងពេញចិត្តនោះ មីងន្ធមក៏និយាយដោយ ញញឹមសួត ទៅកាន់អ្នករាល់គ្នាថា +

-«អើ!... ក្មួយឡើង នាំបួនទៅមើលចុះ មីងមិនបាននៅទេ មឹងត្រូវត្រឡប់ទៅវិញតាមទូកដរ ដែលគេនៅចតចាំ ะ !.... រំដួលក៏ប្រែទឹកមុខ សួរម្តាយដោយឆ្ងល់ + -«ម៉ែ... អីក៏ប្រញាប់ម៉្លេះ.... នៅសំរាកលេង... មើលល្ខោន នឹងគេមួយយប់សិនទៅ ស្អែកសឹមទៅក៏បាន គ្មានទាស់អីទេ!..» នាងឡើង ជួយបន្ថែម 

-« មែនហើយ អីក៏ប្រញាប់ធ្វើអីង មកលេងមិនបានប៉ុន្មាន ផង ស្រាប់តែទៅវិញភ្លាម !.... មីងនួន នៅតែប្រកែក →

.......... មីងមិនអាចចោលផ្ទះ បានទេ.... ពេលនេះ ! ចាំ ថ្ងៃក្រោយសឹមនៅយូរ ! នេះ បើកុំតែមានការត្រូវមកប្រាប់រឿងដល់ រំដួលផង ប្រហែលជាមិនទាន់មកទេ !... មិនអីទេ.... យប់នេះសំ បួនទៅមើលចុះ ដើម្បីកុំឱ្យគ្នាអផ្សុក ផឹកមិនថាអីទេ !....>>

ក្រោយពីនិយាយលេងពីនេះពីនោះ មួយសន្ទុះទៀត មីងន្ទ លាក្មួយនិងកូនឡើងទូកដរ ជិះត្រឡប់នៅព្រែកហ្លួងវិញ ប៉ុន្តែមុននិង ចេញចៅ រំដួលបានឆ្លៀតនិយាយផ្តាំផ្ញើជាសម្ងាត់ប្រាប់ម្ដាយថា

-«ម៉ែ !... ថ្នាំចោបងយស់ផង... ចាខ្ញុំអរគុណហើយ ដែល គាត់បានផ្ញើត្របែកនិងដូងឱ្យខ្ញុំ ! ខ្ញុំនឹកគាត់ណាស់ដែរ តែខ្ញុំមិនអាច ឆ្លើយប្រាប់គាត់បានទេពីចិត្តរបស់ខ្ញុំ... សូមគាត់តស៊ូ អត់ធ្មត់សិក : !...»។នៅមានភាគបន្ត



រឿងស្ទឹងសម្ងាត់ភាគ៣៖អ្នកជួយរើសត្រី

អ្នកទស្សនា: Views

 

រឿងស្ទឹងសម្ងាត់ភាគ៣៖អ្នកជួយរើសត្រី

មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបងនាសម័យនោះ មានភោជនីយ ដ្ឋានមួយ ជាប់នឹងកំពង់ចម្លង ឆ្លងនៅវត្តពោធិវាលជិតកាប៊ីនភ្លើង ដែលមានឈ្មោះដើមថា “អូ លីឡាប្លង់ **) ។ ភោជនីយដ្ឋាននេះ កើតមានតាំងតែពីមុនឆ្នាំ ១៩៥០ ថៅកែបារាំងជាអ្នកបង្កើត គឺសំរាប់ ភ្ញៀវមន្រ្តីបារាំង-យួននៅក្នុងខេត្ត ឯអតិថិជនខ្មែរមិនសូវជាមានប៉ុន្មាន ទេ។

(ក្រោយដែលអាណានិគមបារាំងចេញទៅ មិនយូរប៉ុន្មានភោជ នីយដ្ឋាននេះ ក៏បង្កើតជាថ្មី ឈ្មោះថា ចារសង្កែ ហើយក្នុង ជំនាន់ក្រោយៗមក ក៏គួរមកជាចារស្ទឹងខៀវវិញ) ។

នៅក្នុងស្ទឹង ចាប់ត្រឹមពីភោជនីយដ្ឋាននេះរហូតទៅដល់ខាងលើ ព្រែកមហាទេពបន្តិច មានសុទ្ធតែទូកតូចធំរបស់ប្រជាជនរស់នៅ ត្រៀបត្រា ប្រៀបដូចជាភូមិបណ្តែតទឹកមួយនៅឯមាត់តាមចន្លេសាប ព្រែកទាល់យ៉ាងនោះដែរ ។

ហើយនៅពេលរដូវទឹកសំរក គេតែងតែធ្វើស្ពានឈើច្រើនកន្លែង

សំរាប់ឱ្យមនុស្សម្នា ដើរឆ្លងពីត្រើយម្ខាងមកម្ខាង តែបើដល់រដូវទឹក

ជំនន់ ដែលមិនអាចធ្វើស្ថានបាន គេក៏ប្រើទូកសំរាប់ថែវចម្លងមនុស្ស

ចុះឡើងវិញ ដោយបង់ថ្លៃឈ្នួលទៅតាមកំណត់កម្លាំងពលកម្មរបស់

អ្នកចែវ ។

ទូករបស់នាងឡើង ថិតនៅចំពីមុខរោងកុនអេដែន (បច្ចុប្បន្ននេះ គ្មានទេ) ងាយចុះឡើងទៅកាន់ទីផ្សារ និងងាយប្រកបរបររកស៊ីទៀត ផង ។ ក្រោយដែលប្ដីស្លាប់ទៅ ដើម្បីចិញ្ចឹមកូនប្រុសតូចៗពីរ នាង ឡើងបានរកស៊ីជាអ្នកលក់ផ្លែឈើគ្រប់មុខ គឺចាំទទួលទិញបន្លែ ផ្លែឈើ ដែលគេដឹកតាមទូកយកមកពីចំការក្រោមតាមដងស្ទឹង ដូចជាត្រឡាច ត្រសក់ ឪឡឹក និងផ្លែឈើផ្សេងៗទៀត ហើយយកទៅដាក់លក់នៅទី

ផ្សារជាប្រចាំ ដូចជាអ្នកលក់ដទៃទៀតដែរ ។ រំដួល បានទៅរស់នៅជាមួយបងជីដូនមួយ ដោយសុខដុមរមនា គ្មានបញ្ហាអ្វីសូត្រស្មាញឡើយ ។ ប៉ុន្តែនាងឡឹង មិនដែលឱ្យកញ្ញា រំដួលចេញដើរទៅណារហេតរហូតទេ ពីឱ្យនៅតែក្នុងទូក គ្រាន់ដាំ បាយដាំទឹក និងមើលការខុសត្រូវ ពេលដែលនាងជាប់រវល់ទៅលក់ គួរមួយពេលៗប៉ុណ្ណោះ ។

មកនៅបានប្រហែលជាកន្លះខែ ទឹកក៏ចាប់ផ្តើមស្រកចុះស្រីតៗ ស្ទើរដល់បាតស្ទឹង ។ មានកន្លែងខ្លះមើលឃើញខ្សាច់ ជាហេតុធ្វើឱ្យ អ្នកដែលមានផ្ទះនៅជិតៗមាត់ស្ទឹង ឧស្សាហ៍នាំគ្នាចុះមកអុជទឹក មក បោកគក់ខោអាវ ឯក្មេងៗតែងនាំគ្នាយកអុង ឬក្រមារដើរកៀរត្រីនៅ ក្បែរៗពួក កំសាន្តសប្បាយលេងទៀតផង ។

នៅត្រង់មាត់កំពង់ ក្បែរពួកនាងឡើង រៀងរាល់ល្ងាចគេ

សង្កេត

ឃើញចាប់ពីម៉ោង ៥ទៅ តែងតែអានមនុស្សប្រុសស្រីចុះមកអុជទឹក

មិនសូវស្ងាត់ទេ ប៉ុន្តែជនទាំងនោះ មិនដែលដឹងថា នៅលើទូកដែល

មានដំបូលគ្របដូចផ្ទះនោះ មានកុលាបមួយទងកំពុងពួនទឹកបើក

ស្រទាប់ ក៏ស្រស់បំព្រងនោះឡើយ ។

ក្នុងចំណោមអ្នកមុជទឹកទាំងនោះ មានយុវបុរសម្នាក់អាយុ

ប្រមាណ ៣០ឆ្នាំ មុខស្រស់ រាងសង្ខារដូចអ្នកកីឡា សម្បុរជ្រះ ស្អាតបាត ទំនងជាកូនអ្នកមានសម្បត្តិទ្រព្យពូជអំបូរខ្ពស់ ។ ឱ្យតែ

ពេលណាចុះមកមុជទឹកម្ដងៗ យុវជននេះតែងតែបណ្តែតខ្លួន ហែប ចង់ ទើបឡើងទៅលើវិញ ។

ហែលឆ្វែលចុះដែលឡើង ក្បែរៗពួកនាងឡើង ទាល់តែអស់ចិត្តអស់

ដោយពិតនោះ សុផលមិនដែលបានឃើញមុខមាត់រំដួលម្ដងណា ឡើយ ព្រោះនាងសម្ងំពួននៅតែក្នុងពួក ជួនក៏មើលសៀវភៅ ជួនក៍ ដេរប៉ាក់ ជួនកាលក៏បោសច្រាស់ ជូតក្តារឬជូតសំអាតរបស់ព្រឲ្យប្រើ ប្រាស់ផ្សេងៗ ។

តែផ្ទុយទៅវិញ រំដួលតែងតែមើលឃើញពួកអ្នកចុះមកមុជទឹក ទាំងនោះច្បាស់ ព្រោះនាងលបមើលតាមចំរៀកប្រហោងជញ្ជាំងក្ដារ អ្នក ហើយចំណាំទាំងមុខយុវជនសុផល ដែលនាងបានលួចកត់ សំគាល់ក្នុងចិត្តថា ជាបុរសមានសម្រស់ប្លែក និងមានស្នេហ៍មុខគួរឱ្យ ចូលចិត្តទៀតផង ។

តាំងពីយូរមកហើយ នាងមិនធ្លាប់ឃើញបុរសដែលមានសម្ផស្ស

ឆក់ទាញមនោសញ្ចេតនាបែបនេះទេ ទោះជាមេចោរត្រឡៃ នាយយស់ ឬព្រិន្ទបាលឯកចំណាន ដែលតាមស្រឡាញ់នាងនោះ ក៏ស៊ូនឹងបុរស នេះមិនបានដែរ ។

ទោះយ៉ាងនេះក្តី ក៏រំដួលគ្រាន់តែកត់សំគាល់ក្នុងចិត្តប៉ុណ្ណោះ តែ នាងមិនដែលអើតបង្ហាញមុខឱ្យយុវជននោះឃើញម្ដងណាឡើយ 1

នេះគឺមកពីនាងមិនដែលស្គាល់ ហើយក៏គ្មានការសំខាន់អ្វី ដែលនាង ត្រូវបង្ហាញមុខឱ្យជននោះឃើញដែរ ព្រោះពេលនេះនាងកំពុងតែលាក់ ខ្លួន ក្រែងលោគេឃើញទៅ នាំបែកសាយាមោលេចឮចេញទៅឆ្ងាយ។

ប៉ុន្តែ ព្រហ្មលិខិតឬដំណើរជីវិតរបស់មនុស្ស មិនអាចអ្នកណា ម្នាក់ទស្សន៍ទាយត្រូវជាមុនបានឡើយ សូម្បីតែមួយវិនាទីដែលមិនទាន់ មកដល់ ក៏មិនដឹងថាត្រូវមានអ្វីកើតឡើងដែរ ? ។

...ខ្លួនអីនៅថ្ងៃនេះ: ប្រហែលជាម៉ោង៥ល្ងាច រំដួលបានលួច មើល ឃើញយុវជនមានស្នេហ៍មុខនោះ ចុះមកមុជទឹកទៀត តែពុំ មានអ្នកផ្សេងចុះមកអុជជាមួយដូចសព្វមួយដងឡើយ ។

ហើយពេលនោះ នាងឡើងរវល់តែទៅស្នាក់ពួកឪឡឹកនៅឯព្រែក មហាទេពជាមួយកូននាងម្នាក់ ឯរំដួលក៏រៀបចំដាំបាយសួរស្លុកដូច សព្វមួយដង ជាមួយក្មួយប្រុសនាងម្នាក់ទៀត ដែលមានអាយុប្រមាណ ១២ឆ្នាំ កំពុងអង្គុយលេងត្រីត្រឹមនៅឯក្បាលទូក ។

រំដួលក៏ធ្វើត្រី លាងសំអាតរួចប្រុងនឹងកាត់សួរ តែពេលដែល នាងជះទឹករំអិលនិងកំទេចកាកស្រកាទៅក្នុងទឹក ក៏ច្រឡំជះដោយទាំង ត្រីទៅជាមួយផង ធ្វើឱ្យនាងប្រហោងពោះឆ្អឹង អើតក្បាលចេញពីក្នុង

ពួក សម្លឹងតាមមើលត្រីដែលធ្លាក់នៅក្នុងទឹក និងស្រែកហៅមួយ

-«អាភី !... ចុះមុជរាវរកត្រីបន្តិចម៉ោ !... អញច្រឡំជះធ្លាក់ នៅក្នុងទឹក... លឿនឡើង!..»

កុមារភី ក៏រត់ឆ្លងពីក្បាលទូក មកអើតមើលតាមនាងរំដួលដែរ ហើយរអ៊ូ +

-«មីងអើយ ទឹកជ្រៅ ត្រឹមក្បាលខ្ញុំទៅហើយ ធើម៉េចរក ឃើញទៅ ត្រីនោះវាដែលអណ្តែតទៅណាបាត់ទៅហើយ !...>> រំដួល តឿនទៀតដោយព្រួយបារម្ភ

-*...វាមិនទៅណាទេក្មួយ វាប្រាកដជាធ្លាក់នៅត្រង់ហ្នឹង ចាំ មីងយកពីងពង់នោត ឱ្យក្មួយឯងចុះរាវយកម៉ោ !... ត្រីរ៉ស់ធំដែរណាំ ស្ដាយវា... កុំឱ្យបងឡើងត្រឡប់មកវិញស្តីបន្ទោសថា មីងធ្វើការមិន ប្រយ័ត្ន ...>>

-«ណ្ហើយ !.. ចោលទៅ !... ម៉ែគាត់មិនថាអីទេ... ខ្ញុំខ្ជិល មុជរាវណាស់... បើរាវក៏មិនឃើញដែរ!...>>

ទោះបីជាកុមារភី ជជែករឹងរូសយ៉ាងណា ក៏នាងរំដួលនៅតែ ងើបឈររកមើលពីងពង់ ដែលដាក់នៅលើដំបូលទូក ដើម្បីនៅតទៅ ក្នុងទឹក ត្រង់កន្លែងដែលត្រីធ្លាក់ ដោយនិយាយបណ្តើរ +

-«ម៉ែ អាភី កុំរៀនខ្ជិល ចុះមុជរាវយកមួយភ្នែកម៉ោ ថ្មើរ ណេះហើយ ផ្សារគេឈប់លក់ ទៅរកទិញត្រីឯណាបានសួរទេទៅ បើ មីងដាំទឹក ចិតបន្លែអីៗអស់ទៅហើយនោះ ?...»

ជួនជាមួយវិនាទី ដែលកុមារភីកំពុងរារែក និងពេលដែលចោម កញ្ញាប្រែខ្លួនក្រោករកមើលពីងពង់នោះ ស្រាប់តែមានសម្លេងដ៏ធ៤

ត្រជាក់ បន្លឺមកពីក្នុងទឹក នៅក្បែរតែមពួកនោះថា+

-*....អ្នកនាង មិនបាច់ព្រួយបារម្ភពេកទេ នេះម៉ែត្រី !.... ឆោមទេវី ភ្ញាក់ព្រើត ងាកភ្លែត ឃើញយុវបុរសសុផលចំអើត ខ្លួនពីក្នុងទឹក ហុចត្រីរស់នោះមក ដែលចាប់បង្ខំធ្វើឱ្យនាងឆ្លើយសួរ ទៅកាន់ម្ចាស់ខ្សែភ្នែកក៏មានស្នេហ៍នោះវិញ ទាំងនឹកឆ្ងល់និងរៀន

ខ្មាស់ថា +

«យី... ធើម៉េច បានជាបងប្រុសរកឃើញត្រីនេះ ?...»

យុវបុរសមុខស្រស់ រលាស់បបូរមាត់ក៏វៃឆ្លាតមកទៀត នៅទន្ទឹម ពេលដែលឆោមចេវីបន្ទន់ខ្លួន លូកដៃមកឈោងទទួលយកត្រី ដែល

នៅក្នុងដៃគេនៅឡើយ +

-«ខ្ញុំមុជទឹកនៅក្បែរៗនេះ ស្រាប់តែឮអ្នកនាងស្រែកថាធ្លាក់ ត្រីទៅក្នុងទឹក ខ្ញុំក៏បត្តិបខ្លួនស្រវាររាវចាប់បានភ្លាម ព្រោះត្រីធ្លាក់ អ៊ីចឹង វាមិនអណ្តែតទៅណាឆ្ងាយទេ ! តែខ្ញុំគេចពួនទៅម្ខាង មិន ទាន់ឱ្យ ចាំលបមើលអ្នកនាងជជែកគ្នាជាមួយក្មួយអ្នកនាងសិន !»

ឮដូច្នោះ រំដួលព្រែកហ្លួង ចងចិញ្ចើមរបៀបង់កំងបន្តិច តាម ឲម្លាប់ដែលនាងធ្លាប់និយាយលេងជាមួយមិត្តភ័ក្តិ +ρι αδάς -«ស្ងប់ណាស់ រើសបានហើយ មិនប្រញាប់ឱ្យគេ នៅសម្ងំចាំ

លបមើលគេទៀត....ខូចណាស់ !... ? »

សុផល ញញឹមតបនឹងកាយវិការគួរឱ្យភ្នាញ់នោះ +

-< មិនឱ្យសម្ងំចាំលបមើលម៉េច បើខ្ញុំមកមុជទឹកនៅកន្លែងនេះ យូរពេលហើយ មិនដែលឮអ្នកណានិយាយពិរោះដូចអ្នកនាងសោះ ហើយមុខមាត់ក៏ស្អាតទៀត !... ស្អាតមែនតែម្ដង !... ខ្ញុំមិនដែល ឃើញទេ...! ណ្ហើយ បំណាច់នឹងបានជួយរើសត្រីឱ្យហើយ សុំស្គាល់ ឈ្មោះផងបានទេ អ្នកនាង ?....

បុត្រីមីងន្ធន ញញឹមលាក់គំនួចតាមបូកពារមាយាស្រី ហើយរុញ ដៃមកមុខទៀត +

-< ងាប់ហើយ គ្រាន់តែរើសត្រីប៉ុណ្ណឹង ឈ្មោះគេទៅហើយ ! ហ៊ី!... ឱ្យត្រីសិន ណា៎ !... ចាំខ្ញុំប្រាប់!...>> អីក៏ចាមទារចង់ស្គាល់ !.... ដាំទឹកពុះហើយ

សុផល បន្ធូរដៃបណ្តើរនិយាយបណ្តើរ +

-< អ៊ីចឹងហើយ ឱ្យរបស់ដែលរើសបាន ត្រូវតែមានសំណង បើមិនប្រាប់ មិនឱ្យទេ !....

យុវបុរស រវល់តែនិយាយភ្លេចខ្លួន យុវនារីក៏លូកដៃមកកញ្ចក់

យកត្រីចូលទៅក្នុងអ្នកបាត់ ឥតឆ្លើយប្រាប់ថាដូចម្ដេចសោះឡើយ ធ្វើ យុវបុរសស្រងាកចិត្តក្រៃលែង ទើបរអ្វីបណ្តើរ

-« !... លេងស្នៀតខូចរបៀបនេះ ចាំមើលណា!... ថ្ងៃ ក្រោយបើជ្រុះរបស់អីទៀត ចាំរើសឱ្យ !... ស្បថ ?...»

ចំណែកកញ្ញារំដួលវិញ សែនធុញធើសក្នុងចិត្តជាខ្លាំង ។ ចង់ប្រាប់ឈ្មោះនាងដែរ តែខ្លាចបងស្រីនាងត្រឡប់មកវិញ និងថា ពេលដែលគេមិននៅ ហ៊ានប្រាប់ឈ្មោះឱ្យប្រុសដែលមិន ធ្លាប់ស្គាល់

គ្នា ទាំងដែលពេលនេះនាងកំពុងឋិតនៅក្នុងសភាពសម្ងំលាក់ខ្លួន ។ ប៉ុន្តែ នាងគិតៗទេនៅ ទង្វើបែបនេះហាក់ដូចជាវាយបូកឡើងថ្លៃពេក ហើយ ព្រោះពេលនោះ នាងលបមើលតាមប្រហោងក្តាជញ្ជាំងទូក ទៅ ឃើញយុវបុរសនោះនៅតែហែលក្រឡើងចុះឡើងក្បែរៗទឹក និង បង្ហើរពាក្យតិចៗថែមទៀតថា +

-«កំណាញ់ណាស់ គ្រាន់តែឈ្មោះក៏មិនព្រមចាប់ ហើយ លាក់មុខ មិនចង់ឱ្យឃើញទៀត ?... ស្មានថាសម្ងំមិនចេញមកដាំសួរ នៅក្រោយទូកឬយ៉ាងម៉េចហ្នឹង?...»

ជួនពេលនោះ កុមារភីស្ទុះពីក្បាលទូកមកវិញ ហើយស្រែកឲ្យ ឡាថា+

-« !... បានត្រឹមកវិញហើយតើ អ្នកណាជួយរើសម្លឹង រំដួល...? ចុះមីងឯងចាំអីទៀត មិនចេញមកសួរ? ទឹកពុះចង់រឹង ហើយណា !...»

រំដួល មិនឆ្លើយតាមសំនួរនេះឡើយ បែរជាស្រែកបញ្ជាទៅក្មេង ប្រុសវិញ ក្រោយដែលកាត់ត្រីជាកង់ៗហើយ +

-«ម៉ែ... អាភី យកត្រីនៅបង់ក្នុងឆ្នាំងទៅ គ្រឿងក្រៅអីៗ មីង ដាក់អស់ហើយ !...»

ក្មេងប្រុស លាន់មាត់ដោយងឿងឆ្ងល់ + -«...ចុះមីងរំដួលឯង មិនចេញទៅសួរខ្លួនឯង... មីងកើតអី.... បានជារាងខ្លះខ្លាចๆ... ขาចអីហ្នឹង ?....

ពេលនោះ សុផលក៏ស្រែកពីក្នុងទឹកមកថា

-«ខ្លាចអី ? មីងរបស់ឯងខ្លាចពូ ព្រោះពូបានរើសត្រីឱ្យ ហើយសុំសួរឈ្មោះ តែមិនព្រមប្រាប់ !..... តែឥឡូវពូមិនភ័យទេ ទោះបីជាមិនប្រាប់ ក៏ព្ទស្គាល់ឈ្មោះហើយ ព្រោះឮឯងហៅអំបាញ់ ម៉ិញថា រំដួលៗ !... អូ !... រំដួល... ឈ្មោះនេះពិរោះណាស់តើ គឺពិតជារំដួលស្ទឹងសង្កែ មែន !....

ឮសុផលនិយាយបញ្ចើចឈ្មោះនាងផ្ទួនៗដូច្នោះ រំដួលក៏ប្រុង ស្រែកតបមកវិញ ប៉ុន្តែជួនអីពេលនោះ ស្រាប់តែមានស្រីម្នាក់ដែល មានទូកនៅជិតនោះដែរ ដើរចុះពីលើមាត់ច្រាំងមក ហើយបន្ទីរស រាយមកកាន់យុវបុរសនោះថា+

«ម៉ែ អ៊ុ បួនសុផល ម៉េចនៅផ្ទះ ទឹកមិនចេញទេដ្ឋី... ន ជានុស្សាហ៍ឃើញមកមុជទឹកស្ទឹងនេះ ?...>>

យុវបុរស ងាកទៅសើចដាក់នារីនោះវិញ ហើយឆ្លើយ + -*....ផ្ទះខ្ញុំមានទឹកម៉ាស៊ីនគ្រប់គ្រាន់តើបងសំ តែពេលណាទឹក ស្ទឹងស្រុកនៅត្រឹមៗណេះ ខ្ញុំចូលចិត្តមកមុជទឹកស្ទឹងជាង វាត្រជាក់ [ស្រួល ៗហែលលេង !.... ហើយពេលពណាមុជទឹកទៅ ឮសូរត្រី កំភ្លាញ ពិរោះស្តាប់ទៀតផង ខ្ញុំចូលចិត្តស្តាប់ត្រីកំភ្លាញយំណាស់

-«ងាប់ហើយ ចូលចិត្តអីមិនចូលចិត្ត មកចូលចិត្តត្រីកំភ្លាញ យំ... ទៅវិញ? កុំភ្លេចពាក្យចាស់ពោលថា កំភ្លាញស្លាប់ពីព្រោះ

មាត់ណា ប្អូនសុផល !...» ដោយយល់ថា សម្លេងរបស់គេមុខជាតួទៅដល់នាងរំដួល ដែល

នៅសម្ងំក្នុងទូក ទើបសុផលទៀតឡែបងាយផ្លែផ្កាបន្ថែមមកទៀតថា

-« តែខ្ញុំគិតថា ត្រីកំភ្លាញស្លាប់ពីព្រោះសម្រស់ទៅវិញទេ un សំ ព្រោះខ្ញុំឃើញត្រីកំភ្លាញមួយនោះ អាងតែមានសម្រស់ស្អាតហែល គេចចុះគេចឡើង ចៅពួននៅក្រោមបាតពួក មិនព្រមឱ្យខ្ញុំចាប់លេង សោះ !... តែមិនអីទេ កំភ្លាញមួយហ្នឹង មុខជាគេចមិនរួចពីថ្នង របស់ខ្ញុំនៅថ្ងៃណាមួយទេ !...»

នាងសំ កាលបើឮសំដីសុផលប្លែកដូច្នោះ ក៏បើកភ្នែកធំ -«យី !... ត្រីកំភ្លាញមានសម្រស់ ? មិនដែលឮទេ ! »

-«មិនដែល ទើបប្រាប់បងសំឯងឱ្យព្វហ្នឹង !...>>

ដូចជាសុផលបានគិតមែន រំដួលដែលនៅពួនក្នុងទូក បានឮ សំដីរបស់គេឆ្លងឆ្លើយជាមួយម្ចាស់ទូកនៅក្បែរនោះ ត្រប់ម៉ាត់ទាំងអស់ នាងសែននឹកខ្លាញ់ណាស់ ដែលបុរសនោះអាងតែជួយរើសត្រីឱ្យ ហ៊ានប្រដូចនាងទៅនឹងត្រីកំភ្លាញ នាងចង់តែឆ្លងឆ្លើយតបទៅវិញ តែ ខំទប់ចិត្ត ព្រោះមិនធ្លាប់ស្គាល់ជននោះជិតស្និទស្នាលផង នាំតែគេ វាយតំលៃ ហើយជួនពេលនោះ នាងឮយុវបុរសឈ្មោះសុផល ចាប់

ផ្តើមនិយាយទៅកាន់នាងសំទៀតថា +

-*...ចុះខ្ញុំឮបងសំឯង និយាយប្រាប់ម្តាយខ្ញុំថា ប្រុងលក់ពួក នេះ ចៅទិញដីសង់ផ្ទះនៅលើគោកជិតវត្តកណ្តាលវិញ តើយ៉ាងម៉េច នៅហើយ បីនៅថ្ងៃណា ?....

នាងសី យកដៃអេះក្បាលហើយឆ្លើយវិញ

.......មុនដំបូង គិតថាចង់រើដែរ តែគិតសព្វៗទៅ ខ្ជិលនៅនៅ

ឯណាឆ្ងាយ នៅទីនេះស្រួលជាង ព្រោះមានទឹកមុជស្រាប់។ ដូចជា បួនឯង ជាប់ចិត្តមកមុជទឹករាល់ថ្ងៃនេះដែរ ចោលទៅnyes ទទួលឃ្លានេះ សុផលក៏ឆ្លៀតនិយាយផ្លែផ្កាទៅឱ្យកញ្ញារជួយ

ទៀត +

-«អូ... បើអីចឹង ពិតជាវាសនារបស់ខ្ញុំខ្ពស់ហើយ បើтво សំឯងនៅទីនេះយូរតទៅទៀត ខ្ញុំពិតជាចុះមកមុជទឹកមិនអផ្សុកទេ ជីវិតខ្ញុំមុខជាបានរីកស្រស់បំព្រងរហូតមួយជីវិតហើយ!.. ទំនងជានឹកឆ្ងល់ជាងមុនទើបឆ្ងាយសំដីចេញមកទៀត +

នាងសំ «...! ប្អូនសុផល ថ្ងៃនេះនិយាយដូចជាប្លែកៗណាស់ ! អ៊ីចឹងតើ សិស្សវិទ្យាល័យនិយាយទៅៗ ស្ទើរតែស្តាប់មិនបាន !... អូ.... ម៉ែ ចុះបងឮគេនិយាយថា បីថ្ងៃទៀតមានធ្វើបុណ្យធំនៅវិទ្យា ល័យព្រះមុនីវង្ស ដែលបួនឯងរៀននោះ តើមែនឬមិនមែь.»

មុននេះបន្តិច រំដួលដូចជាធុញទ្រាន់នឹងពាក្យបែបអោយបណ្ឌិត បព្រៀងរបស់យុវជនសុផលពេកណាស់ តែពេលដែរបេឭនាងសំ និយាយថា យុវបុរសនោះរៀននៅវិទ្យាល័យព្រះមុនីវង្ស នាងដូចជា មានចិត្តចង់ដឹងចង់ឮតទៅទៀត ទើបសម្ងំចាំស្លាប់យុវជននោះឆ្លើយ គបមកវិញ +

-«មែនហើយបង គេធ្វើបុណ្យចែករង្វាន់ដល់សិស្សដែល ប្រលងជាប់ប្រចាំឆ្នាំណាំ សិស្សទៀតផង !...>> ហើយមានលេងសិល្បៈល្ខោតរបស់ក្រុម

- ចុះគេមានលើកឱ្យអ្នកស្រុកចូលទៅមើលផងទេ?....

**បើក! គេបើកឱ្យទៅមើលគ្រប់គ្នា ដូចជារៀងរាល់ឆ្នាំអ៊ីចឹង ហើយគេមានសំដែងរឿងមួយ ល្អមើលណាស់បង !... បងឯងទៅ មើលនឹងគេទៅ ហើយបបួលហៅអ្នកទូកនៅជិតខាងបងនេះ: 181 មើលឱ្យបានច្រើនគ្នាណា៎ !...»

-«កុំភ័យ បងមុខជាបបួលគេឯង ទៅមើលឱ្យបានច្រើនគ្នា ហើយ ! យី ចុះគេលេងរឿងអីទៅ អាចប្រាប់ឱ្យបងដឹងផង បាន

18 7...

-«ហ៊ីក៏មិនបាន គឺគេលេងរឿងស្ទឹងសម្ងាត់ណាបង !...»

តាំងពីពេលឮថាយុវជននេះ រៀននៅវិទ្យាល័យព្រះមុនីវង្សរំដួល ព្រែកហ្លួង ស្ដាប់ដូចកាន់តែចូលត្រចៀកច្រើនឡើងៗ ហើយសមព្ទថា គេមានលេងសិល្បះល្ខោនរឿង ស្ទឹងសម្ងាត់ទៀតផងនោះ នាងក៏ចង់ មើលណាស់ទៅទៀត ព្រោះនៅឯស្រុក នាងមិនសូវបានមើលសិល្បៈ ណា ក្រៅពីល្ខោនរាមកេរ្តិ៍ដែលគេទៅលេងម្ដងម្កាលនោះឡើយ ។

នៅពេលដែលឆោមទេវី នឹកអរព្រួចៗនោះ ស្រាប់តែនាងឮយុវ ជននោះពោលខ្លាំង ទៅកាន់នាងសំទៀតថា

-«ហើយបងសំឯងដឹងថា អ្នកណាជាតួឯកប្រុស នៅក្នុងរឿង ស្ទឹងសម្ងាត់នោះទេ ?... គឺខ្ញុំហ្នឹងណា៎ !...»

ពេលនោះ នាងសំភ្ញាក់ស្ទើរថ្នាកខ្លួនធ្លាក់ចៅក្នុងទឹក ហើយលាន់

មាត់+

-«យី !... ងាប់ហើយ ប្អូនឯងនិយាយលេងឬមែនហ្នឹង ? »

-«ខ្ញុំមិននិយាយកុហក់ទេ ខ្ញុំហាត់រាល់តែថ្ងៃហ្នឹង បើមិនជឿចាំ

មើល ដល់ថ្ងៃសំដែងមុខជាឃើញហើយ !...>>

នៅពេលនោះ បុត្រីមឹងច្ឆន បែរជាស្រងាកចិត្តយ៉ាងខ្លាំង កាល បើឮថាយុវជននោះ ជាតួឯកក្នុងរឿងស្ទឹងសម្ងាត់ ។ នាងមិនមែន ស្អប់ខ្ពើមឬមើលងាយទេពកោសល្យរបស់គេនោះទេ ប៉ុន្តែនាងដូចជា ទឹកអៀនជួស ហើយដូចជាមិនដឹងសំរេចចិត្តថា ទៅមើលឬយ៉ាង ណាផង ? ។

នៅពេលដែលរំដួលព្រែកហ្លួង សម្ងំគិតម្នាក់ឯងនោះ គេឃើញ សុផលខ្សឹបខ្សៀវជាមួយនាងសំ ល្មមតែឮពីរនាក់ថា

-« នៅក្នុងពួកជិតនោះ មានស្រីម្នាក់ស្អាតណាស់បង ឈ្មោះថា រំដួល! នាងកាត់សក់ផ្កាផ្លូវ ស្អាតប្លែកតែម្ដង !... ខ្ញុំគ្រាន់តែឃើញ ចង់ស្លុត!... ចាំបងជួយស៊ើបសួរមើល៍ តើនាងជាកូនចៅអ្នកណា នៅភូមិស្រុកណា ? ហើយកុំភ្លេចនិយាយទាក់ទងបបួលនាងឱ្យទៅ មើលល្ខោននោះផងណា !..»

នាងសំ ជ្រួញចិញ្ចើម +

-*...ប៉ុន្មានថ្ងៃនេះ បងរវល់តែរឿងចង់លក់ទូក បានជាមិន បានចាប់ភ្លឹកថា មានអ្នកណាចេញចូលមកនៅថ្មី មិនអីទេ បងស្គាល់ ម្ចាស់ទូកនេះដែរ ចាំបងស៊ើបសួរឱ្យ (ប្រហែលជាបងប្អូនកូនក្មួយគេ ហើយ !.....សូមរង់ចាំភាគបន្ត។


រឿងស្ទឹងសម្ងាត់ភាគ២៖ ចម្លើយមិនច្បាស់ !

អ្នកទស្សនា: Views


 រឿងស្ទឹងសម្ងាត់ភាគ២៖ ចម្លើយមិនច្បាស់ !

ទោះបីជាកំទេចបាន ក្រុមចោរបីនាក់របស់អាត្រឡៃក៏ដោយ ក៏ អ្នកស្រុកហាក់ដូចមិនសូវរីករាយប៉ុន្មានឡើយ ព្រោះទំហំទុក្ខនៃការ ចាត់បង់មេឃុំវ៉ាតនោះ មានលក្ខណៈធំធេងជាង ហើយដំណឹងនេះ គ្រាន់តែព្រឹកឡើងស្ទើរមិនទាន់ ក៏បានឮនូរខ្ចាយពេញភូមិ ឃុំក្នុងស្រុក សង្កែនិងផ្សព្វផ្សាយតៗគ្នា ស្ទើរពេញខេត្តបាត់ដំបងភ្លាម ព្រោះមេឃុំ វ៉ាត ពិតមែនតែបុណ្យស័ក្តិមិនជាធំកុំប៉ុន្មាន តែគាត់មានឈ្មោះល្បី និងប្រជាប្រិយមកយូរឆ្នាំហើយ ក្នុងកិច្ចកសាងការពារភូមិឃុំ ដោយ ស្មោះត្រង់បំផុត ។

បងប្អូនសាច់ញាតិរបស់មេឃុំវ៉ាត និងមីងនួន រាប់តាំងពីស្ទឹង ចាស់ រនាមដូនសំ និងហូរហែតាមដងស្ទឹងរហូតទៅដល់ផ្សារស្រុក សង្កែ បាននាំគ្នាមកចូលរួមធ្វើបុណ្យសពដែលកំណត់ធ្វើរយៈបីថ្ងៃនោះ យ៉ាងមហោឡាបូកពន់ប្រមាណ ។

រដ្ឋអំណាចស្រុកនិងខេត្ត ក៏បានបញ្ជូនតំណាងឱ្យនាំកំរងផ្កាមក គោរពសព និងយកអំណោយជាលុយកាក់មកជួយសំរាលទុក្ខក្រុម

គ្រួសារសពទៀតផង ។ ជាមួយនោះ គេក៏ឃើញព្រិន្ទបាលឯកចំណាន បានបរិច្ចាកធនធានផ្ទាល់ខ្លួន យកមកឱ្យផ្ទាល់ដៃនាងរំដួល នៅពេល ព្រឹកនៃថ្ងៃចាប់ផ្ដើមបុណ្យ ដោយពោលបញ្ជាក់ថា +

-«អ្នកនាងរំដួល យប់ម៉ិញនេះ បើខ្ញុំមកទាន់ហេតុការណ៍តាំង ពីដំបូងពី ប្រាកដជាលោកអ៊ីមិនស្លាប់ទេ !... ខ្ញុំសោកស្តាយខ្លាំង ណាស់ ! ខ្ញុំសូមនាំយកលុយកាក់មកចូលរួមរំលែកទុក្ខក្នុងមរណភាព របស់លោកអ៊ីផង និងតាំងចិត្តប្ដេជ្ញាតាមបណ្តាំរបស់លោកអ៊ី និង កំទេចអាត្រឡៃឱ្យបានក្នុងពេលឆាប់ៗ និងការពារជាដាច់ខាត មិនឱ្យ ធ្វើអ្វីដល់អ្នកនាងបានឡើយ !...>>

វា នាងរំដួល ទទួលលុយកាក់ពីដៃព្រិន្ទបាលឯកជំនួសម្ដាយដែល ជាប់រវល់រៀបចំចង្ហាន់លោក ញញឹមសួតថា + ហើយបង្ហើរសំនៀងតបវិញដោយ

-« សូមអរគុណលោកជាទីបំផុត ដែលជួយឈឺឆ្អាលចំពោះត្រូ សារខ្ញុំយ៉ាងនេះ !... ពេលនោះ បើកុំតែបានលោកមកជួយទាន់ ម៉្លេះ សមខ្ញុំពិតជាគេចមិនរួចពីកណ្ដាប់ដៃវាទេ !...>>

ចំណាន គិតថានឹងនិយាយតែមួយឃ្លា រួចថយចេញទៅវិញ តែជួនជាស្រីក្រមុំ ឆ្លើយតបដ៏សែនពិរោះយ៉ាងនោះ គេក៏ឆ្លៀត បន្ថែមមួយឃ្លាទៀត ដោយភ្លេចគិតថា នៅជ្រុងសសរផ្ទះមួយនោះ យស់ដៃកាន់ថាស ឈរសម្លឹងមើលមក ដោយអារម្មណ៍ប្លែកនោះ ឡើយ +

-« សូមអ្នកនាងកុំព្រួយឱ្យសោះ ដរាបណាមានព្រិន្ទបាលឯក

ចំណាន អាត្រឲ្យត្រូវតែបាត់ឈ្មោះពីផែនដីនេះ !..

ចំណាន ពោលដោយបង្ហើរខ្សែភ្នែកពេញដោយមន្តស្នេហ៍ទៅរក យុវនារី តែរំដួល ប្រែជាអោនមុខមិនទទួលយកខ្សែភ្នែកដ៏ចំឡែកនេះ ឡើយ ព្រោះនាងទើបដឹងច្បាស់ថា នៅជ្រុងម្ខាងនោះ ប្រហែលជា យស់សម្លឹងមកដោយអន់ចិត្ត ព្រោះឃើញនាងស្វាគមន៍ចំណាន ដែលពីយូរមកហើយ នាងមិនដែលបង្ហាញទិដ្ឋភាពបែបនេះឡើយ ។

 ទោះបីជាពេលនោះ យស់ខំប្រឹងចាត់ចែងជួយធ្វើបុណ្យសព មេឃុំវ៉ាត ដោយគ្មានខ្លាចនឿយហត់ ដើម្បីយកចិត្តនាងរំដួល ឱ្យ ម៉ោងនឹកអាណិតគេថា គេស្រឡាញ់នាងយ៉ាងណាក៏ដោយ ក៏ពេលនោះ គេបែរជាគិតដោយអស់សង្ឃឹមវិញថា +

-« ! ខ្លួនអញអើយ មើលទៅបែបមិនឈ្នះគេទេ! เបើមិន មែនអាត្រឡៃ គឺច្បាស់ជាព្រិន្ទបាលឯកនេះហើយ ដែលនាងព្រមរៀប ការជាមួយ នៅពេលណាដែលគេចូលស្ដីដណ្ដឹងនាង ព្រោះគេមាន បុណ្យស័ក្តិធំជាង ហើយរូបរាងក៏សង្ខារទៀត ?...>>

.....ក្រោយពីពិធីឈាបនកិច្ចសពមេឃុំវ៉ាត បងប្អូនទាំងអស់បាន មកជួបជុំពិគ្រោះជាមួយមីងនួន មុននឹងសុំលាត្រឡប់ទៅភូមិស្រុកវិញ រៀងៗខ្លួន ។

ជាដំបូងស្រីម្នាក់នៅខាងស្ទឹងចាស់ បញ្ចេញយោបល់ថា + -«ម៉ែ ចុះខ្លួនឯងគិតយ៉ាងណាទៅ បើលឈូងវ៉ាតគាត់ស្លាប់ទៅ ហើយយ៉ាងនេះ គិតឱ្យរំជួលនៅនៅឯស្ទឹងចាស់មួយរយៈជាមួយខ្ញុំទៅ ដឹង កុំឱ្យអាត្រឡៃវាមកអុកឡុកទៀត ព្រោះកាលណាវាចោលសំដី

បែបហ្នឹងហើយ មិនយូរមិនឆាប់វាមុខជាមករកចាប់រកចងទៀតហើយ តើតួនឯង មានអ្វីការពារកូនទៅ ?.... wingin

មីងនួន ដកដង្ហើមធំ មិនទាន់ទាំងឆ្លើយផង ស្រាប់តែបុរសម្នាក់ ចំណាស់ប្រហែលមេឃុំវ៉ាត ឆ្លើយកាត់+

~*...... ឱ្យរំដួលទៅនៅឯស្ទឹងចាស់ជាមួយបងចាន់យ៉ាងម៉េច កើតទៅ បើស្ទឹងចាស់ជិតកន្លែងដែលអាត្រឲ្យវាតាំងជម្ងឺ នៅពេល វាដឹង មុខជាវាទៅចាប់យកស្រួលដូចបកចេក ! បើថានេះទេ ឱ្យ ក្មួយរំដួលទៅនៅជាមួយខ្ញុំ ឯរនាមដូនសំសិនទៅ ទម្រាំពេលណា លោកព្រិន្ទបាលឯកចំណាន ចាប់បានអាត្រឡៃ សឹមឱ្យវាត្រឡប់មក

មានស្រីចំណាស់ម្នាក់ ឆ្លើយកាត់ផ្ចងទៀត +

«ហ៊ី!... ល្បងវឿន ម៉េចនិយាយអីចឹង ឱ្យទៅនៅជាមួយ ឈូងឯង ដូចជាយកចំណីទៅដាក់ក្នុងមាត់គ្នាអ៊ីចឹង ព្រោះរនាមខ្លួន សំ ជាកន្លែងដែលពួកអាតម្លៃវាឆ្លងកាត់ចុះឡើង មិនលែងអីនឹងវា ដឹងនោះឡើយ មានតែទៅនៅឯចាក់ព្រាជាមួយខ្ញុំទេ ទើបរួចខ្លួន ម៉្យាងទៀតនៅឯមាត់តាមទន្លេសាបនោះ ស្រួលរកស៊ីទៀត ថៅកែ ផ្នួស់ ថៅកែកាណូត និងថេថៅកែឡូត៍នេសាទក៏សម្បូរណ៍ ម៉េចາອົງກ យកប្ដីពួកគេមានៗនៅទីនោះទៅ វាចប់រឿងទៅហើយ !..»

មីងខ្លួន ញាក់បបូរមាត់ឆ្លើយតបតារ

......... ចាំមើល ខ្ញុំពិគ្រោះជាមួយកូនសិនមើល៍ តើវាចង់ ទៅនៅឯណាជាង ឬមួយក៏វាស៊ូទ្រាំនៅទីនេះ: ?...>

បន្តិចនោះ មានស្រីម្នាក់រាងតូចច្រនាប់ កាត់សក់ផ្កាថ្នូរដូចជា កញ្ញារំដួលដែរ ហើយអាយុប្រមាណ ៣៨ ឆ្នាំ ឈ្មោះឡើង ក៏បន្លឺ

ជាចុងក្រោយគេថា +

-«ដឹងធើម៉េចហ្ន៎ បើមីងន្ធនឯង មានកូនស្រីរូបស្អាតអ៊ីចឹងមាន គេចោមស្រឡាញ់ច្រើនយ៉ាងនេះ ពិបាកហើយ បើតាមខ្ញុំគិតមើលទៅ ទៅនៅឯ ចាក់ព្រាក៏មិនស្រួលដែរ ព្រោះឆ្ងាយពីគេឯង ហើយជា កន្លែងដែលពួកវា តែងចុះទៅរកត្រីជាញឹកញាប់ យ៉ាងណាក៍នៅតែ វាដឹងដែរ !

 បើតាមគំនិតខ្ញុំថា គួរឱ្យទៅនៅជាមួយខ្ញុំ ឯមុខផ្សារ សង្កែតែម្តងទៅ នៅឯណោះ ជាទីប្រជុំជន ជិតរាជការ ប៉ូលីស ទា ហាន ប៉េអឹម ពួកអាត្រឡៃមុខជាមិនហ៊ានទៅជិតទេ ព្រោះវាខ្លាច គេចាប់វាណាស់ !...»

ស្រាប់តែពេលនោះ អ្នកដែលមានយោបល់មុន ក៏នាំគ្នាច្ចេក ផ្ដលគំនិតមកតាមសំដីរបស់នាងឡើងវិញ ដោយញញឹមញញែមថា -«... មែនហើយ កាឡើងគេមានពួកធំដូចជាផ្ទះបណ្តែតទឹក នៅក្នុងស្ទឹង ចំមុខផ្សារវិល ស្រាប់ ទីនោះអ្វីអែរ មានគេមានឯង ច្បាស់ជាអាត្រឲ្យវាមិនហ៊ានអើតក្បាលទៅមែន គួរឱ្យក្មួយរំដួលទៅ នៅជាមួយបងជីដូនមួយវាមួយរយៈទៅ បានសុខហើយ !...»

ម្ដងនេះ គេឃើញទឹកមុខមីងនួន ដែលក្រៀមក្រំមកយូរហើយ រាងស្រស់ថ្លាឡើងវិញបន្តិច ហើយបន្ទរ +

-« លាក់បាំងអី ខ្ញុំនឹកឃើញរឿងនេះយូរហើយ តែមិនហ៊ាន

9- ផ្សារវិល ក្លាយពីភាសាបារាំងផ្សារ VILLE កីផ្សារក្រុង

រំខានកាឡើង ព្រោះប្តីគេទើបនឹងស្លាប់ដែរ... ក្រែងគេមិនទាន់ផុតទុក្ខ ព្រួយ ឯងយកមនុស្សនៅឱ្យអំពល់គេទៀត !....>>

នាងឡើង ឆ្លើយបញ្ជាក់ +

-«មីងកុំគិតមើសទាល់អីចឹងអី រឿងឪវាស្លាប់ជារឿងផ្សេង ហើយកន្លងទៅបួនប្រាំខែហើយដែរ ឯរឿងនឹងមានបញ្ហានេះ ខ្ញុំត្រូវ តែជួយដោះស្រាយ ខ្ញុំមិនចង់ឃើញប្អូនរំដួល ក្លាយជាប្រពន្ធចាប់បង្ខំ របស់អាមេចោរនោះទេ !...»

.....វេលាល្ងាចព្រលប់ រំជួលបានឆ្លៀតពេលចុះចៅមុជទឹកនៅ មាត់កំពង់ ដែលពេលនោះ នាងបានជួបនឹងយុវជនទាហានឃុំយស់ ចៅពួនចាំនៅក្បែរគុម្ពត្រែងមួយ ។

ជាបន្ទាន់ យស់ បានស្ទុះមក ហើយសួរដោយចោលភ្នែករំពៃ ឆ្វេងស្តាំ ខ្លាចមានគេឃើញ ថា+

«ខ្ញុំឮល្អៀងៗថា រំដួលស្រុងទៅនៅផ្សារសង្កែមែនទេ ?...>> រំដួលងក់ក្បាល ហើយវាចាតិចៗ ដោយខ្លួនប្រាណដណ្តប់ក្រមា គ្របពីលើស្លា និងដៃម្ខាងទៀត កាត់ផ្ដិលសាប៊ូក្រអូប

-«មែនហើយ ស្អែកនេះ ម៉ែគាត់ឱ្យខ្ញុំទៅនៅជាមួយបងជីដូន មួយខ្ញុំ នៅផ្សារសង្កែហើយ ! មកពីកាត់ខ្លាចពួកអាត្រឲ្យមកចាប់ខ្ញុំ ព្រោះគ្មានអ្នកណាអាចការពារខ្ញុំ បានទាំងថ្ងៃទាំងយប់ គ្រប់ម៉ោងគ្រប់ ពេលនោះទេ !...»

ចុះខ្ញុំ រំដួលមិនទុកចិត្តទេឬ ?...» យស់ ឆ្លើយតបដោយ អង់អាច «... កុំភ្លេចថា យប់កើតរឿងនោះ ខ្ញុំចាញ់ត្រូវពួកវាម្នាក់ ដែរ !... ខ្ញុំពិតជាអាចការពាររំដួលបាន !...>>

-* បងយស់ពិតជាអង់អាចក្លាហានមែន រំដួលតប អោយញញឹមសួត «...ប៉ុន្តែបើវាលើកគ្នាមកច្រើននាក់ ឯយើងមាន តែប៉ុន្មាននាក់ មិនអាចទប់ទល់បានទេ !...>>

-«ចុះលោកព្រិន្ទបាលឯកចំណាន គេសន្យាថាអាចការពារ រំដួលបានហើយនោះ រំដួលទៅព្រួយអីទៀត ?...>>

ឡបយោគនេះរបស់ប្រុសកម្លោះ រំដួលបើកភ្នែកសម្លក់ + ....គាត់ថាអ៊ីចឹងមែន តែគាត់ជាអ្នករាជការ មានពេលឯណា មកការពារយើងគ្រប់ដង្ហើមចេញចូលនោះ ខ្ញុំគ្មានទុកចិត្តទេ គឺគាត់ ថាយកតែគួរប៉ុណ្ណោះ ! ម៉្យាង គាត់មិនមែនជាសាច់ញាតិអីជាមួយ យើង គាត់មិនមែនមកប្តូរស្លាប់រស់ជាមួយយើងនោះទេ !..»

-« តែពេលដែលគាត់យកលុយមកចូលបុណ្យសព លោកអ៊ីមេ ឃុំ ខ្ញុំឃើញទឹកមុខគាត់អ៊ុតបាយណាស់ គឺច្បាស់ជាគាត់ស្រឡាញ់ រំដួលហើយ គាត់ពិតជាប្ដូរស្លាប់រស់ចំពោះរំដួលណា !....>> ឆោមទេវី បើកភ្នែកសម្លក់ប្រុសកម្លោះជាលើកទីពីរ +

-«អ្នកណាប្រាប់ថា គាត់ស្រឡាញ់ខ្ញុំ ?...>>

ម្ដងនេះ យស់ និយាយដូចជាមែនបន្លំលេង + ...ខ្ញុំដឹង! ព្រោះខ្ញុំតាមដានគាត់យូរហើយ ពីថ្ងៃណាក៏គាត់ តែងមកជិះសេះក្រវែលកាត់មុខផ្ទះរំដួលដែរ ហើយឧស្សាហ៍ដើមភ្នែក


កន្ទុយភ្នែកសម្លេកសម្លក់ ព្រោះគាត់ថាកម្លោះចាស់ មិនទាន់មាន ប្រពន្ធទេណា!...»

-«តែពីរបីថ្ងៃ ក្រោយពីបុណ្យខ្មោចពុករួច មិនឃើញគាត់មក ក្រវែលផ្ទះខ្ញុំទៀតទេ !...>>

-«ហ្នឹង ប្រហែលជាគាត់មានការរវល់ ឬមួយក៏ទៅរៀបចំງ ឪពុកម្តាយមកចូលស្ដីដណ្ដឹងរំដួលក៏មិនដឹង ?...>>

-«យី...ចុះបងយស់ឯង ដឹងអីក៏នឹងម្ល៉េះហ្ន៎ ?.... តែបើគាត់ លួចស្រឡាញ់ខ្ញុំមែន ក៏ស្រឡាញ់តែគាត់ទៅ ចំណែកខ្ញុំបានដែលបាន គិតអីពីរឿងហ្នឹងទេ !...>>

ម្ដងនេះ យស់ប្រែទឹកមុខ ដោយញញឹមសួត + .....អ៊ីចឹង រំដួលបានចិត្តស្រឡាញ់គាត់ចេដ្ឋី ?.... រំដួលព្រែកហ្លួងមិនឆ្លើយ ហើយបែរមុខទៅសម្លឹងរលកទឹកដែល កំពុងបែករស្មីព្រាកៗ ក្រោមពន្លឺព្រះទិនករហៀបអស្តង្គត ។ ឃើញ នាងនៅស្ងៀមដូច្នោះ យស់ក៏ឆ្លៀតសួរបន្ថែមទៀត +

-«ចុះខ្ញុំ រំដួលយល់យ៉ាងណាដែរ តាំងពីយូរណាស់មកហើយ ខ្ញុំមិនដែលឮរំដួល ឆ្លើយមកខ្ញុំវិញថាដូចម្ដេចសោះ.... តែខ្ញុំស្រឡាញ់ រំដួលណាស់ណា !... ពេលរំដួលទៅនៅឆ្ងាយពីខ្ញុំនេះ ខ្ញុំគឺករំដួល ស្លាប់ហើយ រំដួលប្រហែលជាគ្មានទឹកដល់ខ្ញុំទេ ?....

ภาមទេវី លើកខ្សែភ្នែកពីរលកទឹកក្នុងស្ទឹង សម្លឹងមើលទៅជើង មេឃ ដែលនៅសល់ពន្លឺក្រហមព្រៀងៗយ៉ាងខ្សោយបំផុតវិញ ហើយ វាចាតិច។ ដោយមិនងាកមុខ +

-«ធ្លាប់ស្គាល់ និយាយលេងជាមួយគ្នា ដូចជាបងយស់ឯងនេះ អ្នកណាមិនទឹកនោះ !... តែឈ្លើយ កាត់ចិត្តខ្លះទៅ...... ផ្សារសង្កែ នៅមិនឆ្ងាយប៉ុន្មានទេ ជិះកង់ឬជិះទូកទៅដល់ទេតើ !... បើនឹកខ្លាំង ទៅលេងនឹងខ្ញុំចៅ !...>>

ដោយមិនអាចមានពេលវេលាតទៅទៀត យស់ឆ្លៀតសួរមួយឃ្លា ជាចុងក្រោយថា

-<< ឆ្លើយប្រាប់មួយម៉ាត់សិនម៉ោ! ខ្ញុំចង់ដឹងណាស់ ព្រោះយូរ មកហើយ ខ្ញុំរង់ចាំតែពាក្យហ្នឹង តើស្រឡាញ់ខ្ញុំទេ? តើព្រមរៀបការ ជាមួយខ្ញុំទេ...?....

ឆោមស្រស់រំដួល កាលបើឮប្រុសកម្លោះ ដេញសួរចំៗដូច្នោះ នាងនឹកព្រឺព្រួច ខ្មាស់អៀនពន់ប្រមាណ ហើយនៅស្ងៀមយ៉ាងយូរ ហាក់ដូចកំពុងប្រើខួរក្បាលដោះស្រាយបញ្ហាអ្វីមួយនៅក្នុងបេះដូង ថា ហេតុធ្វើឱ្យយស់ទ្រាំមិនបាន ក៏ដេញសួររអន្លើនទៀត +

-< ឆ្លើយមក តើព្រមរៀបការជាមួយខ្ញុំទេ ខ្ញុំនឹងឱ្យម៉ែលក់ក្របី យកមកដណ្ដឹងរំដួលណា !...»

ស្រាប់តែ នឹកឃើញអ្វីមិនដឹង រំដួលបែរមុខយឺតៗមកឆ្លើយ ដោយអួលអាក់ថា

-«បងយស់ !... ខ្ញុំអាណិតបងណាស់ !... ទំមើលខ្លួនឱ្យថា ជម្ងឺគ្រុនចាញ់សិនទៅ! កុំលក់ក្របីអី!...»

យស់ ខំបន្ទរពាក្យដោយកន្លះរា +

-«អាណិត !.. ខ្ញុំមិនចង់ឱ្យរំដួលអាណិតទេ ពីឱ្យស្រឡាញ់

ដូចជាខ្ញុំស្រឡាញ់រំដួលអីចឹងណា!..»

ជំនោរដងស្ទឹង បក់ផាត់មួយមេមកសែកត្រជាក់ ហាក់ដូចជួយ គ្រឿងបង្ខំស្រីក្រមុំ ឱ្យត្រូវតែឆ្លើយប្រាប់នៅប្រុសកម្លោះវិញ ។ ប៉ុន្តែ ជួនជានៅពេលដែលនាង រៀបនឹងរលាស់បបូរមាត់បង្ហើរវាចា ស្រាប់ តែមានកូនក្រមុំអ្នកភូមិឯទៀតជាច្រើន រត់ព្រួចុះមកអុជទឹកដែរ ធ្វើ ឱ្យស្រស់កញ្ហាអាក់ខានទៅវិញ ឯកម្លោះយស់ក៏ប្រញាប់គេចខ្លួនចូល នៅក្នុងគុម្ពត្រែងលោក រហ័សដូចទន្សាយ ។....

...ស្អែកឡើង នៅប្រមាណជាម៉ោង ៩ កន្លះព្រឹក កញ្ញារំដួលក រៀបចំខ្លួន ធ្វើដំណើរជាមួយនាងឡើង ដែលជាបងជីដូនមួយ ដើម្បី ចៅរស់នៅឯផ្សារស្រុកសង្កែវិញ ។

មីងន្ធន បានជូនដំណើរកូនមកដល់មាត់កំពង់ ដែលមានពួកដរ នៅចាំ រួមជាមួយញាតិមិត្តប្រុសស្រីជាច្រើនទៀត ដែលមានខ្លះជួយ កាន់វ៉ាលិសដាក់សំពត់អាវ និងកន្ទេលខ្នើយភួយអុងជាដើម ។

នៅពេលនោះ មីងខ្លួនខំរេភ្នែកក្រឡេកមើលឆ្វេងស្តាំ ហើយងាក សួរទៅកូនស្រី +

-«ម៉ែ រំដួល ម៉េចដូចជាមិនឃើញក្មួយយស់ តើវាទៅណា

អេ !..... មិនឃើញមកជួយជញ្ជូនអ៊ីវ៉ាន់ ជួនដំណើរឯង ?...» រំដួល ធ្វើជាសំលឹងមើលនាយអោយដែរ ទើបបន្លឺដោយទឹកមុล

-« ប្រហែលជាគាត់គ្រុនហើយទៀតដឹង ព្រោះប៉ុន្មានថ្ងៃនេះ ឃើញគាត់ហត់នឿយណាស់..... ពេលជួយធ្វើបុណ្យខ្មោចពុក !..»«អ៊ុ បានវាហ្នឹងហើយ..... កុំអីក៏ម៉ែពិបាកដែរ តែពីព្រឹកម៉ិញ ម៉ែឃើញវាឡើងដូង បេះបានមួយឆ្ងាយយកមកទុកឱ្យឯងទឹកតាមផ្លូវ តែឥឡូវស្រាប់តែគេចបាត់ !... ប្រហែលវាមិនស្រួល... ទៀតហើយ

-«ម៉ែ !... ជួយរក....ឆ្នាំ ឱ្យគាត់ផងទេទៅ !.....

- เมื... មិនអីទេ !! ទៅនៅជាមួយបងឯងឱ្យបានសុខ កូន... ម៉ែប្រហែលបួនដប់ថ្ងៃទៀត ទៅលេងដែរ !...>>

...ពេលនោះ ទោះបីគេមិនឃើញយស់មកជូនដំណើររំដួលក៏ ដោយ ប៉ុន្តែនៅពេលពួកចេញដំណើរទៅ ឆោមកញ្ញាបានចោលភ្នែក ទៅឃើញយស់ ឈរស្រងូតនៅក្រោមដើមអំពិលមាត់ច្រាំងឆ្ងាយពី គេសម្លឹងមក...សូមដានភាគបន្ត


រឿងស្ទឹងសម្ងាត់ភាគ១៖ផ្កាមួយកន្លង់បី

អ្នកទស្សនា: Views


រឿងស្ទឹងសម្ងាត់ភាគ១៖ផ្កាមួយកន្លង់បី

ខេត្តបាត់ដំបង នៅរវាងឆ្នាំ ១៩៥៣... ម៉ោង១២ អាធ្រាតទៅហើយ សព្វសត្តនិករកំពុងសម្ងំចូលនិទ្រា យ៉ាងលង់លក់ស្ងប់ស្ងាត់ តែរលកទឹកក្នុងដងស្ទឹងសង្កែ មុខឃុំព្រែក ហ្លួង ហាក់មិនបានសម្ងំពួនស្ងួនដំណេកសោះឡើយ គឺនៅតែកំរើក រញ្ជួយជាប់ជានិច្ច តាមទម្ងន់បក់បោកនៃជំនោរខ្យល់ដងស្ទឹង និង បញ្ចេញពន្លឺព្រេចៗ ក្រោមស្រមោលរស្មីព្រះច័ន្ទ ១៣ កើត ។

នៅកណ្តាលរនាំងវាំងននសន្ធិយាដ៏ស្ងាត់ឈឹងនេះ ស្រាប់តែមាន សម្លេងឆ្កែព្រួសលាន់ទ្រហ៊ឹង នៅក្នុងទីធ្លាមុខគេហដ្ឋានរបស់មេឃុំវ៉ាត ដែលថិតនៅក្រោមម្លប់ដើមដូងភ្លឺរបាំងៗ ដំណេកអ្នកដែលកំពុងនិទ្រា នៅក្នុងផ្ទះ + ធ្វើឱ្យរន្ធត់ញាប់ញ័រដល់ ឪវា !... ភ្ញាក់ឡើង !........ សម្លេងមីងនួនដាស់ប្ដី ក្រោយដែលងើបឡើងលូនចេញក្រៅមុង ទៅលួចមើលតាមប្រហោង ជញ្ជាំងក្តា <<....ពួកឥស្សរៈ មកប្លន់ផ្ទះយើងទេដឹង !... ខ្ញុំឃើញ ពួកវាជិះសេះបួនប្រាំនាក់ហ្ន៎ 


មេឃុំវ៉ាត ភ្ញាក់ឡើងរាងស៊ឹងមមើងបន្តិច ទើបខ្សឹបដាក់ត្រចៀក [ប្រពន្ធវិញ ក្រោយដែលបើកមុងចេញមកក្រៅដែរ +

-«...... ម៉ែវាកុំនិយាយអីចឹង ពួកឥស្សរៈជាពួកអ្នកតស៊ូរំដោះ ជាតិពីខ្ញុំបារាំង គេមិនមកប្លន់អីអ្នកស្រុក ដូចជាពួកចោរនោះទេ !... ក្រែងពួកនេះ ជាពួកចោរណ៍ !.... បានជាវាមកទាំងកណ្តាលយប់ ដូច្នេះ: ?....»

*....អ៊ុ ឥស្សរៈឬចោរ ដូចតែគ្នាទេឥឡូវនេះ !.... មីង នួនឆ្លើយកាត់ «...បើស្រុកបានឯករាជ្យហើយ វាមិនព្រមចូលខ្លួន មកសារភាពល្អបរួមជាមួយរាជការ គឺពួកវាទៅជាចោរព្រៃអីចឹង?....

មេឃុំវ៉ាត ទំនងជាមិនបានឮពាក្យរអ៊ូរទាំរបស់ប្រពន្ធ នៅឃ្លាទី ពីរនេះឡើយ ព្រោះផ្ចង់នឹងសម្លេងឆ្កែព្រួសពេក ទើបលួនទៅពិនិត្យ មើលតាមប្រហោងជញ្ជាំងក្លា ដើម្បីឱ្យបានច្បាស់ តើពួកណាថាពួក ណា ? ។

អាស្រ័យដោយ រស្មីព្រះច័ន្ទដ៏ថ្នាបំព្រងនោះ មេឃុំវ៉ាតអាចមើល ស្គាល់ជនដែលជិះសេះទាំងប្រាំ ប្ររាប់ដោយកាំភ្លើងវែងស្តាយនៅ ស្នាគ្រប់គ្នា ទើបងាកមកខ្សឹបប្រាប់ប្រពន្ធដែលលួនមកជិតដែរថា +

-<< មិនមែនចោរទេ ពួកនេះអញស្គាល់ច្បាស់ គឺជាពួកលោក ត្រឡៃ មេឥស្សរៈ ដែលធ្លាប់មកលេងផ្ទះយើងបួនប្រាំដងហើយនោះ អី ហ្ន៎ ! ម្នាក់ដែលជិះសេះស មានមាំជាងគេ គឺជាលោកនោះ ហើយ !.....

មីងខ្លួន ដែលដាក់ភ្នែកតាមប្រហោងជញ្ជាំងជាប់ជានិច្ចដែរ ក៏


រអ៊ូដាក់ប្តីទៀត +

-«នៅហៅវាលោកធើអីទៀត វាមិនមែនជាមេឥស្សរៈរំដោះជាតិ ស្ដីនោះទេ គឺវាជាមេចោរដើរធ្វើចាបឆក់ប្លន់ កាប់សម្លាប់អ្នកស្រុក ! គេនិយាយរអូមរអាមអស់ហើយ តាំងពីស្ទឹងចាស់ រនាមដូនសំ រហូត មកដល់ខ្ពប ព្រែកហ្លួងយើងនេះ: 1....

-*.... ທິ ក៏អញមិនដឹង អ្នកស្រុកមកប្តឹងអញពីរឿងហ្នឹង តែរាល់ថ្ងៃដែរតើ !... ព្រោះតែរឿងហ្នឹងហើយ ៣នជាអញរារែក មិនយល់ព្រមតាមបំណងរបស់គេ ដែលមកសុំស្ដីដណ្ដឹងរំដួលកូន យើងនោះណា៎ !..»

-«បើទុកណាជាឪវាឯងព្រម ក៏ខ្ញុំមិនព្រមដែរ ខ្ញុំមិនឱ្យកូនយើង ទៅធ្វើជាប្រពន្ធមេចោរ ដែលគេកំពុងដេរប្រទេចផ្ដាសាពេញស្រុក ពេញភូមិនោះទេ !... តែឆ្ងល់... តើយប់នេះគេមកធ្វើអីទៀត ?...

-« អើ... មិនដឹងដែរ ចាំមើលមើល៍ ?....

សម្លេងជជែកគ្នារបស់មេឃុំវ៉ាត និងនឹងខ្លួនជាប្រពន្ធនេះ មិន បានឮដល់ត្រចៀកភេរវជនទាំង ៥ នោះឡើយ ព្រោះផ្ទះមេឃុំ ធំខ្ពស់ កិរីចូលមិនរើសខ្នង ត្តបផ្សំពេលនោះ ឆ្កែជាច្រើនបានចោមរោម ព្រូស លាន់ច្រហ៊ឹងស្ទើរស្ដាប់អ្វីមិនឮទៀតផង ។

ភេរវជនជិះសេះសឈ្មោះត្រឡៃ ដែលមួយសន្ទុះធំមកហើយ ទៅ អង្គុយលើខ្នងសេះ ញាក់ខ្សែរេរាចុះឡើង ដោយធុញថប់នឹងសម្លេង ឆ្កែព្រួសពេកនោះ ក៏បោះកន្ទុយបារីចាស្សតុស ចោល ហើយស្រែក


បញ្ជាទៅកាន់សហការីថា+

«ខែ] ផ្ចង់ណាស់ រកគិតអីមិនឃើញទេ ចាត់ការបំបិទ សម្លេងវាខ្លះទៅមើល៍...!»

ជនម្នាក់ដែលជិះសេះនៅក្បែរ គ្រាន់តែទទួលសម្លេងបញ្ជាស្ទើរ មិនចាន់ ក៏លើកកាំភ្លើងគាស់កែតំរង់ទៅរកឆ្កែមួយហ្វូង ដែលកំពុង រត់ប្រជែងដណ្ដើមគ្នាព្រួសជុំវិញសេះទាំងប្រាំ! ទាំង ! ថាំង !... សម្លេងកាំភ្លើងពីរត្រាប់ បានដាស់អារម្មណ៍រាត្រីដ៏ពុះកញ្ជ្រោល និង ចាប់កញ្ឆក់យកជីវិតឆ្កែពីរក្បាល ដែលមុននេះបន្តិច កំពុងសប្បាយ នឹងព្រួសហ៊ោរកញៀវនោះ ឱ្យប្រកាច់ដួលរមៀល ធ្លាក់អណ្តាតដាច់ ខ្យល់ស្លាប់នៅក្បែរគល់ដួងភ្លាម ធ្វើឱ្យឆ្កែដែលនៅសល់ទាំងប៉ុន្មាន ផ្អើលរត់បែកខ្ញែកគ្នា ចេញពីទីលានមុខផ្ទះអស់រលឹង ។

ក្រោយដែលលបមើលឃើញ ភេរវជនបាញ់ឆ្កែរបស់ខ្លួនហើយ មេឃុំរ៉ាតក៍ពុះកញ្ជ្រោលឈាមពេញទ្រូងឡើងភ្លាម នៃរាវចាប់យក ដាវពីក្រោមកន្ទេលមកក្ដាប់យ៉ាងណែន និងឆ្លៀតទៅបញ្ជាក់ប្រាប់ ភរិយាថា

-«ម៉ែ ម៉ែវា ពួកហ្នឹងច្បាស់ជាមកបង្ករឿងជាមួយយើងហើយ យប់នេះ! ទៅប្រាប់រំចូលកូនយើងឱ្យលបបើកទ្វារចុះតាមជណ្តើរ ក្រោយ នៅពួននៅក្បែរជង្រុកស្រូវភ្លាមទៅ !....>

ជីងអ្នក មិនទាន់បានរំលៀកខ្លួនរំកិលចេញផង ស្រាប់តែលេច ស្រមោលរាងក៏លូតល្ងន់របស់កញ្ញារំដួល ចូលមកដល់អែបអ្នកទាំងពីរ ភ្លាម បន្តរដោយសំនៀងព្រួយបារម្ភថា +


-ฤก !... ម៉ែ !.... អ្នកណាបាញ់អីហ្នឹង?...»

មីងនួន ងាកចៅខ្សឹបដាក់ត្រចៀកកូនក្រមុំភ្លាម

-«ម៉ែ រំដួល ពុកឯងឱ្យប្រញាប់ចុះតាមក្រោយ ទៅពួននៅឯ ជង្រុកស្រូវភ្លាមទៅ ពួកអាត្រឲ្យមកទៀត...ហើយ!..»

គ្រាន់តែស្តាប់ឮនូវពាក្យសំដីរបស់ម្តាយ កញ្ញារំដួលក៏ប្រញាប់ ចាកចេញពីទីនោះចៅភ្លាម នៅទន្ទឹមនឹងសំរែករបស់មេភេរវជនត្រឡៃ ស្រែកពីក្រោមមកថា +

-យី អ៊ុ... មេឃុំវ៉ាត !... យើងមកដល់ជិតកន្លះម៉ោងទៅ ហើយ មិនព្រមបើកទ្វារចេញមកទទួលហៅរកយើង ឱ្យឡើងទេ1 អង្គុយលេងលើផ្ទះផងសោះហ្ន៎ !...»

មេឃុំវ៉ាត ក្នុងវ័យប្រមាណ៥០ លួយឆ្នាំ ជាមនុស្សរឹងប៉ឹងមិន ងាយតក់ស្លុតនៅចំពោះមុខសភាពការណ៍អ្វីឡើយ ។ បន្ទាប់ពីឮសំដី របស់មេចោរត្រឡៃ មេឃុំវ៉ាតក៏ងាកមកខ្សឹបដាក់ប្រពន្ធទៀតថា+

«ឯង ទៅយកកាំភ្លើងមកដាក់អែបទ្វារនេះ ទុកឱ្យអດາ !... អញចេញទៅជួបពួកវាមួយភ្លែត 1...>>

* ដុតចង្អៀត ឬយ៉ាងម៉េចហ្នឹង វា ?....

-«មិនបាច់ទេ !... ប្រយ័ត្នប្រយែងតែរំដួលទៅបានហើយ!....

- មិនអី... ខ្ញុំបានប្រាប់វា ឱ្យចុះទៅពួននៅឯជង្រុកស្រូវ

ហើយ!...»

មិនបង្គង់ឱ្យយូរ

មេឃុំរាតក៏កាន់ដាវសំរបខ្លួនមិនឱ្យពួកចោរ

ឃើញ ហើយបើកទ្វារចេញទៅអង្គុយនៅកាំជណ្តើរលើបំផុត ហើយ


បទ្វីបណ្តើរថា

-« ធើម៉េចនឹងយើងដឹង ថាពួកអស់លោកឯងមកទាំងកណ្តាល អាធ្រាតឈ្មោះ ហើយម៉េចក៏ព្រហើនហ៊ានចាញ់ឆ្កែរបស់យើង ដែល យើងចិញ្ចឹមឱ្យបាយស៊ី ?.....

នាយត្រឡៃ ដែលមានវ័យប្រមាណ ៤០ ឆ្នាំដែរ សើចយ៉ាង ស្រួលពីលើខ្នងសេះ ភ្ជាប់ដោយសំនៀងពាក្យ +

-« ព្រោះយើងមកម្ដងនេះ មានការសំខាន់ចង់មកបញ្ជាក់ជាមួយ លោកមេឃុំវ៉ាតឯង បើទុកឱ្យវានៅស្រែកព្រួសលាន់ទ្រហ៊ឹងបែបហ្នឹង និយាយការអីកើតទេទៅ ?.....

ប្រមុខឃុំព្រែកហ្លួង សួរមកវិញដោយគ្មានញញើតមាត់

- បញ្ជាក់រឿងអីទៀត

ឬមួយក៏រឿងចង់មកដណ្ដឹងកូនយើង

เบาะ ......

នាយត្រឡៃ បង្ហើរសំណើចមច្ចុរាជគួរឱ្យត្រី

-«ត្រូវហើយ គឺយើងចង់មកសួរបញ្ជាក់ជាចុងក្រោយថា តើ លោកមេឃុំព្រមលើកកូនឱ្យយើង ឬមិនព្រម ព្រោះយើងចូលមកស្តី ដណ្តឹងបីដងហើយណា៎ !...»

ប្រមុខឃុំព្រែកហ្លួង គិតបន្តិចទើបឆ្លើយយ៉ាងអង់អាច

-«មុនដំបូងយើងគិតថាឱ្យដែរ ព្រោះកូនក្រមុំយើង ៗមិនទុក ធ្វើអីទេ យើងចូលចិត្តណាស់មនុស្សដែលមានស្មារតីភ្ញាក់រលឹក រួម ចំណែកក្រោកឈរដេញបារាំងអាណានិគមនេះ ប៉ុន្តែក្រោយពីយើង ដឹងថា ឈ្មោះអ្នកឯងនេះមិនល្អចេឥឡូវនេះ ពីអ្នកឯងមិនមែនជាអ្នក


ស្រលាញ់ឥស្សរៈភាព បែរជាតាំងខ្លួនជាឧទ្ទាមចោរព្រៃនៅវិញដូច្នេះ យើងសូមប្រកាសនៅពេលនេះថា យើងមិនឱ្យទេ សូមអ្នកឯងថយ ទៅរកស្រីឯណាផ្សេងទៅ!.....

គេហាក់ដូចជាមិនឃើញប្រតិកម្មអ្វី ចេញពីនាយត្រឡៃមកវិញ ឡើយ ក្រៅតែពីគេសួរបញ្ជាក់តបស្នងដោយអារម្មណ៍ត្រជាក់ថា

-«ហ្នឹងលោកមេឃុំ សំរេចចិត្ដស្រួលបួលហើយឬ បាន ហ៊ាននិយាយបែបនេះ មកកាន់ត្រខ្សែរយើង ឬមួយក៏ទើបងើបពីដេកមក ស៊ើងមម៉េង មិនដឹងថាយើងជាអ្វី ?...>>

មេឃុំវ៉ាត សើចយ៉ាងស្រួលក្នុងរលកសម្លេង +

* យើងមិនមែនអធិមមី ស៊ីងអជើងអីនោះទេ គឺយើងស្គាល់ ពួកឯងច្បាស់ហើយនាយត្រឡៃ ដែលធ្លាប់តែគំរាមចាប់កូនប្រពន្ធគេ រាប់មិនអស់មកហើយនោះ: ?.....

ភេរវជន បន្ធូរប្រយោតព្រៃផ្សៃមកទៀត

«ចុះបើដឹងដែរ ម៉េចក៏លោកមេឃុំមិនឆ្លើយថាព្រមឱ្យយើងមក កុំឱ្យយើងពិបាកលេងធម៌ក្ដៅ ប្រើគេឱ្យឡើងចាប់អូសកូនក្រមុំចុះពីលើ ផ្ទះមកនោះ តែទោះបីយ៉ាងណាក៏យើងជិតធ្វើបាបរំដួលដូចស្រីមុខ។ ដែរ ព្រោះយើងស្រឡាញ់រំដួលពិត ចង់បាននាងយកទៅធ្វើជាប្រពន្ធ ពេញលក្ខណៈ: 1...

-« ស្លឹក៍ដោយ យើងមិនព្រមទេ !...» មីងអ្នកស្រែកប្រកាស មកពីក្រោយទ្វារ ធ្វើឱ្យមេឃុំវ៉ាតកាន់តែមានកម្លាំងចិត្ត គំរាមតបទៅ មេឧទ្ទាមវិញភ្លេអថា

«យើងគិតរួចជាស្រេចថា ឯងច្បាស់ជាប្រើសំដីបែបនេះដើម្បី គំរាមយើង តែពួកឯងច្រឡំហើយ មេឃុំវ៉ាតយើងនេះកាន់ការមក ជាង ២០ ឆ្នាំហើយ មិនដែលចាញ់សំឡុតពួកក្រុមចោរណាទេ ហើយឯងកុំសង្ឃឹមឱ្យសោះថា យប់នេះ ឯងនឹងអាចធ្វើអ្វីតាមចិត្តឯង បាននោះ ?....

មេចោរត្រឡៃ គំរាមជាចុងក្រោយ +

-«យើងក៏ចង់ឃើញដែរ តើយប់នេះะ เមេឃុំតន៍ខ្លាំងពូកែ ការពារកូនក្រមុំរបៀបណាទៅ?...»

នៅភ្ជាប់នឹងឃ្លារបស់មេចោរ គេឮសូរសម្លេងនឹងនួនខ្សឹបតី

ក្រោយទ្វារមកប្រាប់ប្ដីថា+

-«ម៉ែ ឪវា មិនស្រួលទេដឹង ខ្ញុំគួរទៅប្រាប់ពួកទាហានសាលា ឃុំឬយ៉ាងណា ?...>>

-«បានទាហានណានៅទេ អញប្រើឱ្យពួកវាទៅតាមចាប់ចោរ លួចក្របីនៅឯព្រៃរនាម តាំងពីម្សិលម៉ិញអស់ទៅហើយ នៅតែអា យស់ម្នាក់ វាដេកយាមសាលាឃុំ តែកំពុងឈឺគ្រុនចាញ់ផង បើប្រាប់ ក៏វាគ្នាឲកម្លាំងមកធ្វើអីកើតដែរ ឯងកុំភ័យពេក ខំទប់ចិត្តនៅឱ្យស្ងៀម 81 មានអញនៅទីនេះ ពួកវាមិនហ៊ានធ្វើអីផ្តេសផ្តាស់ទេ !...»

ដោយឃើញមេឃុំវ៉ាត ងាកមកខ្សឹបដាក់ភរិយា នាយតម្លៃនឹក ស្មានតែ មេឃុំភ័យស្លន់ស្លោរចាញ់ពាក្យសំឡុតគំរាមរបស់គេ ទើប ស្រែកបញ្ជាទៅកាន់ដៃជើងរបស់គេថា +

«ម៉ែ ចាំអីទៀត អាធ្លោរ អាត្រាញ់ !... មេឃុំវ៉ាតមិនព្រម

លើកកូនឱ្យអញទេ ឡើងនៅចាប់កូនក្រមុំវាភ្លាមម៉ោ វាពិតជាសម្ងំនៅ លើផ្ទះហ្នឹងហើយ!....

-«យើងគិតរួចជាស្រេចថា ឯងច្បាស់ជាប្រើសំដីបែបនេះដើម្បី គំរាមយើង តែពួកឯងច្រឡំហើយ មេឃុំវ៉ាតយើងនេះកាន់ការមក ជាង ២០ ឆ្នាំហើយ មិនដែលចាញ់សំឡុតពួកក្រុមចោរណាទេ ហើយឯងកុំសង្ឃឹមឱ្យសោះថា យប់នេះ ឯងនឹងអាចធ្វើអ្វីតាមចិត្តឯង បាននោះ ?....

មេចោរត្រឡៃ គំរាមជាចុងក្រោយ +

-«យើងក៏ចង់ឃើញដែរ តើយប់នេះะ เមេឃុំតន៍ខ្លាំងពូកែ ការពារកូនក្រមុំរបៀបណាទៅ?...»

នៅភ្ជាប់នឹងឃ្លារបស់មេចោរ គេឮសូរសម្លេងនឹងនួនខ្សឹបតី

ក្រោយទ្វារមកប្រាប់ប្ដីថា+

-«ម៉ែ ឪវា មិនស្រួលទេដឹង ខ្ញុំគួរទៅប្រាប់ពួកទាហានសាលា ឃុំឬយ៉ាងណា ?...>>

-«បានទាហានណានៅទេ អញប្រើឱ្យពួកវាទៅតាមចាប់ចោរ លួចក្របីនៅឯព្រៃរនាម តាំងពីម្សិលម៉ិញអស់ទៅហើយ នៅតែអា យស់ម្នាក់ វាដេកយាមសាលាឃុំ តែកំពុងឈឺគ្រុនចាញ់ផង បើប្រាប់ ក៏វាគ្នាឲកម្លាំងមកធ្វើអីកើតដែរ ឯងកុំភ័យពេក ខំទប់ចិត្តនៅឱ្យស្ងៀម 81 មានអញនៅទីនេះ ពួកវាមិនហ៊ានធ្វើអីផ្តេសផ្តាស់ទេ !...»

ដោយឃើញមេឃុំវ៉ាត ងាកមកខ្សឹបដាក់ភរិយា នាយតម្លៃនឹក ស្មានតែ មេឃុំភ័យស្លន់ស្លោរចាញ់ពាក្យសំឡុតគំរាមរបស់គេ ទើប ស្រែកបញ្ជាទៅកាន់ដៃជើងរបស់គេថា +

«ម៉ែ ចាំអីទៀត អាធ្លោរ អាត្រាញ់ !... មេឃុំវ៉ាតមិនព្រម

អាក្រាញ់ លោតពីខ្នងសេះភ្លែត ស្ទុះឆ្នោតមុនអាធ្លោររបៀប មើលងាយម្ចាស់ផ្ទះ ស្មានតែគាត់ថាបានតែមាត់ ប៉ុន្តែគ្រាន់តែអា ក្រាញ់ ឡើងបានប្រាំកាំជណ្តើរប៉ុណ្ណោះ មេឃុំវ៉ាតក៏ស្ទុះថ្លាវ ដកដាវ ចេញពីក្បែរខ្លួន លោតទៅកាប់អាក្រាញ់ចំស្មាស្តាំឮសូរភ្ញី!!! ក្លិប !. ដោយគ្មានខុសបន្តិចណាឡើយ ព្រោះខែភ្លឺច្រឡាក់ ។ ផ្លែដាវដែល សំលៀងទុកមកជាយូរ ហើយដែលមុតអាចកោររោមជើងបាននោះ បានផ្ដាច់ដៃស្តាំអាក្រាញ់ស្ទើររលេះដាច់ចេញពីស្នា បណ្តាលឱ្យវារបូត កាំភ្លើងពីថៃ និងស្រែករោទិស្ទើរដាច់កន្លើត ខ្លាំងជាងឆ្កែត្រូវត្រាប់ ទៅទៀត ហើយវិលខ្លួនដួលផ្ងារបះជើងនៅក្រោយ ធ្លាក់ពីកណ្ដើរទៅ គឺជាដំណំ ផ្សំជាមួយឈាមខ្មៅបាញ់ឆាវ ស្រោចនៅលើមុខអាន្តោរ ដែលស្ទុះមកតាមក្រោយ ។

អាធ្លោរ ឃើញដូច្នោះក៏ស្ទុះតែបីជំហាន លើកកាំភ្លើងបាញ់ សំដៅមករកមេឃុំវ៉ាតភ្លាម តែគាត់គេចផុតស្ទុះឡើងចូលមកក្នុងផ្ទះ វិញ ឆក់បានកាំភ្លើងវែង ដែលនឹងនួនយកបំរុងទុកឱ្យជាស្រេច ហើយ គាស់នៃបាញ់ទៅអាឆ្នេរឥតញញើត លាន់ទាំង ! សឹង ! មិនឱ្យវា ឡើងមកតាមជណ្តើររួចឡើយ ។

ចំណែកនាងរំដួល ដែលចុះតាមជណ្តើរក្រោយរត់ទៅពួននៅក្បែរ ជង្រុក មិនសុខមិនសាប់ ក៏ស្ទុះនិងរត់ចេញតាមប្រឡោះអងក្រោយ សំដៅទៅប្រាប់កំលោះយស់ ដែលក្តៅខ្លួនដេកត្រុតនៅក្នុងសាយោ

ឃុំ

-«បងយស់ ! ពួកាំភ្លើងទេ !... លឿនឡើងប្រញាប់ទៅជួយ ពុកផង ពួកមេចោរត្រឡៃវាមកអុកឡុកទៀតហើយ!...

យស់ ជាយុវជនទាហានឃុំដែលក្រតោកយ៉ាកបំផុត កំព្រាឪពុក មានតែម្តាយ ហើយធ្លាប់លួចស្រឡាញ់នាងរំដួលកូនមេឃុំវ៉ាតមកយូរ ហើយ តែចាស់ៗមិនដឹងឡើយ ដឹងតែនាងរំដួលប៉ុណ្ណោះ ។ រំទួល មិនជាស្អប់យស់ទេ ព្រោះពិតមែនតែយស់ក្រ តែនាងសំគាល់ឃើញ ថា យស់ជាយុវជនតស៊ូអំណត់អត់ធន់ ធ្លាប់បានបួសរៀន និងមាន កិរិយាមារយាទត្រឹមត្រូវ សុភាពរាបសារ គួររាប់អានពឹងពាក់បាន។ ប៉ុន្តែមកទល់ថ្ងៃនេះ នាងមិនចាត់ទុកយស់ជាបុរសក្នុងបេះដូងនាង នៅឡើយ គឺគ្រាន់តែកត់សំគាល់ក្នុងក្រសែភ្នែកខាងប៉ុណ្ណោះ ។

ក្រោយដែលឮស្នូរកាំភ្លើង និងឃើញនាងរំចូលរត់នៅចាប់ទាំង ត្រហេបត្រហបច្ចច្នោះ ទោះបីជាគេកំពុងមានជម្ងឺគ្រុនញាក់មិនទាន់ ស្វាងស្រឡះនៅឡើយក៏ដោយ ក៏យស់មានកម្លាំងព្រឺស ហាក់ដូចមិន ឈឺអ្វីទាំងអស់ ហើយស្ទុះក្រោកចាប់ទាញកាំភ្លើងដែលបញ្ឈរនៅក្បែរ

ងាកមកសួរអំដួលយ៉ាងខ្លីថា+

«...ខ្ញុំដឹងហើយ អាមេចោរត្រឡៃ វាច្បាស់ជាមកសួររឿង រំដួលឯងហ្នឹងហើយ !... ខ្ញុំត្រូវ...តែទៅប្រដៅ...វា!...

-«តែ វាមានគ្នាច្រើនណា ប្រយ័ត្ន !....

*ច្រើនប៉ុណ្ណាក៏ដោយ ខ្ញុំមិธลายเย !....

នៅពេលដែលរំដួលពួននៅសាលាឃុំ យស់ក៏កាន់កាំភ្លើងបាក់


កាត់របងចូលមកតាមក្រោយផ្ទះមេឃុំវ៉ាត ដែលពេលនោះ គេឃើញ គាត់កំពុងបាញ់តទៅរកពួកចោរពីលើផ្ទះ ។ យស់ខំអែបខ្លួននឹងសសរ ផ្ទះ យកទីតាំងចំណាប់ចំនួនបានហើយ ក៏បាញ់សំអាធ្លោរ ដែល វាកំពុងពួននៅអែបក្បាលជណ្តើរ បាញ់តបទៅលើផ្ទះវិញ ។

ឃុំ

-«បងយស់ ! ពួកាំភ្លើងទេ !... លឿនឡើងប្រញាប់ទៅជួយ ពុកផង ពួកមេចោរត្រឡៃវាមកអុកឡុកទៀតហើយ!...

យស់ ជាយុវជនទាហានឃុំដែលក្រតោកយ៉ាកបំផុត កំព្រាឪពុក មានតែម្តាយ ហើយធ្លាប់លួចស្រឡាញ់នាងរំដួលកូនមេឃុំវ៉ាតមកយូរ ហើយ តែចាស់ៗមិនដឹងឡើយ ដឹងតែនាងរំដួលប៉ុណ្ណោះ ។ រំទួល មិនជាស្អប់យស់ទេ ព្រោះពិតមែនតែយស់ក្រ តែនាងសំគាល់ឃើញ ថា យស់ជាយុវជនតស៊ូអំណត់អត់ធន់ ធ្លាប់បានបួសរៀន និងមាន កិរិយាមារយាទត្រឹមត្រូវ សុភាពរាបសារ គួររាប់អានពឹងពាក់បាន។ ប៉ុន្តែមកទល់ថ្ងៃនេះ នាងមិនចាត់ទុកយស់ជាបុរសក្នុងបេះដូងនាង នៅឡើយ គឺគ្រាន់តែកត់សំគាល់ក្នុងក្រសែភ្នែកខាងប៉ុណ្ណោះ ។

ក្រោយដែលឮស្នូរកាំភ្លើង និងឃើញនាងរំចូលរត់នៅចាប់ទាំង ត្រហេបត្រហបច្ចច្នោះ ទោះបីជាគេកំពុងមានជម្ងឺគ្រុនញាក់មិនទាន់ ស្វាងស្រឡះនៅឡើយក៏ដោយ ក៏យស់មានកម្លាំងព្រឺស ហាក់ដូចមិន ឈឺអ្វីទាំងអស់ ហើយស្ទុះក្រោកចាប់ទាញកាំភ្លើងដែលបញ្ឈរនៅក្បែរ

ងាកមកសួរអំដួលយ៉ាងខ្លីថា+

«...ខ្ញុំដឹងហើយ អាមេចោរត្រឡៃ វាច្បាស់ជាមកសួររឿង រំដួលឯងហ្នឹងហើយ !... ខ្ញុំត្រូវ...តែទៅប្រដៅ...វា!...

-«តែ វាមានគ្នាច្រើនណា ប្រយ័ត្ន !....

*ច្រើនប៉ុណ្ណាក៏ដោយ ខ្ញុំមិธลายเย !....

នៅពេលដែលរំដួលពួននៅសាលាឃុំ យស់ក៏កាន់កាំភ្លើងបាក់

អាចោរភ្លេចខ្លួនក៏ត្រូវមួយត្រាប់របស់យស់ ចំថ្ងាសបែកលលាដ៍ ធ្លាយខួរ ដួលប្រកាច់ស្លាប់ភ្លាម ក្រោយពីស្រែកឆ្លើយបានតែមួយម៉ាត់។ មេឃុំវ៉ាត ដែលមិនបានចាប់ភ្លឹកថា នាយយស់បានមកពួនបាញ់ ពីក្រោមផ្ទះ ច្រឡំស្មានតែអាន្តោរត្រូវនឹងត្រាប់របស់គាត់ ក៏បើកទ្វារ ចុះចេញទៅដើម្បីចង់មើលឱ្យច្បាស់ ។ ប៉ុន្តែក្នុងមួយវិនាទីក៏អកុសល នោះ មេចោរត្រឡៃ គ្រាន់តែឃើញមេឃុំវ៉ាតបញ្ចេញខ្លួននៅលើកាំ ចណើរភ្លាម វាក៏លើកកាំភ្លើងបាញ់ទាំង ! អក ដោយបេះដូងក្ដៅ

រោលបំផុត បណ្តាលឱ្យចំដើមទ្រូងមេឃុំមួយគ្រាប់យ៉ាងដំណំ -«អូយ !... ម៉ែវា អញត្រូវត្រាប់ !... វាហើយ !..»

មីងនួនភ័យស្លន់ស្លោរ ក៏ស្ទុះចេញទៅជួយត្រាហ៍យកប្ដីដែលត្រូវ គ្រាប់ ឡើងមកលើផ្ទះវិញ នៅពេលដែលអាចោរពីរនាក់ទៀត កំពុង តែបាញ់សំដៅទៅរកចំណុចរបស់យស់ ។ ឯនាយត្រឡៃខំ ចាញ់ បន្ថែម មករកមេឃុំវ៉ាតទៀត ប៉ុន្តែមិនត្រូវសោះ វាក៏លោតពីខ្នងសេះ ប្រុង រត់ឡើងតាមចណើរចូលទៅចាប់នាងរំដួល ដែលវានឹកស្មានថានាង ពួនសម្ងំនៅលើផ្ទះ ។

ប៉ុន្តែ គោលដៅរបស់ជនទុរយសនេះ ក៏មិនបានសំរេចដែរ ព្រោះក្នុងពេលក៏ប្រថុចញ៉ុចនោះ ស្រាប់តែមានស្នូរកាំភ្លើងលាន់ឮពីទី

ផ្សេង ចាញ់ចម្រុះមករកក្រុមចោរ និងបាញ់ស្នាក់មិនឱ្យអាមេចោរ ឡើងទៅលើផ្ទះបានឡើយ ។

យល់អាសន្ន អាមេចោរត្រឡៃក៏លោតឡើងលើខ្នងសេះវិញ 181 ពេលដែលគ្នាវាម្នាក់ទៀតត្រូវត្រាប់ស្លាប់ទៀត រួចវាក៏ស្រែកហៅអា ម្នាក់ដែលនៅសល់ឱ្យភៀសខ្លួន បំផាយសេះចេញពីទីនោះនៅជាមួយ វាភ្លាម ក្រោមសួរគ្រាប់កាំភ្លើងចាញ់ប្រដេញតាមពីក្រោយ លាន់ដូច រន្ទះ ។ ប៉ុន្តែមុននឹងចេញផុតពីរបងផ្ទះ មេចោរត្រឡៃមិនភ្លេចនឹង លើកកាំភ្លើងបាញ់ផ្តាច់ជីវិតអាក្រាញ់ ដែលត្រូវមេឃុំវ៉ាតកាប់ត្រូវពីរ ថ្ងៃងាវមិនទាន់ស្លាប់នោះផងឡើយ និងស្រែកដង្ហោយជាចុងក្រោយ

-« បើអញយកមេរំដួលធ្វើជាប្រពន្ធមិនបាន អញឈប់ជាន់ដី ព្រែកហ្លួងនេះ!...»

ក្រោយដែលភេរវជនកំណាចចេញផុតទៅ យស់ក៏ស្ទុះពីក្រោមផ្ទះ ផ្លោះតាមជណ្ដើរឡើងទៅលើ ដើម្បីជួយមើលមេឃុំវ៉ាត ដែលកំពុង មានរបួសធ្ងន់ធ្ងរ ។ កញ្ញារំដួលក៏បានមកដល់ជាបន្ទាប់ដែរ ហើយ សំខាន់ជាងនេះ គឺទាហានចាំរូបបានឡើងដល់ក្រោយគេ ដែលក្នុង ចំណោមនោះ ទាហានម្នាក់រូបស្រស់សង្ហារជាងគេ មានងារជាពិន្ទ បាលឯក ឈ្មោះចំណាន ។

អ្នកស្រុកតាមដងស្ទឹងសង្កែ ចាប់តាំងពីភូមិវត្តកែវ ព្រែកខ្ចប ព្រែកហ្លួង ព្រែកអំបិល រហូតដល់ចាក់អម្រែក តែងស្គាល់ព្រឹទ្ធបាល ឯកចំណាននេះច្បាស់ គឺជានាយទាហានមួយរូប ដែលគណៈបញ្ជាការ

ទ័ពខេត្ត ៣នចាត់ឱ្យនាំទ័ពមកបោះប្រចាំការនៅវត្តក្តាំងងារ

សំរាប់

ចេញប្រតិបត្តិការបោសសំអាត ពួកឧទ្ទាមចោរព្រៃទាតា ដែលធ្វើ ទុក្ខបុកម្នេញប្រជាជននៅតាមដងស្ទឹងនេះ ដូចជាក្រុមចោររបស់មេ ភេរវជនត្រឡៃជាដើម ។

ព្រិន្ទបាលឯកចំណាននេះ អាយុ ៣៥ ឆ្នាំ នៅកម្លោះទេ ហើយតាំងពីមកឈរជើងនៅក្នុងភូមិសាស្ត្រ តាមដងស្ទឹងសង្កែប៉ែក ខាងក្រោមនេះ បាតុភាពលួចឆក់ប្លន់នានាមិនសូវមានឡើយ ព្រោះ នាយទាហានរូបនេះ ប្រើច្បាប់វិន័យតឹងរឹង មិនចេះយោគយល់ចំពោះ ជនល្មើសណាម្នាក់ទេ ។ តាំងពីក្មេងរហូតទៅដល់មនុស្សធំ តែង កោតញញើតចំណាននេះណាស់ ពេលណាឃើញចំណានចេញប្រតិ បត្តិការម្តងៗ ទោះគ្នាច្រើនឬម្នាក់ឯងក្តី តែងមិនហ៊ាននៅរឹងទទឹង ពាំងមុខទ័ពឡើយ ព្រោះជាញឹកញាប់ណាស់ ដែលគេតែងឃើញព្រិន្ទ បាលឯករូបនេះ ចាប់បានពួកលេងល្បែងភ្នាល់ ដូចជាជល់មាន់ លេងអាប៉ោង បៀរពើជាដើម ទៅឈរតំរៀបគ្នានៅមាត់ច្រាំង ហើយ ចាក់ពីក្រោយទម្លាក់ទឹក ពេលដែលទឹកកំពុងជន់ហូរខ្លាំង ។ មិនតែ ប៉ុណ្ណោះ ពួកណាដែលមិនរាង តែងចាប់កោរក្បាលលាបថ្នាំក្រហម ទៀតផង ។

ចំណែកពួកចោរព្រៃ ឬពួកប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ កម្របាន ទៅដល់តុលាការណាស់ ពេលចេញបង្រ្កាប ។ បើសិនជាជនទាំងនោះហ៊ានតដៃនៅក្នុង

នៅសម័យអសន្តិសុខ អោយទាហានម្នាក់ៗមានអំណាចខ្លាំងក្លា

ហើយទង្វើតឹងរឹងដូចជាព្រិន្ទបាលឯកចំណាននេះ ថ្វីបើមនុស្សខូចខ្លះ

មិនសប្បាយចិត្ត តែធ្វើឱ្យអ្នកឯទៀតកោតស្ញប់ស្ញែងមិនតិចដែរ ព្រោះ

អាចនាំឱ្យភូមិថានបានរាបទាប អ្នកស្រុករកស៊ីបានស្រួល ។

ទោះបីយ៉ាងនេះក្តី ក៏គេសំគាល់ឃើញថា តាំងពីព្រិន្ទបាលឯក

ចំណានមកតាំងបន្ទាយបោសសំអាតអធិករណ៍ នៅក្នុងភូមិសាស្ត្រនេះ

មិនទាន់ធ្វើឱ្យក្រុមរបស់មេចោរត្រឡៃចុះញ៉មម្ដងណាឡើយ ។ វានៅ

តែព្រហើន ប្រើឱ្យកូនចៅមកកាប់សំលាប់ប្រជាជន និងឆក់ប្លន់ទ្រព្យ

សម្បត្តិជាហូហែមិនដែលដាច់ ហើយចំណានតែងមានបំណងជាប់ជា និច្ចរាល់ថ្ងៃ ដើម្បីចាប់អាមេចោរនេះនៅប្រគល់ឱ្យរាជការថ្នាក់លើ ព្រោះវាជាមុខសញ្ញាសំខាន់ជាងគេទាំងអស់ ។ ហើយបើតាមដំរុយពាក្យរបស់មេបញ្ជាការទ័ពខេត្តថា បើព្រិន្ទ បាលឯកចំណានចាប់បានអាមេចោរនេះ ថ្នាក់លើប្រាកដជាដំឡើង ឋានន្តរស័ក្ដិឱ្យគេ ដល់អនុសេនីយត្រីឬអនុសេនីយយោជាមិនខាន ។ ប៉ុន្តែសំរាប់ចំណានវិញ មិនមែនព្រោះតែរឿងឡើងស័ក្តិនោះទេ ដែលធ្វើឱ្យគេតូចចិត្តចង់ចាប់អាមេចោរត្រឡៃនោះ គឺវាបណ្តាលមក ពីគេមានគំនុំក៏ក្ដៅគគុកមួយទៀត ព្រោះអាត្រឡៃវាប៉ុនប៉ងចាប់យក នាងរំចូល កូនក្រមុំមេឃុំវ៉ាត ដែលចាត់ទុកដូចវាជាគូប្រជែងស្នេហា របស់គេដែរ ។

ដោយពិតនោះ ក្នុងរយៈកាលជិតមួយឆ្នាំ ដែលគេមកកាន់ការ បោសសំអាតខ្លាំង នៅតាមដងស្ទឹងនេះ គេបានជំពាក់ចិត្តនឹងនាង រំដួលជាខ្លាំង ព្រោះនាងមិនត្រឹមតែស្អាតលើសស្រីក្រមុំឯទៀតនៅក្នុង


ចរិយាសម្បត្តិល្អប្រពៃថែមទាំងនាងមានឃុំព្រែកហ្លួងប៉ុណ្ណោះទេ

សុភាពរាបសារទន់ភ្លន់ ស្គាល់ចាស់ស្គាល់មុំ ចេះចាំក្បួនខ្នាតធម៌អារ្យ

វិជ្ជាមេផ្ទះ និងច្បាប់ស្រី ស្ទើរឥតខ្វះចន្លោះត្រង់ណាឡើយ ។

ក្នុងវ័យ ១៩ ឆ្នាំគត់ រំដួលគឺជាផ្កាពេញដោយគន្ធពិដោរដែល

មេឃុំវាតនិងភរិយា បានអប់រំបង្ខំនាងតាមបែបបូរាណ ច្រើនជាងស៊ី

វិល័យ គឺទោះបីជានៅសម័យនោះ មានយុវនារីឯទៀត ស្លៀកសំពត់

សំឡុយ ក៏ព្រោងឬហ្ស៊ីបក៏ដោយ ក៏ដឹងខ្លួននៅតែឱ្យកូនស្លៀកហូល អាយ៉ាតកំក៏ស្រស់ពណ្ណរាយ ។ នៅពេលណាដែលនាងស្លៀកក្បិនចេញទៅណាម្ដងៗ ប្រុសៗមិន ដូចរូប ដើមទ្រូងហុចសំណែន ត្រគាកមែនហាប់ កំភួនជើងដូច ត្រយោងចេក ដែលអ្វីៗសុទ្ធជាគ្រឿងផ្សំនៃក្ដីស្រមៃរបស់បុរស ។ មានចៅកែធ្យូង ថៅកែការឈូត និងចៅកែត្រីទន្លេសាប ស្ម័ត្រ ចង់ចូលស្ដីដណ្ដឹងនាងមិនតិចនាក់ទេ ប៉ុន្តែពួកគេប្រែជាដកថយវិញ អស់ នៅពេលដែលឮថា មេឧទ្ទាមត្រឡៃប៉ុនប៉ងចង់បាននាងដែរ រួម ទាំងឃើញព្រិន្ទបាលឯកចំណាន ជិះសេះកាត់មុខផ្ទះនាងជាញឹកញាប់ ផងនោះ ត្រប់ៗគ្នារួញ មិនហ៊ានចេញមុខប្រកួតប្រជែងឡើយ ទោះ

ផាមួង ឬក្បិនជាប់ជានិច្ច ឯសក់ក៏កាត់ខ្ចីរបៀបផ្កាផ្លូវ បង្ហាញនូវជើង

សក់និងកញ្ចឹងកល្អផូរផង់ និងទងត្រចៀក ដែលរំយោលដោយធំហ៊ូបុ

រាប់ថានៅកម្លោះ ឬមានប្រពន្ធហើយនោះទេ តែងតែឆ្កួតវង្វេងក្នុង

ការតាមសំលឹងគយគន់មើលរាងកាយនាង ដែលស្រឡេវស្រឡូន

ជាមានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយ ។


ទោះបីយ៉ាងនេះក្តី ក៏ចំណានបានត្រឹមតែបង្ហាញមនោសញ្ចេតនា ថាគេស្រឡាញ់រំដួលប៉ុណ្ណោះ ប៉ុន្តែមិនឮថាប៉ុនប៉ងចូលស្តីដណ្តឹងនាង ឬយ៉ាងណានោះដែរ ? ព្រោះតាំងពីគេមកបើកប្រតិបត្តិការនៅតាម ដងស្ទឹងនេះ គេមិនដែលបង្ហើបប្រាប់អ្នកណាឱ្យដឹងថា គេមានឪពុក ម្តាយបងប្អូន ឬស្រុកកំណើតកើតជានៅឯណាដែរនោះឡើយ។

ដោយឃើញមេឃុំវ៉ាតមានរបួសធ្ងន់ធ្ងរពេក ពេលនោះព្រិន្ទបាល ឯកចំណាន ក៏និយាយឡើងដោយញាប់រន្ទាន់ថា +τημά

«...ខ្ញុំបានដំណឹងសម្ងាត់ថា អាត្រឲ្យវានឹងមកអុកឡុកលោក អ៊ីមេឃុំ ទើបខ្ញុំបាននាំគ្នាមកជួយ តែស្តាយណាស់ លោកអ៊ីនៅតែ មានរបួស ហើយចាប់មិនបានអាមេក្លោងនោះទៀត !... ឥឡូវត្រូវ

តែយកលោកអ៊ីចៅមន្ទីរពេទ្យខេត្តភ្លាម !... ទុកយូរមិនបានទេ !....>> មេឃុំ ប្រឹងនិយាយទាំងត្រដាបត្រដួស នៅពេលដែលឈាម ចេះតែហូរចេញមកតាមមុខរបួសមិនឈប់សោះ ថា+

-«លោកព្រិន្ទបាលឯក ខ្ញុំត្រេកអរណាស់ ដែលលោកបាន ជួយមកបង្រ្កាបពួកចោរព្រៃ នៅលើទឹកដីភូមិថានរបស់ខ្ញុំ តាំងពីបាន លោកមកជួយសហការ អ្នកស្រុកភូមិឃុំរបស់ខ្ញុំ មានការកក់ក្ដៅច្រើន ជាងមុនៗ..... តែខ្ញុំសូមផ្តាំថា លោកត្រូវតែកំទេចអាមេចោរត្រឡៃឱ្យ បាន.... កុំទុកវាឱ្យនៅធ្វើចាបអ្នកស្រុកតទៅទៀតឱ្យសោះ !....

-«លោកអ៊ី កុំខំនិយាយពេក !...» ចំណានពោលកាត់ដោយ ខ្លោចចិត្ត «...ខ្ញុំប្តេជ្ញាថា បើកំរេចវាមិនបាន ក៏មិនទាន់ចេញពីទឹក สีเละโដែរ !... លោកអ៊ី ចប់ស្មារតីឡើង ខ្ញុំឱ្យគេយកលោក.....

ទៅពេទ្យ !.....

*18 !.. 18 !... មិនបាច់យកទៅទេ !...» អេឃុំវ៉ាតងាក មកច្របាច់ដៃភរិយា និងលើកដៃអង្អែលសក់កូន ពោលដោយដង្ហើម កាន់តែខ្សោយ «...ន !... នៅមើលថែរក្សារំដួលកូនយើងឱ្យល្អ ណា !... ប្រយ័ត្នកុំឱ្យធ្លាក់ក្នុងកណ្តាប់ដៃអាមេចោរត្រឡៃឱ្យសោះ 1.. អូយ !.....

ដោយមុខរបួសធ្ងន់ពេក មេឃុំវ៉ាតក៏ដាច់ខ្យល់ស្លាប់នៅពេលនោះ មិនអាចយកទៅពេទ្យទាន់ឡើយ ធ្វើឱ្យមីងនួនសែនវិយោតសោក ស្តាយ រួមជាមួយកូនស្រីក្នុងរាត្រីដ៏សែនរន្ធត់ខ្លោចផ្សា នោះប្រើចុង ចាំក្តារៀបរាប់យ៉ាងណា ក៏ពុំសមសួននឹង» ម្ងន់ទុក្ខរបស់ម្តាយនិងកូន ក្នុងពេលនោះដែរ ។......