រឿ ស្នាដែនាងណាគ្រី

អ្នកទស្សនា: Views

  រឿ ស្នាដែនាងណាគ្រី

រឿង​ អាសំគមបាញ់លលក

អ្នកទស្សនា: Views

  រឿង​ អាសំគមបាញ់លលក


  រឿង​ អាសំគមបាញ់Lorលក

 មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង rorមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា “អាសំគមបាញ់Lorលក” ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។

            ថ្ងៃមួយ អាសំគមបាញ់Lorលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ 

អាសំគមបាញ់Lorលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ 

កាលបើអាសំគមបាញ់Lorលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ 

ឯអាសំគមបាញ់Lorលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់Lorលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។

 ម្តាយនិយាយនឹងកូនថា “នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?” អាសំគមបាញ់Lorលក ក៏និយាយនឹងម្តាយថា “ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ “ ។

  ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា “ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត” សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ 

ម្តាយអាសំគមបាញ់Lorលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់Lorលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ 

នៅវេលាដែលអាសំគមបាញ់Lorលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖“ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម” ។

- អាសំគមបាញ់Lorលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។

- ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ 

ជួនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់Lorលក​ ក៏ទៅ ហើយបានជួបគ្នា អាសំគមបាញ់Lorលកសួរថា “អ្នកឯងទៅណា?” ។ បុរសនោះឆ្លើយថា “ខ្ញុំមកលបមើលកូនសេដ្ឋី “ ឆ្លើយហើយសួរថា “ចុះឯងមកធ្វើអ្វីដែរ? “ ។ អាសំគមបាញ់Lorលកថា “ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ” ។ បុរសនោះថា “យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ” ។ អាសំគមបាញ់Lorលកថា “បងឯងចាំមើល ខ្ញុំយកទាល់តែបាន” ។

- ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់Lorលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ជួនជាក្រឡេកទៅឃើញសត្វLorលកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់Lorលកបានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែLorលកធាក់បាស់ជើង Torទះស្លាបនៅទីធ្លាមុខផ្ទះ ។

 លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញLorលកនោះហើយ ក៏ស្រែកប្រាប់បងថា “អ្នកបង! អ្នកណាបាញ់Lorលកធ្លាក់មកនេះ? “ ថាហើយក៏រើសLorលកទៅ ។ អាសំគមបាញ់Lorលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកLorលក ដែលខ្លួនបាញ់នោះថា “នរណាលួចLorលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន “ ។ 

នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា “Lorលកបងឯងខ្ញុំយកមកនេះហើយ “ ។ អាសំគមបាញ់Lorលកស្តីគំរាមថា “ម្តេចក៏ហ៊ានលួចLorលកអញ ត្រូវយកមកឲ្យអញ “ កូនស្រីសេដ្ឋីក៏យកLorលកមកឲ្យ ។ អាសំគមបាញ់Lorលកថា “ទេ! Lorលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ 

“នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់Lorលកថា “នរណាស៊ីតែសាច់Lorលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត” ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ 

ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា “បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង “គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសំគមបាញ់Lorលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់Lorលកដឹងខ្លួន ក៏ស្រែកថា “មូសខាំណាស់ “ ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ 

អាសំគមបាញ់Lorលកស្រែកទៀតថា “សង្កើចខាំណាស់ “ ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់Lorលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។ចប់

ចេះដប់មិនស្មើប្រសប់មួយ

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

រឿង បុរសកម្ជិលអាំងផេះ

អ្នកទស្សនា: Views

 រឿង បុរសកម្ជិលអាំងផេះ

មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មាន កិរិយាមារយាទល្អចេះគោរពប្រណិប័តន៍ប្ដី។ 


តាំងពីបានគ្នាជាប្ដីប្រពន្ធមក,បុរសកំជិល ចេះតែពីដេក ដល់ឃ្លានបាយទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញសូម្បីថ្នាំជក់ក៏ប្រពន្ធ មូរឲ្យដែរ។

 ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹក និងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ 

 ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំង ណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ

 ថ្ងៃមួយនាងរៀបស្លា៥ម៉ាត់ បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា

 ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើង មិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័លរនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ ។ 

ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះប្ដីនឹង ទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ ។ 

ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់មាន ទាំងដឹងពូថៅទៅផង។

 បុរសកំជិល ដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោក ខ្លួនឯង

 ដល់ក្រោកហើយ ប្រពន្ធដងទឹក ទៅលប់មុខឲ្យ រួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី។

 បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុង ព្រៃរកឈើ, បានឃើញឈើមួយដើម មានមែកសាខាម្លប់ត្រជាក់ ក៏ដាក់បាយសំណុំ ដឹងពូថៅ ហើយដេកគងអន្ទាក់ខ្លា មើលទៅលើ និយាយតែម្នាក់ឯងថា 

 មែកឈើ នេះត្រូវធ្វើជាភ្នៀងនង្គ័ល មែកនេះត្រូវធ្វើជាយាម មែកនេះត្រូវធ្វើជាដងមែកនេះត្រូវ ជានឹមមែកនេះ ត្រូវធ្វើជារនាស់ ។

 គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើង ស្រាយបាយសំណុំស៊ីៗរួច ដេកថាដូចមុនទៀត, ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ។ប្រពន្ធ ឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្ដីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្ដីហើយ សួរថា 

 អ្នកទៅបានការដូចម្ដេចខ្លះ ប្ដីថាមិនទាន់បានទេនាង  ចាំស្អែកសឹម ទៅទៀតដល់ កន្លែងដើមឈើ

នោះហើយ , រុក្ខទេវតា ដែលអាស្រ័យ នៅទីនោះឮ បុរសកំជិលថាដូច្នោះ ក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងតាមទៅវាយសម្លាប់ បុរសកំជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។ 

បុរស បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង ឃើញប្រពន្ធរត់ ទៅទទួលប្ដី ដល់មាត់ជណ្ដើរ យកទឹកលាងជើងឲ្យប្ដី។ ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។

 បុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធ សួរ និយាយដូចមុនទៀតថា << បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់ >> ។ 

ទេវតាភ័យណាស់ថា << បុរសនោះ មុខជាកាប់ហើយព្រឹកនេះ >> ក៏នាំគ្នាមក និយាយអង្វរថា << សុំកុំកាប់ឈើនោះ>>។ បុរសថា<< អញមិនព្រមទេ ព្រឹកនេះ អញទៅកាប់ហើយ >> ។

 ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់អំពី ទីកន្លែងកំណប់មាសប្រាក់ ឲ្យបុរសៗ សួរថា << ឲ្យកំណប់ប៉ុន្មានកន្លែង ? >> ។

 ទេវតាថាពីរកន្លែង បុរសថា << មិនព្រមទេ, បើ៤កន្លែង ទើបព្រម ហើយឲ្យដាក់ ឈើ សម្គាល់ឲ្យផង >> ។ ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ។

 បុរស ថា<< បើដូច្នោះ ខ្ញុំលែងកាប់ , តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ >> ។

 ទេវតាថា << ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ >> ។ ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នា ទៅគាស់កំណប់ដែលទេវតាឲ្យ,

 ក្នុងកំណប់មួយៗ ទាំងពីរនាក់ប្ដីប្រពន្ធត្រូវជញ្ជូនបី ថ្ងៃបានសុទ្ធតែមាស និងប្រាក់ ចាក់គរពេញផ្ទះ ។

 នាងនោះ ក៏រៀបចំ ដាក់ហិបដាក់ ឡាំងមិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែ មានឡើងៗ​បានជាសេដ្ឋី​មានមនុស្ស​កុះករមូលមក​នៅពឹងពាក់ជាច្រើនរាប់មិនអស់។

រឿង ត្បាល់ថ្មទិព្វ

អ្នកទស្សនា: Views

រឿង ត្បាល់ថ្មទិព្វ

កាលពីព្រេងនាយ មានបងប្អូនពីរនាក់ បងជាអ្នកមានទ្រព្យ រីឯប្អូនជាអ្នកក្ររកស៊ីចិញ្ចឹមជីវិតដោយមុខរបរកាប់ឧសលក់។

ថ្ងៃមួយអ្នកាប់ឧស បានចូលទៅក្នុងព្រៃជ្រៅកាប់ឧសបានហើយអស់កំលាំងក៏ទៅដេកលើខ្ទមអ្នកតាលក់ទៅ។

អ្នកតាមាសេចក្តីអាណិត ចំពោះអ្នកកាប់ឧសនោះព្រោះធ្លាប់ឃើញទៅដេកលើខ្ទមរាល់ថ្ងៃ ហើយជា

មនុស្សសុចរិតស្លូតត្រង់មានសេចក្តីគោរពគួរសមជានិច្ច តែងបោសសំអាតទីបរិវេណជុំវិញខ្ទមអ្នកតា

ជារាល់ថ្ងៃ។ កាលបុសនោះដេកលក់ហើយអ្នកតាអោយយល់សប្តិឃើញរូបខ្លួន ហើយនិយាយប្រាប់ថា

 ចៅឯងឡើងទៅលើភ្នំខ្ពស់ក្បែរខ្ទមយើងនេះចុះ លុះឡើងទៅដល់ហើយ នឹងឃើញផ្ទាំងថ្មធំមួយចៅត្រូវ

និយាយចំពោះផ្ទាំងថ្មនោះថា "ទ្វារចូរបើកៗ" កាលបើទ្វារបើកហើយចៅចូលតាមទ្វារនោះ ទៅចុះ! កុំ

ខ្លាច! បើទោះជាចៅឃើញខ្មោចព្រាយជាច្រើនមានរូបរាងគួរខ្លាចចូលមករកចៅក៏ដោយ។ ប៉ុន្តែ ពេល

ដែលចៅទៅទីនោះ កុំភ្លេចគឺចៅត្រូវយកនំចំណីមួយសំពាយទៅផង ដើម្បីចែកអោយពយកខ្មោចព្រាយទាំងនោះស៊ី។ 

កាលបើពួកវាបានស៊ីចំណីហើយ ពួកវានឹងយកមាសពេជ្រទ្រព្យរបស់មកឲ្យចៅជាពុំខាន តែចៅកុំយក

ឲ្យសោះត្រូវសុំយកត្បាល់ថ្មទិព្វវិញ ព្រោះត្បាល់នោះចៅចង់បានរបស់អ្វី ប្រើឲ្យវាវិលទៅនឹងចេញបានដូចបំណង។ 

បើបានល្មមហើយ ត្រូវប្រាប់ត្បាល់នោះអោយឈប់វិលថា "បរិបូណ៌ហើយៗ" បើប្រាប់ក្រៅពីពាក្យនេះវាមិនឈប់ឡើយ។

ម្យ៉ាងទៀតចៅកុំភ្លេច បើយកត្បាល់ទិព្វបានហើយចេញពីរូងភ្នំមកវិញ ត្រូវនិយាយចំពោះផ្ទាំងថ្មថា "ទ្វារចូរបិទៗ" ដូច្នេះកុំខានដើម្បីកុំអោយខ្មោចព្រាយពួកវាខឹង។

អ្នកកាប់ឧសភ្ញាក់ឡើងខំមើលនាយអាយ ទើបដឹងថា អញយល់សប្តិទេតើ ប្រហែលជាលោកតាប្រាប់អញពិតដូចយល់សប្តិមែន ក៏ម្នីម្នារែកឧសទៅផ្ទះប្រាប់ប្រពន្ធថា ស្អែកនេះអញមានការទៅភ្នំពី

ព្រលឹម ឯងលក់ឧសនេះហើយទិញនំចំណីទាំងអស់អោយអញ។ ប្រពន្ធជាស្រ្តីល្អ ស្គាល់អត្តចរិកប្តីយ៉ាងច្បាស់មិនបានដេញដោយសួរប្តីទេ នាងយល់ថាការសម្ងាត់ទើបស្វាមីនាងមិនប្រាប់សព្វគ្រប់។ 

ព្រលឹមស្រាងៗភរិយារៀបវេចនំចំណីហើយយកមកជូនស្វាមី បុរសកាប់ឧសទទួលសំពាយនំចំណីពីភរិយាខ្លួនហើយ ក៏ប្រាប់ថា ថ្ងៃនេះឯងកុំទៅណាប្រហែលថ្ងៃរសៀលអញត្រឡប់មកវិញ។

អ្នកកាប់ឧសទៅដល់ភ្នំ ធ្វើតាមយល់សប្តិទាំងអស់ លុះឡើងទៅដល់កំពូលភ្នំឃើញផ្ទាំងថ្មមួយធំ ក៏និយាយចំពោះថ្មនោះថា "ទ្វារចូរបើកៗ" ផ្ទាំងថ្មបើកឡើងក៏ដើរចូលទៅក្នុងរូងភ្នំទៅស្រាប់តែពួកខ្មោច

 ព្រាយមានរូបគួរខ្លាចរត់ប្រសាចមករកអ្នកកាប់ឧសចេះតែលូកយកនំពីសំពាយ អោយខ្មោចព្រាយទាំងនោះស៊ីដរាបដល់អស់។ ខ្មោចព្រាយកាលបើបានស៊ីចុកឆ្អែកហើយមានសេចក្តីត្រេកអរណាស់

 ជញ្ជូនយកមានពេជ្រមកអោយអ្នកកាប់ឧស តែអ្នកកាប់ឧសមិនយក ទើបខ្មោចព្រាយសួរថាមាសពេជ្រមិនយក #តើឯងត្រូវការអ្វី?

អ្នកកាប់ឧសប្រាប់ថាខ្ញុំចង់បានត្បាល់ថ្មទិព្វ តើឲ្យខ្ញុំបានឬទេ? ពួកខ្មោចព្រាយក៏ទៅយកត្បាល់ទិព្វអោយ។ អ្នកកាប់ឧសទទួលយកដើរចេញមកវិញ និយាយចំពោះផ្ទាំងថ្មថា "ទ្វារចូរបិទៗ" ផ្ទាំងថ្មក៏បិទជិតដូចដើមវិញ។

ពេលថ្ងៃរសៀល អ្នកកាប់ឧសស្ពាយត្បាល់ថ្មទិព្វទៅដល់ផ្ទះ ប្រពន្ធចុះមកទទួលយកទៅទុកក្នុងផ្ទះ ហើយសួរស្វាមីថាអ្នកបានត្បាល់ថ្មនេះពីណាមក? ខ្ញុំស្មានថាជារបស់មានតម្លៃ ត្បាល់យើងមានហើយទិញមកធ្វើអ្វីទៀត?

បុរសនោះប្រាប់ភរិយាថា...(នៅមានត!)

រឿង ស្រីចិត្តមិនត្រង់នឹងប្ដី

អ្នកទស្សនា: Views

កាលនោះ នៅ​កោះសីឡង់ (Ceylan ) មាន​បុរស​ម្នាក់​ជា​កូន​មហា​សេដ្ឋី កាល​វ័យ​ចំរើន​ធំ​ឡើង ក៏​ចាប់​ចិត្ត​ស្រឡាញ់​រូប​នារី​ម្នាក់ ដែល​ត្រូវ​ជា​កូន​មហា​សេដ្ឋី​មួយ​ទៀត នៅ​ក្នុង​ភូមិ​នោះ​ដែរ ។ ឯ​មាតា​បិតា​ទាំង​សង​ខាង​បាន​ស្រុះស្រួល​គ្នា ហើយ​រៀប​មង្គល​ការ​បុត្រា​បុត្រី​ទាំង​ពីរ​ប្រាណ​យ៉ាង​អឹកធឹក ។


          លុះ​ដល់​រៀប​ការ​រួច បុរស​ជា​ស្វាមី​ត្រឡប់​ជា​មិន​សប្បាយ​ចិត្ត​ដូច​ប្រាថ្នា​សោះ ទើប​និយាយ​នឹង​ភរិយា​ថា 

<< ឱ ! អូន​សំឡាញ់ ! ឪពុក​ម្ដាយ​របស់​បង នឹង​ឪពុក​ម្ដាយ​របស់​អូន ជា​អ្នក​មាន​ធនធាន​សំបើម​ណាស់ ប៉ុន្តែ​យើង​ទាំង​ពីរ​នេះ គ្មាន​របស់​អ្វី​ដែល​ជា​របស់​យើង​ទេ , 

ហេតុ​ដូច្នេះ បង​គិត​សូម​លា​អូន​មួយ​គ្រា​សិន នឹង​ជិះ​កប៉ាល់​ទៅ​ស្រុក​ភ្លុក​នឹង​ស្រុក​ពេជ្រ ដើម្បី​រក​ធនធាន​តាម​កំឡាំង​របស់​បង >> ។

​​​​​           នាង​ជា​ភរិយា​លុះ​ឮ​ដូច្នោះ ក៏​ព្រួយ​ចិត្ត​ជា​ខ្លាំង និយាយ​ទៅ​កាន់​ស្វាមី​វិញ​ថា << ឱ គូ​ជីវិត​របស់​ប្អូន ! មាន​តែ​ពួក​អ្នក​ក្រ​ដែល​រស់​នៅ​ម្នាក់​ឯង​វេទនា​ជា​និច្ច គ្មាន​ជាប់​ចំណង​អ្វី​នៅ​នា​លោក​នេះ​ទេ ទើប​គេ​ទៅ​តាម​មហា​សមុទ្រ​ឆ្លង​កាត់​ព្យុះ​ខ្យល់ នឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ ដើម្បី​ស្វែង​រក​ធនធាន,

 ឯ​រូប​អ្នក​បង​វិញ​ឆ្ងាយ​អំពី​ឋានៈ​នោះ​ជា​អនេក តោង​អ្នក​បង​គិត​ថា << បើ​ប្អូន​អត់​អំពី​បង​ទៅ ប្អូន​គ្មាន​បង្អែក​ឯណា​ទៀត​ទេ, 

ដូច្នេះ​សូម​បង​គិត​ទៀត​ថា : ប្អូន​ស្រឡាញ់​បង​ណាស់ , ឪពុក​ម្ដាយ​របស់​យើង​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន, លោក​ក៏​គង់​ចែក​ទ្រព្យ​សម្បត្តិ​របស់​លោក​មក​ឲ្យ​យើង​ខ្លះ​ដែរ ទោះ​បី​លោក​នៅ​រស់​ក្ដី លោក​មិន​ធ្មេច​ភ្នែក​ទេ ព្រោះ​លោក​ស្រឡាញ់​យើង​ណាស់>>។

          ពិត​មែន​ហើយ​អូន, ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ទ្រព្យ​ណា​មិន​មែន​ជា​ទ្រព្យ​កើត​ឡើង​អំពី​សេចក្ដី​ជ្រះ​ថ្លា​សទ្ធា​របស់​លោក,

 យើង​ត្រូវ​តែ​មាន​ទ្រព្យ​ណា​ដែល​កើត​ឡើង​អំពី​កិច្ចការ​របស់​យើង​ធ្វើ, 

បើ​សិន​ណា​បង​ស្លាប់​កណ្ដាល​ផ្លូវ ឈ្មោះ​ថា បង​ស្លាប់​ដោយ​កិត្តិយស រួច​គេ​នឹង​គោរព​ដល់​បង​មិន​ខាន, មនុស្ស​ណា​ដែល​មិន​ចេះ​រក​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មនុស្ស​នោះ​ជា​សត្វ​ធុន​អន់​ជា​បំផុត,

 ជួនកាល​គេ​មើល​ងាយ​ផង, មួយ​ទៀត​យើង​មិន​ត្រូវ​រស់​នៅ​ដោយ​គ្រាន់​តែ​ស៊ី​ផឹក ដេក​ដោយ​ឥត​កម្រើក​ម្រាម​ដៃ​ទាំង​១០​នោះ​ទេ , អ្នក​ប្រាជ្ញ​បាន​ចារ​ក្នុង​សៀវភៅ​ធម៌​ថា 

<< ជន​ណា​មិន​ខ្លាច​ស្លាប់​ដើរ​តាម​សមុទ្រ​រលក​គគ្រឹក​គគ្រែង​ដើម្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ជន​នោះ ទើប​សម​ជា​មនុស្ស​គួរ​ឲ្យ​គេ​រាល់​គ្នា​សរសើរ​បាន ទោះ​បី​មិន​បាន​ទ្រព្យ​នោះ​ដូច​បំណង​ក៏​ដោយ ហេតុ​ដូច្នេះ កុំ​ឲ្យ​អូន​គិត​ដដែល​ៗ​ឲ្យ​សោះ ព្រោះ​បង​ប្រាកដ​ជា​ទៅ​ហើយ ។

          លុះ​កាលណា​បុរស​បាន​ឱប​ថ្នាក់​ថ្នម​ភរិយា​ដោយ​ស្នេហា យ៉ាង​ស្និទ្ធ​ស្នាល​ហើយ ក៏​ចេញ​ដំណើរ​ទៅ ដូច​ពាក្យ​ដែល​បាន​ពោល​មែន ។

          ដល់​យូរ​បន្តិច​មក នាង​ភរិយា​នៅ​ម្នាក់​ឯង​កើត​ទុក្ខ​ក្រៀមក្រំ​ជា​ខ្លាំង ប៉ុន្តែ​ធម្មតា​ស្រី​ដែល​ក្រាស់​ដោយ​តណ្ហា​តែង​មិន​ស្កប់​នឹង​ប្ដី​របស់​ខ្លួន​ទេ ។

 ឯ​នាង​នេះ​ក៏​ជា​ស្រី​តណ្ហា​ក្រាស់​ផង មាន​វ័យ​នៅ​ក្មេង​ផង នាង​ឆាប់​ភ្លេច​ប្ដី នាង​បាន​ទៅ​មក​ធ្វើ​អន្ធករ​ជា​មួយ​បុរស​អ្នក​បំរើ​របស់​ឪពុក​ម្ដាយ​នាង​ម្នាក់ ឈ្មោះ (Payta) ប៉ាយតា​នេះ​មាន​វ័យ​នៅ​ក្មេង មាន​រូប​ល្អ អាយុ​ប្រមាណ​ស្មើ​នឹង​អាយុ​នាង ។

          ថ្ងែ​មួយ​ប្រុស​សង្សារ​នាង បាន​និយាយ​នឹង​នាង​ថា << អូន ! យើង​រស់​នៅ​ជា​មួយ​គ្នា​បាន​សុខ​សប្បាយ​ណាស់ , ប៉ុន្តែ​បើ​សិន​ណា​ប្ដី​ដើម​របស់​អូន​មក​វិញ តើ​យើង​គិត​យ៉ាង​ណា ? យើង​គិត​បែក​គ្នា​ឬ​អ្វី ? ។ 

នារី​គន់​គិត​ក្នុង​ចិត្ត​ជា​យូរ​បន្តិច ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ដែល​មើល​ទៅ​ហាក់​គ្មាន​ផ្លូវ​សោះ រួច​នាង​ងើប​មុខ​ឡើង​និយាយ​ថា << ឱ បង ! ប្អូន​នឹក​ឃើញ​ហើយ យប់​នេះ​បង​ទៅ​ឯ​ម៉ុង​ខ្មោច ហើយ​បង​យក​រូប​ខ្មោច​ស្រី​ម្នាក់​ដែល​គេ​ទើប​កប់​យក​មក​ឲ្យ​ខ្ញុំ, យើង​យក​ខ្មោច​នេះ​ទៅ​ដាក់​លើ​ដំបូល​ផ្ទះ ហើយ​យើង​ដុត​ផ្ទះ​របស់​យើង​ទៅ ,

 លុះ​កាលណា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ឃើញ​រូប​ខ្មោច​ដែល​ឆេះ​រោល​ខ្មៅ​នោះ លោក​នឹង​នឹក​ស្មាន​ថា : ខ្ញុំ​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ ដូច្នេះ​មិន​ខាន រួច​យើង​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ​ទៀត ដែល​គ្មាន​អ្នកណា​មក​ជំទាស់​ដល់​សេចក្ដី​ស្នេហា​របស់​យើង >> ។

          ប៉ាយតា​យល់​ឃើញ​ត្រូវ​ផង ក៏​ធ្វើ​តាម​បង្គាប់​របស់​នាង ។ ក្នុង​វេលា​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ប៉ាយតា​ទៅ​ជា​មួយ​ស្រី​សង្សារ​តាម​ផ្លូវ​បត់​បែន​លុះ​ត្រា​ដល់​ភូមិ​មួយ ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ស្រុក​កំណើត​នាង ។

          រី​ឯ​ឪពុក​ម្ដាយ​របស់​នាង បាន​នឹក​ស្មាន​ថា : កូន​ស្រី​របស់​ខ្លួន​ស្លាប់​ក្នុង​ភ្លើង ក៏​យំ​សោក​បោក​ប្រាណ​ ហើយ​បាន​ធ្វើ​បុណ្យ​បញ្ជូន​ឲ្យ​នាង​យ៉ាង​បរិបូណ៌ យក​ខ្មោច​នោះ​ទៅ​ដុត​នឹង​ឈើ​ខ្លឹមច័ន្ទន៍​វាយ​ឃ្មោះ​គង​យ៉ាង​គគ្រឹក​គគ្រេង ។

          សុភាសិត​ថា << សេចក្ដី​ស្នេហា​នាំ​ឲ្យ​មនុស្ស​ទៅ​ជា​ខ្វាក់​មិន​ចេះ​គិត​វែង​ឆ្ងាយ >> ។ ហេតុនោះ បាន​ជា​ប៉ាយតា​នឹង​នាង​ស្រឡាញ់​គ្នា​ណាស់​គ្មាន​ខ្លាច​អ្វី គ្មាន​ខ្លាច​អ្នក​ណា​បន្ទោស គ្មាន​នឹក​ភិត​ភ័យ​អ្វី​ឡើយ ។

          ក្នុង​ពេល​ដែល​រត់​ទៅ​នោះ ជន​ទាំង​ពីរ​នាក់​មាន​សេចក្ដី​ធ្វេស​ប្រហែស​ឥត​បាន​យក​អ្វី​ជាប់​ជា​មួយ​ទៅ​ផង​ទេ មាន​តែ​មាស​ពេជ្រ​បន្តិច​បន្តួច,ដល់​យូរ​បន្តិច​ទៅ​ក៏​ចាយ​វាយ​អស់​គ្មាន​សល់​អ្វី​សោះ។

          សេចក្ដី​ពិត កាលណា​សេចក្ដី​ស្រេក​ឃ្លាន​គាប​ក្រពះ សេចក្ដី​ស្នេហា​យ៉ាង​ខ្លាំង​ត្រឡប់​ជា​អន់​ថយ​វិញ ។ នេះ​ជា​ពាក្យ​ចាស់​ទុំ​ជាន់​បុរាណ ។ 

ហេតុ​តែ​ជន​ទាំង​ពីរ​នាក់​ធ្លាក់​ក្នុង​ស្លោក​សុភាសិត​នេះ​ហើយ បាន​ជា​ក្នុង​ថ្ងៃ​មួយ ស្វាមី​ភរិយា ឱប​ក្រសោប​គ្នា​រួច​ហើយ ស្រី​សង្សារ​និយាយ​ថា

          << បង ! ប្អូន​ឃើញ​ថា​បង​ស្រឡាញ់​ប្អូន​ខ្លាំង​ណាស់ ឯ​ប្អូន​ក៏​ស្រឡាញ់​បង​ណាស់​ដែរ,

 ប៉ុន្តែ​ឥឡូវ​នេះ យើង​ក្រ​លំបាក​ខ្លាំង , ហតុ​ដូច្នេះ យើង​មុខ​ជា​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន​កណ្ដាល​តណ្ហា​របស់​យើង​ពុំ​បាន, ប្អូន​សុំ​ចិត្ត​បង​ចុះ យើង​ត្រូវ​នាំ​គ្នា​ទៅ​ផ្ទះ​របស់​ឪពុក​ម្ដាយ​ប្អូន​វិញ, គាត់​ចំណាំ​បង​មិន​បាន​ទេ ប្រហែល​គាត់​ភ្លេច​មុខ​បង​ហើយ ដោយ​គាត់​មិន​បាន​ចាប់​ភ្លឹក​នឹក​នា​ដល់​រូប​បង ,

 ចំណែក​ខាង​ប្អូន​វិញ​គាត់​មុខ​ជា​ស្មាន​ថា រូប​ប្អូន​នេះ​គ្រាន់​តែ​ដូច​រូប​កូន​របស់​គាត់, ប្អូន​ហ៊ាន​ថា មុខ​ជា​គាត់​ឲ្យ​លុយ​កាក់​ប្រាក់​កាស​មក​ប្អូន​នឹង​បង​សម្រាប់​ទិញ​ម្ហូប​អាហារ នឹង​សំលៀក​បំពាក់​ផ្សេង​ៗ បើ​និយាយ​សរុប​ទៅ គឺ​ថា​គាត់​មុខ​ជា​របស់​ដែល​យើង​ត្រូវ​ការ​ទាំង​ប៉ុន្មាន​មិន​ខាន ។

          ប៉ាយតា​ដែល​មាន​បំណង​ស្រប​គ្នា​នឹង​ភរិយា​ដែរ ក៏​ព្រម​ធ្វើ​តាម​នាង ។ លុះ​កាលណា​បរិភោគ​អាហារ​ស្រស់​ស្រូប​ពេល​ព្រឹក​បន្តិច​បន្តួច​រួច​ហើយ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​ម្ដាយ​វិញ, 

ដល់​ពេល​ល្ងាច ក៏​បាន​មក​ដល់​មាត់​ទ្វារ​សួន​ច្បារ​ដែល​លាត​សន្ធឹង​បី​មុខ​គេហដ្ឋាន ហើយ​បាន​នាំ​គ្នា​អង្គុយ​សំរាក​នៅ​ក្រោម​ម្លប់​ដើម​ឈើ​មួយ​ធំ ដែល​មាន​ផ្កា​រីក​ពោរពាស ហើយ​ដែល​បក់​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​ដូច​ផ្កា​ក្រូច ។

          ក្នុង​ពេល​នោះ ពួក​ខ្ញុំ​អ្នក​បំរើ​ដែល​ធ្លាបើ​តែ​ចុះ​ពី​លើ​ផ្ទះ​តាម​ធម្មតា ដើម្បី យក​ទឹក​ទៅ​ជ្រួច​សែន​ខ្មោច​នាង​ដែល​ស្លាប់​ក្នុង​អគ្គី​នោះ បាន​ឃើញ​ស្វាមី​ភរិយា​ទាំង​គូរ​នៅ​អង្គុយ​លើ​ស្មៅ ក៏​ឈប់​ឈរ​សំឡឹង​មើល ហើយ​និយាយ​គ្នា​ថា :

 << យី​អើ​បើ​សិន​ណា​ជា​នាង​នេះ​គ្មាន​ប្ដី គេ​ទៀង​តែ​ថា​ចៅហ្វាយ​ស្រី​របស់​យើង​ពុំ​ខាន >> ។ រួច​អ្នក​បំរើ​ទាំង​នោះ​យក​ជើង​ពាន​មាស​ត្រឡប់​ទៅ​វិញ ដោយ​ឥត​បាន​សែន​ព្រេន​អ្វី​ទេ ហើយ​និយាយ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ស្រី​ដែល​ជា​ម្ដាយ​របស់​នាង​គ្រប់​ប្រការ ។

          ឯ​អ្នក​ស្រី​នេះ​ក៏​ចុះ​អំពី​ផ្ទះ​យ៉ាង​ប្រញាប់ ដើរ​ទៅ​ក្នុង​សួន​ច្បារ​តម្រង់​ទៅ​គល់​ឈើ​ធំ ដែល​អ្នក​ដំណើរ​ទាំង​ពីរ​អង្គុយ​នៅ ក៏​បាន​ឃើញ​កូន​ស្រី​របស់​គាត់ ។ គាត់​ស្រក់​ទឹក​ភ្នែក​នៅ​ស្ងៀម​មួយ​កន្លែង ឈរ​មើល​ភាំង​ស្មារតី ប៉ុន្តែ​ឥត​ហ៊ាន​និយាយ​ទៅ​រក​នាង​ទេ ។ 

ក្រោយ​មក​ដោយ​សារ​ចិត្ត​ខ្មួលខ្មាញ់​ខ្លាំង​ពេក គាត់​សង្រ្គប់​ចិត្ត​គាត់​បាន ហើយ​ទៅ​អង្គុយ​ជិត​នាង​សាក​សួរ​នាង​ដោយ​មាន​សំឡេង​យ៉ាង​ទន់​ថា : តើ​នាង​កូន​ចៅ​អ្នក​ណា ? កូន​ស្រី​ឆ្លើយ​ថា << ជំរាប​ប្រសាសន៍​អ្នក​មីង !

 យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្នក​ដំណើរ, យើង​មក​ឈប់​សម្រាក​ក្នុង​ទី​នេះ​ក្រោម​ម្លប់​ឈើ ដែល​មាន​ផ្កា​ក្រអូប​នេះ​បន្តិច ឥឡូវ​យើង​ធ្វើ​ដំណើរ​ទៅ​ទៀត​ហើយ ។

 ទេ​នាង ! កុំ​ទៅ , នាង​នៅ​ទី​នេះ​ហើយ , ខ្ញុំ​ធានា​ចិញ្ចឹម​នាង​ដូច​កូន​ខ្ញុំ​បង្កើត, ព្រោះ​មុខ​របស់​នាង​នាំ​ឲ្យ​ខ្ញុំ​នឹក​ដល់​កូន​ស្រី​សំឡាញ់​របស់​ខ្ញុំ ដែល​អនិច្ច​កម្ម​ក្នុង​ភ្នក់​ភ្លើង​បាត់​ទៅ​នោះ ហើយ​ដែល​ខ្ញុំ​នៅ​តែ​នឹក​គ្មាន​ភ្លេច​ឡើយ, នាង​នៅ​នេះ​ចុះ ខ្ញុំ​សុំ​ចិត្ត​នាង​ឲ្យ​អាណិត​មីង ។

          ដូច​យើង​ដឹង​ស្រាប់​ហើយ, ដែល​នាង​នេះ​ធ្វើ​ឲ្យ​ម្ដាយ​អង្វរ​ខ្លួន​យ៉ាង​នេះ គឺ​ធ្វើ​តែ​ក្រៅ​ទេ ចំណែក​ចិត្ត​ឥត​ប្រកែក​សោះ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​សុខ​ចិត្ត​ព្រម​នៅ​តាម​អង្វរ ។

 ឯ​អ្នក​ស្រី​ជា​មាតា​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក​ណាស់ ហើយ​នាំ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ប្រាណ​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​សង់​អំពី​ឈើ​ម៉ៃសាក់​លាប​ពណ៌​យ៉ាង​ល្អ​ឆើតឆាយ មាន​ដំបូល​ច្រើន​ជាន់​នៅ​ក្នុង​សួន​ច្បារ​នោះ ។

          អស់​កាល​ចំនួន​ជា​ច្រើន​ថ្ងៃ​ខែ​មក ជន​ទាំង​ពីរ​នាក់​គ្មាន​រឿង​ហេតុ​អ្វី​ទេ សឹង​នៅ​ជា​សុខ​សប្បាយ​ដោយ​សម្បូណ៌​គ្រឿង​បរិភោគ ឧបភោគ​គ្រប់​ប្រការ ។

 ឯ​អ្នក​ស្រី​មិន​ចេះ​អស់​ចិត្ត​នឹង​មើល​មុខ​នាង​នោះ​សោះ ព្រោះ​កាល​ឃើញ​នាង​ជា​ហេតុ​នាំ​ឲ្យ​នឹក​ឃើញ​ដល់​កូន​ស្រី​សំឡាញ់​របស់​គាត់។

          ប៉ុន្តែ​ថ្ងៃ​មួយ មាន​គេ​នាំ​សំបុត្រ​មក​ប្រាប់​ថា ប្ដី​ដើម​របស់​នាង​ត្រឡប់​មក​ពី​ការ​ដើរ​ផ្សេង​ព្រេង​វិញ​ហើយ បាន​ទាំង​នាំ​ធនធាន​ជា​ច្រើន​មក​ផង

          ក្នុង​ពេល​យប់​នោះ បុរស​ផ្សេង​ព្រេង​ក៏​មក​ដល់​មែន ហើយ​សាក​សួរ​គេ​អំពី​សុខ​ទុក្ខ​ភរិយា​ខ្លួន​មុន​គេ​បង្អស់ ។

 គេ​ក៏​ប្រាប់​យ៉ាង​ច្បាស់​វិញ​អំពី​អគ្គិភ័យ នឹង​អំពី​មរណភាព​យ៉ាង​អស្ចារ្យ របស់​ភរិយា​ដែល​ជួប​ប្រទះ​ក្នុង​អណ្ដាត​ភ្លើង ឃើញ​តែ​រូប​ដែល​ត្រូវ​ឆេះ​ផ្សែង​រោល​មើល​មិន​ស្គាល់​ព្រម​ទាំង​ប្រាប់​ពិធី​បុណ្យ​យ៉ាង​អិកធិក​ដែល​គេ​បាន​ធ្វើ​នៅ​ផ្នូរ​ខ្មោច​នាង ។

          បុរស​ផ្សង​ព្រេង​ខំ​ទប់​ទឹក​ភ្នែក​ដែល​ហៀប​នឹង​ហូរ​ចេញ​មក ក្នុង​ចិត្ត​ខ្លោច​ផ្សា​អនេក ទើប​ដើរ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ម្ដាយ​ដែល​បាន​សង់​ហើយ​ចែក​មួយ​បន្ទប់​ដល់​ខ្លួន​នោះ ។

 ក្នុង​ពេល​នោះ ខ្លួន​អ្នក​បាន​អង្គុយ​នៅ​លើ​រាន​ហាល លើ​កន្ទេល​ពណ៌​មួយ​មាន​ស្រី​ស្នំ​អម​ជុំវិញ ស្រាប់​តែ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​ភរិយា​ខ្លួន​ឈរ​មើល​អ្នក​ពី​មុខ ។ 

ដំបូង​អ្នក​ភាំង​នៅ​ស្ងៀម បើក​ភ្នែក​ធំ​ដូច​មនុស្ស​គ្មាន​វិញ្ញាណ​រួច​អ្នក​និយាយ​យ៉ាង​ខ្សឹកខ្សួល​ថា : តើ​ហេតុ​អ្វី​ក៏​ដូច្នេះ ? អញ​មមើ​ទេ​ឬ ? ឬ​មួយ​គេ​កុហក​អញ ? អ្នក​រាល់​គ្នា​ថា​ប្រពន្ធ​អញ​ស្លាប់ ឥឡូវ​ម្ដេច​ឡើយ​ក៏​អញ​ឃើញ​នាង​ទាំង​សាច់​ទាំង​ឆ្អឹង​យ៉ាង​នេះ ? ។

            បុរស​ផ្សង​ព្រេង​ខ្វល់​គំនិត​ពេក ឥត​បាន​សាក​សួរ​គេ​ទេ ក៏​ដើរ​ចុះ​ពី​ផ្ទះ​រត់​តម្រង់​ទៅ​ប្ដឹង​លោក សុភា​នៅ​ក្នុង​ភូមិ សុំ​ឲ្យ​លោក​ជួយ​ឲ្យ​បាន​ប្រពន្ធ​មក​ខ្លួន​វិញ ។

 ឯ​អ្នក​ស្រី​ជា​ម្ដាយ​ក្មេក​បុរស​នេះ ព្រម​ទាំង​ជនានុជន​ច្រើន​រូប​ទៀត ត្រូវ​គេ​ហៅ​ទៅ​ធ្វើ​ជា​សាក្សី ។

 – ទេ ! រឿង​នេះ​គ្មាន​នាំ​ឲ្យ​យើង​ងៀង​ឆ្ងល់​អ្វី​សោះ ព្រោះ​ភរិយា​របស់​អ្នក​ស្លាប់​បង់​ជីវិត​ក្នុង​កណ្ដាល​អណ្ដាត​ភ្លើង​ទៅ​ហើយ​តើ,

 បើ​មិន​មែន​ដូច្នេះ​ទេ ម្ដាយ​ប្រពន្ធ​អ្នក​មិន​មែន​មក​ប្ដឹង​បញ្ជាក់​ពី​ថ្ងៃ​មុន​ឡើយ នាង​នេះ​គ្រាន់​តែ​មាន​រូប​កាយ​ប្រហែល​ភរិយា​របស់​អ្នក​តើ ឯ​ម្ដាយ​ក្មេក​របស់​អ្នក​បាន​ឆ្លៀត​មើល​មុខ​នាង​នេះ មក​យូរ​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ពេក​ប៉ុណ្ណោះ​ទេ ។ 

ប៉ុន្តែ​ទោះ​បី​បុរស​នោះ​ខំ​ជជែក​យ៉ាង​ណា​ក៏​ដោយ លោក​សុភា​ក៏​មិន​ព្រម​ស្ដាប់​សោះ ។ ក្រោយ​មក​លោក ចៅហ្វាយ​ខែត្រ​ក៏​បាន​កាត់​សេចក្ដី​ដូច​លោក​សុភា​នេះ​ទៀត ។

            លុះ​ធ្វើ​សង្រ្គាម​ដែល​អស់​សង្ឃឹម​នេះ​ហើយ, បុរស​ផ្សង​ព្រេង​បាន​ទៅ​ទូល​ដល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ។ ព្រះ​ករុណា​ម្ចាស់​ជីវិត​ទ្រង់​ខំ​ស្ដាប់​ពាក្យ​បណ្ដឹង​យ៉ាង​ម៉ត់ចត់, ប៉ុន្តែ​ទ្រង់​មិន​សូវ​ប្រសប់​ខាង​ផ្លូវ​ច្បាប់ ហើយ​ដោយ​ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ចង្អៀត​ចង្អល់​ជា​ពន់​ពេក ។

 ក្នុង​ពេល​នោះ ទេវតា​ដែល​រក្សា​ស្វេតច្ឆ័ត្រ​បាន​ខ្សឹប​នឹង​ព្រះ​កាណ៌​ព្រះ​អង្គ​ថា : <<សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ! រឿង​នេះ​ធំ​ណាស់ ហើយ​ពិបាក​ផង, ជន​ណា​ដែល​ល្ងង់ខ្លៅ​ជន​នោះ​មិន​ត្រូវ​មក​ច្របល់​ក្នុង​រឿង​នេះ​ទេ, ឯ​លោក​នាយក​អភិជន​របស់​ព្រះ​អង្គ​ជា​ចៅក្រម​មួយ​យ៉ាង​ប៉ិន​ប្រសប់, លោក​នេះ​អាច​នឹក​រក​ការណ៍​ពិត​ឃើញ​បាន >> ។

            ព្រះ​រាជា​ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​លោក​ដ៏​ចំណាប់​នេះ មក​ជិត​ព្រះ​អង្គ ហើយ​ទ្រង់​បង្គាប់​ឲ្យ​រូប​នេះ​បំភ្លឺ​រឿង​នុះ​ឡើង ។

            មិន​មែន​ជា​ការ​ស្រួល​ទេ ដែល​គេ​ប្រគល់​រឿង​នេះ​ឲ្យ​លោក​រដ្ឋមន្រ្តី​ដ៏​វិសេស​នេះ, លោក​ជា​អ្នក​ប្រាជ្ញ​មែន​ពិត ប៉ុន្តែ​លោក​មិន​ដឹង​ធ្វើ​យ៉ាង​ណា ឬ​គិត​យ៉ាង​ណា​សោះ ។ ឯ​បុត្រី​របស់​លោក​ឈ្មោះ​នាង​ធូដាម្ន៉ាសារី ម៉ង់សាមី (Thoudamna sari menzamie, 

បាន​សង្កេត​ឃើញ​កង្វល់​របស់​លោក​ដោយ​ឥត​យូរ​ឡើយ ហើយ​សួរ​រក​ហេតុ​នេះ​ភ្លាម ។ ឪពុក​ដែល​ទុក​ចិត្ត​តែ​លើ​រូប​កូន​ស្រី​១​នេះ គ្រាន់​តែ​និយាយ​ត្រង់​កន្លែង​ពិបាក ដែល​ព្រះ​ករុណា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លោក​សម្រេច ។

  នាង​ឆ្លើយ​ថា: << សូម​លោក​ឪពុក​កុំ​ព្រួយ​ឲ្យ​សោះ​ខ្ញុំ​ធានា​ទាំងអស់ ខ្ញុំ​គ្រាន់​តែ​សូម​លោក​ឪពុក​ឲ្យ​សង់​ខ្ទម​មួយ​ផ្សេង​ក្នុង​សួនច្បារ​របស់​យើង ហើយ​ឲ្យ​ជន​ទាំង​អស់​ដែល​មាន​រឿង​មក​រក​ខ្ញុំ,

 ជន​ម្នាក់​ៗ​ឈរ​នៅ​ជ្រុង​មួយ​ៗ, ឯ​ខ្ញុំ​នៅ​កណ្ដាល​ជា​មួយ​នឹង​ស្មៀន​របស់​ខ្ញុំ​ម្នាក់, រួច​ខ្ញុំ​សាកសួរ​ជន​ទាំង​នោះ​ម្នាក់​ម្ដង​ៗ, ខ្ញុំ​ហ៊ាន​សន្យា​ថា​ខ្ញុំ​រក​សេចក្ដី​ពិត​ឲ្យ​ឃើញ​ពុំ​ខាន >> ។

            លុះ​កាល​ណា​ធ្វើ​បាន​សព្វ​គ្រប់​ដូច​បំណង​នាង​ហើយ នាង​ហៅ​ប្ដី​ដើម​មក​ហើយ​ពោល​ពាក្យ​ដូច​មាន​តទៅ​នេះ << ឱ ! អ្នក​ដ៏​ថ្លៃថ្លា !

 គេ​និយាយ​អ្នក​អភ័ព្វ​ប្រពន្ធ​ស្លាប់​ក្នុង​អគ្គិភ័យ ដែល​ឆេះ​ផ្ទះ​របស់​អ្នក កាល​ដែល​អ្នក​ចេញ​ផុត​ទៅ​ធ្វើ​ដំណើរ​តាម​សមុទ្រ ដោយ​ក្លាហាន​ដើម្បី​ទៅ​រក​ធនធាន,

 ឥឡូវ​នេះ អ្នក​បាន​ត្រឡប់​មក​វិញ​ពេញ​ចិត្ត​ដោយ​សារ​រក​ធនធាន​នោះ​បាន ដូច​បំណង​របស់​អ្នក, ឯ​ឪពុក​ម្ដាយ​របស់​អ្នក​ទៀត ក៏​សុទ្ធ​តែ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​សម្បើម​ណាស់​ណាស់​ដែរ,

 ចំណែក​ខាង​មតិ​ពិត​ប្រាកដ​ត្រង់​របស់​ខ្ញុំ​យល់​ថា មនុស្ស​ឈ្លាស​វាងវៃ នឹង​ថ្កុំថ្កើង​ដូច​អ្នក​នេះ មិន​សម​ឡើយ​មក​ប្ដឹង​ផ្ដល់​ដណ្ដើម​ប្រពន្ធ​ដូច្នេះ​ទេ,

 ឯ​រូប​ស្រី​បាន​ប្រកាស​ថា គេ​ជា​ប្រពន្ធ​ពិត​របស់​គូ​សត្រូវ​របស់​អ្នក, ឯ​គូ​សត្រូវ​នេះ គេ​ក៏​ប្រកាស​ដូច្នេះ​ដែរ, មួយ​ទៀត​តាំង​ពី​ស្ដេច​ផែនដី​រហូត​ដល់​កំទេច​សុភា​ក្នុង​ប្រទេស គេ​ថា​អ្នក​ខុស​ទាំង​អស់,

 ឥឡូវ​នេះ សូម​អ្នក​និយាយ​ប្រាប់​ខ្ញុំ​ឲ្យ​ពិត​ត្រង់​មើល តើ​នាង​នោះ​ប្រាកដ​ជា​ប្រពន្ធ​របស់​អ្នក​មែន​ឬ​ទេ ?  ហើយ​តើ​ហេតុ​យ៉ាង​ណា​បាន​ជា​គេ​ស្អប់​អ្នក ? គួរ​ណាស់​តែ​អ្នក​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដែល​ជំរាប​អ្នក​ដូច​មាន​តទៅ​នេះ គួរ​ណាស់​តែ​អ្នក​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដែល​ជំរាប​អ្នក​ដូច​មាន​តទៅ​នេះ,

 ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ជា​អ្នក​សុខ​ចិត្ត​ធ្វើ​តាម​ខ្ញុំ​ឬ​យ៉ាង​ណា​ទេ ឯ​ចំណែក​ខាង​ខ្ញុំ​ៗ សឹង​តែ​មិន​ហ៊ាន​ហា​មាត់​និយាយ​ផង >> ។ លុះ​និយាយ​ដូច្នេះ​ហើយ នាង​អៀនខ្មាស​យក​ដៃ​បិទ​មុខ​ដ៏​ល្អ​ឆើតឆាយ​របស់​នាង ។ ក្នុង​ពេល​នោះ បុរស​អង្វរ​ឲ្យ​នាង​និយាយ​តទៅ​ទៀត ។

 នាង​ងើប​មុខ​ឡើង​ដាច់​ចិត្ត​មិន​ខ្មាសអៀន ហើយ​និយាយ​ថា : ឯ​ដំបូន្មាន​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ រូប​អ្នក​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ រូប​ខ្ញុំ​ជា​កូន​របស់​លោក នាយករដ្ឋមន្រ្តី នៃ​ព្រះ​មហាក្សត្រ បើ​សិន​ណា​

យើង​ស្រឡាញ់​គ្នា ហើយ​ព្រមព្រៀង​រៀប​ការ​នឹង​គ្នា យើង​មុខ​ជា​គ្មាន​ទុក្ខ​ភ័យ​អ្វី​ទេ លុះ​អស់​ជីវិត​រៀង​ខ្លួន, អ្នក​មាន​ឫកពា​គួរ​ឲ្យ​ខ្ញុំ​សរសើរ​ណាស់ តើ​អ្នក​យល់​ព្រម​តាម​ខ្ញុំ​ទេ ? ហើយ​ចូរ​អ្នក​ឆ្លើយ​ឲ្យ​ត្រង់​ដូច​ចិត្ត​ខ្ញុំ ដែល​បង្ហាញ​អ្នក​អម្បាញ់មិញ​នេះ >> ។ 

បុរស​ឆ្លើយ​បែប​ព្រួយ​បន្តិច​ថា : << ឯ​ពាក្យ​ឆ្លើយ​របស់​ខ្ញុំ​ងាយ​ទេ, ឱ នាង ! ខ្ញុំ​ចាប់​ចិត្ត​ចាប់​គំនិត​នឹង​ពាក្យ​របស់​អ្នក​នាង​ជា​ពន់ពេក, 

ប៉ុន្តែ​តើ​ឲ្យ​ខ្ញុំ​លះបង់​ចោល​ភរិយា ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ដាក់​ទុក​ឲ្យ​ម្ដេច​បាន ? ខ្ញុំ​បាន​សន្មត​ក្នុង​ចិត្ត​ថា នាង​នេះ​ជា​គូ​ជីវិត​របស់​ខ្ញុំ ពី​ព្រោះ​យើង​ស្គាល់​គ្នា​តាំង​ពី​តូច​មក, នាង​ស្រាត​រត់​លេង​យ៉ាង​សប្បាយ​ក្នុង​ផ្ទះ​របស់​យើង, 

មនុស្ស​ប្រុស​មិន​ត្រូវ​ដាច់​ចិត្ត​ធ្វើ​អំពើ​កំណាច​បំបាត់​កិច្ច​ព្រមព្រៀង ដែល​បាន​ធ្វើ​យ៉ាង​ឧឡារិក​ដូច្នោះ​ទេ >> ។ នាង​លុះ​កាលណា​បាន​ឮ​សំដី​ដ៏​ប្រពៃ​នេះ​ហើយ នាង​ញញឹម​ទៅ​រក​បុរស​រួច​បើក​ទ្វារ​ឲ្យ​ចេញ​ទៅ, នាង​បាន​គិត​ឃើញ​រួច​ជា​ស្រេច ។

            ក្រោយ​មក នាង​បាន​ហៅ​ប៉ាយតា​ទៅ​ឯ​បន្ទប់​នាង, នាង​នឹក​ថា​ប៉ាយតា​នេះ​ជា​មនុស្ស​អាក្រក់ ប៉ុន្តែ​នាង​ខំ​លាក់​ពុត ហើយ​សួរ​ដោយ​ខ្ជីខ្ជា​បន្តិច​ថា : << បុរស​ក្មេង​ៗ ទាំង​ពីរ​នាក់​នេះ​ឈ្លោះ​គ្នា​ព្រោះ​ស្រ្តី​ម្នាក់​យ៉ាង​នេះ​មិន​ត្រូវ​ទេ,

 ឯ​ខ្ញុំ​ជា​ស្រី​គ្មាន​ប្ដី បើ​អ្នក​សុខ​ចិត្ត ខ្ញុំ​ព្រម​យក​អ្នក ខ្ញុំ​ជា​កូន​របស់​លោក​នាយករដ្ឋមន្រ្តី មាន​ទ្រព្យ​សម្បត្តិ​សម្បើម​ណាស់, ខ្ញុំ​មាន​មាស​ពេជ្រ​ក្នុង​លោក​នេះ គ្មាន​អ្នកណា​ស្មើ បើ​យើង​បាន​គ្នា​មុខ​ជា​សប្បាយ​ដោយ​ទ្រព្យ នឹង​យស​ស័ក្តិ​របស់​យើង​មិន​ខាន >> ។

            ប៉ាយតា ឥត​បាន​សង្កេត​ថា នាង​និយាយ​អំពី​តណ្ហា​សោះ ឃើញ​ថា​នាង​និយាយ​តែ​អំពី​ទ្រព្យ ហើយ​ក៏​ឆ្លើយ​ភ្លាម​ថា​សុខ​ចិត្ត ។ នាង​ខំ​លាក់​ពុត​របស់​នាង ហើយ​ឆ្លើយ​ថា :

 << បើ​អ្នក​យល់​តាម​គ្រោង​ការ​នេះ យើង​ត្រូវ​នាំ​គ្នា​រត់​ទៅ​នៅ​ឯ​ទីណា​មួយ​ឆ្ងាយ​ពី​ទី​នេះ លុះ​តែ​ធ្វើ​យ៉ាង​នេះ​ទើប​ខ្ញុំ​ជឿ​ថា​អ្នក​ស្ម័គ្រ​ស្មោះ​នឹង​ខ្ញុំ …. ។ 

ប៉ាយតា​ឥត​ប្រកែក​អ្វី​មួយ​ម៉ាត់​សោះ ធ្វើ​មុខ​ស្មើ​ដូច​ធម្មតា ។ ឯ​នាង​ក្ដៅ​ក្រហាយ​លើក​ដៃ​គ្រវាស​ចង្អុល​ទ្វារ​ឲ្យ​ប៉ាយតា​ចេញ​ទៅ ។ ប៉ាយតា​នៅ​តែ​គ្មាន​ចាប់​ភ្លឹក​នឹង​អាការ​របស់​នាង ហើយ​ថយ​ខ្លួន​យ៉ាង​ស្រួល​បួល​ទៅ ភ្នែក​រំពៃ​មើល​នាង​ទៀត ។ ឯ​នាង​គ្មាន​មើល​វិញ​ទេ ។

            ក្រោយ​មក​ទៀត នាង​ហៅ​នាង​ភរិយា​មក ហើយ​និយាយ​ថា << អ្នក​បង ! ប្ដី​របស់​អ្នក​បង​សព្វ​ថ្ងៃ​ក្រ​ខ្សត់ខ្សោយ,

 គាត់​គ្មាន​អ្វី​សោះ ហើយ​គាត់​មាន​គំនិត​ហាក់​ដូច​ជា​អន់​ថយ​ជាង​បុរស​កូន​អ្នក​មាន​ជា​ពន់​ពេក ឯ​រូប​គេ​នេះ​ពេញ​លេញ​ប្រសើរ​ណាស់ គេ​មាន​ទ្រព្យ​សម្បត្តិ​ក៏​ច្រើន គេ​អាច​នាំ​អ្នក​បង​ឲ្យ​បាន​សប្បាយ,

 បើ​អ្នក​បង​រួម​រស់​នឹង​គេ អ្នក​បង​មុខ​ជា​លែង​ស្គាល់​សេចក្ដី​ក្រលំបាក​ទៀត​ហើយ រៀង​រហូត​ដល់​ស្លាប់​ទៅ​វិញ ខ្ញុំ​សូម​ឲ្យ​អ្នក​បង​ប្រាប់​ខ្ញុំ តើ​ហេតុ​ដូម្ដេច​បាន​ជា​អ្នក​បង​មិន​ព្រម​យក​គេ ? ។

            នាង​ភរិយា​ឆ្លើយ​ថា << ជំរាប​ប្រសាសន៍​អ្នក​នាង ! អ្នក​នាង​ក៏​ស្រី ខ្ញុំ​ក៏​ជា​ស្រី​ដែរ អាស្រ័យ​ហេតុ​នេះ អ្នក​នាង​មុខ​ជា​យល់​តាម​ខ្ញុំ​មិន​ខាន,

 មនុស្ស​ស្រី​គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​ជាប់​នឹង​មែក, ឯ​ប្ដី​ទុក​ដូច​ជា​ដើម​ឈើ​ដែល​ទ្រ​មែក​នោះ, អ្នក​នាង​ជ្រាប​ស្រាប់​ហើយ តើ​ធម្មជាតិ​ធ្វើ​យ៉ាង​ណា​ៗ​ខ្លះ ?

 គឺ​ដំបូង​នៅ​លើ​ដើម​ឈើ​មាន​តែ​ត្រួយ​មួយ​ទេ, ត្រួយ​នេះ​បង្កើត​ជា​សន្លឹក​មួយ ឬ ពីរ​ប៉ុណ្ណោះ សន្លឹក​នេះ​ក្លាយ​បាន​ទៅ​ជា​មែក ,

 នៅ​លើ​មែក​នោះ​ផ្លាស់​រូប​បាន​ទៅ​ជា​ផ្កា ឯ​ផ្កា​បាន​ជា​ផ្លែ រួច​ផ្លែ​នេះ​ទុំ​ជ្រុះ​ពី​លើ​ដើម​ឈើ,

 ជួនកាល​គេ​រើស​ផ្លែ​នេះ​យក​ទៅ​បរិភោគ ជួនកាល​ទៀត​ផ្លែ​នេះ​នៅ​រលួយ​លើ​ធរណី, 

ហេតុ​ដូច្នោះ ខ្ញុំ​សូម​សួរ​អ្នក​នាង តើ​ផ្លែ​ដែល​ជ្រុះ​ពី​លើ​ដើម​ឈើ អាច​ភ្ជាប់​ទៅ​កន្លែង​ដែល​ជ្រុះ​នោះ​វិញ​បាន​ឬ​ទេ ? ឯ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​មាតា​មក អាច​ចូល​នៅ​ក្នុង​ផ្ទៃ​នោះ​វិញ​បាន​ឬ​ទេ? ។

            នេះ​ហើយ​ជា​ភាវៈ​របស់​ស្រី​ដែល​ជ្រុល​ខ្លួន​ខុស ។ ឯ​ការ​ក្បត់​ចិត្ត​របស់​ស្រី​នេះ នាំ​ឲ្យ​ភ្លេច​សេចក្ដី​ស្នេហា នឹង​សេចក្ដី​គោរព​ចំពោះ​រូប​ស្វាមី ។ ហេតុ​ដូច្នេះ បើ​គ្មាន​របស់​អ្វី​មួយ​ប្លែក​អស្ចារ្យ​ទេ ស្រី​នេះ​គ្មាន​សង្ឃឹម​ឡើយ ទោះ​បី​ស្ដី​បន្ទោស​ខ្លួន​ឯង​យ៉ាង​ណា​ក៏​ដោយ ។

          ថា​ហើយ​នាង​នៅ​ស្ងៀម​ឱន​មុខ​កើត​ទុក្ខ​យ៉ាង​ខ្លាំង ។ លុះ​នាង​ធូដាម្ន៉ា​សារី​ជា​កូន​លោក រដ្ឋមន្រ្តី​ឮ​ដូច្នោះ​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា :

 << ឱ​អញ​យល់​ហើយ ស្រី​នេះ​ក្បត់​ចិត្ត​ប្ដី​ទេ​តើ ប៉ុន្តែ​ស្រី​នេះ​ស្ដាយ​ក្រោយ​ពន់​ពេក >> ។ នាង​ទើប​ឲ្យ​ស្រី​នេះ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​បាន​ពោល​ពាក្យ​គួរសម​រក​ពីរ​បី​ម៉ាត់​ផង រួច​នាង​បង្គាប់​ឲ្យ​ស្មៀន​របស់​នាង​សរសេរ​សេចក្ដី ដែល​នាង​បាន​ពិភាក្សា​ជា​មួយ​ជន​ម្នាក់​ៗ ដែល​យើង​បាន​និទាន​មក​ហើយ​នេះ ។

 លុះ​កាលណា​ឪពុក​របស់​នាង​បាន​ស្ដាប់​សេចក្ដី​សព្វ​គ្រប់​ហើយ លោក​មាន​ចិត្ត​ត្រេកអរ​ជា​ពន្លឹក ហើយ​បាន​នាំ​កូន​ក្ដី​ទាំងអស់​ទៅ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដោយ​សារ​លោក​បាន​ជ្រាប​ការ​ពិត​អំពី​មាត់​អ្នក​ដែល​មាន​ទោស​ទាំង​ពីរ ។

          ព្រះ​ករុណា​ទ្រង់​ចេញ​ព្រះ​រាជ​ក្រិត្យ​មួយ​តាម​ពាក្យ​ដែល​នាង​ធូដាម្ន៉ាសារី បាន​រៀប​ចំ​ជា​មុន​នោះ​ដូច្នេះ​ថា << ប៉ាយតា​ដែល​មិន​មែន​ប្ដី​នោះ​ហើយ ដែល​រៀប​នឹង​ក្បត់​ចិត្ត​នាង​ជា​សហាយ ត្រូវ​ទោស​ដល់​ស្លាប់​ខ្លួន,

 ក៏​ប៉ុន្តែ​ដោយ​អញ​អាណិត អញ​លើក​ទោស​នេះ​ឲ្យ, ឲ្យ​វា​ចេញ​ពី​ព្រះ​រាជ​ធានី​កុំ​បង្អង់​ឡើយ, ឯ​កូន​ប្រុស​របស់​មហា​សេដ្ឋី​ដែល​ឥត​គិត​ដល់​ទ្រព្យ​សម្បត្តិ ហើយ​ដែល​មិន​ចេះ​ក្បត់​កិច្ច​សន្យា​នោះ គឺ​ជា​ប្ដី​របស់​នាង​ពិត, បុរស​រូប​នេះ​មាន​កិរិយា​គួរ​ឲ្យ​សរសើរ​គ្រប់​គ្នា ,

 ឯ​ចំណែក​ខាង​នាង​ភរិយា​ដែល​យំ​សោក​នៅ​មុខ​អញ​នេះ​ត្រូវ​ទោស​សំឡាប់​ដែរ ព្រោះ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​ប្ដី​របស់​ខ្លួន​អាប់អោន​ជា​ពន់​ពេក,

 ប៉ុន្តែ​ប្ដី​នាង​នេះ​អភ័យ​ទោស​ឲ្យ, អញ​ក៏​អត់​ទោស​ឲ្យ​ដែរ ព្រោះ​នាង​នេះ​បាន​ប្រាប់​ការ​ពិត ដល់​បុត្រី​របស់​លោក​រដ្ឋមន្រ្តី ដោយ​បាន​និទាន​យ៉ាង​ក្បោះក្បាយ​អំពី​ផ្លែឈើ​ទុំ​ដែល​មិន​អាច​ភ្ជាប់​ទៅ​កន្លែង​ដែល​ជ្រុះ​វិញ នឹង​អំពី​កូន​ក្មេង​ដែល​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​មាតា​វិញ​បាន, នេះ​ជា​ដំបូន្មាន​របស់​វា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ឥឡូវ​នេះ​អញ​ឲ្យ​រួច​ខ្លួន​ចុះ >> ។

          ក្នុង​ពេល​នោះ ទេវតា​ដែល​រក្សា​ស្វេតច្ឆ័ត្រ​ស្រែក​ជយោ​ឡើង ដោយ​ការ​បាន​ឮ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នោះ ។ ឯ​ព្រះ​ករុណា​ក៏​ទ្រង់​លើក​កូន​ស្រី​នៃ​លោក​រដ្ឋមន្រ្តី​ជា​អគ្គ​មហេសី ដោយ​សារ​នាង​បាន​ប្រើ​ប្រាជ្ញា​យ៉ាង​អស្ចារ្យ​ក្នុង​រឿង​នេះ ។

          សុភាចារ​បុរស​ទាំងឡាយ ! អ្នក​តោង​ធ្វើ​អង្កេត​ឲ្យ​យ៉ាង​ម៉ត់ចត់​ដូច​នាង​ធូដាម្ន៉ាសារី ក្នុង​ការ​លួច​ប្លន់, ការ​បោកប្រាស់ ឬ ក្នុង​ការ​ក្បត់​ចិត្ត​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ដល់​សាលា​របស់​អ្នក, តោង​អ្នក​បំភ្លឺ​ឲ្យ​ច្បាស់​យ៉ាង​ប្រសប់​ដូច្នេះ​ហោង ។

ដកស្រង់ចេញពីសៀវភៅរឿងព្រេងភូមា

រឿង វិញ្ញាណ ស្នេហ

អ្នកទស្សនា: Views

 រឿង វិញ្ញាណ ស្នេហ

កាលពីព្រេងនាយ កូនអ្នកទីក្រុង ឪពុកម្ដាយជាអ្នកលក់ដូរ ។ ពេលរៀនបានចេះដឹងល្មមៗ ក៏​ឈប់ រួច​ងាក​មក​ជួយ​ម៉ែ​លក់​ដូរ​រហូត​មក ។ ពេលនោះ នាងបានស្គាល់   

លោកចម ជាស្វាមីដែលស្លាប់ទៅ។ 

នាង​បាន​ស្គាល់​​គ្នា​ជាច្រើនឆ្នាំមកហើយ​តាំង​ពី​នៅ​រៀន​ម៉្លេះ ។

 លោកចម ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ឲ្យ​ក្រុម​ហ៊ុន​មួយ ។ ទំនិញនាងលក់មួយចំនួន ក៏​ទទួល​មក​ពី​ក្រុមហ៊ុន​របស់​លោក ចម ធ្វើការ​នោះដែរ ។ 

លោកចម តែងតែដឹក​យក​មក​បោះឲ្យនាងដល់ៗហាង ។ គាត់ជាបុរស​តែ​ម្នាក់​គត់​ចូល​ចិត្ត​មក​ជជែក​លេង​​ជា​​មួយ​នឹងនាង  កាល​ណោះ លោកចមមិនទាន់ជាស្វាមីនាងទេ។

អស់រយ:​ពេលប្រហែលជាមួយឆ្នាំឯណោះ ទើបនាងបានទទួលសំបុត្រសុំស្នេហ៍ពី​លោកចម ។ នាង​មិន​ហ៊ាន​តប​ទៅ​វិញ​ទេ ខ្លាចពុកដឹង​ច្បាស់ជាវ៉ៃខ្លោចខ្នងមិនខាន រឿង​មានស្នេហា លួច​លាក់​កំបាំង​មុខ​ម៉ែឪនេះ ។ 

គាត់​ចង់​ឲ្យ​កូន​ស្រី​របស់​គាត់ បាន​រៀប​ការ​ជា​មួយ​អ្នក​មាន​ឋាន:​គ្រាន់​បើ​បន្តិច ។ កូន​ប្រសារ​មាន​ស្ថានភាពទន់ខ្សោយជាង​គាត់ គាត់នឹងមិនឲ្យទេ ។ 

នាង​គិត​ថា លោកចម ប្រហែល​ជាគ្មានវាសនា​បាន​នាង​ធ្វើជាភរិយាទេ ព្រោះគាត់​មានឋាន:តូចទាប (ក្រ) ​ជាង​គ្រួសារ​របស់​នាង​។ 

ប៉ុន្តែ​​គាត់​ឧស្សាហ៍​រក​ពេល​មក​ជួប​នាងជាញឹកញាប់ណាស់ ។ នាងក៏ស្រឡាញ់ អាណិត​គាត់​ណាស់ដែរ និងមិនដឹងជា​ធ្វើ​យ៉ាង​​ម៉េច​បើ​ខ្លួន​ជា​ស្រី ។ 

លោក ចម ប្រាប់នាងជាញឹកញាប់ថា ទោះ​ជា​ឪពុកម្ដាយ​នាងបង្គាប់ប៉ុន្មាន ក៏​គាត់​រក​ឲ្យ​ទាល់​តែ​បាន ឲ្យ​តែលោកទាំងពីរបង្គាប់ក្នុងភាពត្រឹម​ត្រូវ។ 

ប៉ុន្តែ កាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅ ក្ដី​សង្ឃឹម​នៃ​ថ្ងៃ​រៀបការរបស់អ្នកទាំងពីរ ក៏​កាន់​​តែ​​ឃ្លាត​ឆ្ងាយ​ទៅ ។ ព្រោះនាងបានទទួលដំណឹងរសឹប ព្រម​ទាំង​បាន​ឃើញ​​ផ្ទាល់​នឹង​ភ្នែក​ពួក​កំលោះៗ​​ជាច្រើននាក់​ដែលមានមុខតំណែងខ្ពស់

គួរសម គេមកមើល​នាង ដោយ​មាន​​ការ​អនុញ្ញាត​ពី​សំណាក់​ឪពុក​ម្ដាយរបស់នាង ។ 

ដល់​ដំណាក់​កាល​​នេះ ទើបនាងមានអារម្មណ៍ថា នាង​​កាន់​តែ​អាណិត​ស្រឡាញ់​      លោក ចម កាន់តែខ្លាំង​ឡើង ។ ប្រសិនបើបើកដៃឲ្យគាត់​ចូល​មកប្រកួតប្រជែង​ប្រាកដ​ជា​គាត់​មិន​ឈ្នះគេ​ឡើយ ។

 ម៉្យាងវិញទៀត នាងគ្មានចិត្តស្រឡាញ់ពួកកំលោះៗ ដែល​ពុក​នាងបើក​ដៃ​​ឲ្យ​មក​មើល​នាង​នោះសោះ មើលទៅគ្មានត្រូវចិត្តនាងឡើយ ។

នៅទីបំផុត ដោយមិនអាចទ្រាំបាន លោក បានមកបបួលនាងរត់ ដោយប្រាប់ថា​នឹង​យក​នាង​ខ្ញុំ​ទៅ​នៅ​ខាង​ផ្ទះ​បង​ប្អូន​របស់គាត់ ។ គាត់ថាប្រសិនបើមិនដូច្នេះទេ នាង​ប្រាកដជាធ្លាក់ទៅលើ​ដៃ​ប្រុស​ផ្សេង​ជា​មិន​ខាន ។ 

គាត់អង្វរលន់តួថា ប្រសិន​បើនាង​អាណិតស្រឡាញ់គាត់ពិតមែន សុំ​ឲ្យ​នាង​​រត់​ទៅតាមគាត់ គាត់នឹងចិញ្ចឹមបីបាច់ថែ​រក្សានាងឲ្យល្អបំផុត រួច​ហើយ​​ចាំ​ត្រឡប់​មក​សុំ​ខមា​ទោស​ឪពុក​ម្ដាយ​របស់​នាង​​វិញ ។

 ដោយ​សេចក្ដី​ស្នេហា​និង​យល់​ថា​អាច​ទុក​ចិត្ត​បាន​ទើប​នាង​សំរេច​​ចិត្ត​រត់​ទៅអាស្រ័យ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្តបងប្អូនរបស់គាត់ ។ 

មិនបានប៉ុន្មាន បងរបស់    លោកចម បាន​ចែកផ្ទះតូចមួយ​ឲ្យ​គូស្នេហ ទាំងពីរស្នាក់នៅ​​ជា​មួយ​គ្នា។ រស់នៅជាមួយគ្នា មាន​សេចក្ដី​សុខណាស់ ។

 គាត់ថ្នាក់ថ្នមនាងដូចពាក្យ​សន្យា​មែន ។ ពេលរៀបចេញទៅធ្វើការម្ដងៗ គាត់​ហាមនាងមិនឲ្យចេញទៅក្រៅ ឆ្ងាយ​ឡើយ​ខ្លាច​មាន​គេ​ឃើញនឹងយក​ទៅ​ប្រាប់​ឪពុក​ម្ដាយ​នាង​ ។

ប៉ុន្តែគួរឲ្យអនិច្ចា គូស្នេហ នៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផង ក៏កើតមានឧប្បតិ​ហេតុ​ក្រឡាប់រថយន្ត ធ្វើឲ្យលោកចម របស់នាងត្រូវចាកចេញទៅ ដោយគ្មានថ្ងៃនឹងវិល​ត្រលប់​មក​វិញ​ទាំង​ពេល​នេះ​នាង​កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ជា​ម្ដាយ​របស់​គេ​ទៅ​ហើយ ។ 

លោកចម បើក​រថយន្ត​បុក​គ្នា​ជា​មួយ​​នឹងរថយន្តកង់ ១០ និងត្រូវស្លាប់ក្រោយពេលយក​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង ។

 វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ហួស​ពេក តាមពិត​ទៅថ្ងៃនោះ ត្រូវវេនគាត់សំរាកទៅហើយ ប៉ុន្តែចៃដន្យ អ្នក​បើក​​​បរ​វេន​នោះ​​ផឹក​ស្រា​ស្រវឹង​បើក​រថយន្តលែងកើត ទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិក​តាម​មក​ហៅ​គាត់ ដល់ផ្ទះ ឲ្យ​ទៅ​បើក​រថយន្ត​ជំនួស ។ 


ពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយ។ ពេល​ដឹងថានឹងត្រូវធ្វើការទៀត គាត់​ក៏​សុខ​ចិត្តទៅទាំងគ្រវីក្បាល ។ មុន​គាត់ចេញទៅ បាន​ផ្ដាំ​នាង​​ថា : «បងទៅហើយណា មើល​បិទ​ទ្វារ​បិទ​បង្អួច​ផង» ផ្ដាំរួច

គាត់ទាញអាវយឺត​ពាក់បណ្ដើរ ដើរ​ចេញ​​ទៅ​បណ្ដើរ​គួរ​ឲ្យ​អាណិត ។ នាង​​បិទ​ទ្វារ​បិទ​បង្អួច​ចូល​គេង​ទាំងលក់ភ្ញាក់ៗ ព្រោះនឹកបារម្ភដល់ប្ដី ។

មក​ភ្ញាក់​ដឹងខ្លួនម្ដងទៀត ស្រាប់ឃើញគាត់ មកដេកក្បែរនាងខ្ញុំ មិនដឹងតាំងពីថ្មើណា ។ នាង​​គិត​ថា  ប្រាកដ​ជាអស់កំឡាំង និងងុយគេងខ្លាំងណាស់ ទើបនាងមិន​ហ៊ានដាស់សួរ ។ 

នាង​​ក៏​សំងំ​គេង​​ម្ដងទៀតទៅ ។ ពេល​ភ្ញាក់​ដឹង​ខ្លួន​មក​ម្ដង​ទៀត ក៏កើតមានអ្វីខុសប្លែកពីធម្មតា ព្រោះ​​នៅ​ពេល​នាង​បោះ​ដៃរាវរកប្ដី ស្រាប់តែមិនមានប៉ះទាល់តែសោះ ។ 

ម៉ោង​ប្រហែលជា ៣ ឬ ៤ ទៀប​ភ្លឺ​ប៉ុណ្ណោះ ប្ដី​នាង​​មិន​ដែលក្រោកទៅណាទេ ។ នាងប្រញាប់ងើបឡើង តាមរកក៏មិន​ឃើញ ។

 ចំណែក​ទ្វារ​នៅខ្ទាស់​ពី​ខាង​ក្នុង​ដដែល បញ្ជាក់ថា គាត់មិនអាចចេញទៅក្រៅ​បានទេ ។ នាង​ឆ្ងល់​ណាស់ ហេតុ​អី​ក៏​រក​មិនឃើញ ? នាង​ស្រែកហៅ ក៏មិនឮឆ្លើយទៀត ។ 

ពេលនេះ នាង​លែង​ហ៊ាន​នៅ​ផ្ទះ​ម្នាក់​ឯង ព្រោះមានអារម្មណ៍ថា ស្វាមី​ប្រហែលជា​មិនស្រួលហើយ ។ នាង​បើក​ទ្វារ​រត់​សំដៅ​ទៅ​ផ្ទះមីងមារបស់​  លោកចម ដើម្បីសាកសួរ​មើល តើ​ឃើញ​គាត់​ដែរ​ឬ​អត់ ។

 ពេលទៅដល់​ឃើញ​ញាតិ​មិត្តរបស់  គាត់ ជាច្រើន​នាក់ កំពុង​មាន​អាការ​តក់ស្លុត ។ សម្លេងនរណា​ម្នាក់​បាន​សួរ​មក​នាង​​ថា :

បានដឹងរឿងអា ចម ហើយឬ​បានជារត់មកទាំងស្លន់ស្លោរដូច្នេះ ? នាង​​សួរ​បក​ទៅ​ពួក​គេ​វិញ​ថា :

ដឹងរឿងអី មានឃើញគាត់ទេ  ទេ ? យប់មិញត្រឡប់មកពីបើកឡានវិញ បាន​ដេក​ក្បែរ​​​ខ្ញុំ​ទៀត​ផង ប៉ុន្តែ​ពេល​នេះ​មិន​​ដឹងជាបាត់ទៅណា ! ពួក​គេតបមកនាងខ្ញុំវិញថា :

យល់សប្តិទេដឹង   ​អាចម​ត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ​ត្រឡប់មកវិញធ្វើម្ដេច​នឹងកើត ? ពេល​បានឮដូច្នេះ នាង​​ស្រាល​ខ្លួនស្លេវស្លឹកត្រចៀកហ៊ឺងងងឹតៗ ទប់ខ្លួនលែងចង់​នឹង ។ ពួក​គេ​បន្ថែម​ទៀតថា :

ខាងក្រុមហ៊ុន គេមកប្រាប់អំបាញ់មិញនេះ ថាអា ចម បើកឡានបុកគ្នាស្លាប់បាត់​ទៅហើយ ។ ពេល​នេះ​សាកសពវា នៅ​មន្ទីពេទ្យឯណោះ ។ ពួកយើងរៀបទៅប្រាប់ ! ចៃដន្យ​ឯង​មក​ដល់​ល្មម !

នាងស្ដាប់ឮតែប៉ុណ្ណោះ ក៏សន្លប់បាត់ស្មារតីទៅ ។ ពេលភ្ញាក់ដឹងខ្លួនមកវិញ ភ្លឺចែស​ទៅ​ហើយ ។ នាង​នឹក​ដល់​ហេតុការណ៍ ដែលនាងបានឃើញកាលពីយប់មិញនោះ គឺ​ជា​វិញ្ញាណ​ស្វាមី​របស់​នាង​ពិត​ប្រាកដ ។ 

មុននឹងស្លាប់ គាត់​ប្រាកដ​ជាបារម្ភនឹងនាង​ខ្ញុំ​ណាស់​ទើប​ពេល​ដាច់​ខ្យល់​ទៅ​ វិញ្ញាណ​របស់​គាត់​មក​រក​នាងភ្លាម ។ រឿង លោកចម  ដែល​លូន​ចូល​ដេក​ជាមួយនឹងនាងនោះ ប្រាកដ​ជាមិនអាចទៅកើតទេ ព្រោះទ្វារ​សុទ្ធ​តែខ្ទាស់ពីខាងក្នុងទាំងអស់ ។ 

គ្មាន​អ្វី​សង្ស័យ​ឡើយ​ព្រោះ​មាន​តែ​ខ្មោច​ឬវិញ្ញាណ​ទេ ទើប​អាច​ចូល​មក​បាន… ទោះបីជាដឹងថា ជីវិត​មនុស្ស​យើង​មិន​ទៀង​ក៏​ដោយ នាង​នៅ​តែ​សោក​សៅ​ស្ដាយ​ស្រណោះ​ប្ដី​ណាស់​ ព្រោះ​កាត់​ជា​មនុស្ស​ល្អ និង​ជា​អ្នក​ផ្ដល់​កំណើត​​ឲ្យ​កូននៅក្នុងផ្ទៃរបស់​នាងផង ។ នា

ងអាណិត​កូន​ខ្លាំង​ណាស់​…​ពេល​វា​កើត​មក​គ្មាន​ឪពុក​នឹង​គេ ។ នាងសុំអនុញ្ញាត មិន​និយាយ​ពី​ការ​ធ្វើ​បុណ្យ​សព​ប្ដី​អី​នោះ​ទេ ។

 គ្រាន់​​តែបញ្ជាក់ថា ក្រោយ​ពី​បុណ្យ​ឲ្យស្វាមីហើយ ក៏លេចឮដំណឹងដល់ឪពុកម្ដាយរបស់នាងពួក​គាត់ក៏​តាម​មក​ទទួល​នាង​ខ្ញុំ​ឲ្យ​ទៅនៅជាមួយវិញ ។ តមក នាងប្រសូត្របានកូនប្រុស និង​នៅ​ជា​មេ​ម៉ាយ​កូន​​មួយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕ចប់ដោយបរិបូរណ៌

រឿង ទេពធីតាឆ្មាខ្មៅ

អ្នកទស្សនា: Views

 រឿង ទេពធីតាឆ្មាខ្មៅ

កាលពីឆ្នាំ ១៩៩០ ខ្ញុំមានមិត្តម្នាក់ឈ្មោះ ថាំ ជាមិត្តរួមថ្នាក់នៅមហាវិទ្យាល័យជាមួយគ្នា ។ 

ថ្ងៃ​មួយ ថាំ​បាន​បបួល​ខ្ញុំ​ទៅ​លេង​ស្រុកកំណើតរបស់គេ ដោយប្រាប់ថាផ្ទះគេមានទេសភាព​ស្អាត​ស័ក្ត​សម​​អាច​នឹង​គូរ​រូប​បាន ។

 ឮគេអួតដូចច្នេះ ខ្ញុំ​ក៏​យល់​ព្រម​ទៅជាមួយគេព្រោះ ចង់​ស្គាល់​ទឹក​ដី​មាតុភូមិ​ឲ្យបានច្រើនផង ។ យើង​ទាំងពីរនាក់ជិះឡាន ពីព្រឹកដល់ថ្ងៃត្រង់ទើប​ទៅ​ដល់​ផ្ទះ​​ថាំ ដែល​ជា​ផ្ទះ​ចាស់​ពី​បុរាណ ។

 ជុំ​វិញ​ផ្ទះ​នោះ​ជា​ចំការ និងមានដីសល់ទំនេរមានខ្យល់បក់មករំភើយៗ គ្រប់​ពេល​វេលា គួរ​ឲ្យ​​ត្រជាក់ចិត្ត​មែនទែន ។

 ឪពុក​ម្ដាយរបស់​ថាំ ទទួលខ្ញុំយ៉ាងរាក់ទាក់​កក់ក្ដៅ ហាក់​បី​ដូច​ខ្ញុំ​នេះ​ជា​កូន​បង្កើត​​របស់​គាត់​ម្នាក់​ទៀត​អី​ចឹង ។ យប់នោះខ្ញុំដេកមិនលក់សោះ ព្រោះ​មិន​ឆាប់​ចូល​ដេកតាំងពី​ក្បាល​ព្រលប់បែបនេះទេ ។

 ខ្ញុំ​ក្រោក​ពី​គ្រែ​ដើរ​សម្ដៅ​បង្អួច​សម្លឹង​មើល​ទៅ​ដួង​ច័ន្ទ​លឿង​​ស្រទន់​យ៉ាង​សប្បាយ​អារម្មណ៍ ។ ភ្លាមនោះ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ឆ្មា​យំ​មក​ពី​ឆ្ងាយ ក្នុង​ចំការ​ផ្នែក​ខាង​ស្ដាំ​ដែ​របស់ខ្ញុំ ។

 វាជាសម្លេងស្រែក​គួរឲ្យព្រឺខ្លាច ។ ខ្ញុំ​ស្រៀវ​ស្រាញ​ព្រឺ​រោម​ពេញ​​ខ្លួន​ក៏​ប្រញាប់​​បិទបង្អួច​ចូល​ដេក​ភ្លាម ។ ចិត្ត​របស់​ខ្ញុំ​សង្ស័យ​ជាមិនដឹងជាឆ្មាពិតឬក៏ខ្មោចលងទេ ។

 សម្លេង​​មាន់​រងាវ​ទទួល​អរុណោទ័យ​ថ្ងៃ​ថ្មី​មក​ដល់ ។ ផ្ទៃ​មេឃ​ពណ៌​លឿង​ក្រហម​ច្រាល គួរ​ឲ្យ​ចាប់​ភ្នែក ។ ខ្ញុំ​ភ្ញាក់​ឡើងមកជួយស្រោចដំណាំឪពុករបស់ថាំ និងជជែកគ្នាពីនេះពីនោះទៅជារឿយៗ ។ 

រហូត​មក​ដល់​​ខ្ញុំសួរគាត់នូវរឿងមួយ គាត់​បែរ​ជា​ឈប់ជជែកជាមួយខ្ញុំ ព្រមទាំងដើរចូលផ្ទះទៅ ធ្វើ​ឲ្យ​​ខ្ញុំ​ឆ្ងល់​សង្ស័យ​ណាស់ ។

 ខ្ញុំ​គ្រាន់​តែ​សួរ​​គាត់​ថា: កាលពីយប់មិញ អ៊ំបានឮសម្លេងឆ្មាយំឬទេ ? សម្លេង​លាន់​ចេញ​ពី​ក្នុង​ចំការ​គួរ​ឲ្យ​ខ្លាច​ណាស់ ! ក្រោយ​ពី​អាហារ​ពេល​ព្រឹករួច ថាំបបួលទៅក្នុងចំការដើម្បីគូរ​រូប ។

 យើង​ពីរ​នាក់​ដើរ​​ទៅ​ជា​រឿយៗ រួចក៏មកឈប់ត្រង់បរិវេណស្រះទឹក ដែល​មាន​ផ្កា​ឈូក រីក​រហង់​គួរឲ្យចង់​គយគន់ ។ ចំណែក​​ថាំ បាន​សុំ​ខ្លួន​ត្រឡប់​ទៅ​ជួយ​ធ្វើ​កិច្ចការ​ម៉ែ​នៅ​ផ្ទះ​លុះ​ដល់​ថ្ងៃ​ត្រង់​ទើប​គេ​នឹង​យក​ស្បៀង​​អាហារ​មក​​ឲ្យ​ខ្ញុំ ។

ដល់ពេលបាយថ្ងៃត្រង់ថាំយកអាហារមកឲ្យខ្ញុំ និងបានអង្គុយជជែកលេងមួយសន្ទុះ ទើប​សុំ​ខ្លួន​ត្រឡប់​ទៅវិញ ។

 គេ​ចេញ​ទៅបានប្រហែលមួយរយម៉ែត្រ ក៏ងាកស្រែកផ្ដាំខ្ញុំថា: អេ ! អាសែន ប្រញាប់​​ត្រឡប់​ចូលផ្ទះវិញ កុំឲ្យដល់ល្ងាចពេក ! ឪ​ពុក​របស់គ្នាផ្ដាំមក !

 ខ្ញុំបម្រុងនឹងសួរគេថា ហេតុ​អ្វី ?

 ប៉ុន្ដែ​គេ​ដើរ​បាំងព្រៃចូលផ្ទះបាត់ទៅ ។

 ក្រោយពីគូររូបរួច​មួយផ្ទាំង ខ្ញុំ​បាន​ក្រាល​​កន្ទេល​តម្រេត​ខ្នង​លេង​រហូត​ភ្លឹត​ដេក​លក់បាត់មិនដឹងខ្លួន ។ 

ពេល​កំពុងបានយល់សប្តិឃើញថា មាន​ឆ្មា​ខ្មៅ​មួយ​ដើរ​​មក​ឈប់​​នៅ​ចំពោះ​មុខ​

ខ្ញុំ ស្រែកខ្លាំងៗ និង​បញ្ចេញចង្កូមគួរឲ្យខ្លាច ។

 កែវភ្នែករបស់វាក្រហម ដូចងងើកភ្លើង ប្រឹងសម្លក់មករកខ្ញុំ ដូចជាមានបំណងអាក្រក់ ។

 ស្លាប់ហើយ ! មួយ​សន្ទុះ​ឆ្មា​នោះ​ក៏​ប្រែរូប​ក្លាយជាផ្សែងពណ៌ក្រហមមួយដុំធំ ហោះ​បោះ​​ពួយ​ឡើង​ទៅ​លើ​អាកាស ។ 

ក្រោយមក ដុំ​ផ្សែង​នោះ​បាត់ទៅបន្តិចម្ដងៗ ។

 ភ្លាមនោះបាន​លេច​ចេញ​មនុស្ស​ស្រីម្នាក់ មានរូបរាងសមសួន មុខ​​មាត់​ស្អាត​បាត​ សម្បុរស សក់​ខ្មៅ​វែង​អន្លាយ​ធ្លាក់​មក​ដល់​ចង្កេះ ។

 នាង​ស្លៀក​សម្លៀក​បំពាក់​តាម​បែប​បុរាណ ។ ខ្ញុំសម្លឹង​មើល​​នាង​មិនព្រិចភ្នែក ភ្លឹក​នឹង​សម្រស់​របស់​​នាង​​លាយឡំ​ដោយ​ក្ដី​ញាប់​ញ័រ​តក់​ស្លុត់ ។

 ខ្ញុំខំប្រឹងចំណាំភក្ត្រារបស់នាង ឲ្យ​ដិត​ជាប់​ក្នុង​អារម្មណ៍ ដើម្បី​គូររូបរាងឲ្យទាល់តែបាន ។ នៅ​ខណៈ​ដែល​ខ្ញុំ​កំពុង​តែ​គិត​នោះ​នាង​បង្ហាញ​ស្នាម​ញញឹម​ដាក់​ខ្ញុំ​ហាក់​ដូច​ជា​ដឹងពីការ នឹក​គិត​របស់​ខ្ញុំ​យ៉ាងច្បាស់ ។

 នាងដូចជាតាំងចិត្តឈរឲ្យខ្ញុំបានចងចាំភក្ត្រារបស់នាងអីចឹង ។ ពេល​ជាមួយនោះ នាង​​បាន​ចេញមក ដោយសម្លេងអរតិចៗវែងៗថា: យើងត្រូវការអាស័យដ្ឋានថ្មី ! អ្វីៗ​ក៏​ថ្មី !

 និយាយ​បាន​តែ​ប៉ុណ្ណោះ រាង​កាយ​របស់​នាង​ប្រែទៅជាផ្សែងមួយដុំពណ៌ក្រហម និងនៅទីបំផុត ក៏​ក្លាយ​ទៅ​​ជា​​ឆ្មា​ខ្មៅ​រត់​ចូលទៅក្នុងចំការបាត់ទៅ ។

អេ ! អាសែន ភ្ញាក់ឡើង ! ល្ងាចហើយវើយ ! ថាំ គេមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់បះដៃបះជើង ។

នែ ! ចុះឯងកើតអី​បានជាឡើងហាក់ដូចជាបានឃើញខ្មោចអីចឹង ?

អើ ! គ្នាបានឃើញខ្មោចមែនណា ! ហើយក៏… ពេលខ្ញុំនិយាយឲ្យគេស្ដាប់ ថាំ​ធ្វើភ្នែកស្លើ ព្រម​ទាំង​រា​ដៃ​រា​ជើង​ជា​ភាសា​គ​ឲ្យ​ខ្ញុំឈប់និយាយ ។

ព្រលប់យប់បន្ទាប់មក ថាំ នាំ​ខ្ញុំ​ទៅ​កំសាន្ដ​នៅដងអូរមួយ​ដែលមានទឹកហូរវិញៗ លើ​ផ្ទាំងថ្ម​ព្រម​ទាំង​មាន ដើម​ឈើ​ច្រូង​​ច្រាង​ចោល​ម្លប់ត្រឈឹងត្រឈៃ ។

 ខ្ញុំបានយកឧបកណ៍ របស់​ខ្ញុំ​ទៅ​គូរ​រូប​ភាព​​មនុស្ស​ស្រី​ដែល​​បង្ហាញ​ខ្លួន​ក្នុងសុបិនរបស់ខ្ញុំ បានរួចរាល់ដូចបំណង ។ យប់​នោះ​ខ្ញុំ​ដេក​លក់​ស្រួល​ណាស់​ដេក​ទាល់​តែ​ថ្ងៃ​រះចាំងគូទ និងភ្ញាក់ខ្លួនឡើងនៅពេលដែលបានឮ សូរ​​សម្លេង​ជជែក​គ្នា​លាន់ៗ​ក្រោមផ្ទះ ។ ខ្ញុំសួរថា: មាន​រឿង​អីទៅ ?

ឪពុករបស់ខ្ញុំ​​ទៅស្រោចដំនាំនៅក្នុងចំការ ឃើញ​ឆ្មា​មួយ​ក្បាលដេកស្លាប់នៅក្បែរ​មាត់​ស្រះ​ឈូក​ឯ​ណោះ ! ឪពុក​ខ្ញុំ​គាត់​ខ្លាច ក៏​រត់មកហៅខ្ញុំ និងម៉ែឲ្យជូនទៅ ! តើឯងទៅដែរទេ ?

ពេល​បាន​ឮរឿងរ៉ាវទាក់ទងនឹងឆ្មាខ្មៅនោះ បណ្ដាល​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​សុបិន​របស់​ខ្ញុំ​ឡើង​ភ្លាម ។ ខ្ញុំ​ហាក់​ដូច​ជា​តក់​ស្លុត​ព្រឺ​រោមវឹប រកប្រាប់មិនត្រូវ ។

 ខ្ញុំប្រញាប់ដើរតាមថាំទៅ ទាំង​ក្ដី​ញាប់​ញ័រ ។ ពេល​ទៅ​ដល់​ចំណុចកើតហេតុ ខ្ញុំ​ឃើញ​ឆ្មា​ខ្មៅ​ស្លាប់​ស្ដូកស្ដឹង​មានរូបរាង ដូច​សុបិន​របស់​ខ្ញុំ​ពិតៗ ។ 

ឪពុកថាំ​លូក​ដៃ​ទៅ​ចាប់​ក្រឡាប់រាងកាយរបស់វា មើលរកស្នាមរបួស ប៉ុន្តែ​គ្មាន​ឃើញ ស្លាក​ស្នាម​ដាច់​រហែក​ណាៗ​ទាំង​អស់ សូម្បីតែឈាមមួយដំណក់ក៏គ្មានដែរ ។

 ចំណែករាងកាយឆ្មា នៅ​ក្ដៅ​ឧណ្ហៗ​ហាក់​​ដូច​ជា​ទើប​ស្លាប់​ថ្មីៗ ។ តើវាស្លាប់ព្រោះអីទៅន៎ ? នេះជាសំនួរ ដែលពួកយើងទាំង៤ នាក់​គិតមិនចេញ ។ 

បន្ទាប់​មក​ឪពុក​របស់​ថាំ យកឆ្មានោះទៅកប់ក្នុង​វត្តដែលនៅមិនឆ្ងាយពីផ្ទះ ។ លុះ​ត្រលប់​មកពីវត្តគាត់និយាយឲ្យស្ដាប់ថា: កាល​ពី​ពីរ​ខែ​មុន​នៅ​វេលា​ល្ងាច​ពេល​កំពុង​ស្រោច​ដំណាំ​ក្នុង​ចំការ ស្រាប់តែបាន​ឃើញរថយន្ដមួយគ្រឿង បើកមកចតក្បែរផ្លូវជាប់នឹងចំការ ។

 មួយ​ស្ទុះ មាន​មនុស្ស​បើកទ្វារ​ចេញមក ដើរទៅក្រោយ​បើក​គូទ​រថយន្ដ​លើក​អ្វី​ម្យ៉ាង ឱប​យក​មក​បោះ​ចូល​ក្នុង​ចំការ​នេះ​ល្មម ។

 ពុក​ឃើញ​ដូច្នេះ​ក៏រត់ទៅមើល ស្រាប់​តែ​បាន​ឃើញ​ឆ្មា​ខ្មៅ​មួយស្ទុះភ្លែតចេញមក រួច រត់ចូលទៅក្នុងចំការបាត់ទៅ ។

 ក្រោយមក ក៏​មាន​​ហេតុការណ៍​ប្លែកៗ កើតឡើងបង្ហាញឲ្យឃើញ ដូច​ជា​នៅល្ងាចថ្ងៃមួយពុកបានចូលទៅស្រោចដំណាំដូចសព្វមួយដង ក៏​ប្រទះ​ឃើញ ស្រ្តី​មាន​រូបរាង​ស្អាត​ម្នាក់រត់ចូលទៅក្នុងចំការយ៉ាងជ្រៅ ដែលជារឿងមួយគួរឲ្យឆ្ងល់ ។

 ក្រោយ​មក មាន​ហេតុ​ការណ៍​មួយទៀត​កើតឡើងនៅពេលយប់ នៅពេលតែកំពុងដេកលក់​បានឮ សម្លេង​មនុស្ស​​ដែល​ធ្លាប់​មក​ចាប់ត្រី​ក្នុងស្រះចិញ្ចឹម ដូចជាភ័យស្លន់ស្លោររត់គេចពីអ្វីដែលគួរឲ្យខ្លាចដូច្នោះឯង ។

 ក្រោយ​មក​​មាន​លេចឮពាក្យថា មានខ្មោចនៅចាំយាមចំការ និង​ស្រះ​​ត្រី​របស់ពុក ។ ចាប់​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​​សព្វថ្ងៃ លែងមានអ្នកលួចត្រី និងផ្លែឈើ​ក្នុងចំការទៀត ។ ចំណែក​ហេតុ​ការណ៍ប្លែកៗ ក៏​ស្ងាត់​ទៅ​ដែរ ។ 

ទើបតែប៉ុន្មានថ្ងៃពួកកូនៗ​មកនេះ ហេតុការណ៍បានកើតឡើងម្ដងទៀត ប៉ុន្តែ​ពុក​មិន​ដឹង​ជា​ត្រូវ​ចាត់​ការ​​យ៉ាងម៉េចទេ ម្យ៉ាងទៀតមិនហ៊ានធ្វើ​ព្រោះខ្លាចគេមិនពេញចិត្ត ហើយ​បែរ​មក​ធ្វើ​បាប​យើង​វិញ​ក៏​ថា​បាន ។

 បី​ថ្ងៃ​ក្រោយ​មកខ្ញុំ និងថាំ​បានសំពះលាឪពុកម្ដាយ​ថាំ ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ ។ នៅ​ពេល​កំពុង​ស្ថិត​ក្នុង​រថយន្ដឈ្នួលនោះ ខ្ញុំ​បាន​ធុំ​ក្លិន​ស្អុយអ្វីម្យ៉ាងឡើងឈួលច្រមុះ ចេញ​មក​ពី​កន្លែង​ដាក់​រូប​ភាព​របស់​ខ្ញុំ ។ រហូតខ្ញុំទ្រាំមិនបាន ក៏សួរថាំថា: “ឯង​មាន​ស្អុយ​អី​ទេ ?”

 ប៉ុន្តែ​គេ​មិន​បាន​ធុំក្លិនស្អុយបន្តិចឡើយ ។ សង្កេត​មើល​អ្នកដំណើរទាំងអស់ក្នុងរថយន្ដ ក៏មិន​ឃើញ​នរណា​​បង្ហាញ​អាការ:ស្អុយអីបន្តិចដែរ ។

 ពេល​រថយន្ត​ឈប់​ឲ្យ​អ្នក​ដំណើរ​ហូប​បាយ​ខ្ញុំ​ឆ្លៀត​ឱកាស​នេះ យក​ផ្ទាំង​រូបភាពរបស់ខ្ញុំ​ចុះ​ពី​រថយន្ត​ដើរ​​តម្រង់​ទៅ​កាន់​ស្ពាន​មួយ​នៅ​ក្បែរ​នោះ ។

 ទៅ​ដល់​ពាក់​កណ្ដាល​​ស្ពាន​ខ្ញុំក៏សម្រេច​ចិត្ត​បោះរូបភាពរបស់ខ្ញុំ​ចោលទៅក្នុងទឹក ដើម្បី​ឲ្យនៅឆ្ងាយពីវិញ្ញាណ​នោះ ។

 ពេល​ខ្ញុំ​ហៀប​នឹងទម្លាក់រូបភាពចេញពីដៃ ចៃដន្យ​ក៏​មាន​បុរស​ម្នាក់​ដើរ​មក​ដល់ល្មម: ប្អូន​បម្រុង​​​ចោល​អី​ហ្នឹង ?

បាទរូបភាព !

រួចបោះវាចោលធ្វើអ្វី ?

ពេលនោះ ខ្ញុំ​ហាក់​បី​ដូច​ជា​រក​ពាក្យ​អ្វី​មក​ឆ្លើយ​តប​នឹងគាត់មិនបានសោះ ។

ឲ្យ​បងសុំមើលបន្តិចបានទេ បងក៏​ចូលចិត្តការងារសិល្បៈដូច​ជា​ប្អូន​អីចឹងដែរ ជា​សង្សារ​របស់​​ប្អូន​ឬ ?

មិនមែនទេ !

បើមិនមែន ! និងបើប្អូនលែងត្រូវការដែរនោះ ឲ្យបងជាអ្នកសុំរូបភាពនេះចុះ បង ហាក់​បី​ដូច​ជា​ចង់​​បានវាណាស់ ។

ប៉ុន្តែវា !

ឲ្យបងសុំ ! ជាជាងបោះវាចោល ទីបំផុតខ្ញុំងក់ក្បាល ជាសញ្ញាយល់ព្រម ធ្វើ​គាត់​ត្រេក​អរ​រខឹប​រខុប ដើរ​ចេញពីខ្ញុំយ៉ាង​លឿន ។ ខ្ញុំតាមសម្លឹងមើលបុរសនោះរហូតផុតកន្ទុយភ្នែក ។

មកដល់ភ្នំពេញវិញយប់នោះដេកយល់សប្តិឃើញថា រូបភាពរបស់ខ្ញុំបានហោះក្រឡឹង ជុំ​វិញ​ខ្ញុំ​បី​ជុំ រួច​ហើយ​ហា​មាត់​ម្ហបៗ​ស្រដីឡើងយ៉ាងស្រទន់ថា:

“នាងខ្ញុំសូមអរគុណ” អ្នកមានគុណដែលបានជួយប្ដូរអស័យដ្ឋានឲ្យនាងខ្ញុំ ធ្វើឲ្យនាង​ខ្ញុំ​ទៅ​ចាប់​​ជាតិ​បាន ។

 អ្នក​មាន​គុណ​ដឹង​ទេ សព្វថ្ងៃម្ចាស់របស់នាងខ្ញុំ ស្រឡាញ់នាងខ្ញុំ​ណាស់ គាត់​ថែ​រក្សា និង​ទុក​ដាក់​រូប​ភាព​នោះ​យ៉ាង​គួរ​សម​បំផុត ។

 អ្នកមានគុណអើយ នាង​ខ្ញុំ​សូម​សំពះ​លា អ្នក​មាន​គុណ​សិន​ហើយ ! សូមឲ្យអ្នកមាន​សេចក្ដីសុខ និង​ប្រាថ្នា​អ្វីៗ​បាន​ដូច​បំណង ។

 និយាយ​​តែប៉ុណ្ណោះ នាង​ក៏​ហោះ​ក្រឡឹង​ខ្ញុំ​បីជុំ រួចហោះឆ្ងាយទៅបន្តិចម្ដងៗ រហូតផុត កន្ទុយ​ភ្នែក ៕


 


 

រឿង អាខ្វាក់​អាខ្វិន

អ្នកទស្សនា: Views

 រឿង អាខ្វាក់​អាខ្វិន

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អា​ខ្វាក់​អា​ខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អា​ខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អា​ខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ 

អា​ខ្វាក់​អា​ខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ ឯ​អា​ខ្វាក់ ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អា​ខ្វិន ៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ 

ចិន​ជា​ម្ចាស់​ប្រើ​អា​ខ្វាក់​អា​ខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អា​ខ្វាក់​អា​ខ្វិន​នឿយ​លំបាក​ណាស់ ក៏​គិត​គ្នា​ថា «យើង​នឿយ​ហត់​លំបាក​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់» ហើយ​អា​ខ្វាក់​សួរ​អា​ខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្ដេច?» ។

 អា​ខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អា​ខ្វាក់​អា​ខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏​បបួល​គ្នា​ចុះ​ទៅ​កំពង់​

ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អា​ខ្វាក់​អា​ខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯ​ក្បាល ម្នាក់​ឯ​កន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ ។

 អា​ខ្វាក់​មើល​មិន​ឃើញ​អា​ខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថា ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ ឮ​សំឡេង​សត្វ​អក​យំ អា​ខ្វាក់​អា​ខ្វិន​និយាយ​គ្នា​ថា 

«​យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ» ។ អា​ខ្វាក់​អា​ខ្វិន ខំ​អុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ 

អា​ខ្វាក់​អា​ខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះ ឮ​សំឡេង​តាវៅ​យំ ភ្លឺ​ព្រាង​ៗ​ពី​ឯ​កើត អា​ខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អា​ខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។

 លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អា​ខ្វាក់​អា​ខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា 

« អា​ខ្វាក់​អា​ខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។ អា​ខ្វាក់​អា​ខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។

លុះ​នៅ​យូរ​ទៅ អា​ខ្វាក់​អា​ខ្វិន​បបួល​គ្នា​រត់​ទៀត អា​ខ្វិន​និយាយ​នឹង​អា​ខ្វាក់​ថា « យើង​រត់​ម្ដង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ផើង​គោក​វិញ» ។

 អា​ខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្ដេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អា​ខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ » ។

 អា​ខ្វាក់​អា​ខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់ អា​ខ្វាក់​លើក​អា​ខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ ។ 

ឯ​ម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អា​ខ្វាក់​អា​ខ្វិន ដឹង​ថា​អា​ខ្វាក់​អា​ខ្វិន​រត់​ ប៉ុន្តែ​គិត​ថា«មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ 

អា​ខ្វាក់​អា​ខ្វិន​ខំ​រត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា «ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ 

អា​ខ្វាក់​អា​ខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន » ។

 អា​ខ្វិន​បញ្ចេះ​អា​ខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់» ។ អា​ខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ។ 

ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អា​ខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮ​សោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ» ។

 អា​ខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អា​ខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ » ។ អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ 

ខ្លា​ឃើញ​អា​ខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កម្រើក​ខ្លួន​អា​ខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ស្មាន​ថា​គោ ហើយ​

ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អា​នប់​កូន​ក្រោល» អា​ខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ 

ឯ​ខ្លា​គិត​ខ្លាច​អា​ខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អា​ខ្វាក់​ធ្វើ​ម្ដេច​ក៏​ចេះ​តែ​ទៅ​តាម​អា​ខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អា​ខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អា​នប់​កូន​ក្រោល អា​ខ្វិន​ឃើញ​ហើយ​ប្រាប់​អា​ខ្វាក់​ថា «អា​ខ្វាក់​! ខ្លា​ទេ! » ។ 

អា​ខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញ ៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អា​ខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អា​ខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា ។ 

ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​រត់​ទៅ ។ ក្នុង​ពេល​នោះ អា​ខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អា​ខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា « ស្ដាយ​អា​នប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។

លុះ​ទៅ​ដល់​កណ្ដាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្ដើក​មួយ អា​ខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អា​ខ្វាក់​ថា 

« វ៉ើយ​អា​ខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ អា​ខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អា​ខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ 

អា​ខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ » ។ ហើយ​អា​ខ្វាក់​អា​ខ្វិន​យក​របស់​ទាំង​អស់​មាន​បាយ​មួយ​ឆ្នាំ​ដែល​គេ​ដាំ​ទុក​នៅ​ជើង​ក្រាន​ផង អា​ខ្វិន​កាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អា​ខ្វាក់​ទៀត ។ 

2-

អា​ខ្វាក់​ជា​មនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។

 អា​ខ្វិន​ឃើញ​ប្រាប់​អា​ខ្វាក់​ថា « នៃ​វ៉ើយ​មាន​គេ​មក​យក​ឃ្មុំ» អា​ខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វ៉ើយ​ចែក​ឃ្មុំ​គ្នា​ស៊ី​ផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង»

 ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំ​ដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អា​ខ្វាក់​អា​ខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។ 

អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អា​ខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ 

អា​ខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អា​ខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អា​ខ្វាក់​ថា «អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ»

 អា​ខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន អា​ខ្វិន​ទះ​កំផ្លៀង​អា​ខ្វាក់​ឲ្យ​តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អា​ខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អា​ខ្វាក់​ប្រាប់​ទៅ​អា​ខ្វិន​ដូច​មុន អា​ខ្វាក់​អា​ខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បី​ដង ។ 

ក្រោយ​ទៀត​អា​ខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អា​ខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថា​លាមក​ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា 

«វ៉ើយ​អា​ខ្វិន ! អា​ដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង» ។ អា​ខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អា​ខ្វិន​និយាយ​គ្នា​ថា»

 យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អា​ចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់​តែ​បញ្ឆោត​យើង​ដូច្នេះ» ។

 អា​ខ្វាក់​អា​ខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អា​ខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ដៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏​ស្រែក​ហៅ​ថា

 « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក ។ លុះ​ដើរ​ទៅ​ដល់​អា​ខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។

អា​ខ្វាក់​អា​ខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​មាន​ស្ដេច​គង់​នៅ​នោះ​ហើយ​មាន​យក្ខ​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ 

ថ្ងៃ​ដែល​អា​ខ្វាក់​អា​ខ្វិន​ទៅ​ដល់​នោះ ស្ដេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ខ​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ខ​ស៊ី នោះ​យក្ខ​វា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្ដេច ។ 

នាង​ពៅ​អាណិត​អស់​រាស្ត្រ នូវ​នាហ្មឺន​និង​ស្ដេច បាន​ជា​មក​ឲ្យ​យក្ខ​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អា​ខ្វាក់​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​អា​ខ្វិន​ប្រាប់​អា​ខ្វាក់​ថា 

« យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អា​ខ្វាក់​អា​ខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯ​នាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អា​ខ្វាក់​អា​ខ្វិន​ចូល​ទៅ​ក្នុង​សាលា ។

 ឯ​នាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អា​ខ្វាក់​អា​ខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្ដេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្ខ​វា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ខ​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯ​ខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ខ ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំ​តែ​នៅ​មុខ​ជា​យក្ខ​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ 

ឯ​អា​ខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិ​ផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អី​យក្ខ​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ខ​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ខ​នោះ» ។ 

នាង​ពៅ​ឮ​អា​ខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ខ​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្ខ​នោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ 

អា​ខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អា​ខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ខ» ។ 

3-

អា​ខ្វិន​ឮ​នាង​ពៅ​ថា «យក្ខ​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់ ។ អា​ខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ បិទ​ទ្វារ​សាលា​ទាំង​អស់ ។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្ខ​មក​ស៊ី​មនុស្ស យក្ខ​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ។ អា​ខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។

 អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ខ​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ខ​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា

 « នរណា​បិទ​ទ្វារ​សាលា​អញ? ។ អា​ខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ខ​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម្ល៉េះ? » ។ 

អា​ខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ខ​វា​មើល​ឃើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំ​ណាស់​សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ខ​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។

 អា​ខ្វាក់​បោះ​អណ្ដើក​ទៅ​ឲ្យ​យក្ខ​មើល ។ យក្ខ​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្ខ​សួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អា​ខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្ខ​មើល​ហើយ​ថា «រោម​ជើង​អញ​ប៉ុណ្ណេះ» ។ 

យក្ខ​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អា​ខ្វាក់​អា​ខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្ខ​វា​ត្រឡប់​ទៅ​វិញ ។ ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្ខ​មក​ទៀត​ឬ​ទេ? » ។ 

នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អា​ខ្វាក់​ថា « នៅ​មាន​យក្ខ​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អា​ខ្វាក់​ឮ​នាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា 

«ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ អា​ខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អា​ខ្វាក់ ។ 

លុះ​យប់​យូរ​បន្តិច​ទៅ យក្ខ​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ 

អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្ខ​នោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​ក​ចូល​មក អា​ខ្វាក់​ឮ​សន្ធឹក​យក្ខ​ច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្ខ​ដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។ 

អា​ខ្វាក់​អា​ខ្វិន​ដឹង​ថា យក្ខ​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។

លុះ​ព្រឹក​ឡើង​អា​ខ្វាក់​ដាក់​អា​ខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អា​ខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អា​ខ្វាក់​ដាក់​អា​ខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អា​ខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន

 អាក្រក់​ដាក់​នៅ​មុខ​អា​ខ្វាក់ ហើយ​សួរ​ទៅ​អា​ខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ 

អា​ខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អា​ខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អា​ខ្វិន​ថា

 «អញ​យក​របស់​នៅ​មុខ​ឯង» ។ អា​ខ្វិន​ដឹង​ថា​អា​ខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អា​ខ្វាក់​ថា «ចែក​ម្ដង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ»

 ហើយ​អា​ខ្វិន​យក​របស់​ចែក​ម្ដង​ទៀត ដល់​ចែក​ក្រោយ​ទៀត អា​ខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អា​ខ្វាក់​ហើយ​សួរ​ថា «អា​ខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ 

អា​ខ្វាក់​គិត​ថា «ម្ដង​នេះ​អា​ខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អា​ខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។

 អា​ខ្វិន​ឃើញ​អា​ខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្ដង​ទៀត»។ អា​ខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ 

អា​ខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អា​ខ្វាក់​ថា​ដូច​ពី​មុន ។ អា​ខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អា​ខ្វិន​ប្រាប់​អា​ខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្ដង​ទៀត» ។ 

អា​ខ្វាក់​អា​ខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុះ​មក​ត្រូវ​ក្បាល​អា​ខ្វាក់​ៗ​គិត​ស្មាន​ថា​អា​ខ្វិន​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​

ហើយ​អា​ខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អា​ខ្វិន​ទាល់​តែ​អា​ខ្វិន​ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯ​អា​ខ្វិន​ស្ទុះ​ទៅ​ដាល់​អា​ខ្វាក់​ត្រូវ​ភ្នែក​ៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។

4-

និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អា​ខ្វាក់​អា​ខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ខ​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ខ​ស្លាប់​ចង្គ្រាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្ដេច​

តាម​ដំណើរ ស្ដេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា 

«ដូច​ម្ដេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្ខ​ស្លាប់​ទៅ​វិញ?» ។

 នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះ​រាជបិតា​បាន​ឮ​ព្រះ​រាជធីតា​ក្រាប​ទូល​ដូច្នេះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ខ​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធីតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ 

ឯ​អ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្ដេច​ឲ្យ​ប៉ាវ​គង?» ។ 

អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្ដេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ខ​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា 

« ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ខ កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ 

អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្ដេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្ដេច​គ្រាន់​ជា​សម្គាល់ ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្ដេច ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ខ? » ។

 ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្ដេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរ​ថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ខ?» ។ 

នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ខ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។

 ដល់​ចៅ​ខ្វាក់​បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កម្សត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្ដី​សុខ​រៀង​រាប​ដរាប​ទៅ ។


រឿង​បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ

អ្នកទស្សនា: Views

     

 រឿង​បុរស ៤ នាក់ រៀន​សិល្បសាស្ត្រ


         -ម្នាក់​រៀន​ទាយ;


         -ម្នាក់​រៀន​បាញ់;


         -ម្នាក់​រៀន​មុជ​ទឹក;


         -ម្នាក់​រៀន​ជប ។


មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់​ទៅ​ស្វែង​រៀន​សិល្បសាស្ត្រ អំពី​ព្រាហ្មណ៍​ម្នាក់​ជា​ទិសាបាមោក្ខាចារ្យ នៅ​តក្កសិលា​មហានគរ ។

 បណ្ដា​បុរស​ទាំង ៤ នាក់​នោះ, បុរស​ម្នាក់​រៀន​ទាយ បុរស​ម្នាក់​រៀន​បាញ់ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​ទៀត​រៀន​ជប​ឲ្យ​រស់​ឡើង​វិញ ។

 អ្នក​ទាំង ៤ នាក់ សឹង​រៀន​ទីទៃ ៗ ពី​គ្នា លុះ​រៀន​ចប់​ហើយ ក្រាប​លា​ទិសាបាមោក្ខាចារ្យ ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ ដល់​ពេល​ល្ងាច ឈប់​សម្រាក​ដេក​នៅ​ឆ្នេរ​សមុទ្រ ។ 

ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​នឹង​បុរស​ទាំង ៣ នាក់​ថា អ្នក​អើយ !

 ពេល​នេះ​យើង​នឹង​មាន​លាភ​ដោយ​សត្វ​ឥន្ទ្រី​ពាំនាំ​កូន​ស្ដេច​មួយ​ព្រះអង្គ អំពី​ពារាណសី​មហានគរ ហើរ​មក​ទៀប​លំនៅ​យើង​នេះ​ឯង ។

 បុរស​ទាំង ៤ នាក់​គិត​គ្នា​ហើយ ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទីទៃ ៗ ។ 

ឰដ៏​កាល​នោះ ពុំ​យូរ​ឡើយ​សត្វ​ឥន្ទ្រី​ក៏​នាំ​នាង​ហើរ​មក ទៀង​ប្រាកដ​ឆុត​ដូច​ហោរ​ទាយ​នោះ​មែន, 

បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់​ត្រូវ​សត្វ​ឥន្ទ្រី​នោះ ធ្លាក់​នាង​អំពី​មាត់ ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ, អ្នក​ចេះ​មុជ​ទឹក ក៏​មុជ​ចុះ​ទៅ​ស្រង់​យក​នាង​ឡើង​មក​បាន​ដូច​បំណង, 

ឯ​អ្នក​ចេះ​ជប បាន​ជប​នាង​នោះ​ឲ្យ​រស់​ឡើង​វិញ ។ 

កាល​នាង​មាន​ជំរិត​រស់​ឡើង​វិញ​ហើយ អស់​អ្នក​ទាំង ៤ នាក់​នោះ ដណ្ដើម​គ្នា​ចង់​យក​នាង​ជា​ភរិយា​តែ​រៀង​ខ្លួន ។ 

អស់​អ្នក​ទាំង ៤ នោះ ឈ្លោះ​ប្រកែក​គ្នា​ពុំ​ដាច់​ស្រេច ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃ ៗ ហើយ​សួរ​ចៅ​ក្រម​ថា “នាង​នេះ​តើ​បាន​ជា​ប្រពន្ធ​នរណា ? ” ។

ចៅ​ក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំ​បាន ក៏​នាំ​អ្នក​ទាំង ៤ ឡើង​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ ។

 ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជ​ហឫទ័យ​ថា ព្រះស្ដែង​ទាំង ៤ នេះ សឹង​មាន​គុណ​ប្រសើរ​ដូច ៗ គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា

 “ បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ, បុរស​ចេះ​បាញ់​ទុក​ជា​ឪពុក, បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្ដាយ, បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង​បាន​បីបម​ថ្នម​ទ្រ យក​នាង​ឡើង​មក​អំពី​ទឹក ត្រូវ​បាន​នាង​ជា​ប្រពន្ធ ” ។

លុះ​ចំណេរ​ទៅ​មុខ បុរស​ជា​ប្ដី​បាន​ជា​ស្ដេច​ក៏​ចិញ្ចឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ ហោង ។

រឿង ខ្មោចព្រាយនៅអាមេរិច

អ្នកទស្សនា: Views

 

រឿង ខ្មោចព្រាយនៅអាមេរិច

មានហេតុការណ៍ចម្លែកមួយ​កើត​ឡើង​នៅ​គេហដ្ឋាន​ចាស់​ៗ ដែល​កសាង​ឡើង​កាល​ពី​ជាង ១០០ ឆ្នាំមុន នៅពេលដែលជាងសំណង់ កំពុងទទួលម៉ៅការ ជួស​ជុល​ឡើង​វិញ ។ នៅថ្ងៃដំបូង ត្រូវ​ខ្មោច​របស់​ម្ចាស់​អាគារ​​កាលពី​អតីត: បានបង្ហាញខ្លួនចេញមក រា​រាំង​ការងារ​ជួស​ជុល​​របស់ជាង ។

គេហដ្ឋាននោះ បច្ចុប្បន្នបានធ្លាក់ជាសម្បិត្តរបស់​ទាយាទឈ្មោះ ចូអែនវើរេ ជាស្រីមេម៉ាយ អាយុ ៥០ឆ្នាំ ត្រូវជាចៅទួត​របស់​ម្ចាស់អាគារនេះ ។ គេហដ្ឋាននោះ ស្ថិតនៅជិតក្រុងអូសស្ទីន រដ្ឋ​ថេចសាស សហរដ្ឋអាមេរិក ។ អាគារនោះ​មាន​បន្ទប់​ទាំង​អស់​ចំនួន ១៥ ។ ក្រោយពីកសាង អស់​រយ:​ពេលជាង ១០០ ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ ក៏មានបន្ទប់ខ្លះ ពុក​ផុយ​បាក់​បែក​ទៅ​តាម​កាល​វេលា​របស់វា ។ ដើម្បី​ឲ្យ​អាគារ​នោះ មានសោភណ័ភាពឡើងវិញ ចូអែន ត្រូវចំណាយប្រាក់ ចំនួន ៥០០០០​ដុល្លា សម្រាប់​ការ​ជួស​ជុល​​ឡើង​វិញ ។ ប៉ុន្តែ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ក៏​បាន​កើត​ឡើង​​នៅពេលដែលជាង​ចូល​ទៅ​ជួស​ជុល​ថ្ងៃ​ដំបូង​ម៉្លេះ ។ បិសាចនៅ​ក្នុង​អាគារ​នោះ​បាន​បង្ហាញ​រូប​រាង​ជាយាយចាស់សក់ស មាឌធំខ្ពស់ ឈរ​ធ្មឹង​ហាក់​ដូចជាកំពុងតែខឹង​នឹង​រឿង​អ្វីមួយ ។ ចូអែន​និយាយ​​ថា នោះគឺជារូបរាងដើមរបស់យាយទួត ចេរេមៀ​របស់​គាត់​នោះឯង ។

ដំបូងពួកជាងទាំងអស់​ បបួលគ្នាសើច​ នឹកស្មានថាជាការលលេង​របស់ជាងគ្នាឯង ។ ហេតុ​ការណ៍​ដំបូង ដែល​ពួក​ជាង​បាន​ឮគឺ ៖

មានសម្លេងថ្ងូររហ៊ឺសៗ ស្រដៀងមនុស្សយំ តែពួកជាងស្មានថា ជាសំលេងខ្យល់ឬថា សម្លេង​សត្វ​ព្រាប​ដែលវានៅតាម​មុំផ្សេងៗរបស់អាគារ ។ ក្រោយមកទៀត​មានជាងម្នាក់ ព្យាយាម​ដំដែកគោល​តភ្ជាប់កំណាត់ឈើពីមួយទៅមួយ ។ ប៉ុន្តែ​ដែកគោល គាត់​ដំ​ចេះ​តែ​ផ្លាត​ខ្ទាត​ចេញ​​ពីមួយទៅមួយ ។ ដំបូង ពួកគេគិតថា​អាគារនោះនៅមាំល្អណាស់ ទើប​បាន​​ជា​មិនអាច​ដំដែកគោល​ចូលបាន ។ បន្ទាប់​មកទៀត អ្នកដំដែកគោលនោះ ដំខុសដែកគោល ត្រូវ​តែ​ដៃ​ខ្លួន​ឯង​ជា​រហូត ។ គេគិតថា ប្រហែល​ជា​កាល​ពីល្ងាចគេផឹក​ស្រាច្រើន ទើប​ពេល​នេះ​មិន​ទាន់​ស្វាង ។

មានឥទ្ធិពលអាថ៌កំបាំង​មករារាំងការជញ្ជូន​គ្រឿងតុទូចាស់ៗចេញក្រៅបន្ទប់ ដូច​ជា​បិទ​ទ្វារ​យ៉ាង​ជិត​មិនឲ្យជាងជញ្ជូន​ឥវ៉ាន់ចេញបាន ។

ក្នុងចំណោមជាងទាំងអស់ មានជាងពីរនាក់ក្បាលទំពែក ។ កំពុង​តែ​ធ្វើ​ការ​ស្រាប់​តែ​មាន​អ្វី​ម៉្យាង​មក​ប៉ះ​នឹង​មួក​ជាង​ទំពែក​​ទាំងពីរនាក់នោះ ធ្លាក់ចេញពីក្បាល រួច​ថែម​ទាំង​មាន​វត្ថុ​អ្វី​ម៉្យាង ស្រដៀង​នឹង​ម្រាមដៃ មកត្បក​ត្រង់​ក្បាល​ទំពែក​របស់គាត់ទាំង​ពីរនាក់ ជាច្រើនក្រញ៉ និងរហូតធ្វើឲ្យពួកគាត់​ឈ្លោះ​ប្រកែកគ្នាឯង ដោយ​ម្ខាងៗ​ចោទ​ប្រកាន់​គ្នា​ថា​លេងជ្រុលពេក ! ប៉ុន្តែ គាត់ទាំងពីរ​នាក់ ក៏​ប្រកែក​ផងដែរថា​: សុទ្ធតែឥតដឹងរឿងអ្វីទាំងអស់​ដូចៗគ្នា ។ ការ​យល់​ច្រឡំ​តែរៀងៗខ្លួននេះ បាន​ទាស់​សម្ដី​គ្នា​រហូតដល់​មេជាង បំបែក​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​បន្ទប់​ផ្សេងៗពីគ្នា ។

ទូស្រាលមួយ នៅក្នុងបន្ទប់សៀវភៅ តែជាទូចាស់ពីដើម ។ ជាងបីនាក់បានមករំកិលចេញ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ទូ​នោះ​​កម្រើក​រួច ។ ពួកគេក៏ជីកដីពីក្រោមទូនោះមើល ពុំ​មាន​ឃើញ​ជាប់​អ្វី​ទាំង​​អស់ ប៉ុន្តែនៅតែរំកិលទូនោះមិនរួច ។ ពេល​នោះ ជាងម្នាក់ៗ​សុទ្ធ​តែ​កើត​ចម្លែក​ក្នុងចិត្តយ៉ាងខ្លាំង ។

ហេតុការណ៍ចុងក្រោយ នៅពេលដែលអ្នកម៉ៅការ និងក្រុមកម្មករ ចូល​មក​ធ្វើ​ការ​មិន​ទាន់​បាន​កន្លះ​ថ្ងៃ​ផង ក៏​ស្រាប់​តែ​លេច​​រូបរាងដូចជា ស្រមោលមួយបានបង្ហាញខ្លួន នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ ស្រមោល​នោះ ជាបុរសខ្ពស់ស្រឡះ កែវ​ភ្នែក​​ឡើងក្រហម មាត់ហាម្លបៗ តែ​គ្មាន​ឮសម្លេង ។ អេ វែន ហ៊ីវ ជាជាងឈើអាយុ ២៦ ឆ្នាំ និយាយ:

មីបិសាចកញ្ចាស់នោះ មិនត្រឹមតែបង្ហាញខ្លួន ចាត់ការពួកយើងឲ្យលោះព្រលឹង រត់​បាត​ជើង​ស​ព្រាត​តែ​ប៉ុណ្ណោះទេ ! វា​ថែមទាំងចាប់ខ្ញុំ បោះចេញមកក្រៅថ្នល់ទៀតផង !… ខ្ញុំស្បថថា ខ្ញុំ​នឹង​មិន​ទៅ​ធ្វើ​ការ​នៅផ្ទះបិសាចនោះទៀតឡើយ ! ជាងម្នាក់ទៀតត្រូវ​ខ្មោចញ៉ឹងកអាវ លើក​ឡើង​ដល់ពិដាន ។ គេ​គិត​ថាពេលនោះប្រាកដជាត្រូវធ្លាក់នរកហើយ ! ប៉ុន្តែ​គេ​បាន​រួច ដោយ​គ្រាន់តែត្រូវគ្រវែង​ទៅ​ផ្ទប់​នឹង​ជញ្ជាំងប៉ុណ្ណោះ ។

Advertisements

REPORT THIS AD

ចំណែកឯ ចូអែន ជាចៅទួតវិញគាត់និយាយប្រាប់ទៅកាន់អ្នកកាសែតថា: គាត់ដឹងច្បាស់ ប្រកដ​ជា​មាន​អ្វី​នៅ​ក្នុង​ផ្ទះ​មួយ​​ខ្នងនេះ ប៉ុន្តែកន្លងមករឿងទាំងអស់នេះ មិនដែលធ្វើឲ្យ អ្នក​ក្នុង​ផ្ទះ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ។ ចូអែន និយាយទាំងខឹងថា :

តែឥឡូវនេះ​យ៉ាប់បន្តិច !… នាងខ្ញុំ​មិននឹកមស្មានថា យាយទួតរបស់នាងខ្ញុំ ជា​អ្នក​អភិរក្ស​និយម​ដូច្នេះ​សោះ ។ ដំបូង​នាង​ខ្ញុំ ខំតែត្រេកអរ ដោយគិតថា នាងខ្ញុំមានសំណាងល្អណាស់ ដែល​បាន​អាគារ​មួយខ្នងនេះ​ជាកម្មសិទ្ធ ! ពេលនេះ ទើប​ដឹងថានាងខ្ញុំ​ស៊យខ្លាំងណាស់ !

ចូអែន និយាយបន្ថែម:

នាងខ្ញុំ​ដឹងតាំងពីយូរមកហើយថា វិញញ្ញាណយាយតាទួតនៅទីនេះ ព្រោះនាងខ្ញុំ ធ្លាប់​ឃើញ​រឿង​ចម្លែកៗ​​នៅ​ក្នុង​ផ្ទះ​នេះ ! គ្រាន់តែលោក​មិនដែលរំខានអ្នកណា ឬ​ធ្វើ​ឲ្យ​អ្នក​ណា​ភិត​ភ័យ​ឡើយ ។ មុខ​នឹង​ឲ្យជាងមកជួសជុល នាង​ខ្ញុំ​ក៏​បាន​និយាយដែរថា… លោកតា លោកយាយ ! ចៅ​សុំ​ជួស​ជុល​អាគារ​នេះ​​ជាថ្មី​ហើយព្រោះមានកន្លែងខ្លះ​ខូច​ខាត​បាក់​បែក​ច្រើន និង​កន្លែង​ខ្លះ​ទៀត ក៏ត្រូវ​ធ្វើ​ឲ្យ​ទាន់​សម័យ​ផង​ដែរ ! តែពួកគាត់​នៅតែស្ដាប់ការអង្វរក របស់​នាង​​ខ្ញុំ​មិន​បាន​ទៀត !

ចូអែន និយាយនៅទីបំផុតថា​:

តទៅ​នាងខ្ញុំមិនដឹងថា ទៅរកជាងឯណាមកជួសជុលផ្ទះនេះបានទៀតទេ ។ ម្ដងនេះ កុំ​ថា​ឡើយ ៥០០០០ ដុល្លា ទោះ​បី​ជា ៧០០០០​ ដុល្លា ក៏គ្មានអ្នកណា គេ​មក​ទទួល​ម៉ៅការ​ធ្វើ​ដែរ !…