រឿង ខ្មោចធរណីស្រូប

អ្នកទស្សនា: Views

រឿង ខ្មោចធរណីស្រូប

មានប្ដី-ប្រពន្ធមួយគូ ប្ដីឈ្មោះឆើត ប្រពន្ធឈ្មោះមៀត និងមានកូនប្រុសម្នាក់អាយុ ១៩ ​ឆ្នាំ​ហើយ ។ ទី​លំនៅ​របស់​គ្រួសារ​នេះ នៅជាយខេត្ត ។ ឆើតធ្វើការនៅមន្ទីរមួយ​យូរឆ្នាំមកហើយ ។ ចំណែក​​មៀត ជា​គ្រូ​បង្រៀន​​នៅបឋមសិក្សា​ទីរួម​ខេត្ត​ដែរ ។ កូនប្រុស​ឈ្មោះនុយ រៀននៅវិទ្យាល័យ ។ នុយ មិន​សូវ​ចូល​រៀន​ទេ ។ វាហាក់ដូចជារកក្លោងទ្វារសាលា​មិនឃើញ ។ វា​រមែង​តែង​តែ​គេច​វេស និងទៅណាត់មិត្តភ័ក្តិ ៣ ឬ ៤ នាក់ ដើរលេងអាវ៉ាសែ ។ មិត្តភ័ក្តិ បានបញ្ចុះបញ្ចូលឲ្យនុយ ជក់កញ្ឆារ រហូត​ដល់​​ប្រើ​​គ្រឿង​ញៀន​ទៀត !

ក្រោយមកនុយក៏ចាប់ផ្ដើមញៀន វាផឹកស្រា ចាក់គ្រឿងញៀនចូលសរសៃឈាម… ឥឡូវ​វា​ក្លាយ​ទៅ​ជាយុវ័ន​ម្នាក់​កុហក់​បោកប្រាស់ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយសារតែអំណាច​គ្រឿងញៀន ។ វា​មិន​នឹក​អាណិត​​អាសូរ​ចិត្តឪពុកម្ដាយវាឡើយ ដែល​ខំ​រកប្រាក់​យ៉ាងត្រដាបត្រដួសនោះ ! ដោយ​សារ​សេព​គប់​មិត្ត​ភ័ក្ដិ​​ពាលាអាវ៉ាសែ នុយចាប់ផើ្តម​កើន​និស្ស័យលួចប្លន់ បោក​ប្រាស់​ដើម្បី​ដោះ​ទាល់​ខ្លួន​វា​មួយពេលៗ ។

នាថ្ងៃមួយ ព្រះអាទិត្យរៀងជ្រេបន្តិចទៅហើយ មានបុរសម្នាក់​ជាអ្នករស់នៅក្បែរខាង បាន​រត់​មក​ប្រាប់ឆើត និង​មៀត​ដែល​ទើប​មកពីធ្វើការថា ៖

បក្សពួកអានុយ ទៅវាយតប់ជាមួយពួកអ្នកលេងមួយក្រុម នៅកន្លែងស៊ីផឹក ! មិត្តអានុយម្នាក់ ត្រូវ​ពួក​អ្នកលេង​បាញ់​របួស​​ជាទំងន់ !

មៀត សួរដោយស្លន់ស្លោ ៖

ចុះអានុយ វាយ៉ាងម៉េចដែរ ?

បុរសអ្នកជិតខាងរៀបរាប់បន្ត ៖

អានុយ វាមិនអីទេ ! វាបានរត់គេចទៅពួននៅផ្ទះ​ក្បែរៗនោះ ។ អ្នក​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា  អានុយ​ជា​ដើម​ហេតុ ធ្វើឲ្យក្រុមវា និងក្រុមអ្នកលេងឈ្លោះគ្នា !។

ពេលព្រលប់បន្តិច នុយបានត្រឡប់មកដល់ផ្ទះវិញ ។ ឪពុក-ម្ដាយវា ជជីក​សួរ​រឿង​រ៉ាវ​ដែល​កើត​មុន​នេះ វា​បាន​ប្រកែក​កែ​ខ្លួនបានយ៉ាងស្រួល ខ្ញុំមិនមែន ជាមនុស្សដើមហេតុទេ ! ពួក​ខ្ញុំ​បបួល​គ្នា​​ថា ទៅ​លេង​បាល់តែពួកអាអ្នកលេងនោះ មក​រក​រឿង​ខ្ញុំ ! ហើយ​ក៏កើតមានរឿងបាញ់គ្នាទៅ !

ឆើតសួរកូន ឯងមានទៅសាលារៀនទេ ?

នុយឆ្លើយ ៖ ទៅបាទ !… ទៅរាល់ថ្ងៃហ្នឹង !

ឆើតគំហក ៖ កុំកុហក់អញណាអានុយ !

ពុទ្ធោអើយពុក ! បើមិនជឿទេទៅសួរសាលារៀនទៅក៏បាន !

បីថ្ងៃក្រោយមក សាលារៀនបានផ្ញើរសំបុត្រមួយច្បាស់​មកឲ្យ​ឆើត និងប្រពន្ធ ។ សំបុត្រ​បញ្ជាក់​​ថា នុយ​មិន​បាន​ចូល​រៀន ២សប្ដាហ៍ហើយ ។ ព័ត៌មាននេះ ធ្វើឲ្យឆើត និង​មៀត​ខឹង​ច្រឡោត​យ៉ាងខ្លាំង ។នៅពេលព្រលប់ ពេលឃើញ នុយត្រឡប់មកដល់ផ្ទះ ឆើតក៏​គំហកសួរភ្លាម ៖ អាចង្រៃ ! ឯងទើបមកពីណា ?

នុយឆ្លើយវាហី ៖ ទើបមកពីសាលានោះអី !

ឆើតទ្រាំលែងបាន ក៏ទះកំផ្លៀងនុយ ផាំង ! ផាំង ! ពីរដៃយ៉ាងធ្ងន់ រហូត​ដល់​មៀត​ឃាត់​ប្ដី​មិន​ទាន់ ។

កុហក់ ! សាលារៀន គេប្រាប់ថា ឯងនេះ​មិនបានទៅសាលា ២​អាទិត្យ​ហើយ​…​ឯង​ទៅ​ណា​ខ្លះ ?

មៀតអង្វរកូនប្រុស ៖ ប្រាប់ពុកតាមត្រង់ទៅកូន !

នុយនិយាយតិចៗខ្ញុំ…ខ្ញុំទៅដើរលេងជាមួយមិត្តភ័ក្តិ !

 មៀតនិយាយ ៖ ពុក និងម៉ែ បានដាស់តឿនកូនជាច្រើនលើក ច្រើនសារហើយថា កូន​ត្រូវ​កែ​ខ្លួន​ឡើង កែ​ឲ្យ​បាន​ល្អ​នឹង​គេ !

ពុកម្ដាយប្រៀនប្រដៅ ពុំទាន់បានរំលងមួយយប់ផង ស្រាប់តែនៅយប់នោះតែ​ម្ដង​វេលា​ម៉ោង​ប្រហែល ២យប់ មាន​មិត្ត​ភ័ក្តិ​របស់នុយម្នាក់​ស្ថិតក្នុង​អាយុស្របាលគ្នាដែរ បាន​រត់​សំដៅ​មក​ផ្ទះ​នុយ ទាំង​ត្រហេប​ត្រហប ។ វាបានគោះទ្វារហៅ ឪពុក-ម្ដាយនុយ ទាំងសស្លាក់សស្លើត ៖

អ៊ំប្រុស អ៊ំស្រីបើកទ្វារ ! ខ្ញុំឈ្មោះ ឆាំជាពួកម៉ាកអានុយ !

ប្តីប្រពន្ធទាំងពីរបានស្ទុះយ៉ាងលឿនទៅបើកទ្វារ ដោយនឹកពិភល់ក្នុងចិត្តថា ពិត​ជា​មាន​រឿង​អាក្រក់​កើត​មាន​ចំពោះ​កូន​ប្រុសខ្លួនហើយ ។ មែន ! គឺកូនរបស់ពួកគេ ពុំឃើញនៅក្នុងផ្ទះសោះ ពុំ​ដឹង​ជា​វា​លួច​ចេញ​តាំងពីថ្មើរម៉ាន ។ ឆើតសួរ :

មានរឿងអីអាឆាំ ?

ឆាំតបទាំងញ័រចំប្រប ៖ អានុយនៅឯមន្ទីពេទ្យឯណោះ… វាឥតដឹងខ្លួនទេ ! មៀតជជីកសួរ :

វាយ៉ាងម៉េច ? មានរឿងអី ?

ឆាំនិយាយឥតលាក់លៀម ៖ វាចាក់​គ្រឿងញៀន​ហួសកំណត់ហើយក៏ត្រូវសន្លប់ទៅ !

ឆើតនិងមៀត ក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីពេទ្យភ្លាម ។ ក្រោយ​ពី​បាន​ដឹង​រឿង​ពិត​របស់​កូន​ប្រុស​​ដែល​គេច​វេស​ពុំ​ចូល​រៀន ក៏​ព្រោះ​តែញៀនគ្រឿងញៀន និងងប់ងល់ អបាយ​មុខ​សព្វ​បែប​យ៉ាង ។ ទំរាំ​តែ​នាំ​នុយ​ទៅ​ដល់​មន្ទីរ​ពេទ្យ​នោះ​វា​យឺត​ពេល​​ទៅហើយព្រោះ គ្រឿង​ញៀន​ដែល​វា​ចាក់​ចូល​សរសៃ​ឈាម ហួសកំរិតនោះ បានជាវាស្លាប់ ។ នុយបាបកម្មច្រើនណាស់ លួច ! កុហក់​ឪពុក​ម្ដាយ ដែល​បាន​ផ្ដល់​កំណើត​ឲ្យវា ដូច្នេះមានតែសេចក្ដីស្លាប់ប៉ុណ្ណោះដែលសមបំណងនឹងជីវិតវា ។ វា​ស្លាប់ មិន​បានប៉ុន្មានផង ឆើត និង​មៀត ក៏បានឮសំលេងថ្ងូរ ស្ទើររាល់យប់របស់វានៅខាងក្រៅ​ផ្ទះ ។ ប៉ុន្តែ នៅពេលបើកបង្អួច ខំ​សម្លឹង​ពុំមានអ្វីទាល់តែសោះ ។ រហូត​ដល់ថ្ងៃ ពេញបូរមី១៥កើត សម្លេង​ថ្ងូរ យ៉ាងគ្រលួចរបស់វា បាន​ឮ​ឡើង​ម្ដងទៀត លាយ​ឡំ​នឹង​សម្លេងឆ្កែលូរគួឲ្យព្រឺព្រួច ។  មៀត​និយាយ​ទៅកាន់ប្ដី ៖

បងឆើត ! សម្លេងថ្ងូរឮទៀតហើយ យើងនាំគ្នា​ទៅមើលមើល៍ ? តោះ !

យប់​នេះ​ខែ​ភ្លឺ​ស្រឡះ​ចាំង​ច្បាស់ដូចថ្ងៃ នៅឯធ្លាមុខផ្ទះ ឆើត និងមៀតបានឃើញព្រឹត្តិការណ៍​គួរ​ឲ្យ​តក់​ស្លត់ ។ គឺ​ប្រែត ! ខ្លួនវាធំ​ខ្ពស់រហូតដល់ថ្នាក់​ងើយក្បាលមើលឡើងលើទើបឃើញ​មុខវា ។ វា​​​​ខ្ពស់​ជាង​មនុស្ស​ធម្មតា ១០ដង ស្គមកំព្រឹង ក្បាល​ពោះ​កំប៉ោងខ្លួនប្រាណវាអាក្រាតទាំងស្រុង ។ វា​ជា​សត្វ​ប្រែត គួរ​ឲ្យ​ស្អប់​ខ្ពើម និងខ្លាចខ្លាំងណាស់ ។ ប្ដី-ប្រពន្ធ ឆើត និង​មៀត​ដឹង​ភ្លាមថា ប្រែតនោះ គ្មាន​នរណា​​ក្រៅ​ពីអា នុយ កូនរបស់ខ្លួននោះទេ ! ពីរ​នាក់ប្ដី-ប្រពន្ធ ចាប់ដៃគ្នាយ៉ាងណែន ឈរ​នៅ​មាត់​បង្អួច ទាំង​ខ្លួន​ប្រាណ​ញ័រ​ចំប្រប ។ មួយសន្ទុះក្រោយមក ស្រាប់តែឮសម្លេងក្រឺតៗៗ រំពេច​នោះ អ្នក​ទាំង​ពីរ ឃើញ​ដី​កន្លែង​ប្រែត​នោះ​ឈរ បានញែកចេញពីគា្ន ស្រូបយក​ប្រែតនោះសន្សឹមៗ ចូល​ទៅ​ក្នុងដី រហូតដល់បាត់រូបប្រែតនោះតែម្ដង ។

ព្រះធរណីបានស្រូបយក​ប្រែតនោះ​ចុះទៅក្នុងនរកអវចីយ ដើម្បី​ឲ្យ​ស័ក្តិ​សម​នឹង​អំពើ​ប្រព្រឹត្ត​​របស់​វា​នៅ​ឋាន​កណ្ដាល​នេះ ! អស់លោកអ្នកអានទាំងឡាយ ពិសេសមិត្តយុវវ័យ និងប្អូនៗ​ជំទង់ កាល​​​បើបាន​អាន​រឿងនេះ​ដល់ត្រឹមណេះទោះបីជាជឿ​ឬ​មិនជឿនោះ​ក៏អាស្រ័យទៅលើ​វិចារណញ្ញាណ​​របស់ខ្ញួនទៅចុះ ប៉ុន្តែលោកអ្នក និងមិត្តយុវវ័យព្រមទាំងប្អូនៗ ក៏​មាន​អាច​ប្រកែក​បាន​​ឡើយ ចំពោះ​ទោស​លួចប្លន់ តើ​វា​សាហាវ​ឃោរឃៅដល់ថ្នាក់ណា ?

ឪពុក-ម្ដាយ ត្រូវគ្រាំគ្រាចិត្ត​យ៉ាងខ្លាំង ក្នុងការចិញ្ចឹមបីបាច់់ ថ្នាក់​ថ្នម​ម្នាក់ៗ​តាំង​ពី​តូច​មក​មិន​គួរ​យើង​បណ្ដោយ​ឲ្យ​អនាគត​របស់​ខ្លួន ត្រូវបញ្ចប់ដោយសារ​គ្រឿងញៀន និងការដើរឆក់ប្លន់ សម្លាប់​អ្នក​ដទៃ​នោះ​​ឡើយ…បាបកម្មមានពិត មិន​មែន​ជា​ការលេងទេ !!

រឿង គុណបុណ្យខ្មោចពោធិ៍ជ្រៃ

អ្នកទស្សនា: Views

 

រឿង គុណបុណ្យខ្មោចពោធិ៍ជ្រៃ

នៅក្នុងភូមិជនបទដាច់ស្រយាលមួយ មានកំលោះម្នាក់ឈ្មោះ ស៊ីម បាន​លង់​ស្នេហ៍​ជា​មួយ​នឹង​ក្រមុំ​ម្នាក់​ឈ្មោះ ដួង ​នៅឯចុង​ភូមិ ។ កំលោះស្រុកស្រែម្នាក់នេះ តែងតែទៅមករកក្រមុំ ដួង ជានិច្ច មិន​ថា​ពេល​យប់​ឬពេលថ្ងៃទេ ឲ្យតែនឹកចង់ទៅគេ​ទៅភ្លាម ។

យប់មួយ ជាយប់ថ្ងៃ ១៥ កើត ដែលចាស់បុរណលោកតែងតែនិយាយតៗគ្នាថា «យប់លែងខ្មោច» ប៉ុន្តែទោះជាលែង​ខ្មោច​លែង​ព្រាយ​អីក៏ដោយ ក៏កំលោះ ស៊ីម មិនចាប់អារម្មណ៍ដែរ ។ រឿង​ដែល​គេ​ចាប់​អារម្មណ៍ គឺជានាង ដួង សង្សារបណ្ដូល​ចិត្តស្រស់ស្អាត​តែម្នាក់គត់ ។

យប់នោះ ក្រោយពីងូតទឹកងូតភក់ហូបបាយហូបទឹករួចហើយ នាយកំលោះ ស៊ីម រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ​តំរង់​ទៅ​កាន់​ផ្ទះ​ស្រីស្រស់​បណ្ដូលចិត្តនៅចុងភូមិ ចំងាយប្រហែលជាជាងពីរគីឡូម៉ែត្រ បង្កប់​ដោយ​ក្ដី​រំភើប​ថានឹងបានជួបនាង ក្នុង​រាត្រី​ខែ​ភ្លឺ​ដ៏​ត្រកាលនេះជា​មិនខាន ។ មុនពេលចេញដំណើរ ស៊ីម បាន​យក​អាវុធ​តាមរបៀបអ្នកស្រែចំការទៅជាប់ខ្លួនផងដែរ​នោះ​គឺ​ដាវ ។

ដួងចន្ទពណ៌ស្លាទុំ​កំពុងចរគ្រឿងៗ នៅលើចុងឈើទិសខាងកើត ចែងចាំងពន្លឺគ្របដណ្ដប់ផ្ទៃដីស្រែ ដែល​ទើប​នឹង​ច្រូត​កាត់រួច​ថ្មី នៅសល់តែគល់ជញ្ជ្រាំង មើលទៅឃើញរាបស្មើ ដូចកម្រាលព្រំ ។

នាយ ស៊ីម ដើរស្ទុងៗ​តាមផ្លូវរទេះកាត់វាលស្រែដៃឆ្វេងកាន់ដាវ ដៃ​ស្ដាំ​ត្បៀត​បារី​ជក់​ចោល​ពន្លឺ​ក្រហម​ព្រាកៗ ផ្សែង​ភុលៗ​យ៉ាង​មានសេចក្ដីសុខ ។ ដើរទៅបានពាក់កណ្ដាលផ្លូវ គេ​អាច​មើល​ឃើញ​ដំបូល​ផ្ទះរបស់នាងក្រមុំដួង​ស្ទុងៗ​ដោយ​សារ​ពន្លឺ​ព្រះចន្ទ ។

ភ្លាមនោះ ស្រាប់តែសម្លេងឆ្កែលូដោយគ្មានហេតុផល ។ សម្លេងឆ្កែមិនមែនចេញពីក្នុងភូមិទេ ប៉ុន្តែ​ជា​សម្លេង​លូ​នៅ​កណ្ដាល​​វាលស្រែទៅវិញ ។ នាយ ស៊ីម ខំប្រឹងងាករកមើលតាមរយ:សម្លេងនោះ តែ​មិន​ឃើញរូបរាងរបស់ឆ្កែសោះ ។ គេ​គិត​ក្នុង​​ចិត្ត​ម្នាក់ឯងថា កណ្ដាលវាលស្រែ គ្មានផ្ទះមួយខ្នងផង ឆ្កែ​ហ្នឹង​វា​មក​ពីណា ?

ប្រសិនបើអ្នកខ្លះវិញ ប្រហែលជាត្រូវព្រឺរោម បះសក់ព្រាតទៅហើយព្រោះគេតែងតែនិយាយថា ឆ្កែ​វា​លូ​ព្រោះ​ឃើញ​ខ្មោច ។ ប៉ុន្តែ នេះ​ជានាយ ស៊ីម គេជាកំលោះមិនមែនចេះខ្លាចមនុស្ស ឬ​ខ្មោច​ព្រាយ​បិសាច​អី​ទេ ។ ជើងពីររបស់គេ នៅ​តែ​បន្ត​បោះ​ជំហានទៅជារឿយៗ នៅមិនប៉ុន្មានទៀតទេ នឹង​ដល់​ផ្ទះ​នាង​ដួងហើយ ។ ឆ្កែចង់លូឲ្យវាលូ ស្រេចតែវាទៅ ។ ដើរ​ទៅ​ទៀត​មិន​ទាន់បានប៉ុន្មានជំហានផង នាយស៊ីម ក៏បានឃើញរាងស្ទុងៗ​របស់នរណាម្នាក់ អង្គុយបែរខ្នងឲ្យ​នៅ​លើ​ដង្គត់​ឈើ​ក្បែរ​ផ្លូវ​រទេះ ។ នាយ​ទាញ​ដាវ​ចេញ​ពី​ស្រោមយ៉ាងរហ័ស តាមសញ្ជតិញាណក្នុងការប្រយ័ត្នខ្លួន ដោយគិតក្នុងចិត្តថា នរណាគេ មក​អង្គុយ​​ហាល​ខ្យល់ហាលសន្សើម ទស្សនាដួងចន្ទអីកណ្ដាលវាលស្រែយ៉ាងនេះ ?

លុះដើរទៅជិតដល់ ទើបដឹងថា ជាស្រីព្រោះសក់វែងស្មើចង្កេះ ។ នាង​អង្គុយ​ធ្មឹង​បែរ​ខ្នង​ដូច​រូប​ចម្លាក់ ។ នាយស៊ីម ចោល​កន្ទុយ​បារីក្បែរផ្លូវរទេះ យកកែងជើងជាន់ពន្លត់កំទេចភ្លើង ហើយ​បញ្ចេញ​សម្លេង​គ្រហែម​មុននឹងសួរថា :

  • នែ៎ ! ប្អូនស្រីមកអង្គុយធ្វើអ្វីនៅទីនេះ ? នាងម្នាក់នោះ បែរមកឆ្លើយដោយសម្លេងវែងៗថា:
  • មកចាំជួបបងហ្នឹងឯង !

ឆ្លើយហើយ ក៏ក្រោកពីដង្គត់ឈើ មកឈរលើផ្លូវរទេះ​ស្ទាក់មុខនាយ ស៊ីម ។ នាយ ស៊ីម និង​ស្រី​ចម្លែក​ម្នាក់​នោះ ឈរ​ទល់​​មុខ​គ្នាចំងាយមួយហត្ថប៉ុណ្ណោះ ។ នាយកំលោះហាក់ដូចជាស្លុតវិញ្ញាណបន្តិច នៅពេលដែលឃើញស្រីស្រស់​ដូច​ទេព​កញ្ញា​​ឈរស្ទាក់មុខយ៉ាងព្រហើននាកណ្ដាលព្រៃយ៉ាងដូច្នេះ ។ នាយ​ខំតាំងចិត្តជាថ្មីរួចសួរបន្តថា:

  • នែ៎ ! ប្អូនស្រី នាងប្រាប់ថា នាងមករង់ចាំជួបខ្ញុំ តើចាំជួបខ្ញុំធ្វើអ្វី ? នាងជានរណា មកពីណា ខ្ញុំ​មិន​ដែល​ស្គាល់នាងទេ ? ក្រមុំ​យាមវិកាល បោះដៃមកចំពីមុខនាយ ស៊ីម ហើយថា:
  • សុំបារីមួយដើមសិន សឹមយើងប្រាប់ !

នាយស៊ីម គិតក្នុងចិត្ត ស្រីនេះជាស្អីមកពីណាដែរ ? នាយ​មើល​មុខ​នាង​បណ្ដើរ​ដៃ​រាវ​លូក​យក​កញ្ចប់​បារី​ចេញ​ពី​ហោ​ប៉ៅ​បណ្ដើរ រួចដកមួយដើមហុចទៅឲ្យ ។ នាងទទួលយកដាក់បៀមក្នុងមាត់ រួច​ហើយ​បក់​ដៃ​ធ្វើ​ជា​សញ្ញា​ឲ្យ​នាយ​កម្លោះ​​អុជ​បារី​ឲ្យ ។

នាងបឺតផ្សែងចូលទៅក្នុងមាត់យ៉ាងវែង ទើបបង្ហុយចេញមកផ្សែងទ្រុប ដូចផ្សែងភ្លើងគប់ ។ នាយ​ស៊ីម សួរបន្តថា:

  • នាងនៅក្រមុំអីចឹង ចេះជក់បារីដែរ ?

នាងសើចកាច់កមុននឹងឆ្លើយថា:

  • កាលពីមុន មិនចេះជក់ទេ ប៉ុន្តែដោយសារមានមនុស្ស​ចេះតែយកមកសែនញឹកញាប់ពេក យូរៗ​ខ្ញុំ​ក៏​ញៀនទៅ !

នាយ ស៊ីម ថយក្រោយមួយជំហានភ្ញាក់នឹងសំដីមួយមាត់ដែលថា «មានមនុស្សយកមកសែន» ទើបសួរនាងថា:

  • នាងនិយាយថា មានគេយកមកសែនយ៉ាងម៉េច ? តើនាងជាស្អី ? ហើយប្រាប់ខ្ញុំបានឬនៅ ថា​នាង​មក​រង់​ចាំខ្ញុំធ្វើអ្វី ?

នាង​យាមវិកាល ចង្អុលទៅដើមជ្រៃធំកណ្ដាលវាស្រែហើយប្រាប់ថា:

  • ខ្ញុំនៅទីនោះ ជាងពីររយឆ្នាំហើយ នរណាមានរឿងអ្វី តែងតែបន់ស្រន់ឲ្យខ្ញុំជួយ ពេលខ្ញុំជួយសំរេច គេ​ក៏​នាំ​យក​សំណែន​​ផ្សេងៗ មកលាបំណន់ ក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុត !

និយាយបានប៉ុណ្ណោះ នាងក៏បង្អង់​បឺតថ្នាំមួយហឺតទៀត ចំណែកនាយ ស៊ីម វិញគេបានយល់ច្បាស់ថា នាង​ជា​ខ្មោច​កាន់​ដើម​ពោធិ៍ជ្រៃនោះឯង ។

  • ខ្ញុំមករង់ចាំបង ក៏ដើម្បីប្រាប់ថា ថ្ងៃនេះបងកុំទៅរក ដួង អី ។
  • ហេតុអ្វី ?
  • ដួង ជាស្រីស្អាត បុរសដែលលង់ស្នេហ៍ជាមួយនាង មានច្រើននាក់ណាស់ មិនមែនតែបងម្នាក់ឯង​ទេ ។ ក្នុង​នោះ​ក៏​មាន​កូន​​ប្រធានភូមិ​ម្នាក់ដែរ ដែលស្រឡាញ់នាង ដួង ។ ប៉ុន្តែនាង ដួង មាន​បេះ​ដូង​តែ​មួយ សំរាប់តែបងម្នាក់ប៉ុណ្ណោះ ។ យប់​នេះអាអេង កូនប្រធានភូមិ នាំដៃជើងរបស់វា ទៅ​ពួន​ស្ទាក់​ចាំ​សម្លាប់បងត្រង់ច្រកផ្លូវចូលផ្ទះដួង ។ ប្រសិន​បើ​បង​ទៅ អាអេង នឹងកូនចៅរបស់​វា នឹង​សម្លាប់​បងយ៉ាងពិតប្រាកដ ។ ខ្ញុំដឹងថាបងមិនខ្លាច ប៉ុន្តែបងតែម្នាក់ឯង ទោះ​ជា​បង​​ពូកែ​យ៉ាងណា​ក៏​ដោយ បើម្ខាងណាច្រើនជាង ម្ខាងនោះជាអ្នកឈ្នះ បងជឿខ្ញុំចុះ ! កុំទៅអី នាំគ្រោះថ្នាក់ បង និង​ដួង​​ជា​គូ​នឹង​គ្នាត្រូវតែបានរៀបការជាមួយគ្នា​យ៉ាងពិតប្រាកដ ។ ខ្ញុំ​ឃើញបងជាមនុស្សល្អ ទើប​ខ្ញុំ​មក​ប្រាប់​ ខ្ញុំ​ទៅ​ហើយ​ណា !

រាងកាយរបស់ស្រីយាមវិកាលបាត់ខ្លួនទៅវិញ ព្រមជាមួយនឹងសូរឆ្កែលូ ។ នាយ​ស៊ីម​បែរ​មុខ​ទៅ​រក​ដើម​ពោធិ៍ជ្រៃ លើក​ដៃ​ប្រណម្យ ពោលពាក្យអរគុណ ។ មិនគួរឲ្យជឿក៏ត្រូវតែជឿ ក្រោយមកនាយ ស៊ីម ក៏​បានរៀបការ​ជាមួយនឹងនាង ដួង យ៉ាង​ពេញចិត្ត ។ ពួកគេនឹកដល់គុណ​អ្នកថែរក្សាដើមពោធិ៍ ព្រម​ទាំង​បាន​ចំណាយ​ធនធាន​ធ្វើជាកូនខ្ទមមួយយ៉ាងសង្ហា ក្រោម​ដើម​ពោធិ៍ជ្រៃធំនោះ និងបាន​ទិញ​របស់​របរ​មក​សែន​ឲ្យ​ជា​ប្រចាំ ជាពិសេសគឺបារី ៕

 

 

រឿង ខ្មោចធរណីស្រូប

អ្នកទស្សនា: Views

 

រឿង ខ្មោចធរណីស្រូប

មានប្ដី-ប្រពន្ធមួយគូ ប្ដីឈ្មោះឆើត ប្រពន្ធឈ្មោះមៀត និងមានកូនប្រុសម្នាក់អាយុ ១៩ ​ឆ្នាំ​ហើយ ។ ទី​លំនៅ​របស់​គ្រួសារ​នេះ នៅជាយខេត្ត ។ ឆើតធ្វើការនៅមន្ទីរមួយ​យូរឆ្នាំមកហើយ ។ ចំណែក​​មៀត ជា​គ្រូ​បង្រៀន​​នៅបឋមសិក្សា​ទីរួម​ខេត្ត​ដែរ ។ កូនប្រុស​ឈ្មោះនុយ រៀននៅវិទ្យាល័យ ។ នុយ មិន​សូវ​ចូល​រៀន​ទេ ។ វាហាក់ដូចជារកក្លោងទ្វារសាលា​មិនឃើញ ។ វា​រមែង​តែង​តែ​គេច​វេស និងទៅណាត់មិត្តភ័ក្តិ ៣ ឬ ៤ នាក់ ដើរលេងអាវ៉ាសែ ។ មិត្តភ័ក្តិ បានបញ្ចុះបញ្ចូលឲ្យនុយ ជក់កញ្ឆារ រហូត​ដល់​​ប្រើ​​គ្រឿង​ញៀន​ទៀត !

ក្រោយមកនុយក៏ចាប់ផ្ដើមញៀន វាផឹកស្រា ចាក់គ្រឿងញៀនចូលសរសៃឈាម… ឥឡូវ​វា​ក្លាយ​ទៅ​ជាយុវ័ន​ម្នាក់​កុហក់​បោកប្រាស់ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយសារតែអំណាច​គ្រឿងញៀន ។ វា​មិន​នឹក​អាណិត​​អាសូរ​ចិត្តឪពុកម្ដាយវាឡើយ ដែល​ខំ​រកប្រាក់​យ៉ាងត្រដាបត្រដួសនោះ ! ដោយ​សារ​សេព​គប់​មិត្ត​ភ័ក្ដិ​​ពាលាអាវ៉ាសែ នុយចាប់ផើ្តម​កើន​និស្ស័យលួចប្លន់ បោក​ប្រាស់​ដើម្បី​ដោះ​ទាល់​ខ្លួន​វា​មួយពេលៗ ។

នាថ្ងៃមួយ ព្រះអាទិត្យរៀងជ្រេបន្តិចទៅហើយ មានបុរសម្នាក់​ជាអ្នករស់នៅក្បែរខាង បាន​រត់​មក​ប្រាប់ឆើត និង​មៀត​ដែល​ទើប​មកពីធ្វើការថា ៖

បក្សពួកអានុយ ទៅវាយតប់ជាមួយពួកអ្នកលេងមួយក្រុម នៅកន្លែងស៊ីផឹក ! មិត្តអានុយម្នាក់ ត្រូវ​ពួក​អ្នកលេង​បាញ់​របួស​​ជាទំងន់ !

មៀត សួរដោយស្លន់ស្លោ ៖

ចុះអានុយ វាយ៉ាងម៉េចដែរ ?

បុរសអ្នកជិតខាងរៀបរាប់បន្ត ៖

អានុយ វាមិនអីទេ ! វាបានរត់គេចទៅពួននៅផ្ទះ​ក្បែរៗនោះ ។ អ្នក​នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា  អានុយ​ជា​ដើម​ហេតុ ធ្វើឲ្យក្រុមវា និងក្រុមអ្នកលេងឈ្លោះគ្នា !។

ពេលព្រលប់បន្តិច នុយបានត្រឡប់មកដល់ផ្ទះវិញ ។ ឪពុក-ម្ដាយវា ជជីក​សួរ​រឿង​រ៉ាវ​ដែល​កើត​មុន​នេះ វា​បាន​ប្រកែក​កែ​ខ្លួនបានយ៉ាងស្រួល ខ្ញុំមិនមែន ជាមនុស្សដើមហេតុទេ ! ពួក​ខ្ញុំ​បបួល​គ្នា​​ថា ទៅ​លេង​បាល់តែពួកអាអ្នកលេងនោះ មក​រក​រឿង​ខ្ញុំ ! ហើយ​ក៏កើតមានរឿងបាញ់គ្នាទៅ !

ឆើតសួរកូន ឯងមានទៅសាលារៀនទេ ?

នុយឆ្លើយ ៖ ទៅបាទ !… ទៅរាល់ថ្ងៃហ្នឹង !

ឆើតគំហក ៖ កុំកុហក់អញណាអានុយ !

ពុទ្ធោអើយពុក ! បើមិនជឿទេទៅសួរសាលារៀនទៅក៏បាន !

បីថ្ងៃក្រោយមក សាលារៀនបានផ្ញើរសំបុត្រមួយច្បាស់​មកឲ្យ​ឆើត និងប្រពន្ធ ។ សំបុត្រ​បញ្ជាក់​​ថា នុយ​មិន​បាន​ចូល​រៀន ២សប្ដាហ៍ហើយ ។ ព័ត៌មាននេះ ធ្វើឲ្យឆើត និង​មៀត​ខឹង​ច្រឡោត​យ៉ាងខ្លាំង ។នៅពេលព្រលប់ ពេលឃើញ នុយត្រឡប់មកដល់ផ្ទះ ឆើតក៏​គំហកសួរភ្លាម ៖ អាចង្រៃ ! ឯងទើបមកពីណា ?

នុយឆ្លើយវាហី ៖ ទើបមកពីសាលានោះអី !

ឆើតទ្រាំលែងបាន ក៏ទះកំផ្លៀងនុយ ផាំង ! ផាំង ! ពីរដៃយ៉ាងធ្ងន់ រហូត​ដល់​មៀត​ឃាត់​ប្ដី​មិន​ទាន់ ។

កុហក់ ! សាលារៀន គេប្រាប់ថា ឯងនេះ​មិនបានទៅសាលា ២​អាទិត្យ​ហើយ​…​ឯង​ទៅ​ណា​ខ្លះ ?

មៀតអង្វរកូនប្រុស ៖ ប្រាប់ពុកតាមត្រង់ទៅកូន !

នុយនិយាយតិចៗខ្ញុំ…ខ្ញុំទៅដើរលេងជាមួយមិត្តភ័ក្តិ !

 មៀតនិយាយ ៖ ពុក និងម៉ែ បានដាស់តឿនកូនជាច្រើនលើក ច្រើនសារហើយថា កូន​ត្រូវ​កែ​ខ្លួន​ឡើង កែ​ឲ្យ​បាន​ល្អ​នឹង​គេ !

ពុកម្ដាយប្រៀនប្រដៅ ពុំទាន់បានរំលងមួយយប់ផង ស្រាប់តែនៅយប់នោះតែ​ម្ដង​វេលា​ម៉ោង​ប្រហែល ២យប់ មាន​មិត្ត​ភ័ក្តិ​របស់នុយម្នាក់​ស្ថិតក្នុង​អាយុស្របាលគ្នាដែរ បាន​រត់​សំដៅ​មក​ផ្ទះ​នុយ ទាំង​ត្រហេប​ត្រហប ។ វាបានគោះទ្វារហៅ ឪពុក-ម្ដាយនុយ ទាំងសស្លាក់សស្លើត ៖

អ៊ំប្រុស អ៊ំស្រីបើកទ្វារ ! ខ្ញុំឈ្មោះ ឆាំជាពួកម៉ាកអានុយ !

ប្តីប្រពន្ធទាំងពីរបានស្ទុះយ៉ាងលឿនទៅបើកទ្វារ ដោយនឹកពិភល់ក្នុងចិត្តថា ពិត​ជា​មាន​រឿង​អាក្រក់​កើត​មាន​ចំពោះ​កូន​ប្រុសខ្លួនហើយ ។ មែន ! គឺកូនរបស់ពួកគេ ពុំឃើញនៅក្នុងផ្ទះសោះ ពុំ​ដឹង​ជា​វា​លួច​ចេញ​តាំងពីថ្មើរម៉ាន ។ ឆើតសួរ :

មានរឿងអីអាឆាំ ?

ឆាំតបទាំងញ័រចំប្រប ៖ អានុយនៅឯមន្ទីពេទ្យឯណោះ… វាឥតដឹងខ្លួនទេ ! មៀតជជីកសួរ :

វាយ៉ាងម៉េច ? មានរឿងអី ?

ឆាំនិយាយឥតលាក់លៀម ៖ វាចាក់​គ្រឿងញៀន​ហួសកំណត់ហើយក៏ត្រូវសន្លប់ទៅ !

ឆើតនិងមៀត ក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីពេទ្យភ្លាម ។ ក្រោយ​ពី​បាន​ដឹង​រឿង​ពិត​របស់​កូន​ប្រុស​​ដែល​គេច​វេស​ពុំ​ចូល​រៀន ក៏​ព្រោះ​តែញៀនគ្រឿងញៀន និងងប់ងល់ អបាយ​មុខ​សព្វ​បែប​យ៉ាង ។ ទំរាំ​តែ​នាំ​នុយ​ទៅ​ដល់​មន្ទីរ​ពេទ្យ​នោះ​វា​យឺត​ពេល​​ទៅហើយព្រោះ គ្រឿង​ញៀន​ដែល​វា​ចាក់​ចូល​សរសៃ​ឈាម ហួសកំរិតនោះ បានជាវាស្លាប់ ។ នុយបាបកម្មច្រើនណាស់ លួច ! កុហក់​ឪពុក​ម្ដាយ ដែល​បាន​ផ្ដល់​កំណើត​ឲ្យវា ដូច្នេះមានតែសេចក្ដីស្លាប់ប៉ុណ្ណោះដែលសមបំណងនឹងជីវិតវា ។ វា​ស្លាប់ មិន​បានប៉ុន្មានផង ឆើត និង​មៀត ក៏បានឮសំលេងថ្ងូរ ស្ទើររាល់យប់របស់វានៅខាងក្រៅ​ផ្ទះ ។ ប៉ុន្តែ នៅពេលបើកបង្អួច ខំ​សម្លឹង​ពុំមានអ្វីទាល់តែសោះ ។ រហូត​ដល់ថ្ងៃ ពេញបូរមី១៥កើត សម្លេង​ថ្ងូរ យ៉ាងគ្រលួចរបស់វា បាន​ឮ​ឡើង​ម្ដងទៀត លាយ​ឡំ​នឹង​សម្លេងឆ្កែលូរគួឲ្យព្រឺព្រួច ។  មៀត​និយាយ​ទៅកាន់ប្ដី ៖

បងឆើត ! សម្លេងថ្ងូរឮទៀតហើយ យើងនាំគ្នា​ទៅមើលមើល៍ ? តោះ !

យប់​នេះ​ខែ​ភ្លឺ​ស្រឡះ​ចាំង​ច្បាស់ដូចថ្ងៃ នៅឯធ្លាមុខផ្ទះ ឆើត និងមៀតបានឃើញព្រឹត្តិការណ៍​គួរ​ឲ្យ​តក់​ស្លត់ ។ គឺ​ប្រែត ! ខ្លួនវាធំ​ខ្ពស់រហូតដល់ថ្នាក់​ងើយក្បាលមើលឡើងលើទើបឃើញ​មុខវា ។ វា​​​​ខ្ពស់​ជាង​មនុស្ស​ធម្មតា ១០ដង ស្គមកំព្រឹង ក្បាល​ពោះ​កំប៉ោងខ្លួនប្រាណវាអាក្រាតទាំងស្រុង ។ វា​ជា​សត្វ​ប្រែត គួរ​ឲ្យ​ស្អប់​ខ្ពើម និងខ្លាចខ្លាំងណាស់ ។ ប្ដី-ប្រពន្ធ ឆើត និង​មៀត​ដឹង​ភ្លាមថា ប្រែតនោះ គ្មាន​នរណា​​ក្រៅ​ពីអា នុយ កូនរបស់ខ្លួននោះទេ ! ពីរ​នាក់ប្ដី-ប្រពន្ធ ចាប់ដៃគ្នាយ៉ាងណែន ឈរ​នៅ​មាត់​បង្អួច ទាំង​ខ្លួន​ប្រាណ​ញ័រ​ចំប្រប ។ មួយសន្ទុះក្រោយមក ស្រាប់តែឮសម្លេងក្រឺតៗៗ រំពេច​នោះ អ្នក​ទាំង​ពីរ ឃើញ​ដី​កន្លែង​ប្រែត​នោះ​ឈរ បានញែកចេញពីគា្ន ស្រូបយក​ប្រែតនោះសន្សឹមៗ ចូល​ទៅ​ក្នុងដី រហូតដល់បាត់រូបប្រែតនោះតែម្ដង ។

ព្រះធរណីបានស្រូបយក​ប្រែតនោះ​ចុះទៅក្នុងនរកអវចីយ ដើម្បី​ឲ្យ​ស័ក្តិ​សម​នឹង​អំពើ​ប្រព្រឹត្ត​​របស់​វា​នៅ​ឋាន​កណ្ដាល​នេះ ! អស់លោកអ្នកអានទាំងឡាយ ពិសេសមិត្តយុវវ័យ និងប្អូនៗ​ជំទង់ កាល​​​បើបាន​អាន​រឿងនេះ​ដល់ត្រឹមណេះទោះបីជាជឿ​ឬ​មិនជឿនោះ​ក៏អាស្រ័យទៅលើ​វិចារណញ្ញាណ​​របស់ខ្ញួនទៅចុះ ប៉ុន្តែលោកអ្នក និងមិត្តយុវវ័យព្រមទាំងប្អូនៗ ក៏​មាន​អាច​ប្រកែក​បាន​​ឡើយ ចំពោះ​ទោស​លួចប្លន់ តើ​វា​សាហាវ​ឃោរឃៅដល់ថ្នាក់ណា ?

ឪពុក-ម្ដាយ ត្រូវគ្រាំគ្រាចិត្ត​យ៉ាងខ្លាំង ក្នុងការចិញ្ចឹមបីបាច់់ ថ្នាក់​ថ្នម​ម្នាក់ៗ​តាំង​ពី​តូច​មក​មិន​គួរ​យើង​បណ្ដោយ​ឲ្យ​អនាគត​របស់​ខ្លួន ត្រូវបញ្ចប់ដោយសារ​គ្រឿងញៀន និងការដើរឆក់ប្លន់ សម្លាប់​អ្នក​ដទៃ​នោះ​​ឡើយ…បាបកម្មមានពិត មិន​មែន​ជា​ការលេងទេ !!

រឿង ខ្មោចឆ្កួតតណ្ហា

អ្នកទស្សនា: Views

 

រឿង ខ្មោចឆ្កួតតណ្ហា

កាលពីឆ្នាំ ១៩៩៣ ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយ​ជារបស់បារាំង ។ នាង​ខ្ញុំ​ជា​បុគ្គលិក​បំរើការ​នៅ​ក្នុង​ការិយាល័យ ។ ផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុននោះ ជា​ផ្ទះ​ឈើ​ពីរ​ខ្នង​មាន​បវិវេណ​ធំទូលាយ​ព្រម​ទាំង​មាន​ដើម​ឈើ​នៅជុំវិញផ្ទះ គួរឲ្យចង់រស់នៅ ។ នៅ​ជាន់​ក្រោម គេបាន​រៀប​ចំ​ធ្វើ​ជា​ការិយាល័យការងារ ចំណែក​ជាន់​លើ​ធ្វើ​ជា​កន្លែង​សម្រាក ។ មាន​បន្ទប់​ទាំង​អស់​ចំនួន ៤ បន្ទប់​ធំ​ជាង​គេ​ជា​របស់​លោកអនុប្រធាន ។ ដោយ​សារ​នៅ​មាន​បន្ទប់​ទំនេរ​នៅ​ឡើយ​លោក​​អនុប្រធាន​ក៏​អនុញ្ញាត​ឲ្យ​​នាង​​ខ្ញុំសម្រាក​នៅកន្លែងធ្វើការដែរ ព្រោះ​យល់​ថា​ផ្ទះ​របស់​នាងខ្ញុំនៅឆ្ងាយជាងគេ ។

រាល់ថ្ងៃសម្រាក ផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំ និងចុងភៅពីរនាក់​ទៀត​តែ​ប៉ុណ្ណោះ ។ បន្ទប់សល់ពីរ​ទៀតនៅជាប់គ្នា ហើយនៅចំពីរមុខទ្វាររបងផ្ទះផង ។ ធ្លាប់បានឮ ចាស់​ៗ​និយាយ​ថា មិនល្អទេព្រោះផ្លូវចេញចូលនោះ ជា​ផ្លូវ​ខ្មោច​ឆ្លងកាត់ ។

 នាង​ខ្ញុំ​មក​នៅ​យូរ​ក្រែល​ដែរ​ហើយ​​នៅ​មិន​ទាន់​ឃើញ​អីទេ ប៉ុន្តែចុងភៅគាត់ថាឧស្សាហ៍​ឃើញញឹកញាប់ណាស់ ថា​ដូចជា​ឃើញ​មនុស្ស​ដើរ​ជុំ​វិញ​ផ្ទះ​នៅ​ពេល​យប់ជ្រៅធ្វើឲ្យ​នាងខ្ញុំមានការសង្ស័យមករហូត ។ មាន​ថ្ងៃ​មួយ​មិត្ត​ភ័ក្តិ​របស់​នាង​ខ្ញុំ​បាន​​ឈៀង​មក​លេង​​នាង​ខ្ញុំ ដោយបបួលនាងខ្ញុំទៅដើរលេង ទៅ​រក​ញ៉ាំ​អី​នៅ​ខាង​ក្រៅ​ និងទំរាំត្រឡប់មកវិញ ឃើញ​ថា​យប់​ជ្រៅ​គួរ​សម ។

 នាង​ខ្ញុំបើកបន្ទប់មួយ ដែល​នៅ​ចាប់​នឹង​បន្ទប់​ទឹក​ឲ្យមិត្តនាងខ្ញុំសម្រាក គិតថាឲ្យ​ងាយ​ស្រួល​ចេញចូលបន្ទប់ទឹក ។ យើង​នាំគ្នាចូលគេង នៅ​វេលា​ប្រហែលម៉ោង ១១ យប់ ។ តាម​ធម្មតា​នាង​ខ្ញុំ​មិន​ដែល​មាន​រឿងអ្វីកើតឡើងទេ ប៉ុន្តែ​ហេតុ​ការណ៍​ដែល​​នឹកគិតមិនដល់នោះ ត្រឡប់​ជា​កើត​ឡើង​ជា​មួយ​មិត្ត​របស់​នាងខ្ញុំទៅវិញ ។

 មិត្ត​នាង​ខ្ញុំ​និយាយ​ឲ្យស្ដាប់ថា ពេល​នាង​ចូល​បន្ទប់​ត្រៀមខ្លួននឹងដេកនោះ នាង​មាន​​អារម្មណ៍ថា ដូចជា​មាន​មនុស្សមកសម្លឹងនាងគ្រប់ពេលវេលា ។ ក្រោយមកពេល​នាង​ទម្លាក់​ខ្លួនគេង នាង​​ក៏​ឃើញ​បុរស​ម្នាក់​ដើរ​ទម្លុះ​ទ្វារចូកមក​ទាំងទ្វារនៅបិទយ៉ាងជិតឈឹង នាងភ័យណាស់ ប្រញាប់​ស្រែក​ហៅ​នាង​ខ្ញុំ ប៉ុន្តែ​នាង​ស្រែកមិនរួច ។ សូម្បី​តែកម្រើកខ្លួនក្រោកឡើង ក៏ឡើងមិនរួចផង ។

 បុរសម្នាក់នោះ បាន​​ដើរ​​មក​នាង​នៅ​គ្រែ​គេង ។ នៅខណ:នោះ នាងកំពុងតែដេកផ្ងារ ។ បុរសម្នាក់នោះ មកអង្គុយក្បែរ នាង រួច​ហើយ​លូក​ដៃ​មក​ចាប់​ក្បាល​ពោះ​របស់​នាង ។ នាងព្យាយាមកម្រើកខ្លួនគេចចេញ ប៉ុន្តែធ្វើ​មិន​បាន ។

 នាងបានតែទន្ទេញនមោនៅក្នុងចិត្ត តែអាខ្មោចនោះ នៅ​តែ​សើច​ហ៊ឺសៗ​​នៅ​ក្នុងដើមក ។ បន្ទាប់​មក វា​បាន​លូក​ដៃចូលទៅក្នុងអាវរបស់នាង​ព្រមទាំងខ្ញាំក្បាល​ពោះ​របស់​នាង​យ៉ាង​សប្បាយ ។ មិត្ត​របស់​​នាង​ខ្ញុំ​បាន​ត្រឹម​តែ​យំ​ខ្លាច​ក៏ខ្លាច​ ភ័យក៏ភ័យ ។

 នៅ​ខណ:ពេលដែលអាខ្មោចឆ្គួតនឹងតណ្ហា កំពុង​តែ​ភ្លើត​ភ្លើន​នៅ​លើ​ក្បាល​ពោះ​របស់​​នាង នោះនាងបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំ​ធ្មឹង សម្បុរខ្មៅព្រីក ព្រមទាំង​ស្លៀក​ក្បិន​កញ្ចាស់​តែ​មួយគត់ អាវ​ក៏អត់មានពាក់ ។ នាងគិតក្នុងចិត្តថា មិនដឹងធ្វើយ៉ាងម៉េចល្អទេ ។ វា​បាន​អង្អែល​ដើម​ទ្រូង​របស់​នាង​ឡើង​ពេញ​ចិត្ត​ទៅ​ហើយ ។

 មិន​ត្រឹម​តែប៉ុណ្ណោះ វា​បាន​រំកិល​ដៃ​របស់​វា​ចុះ​មក​ល្វែង​ក្រោម​របស់នាងទៀត ។ នាងសម្រេច​ចិត្តលើក​ដៃ​ច្រាន​ទ្រូង​របស់​វាយ៉ាងខ្លាំង ។ ទទេចែស ! គ្មាន​ប្រយោជន៍​ឡើយ ព្រោះវាដូចជានាងរុញខ្យល់ នាង​មិន​អាច​ប៉ះត្រូវ​រាងកាយរបស់វាឡើយ ។ ពេល​​នោះ​វា​បាន​ទម្លាក់​ខ្លួន​ទ្រោប​ពី​លើរាងកាយរបស់​នាង ។ នាង​ណែន​ស្ទើដកដង្ហើមមិនចង់រួច ។ ចៃដន្យ​នាង​បាន​ឮ​សម្លេង​មនុស្ស​​ចូល​បន្ទប់​ទឹក នាង​យក​ជើង​ធាក់​ជញ្ជាំង​ខ្លាំង​ៗ​ពេញទំហឹង ។


ពេលនោះម៉ោងប្រហែល ១២ អាធ្រាត ។ នាងខ្ញុំមានអារម្មណ៍ឈឺពោះ ក៏ចូលទៅ​ក្នុង​បន្ទប់​ទឹក នាង​បាន​ឮ​សម្លេង​នាង​ធាក់​ទ្វារលាន់គ្រាំងៗ នាងខ្ញុំបារម្ភក្រែងនាងមាន​រឿងអ្វី ក៏​គោះ​ទ្វារ​បន្ទប់​នាង​ហៅ​នាង​តិចៗ ។ ពេលបានឮសម្លេងគោះទ្វារ អា​ខ្មោច​នោះ​ វា​ក៏បាត់ខ្លួនទៅ ។ ពេល​នាង​បាន​រួច​ខ្លួន​ហើយ នាង​ក៏​ស្ទុះ​មក​បើក​ទ្វារយ៉ាងប្រញាប់ ។ នាង​ខ្លាច​រញី​រញ័រ​និយាយ​ដាច់ៗ ប្រាប់​រឿង​រ៉ាវ​នេះ​ដល់​នាង​ខ្ញុំ ។ នាង​ប្រាប់​នាង​ខ្ញុំ​ថា តាំង​ពីកើតមក មិន​ដែល​បាន​ជួប​ហេតុការណ៍​ឆ្កួតៗ​បែប​នេះ​ទេ មិន​ដឹង​ជា​ខ្មោចអំបល់​វាយក៏អី ងាប់​ទៅ​ហើយ​នៅតែចង់រួមភេទទៀត ។ ឲ្យ​​តែ​មាន​ខ្មោច​ម៉ាក​ហ្នឹង​បួន​ដប់​ក្បាល ច្បាស់​ជា​ក្រមុំៗ​ពោះ​ធំ អត់​ប្ដី​គ្រប់ៗ​គ្នាជាមិនខាន ៕

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់

អ្នកទស្សនា: Views

 ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

ចាស់ៗមិនឲ្យមើលរឿងខ្មោចពេលពពោះ ខ្លាចកូនកើតមកមុខអាក្រក់ពិត ឬអត់?

បើ​តាម​ចាស់ៗ​បុរាណ អំឡុងពេល​ពពោះ ស្ត្រី​ត្រូវ​មាន​ត្រណម​គ្រប់​សព្វ​បែប​យ៉ាង​រាប់​តាំង​ពី​ចំណី​អាហារ​ហូប​ចុក របៀប​របប​ស្លៀក​ពាក់ និង​សកម្មភាព​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ក្នុង​បំណង​ការពារ​ម្ដាយ និង​គភ៌​ឲ្យ​បាន​សុខភាព​ល្អ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ជំនឿ​ត​ពី​ចាស់ៗ​ថា មើល​រឿង​ខ្មោច​ពេល​ពពោះ កូន​កើត​មក​មិន​ស្អាត ចុះ​អ្នក​ជំនាញ​បែប​វិទ្យាសាស្ត្រ​គិត​យ៉ាង​ណា​ដែរ?

បើ​តាម​ការ​យល់​ឃើញ​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​ឲ្យ​ដឹង​ថា ពេល​ពពោះ កាលណា​ស្រ្តី​មើល​រឿង​ខ្មោច ឬ​រឿង​ភ័យ​រន្ធត់​អាច​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សតិ​អារម្មណ៍​ដូច​ជា មាន​ជំងឺ​ថប់បារម្ភ បាក់​ទឹក​ចិត្ត ឬ​អារម្មណ៍​ភ័យ​ខ្លាច​ទៅ​តាម​នោះ​ដែរ​នៅ​ពេល​ដែល​គាត់​គេង ។

ចំណែកឯមើលតួអង្គមិនស្អាត ដូចមិនមានភស្តុតាងណាបញ្ជាក់ថាមានការប៉ះពាល់ដល់កូននោះទេ។

វេជ្ជ. ចាន់ ស៊ីណេត

បើ​តាម​វិទ្យាសាស្ត្រ គ្មាន​ការ​លើក​ឡើង​ណា​មួយ​ប្រឆាំង​នឹង​ការ​មើល​ភាព​យន្ត​បែប​រន្ធត់​អំឡុង​ពេល​ពពោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ព្យាយាម​កាត់​បន្ថយ​រឿង​រ៉ាវ​ណា​មួយ​ដែល​បង្ក​ភាព​ស្ត្រេស​ពេល​មាន​ផ្ទៃ​ពោះ។ រាងកាយ​របស់​ស្ត្រី​ងាយ​នឹង​ប្រតិកម្ម​អំឡុង​ពេល​នេះ ហើយ​ភាព​តានតឹង ឬ​ស្ត្រេស​អាច​បំផ្លាញ​ភាព​ធម្មតា​នៃ​លំហូរ​អ័រម៉ូន​ដែល​ជួយ​ទ្រទ្រង់​ម៉ាក់ៗ​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​ពេល​ពពោះ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ស្ត្រេស​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រពេញ​លើ​តម្រង​នោម និង​ភ្ញោច​ឲ្យ​បញ្ចេញ​អ័រម៉ូន​អាដ្រេណាលីន (Adrenalin) និង ក័រទីសុល (Cortisol) ។ ការ​ប៉ះពាល់​នេះ​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​អាដ្រេណាលីន​ដែល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​ថាមពល​កើន​ឡើង។ ដូច​គ្នា​ដែរ អ័រម៉ូន ក័រទីសុល ទប់​ស្កាត់​មុខងារ​រាងកាយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​ចាំ​បាច់​សម្រាប់​ឆ្លើយ​តប​នឹង​ពេល​ស្ត្រេស​ដូច​ជា ការ​លូតលាស់ ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ។ល។

ការ​រំខាន​នៃ​អ័រម៉ូន​ខណៈ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្ត្រេស​គឺ​មិន​ល្អ​សម្រាប់​រាងកាយ​របស់​ម្ដាយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ ការ​កើន​ឡើង​សម្ពាធ​ឈាម ចង្វាក់​បេះដូង និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​នាំ​ទៅ​រក​ផល​វិបាក​នៃ​ការ​ពពោះ​ធ្ងន់ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​ឧស្សាហ៍​ជួប​ប្រទះ​អារម្មណ៍​មិន​ល្អ​ញឹក​ទាំង​ពេល​ពពោះ។

ប្រជុំរឿងខ្មោចលង

អ្នកទស្សនា: Views

 នេះជារឿងខ្លីៗទាក់ទងនឹងខ្មោច ព្រាយ វិញ្ញាណ និងរឿងរ៉ាវផ្លូវងងឹត គ្មានរូប គ្មានរៀងច្បាស់លាស់ដែលធ្វើឱ្យមនុស្សភ័យ ខ្លះដល់ថ្នាក់ភ័យជ្រុះសក់ទៀតផង។ ពេលអានចប់ សូមមេត្តាសរសេរ comment របស់លោកអ្នកដើម្បីជាការលើកទឹកចិត្តដល់អ្នកនិពន្ធរបស់យើង ។

រឿង អ្នកបម្រើ

ឪពុក និងកូនបានផ្លាស់ចូលទៅក្នុងផ្ទះថ្មីមួយ។ ថ្ងៃមួយឪពុកឃើញកូនប្រុសគាត់ភិតភ័យ និងមុខស្លេកស្លាំងយ៉ាងខ្លាំង ។

«កូនកើតអីហ្អែស?» គាត់បានសួរ។

«ប៉ាជឿថាមានខ្មោចទេ?»ជាកូនបានសួរ។

«ប៉ាមិនជឿទេ»បានឱ្យដឹងថាឪពុក។ «លើលោកនេះគ្មានខ្មោចទេ»។

«ប៉ុន្តែ…» កូននោះឆ្លើយ «អ្នកបំរើរបស់យើងបាននិយាយថា មានខ្មោចនៅក្នុងផ្ទះនេះ»។

«កូនឡើងឡានម៉ោ! យើងនឹងចាកចេញពីផ្ទះនេះ!» ឪពុកបាននិយាយថា។

«ហេតុអ្វីទៅប៉ា? »កូនប្រុសសួរ។

ឪពុកបានឆ្លើយថា: «ផ្ទះយើងមិនមានអ្នកបម្រើទេ!»

•••

រឿង អ្នកជិះសេះ

នៅយប់មួយមានបុរសវ័យក្មេងម្នាក់ជិះលើខ្នងសេះ។ គាត់ធុញទ្រាន់និងឃ្លាននិងស្វែងរកកន្លែងសម្រាកមួយយប់។ គាត់បានឃើញវីឡាមួយនៅខាងមុខ ដែលជាកន្លែងដែលគាត់អាចស្នើសុំស្នាក់អាស្រ័យបាន។ គាត់បានជិះចូលទៅក្នុងទីធ្លានិងបញ្ឈប់សេះរបស់គាត់។ នៅទីនោះគាត់បានឃើញស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតមួយដែលកំពុងសម្លឹងមកកាន់គាត ហើយមានកាន់ទៀនក្នុងដៃ។ នាងបានសួរ គាត់ថាគាត់ជានរណានិងគាត់មានការអី។ បុរសវ័យក្មេង បានពិពណ៌នាអំពីស្ថានភាពរបស់គាត់។ ស្ត្រីនោះយល់ព្រម និងបាននាំគាត់ទៅខាងក្នុងផ្ទះ។

យុវជននោះបានមើលជុំវិញផ្ទះនោះហើយបានឃើញរូបថតបុរសរូបអាក្រក់ដែលភ្ជួរជាប់ជញ្ជាំង ។ គាត់បានសួរស្ត្រីម្នាក់នោះថាគាត់ជានរណា។ នាងបានឆ្លើយថាវាជាប្តីរបស់នាងដែលបានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ យុវជននោះបានពិនិត្យមើលរូបភាពយ៉ាងយកចិត្តទុកដាក់។ នៅពេលដែលគាត់ងាកក្រោយ គាត់ភ័យជាខ្លាំង នៅពេលដែលឃើញបុរសនោះឈរនៅទីនោះសម្លឹងគាត់ជាមួយទឹកមុខកំណាចរបស់គាត់។ បុរសជាប្តីបានស្រែកទៅកាន់បុរសវ័យក្មេងនិងបានសួរថាតើគាត់កំពុងធ្វើអីនៅក្នុងផ្ទះនេះ។ យុវជននោះបានឆ្លើយតបថាស្ត្រីនោះបានអញ្ជើញគាត់ចូលមក។ ប្តីនាងបាននិយាយថា មិនអាចទៅរួចទេ។ ភរិយារបស់គាត់បានស្លាប់ពីរឆ្នាំហើយ។ នេះគឺជាស្ថានភាពមួយសម្រាប់បុរសវ័យក្មេងដែលគួរឱ្យរន្ធត់ខ្លាំងណាស់ប៉ុន្តែភ្លាមនោះគាត់បានឃើញស្ត្រីម្នាក់កំពុងដើរឆ្ពោះទៅរកគាត់។ គាត់បានប្រាប់ដល់ប្តីដើម្បីមើលទៅពីក្រោយគាត់ ប៉ុន្តែប្តីបាននិយាយថាគាត់មើលមិនឃើញនាងសោះ។ បន្ទាប់មកទាំងប្ដីនិងប្រពន្ធបានសើចដាក់បុរសវ័យក្មេងនោះ។ ពួកគេបានពន្យល់ថាវាទាំងអស់គ្រាន់តែលេងសើចដាក់គាត់ទេតើ ។

បន្ទាប់មកអ្នកបំរើចូលមកក្នុងបន្ទប់។ គាត់បានប្រាប់ស្វាមីនិងភរិយាថាមានសាកសពនៅខាងក្រៅក្នុងទីធ្លា។ ស្វាមីនិងភរិយាបានប្រញាប់ប្រញាល់ចេញពីផ្ទះវីឡានិងភ័យរន្ធត់យ៉ាងខ្លាំងក្នុងការឃើញសាកសពបុរសវ័យក្មេងដែលបានដេកស្លាប់នៅលើខ្នងសេះ។

•••

រឿង ស្ត្រីចាស់នៅក្នុងផ្ទះ

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់គាត់។ ចាប់តាំងពីពេលនោះមកមានមនុស្សជាច្រើនបានអះអាងថាឃើញខ្មោចគាត់នៅវិលវល់នៅក្នុងផ្ទះនេះ។

យប់មួយសង្សារថ្មីថ្មោងមួយគូបានទៅស្វែងរកផ្ទះនោះដើម្បីដឹងថាតើពាក្យចចាមអារ៉ាមនេះគឺជាការពិតឬយ៉ាងណា។

«បងប្រាកដអត់ថា គាត់នឹងចេញមកនាយប់នេះ?» ស្រីវ័យក្មេងនេះសួរដោយបារម្ភ។

«បងមិនប្រាកដថាយើងនឹងឃើញឬអត់ទេ,» បុរសម្នាក់នេះតប។ «កុំខ្លាចវាគ្រាន់តែជាពាក្យចចាមអារាមតើ។»

គូសង្សាររុញឱ្យទ្វារមុខចំហនិងឈានជើងចូលខាងក្នុង។ ពួកគេបានដើរនៅក្នុងផ្ទះ និងបិទទ្វារនៅពីក្រោយពួកគេជាមួយនឹងការបន្លឺឡើង :

«អូនពិតជាខ្លាចខ្លាំងណាស់! យើងគួរតែចាកចេញពីទីនេះ!» ស្រីនោះស្រែក។

បុរសម្នាក់នេះងាកមុខមករកនាងយឺតៗហើយជាមួយនឹងការញញឹមដ៏ស្រទន់ គាត់បាននិយាយថា, «អូនឯងចង់ទៅណា? អូនមិនបានជួបម្ដាយរបស់បងនៅឡើយទេ»។

•••

រឿង កូនស្អាតទេម៉ាក់?

ប៉ុន្មានឆ្នាំកន្លងមកហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងមានអ្នកម្តាយមួយរូប ដែលមានកូនស្រីអាយុ 5 ឆ្នាំ គួរឱ្យស្រឡាញ់ដែលមានឈ្មោះថាជីយូន។ ក្មេងស្រីតូចនោះគឺឥតប្រយោជន៍ខ្លាំងណាស់និងមានទម្លាប់សួរម្ដាយរបស់នាងថា តើខ្ញុំស្អាតទេ ? ស្ត្រីជាម្តាយតែងតែឆ្លើយ «ជាការពិតណាស់, កូនម៉ាក់ស្អាតមែនទែន» បើទោះបីជានាងជាធុញទ្រាន់នឹងការឆ្លើយសំណួរដដែលៗនេះក៏ដោយ ។

ថ្ងៃមួយម្តាយបាននាំកូនស្រីរបស់នាងដើរក្បែរទន្លេ។ ខណៈដែលពួកគេត្រូវដើរឆ្លងស្ពានជីយូន បានសម្លឹងមើលចុះទៅក្នុងទឹក ហើយសួរ«ម៉ាក់! តើខ្ញុំស្អាតទេ?»

ស្ត្រីជាម្តាយធុញយ៉ាងខ្លាំង នឹងការរំខានជាមួយនឹងការឆ្លើយសំណួរដដែលៗនេះម្តងហើយម្ដងទៀត , ធ្វើឱ្យនាងបានបាត់បង់ភាពអត់ធ្មតរបស់នាង។ នៅក្នុងកំហឹងយ៉ាងក្ដៅគគុកនេះ នាងបានរុញឱ្យកូនស្រីរបស់នាងផ្ទាល់ធ្លាក់ទៅក្នុងទន្លេ។ ជីយូន ធ្លាក់ទៅក្នុងទឹកនោះលាន់ប្រូង។ ក្មេងស្រីតូចមិនចេះហែលទឹកទេ , នៅក្នុងគ្រាជានាងបានធ្លាក់ចុះទាបជាងផ្ទៃនិងលង់ទឹកស្លាប់។ ពេលនាងដឹងនូវអ្វីដែលនាងបានធ្វើនាងចាប់ផ្ដើមមានការព្រួយបារម្ភ។

ទោះយ៉ាងណានាងមិនចង់ទៅដេកក្នុងពន្ធនាគារទេ ដូច្នេះនាងបានប្រាប់ប៉ូលីសថាជី យូន បានរអិលជើងធ្លាក់ចុះទៅក្នុងទឹកនោះ។ មិត្តភក្តិនិងអ្នកជិតខាងរបស់នាងបានមកចូលរួមរំលែកទុក្ខនាង ហើយពេលវេលាកន្លងយូរមក ស្ត្រីម្នាក់នេះបានភ្លេចអំពីកូនស្រីរបស់គាត់ហើយបានរស់នៅជាមួយនឹងជីវិតថ្មីរបស់នាង។

ប៉ុន្មានឆ្នាំក្រោយមកនាងមានផ្ទៃពោះហើយសំរាលបានកូនមួយទៀតដែលនាងដាក់ឈ្មោះ ជីអីុន ។ ថ្ងៃមួយម្តាយបានរកឃើញក្មេងស្រីតូចកំពុងឈរនៅមុខកញ្ចក់និងសម្លឹងឆ្លុះខ្លួនឯងផ្ទាល់។

«ម៉ាក់តើម៉ាក់គិតថាខ្ញុំស្អាតទេ?» ជីអីុនបានសួរម្ដាយនាង ។

«ជាការពិតណាស់កូនម៉ាក់ស្អាតមែនទែន,»ម្ដាយបានឆ្លើយតប។

ក្មេងស្រីតូចមើលទៅម្តាយរបស់នាងហើយសួរថា: «ប្រសិនបើម៉ាក់គិតថាខ្ញុំស្អាតដូច្នេះហេតុអ្វីបានជាពីមុន, ម៉ាក់រុញខ្ញុំចូលទៅក្នុងទន្លេេធ្វើអី?»៕

ចប់

រឿង ខ្មោចម្ដាយ និង កូន

អ្នកទស្សនា: Views

រឿង ខ្មោចម្ដាយ និង កូន

ការរីកចំរើនលូតលាស់ ធ្វើឲ្យកើតមាន​ភាពងាយហើយភាពងាយស្រួល ក៏​ធ្វើ​ឲ្យ​មនុស្ស​ទៅ​មក​រក​គ្នា​​បាន​យ៉ាង​លឿន​ដែរ ។ កាលពីមុន មនុស្សយើងធ្វើដំណើរ ទៅណាមកណាដោយជើងទទេ ឬ​ដោយ​រទេះ​តែប៉ុណ្ណោះ ។ រឿងដែលខ្ញុំនឹងនិយាយ​ចែកជូនប្រិយមិត្តអ្នកអានមួយរឿងនេះ គឺ​ជា​រឿង​ដែល​ជីតា​របស់​ខ្ញុំ​បាននិយាយឲ្យស្ដាប់ ។ គាត់បាន​និយាយថា កាលពី ៧០ ឆ្នាំ​មុន គមនាគមន៍​នៅ​ក្នុង​ភូមិ​​របស់​ខ្ញុំ មិន​ងាយ​ដូចសព្វថ្ងៃឡើយ ។ ការទៅមករកគ្នា ត្រូវអាស្រ័យការដើរអស់ រយ:​ពេល​ជា​ច្រើន​​ម៉ោង ច្រើនថ្ងៃ ច្រើន​ខែ ទំរាំនឹងដល់គោលដៅ ។ ការធ្វើដំណើរទៀតសោត ត្រូវ​ដើរ​កាត់​ព្រៃ​ជ្រៅ ។ ពេលខ្លះ ជា​ព្រៃ​ដែល​ពោរ​ពេញទៅដោយ​គ្រោះថ្នាក់ជាច្រើនយ៉ាង ដូចជា ខ្លា ពស់ គ្រុនចាញ់​ ជាដើម ។ ពេលខ្លះទៀត ត្រូវ​ដើរ​ឆ្លង​កាត់ជ្រោះជ្រលង ដង​អូរ ស្ទឹងព្រែក និងពេលខ្លះទៀត ត្រូវ​ដើរ​ឆ្លង​ភ្នំផងក៏មាន ។ ការធ្វើដំណើរម្ដងៗ ត្រូវតែមានមិត្តភ័ក្តិ​គ្នី​គ្នា​ទៅ​ជា​មួយ​ជា​ច្រើន​នាក់ ​ស្រណុក​ពេល​មាន​ហេតុការណ៍​អ្វីកើតឡើងក្នុងព្រៃ ។ ពេល​ធ្វើដំណើរទៀតសោត ត្រូវ​ប្រយត្ន័​ពាក្យ​សំដី​ឲ្យ​មែន​ទែន មិន​អាច​និយាយ​លេង​ផ្ដេសផ្ដាស ដូច​នៅ​ស្រុក​ភូមិ​បានឡើយ ។

មានសម័យថ្ងៃមួយនោះ លោកតារបស់ខ្ញុំ គាត់នាំបងប្អូនកូនក្មួយមួយចំនួន ទៅ​លេង​ស្រុក​ឪពុក​គាត់ ដែល​នៅ​ឆ្ងាយ​ពី​គ្នា ឆ្លងខេត្ត ឆ្លង​ឃុំជាច្រើនយប់ទើបទៅដល់ ។ ក្រោយ​មាន​គំរោង​ត្រឹម​ត្រូវ​ហើយ គាត់​ក៏​បបួល​គ្នាបានចំនួន ៥ នាក់ ដែល​ជា​បង​ប្អូន កូនក្មួយរបស់គាត់ រួមមាន: អ៊ំ​ដេត អ៊ំដាំ អ៊ំស្រី រំដួល និងអា​ទោល​ក្មួយគាត់ ។ អាទោល ជាក្មេងវយ័ជំទង់ អាយុ ១៨ ឈាន​ចូល ១៩ ឆ្នាំ ជា​វ័យ​ដែល​កំពុង​តែ​ចង់​សាក​ល្បង​នឹង​គ្រោះភ័យស្រាប់ ។

ការធ្វើដំណើរបានចាប់ផ្ដើមឡើង នៅពេលដែលព្រលឹមងងឹត ក្រោយ​ពី​គ្រប់​គ្នា​បាន​លា​បង​ប្អូន ប្រពន្ធ​កូនរួចជាស្រេច ។ គ្រប់ៗគ្នា ដាស់តឿនមុនជាស្រេចថា ពេលកំពុងធ្វើដំណើរកាត់ព្រៃ ហាម​និយាយ​បោកបញ្ឆោតគ្នាលេងផ្ដេសផ្ដាសជាដាច់ខាត ។

ការធ្វើដំណើរកាន់តែឆ្ងាយទៅៗ រាប់សិបគីឡូម៉ែត្រ រហូតអស់រយ:ពេល ៣ ថ្ងៃ ទើប​បាន​មក​ដល់​ភ្នំមួយ ។ មុន​នឹង​ធ្វើ​ដំណើរ​ឆ្លង​ភ្នំនោះ ក៏ដល់ពេលជិតយប់ទៀតទៅហើយ ។ គ្រប់​គ្នា​ក៏​រក​កន្លែង​សំរាក​ទី​នោះ​សិន រៀបចំដាំស្លរ ញាំបាយ​ញាំទឹក​រួច ក៏នាំគ្នាសំរាក​ទៅ ។ ដោយសារអស់​កំឡាំង​ពីការធ្វើដំណើរ​ពេញៗ​មួយថ្ងៃ ម្នាក់ៗគេងលក់ស្រួលណាស់ ។

ពេលយប់ជ្រៅ អាកាសធាតុចាប់ផ្ដើមត្រជាក់ ។ អ៊ំស្រី រំដួល គាត់ភ្ញាក់ឡើង យក​គល់​អុស​ទៅ​គ​នៅ​ក្នុង​ភ្នក់ភ្លើងបន្ថែម ដើម្បីទប់​ទល់នឹងអាកាសធាតុត្រជាក់ ។ នៅពេលដែលអ៊ំ រំដួល​កំពុង​យក​អុស​គរ​ដាក់​ក្នុង​គំនរ​ភ្លើងនោះ គាត់​បាន​សំឡឹង​ទៅ​ឃើញ ដើមឈើ​មួយដើមធំ ដែលនៅមិនឆ្ងាយ ពី​កន្លែង​សំរាក​ប៉ុន្មាន ។ បានជាគាត់សំឡឹងមើលទៅដើមឈើមួយដើមនោះ ក៏​ព្រោះ​​តែ​គាត់​បាន​ឮ​សំលេងម្ដាយ និង​កូន​ពីរ​នាក់ រត់លេងនៅជុំវិញដើមឈើមធំនោះ ។ អ៊ំស្រីគ្រវីក្បាល ព្រោះ​តែ​មិន​ចង់​ជឿ​នឹង​ភ្នែក​ខ្លួន ឯង ។ ប៉ុន្តែ​នៅ​ពេលដែលគាត់ងាកទៅមើលម្ដងទៀត ស្រាប់តែបាត់មនុស្សអស់ នៅ​សល់​តែ​ដើម​ឈើ​ស្ងាត់​ជ្រៀប ។ អ៊ំស្រី រំដួល គាត់មិនបានគិតអ្វីច្រើនទៀតទេ គិតត្រឹមតែថា អ្វី​ដែល​គាត់បានឃើញបានឮនោះ គឺ​ជា​រឿង​មិន​ដែល​កើត​ឡើង​ដល់​​មនុស្សធ្វើដំណើរក្នុងព្រៃ គឺ​ជា​រឿង​ធម្មតា ។ ក្រោយ​ពី​បំពក់​ភ្លើង​រួច​រាល់​ហើយ អ៊ំ​ស្រី រំដួល ក៏ចូលទៅគេងកន្លែងដើមវិញ ។


ព្រឹកឡើង គ្រប់គ្នាលុបមុខមាត់ ញ៉ាំអាហារពេលព្រឹក ដោយមានម្ហូបមាន់ព្រៃដុត ដែលអា ទោល រក​មក​បាន ដោយ​ប្រើ​ជំពាម​​កៅស៊ូ ព្រោះកាលពីជំនាន់នោះ សត្វព្រៃគ្រប់មុខ នៅ​សំបូរ​ក្រាស់​ក្រែល​ណាស់ ។

ក្រោយពីញ៉ាំបាយរួច ក៏នាំគ្នាធ្វើដំណើរបន្តទៅទៀត ។ នៅពេលកំពុងធ្វើដំណើរ អ៊ំស្រី រំដួល ជា​អ្នក​នៅ​ពី​ក្រោយ​គេបំផុត ។ គាត់ តែងតែបានឮសម្លេងមនុស្សដើរ តាមពីក្រោយខ្នងជានិច្ច បន្ទាប់​ពី​បាន​ឃើញ​ម្ដាយ និងកូនកាលពីយប់មិញ ។

ពេលជិតដល់ភូមិ មេឃក៏ងងឹតល្មម ម្នាក់ៗក៏រូតរះ​ដើម្បីឲ្យដល់ភូមិឆាប់ ។ នៅ​ពេល​នោះ​ដែរ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​កើត​ឡើង ។ គ្រប់ៗគ្នាបានឃើញស្ត្រី និងកូនតូច អង្គុយ​នៅ​នឹង​កណ្ដាល​ផ្លូវ​បែរ​ខ្នងមកឲ្យ ព្រម​ទាំង​មាន​ក្លិន​ស្អុយ​គគ្រុក​នៅ​បរិវេណនោះផង ។ ភ្លាមនោះ ស្ត្រី​ម្នាក់​នោះ ក៏សន្សឹមៗ​ងាក​មុខ​មក ។ ព្រះជាម្ចាស់អើយ ! មុខមាត់របស់ស្ត្រី និង​ក្មេង​នោះ​មាន​ទឹក​លឿង និងខ្ទុះហូរចេញមក​តាម​ផ្ទៃ​មុខ​គួរ​ឲ្យខ្លាច និងគួរឲ្យខ្ពើមជាទីបំផុត ។ គ្រប់គ្នា​មិនបានគិតច្រើន ក៏​ដាក់​មេ​ប្រូច​ចេញ​ពីកន្លេងនោះ តាម​វិធី​ក្បាល​អ្នកណា​សក់អ្នកនោះ អត់មានអ្នកណាជួយអ្នកណា​ឡើយ ។ រត់​អស់​មួយសន្ទុះធំ ក៏​បាន​ទៅ​ដល់​​វត្ត​មួយ​ក្នុងភូមិ ។

ក្រោយពីសំរាកបាត់ហត់ហើយ ព្រះសង្ឃបាននិយាយឲ្យស្ដាប់ថា ស្ត្រី និងកូននោះ គឺ​ជា​ខ្មោច​ដែល​ត្រូវ​​គេ​សម្លាប់​បន្ទាប់​ពី​ការចាប់​រំលោភរួចកាលពីអាទិត្យមុននេះ ។ ក្រោយមកពួកគាត់ ក៏​ថ្វាយ​បង្គំ​លា​ព្រះ​សង្ឃ ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ផ្ទះ​ញាតិ​មិត្ត​បងប្អូន​ដែលបែក​គ្នាអស់រយ:ពេលរាប់សិបឆ្នាំ​ ដោយ​ក្ដី​នឹក​រលឹក ៕

រឿង ខ្មោចតាយហោងនៅវត្តថ្មី

អ្នកទស្សនា: Views


រឿង ខ្មោចតាយហោងនៅវត្តថ្មី

នៅក្នុងភូមិរបស់ខ្ញុំ មានវត្តមួយមានឈ្មោះថា​ វត្ត​ថ្មី ។ តាំងពីដើមមក វត្តនេះមាន​ភាព​សុខ​សាន្ត​ណាស់ មិន​ដែល​មាន​ឮ​សូរ​មានខ្មោច មានព្រាយអីមកពីណាទេ ។ ប៉ុន្តែ​ក្រោយមក វត្តនេះក៏ល្បីថា មាន​ខ្មោច​សាហាវ ធ្វើឲ្យអ្នកភូមិខ្លាចរអាគ្រប់ៗគ្នា ។​ 

ខ្មោច​សាហាវនោះ ជា​ខ្មោច​របស់​ក្មេង​ស្រី​សិស្ស​សាលាម្នាក់​ដែល​​ស្លាប់នៅពេលធ្វើ​ពលកម្មសំអាតសាលារៀន ។ ការ​ធ្វើ​ពលកម្ម​នោះ មាន​ប្រើ​ចប​កាប់ បង្គី និង​កាំបិត ។

 ដោយ​សារគ្មានការប្រុងប្រយ័ត្ន តាមនិស្ស័យក្មេងប្រុស វា​ឆ្ការ​ព្រៃ​វាស​កាំបិត​ខ្លាំងៗពេក ធ្វើ​ឲ្យជ្រុលដៃ វិល​មួយ​ជុំ​ខ្លួន ។ ចៃដន្យ កុមារីម្នាក់ កំពុងតែសែងស្មៅមួយបង្អី ជា​មួយ​មិត្តភ័ក្តិម្នាក់ទៀត មក​ដល់​ចំ​កន្លែង​កាំបិត​ដែលវាសទៅនោះ ជាហេតុបណ្ដាលឲ្យចំក​របស់​នាង ដាច់ថ្លាក់ដល់ដី ។ 

ចំណែកដងខ្ញួនរបស់នាង រត់​ក្រឡឹងវិលវល់ម្ដុំនោះ មុន​នឹង​ទៅជំពប់ជើងដួល នៅ​ចំងាយ​ប្រហែល ១០ ម៉ែត្រ​ពីក្បាល ។ វត្តថ្មី ក្លាយ​ទៅ​ជា​ទីកប់ខ្មោចម្នាក់ទៀត ក្នុង​ចំណោម​សព​រាប់​រយ​​ដែល​មាន​ទាំង​ស្លាប់​ធម្មតា និងស្លាប់តាយហោង ដូច​ជា​ខ្មោច​កុមារី​ម្នាក់នេះ ជាដើម ។ ប៉ុន្តែ​ពី​មុន​មក មិន​ធ្លាប់​កើត​មាន​រឿង​រ៉ាវ​ចំ​ឡែក​អ្វីទេ ទើប​តែ​ក្រោយ​ពេល​យក​ខ្មោច​កុមារីនេះទៅកប់ស្រាប់​តែបង្កឲ្យមាន​ភាពខ្លាចរអាពេញភូមិ ជា​ពិសេស​អ្នក​នៅ​ក្បែរ​វត្ត ។


ក្រោយពីធ្វើពិធីបំពេញកុសលគំរប់ ៧ ថ្ងៃរួចហើយ អាចារ្យនៅវត្តបានឃើញ​ផ្នូររបស់​កុមារី​​​នោះ ប្រេះ​បែក​រហូត​មើល​ឃើញ​មឈូស ។ អាចារ្យប្រញាប់ទៅហៅ​សេកលោក​មក​ជួស​ជុល​វិញ​យ៉ាង​ប្រញាប់ ។ ប៉ុន្តែមិនបានប៉ុន្មានផង ក៏​មាន​អ្នក​ភូមិ​មក​ឃើញ​​ស្នាម​ប្រេះ​បែក​នោះ​ដដែល រួចក៏នាំទៅ​និយាយពីមាត់មួយ​ទៅ​មាត់មួយថា : ខ្មោចតាយហោង​របស់កុមារីនេះ សាហាវ​ណាស់ ! សាហាវរហូតប្រេះផ្នូរ !


វត្តថ្មីក្លាយជាផែនដី​ នៃភាពអាថ៌កំបាំងធ្លាក់នៅក្រោមអំណាច​នៃភាពសាហាវ​របស់វិញ្ញាណ​ខ្មោច​តៃហោង​ដែល​ចាប់​ផ្ដើម​សម្ដែង​ឫទ្ធិ​ដ៏គួរឲ្យរន្ធត់ រហូតគ្មានអ្នកណា​ម្នាក់​ហ៊ានដើរកាត់​ផ្នូរ​ក្មេង​ស្រី​នោះ​ឡើយ សូម្បីតែកណ្ដាលថ្ងៃចែសក៏ដោយ ។ នៅ​​ពេលយប់ខ្លះ មានគេបានឮសូរ​មឈូសខ្មោចរបស់នាង​រណ្ដំ​គុកគាក់ៗ ។ អ្នកខ្លះ​ទៀតបានឃើញរូបកុមារីគ្មានក្បាល​ដើរ​ទៅ​មក​ជុំវិញ​សាលា ។

 ចំណែកអ្នកខ្លះ បាន​​ជួបធ្ងន់ធ្ងរជាងនេះទៅទៀត គឺឃើញនាងដើរញឹងក្បាលរបស់ខ្លួន នៅ​តាម​ផ្លូវ​ក្បែរ​សាលារៀន ធ្វើ​ឲ្យ​អ្នក​ភូមិលែងហ៊ានដើរតាមផ្លូវនោះអស់ ។ ប៉ុន្តែ ទោះជាយ៉ាងណា​ក៏​ដោយក៏ពួកគេមិនអាចគេចផុត​ពី​ការ​តាម​បន្លាច​របស់ខ្មោច​តាយហោងនោះបានដែរ ។ នាង​ទៅ​ឈរ​បន្លាច​ពូ​ម្នាក់ អាយុ ៥០ឆ្នាំ ដែលផ្ទះគាត់នៅ​ក្បែរ​វត្តជាងគេ ។ ខ្មោច​នាង បាន​ទៅ​ឈរ​យួរ​ក្បាល​រេ​រាៗ នៅនឹងរបងផ្ទះរបស់គាត់ ធ្វើ​ឲ្យ​គាត់​បិទ​ទ្វារ​បិទ​បង្អួច​ចូលគេងទទូភួយ​ទាំង​ក្ដៅស្អុះ ធ្លាក់​ញើស​​ជោគ​ខ្លួន​ពេញមួយយប់ ។ ព្រឹកស្អែកឡើង គាត់​ប្រវេ​ប្រវា​ដើរ​និយាយប្រាប់គេឯង ទាំង​ស្លេក​មុខ​ស្លេក​មាត់ សម្លេង​នៅ​ញ័រៗ​ថា :


កាលពីយប់មិញ ខ្ញុំត្រូវខ្មោចដាច់ក្បាល វាមកចាត់ការ…ដេកអត់លក់មួយយប់ !

ទៅជួបវានៅឯណា ?

គឺវាមករកខ្ញុំដល់ផ្ទះតែម្ដងហ្នឹងណា ! យប់មិញនេះ អាកាសធាតុក្ដៅអួរអាប់ណាស់ មិន​អញ្ចឹង ? នៅ​វេលា​ប្រហែល​ជា​ម៉ោង ១១-១២ យប់ខ្ញុំក្ដៅស្អុះពេក រហូតទ្រាំមិនបាន ក៏​ឡើង​ទៅ​បើកបង្អួច​ឲ្យ​ខ្យល់​វាចូល តែតាមការពិតនោះ ខ្ញុំ​មិន​ចង់​បើកទេ ព្រោះដឹង​ស្រាប់ហើយ ថា​ខ្ញុំ​ជា​មនុស្ស​ខ្លាច​ខ្មោច​ថ្នាក់​ណា ។ គ្រាន់តែបើកបង្អួចខ្វាក ! ចោលភ្នែក​ចេញ​ទៅ​ក្រៅ​បន្តិច ក៏ស្រាប់តែឃើញវា​យ៉ាង​ពេញ​ភ្នែក !

តើឃើញវាធ្វើយ៉ាងម៉េច ?

គឺគ្មានក្បាល ឈរក្បែរបងផ្ទះ មានសំលៀកបំពាក់ជាសិស្សិសាលា ។ វាឈរយួរ​ក្បាល ម្ដង​កាន់​នៅ​នឹង​ដៃឆ្វេង​ម្ដង​កាន់​នៅ​នឹងដៃស្ដាំ​ធ្វើហាក់ដូចជាអ្នកមកពីចំងាយ​យក​របស់​មក​ផ្ញើរ​អ្នក​ផ្ទះ​អញ្ចឹង ។ គ្រាន់តែដឹងថា ខ្មោចកំបុតក្បាលភ្លាម ខ្ញុំ​តក់ស្លុត​ស្ទើរ​តែ​រក​វិញ្ញាណ​ដើរ​ទៅ​រក​បិទ​បង្អួច​វិញ​មិន​បាន ។ អាកាសធាតុក្ដៅស្អុះស្អាប់ ដូចនៅ​ក្នុងឡ ប៉ុន្តែ​ខ្ញុំ​ដេក​ទទូ​ភួយ ញាក់​ដូច​កណ្ដុរ​ត្រូវ​ទឹក ។ ពីថ្ងៃ​នេះ​តទៅ ទោះជាក្ដៅ​រហូតដល់ថ្នាក់ឆេះទៀត ក៏​ខ្ញុំ​លែង​បើក​បង្អួច​ជា​ដាច់​ខាត ! ។

ការនិយាយៗគ្នា ពីមាត់មួយទៅមាត់មួយ បានធ្វើឲ្យអំណាចខ្មោចតាយហោង របស់​កុមារី​នេះ​ល្បី​ពេញ​​ភូមិ ។ នាង​បាន​ដើរ​បន្លាចគេ ពីផ្ទះមួយទៅផ្ទះមួយ មិនព្រមឈប់ អ្នកខ្លះ​ខ្លាចដល់ថ្នាក់​ឈឺ​​ស្លាប់​ក៏​មាន ។ ភាពភ័យខ្លាច បាន​ធ្វើ​ឲ្យ​ទិដ្ឋភាព​ក្នុង​ភូមិ ជាពិសេស…គឺនៅពេល​យប់ ។ ក្នុង​ចំណាម​មនុស្ស​ក្នុង​ភូមិ​ទាំង​អស់ អ្នកណាក៏ខ្លាច​ខ្មោចកំបុតករបស់កុមារីនោះ​ដែរ​លើក​លែង តែ​នាយ​កំលោះ ខែង ម្នាក់គត់ ដែល​ជា​ក្មេង​នៅវត្តថ្មីនោះ តាំងពីតូចៗ​មកម៉្លេះ ។ នាយ ខែង មិន​ត្រឹម​តែ​មិន​ខ្លាច​ទេ គេ​​ថែម​ទាំង​ចង់​ប្រណាំង​យក​ឈ្នះ​ចាញ់​​ជា​មួយនឹងឫទ្ធិខ្មោចតាយហោង របស់កុមារី​នោះ​ថែម​ទៀត​ផង ។

ថ្ងៃមួយ នាយខែងបានដើរទៅក្បែរផ្លូររបស់ខ្មោចតាយហោងព្រមទាំងនិយាយប្រមាថ​ដោយ​សម្លេង​ខ្លាំងៗថា : ក្លាយ​ជា​ខ្មោច​គ្មានក្បាល មិនឃើញគួរឲ្យខ្លាចត្រង់ណាសោះ​សំរាប់រូបអញ ! និយាយចប់ នាយ ខែង កញ្ឆាក់យករូបថតរបស់កុមារី ដែល​ដាក់​ពីមុខផ្នូរកាន់ដើរ​ចេញ​ទៅ​ព្រងើយ ។

នាយ ខែង កាន់យកទៅអួតគេឯងពេញវត្ត មុននឹងយកទៅបង្ហាញ​អ្នកនៅ​ក្នុងភូមិទៀត ។ ប្រជាជន​ក្នុងភូមិ នាំ​គ្នា​ដេញ​ឲ្យនាយ ខែង យករូបថតនោះ ទៅ​ទុក​កន្លែង​ដើម​វិញ​ព្រោះ​គេ​កំពុង​តែ​ខ្លាច​វិញ្ញាណ​របស់​នាងគ្រប់ៗគ្នា ។

គ្រាន់តែព្រលប់មកដល់នាយ ខែង អ្នកក្លាហាន ក៏មានអាការខុសពីធម្មតាដូចមនុស្ស​ធ្លាក់​ភក់​រងា​ញ័រ​​ញាក់ ដូច​មនុស្ស​ឡប់​សតិ ។ មួយរយ:កន្លងមកទៀត នាយ ខែង ចេញ​បាត់​ពី​វត្ត​ថ្មី​ទៅ​ដោយ​គ្មាន​អ្នក​ណាដឹង​ពីជតាកម្មរបស់គេ ស្លាប់​ពិបាក​ស្លាប់​ស្រួល​​យ៉ាងណានោះទេ ។ អស់រយ:ពេលជាង​ពីរ​ឆ្នាំ ទើប​ខ្មោច​តាយហោងរបស់កុមារីនោះ​សាបរលាប ។ នេះ​ប្រហែល​ជា​វិញ្ញាណ​របស់នាង ទៅ​ចាប់​ជាតិ​ចាប់​កំណើត​បាត់​ទើបបានជាលែងមានអ្នក​ណា​ឃើញ ឬ ត្រូវ​ខ្មោចកំបុតកនោះលងទៀត ៕


 


 

រឿងខ្មោច បំពេរកូន

អ្នកទស្សនា: Views

 

រឿងខ្មោច បំពេរកូន

កាលពីឆ្នាំ១៩៩៦ នាខេត្តព្រៃវែង ខ្មុំបាទជាក្មេង កង្វៀលគោជាមួយក្មេងដទៃទៀត ដែលទៅកង្វៀល​គោ​ក្របី​ទំាងអស់គ្នា។ ពេលនោះពួកគេម្នាក់ៗទំាំងអស់បាននាំគ្នានិយាយថា បានពួកគេបានមើលឃើញ​ខ្មោចបំពេកូន​នៅដើម​អំពិល​ដ៏ខ្ពស់​មួយនោះ ពេលដែលពួកគេ ម្នាក់ៗបានទៅចេញគោក្របីមកផ្ទះវិញ ជាពិសេសនាពេលល្ងាចម៉ោង៥ នៅពេលដែល​ទៅដេញគោក្របីតែ​ម្នាក់​ឯង​ ក៏ឃើញខ្មោចស្រីម្នាក់មានចងអង្រឹងស្លៀកពាក់ស កំពុងច្រៀងបំពេរ​កូន​ផង​ សើចសប្បាយផង ហើយក៏យំ​តាម​កូន​ផង ជាពិសេសពេលបំពេកូន គឺសម្លេងឡើង​ក្រ​លួច​​គួ​អោយសង្វែក ហើយ​ថែម​ទាំងព្រឺព្រួចឆ្អឹងខ្នង ស្របជាមួយខ្យល់ចាប់​ផ្តើមបក់រហៀកៗ ធ្វើអោយយើងបុកពោះស្ទើរគាំងម្តងៗ។

 

នាថ្ងៃមូយនោះ ក្នុងសីហា ខ្ញុំបានទៅដេញគោមកផ្ទះ ដែលនៅស៊ីស្មៅក្បែនោះ ម៉ោងប្រហែល ៥កន្លះ​អំ​ឡុង​លោក​កំពុងទូងស្គរនៅក្នុងវត្ត ខ្ញុំដើរ​បណ្តើរទញ្ទេញធម៌បណ្តើរ ព្រោះនឺកឃើញលឺតែគេថា មានខ្មោចបំពេរ​កូន​នៅដើម​អម្ពិលនោះ។ ភ្នែកមើលឆ្វេងស្តាំ មើល​មុខក្រោយ បន់អោយតែដើរដល់គោ នឹងអាងដេញមកផ្ទះវិញ។ ទៅដល់គោ ខ្ញុំក៏​ចាប់​ផ្តើមឡើងជឹះគោ ហើយសំដៅមក​ផ្ទះ ស្រាប់តែគោដើរបានតែ ៥ទៅ៦ម៉ែត្រ មិនដឹងជាយ៉ាងម៉ិច គោក៏​ផ្អើល​រត់​ធ្លាក់​ខ្ញុំពីលើខ្នងគោ ទាំងដែរគោខ្ញុំមិនដែលចេះផ្អើលទេ។ ពេលនោះខ្ញុំខំងើបឡើងទាំងឈឺជើង រត់តាមគោសំដៅ​មកផ្ទះ​ទំាំង​ស្លន់ស្លោរប្រហែលជា៤គីឡូម៉េត្រ។ អនុស្សាវរីយ៏នេះ ធ្វើអោយខ្ញុំនឹកមិនភ្លេចហើយអស់សំណើរ រហូតដល់​បច្ចប្បន្ន​នេះ។ តាមពិតទៅប្រហែលជា ខ្ញុំគ្មានក្រយ៉ៅមើលឃើញខ្មោច ទើបខ្ញុំមើលមិនឃើញ ហើយមើលឃើញ​តែ​គោ។ ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានទៅដេញគោនាពេលល្ងាចទេ ហើយបើទៅ គឺទៅមានគ្នាទៅជាមួយ ហើយប្រាប់គ្នាថា បើមានរឿងក៏ដោយកុំរត់អោយសោះ ព្រោះអាចបែកគ្នា នោះខ្មោចអាចនឹងងាយធ្វើបាប។

ហើយអ្នកផ្សេងទៀត ខ្លះបានឃើញហើយ ក៏ធ្លាក់ខ្លួនឈឹ អ្នកខ្លះត្រូវស្លាប់ដោយសារខ្មោចលង។ ព្រោះខ្មោច​នោះលេងធ្វើជាលៀនអណ្តាត ធ្វើជាទំលាក់សក់វែងពីលើដើមអម្ពិល ធ្វើជាលូកដៃយ៉ាងវែងទំលាក់មក ធ្វើជាបើកភ្នែក​ធំៗសំលឹងមក ឬអត់មានភ្នែកតែម្តង។ ហើយខ្មោចបំពេរកូននេះតែងតែលងពេលល្ងាចនេះឯង ដូច្នេះសូមបងប្អូន​ដែលខ្លាចខ្មោច សូមកុំចរយាត្រានាម៉ោង៥ នៅជិតដើមអម្ពិលធំៗខ្ពស់អោយសោះ។

មានថ្ងៃមួយនោះមានពូម្នាក់ឈ្មោះ ពូហឹម គាត់តែងតែទៅឃ្វៀលក្របីជាមួយខ្ញុំដែរ។​ នាថ្ងៃមួយក្របីគាត់ បាន​ស៊ីស្មៅក្បែដើមអម្ពិលនោះតែឯងនៅពេលល្ងាច ហើយគាត់បានដើរទៅដេញក៏បានជួបពិតមែន ហើយដូចការនិយាយ​អ្នកឯទៀតដែលបានជួប។ គាត់ភ័យខ្លាចខ្លាំងណាស់បានរត់ចោលក្របី ហើយស្រែកជួយផង!!! ជួយផង!!! សំដៅមក​ផ្ទះ ហើយអ្នកស្រុកក៏រត់ទៅជួយគាត់ហើយសួរថាមានរឿងអ្វីៗ គាត់គិតតែពីរស្រែកជួយផង!!! ជួយផង!!! មានខ្មោច!!! ដដែលៗ។ ពេលនោះបងប្អូនបាននាំគាត់ទៅស្រេចទឹកជាមួយព្រះចៅអធិការវត្ត​ ហើយដាក់ចំណងអោយគាត់ពាក់ ដើម្បីកុំអោយមានភិតភ័យទៀត។ ចាប់ពីពេលនោះមកគាត់ហាក់ដូចជាមិនមានអារម្មណ៏ក្នុងខ្លូន មិនសូវមាត់មិនសូវ​ករ ដើរភាំងៗ ភ្ញាក់ៗ។ តែរហូតដល់ពេលនេះគាត់លែងអីហើយ គ្រាន់តែនៅខ្លាច់ខ្មោច ហើយដើរពេលយប់អត់ហ៊ាន​ ឬទៅវាលអត់ហ៊ានទៅ។

 

រឿង​ប្រពៃណី​នៃ​សត្វ​សុនខ

អ្នកទស្សនា: Views

 រឿង​ប្រពៃណី​នៃ​សត្វ​សុនខ

លោក​អ្នក​ធ្លាប់​ឃើញ​ទេ ? សត្វ​សុនខ​វា​កាន់​ប្រពៃណី ២ ប្រការ គឺ

១–តែ​កាល​ណា​វា​ជួប​គ្នា​នៅ​ទីណា ៗ ក៏​ដោយ មិន​ថា​ញី​មិន​ថា​ឈ្មោល​ទេ វា​តែង​តែ​ហិត​គូថ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​នេះ​ទៀង​ទាត់ខាន​ធ្វើ​មិន​បាន ។

២– សត្វ​សុនខ​ឈ្មោល កាល​ណា​វា​បន្ទោបង់​បស្សាវៈ​តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប កិច្ច​នេះ​វា​លះ​បង់​មិន​បាន​ដូច​គ្នា ។

លោក​អ្នក​យល់​ទេ កិច្ច​វត្ត​ទាំង ២ ប្រការ ដែល​សុនខ​តែង​ប្រព្រឹត្ត​មក​មិន​ដែល​ខាន​នោះ តើ​បណ្ដាល​មក​អំពី​អ្វី ? មាន​ពី​ត្រឹម​ណា​មក ? កិច្ច​វត្ត​ដែល​សុនខ​តែង​ប្រព្រឹត្ត ២ ប្រការ​នោះ​គឺ

កិច្ច​វត្ត​ប្រការ​ទី ១ គឺ​កាល​ពី​បឋមកប្ប ដែល​ទើប​កើត​មាន​មនុស្ស មាន​សត្វ មាន​សាសនា (ពាក្យ​ប្រដៅ) បន្តិច​បន្តួច​លើ​ផ្ទៃ​ផែនដី​នោះ ។ មាន​រឿង​ដំណាល​ថា ក្នុង​សម័យ​ព្រេង​នាយ មាន​វត្ត​អារាម មាន​អ្នក​បួស​កាន់​សីលធម៌ សុចរិត​កាន់​ពាក្យ​សច្ច ប្រជុំ​គ្នា​ដោយ​ពួក ៗ នៅ​ក្នុង​វត្ត​នីមួយ ។ មាន​សុនខ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​វត្ត​ចាំ​បរិភោគ​អាហារ​សេស​សល់​អំពី​អ្នក​បួស តែ​កាល​ណា​លោក​ប្រជុំ​ឆាន់​ចង្ហាន់​នៅ​លើ​សាលា ពួក​សុនខ​ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រាប​គាល់​លោក​ចាំ​បរិភោគ​អាហារ​សំណល់ តែ​រៀង​រាល់​ថ្ងៃ​ខែ​ឆ្នាំ​ពុំ​ដែល​ដាច់​ខាន ។ ឯ​ភូមិ​ផ្ទះ​អ្នក​ស្រុក​ឥត​មាន​សុនខ​អាស្រ័យ​នៅ​ដូច​សព្វ​ថ្ងៃនេះ​ទេ ។

ថ្ងៃ​មួយ​នោះ បណ្ដា​ពួក​សុនខ​ទាំង​នោះ មាន​សុនខ​មួយ​ចេញ​ខ្យល់​អាចម៍ (ផោម) ធុំ​ក្លិន​អាក្រក់​​ដល់​លោក​មេវត្ត ដែល​កំពុង​ឆាន់ ។ លោក​ក៏​សួរ​ទៅ​ពួក​សុនខ​ដែល​នៅ​ជួបជុំ​គ្នា​នោះ ឱ្យ​ឆ្លើយ​តាម​ពិត​ត្រង់ តែ​គ្មាន​សុនខ​ណា​មួយ​ទទួល​ថា​ខ្លួន​ផោម​សោះ ។ ឯ​លោក​គ្រូ​មេវត្ត​លោក​ជ្រាប​ច្បាស់​ថា មាន​សុនខ​មួយ​ក្នុង​ចំណោម​នោះ​ចេញ​ផោម​ជា​ប្រាកដ ទើប​លោក​ពោល​ថា ” អើ​បើ​ឯង​នៅ​តែ​លាក់​បិទ​បាំង មិន​សំដែង​ទោស​កំហុស​របស់​ខ្លួន​ដូច្នេះ ចូរ​ឯង​ទាំងឡាយ​វិនាស ចាក​វត្ត​ក្នុង​កាល​ឥឡូវ​នេះ​ចុះ ” ដោយ​ពាក្យ​សច្ចៈ​របស់​លោកគ្រូ ពួក​សុនខ​ក៏​អន្តរធាន​ចាក​វត្ត​ក្នុង​ពេល​មួយ​រំពេច ពុំ​អាច​ទប់​ទល់​បាន​ឡើយ ។

តាំង​អំពី​ពេល​នោះ​មក សុនខ​ទាំង​ឡាយ​ក៏​ក្លាយ​ទៅ​ជា​សត្វ​អនាថា​ចេញ​ទៅ លាក់​ខ្លួន​ពួន​អាត្មា​ដោយ​ព្រៃ​ខ្លះ ដោយ​ផ្ទះ​សម្បែង​គេ​ខ្លះ អត់​ឃ្លាន​ពន់​ពេក កើត​ក្ដី​សង្វេគ​អាណិត​តែ​រៀង​ខ្លួន ។ តាំង​ពី​ថ្ងៃ​នោះ​មក​ពួក​សុនខ​ទាំង​នោះ ក៏​តាំង​ចិត្ត​ស្វែង​រក​ភស្តុតាង​ឱ្យ​ប្រាកដ​ថា សុនខ​ណា​វា​ផោម​ហើយ​លាក់​បិទ​បាំង​ទុក​បណ្ដាល ឱ្យ​ពួក​សុនខ​ដែល​សុចរិត​ស្លូត​ត្រង់​ទទួល​សេចក្ដី​លំបាក​វេទនា ។ ហេតុនេះ​បាន​ជា​ពួក​សុនខ ប្រកាន់​ខ្ជាប់​ក្នុង​កិច្ច​វត្ត​នោះ​រៀង​ៗ​មក តែ​បាន​ជួប​គ្នា​វេលា​ណា ក៏​តាំង​ផ្ដើម​កិច្ច​វត្ត​មួយ​មុន​កិច្ច​ឯទៀត ៗ គឺ​ចូល​ទៅ​ហិត​គូថ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ធុំ​ក្លិន​អសោច​ដូច​គ្នា សុនខ​មួយ​ក៏​ញេញ​ធ្មេញ​បញ្ចេញ​សំឡេង​ឡើង​ថា ង៉ែង ៗ សុនខ​ម្ខាង​ទៀត ក៏​ចោទ​មក​វិញ​ថា ង៉ែងៗ ដូច​គ្នា​ទើប​បង្កើត​ទោស​ឡើង​ព្រម ៗ គ្នា ក៏​ប្រើ​កម្លាំង​កាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក ពេញ​ទំហឹង​ឡើង ។

កិច្ច​វត្ត​ប្រការ​ទី ២ គឺ​សុនខ​ឈ្មោល​មាន​ប្រកាន់​កិច្ច​វត្ត​មួយ​បែប​ទៀត​គឺ ពេល​បន្ទោបង់​បស្សាវៈ តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ រឿង​ទី ២ នេះ ក៏​កើត​ឡើង​ក្នុង​សម័យ​ជា​មួយ​គ្នា​នឹង​រឿង​ទី ១ ដែរ ។

កិច្ច​វត្ត​ដូច​មាន​សេចក្ដី​ដំណាល​ត ៗ គ្នា​មក​ថា សម័យ​នោះ មាន​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​មួយ​គ្រួ មាន​ទីលំនៅ​មិន​ឆ្ងាយ​អំពី​ទីអារាម​ណាស់​ណា​ទេ លុះ​ដល់​ខ្លួន​កាន់​តែ​ចាស់ៗ​ទៅ​មាន​សេចក្ដី​សង្វេគ ទើប​នាំ​គ្នា​ស្វាមី​ភរិយា​ពិចារណា​ថា “យើង​ចាស់​ៗ​ណាស់​ហើយ ចូល​ក្នុង​សេចក្ដី​មិន​ទៀង តែ​យើង​ទាំង​ពីរ​នាក់​ជា​អ្នក​ទុគ៌ត ក្រ​ខ្សត់​គ្មាន​អ្វី​នឹង​ធ្វើ​បុណ្យ​ឱ្យ​ទាន​ដល់​ម្ដង​សោះ យល់​ជា​នឹង​ស្លាប់​ទៅ​ទទេ ឥត​ផល​ប្រយោជន៍​អ្វី ឃើញ​ថា​នឹង​បង់​ជាតិ​កំណើត ដែល​បាន​កើត​មក​ជា​មនុស្ស​នេះ​មិន​ខាន” ។ ទើប​យាយ​ចាស់​ឆ្លើយ​ឡើង​ថា ” ថ្វីត្បិត​តែ​ក្រ បើ​ប្រឹង​ត្រដរ​ទៅ​ក៏​គង់​ធ្វើ​បាន​ខ្លះ​មិន​លែង គ្រាន់​តែ​ជា​ទុគ្គត​បណ្ដាការ​ទៅ​ចុះ” ។ តា​តប​ថា អើ​យាយ ! យាយ ឯង​ថា​ធ្វើ​បាន តើ​បាន​អ្វី​ធ្វើ ? ។ យា​យថា ” បើ​គាត់​តាមខ្ញុំ ទើប​ធ្វើ​បាន ” ។ ទើប​យាយ​អធិប្បាយ​ថា ‘សព្វ​ថ្ងៃ​នេះ មាន​ស្រែ​គេ​នៅ​ជុំវិញ​ភូមិ​យើង គេ​ទើប​នឹង​ច្រូត​ដឹកនាំ​យក​ទៅ លែង​អ្វី​នឹង​ជ្រុះ​គ្រាប់​ស្រូវ​ខ្លះ បើ​យើង​នាំ​គ្នា​ទៅ​រើស​មួយ​ថ្ងៃ គង់​ដណ្ដាំ​បាយ​បាន​ជា​ចង្ហាន់​ម្ដង​ដែរ ” តា​ថា “យី​យាយ​ថា​នេះ​ហៅ​ពេញ​ជា​ត្រូវ ណ្ហើយ​យាយ​ប្រញាប់​ទៅ​ក្រែង​វា​បាន​ក្រែល​បន្តិច” ។ ថា​ហើយ​យាយ​និង​តា​ក៏​កាន់​ល្អី​មួយ​ម្នាក់ ចេញ​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​ដែល​គេ​ទើប​ច្រូត​កាត់​ហើយ ។ រើស​មួយ​ថ្ងៃ​វាល់​ល្ងាច​បាន​ស្រូវ​ប្រមាណ​មួយ​ត្រឡោក​ម្នាក់ យាយ​តា​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ។ លុះ​បរិភោគ​អាហារ​រួច​ហើយ​ក៏​បបួល​គ្នា​បក​គ្រាប់​ស្រូវ ចំណែក​ខាង​តា​គាត់​យក​កាំបិត​ស្លា​កោស​គ្រាប់​អង្ករ​នោះ មាន​សម្បុរ​ស​ភ្លឺ​ថ្លា​ដូច​ពង​សង្អារ ជិត​ភ្លឺ​យាយ​យក​អង្ករ​នោះ​ទៅ​លាង​ទឹក ហើយ​ច្រក​ក្នុង​ឆ្នាំង​ដណ្ដាំ​បាយ​តាម​ធម្មតា ។

និយាយ​ពី​លោកគ្រូ លោក​មាន​ញាណ​យល់​ការណ៍​ជាក់​ច្បាស់​ដោយ​អំណាច​លោក​កាន់​ធម៌​សច្ចៈ លោក​បាន​ជ្រាប​ហេតុ​ពី​យាយ​និង​តា ប្រាថ្នា​ធ្វើ​មហាទាន​ក៏​លោក​ហៅ​ភិក្ខុ​សាមណេរ​មក​ប្រជុំ​ប្រាប់​ថា” យប់​នេះ​ត្រូវ​នាំ​គ្នា​បោស​សំអាត​វត្ត​ដោត​ទង់​ឱ្យ​ចង់​ស៊ុម​ឱ្យ​រុងរឿង ព្រោះ​ព្រឹក​នេះ មាន​មហា​ទាន​ចូល​មក​វត្ត​របស់​យើង​ដូច្នេះ​ត្រូវ​យើង​ធ្វើ​ឱ្យ​គួរសម​នឹង​ទទួល​មហា​ទាន ” ។

គ្រានោះ ភិក្ខុ​សាមណេរ​ទាំងឡាយ ក៏​ខ្វល់ខ្វាយ​បោសច្រាស​សំអាត​វត្ត ចង​ស៊ុម ដូច​ជា​ការ​ធ្វើ​ទទួល​មហា​កឋិន​មួយ ។ លុះ​ព្រឹក​ឡើង​អរុណ​រៀប​រះ ស្រាប់តែ​ឃើញ​យាយ​និង​តា​បណ្ដើរ​គ្នា​ចូល​ទៅ​ក្នុង​វត្ត ។ ឯ​យាយ​គាត់​កណ្ដៀត​ល្អី​មួយ មាន​បាយ​មួយ​ចាន​ដាក់​ក្នុង​ល្អី​ដើរ​ចូល​សំដៅ​ទៅ​កុដិ​លោកគ្រូ​ធំ​ៗ វាយ​រគាំង​ម៉ឹងៗ ប្រជុំ​ភិក្ខុ​មួយ​រូប​សាមណេរ​ធ្វើ​ភត្តានុមោទនា ។ នៅ​វេលា​គ្រា​នេះ មាន​ភិក្ខុ​មួយ​រូប​ក្ដៅ​ចិត្ត​ណាស់ ស្ទុះ​ចេញ​ទៅ​ឈរ​ចាំ​មើល​ផ្លូវ ។ លុះ​យាយ​និង​តា​បណ្ដើរ​គ្នា​ចេញ​ទៅ​ដល់​ព្រំ​វត្ត ភិក្ខុ​នោះ​ក៏​និយាយ​ថា ” នែ​យាយ​និង​តា ក្រោយ​ៗ​យក​ចង្ហាន់​របស់​យាយ​និង​តា​ទៅ​វត្ត​ឯណា​ទៀត​ទៅ កុំ​នាំ​ចូល​មក​វត្ត​នេះ​ទៀត សព្វ​បើ​បាយ​មួយ​ចាន ឱ្យ​គេ​លំបាក​អស់​មួយ​យប់ ” ថា​ហើយ​ភិក្ខុ​នោះ​គេច​ចេញ​ទៅ ។

រីឯ​យាយ​និង​តា លុះ​បាន​ឮ​សំដី​ភិក្ខុ​នោះ និយាយ​ដូច្នោះ​ហើយ​ក៏​មាន​សេចក្ដី​វិតក្ក​ក្នុង​ចិត្ត​ពន់ពេក នាំ​គ្នា​សង្វេគ​ក្នុង​ចិត្ត​ថា ” ឱ​កម្មអើយ ! កម្ម ! ហេតុតែ​យើង​ក្រីក្រ​ធ្វើ​ទាន​មិន​ដិត​ដល់​បាន​ជា​នាំ​ឱ្យ​លោក​មិន​សប្បាយ​ចិត្ត ‘ ។ តា​ថា ” ចុះ​យាយ​គិត​យ៉ាង​ណា​ដូចម្ដេច​ទៀត ? ” យាយ​ថា “តា​កុំ​ព្រួយ​មិន​អ្វី​ទេ សព្វថ្ងៃ​ខ្ញុំ​ឃើញ​សុនខ​ខ្ចាត់​ភ្លាត់ មក​នៅ​ក្បែរ​ផ្ទះ​យើង​ច្រើន​ណាស់ (ជាន់​នោះ​ប្រហែល​ជា​គេ​សម្គាល់​ថា សម្លាប់​សត្វ​ទៅ​ធ្វើ​បុណ្យ មិន​បាប ត្រឡប់​ជា​បាន​បុណ្យ​ច្រើន​ទៅ​វិញ​ទេ​ដឹង ?” ។ តា​ថា ” ឱ​មែន​ហើយ​យាយ ! មក​យាយ​យក​ចន្ទាស់​ទ្វារ​មួយ​មក” ។ ថា​ហើយ តា​ដក​ដាវ​ចេញ​ពី​ស្រោម​បណ្ដើរ​យាយ​ចេញ​ផុត​ពី​ផ្ទះ​ទៅ ក៏​ស្រាប់​តែ​ប្រទះ សុនខ ៤–៥ នៅ​ហែ ៗ ក្បែរ​ព្រៃ ។ តា​ថា “យាយ​ស្ទាក់​ពី​មុខ” យាយ​ស្ទុះ​ដេញ​វាយ​ត្រូវ​សុនខ​មួយ​ដំបង​តា​ស្ទុះ​ទៅ​ត្រកង​និង​ដាវ​ដាច់​ក​សុនខ​មួយ​ទៅ ។ ស្ទាក់​ចុះ ស្ទាក់​ចុះ​ស្ទាក់​ឡើង​សម្លាប់​សុនខ​បាន ៤–៥ ។ យាយ​ថា “ល្មម​ហើយ​តា ! ល្មម​ធ្វើ​ចង្ហាន់​លោក​បាន​មួយ​វត្ត​ហើយ ” ហើយ​យក​ខ្សែ​ចង​សែង​ជញ្ជូន​យក​ទៅ​ផ្ទះ យាយ​គាត់​ចាត់ការ​បាន​ច្រើន​មុខ គាត់​ធ្វើ​ជា​សាច់​ច្រនួច​ដោត​ជា​ចង្កាក់​ៗ ឱ្យ​តា​អាំង គាត់​ហាន់​ជា​ដុំ ៗ ដាក់​ថ្លាង​មួយ ហើយ​គាត់​ហាន់​តូច​ៗ ធ្វើ​ជា​សម្ល​ម្ជូរ​គ្រឿង ។ ក្នុង​រាត្រី​នោះ លោក​គ្រូ​ឈ្វេង​យល់​ទៀត ក៏​ប្រជុំ​ភិក្ខុ​សាមណេរ​មក​ប្រាប់​ថា “ព្រឹក​ស្អែក​មាន​ទាន​មក​ដល់​វត្ត​យើង​ទៀត​ហើយ ប៉ុន្តែ​ទាន​នោះ​ថា​ធំ​ក៏​បាន ថា​តូច​ក៏​បាន មិន​ចាំ​បាច់​រៀប​វត្ត​ទទួល​ទេ ” ។ លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ឃើញ​យាយ​ទូល​ថ្លាង​មួយ តា​រែក​អម្រែក​មួយ​ចូល​ទៅ​ក្នុង​វត្ត ។ លោក​គ្រូ​ក៏​វាយ​រគាំង​ម៉ឹងៗ បី​បទ​ប្រជុំ​ភិក្ខុ​សាមណេរ​ធ្វើ​ភត្តានុមោទនា រួច​ហើយ​លោក​គ្រូ​ហាម​ថា “ភិក្ខុ​ក្ដី សាមណេរ​ក្ដី បើ​បាន​ទទួល​ចង្ហាន់​មាន​ដុំ​សាច់ កុំ​អាល​ឆាន់​ត្រូវ​នាំ​យក​សម្ល ដែល​មាន​ដុំ​សាច់ នោះ​មក​ប្រគល់​ឱ្យ​អាត្មា​កុំ​ខាន ” លុះ​ធ្វើ​ភត្តានុមោទនា​រួច​ហើយ​យាយ​និង​តា ក៏​ដួស​សម្ល​ចែក​លោក​គ្រប់​កុដិ ។ ឯ​ភិក្ខុ​សាមណេរ​កាល​បាន​ទទួល​ម្ហូប​ស្រេច​ហើយ ពិចារណា​មើល​ពុំ​ឃើញ​មាន​ត្រី មាន​សុទ្ធ​តែ​សាច់​ក៏​នាំ​គ្នា​យក​ម្ហូប​នោះ​ទៅ​ប្រគេន​លោក​គ្រូ​ធំ នៅ​សល់​តែ​ភិក្ខុ​មួយ​រូប ពុំ​បាន​យក​សម្ល​ទៅ​ប្រគេន​លោក​គ្រូ​ធំ សម្ងំ​ទុក​ឆាន់​តែ​ម្នាក់​ឯង ។ ឯ​លោក​គ្រូ​ធំ​ស្មាន​ថា​អស់ លោក​យក​មក​ជុំ​គ្នា​ហើយ ក៏​សូត្រ​គាថា​ផ្សំ​ធាតុ​កើត​ឡើង​ជា​សត្វ​សុនខ ។ ឯ​សុនខ ដែល​កើត​ដោយ​អំណាច​គាថា​នោះ កើត​ឡើង​ជា​រូប​សុនខ​សុទ្ធសាធ តែ​មាន​ជើង​តែ​បី ។ ទើប​លោកគ្រូ​ធំ​ចាត់​លោក​សូត្រ​ឱ្យ​ដើរ​មើល​គ្រប់​កុដិ ទៅ​ឃើញ​ក្នុង​កុដិ​ភិក្ខុ​មួយ​រូប​នោះ​មាន សាច់​ច្រនួច​មាន​ខ មាន​សម្ល​ម្ជូរ​គ្រឿង​សុទ្ធ​តែ​សាច់ ក៏​បង្គាប់​ឱ្យ​ភិក្ខុ​នោះ​នាំ​យក​ទៅ​ប្រគេន​លោកគ្រូ​ធំ ។ លុះ​លោក​គ្រូ​ធំ​បាន​ទទួល​ម្ហូប​ថ្មី​ទៀត​ក៏​លោក​សែក​គាថា​ផ្លុំ​ម្ដង​ទៀត ទើប​កើត​ជា​សុនខ​មាន​គ្រប់​ជើង ៤ ដូច​ដើម​ឡើង​វិញ ។

តាំង​ពី​នោះ​សត្វ​សុនខ​កើត​មាន​សេចក្ដី​កតញ្ញូ​ដល់​លោក​គ្រូ​ជាប់​ជានិច្ច​ក្នុង​ចិត្ត តែ​កាល​ណា​បន្ទោបង់​បស្សាវៈ​ក៏​នឹក​រឭក​ដល់​គុណ​របស់​លោក​គ្រូ​ថា កុំ​តែ​បាន​លោកគ្រូ​កុំ​អើយ​យើង​ខ្វះ​ជើង​មួយ គិត​ហើយ​ក៏​លើក​ជើង​ក្រោយ​ម្ខាង​ឡើង​គំនាប់​រំឭក​គុណ នៅ​ពេល​បន្ទោបង់​បស្សាវៈ​គឺ​លើក​ជើង​ដែល​លោកគ្រូ​បង្កើត​ឱ្យ​លើក​ក្រោយ​បង្អស់​នោះ​ឯង ។

រឿង​ដើមកំណើត​រន្ទះ

អ្នកទស្សនា: Views

រឿង​ដើមកំណើត​រន្ទះ
កាល​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ ឈ្មោះ​មេខលា ។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហាឫសី​ដ៏​មាន​ឫទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច​នឹង​នាង​អារក្ខទេវី​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​នរណា​ប៉ិន​ប្រសប់​ជាង​គ្នា ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នកណា​មួយ​យក​កែវ​មួយ​មាន​ទឹក សន្សើម​ពេញ​មក​ឱ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឱ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតនវត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី​ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់ ” ។
រាមាសូរ​ក៏​យក​កែវ​មួយ​ទៅ​ត្រង់​ទឹក​សន្សើម​ដែល​ទើរ​នៅ​ស្លឹក​ឈើ​និង​ស្មៅ​ផ្សេង ៗ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​លទ្ធផល​ល្អ​សោះ ។
ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​ចេះ​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្តោក ៗ ហើយ​យក​ទៅ​ដាក់​ផ្តិល​លើ​ទឹក​សន្សើម​ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ នឹង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នោះ​ជក់​ទឹក​នៅ​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​អារក្ខទេវី បាន​យក​ដុំ​ឈើ​នោះ​ទៅ​ច្របាច់​ទឹក​ដាក់​ទៅ​ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ​បាន​ជា​នាង​អារក្ខទេវី​ត្រូវ​តាបស​សំគាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។
តាបស​ជប់​ទឹក​សន្សើម​នោះ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល់​ទៅ​ឱ្យ​នាង​មេខលា ដោយ​ប្រាប់​ថា ” កែវ​នេះ​មាន​គុណភាព​ខ្លាំង​ពូកែ​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង​នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ​កាត់​អាកាស​ពពក ជ្រក​អាចម៍​ជន្លេន ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់ ” ។
នាង​អារក្ខទេវី​ក៏​ទទួល​យក​កែវ​នោះ​មក លើក​គ្រវី​ឡើង​លើ ស្រាប់​តែ​ហោះ​វឹង​ទៅ​លើ​មេឃ​តម្រង់​ទៅ​មហា​សាគរ ។
ចំណែក​ឯ​អាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហាឫសី ៗ ពោល​ថា “ចៅ​ឯង យក​របស់​នេះ មក​យឺត​យូរ​ពេក​ហួស​ពេល​តា​ត្រូវ​ការ ឥឡូវ​តា​បាន​ឱ្យ​រតនវត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគមគាថា​របស់​តា​អាច​ជប់​វត្ថុ​បែប​នេះ​កើត បាន​តែ​មួយ​ដង​គត់​ទេ ” ។
កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់ពេក​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដឺតអណ្ដក​យ៉ាង​ខ្លាំង ។
ដើម្បី​លួង​ចិត្ត​បិសាច​តាបស​ក៏​ប្រាប់​ថា “ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឱ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស​ដើម្បី​មុជ​ទឹក​ភ្លៀង នៅ​ពេល​ដែល​មាន​ភ្លៀង​ម្ដង ៗ ចូរ​អ្នក​ចោល​ពូថៅ​នោះ​ទៅ​លើ​វា​នឹង បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​បើ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម​មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា ” ។
កាល​បើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​យក​កែវ​មនោហរា ប៉ុន្តែ​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំ​ខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។
កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង​នៃ​កែវ​មាន​សិល្ប​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​ជិត​រួច គ្រវែង​អាវុធ​វា​ទៅ អាវុធ​នោះ​ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​អារក្ខទេវី ។
ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សំឡេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។
អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​ឱ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ ណា​ដែល​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា ” កាំរន្ទះ ” ហើយ​សន្មត​របស់​ទាំង​នេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។

រឿង ពានរ​លួច​ព្រះ​មកុដ

អ្នកទស្សនា: Views

 រឿង ពាnor ​លួច​ព្រះ​ម៉ូកុដ

មាន​និទាន​មួយ​ដំណាល​ថា : មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ តែង​ស្ដេច​យាង​ទៅ​ប្រពាត​ព្រៃ​ឧទ្យាន ហើយ​ដោះ ​ព្រះ​ម៉ូកុដទុក ​ក្នុង​ប្រអប់​មាស​ឲ្យ​ស្រី​ម្នាក់​ថែ​រក្សា​នៅ​ព្រះ​ពន្លា​ភាក់ ហើយ​ព្រះ​អង្គ​ស្ដេច​ចេញ​ទៅ​បរបាញ់​ជាមួយ​នឹង​សេនា​យោធា​ផង ។ ស្រី​ចាំ​រក្សា​មកុដ​នោះ ងុយ​ដេក​ក៏​ដេក​លក់​ទៅ ។

 កាល​នោះ​មាន​ពាnor​ ​មួយ​ចុះ​ពី​លើ​ដើម​ឈើ​មក ឃើញ​ស្រី​នោះ​ដេក​នោះ​ពុំ​ដឹង​ខ្លួន​ប្រាណ ក៏​លួច​បើក​ប្រអប់​យក​​ព្រះ​ម៉ូកុដ​ ​ទៅ ពាក់​រាំ​បង្អួត​គ្នា​លេង​លើ​មែក​ឈើ រួច​លាក់​ទុក​ទៅ ។ ស្រី​នោះ​ភ្ញាក់​ឡើង​ឃើញ​ប្រអប់​បើក​បាត់​ទាំង​ព្រះ​ម៉ូកុដផង ក៏​ភិត​ភ័យ​ក្រៃ​ពេក គិត​ថា “ ខ្លួន​មុខ​ជា​ស្លាប់​ដោយ​ព្រះ​រាជ​អាជ្ញា​ជា​ប្រាកដ​ ក៏​ខំ​រត់​រក​ព្រះ​មកុដ​ពុំ​ឃើញ​ឡើយ ហើយ​ស្រែក​ទ្រហោ​យំ ” ។ ព្រះ​មហាក្សត្រ​ស្ដេច​មក​អំពី​បរបាញ់ ស្រី​នោះ​ក៏​ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ អំពី​ងងុយ​ដេក ៗ លក់​ទៅ​មាន​ចោរ​លួច​ព្រះ​មកុដ​បាត់ ។

ព្រះ​អង្គ​ឲ្យ​សេនាយោធាមាត្យ​ដើរ​រក​សព្វ​អន្លើ ស្រាប់​តែ​ប្រទះ​ឃើញ​ចៅ​នេសាទ​ម្នាក់ កាន់​ស្នា​ដើរ​បាញ់​សត្វ​ដើម្បី​លក់​ចិញ្ចឹម​ជីវិត ។ សេនាយោធាមាត្យ​ក៏​ចោម​ចាប់​ចៅ​នេសាទ​នោះ នាំ​បណ្ដើរ​មក​ក្រាប​បង្គំ​ទូល​ព្រះ​រាជា​ថា “វា​នេះ​ជា​ចោរ​លួច​ព្រះ​មកុដ” ហើយ​ដាក់​ឲ្យ​ចៅ​ក្រម​ជំនុំ​ជម្រះ ។ ចៅ​ក្រម​ពិចារណា សួរ​ចៅ​នេសាទ​នោះ ៗ ឆ្លើយ​ថា “ ខ្ញុំ​ពុំ​បាន​លួច​ព្រះ​មកុដ​ទេ ខ្ញុំ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ​ទេ​តើ “ ខ្ញុំ​ពុំ​បាន​មក​ជិត​ព្រះ​ពន្លា​នេះ​ឡើយ ” ។ 

ចៅក្រម​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ថា “វា​នេះ​ឯង​ជា​ចោរ​កំណាច ឥត​មាន​នរណា​មួយ​ហ៊ាន​មក​ជាន់​ព្រៃ​នេះ​ទេ រឿង​នេះ​ចាំ​បាច់​ជំនុំ​ថ្វី​គ្រាន់​តែ​គាប​វា​សួរ​រក​ព្រះ​មកុដ​ឲ្យ​ឃើញ ប៉ុណ្ណោះ​បាន​ហើយ ” ។ ព្រះ​អង្គ​បង្គាប់​ឲ្យ​គាប​ចៅ​នេសាទ​នោះ ។ ចៅ​នេសាទ​នោះ​ពុំ​មែន​ជា​ចោរ​លួច​ទេ តែ​ឈឺ​ណាស់ អត់​ទ្រាំ​ពុំ​បាន ក៏​ស្រែក​ថា “ ម្ចាស់​ខ្ញុំ​អើយ ! ខ្ញុំ​ជា​ចោរ​ព្រះ​មកុដ​មែន ខ្ញុំ​យក​ទៅ​ឲ្យ​មហា​សេដ្ឋី ត្បិត​មហា​សេដ្ឋី ប្រើ​ខ្ញុំ​ឲ្យ​មក​លួច គាត់​នឹង​ឲ្យ​រង្វាន់​ខ្ញុំ ” ។ 

ព្រះ​មហាក្សត្រ​បាន​ជ្រាប ឲ្យ​ទី​ចាប់​មហា​សេដ្ឋី​យក​មក​ពិចារណា ។ មហា​សេដ្ឋី​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​បាន​ប្រើ​ចៅ​នេសាទ​នេះ​ឲ្យ​លួច​ព្រះ​មកុដ​ទេ ” ។ ពួក​ចៅក្រម​ក្រាប​បង្គំ​ទូល​ឲ្យ​គាប​មហា​សេដ្ឋី ។ លុះ​មហា​សេដ្ឋី​ត្រូវ​ឃ្នាប​ឈឺ​ខ្លាំង​ពេក អត់​ទ្រាំ​ពុំ​បាន ក៏​ឆ្លើយ​ថា “ ម្ចាស់​ខ្ញុំ​អើយ ! ខ្ញុំ​ប្រើ​ចៅ​នេសាទ​នេះ​ឲ្យ​លួច​ព្រះ​មកុដ​នេះ​មែន តែ​ខ្ញុំ​យក​ទៅ​ឲ្យ​រង្វាន់​ចៅ​បុរោហិត​ទៅ​ហើយ ” ។ ចៅក្រម​ក្រាប​បង្គំ​ទូល​ឲ្យ​ចាប់​បុរោហិត​នោះ​ពិចារណា​ទៀត ។

 បុរោហិត​ឆ្លើយ​ថា “ ម្ចាស់​ខ្ញុំ​អើយ ! មហា​សេដ្ឋី​នេះ​ពុំ​បាន​យក​ព្រះ​មកុដ​មក​ឲ្យ​ខ្ញុំ​ទេ” ។ ចៅ​ក្រម​ក៏​ក្រាប​បង្គំ​ទូល​ឲ្យ​គាប​បុរោហិត​នោះ​ទៀត ។ បុរោហិត​ពុំ​ដឹង​ខ្លួន​សោះ តែ​លុះ​ត្រូវ​ឃ្នាប​ឈឺ​ខ្លាំង​ពេក អត់​ទ្រាំ​ពុំ​បាន ក៏​ស្រែក​ថា “ សូម​ឲ្យ​ម្ចាស់​បន្ធូរ​បន្តិច” ហើយ​ឆ្លើយ​ថា “ម្ចាស់​ខ្ញុំ​អើយ ! មហា​សេដ្ឋី​យក​ព្រះ​មកុដ​មក​ឲ្យ​ខ្ញុំ​មែន តែ​ខ្ញុំ​យក​ទៅ​ទុក​ឯ​ព្រៃ​ឧទ្យាន​ទៅ​ហើយ ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​បង្គាប់​ឲ្យ​ទៅ​រក​ឯ​ព្រៃ​ឧទ្យាន ក៏​ឥត​នរណា​រក​ឃើញ​សោះ ទ្រង់​ឲ្យ​គាប​ទៀត ។


គ្រា​នោះ ព្រះ​ពល​ទេព​សេនាបតី ឡើង​ទៅ​ក្រាប​បង្គំ​គាល់​ឮ​សម្រែក បុរោហិត មហា​សេដ្ឋី និង​ចៅ​នេសាទ​ស្រែក​យំ​រំពង​ដូច្នោះ ក៏​រំពឹង​គិត​ដោយ​ប្រាជ្ញា​ថា “បើ​នៅ​តែ​គាប​ដូច្នេះ បុរោហិត មហា​សេដ្ឋី និង​ចៅ​នេសាទ​នេះ មុខ​ជា​ស្លាប់​មិន​ខាន ឯ​ព្រះ​ម៉ូកុដ​ ​ក៏​បាត់​ពុំ​ឃើញ ” ទើប​ក្រាប​បង្គំ​ទូល​សូម​យក​សេចក្ដី​នោះ​ទៅ​ពិចារណា ។ 

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​ពល​ទេព​សេនាបតី យក​រឿង​នោះ​ទៅ​ជំនុំ​ពិចារណា ជាមួយ​នឹង​ពល​សេនាបតី ព្រះ​ពលទេព​សេនាបតី​ក៏​នាំ​ជន​ទាំង ៣ នាក់​ទៅ​ឃុំ​ក្នុង​រោង​មួយ​មាន​ជញ្ជាំង​ជិត លុះ​វេលា​យប់ ឲ្យ​ស្មៀន​ម្នាក់​ទៅ​លប​លាក់​ខ្លួន ពួន​ចាំ​ស្ដាប់​ពី​ក្រៅ​ជញ្ជាំង កុំ​ឲ្យ​អ្នក​ទាំង ៣ នាក់​ដឹង ។ គ្រា​នោះ​មហា​សេដ្ឋី​និយាយ “ ហេតុ​ដែល​អញ​ត្រូវ​ឃ្នាប​ឈឺ​ដល់​ម្ល៉េះ ព្រោះ​តែ​ចៅ​នេសាទ​នេះ​ឯង អើ​ចៅ​នេសាទ !

 ចុះ​អញ​ប្រើ​ចៅ​ឲ្យ​លួច​ព្រះ​ម៉ូកុដ  ​ពី​អង្កាល់​បាន​ជា​ចៅ​ឆ្លើយ​ដាក់​អញ នាំ​ឲ្យ​លោក​ធ្វើ​ក្ដី​លំបាក​ដល់​អញ​ដូច្នេះ ? ” ។ ឯ​ចៅ​នេសាទ​ឆ្លើយ​ថា “លោក​អើយ ! ខ្ញុំ​ពុំ​បាន​លួច​ព្រះ​ម៉ូកុដ  ​មក​ឲ្យ​លោក​ទេ តែ​គេ​គាប​ខ្ញុំ​ឈឺ​ណាស់ អត់​ទ្រាំ​ពុំ​បាន ទើប​ខ្ញុំ​ឆ្លើយ​ដាក់​លោក​ឲ្យ​តែ​បាន​រួច​ខ្លួន​មួយ​គ្រា​សិន​ទៅ” ។ បុរោហិត​ក៏​និយាយ​ទៅ​នឹង​មហា​សេដ្ឋី​ថា “អ្នក​ឯង​បាន​យក​ព្រះ​មកុដ​ទៅ​ឲ្យ​អញ​ពី​អង្កាល់​បាន​ជា​ឆ្លើយ​ដាក់​អញ ?”

 ។ មហា​សេដ្ឋី​ឆ្លើយ​ថា “ម្ចាស់​ខ្ញុំ​អើយ ! គេ​គាប​ខ្ញុំ​ឈឺ​ណាស់​អត់​ទ្រាំ​ពុំ​បាន ទើប​ខ្ញុំ​ឆ្លើយ​ដាក់​លោក” ហើយ​សួរ​ទៅ​បុរោហិត​វិញ​ថា “ចំណែក​ខាង​លោក ខ្ញុំ​ពុំ​បាន​ឲ្យ​​ព្រះ​ម៉ូកុដ  ទេ ម្ដេច​ក៏​លោក​ថា​ឲ្យ ហើយ​ថា​យក​ទៅ​ទុក​ឯ​ព្រៃ​ឧទ្យាន ឲ្យ​គេ​ទៅ​រក​ពុំ​ឃើញ​ដូច្នេះ ? ” ។ បុរោហិត​ឆ្លើយ​ថា “ អ្នក​អើយ ! លោក​ពុំ​ពិចារណា​ឲ្យ​អស់​សេចក្ដី ស្រាប់​តែ​គាប​ឈឺ​ណាស់ ខ្ញុំ​ចេះ​តែ​ថា​ឲ្យ​តែ​រួច​ពី​មាត់​ទៅ ឲ្យ​តែ​លោក​បន្ធូរ​ជំងឺ​បន្តិច​ប៉ុណ្ណោះ​ទេ ” 

ស្មៀន​ស្ដាប់​ឮ​ជាក់ ក៏​កត់​ពាក្យ​ចៅ​នេសាទ មហា​សេដ្ឋី​និង​បុរោហិត យក​ទៅ​ជូន​ព្រះ​ពល​ទេព​សេនាបតី ៗ ជំនុំ​ជម្រះ​ថា “ចៅ​នេសាទ មហា​សេដ្ឋី និង​បុរោហិត​នោះ​ពុំ​មែន​ជា​ចោរ​ឡើយ ” ហើយ​ព្រះ​ពល​ទេព​សេនាបតី​ឲ្យ​ជាង​ធ្វើ​ព្រះ​មកុដ​មាស​មួយ​ដូច​ព្រះ​ម៉ូកុដ  ពី​មុន យក​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ហើយ​យាង​ស្ដេច​ទៅ​ប្រពាត​ព្រៃ​ឧទ្យាន​ម្ដង​ទៀត ទុក​ព្រះ​មកុដ​នៅ​ទី​ដដែល​ឲ្យ​ស្រី​ដដែល​នោះ​នៅ​ថែ​រក្សា ផ្ដាំ​ថា “ឲ្យ​ធ្វើ​ជា​ដេក​លក់​ហើយ​មើល​បំណាំ” កាល​ណា​មាន​ចោរ​មក​លួច​ព្រះ​មកុដ​ម្ដង​ទៀត ឲ្យ​ស្រែក​អាក្រោស​ឡើង ” ។ ផ្ដាំ​ស្រី​នោះ​ស្រេច ព្រះ​ពល​ទេព​សេនាបតី​ក៏​ឲ្យ​សេនា​យោធា​មាត្រ​ពួន​ចាំ​ឃ្លាំ​មើល ហើយ​ព្រះ​មហា​ក្សត្រ​ស្ដេច​ចេញ​ទៅ​បរបាញ់​ដូច​មុន ។

ពាnor ដដែល​នោះ ចុះ​អំពី​ចុង​ឈើ​ទៅ​គន់​មើល​ស្រី​នោះ​យល់​ដេក​លក់​ពុំ​កម្រើក ក៏​បើក​ប្រអប់​លួច​ព្រះ​ព្រះ​ម៉ូកុដ ​យក​ទៅ​ពាក់​រាំ​បង្អួត​គ្នា​នៅ​លើ​ចុង​ឈើ ទើប​ស្រី​នោះ​ស្រែក​ថា “ពះ​អា​ស្វា​លួចព្រះ​ម៉ូកុដ” ។ អស់​សេនា​យោធា​មាត្រ​ដែល​ចាំ​យាម​ក៏​ប្រញាប់​គ្រប់​គ្នា ស្រែក​ថា “ ស្វា​លួច​ព្រះ​មកុដ ទៅ​លាក់​ក្នុង​រូង​ឈើ ” ។

 លុះ​ព្រះ​មហា​ក្សត្រ​ទ្រង់​យាង​ដល់​ព្រះ​ពន្លា​ភាក់ ស្រី​នូវ​អស់​សេនា​យោធា​មាត្រ ក្រាប​បង្គំ​ទូល​តាម​ដំណើរ​នោះ​សព្វ​គ្រប់ ។ ព្រះ​មហា​ក្សត្រ​ទ្រង់​បង្គាប់​ឲ្យ​ឡើង​ទៅ​មើល​រូង​ឈើ ឃើញ​ព្រះ​ម៉ូកុដ  ​ទាំង​ចាស់​ទាំង​ថ្មី យក​មក​ថ្វាយ​ព្រះ​អង្គ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ឱ​ស្វា​នេះ​ទេ​តើ ដែល​លួច​ព្រះ​ម៉ូកុដ ​នេះ សេចក្ដី​នេះ បើ​កុំ​បាន​ព្រះ​ពល​ទេព​សេនាបតី​មក​ជំនុំ​ពិចារណា សម​ចៅ​ក្រម​រក​ពុំ​ឃើញ​ឡើយ មុខ​ជា​គាប​បុរោហិត នូវ​មហា​សេដ្ឋី និង​ចៅ​នេសាទ ត្រា​តែ​ស្លាប់​ពុំ​ខាន ឯព្រះ​ម៉ូកុដ អញ​ក៏​នឹង​បាត់​អសារ​បង់ ” ។

ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ ទ្រង់​ព្រះ​រាជ​ទាន​ពរ​សព្ទ​សាធុការ​ដល់​ព្រះ​ពល​ទេព​សេនាបតី ជា​អស្ចារ្យ នា​កណ្ដាល​ជំនុំ​ហោង ។

រឿង ដឹង​សង​ដឹង អំបែង​សង​អំបែង

អ្នកទស្សនា: Views

 មាន​និទាន​មួយ​ថា : មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​ម្នាក់ ។ បុរស​ជា​ប្ដី​នោះ​ទៅ​ខ្ចី​ដឹង អំពី​សេដ្ឋី​ម្នាក់​យក​ទៅ​កាប់​ឧស លុះ​លើក​ឡើង នឹង​សំពង​កាប់ ស្រាប់​តែ​ដឹង​នោះ​រង្គោះ​ផ្លែ​ខ្ទាត​ទៅ​ត្រូវ​ប្រើស​មួយ កប់​បាត់​ទៅ​ក្នុង​ខ្លួន​ប្រើស​នោះ ៗ បោល​ចូល​ព្រៃ​ទៅ តាម​រក​ពុំ​ឃើញ ។ បុរស​នោះ​ក៏​វិល​មក​ផ្ទះ​វិញ ប្រាប់​ប្រពន្ធ​កូន ហើយ​ទៅ​ប្រាប់​សេដ្ឋី​ដោយ​នូវ​ដំណើរ​ដឹង​បាត់​នោះ ។


សេដ្ឋី​ថា “ដឹង​នោះ​ជា​របស់​កម្សត់​កម្រ ពី​មេ​បា​អញ បើ​ឥត​អំពី​ដឹង​នេះ​ហើយ អញ​គ្មាន​អ្វី​ប្រើ​ការ​ឡើយ” ។ បុរស​នោះ​អង្វរ​សុំ​សង​ជា​ដឹង ១ ថ្មី​វិញ សេដ្ឋី​ពុំ​ព្រម​ថា “ លុះ​តែ​បាន​ដឹង​ដើម​ទើប​យក ” ។ ទុក​ជា​បុរស​នោះ​អង្វរ​សុំ​សង ១ ជា ២ ក៏​សេដ្ឋី​ពុំ​ព្រម​យក ។ បុរស​នោះ​វិល​ទៅ​គិត​នឹង​ប្រពន្ធ រួច​ត្រលប់​ទៅ​រក​សេដ្ឋី​ទៀត អង្វរ​សុំ​សង ១ ជា ៤​សេដ្ឋី​នៅ​តែ​មិន​ព្រម​យក សង ១ ជា ១០ សេដ្ឋី​ក៏​ពុំ​យក​ទៀត នៅ​តែ​ទទូច​និយាយ​ថា “ ឲ្យ​បាន​ដឹង​ដើម​នោះ​ទើប​យក​” ។ បុរស​នោះ​លា​សេដ្ឋី​វិល​ទៅ​គិត​នឹង​ប្រពន្ធ​ព្រមព្រៀង​គ្នា​ថា “ ត្រូវ​យក​កូន​កំលោះ​ធ្វើ​ជា​សំណង​វិញ ” ។ លុះ​គិត​គ្នា​ដូច្នេះ​ហើយ បុរស​នោះ​ក៏​នាំ​កូន​កំលោះ ទៅ​ប្រគល់​ឲ្យ​សេដ្ឋី​ជា​សំណង​ដឹង​នោះ ។ សេដ្ឋី​ព្រម​ទទួល​យក ។ បុរស​នោះ​ក៏​វិល​ទៅ​ផ្ទះ​អាត្មា​វិញ ហើយ​ទៅ​រក​ឧស​ក្នុង​ព្រៃ​ទៀត ស្រាប់​តែ​ឃើញ​ប្រើស​នោះ​ស្លាប់​រលួយ ហើយ​ឃើញ​ទាំង​ដឹង​នៅ​នោះ​ផង ក៏​មាន​សេចក្ដី​ត្រេកអរ​ឥត​ឧបមា នាំ​យក​មក​ផ្ទះ​ស្គាល់​ជាក់​ជា​ដឹង​របស់​មហា​សេដ្ឋី ដុស​លាង​ស្អាត​ហើយ​យក​ទៅ​ជូន​សេដ្ឋី ប្រាប់​តាម​ដំណើរ​នោះ​សព្វ​គ្រប់ ហើយ​សុំ​យក​កូន​មក​វិញ ។ ឯ​សេដ្ឋី​ស្គាល់​ដឹង​នោះ ជាក់​ក៏​ទទួល​យក​ហើយ ឲ្យ​កូន​កំលោះ​ទៅ​បុរស​នោះ​ៗ នាំ​កូន​ទៅ​កាន់​លំនៅ​របស់​ខ្លួន ។ ចំណេរ​កាល​ក្រោយ​មក ដល់​រដូវ​ស្រូវ​ទុំ បុរស​ប្ដី​ប្រពន្ធ​ដាល់​អំបុក​ស៊ី ។ កូន​ស្រី​សេដ្ឋី​នោះ​ធុំ​ក្លិន​អំបុក​នឹក​ចង់​ស៊ី អង្វរ​ម្ដាយ​ឪពុក​ឲ្យ​រក​អំបែង​ឲ្យ សេដ្ឋី​រក​អំបែង​ពុំ​បាន ក៏​ចូល​ទៅ​ខ្ចី​អំបែង​បុរស​នោះ លុះ​ដាល់​អំបុក​រួច​ហើយ ចួន​ជា​មាន​ឆ្កែ​ប្រខាំ​គ្នា​ពារ​លើ​អំបែង​នោះ​បែក​ខ្ទេច​អស់ ។ សេដ្ឋី​ឲ្យ​ទៅ​ប្រាប់​បុរស​នោះ ៗ យំ​គក់​ទ្រូង​ថា “ អំបែង​នេះ​ជា​របស់​កម្សត់​កម្រ​ពី​មេ​បា​មក ត្រូវ​តែ​រក​អំបែង ដើម​មក​សង​វិញ​ទើប​បាន ” ។ ទុក​ជា​សេដ្ឋី​អង្វរ​ថា “នឹង​សង ១ ជា ២ ក្ដី បុរស​នោះ​ក៏​ពុំ​ព្រម​យក​ឡើយ គឺ​ទទូច​យក​ឲ្យ​បាន​តែ​អំបែង​ដើម​នោះ​ឯង បើ​មិន​បាន​អំបែង​ដើម​នោះ​មិន​ព្រម​ទេ” ។ ទុក​ជា​សេដ្ឋី​ឲ្យ​ទៅ​និយាយ​ថា នឹង​សង ១ ជា ៤ ក្ដី ១ ជា ១០ ក្ដី បុរស​នោះ​ក៏​ពុំ​ព្រម​យក ។ សេដ្ឋី​ខឹង​ទៅ​ប្ដឹង​ចៅ​ក្រម ៗ ឲ្យ​ហៅ​បុរស​នោះ​មក​ដណ្ដឹង​សួរ​ដោយ​ដំណើរ ហើយ​ចៅ​ក្រម​បង្គាប់​ឲ្យ​សេដ្ឋី​នោះ​សង​អំបែង​តែ ១ បុរស​នោះ​ក៏​ពុំ​ព្រម​យក ។ ចៅ​ក្រម​ខឹង​ថា “បុរស​នេះ​ល្មើស​នឹង​បង្គាប់​ខ្លួន” ។ សេដ្ឋី​ឃើញ​បុរស​នោះ​ពុំ​សុខ​ចិត្ត ក៏​នាំ​សេចក្ដី​ឡើង​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ដោយ​ដំណើរ​នោះ ។ ព្រះ​អង្គ​ឲ្យ​ហៅ​បុរស​នោះ​មក មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ថា “ដំណើរ​នេះ​ដូច​ម្ដេច​បាន​ជា​ចៅ​ក្រម​បង្គាប់​ហើយ​ព្រះ​ស្ដែង​ពុំ​សុខ​ចិត្ត ?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ត្បិត​សេដ្ឋី​ខ្ចី​អំបែង​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ទៅ​ដាល់​អំបុក ទុក​ឲ្យ​ឆ្កែ​ប្រខាំ​គ្នា​ពារ​លើ បែក​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ឯ​អំបែង​នោះ​ជា​កេរ្តិ៍​ពី​មេ​បា​មក តែង​តែ​ចិញ្ចឹម​ជីវិត​ដោយ​សារ​អំបែង​នោះ ដូច្នោះ​លុះ​តែ​បាន​អំបែង​ដើម​ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​យក បើ​ពុំ​បាន ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​យក​ឡើយ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ថា “ការ​អស់​នេះ សម​ជា​មាន​ហេតុ​នឹង​គ្នា​អំពី​មុន​មក បាន​ជា​ប្រកាន់​ខ្លាំង​ម្ល៉េះ ” ទើប​ត្រាស់​ដណ្ដឹង​សួរ​ថា “ ព្រះ​ស្ដែង​មាន​ដំណើរ​ហេតុ​ដូច​ម្ដេច​អំពី​ដើម​បាន​ជា​ប្រកាន់​គ្នា​ខ្លាំង​ម្ល៉េះ” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ដំណើរ​ដើម ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ខ្ចី​ដឹង​សេដ្ឋី ទៅ​កាប់​ឧស ហើយ​រង្គោះ​ផ្លែ​បាត់​ទៅ​ត្រូវ​ប្រើស មុត​ជាប់​នឹង​ខ្លួន​វា ៗ បោល​បាត់​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​រក​ពុំ​ឃើញ ទៅ​ប្រាប់​សេដ្ឋី ៗ ថា ”ដឹង​នេះ​ជា​ដឹង​កម្សត់​កម្រ​ពី​មេ​បា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុខ​ចិត្ត​សង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋី​ក៏​ពុំ​យក​ថា​ឲ្យ​បាន​ដឹង​ដើម​ទើប​យក បើ​ពុំ​បាន​ដឹង​ដើម​ពុំ​យក​ឡើយ” សេដ្ឋី​ប្រកាន់​ដូច្នេះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​យក​កូន​កំលោះ​ឲ្យ​ទៅ​នៅ​បម្រើ​ជំនួស​ខ្លួន​ទើប​សេដ្ឋី​ទទួល​យក ថ្ងៃ​ក្រោយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​រក​ឧស​ក្នុង​ព្រៃ​ស្រាប់​តែ​ឃើញ​ប្រើស​នោះ​ងាប់​រលួយ​ទៅ ហើយ ៗ ឃើញ​ផ្លែ​ដឹង​នៅ​ក្នុង​ប្រើស​នោះ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ស្គាល់​ជាក់​ជា​ដឹង​សេដ្ឋី​ហើយ ត្រេក​អរ​ណាស់ យក​ទៅ​ឲ្យ​សេដ្ឋី ៗ ស្គាល់​ជាក់​ជា​របស់​ខ្លួន ក៏​ទទួល​យក​ហើយ​ឲ្យ​កូន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មក​វិញ?” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ដណ្ដឹង​សួរ​សេដ្ឋី​ថា “ ដំណើរ​នោះ​ដូច្នោះ​មែន​ឬ​អ្វី ? ” ។ សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ ដូច្នេះ​មែន ” ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ បើ​ដូច្នោះ សេដ្ឋី​ត្រូវ​ឲ្យ​កូន​ខ្លួន​ទៅ​នៅ​បម្រើ​គេ​វិញ ទើប​ដោយ​គន្លង​ធម៌ ” ។ សេដ្ឋី​និង​បុរស​នោះ ក៏​ថ្វាយ​បង្គំ​ទទួល​ព្រះ​បន្ទូល​ពិសេស​ទាំង​អស់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ​ទីទៃ ៗ ហោង ។



រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

អ្នកទស្សនា: Views

 រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

មាន​និទាន​មួយ​ថា : មាន​បុរស​កម្សត់​ម្នាក់​ចេញ​ទៅ​ជួញ​បាន​មាស​ប្រាំ​ផែន នាំ​មក​ដល់​ផ្ទះ​អាត្មា យក​មាស​នោះ​ទៅ​កប់​ក្រោម​ជើង​ជណ្ដើរ ហើយ​យក​ថ្ម​និង​កាំ​បិត​ដាក់​លើ ។ ប្រពន្ធ​បុរស​នោះ​មាន​ស្មន់​អន្ធករ ចៅ​ស្មន់​អន្ធករ​នោះ​លប​ស្ដាប់​ក្រោម​ផ្ទះ កាល​ដែល​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ ប្រពន្ធ​ដណ្ដឹង​សួរ​ថា “ អ្នក​មក​ពី​ជួញ​តើ​បាន​អ្វី​ខ្លះ ? ” ប្ដី​នោះ​ប្រាប់​ប្រពន្ធ​ថា “ អញ​បាន​មាស ៥ ផែន ” ។ ប្រពន្ធ​ដណ្ដឹង​ថា “ មាស​ទុក​ឯណា ? ” ។


ប្ដី​ប្រាប់​ថា “ អញ​កប់​នៅ​ជើង​ជណ្ដើរ ហើយ​យក​ថ្ម និង​កាំបិត​សង្កត់​លើ ” ។ ឯ​អា​ស្មន់​អន្ធករ​មេ​នោះ វា​ឮ​ហើយ វា​ទៅ​កាយ​យក​មាស នៅ​ក្រោម​ជើង​ជណ្ដើរ​នោះ​បាត់​ទៅ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​មើល​កំណប់​មាស​នោះ​ឃើញ​បាត់ ហើយ​បុរស​នោះ​ថា “ ឯង​អើយ ! អញ​កប់​មាស​នេះ​យប់​ពន់​វេលា ណាស់​ហើយ​ឥត​អ្នក​ឯ​ណា​ដឹង​ផង​ទេ មាន​តែ​ថ្ម​និង​កាំបិត​នេះ​ឯង ឥឡូវ​នេះ​មាស​អញ​បាត់ អញ​មិន​ថា​នរណា​ទេ អញ​ថា​ថ្ម​និង​កាំបិត​នេះ​វា​លួច​មាស​អញ បើ​ដូច្នេះ​អញ​មិន​អត់​ឡើយ ” ។ ទើប​បុរស​នោះ​នាំ​ទៅ​ប្ដឹង​ចៅ​ក្រម ៗ កាត់​សេចក្ដី​នោះ​ពុំ​បាន ក៏​បុរស​នាំ​សេចក្ដី​នោះ ទៅ​គាល់​ព្រះ​មហាក្សត្រ ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​កប់​មាស ៥ ផែន នៅ​ក្រោម​ជើង​ជណ្ដើរ ឥត​មាន​នរណា​ដឹង​ទេ មាន​តែ​ថ្ម​និង​កាំបិត​នេះ​ឯង នៅ​ក្នុង​ទីនោះ ឥឡូវ​នេះ​មាស​នោះ​បាត់ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មិន​ថា​នរណា​ឡើយ ថា​ថ្ម​និង​កាំ​បិត​នេះ​ឯង លួច​មាស​នោះ ទើប​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នាំ​ថ្ម​និង​កាំ​បិត​នេះ មក​ក្រាប​បង្គំ​ទូល​ទ្រង់​ព្រះ​ករុណា​ពិសេស ពុំ​ចេរ សូម​ទ្រង់​ពិចារណា​សេចក្ដី​នេះ​ហោង ” ។ ទើប​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា “ សម​ជា​ប្រពន្ធ​បុរស​នេះ ពុំ​ស្លូត​ត្រង់ ” ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “ បើ​ដូច្នេះ​ចៅ​រក​ខួច​បាន ១ មក​ឲ្យ​យើង ” ។ បុរស​នោះ​រក​ខួច​បាន ១ មក​ថ្វាយ ។ ព្រះ​អង្គ​ឲ្យ​យក​ប្រេង​អប់​ត្រលប់​គន្ធ​ពិដោរ ច្រក​ក្នុង​ខួច​នោះ​ពេញ​ហើយ ឲ្យ​បុរស​នោះ​យក​ទៅ​រក្សា​ទុក​នៅ​ក្បាល​ដំណេក​ឲ្យ​ស្រួលបួល​ទ្រង់​ផ្ដាំ​ថា“ បើ​ប្រេង​នេះ​នៅ​ពេញ​ខួច​ដូច​ដែល ចៅ​កុំ​អាល​មក​កាន់​សំណាក់​យើង ចាំ​ប្រេង​នេះ​បាត់ សឹម​ចៅ​មក​ប្រាប់​យើង ” ។ បុរស​នោះ​ក៏​យក​ប្រេង​ទៅ​ទុក​នៅ​ក្បាល​ដំណេក​តាម​ព្រះ​រាជ​បញ្ជា យូរ​បន្តិច​ទៅ​អា​ស្មន់​អន្ធករ​នោះ​មក​រក​មេ​នោះ មេ​នោះ​ឃើញ​ប្រេង​នោះ​ក៏​លាប​ឲ្យ​អា​ស្មន់​អន្ធករ​នោះ ស្រក​ចុះ​កន្លះ​ខួច ។ បុរស​សួរ​ប្រពន្ធ​ថា “ នាង​អើយ ! អញ​ទុក​ប្រេង​នៅ​ទី​នេះ តើ​អ្នក​ណា​យក​បាន​ជា​កន្លះ​ខួច ? ” ។ ប្រពន្ធ​ថា “ ខ្ញុំ​មិន​ដឹង​ទេ​បង បើ​ខ្ញុំ​លាប ម្ល៉េះ​សម​ក្បាល​ខ្ញុំ​រលើប​រលោង​ហើយ ” ។ បុរស​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ៗ ទ្រង់​បង្គាប់​អ្នក​របាំ​ឲ្យ​មក​លេង​មហោស្រព ហើយ​ឲ្យ​យក​គង​ទៅ​ប៉ាវ​ប្រាប់​អស់​មហាជន​ឲ្យ​ទៅ​មើល​របាំ​គ្រប់​គ្នា​កុំ​ខាន ។ អ្នក​ផង​នាំ​គ្នា​ទៅ​មើល​របាំ​នោះ​ជា​ច្រើន ប៉ុន្តែ​គ្មាន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​បែប​នេះ​ទេ មាន​តែ​អា​ស្មន់​អន្ធករ​មេ​នោះ ទើប​មាន​ប្រេង​បែប​នេះ​លាប​ដើរ​ចូល​ទៅ​មើល​របាំ ។ អាមាត្យ​ធុំ​គ្រឿង​ពិដោរ​អំពី​អា​នោះ​ហើយ ក៏​ចាប់​នាំ​យក​ខ្លួន​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ថា “ ប្រេង​ដែល​ចៅ​ឯង​លាប​នេះ​តើ​ជា​របស់​ចៅ​ឯង ឬ​ចៅ​ឯង​បាន​មក​ពី​ណា ? ” ។ ចៅ​នោះ​នៅ​ស្ងៀម​ឥត​មាន​ចម្លើយ​អ្វី​នឹង​ក្រាប​ទូល​ព្រះ​មហាក្សត្រ​ឡើយ ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ ចៅ​អើយ ! ម្ដេច​មិន​ឆ្លើយ ចៅ​ចង់​ឆ្លើយ​ថា​ម្ដេច ក៏​ចូរ​ឆ្លើយ​មក​ចុះ ” ។ រី​ចៅ​នោះ​ហេតុ​តែ​ជា​ចោរ​នឹង​លាក់​ពុំ​បាន ក៏​ឆ្លើយ​ដោយ​ពិត​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ប្រេង​ពី​ផ្ទះ​ចៅ​នេះ​ឯង ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ដណ្ដឹង​ថា “ បើ​ចៅ​បាន​អំពី​ផ្ទះ​ចៅ​នេះ តើ​នរណា​ឲ្យ​ចៅ ឬ​ចៅ​យក​ខ្លួន​ឯង ? ” ។ ចៅ​នោះ​ក្រាប​ទូល​ថា “ ប្រពន្ធ​ចៅ​នេះ​ឲ្យ ” ។ ទើប​ព្រះ​អង្គ​ឲ្យ​ទៅ​ហៅ​ប្រពន្ធ​ចៅ​នោះ​មក​ដណ្ដឹង​សួរ ។ ប្រពន្ធ​ឆ្លើយ​ក្រាប​ទូល​ថា “ប្រេង​នេះ​ខ្ញុំ​ម្ចាស់​ពុំ​បាន​ឲ្យ​ទេ ចៅ​នេះ​យក​លាប​ខ្លួន​ឯង ” ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ​“ចៅ​នេះ​លួច​មាស ហើយ​លួច​ទាំង​ប្រពន្ធ​ចៅ​ឯង​ផង ឥឡូវ​វា​លួច​ទាំង​ប្រេង​ចៅ​ឯង​ទៀត ត្បិត​ចៅ​មក​ពី​ជួញ​នោះ កប់​មាស​នៅ​ជើង​ជណ្ដើរ ហើយ​និយាយ​ប្រាប់​ប្រពន្ធ, អា​នេះ​វា​ឮ​ពាក្យ​ចៅ​ឯង​និយាយ ហើយ​វា​ទៅ​កាយ​យក​មាស​ចៅ​ឯង​ទៅ” ហើយ​ព្រះ​អង្គ​បង្គាប់​អា​ស្មន់​អន្ធករ​ថា “ បើ​ដូច្នេះ​ត្រូវ​ចៅ​ឯង​ទៅ​យក​មាស មក​ឲ្យ​គេ​វិញ ” ។ ទើប​អា​នោះ​ទៅ​យក​មាស​មក​ឲ្យ​បុរស​ជា​ម្ចាស់ ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ឲ្យ​បុរស​នោះ​ឈ្នះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​លក់​អា​ចោរ​ប្រុស​និង​មេ​ស្រី​នោះ​ដាច់​សុរិល​ហោង ។



រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤

អ្នកទស្សនា: Views

 

រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤

មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស ២ នាក់​ជា​ក្លើ​នឹង​គ្នា ។ ថ្ងៃ​មួយ ក្លើ​ម្នាក់​បាន​ទៅ​ខ្ចី​គោ​ក្លើ​ម្នាក់ ដើម្បី​ទឹម​រទេះ​ទៅ​លក់​ទំនិញ ។ ក្នុង​វេលា​ដែល​ខ្ចី​គោ​ម្ចាស់​គោ​នោះ​ជួប​ជុំ​គ្នា​ទាំង​ប្ដី​ប្រពន្ធ ។ លុះ​ក្លើ​ខ្ចី​គោ​ទឹម​បរ​ទៅ​លក់​ទំនិញ​រួច​ហើយ បាន​នាំ​គោ​ទៅ​ជូន​ក្លើ​វិញ តែ​ពុំ​ឃើញ​ក្លើ ឃើញ​តែ​ម្រាក់១ ក៏​ជូន​គោ​ទៅ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ហើយ ។

១ពាក្យ​បុរាណ​ហៅ​ស្រី​ជា​ប្រពន្ធ​របស់​ក្លើ ។

ក្រោយ​ពី​នោះ គោ​នោះ​ងាប់​ទៅ ។ លុះ​ក្លើ​ម្ចាស់​គោ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ឃើញ​គោ​នោះ​ងាប់ ក៏​នឹក​ខឹង ហើយ​ទៅ​ប្រាប់​ឲ្យ​ក្លើ​ដែល​ខ្ចី​គោ​សង​គោ​នោះ​វិញ ។ ឯ​ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “ កាល​អញ​យក​គោ​ទៅ​សង ពុំ​ឃើញ​ក្លើ​ឯង​ឃើញ​តែ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ​ឥត​តវ៉ា​អ្វី​ទេ ម្ដេច​ក៏​ក្លើ​បង្គាប់​អញ​ឲ្យ​សង​គោ​ទៀត ” ។ ក្លើ​ម្ចាស់​គោ​ថា “ ម្ដេច​ក៏​ក្លើ​មិន​រង​ចាំ​អញ​មក​ដល់​ផ្ទះ​សិន ហើយ​ម្ដេច​ក៏​ជូន​គោ​ទៅ​ប្រពន្ធ​អញ​វិញ ដូច្នេះ ត្រូវ​តែ​ក្លើ​សង​គោ​អញ​ខាន​មិន​បាន​ទេ” ។ ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “អញ​បាន​យក​គោ​ទៅ​ជូន​ម្រាក់​ជា​ជ្រះ​ស្រឡះ​ហើយ បើ​ក្លើ​បង្ខំ​អញ​ឲ្យ​សង​ទៀត​ចាំ​អញ​ទៅ​ទៅ​សូម​ព្រះ​រាជ​ទ្រព្យ​ឲ្យ​បាន​សិន​ទើប​សង” ។ បុរស​ទាំង ២ នាក់​ពុំ​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​បណ្ដើរ​គ្នា​ទៅ​ប្ដឹង​ចៅក្រម លុះ​ដើរ​បន្តិច​ទៅ ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ក៏​នាំ​គ្នា​ចូល​ទៅ​ជ្រក​ម្លប់​ឈើ​មួយ ។ គាប់​ចួន​វេលា​នោះ មាន​បុរស​ជា​ម្ចាស់​នឹង​ខ្ញុំ​បណ្ដើរ​គ្នា​មក​ដល់​ដែរ ខ្ញុំ​ដឹក​សេះ​ដើរ​មុន ម្ចាស់​សេះ​ដើរ​ពី​ក្រោយ​ឆ្ងាយ ។ ចៅ​ដឹក​សេះ​បាន​ចួប​នឹង​បុរស ២ នាក់​ដែល​កើត​ក្ដី​នឹង​គ្នា អង្គុយ​ក្រោម​ម្លប់​ឈើ​នោះ ក៏​និយាយ​ថា “ចូរ​ចៅ​ដេញ​សេះ​ឲ្យ​ផង” ។ បុរស​នោះ​ដេញ​ហើយ សេះ​នៅ​តែ​មិន​ព្រម​ដើរ ក៏​និយាយ​ថា “ ចៅ​អើយ ! សេះ​ឯង​មិន​ព្រម​ដើរ​ទេ ” ។ ទើប​ចៅ​ដឹក​សេះ​នោះ​ថា “ ចូរ​ចៅ​ចោល​វា​ឲ្យ​ផង ” ។ បុរស​កើត​ក្ដី​ថា “ អញ​មិន​ហ៊ាន​ចោល​ទេ​ខ្លាច​បាក់​ជើង​សេះ​ចៅ​ឯង ” ។ ចៅ​ដឹក​សេះ​ថា “ចោល​ចុះ​មិន​អី​ទេ ” ។ បុរស​ខ្ចី​គោ​គេ​ក៏​ចោល​ទៅ ត្រូវ​ជើង​សេះ​នោះ​បាក់ ។ ចៅ​ម្ចាស់​សេះ​ដើរ​មក​ទាន់ ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចៅ​ចោល​សេះ​អញ​ឲ្យ​បាក់​ជើង ? ដូច្នេះ​ត្រូវ​សង​សេះ​អញ​វិញ ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន សឹម​អញ​សង​ចៅ ” ហើយ​ក៏​នាំ​គ្នា​ទៅ​ដល់​ផ្ទះ របស់​បុរស​ជា​ក្លើ​នឹង​បុរស​ដែល​ខ្ចី​គោ​នោះ,បុរស​ខ្ចី​គោ​គេ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក្លើ​នោះ តែ​មិន​បាន​ឃើញ​ក្លើ ឃើញ​តែ​ប្រពន្ធ ៗ​នោះ​មាន​ផ្ទៃ​ពោះ​ជាង ៧ ខែ ហើយ​បុរស​ខ្ចី​គោ​គេ​នោះ​និយាយ​សុំ​ទឹក​គេ​ថា “ម្រាក់​អើយ ! អញ​សុំ​ទឹក​ផឹក​ផង” ។ នាង​នោះ​ក៏​ទៅ​សិត​ទឹក​រួច​ក៏​ចុះ​ជណ្ដើរ​មក នឹង​ហុច​ទឹក​ឲ្យ ស្រាប់​តែ​កាំ​ជណ្ដើរ​បាក់​ធ្លាក់​ដល់​ដី រលូត​កូន​ទៅ ។ ឯ​ប្ដី​មក​ដល់​ឃើញ ហើយ​និយាយ​ថា “ហេតុ​អ្វី​ក៏​ក្លើ​ប្រើ​ប្រពន្ធ​អញ​ឲ្យ​សិត​ទឹក​ផឹក ទាល់​តែ​ធ្លាក់​ពី​លើ​ជណ្ដើរ​រលូត​កូន ដូច្នេះ​ក្លើ​ឯង​ត្រូវ​សង​កូន​អញ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​សិន សឹម​អញ​សង ចៅ​ឯង​វិញ” ហើយ​ក៏​កោះ​គ្នា​បណ្ដើរ​ទៅ ទៅ​ដល់​ទី ១ មាន​ដើម​ឈើ​ច្រើន បុរស​ខ្ចី​គោ​និយាយ​ថា “ ចូរ​អ្នក​រង​ចាំ​អញ​ទៅ​ជុះ​មួយ​រំពេច​សិន” ហើយ​គេច​ទៅ​ឡើង​ដើម​ឈើ ១ ដើម​នឹក​ក្នាញ់​ថា “ខ្លួន​នេះ​អភ័ព្វ​ណាស់​នឹង​លោត​ទម្លាក់​សម្លាប់​ខ្លួន​ចោល​ទៅ ល្អ​ជាង​នៅ​រស់” ។ ជួន​ជា​នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ មាន​បុរស ២​នាក់ ឪពុក​និង​កូន​កំពុង​ត្បាញ​កន្ទេល​។ បុរស​នោះ​លោត​ទៅ ក៏​ធ្លាក់​ទៅ​លើ​ឪពុក​ដែល​កំពុង​ត្បាញ​កន្ទេល​នោះ​ស្លាប់​ទៅ ឯ​ខ្លួន​អ្នក​លោត​មិន​ស្លាប់​ទេ ។ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ខឹង​ខ្លាំង​ណាស់​និយាយ​ថា “ត្រូវ​ចៅ​ឯង​សង​ឪពុក​អញ​វិញ” ។ បុរស​លោត​ពី​ចុង​ឈើ​ឆ្លើយ​ថា “ បើ​ចៅ​ឲ្យ​អញ​សង​ឪពុក​ឯង​អញ​ក៏​សង​ដែរ តែ​ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន” ។ បុរស​ទាំង ៥ នាក់​ជា​គូ​វិវាទ​គ្នា ក៏​បណ្ដើរ​គ្នា​ទៅ​រក​ចៅ​ក្រម ហើយ​ប្ដឹង​ដោយ​នូវ​ដំណើរ​ទីទៃ ៗ ពី​គ្នា ។

ឯ​ចៅក្រម​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ថា “ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​គេ​នោះ​សង​គោ​គេ​វិញ, ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ ដែល​ចោល​បាក់​ជើង​សេះ​គេ​នោះ​សង​សេះ​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​ប្រើ​ប្រពន្ធ​គេ​ឲ្យ​សិត​ទឹក​ឲ្យ​ផឹក​ជា​ហេតុ​ឲ្យ​រលូត​កូន​គេ​នោះ​សង​កូន​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​លោត​សម្លាប់​ខ្លួន ជា​ហេតុ​ឲ្យ​ស្លាប់​ឪពុក​គេ​នោះ សង​ឪពុក​គេ​វិញ ” ។

បុរស​ខ្ចី​គោ ដែល​ជាប់​ចោទ​ទាំង ៤ រឿង​នោះ ពុំ​សុខ​ចិត្ត​ក៏​នាំ​គ្នា ឡើង​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ក្រាប​បង្គំ​ទូល​សូម​ព្រះ​រាជ​ទ្រព្យ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ថា “ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​មក​សូម​ប្រាក់​អញ​ដូច្នេះ ?” ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់ បាន​ខ្ចី​គោ​ក្លើ​នេះ ទឹម​បរ​ដឹក​នាំ​ទំនិញ​ទៅ​លក់ រួច​នាំ​យក​គោ​នោះ​ទៅ​ជូន​វិញ តែ​ពេល​នោះ​ជួប​តែ​នឹង​ម្រាក់ ពុំ​ជួប​នឹង​ក្លើ បាន​ប្រគល់​គោ​នោះ​ទៅ​ឲ្យ​ម្រាក់ ៗ ក៏​ទទួល​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ៗ វិល​មក​ផ្ទះ​វិញ ” ។ ក្រោយ​មក ក្លើ​នេះ​មក​ប្រាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ គោ​នោះ​ងាប់​ទៅ​ហើយ ៗ បន្ទោស​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ វេលា​ក្លើ​ទៅ​សង​គោ​វិញ ម្ដេច​ក៏​មិន​រង​ចាំ​អញ​សិន ហើយ​ម្ដេច​ក៏​ទៅ​ជា​យក​គោ​ទៅ​ជូន​ប្រពន្ធ​អញ​វិញ មិន​ជូន​អញ? ដូច្នេះ​ត្រូវ​ក្លើ​ឯង​សង​គោ​អញ សូម​ទ្រង់​ជ្រាប​ដំណើរ​ក្ដី​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ដូច​ក្រាប​បង្គំ​ទូល​នេះ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​បុរស​ជា​ម្ចាស់​គោ​ថា “ ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ពុំ​មែន​ទេ?” ។ បុរស​ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ដូច្នេះ​មែន ” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា “តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ទៀត​ឬ​អ្វី ?” ។ ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​សង ” ។ ទើប​ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​គោ ត្រូវ​ព្រះ​ស្ដែង​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង ទើប​ព្រះ​ស្ដែង​បាន​គោ ត្បិត​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​ពី​គេ​ជ្រះ​ស្រឡះ​ហើយ តើ​ឥឡូវ​នេះ​ព្រះ​ស្ដែង​សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង​ឬ​ទេ?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​នេះ​ទេ ” ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ​ទេ ព្រះ​ស្ដែង​ក៏​មិន​ត្រូវ​បាន​សំណង​គោ​នោះ​ដែរ ព្រោះ​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ម្ដេច​ក៏​ព្រះ​ស្ដែង​មក​ទារ​សំណង​ពី​គេ​ទៀត ? ” ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​រឿង​គោ​រួច​ហើយ ទ្រង់​ដណ្ដឹង​សួរ​រឿង​សេះ​ត​ទៅ​ទៀត ។ ឯ​បុរស​ខ្ចី​គោ​ជា​ដើម​ហេតុ​ដែល​ចោល​សេះ​គេ​ឲ្យ​បាក់​ជើង​នោះ ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឈប់​នៅ​ក្រោម​ម្លប់​ឈើ ១ គាប់​ជួន​ជា​បុរស​នេះ ដឹក​សេះ​មក​ដល់​ទី​នោះ​ដែរ បាន​ប្រើ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ដេញ​សេះ ៗ​មិន​ព្រម​ដើរ ក៏​បង្គាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ចោល ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប្រកែក​ថា “មិន​ហ៊ាន​ចោល​ទេ ក្រែង​បាក់​ជើង​សេះ” បុរស​ដឹក​សេះ​ថា “ ចោល​ទៅ​ចុះ ”ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​ចោល​ទៅ​ត្រូវ​ជើង​សេះ​បាក់” ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​នឹង​អ្នក​ដឹក​សេះ​ថា “ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ដូច​ម្ដេច?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​សេះ ត្រូវ​ព្រះ​ស្ដែង​ប្រគល់​ខ្ញុំ​ព្រះ​ស្ដែង​ឲ្យ​ទៅ​គេ ព្រោះ​ខ្ញុំ​ព្រះ​ស្ដែង​ប្រើ​គេ​ឲ្យ​ចោល ទាល់​តែ​សេះ​ព្រះ​ស្ដែង​នេះ​បាក់​ជើង ព្រះ​ស្ដែង​ព្រម​ឬ​មិន​ព្រម ? ” ។ បុរស​ម្ចាស់​សេះ​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ត្បិត​មាន​ខ្ញុំ​តែ​ម្នាក់” ។ ព្រះ​អង្គ​ត្រាស់​ថា “ បើ​ដូច្នោះ​មិន​ត្រូវ​ឲ្យ​គេ​សង​សេះ​ព្រះ​ស្ដែង​ដែរ ព្រោះ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ខ្ញុំ​ទៅ​គេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ក្ដី​រឿង​សេះ​ហើយ ទ្រង់​សួរ​រឿង​ស្រី​រលូត​កូន​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​គេ​ក្រាប​បង្គំ​ទូល​ថា “ កាល​ដែល​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ដើរ​មក​តាម​ផ្លូវ​នោះ ស្រេក​ទឹក​ខ្លាំង​ណាស់ បាន​ចូល​ទៅ​សូម​ទឹក​នៅ​ផ្ទះ​ក្លើ​នេះ ជួន​ជា​ថ្ងៃ​នោះ ក្លើ​មិន​នៅ​ៗ តែ​ម្រាក់ ៗ ចុះ​ជណ្ដើរ​ទៅ​សិត​ទឹក​បាក់​កាំ​ជណ្ដើរ​ធ្លាក់​ទៅ​ដី រលូត​កូន​ទៅ លុះ​ក្លើ​មក​ដល់​យល់​ម្រាក់​រលូត​កូន​ដូច្នោះ ក៏​ខឹង​ខ្លាំង​ណាស់ បង្គាប់​ឲ្យ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ សង​កូន” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៅ​ប្ដី​នោះ​ថា “ដំណើរ​ក្ដី​នេះ​តើ​ពិត​ដូច្នេះ ឬ​ពុំ​មែន​ទេ ?” ។ បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ។ ព្រះ​អង្គ​ត្រាស់​សួរ​ថា “ ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​កូន​នោះ​ឬ​អ្វី?” សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុំ​ឲ្យ​ក្លើ​សង​កូន​នោះ​វិញ ។ “ប្រពន្ធ​ព្រះ​ស្ដែង​ផើម​បាន​ប៉ុន្មាន​ខែ​ហើយ?” ។ “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ផើម​បាន ៧ ខែ​ហើយ” ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​កូន​នោះ ត្រូវ​ព្រះ​ស្ដែង ឲ្យ​ប្រពន្ធ​ព្រះ​ស្ដែង ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទុក​ឲ្យ​ផើម​បាន ៧​ខែ​សិន សឹម​ព្រះ​ស្ដែង​យក​មក​ធ្វើ​ជា​ប្រពន្ធ​ព្រះ​ស្ដែង​វិញ​ចុះ តើ​ព្រះ​ស្ដែង​ព្រម​ឲ្យ ឬ​ទេ ?” បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មិន​ព្រម​ឲ្យ​ទេ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ថា បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ ចុះ​ឲ្យ​គេ​យក​កូន​ពី​ណា​មក​សង​ព្រះ​ស្ដែង​វិញ​បាន ? ” ។

ព្រះ​មហាក្សត្រ​សួរ​ដំណើរ​ក្ដី រឿង​ស្លាប់​ឪពុក​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ ដើម​ឡើយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​លា​អ្នក​ដើម​ចោទ​ទាំង ៣ នាក់​ថា “សូម​ទៅ​បត់​ជើង​មួយ​រំពេច​សិន លុះ​ចូល​ទៅ​ក្នុង​ព្រៃ​យល់​ដើម​ឈើ​មួយ​ធំ ដោយ​នឹក​អន់​ចិត្ត​នឹង​ភ័ព្វ​សំណាង​របស់​ខ្លួន​ខ្លាំង​ពេក ក៏​ឡើង​ទៅ​លើ​ចុង​ឈើ​នោះ​ប្រុង​នឹង​លោត​ទៅ​សម្លាប់​ខ្លួន​បង់ ដល់​លោត​ចុះ​មក ស្រាប់​តែ​ត្រូវ​លើ​ឪពុក​បុរស​នេះ​ស្លាប់​ទៅ ឯ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ស្លាប់, វេលា​លោត​ចុះ​មក ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​បាន​ឃើញ​បុរស​ឪពុក​នឹង​កូន នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ​ទេ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ប្រចាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ត្រូវ​សង​ឪពុក​គេ​វិញ” ដំណើរ​ក្ដី​នេះ​ប៉ុណ្ណេះ សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ” ។ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​សួរ​ទៅ​បុរស​ជា​កូន​នោះ​ថា “ តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ឪពុក​ព្រះ​ស្ដែង​វិញ​ឬ​អ្វី ?” ។ បុរស​ជា​កូន​នោះ ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, សូម​ឲ្យ​គេ​សង​ឪពុក​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ” ។ “បើ​ដូច្នេះ មាន​តែ​ព្រះ​ស្ដែង​ឲ្យ​ម្ដាយ​ព្រះ​ស្ដែង​ទៅ​ធ្វើ​ប្រពន្ធ​គេ ដើម្បី​ឲ្យ​គេ​បាន​ជា​ឪពុក​របស់​ព្រះ​ស្ដែង ជំនួស​ឪពុក​ដែល​ស្លាប់​ទៅ​តើ​ព្រះ​ស្ដែង​ព្រម​ទេ ?” ។ “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នឹង​ឲ្យ​ម្ដាយ​ទៅ​ធ្វើ​ជា​ប្រពន្ធ​បុរស​នេះ ដូច​ម្ដេច​បាន បើ​ម្ដាយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វេលា​នេះ កំពុង​កើត​ទុក្ខ​ធ្ងន់​ផង ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “ បើ​ព្រះ​ស្ដែង​ពុំ​ព្រម​ តើ​នឹង​ឲ្យ​គេ​យក​ឪពុក​ពី​ណា មក​ជំនួស​ឪពុក​ព្រះ​ស្ដែង​បាន បើ​ឪពុក​ព្រះ​ស្ដែង ស្លាប់​ទៅ​ហើយ ដោយ​ផល​កម្ម​របស់​គាត់ នឹង​បន្ទោស​នរណា ” ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤ រឿង ដោយ​ប្រការ​ដូច្នេះ​ហើយ បុរស​ទាំង ៥ នាក់ ដែល​កើត​ក្ដី​នឹង​គ្នា ក៏​ចូល​ចិត្ត​ស្ដាប់​បាន​លែង​ចោទ​ប្រកាន់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​កាន់​លំនៅ​អាត្មា​ទីទៃ ៗ រៀង​ខ្លួន​ហោង ។