រឿង បុរសម្ចាស់ផ្ទះនិងបុរសសុំសំចត

អ្នកទស្សនា: Views

 


រឿង បុរសម្ចាស់ផ្ទះនិងបុរសសុំសំចត
មាន​បុរស​ម្នាក់​ទើប​នឹង​សង់ផ្ទះ​ហើយ​ថ្មី ៗ គាប់​ចួន​មាន​បុរស​ម្នាក់​ទៀត ចូល​មក​សុំ​សំណាក់​នឹង​ផ្ទះ​នោះ ។ ឯ​ចៅ​ម្ចាស់ផ្ទះ​ក៏​ព្រម​ឲ្យ​សំចត​ហើយ​នៅ​រួមគ្នា​ក្នុងផ្ទះ​នោះ​ទៅ ។

 ចៅ​សុំ​សំចត លុះ​នៅ​បាន​យូរ​បន្តិច ក៏​រាប់​អស់​គ្រឿងផ្ទះ គឺ​រនូត រនាប រណប បង្ក​ង់ ដៃ​រណែង ផ្ទោង ផ្លាន មាន​ដំណ ឥត​ដំណ នូវ​ស្លឹក​ប្រក់ ខ្នួច​សព្វគ្រប់ កត់សម្គាល់​ទុកជា​ចំណាំ ។ 

លុះ​នៅ​ជា​អំឡុង​បាន ១ ខែ​ទៅ​ចៅ​ម្ចាស់ផ្ទះ​ក៏​និយាយ​ថា “ ចៅ​មក​នៅ​សំចត​នឹង​អញ​នេះ យូរអង្វែង​ហើយ ចូរ​ចៅ​ទៅ​ស្រុក​ចៅ​វិញ​ចុះ អញ​នឹង​ម្ដាយ​ឪពុក យក​បងប្អូន​អញ​មក​នៅ ” ។ ឯ​ចៅ​សុំ​សំចត​ឆ្លើយថា “ ផ្ទះ​នេះ​ជា​ផ្ទះ​របស់​អញ​ម្ដេចក៏​ចៅ​ថា ជា​ផ្ទះ​របស់​ចៅ​វិញ​?” ។

 ចៅ​ទាំង ២ នាក់​ឈ្លោះទាស់ទែង​ដណ្ដើម​ផ្ទះ​គ្នា ក៏​នាំគ្នា​ឡើង​ទៅ​ប្ដឹង​ចៅក្រម​ឲ្យ​ជំនុំជម្រះ ។ ចៅ​ម្ចាស់ផ្ទះ​ប្ដឹង​ថា “ ផ្ទះ​នោះ​ជា​ផ្ទះ​របស់​ខ្ញុំប្របាទ​ទើប​សង់​ថ្មី ចៅ​នេះ​ចូល​មក​សុំ​សំចត អស់​អំឡុង ១ ខែ ពុំ​ព្រម​ចេញ សូម្បី​ខ្ញុំប្របាទ​ប្រាប់​ឲ្យចេញ ក៏​នៅតែ​ពុំ​ព្រម​ចេញ ថែម​ទាំង​ចៅ​នេះ​ប្រកាន់យក​ផ្ទះ​របស់​ខ្ញុំប្របាទ​ថា​ជា​ផ្ទះ​របស់​ខ្លួន​ផង​ទៀត​” ។

 ចៅ​សុំ​សំចត​ប្ដឹង​ថា “​ផ្ទះ​នោះ​ខ្ញុំ​ប្របាទ ទើប​សង់​ថ្មី ចៅ​នេះ​មក​សុំ​សំចត​អស់​អំឡុង ១ ខែ ហើយ​ដណ្ដើម​យក​ផ្ទះ​នោះ​អំពី​ខ្ញុំប្របាទ សូមទាន​មេត្តាប្រោស បើ​ចៅ​នេះ​ប្រកាន់​ថា​ជា​ផ្ទះ​របស់​ខ្លួន តើ​ចៅ​នេះ​ដឹង​ទេ អស់​ទាំង​គ្រឿងផ្ទះ​នោះ គឺ​រនូត រនាប បង្ក​ង់ ខ្នួច​ស្លឹក​ប្រក់ផ្ទះ​មាន​ប៉ុន្មាន ? ” ។​


​ចៅ​ម្ចាស់ផ្ទះ​ឆ្លើយតប​ទៅ​ចៅក្រម​ថា “ ខ្ញុំប្របាទ​អម្ចាស់​ពុំ​បាន​រាប់​ទេ តែ​ផ្ទះ​នេះ​ពិតជា​ផ្ទះ​របស់​ខ្ញុំប្របាទ​ប្រាកដ​មែន​” ។ ចៅក្រម​ក៏​ដណ្ដឹងសួរ​ទៅ​ចៅ​សុំ​សំចត​ថា “​បើ​ចៅ​ប្រកាន់​ថា ជា​ផ្ទះ​របស់​ចៅ តើ​ចៅ​ដឹង​ទេ គ្រឿង​ផ្ទះ​នោះ​មាន​ប៉ុន្មាន ? ” ។ ចៅ​សុំ​សំចត ហេតុតែ​បានកត់សម្គាល់​ចំណាំទុក​ពីមុនមក​ស្រេច ក៏​ឆ្លើយ​ត្រូវ​ទាំងអស់ ។ 

ចៅក្រម​យល់ថា “​ប្រហែល​ជា​ចៅ​នេះ ជា​ម្ចាស់ផ្ទះ​មែន បានជា​ចាំ​បាន​សព្វ​គ្រប់​ទាំង​គ្រឿងផ្ទះ​” ទើប​កាត់សេចក្ដី​ឲ្យបាន​ទៅ​ចៅ​សុំ​សំចត​នោះ ។ ឯ​ចៅ​ម្ចាស់ផ្ទះ​ពុំ​សុខចិត្ត​ឡើយ ទើប​នាំ​រឿង​នោះ​ទៅ​ក្រាបបង្គំ​ទូល​ព្រះមហាក្សត្រ ។​


​ព្រះមហាក្សត្រ ទ្រង់​ព្រះ​ចិន្ដា​ថា “​ហេតុអ្វី​ក៏​ចៅ​មួយ​នេះ ចាំ​អស់​គ្រឿងផ្ទះ​សព្វគ្រប់​ម្ល៉េះ ? ហើយ​ទ្រង់​ត្រាស់​សួរថា “​អើ ! ចៅ​ចាំ​គ្រឿង​ផ្ទះ​បាន​ហ្មត់ចត់​ល្អ​ណាស់ តែ​ឯជើង​សសរ​ខាង​ក្នុង​រណ្ដៅ​នោះ តើ​មាន​អ្វី​ឬ​ទេ ?” ។ 

ចៅ​សុំ​សំចត​ក្រាបបង្គំ​ទូល​ថា “ គ្មាន​អ្វី​នៅ​ក្នុង​រណ្ដៅ​ទេ ” ។ ទើប​ទ្រង់​ត្រាស់​សួរ​ចៅ​ម្ចាស់ផ្ទះ​ថា “​បើ​ចៅ​ថា​ផ្ទះ​នោះ​ជា​របស់​ចៅ តើ​ចៅ​បានដាក់​អ្វី​នៅ​ជើង​សសរ​ខ្លះ​ដែរឬទេ ?” ។ ចៅ​ម្ចាស់ផ្ទះ​ក្រាបទូល​ថា “​រណ្ដៅ​ខាង​ជ្រុង​អាគ្នេយ៍​នោះ ជា​ទី​មាន​ភក់​ទន់ជ្រាយ ទើប​ទូលព្រះបង្គំ ជា​ខ្ញុំ​យក​ឈើ ១ កំណាត់ ដាក់​នៅ​បាត់​សសរ​ដើម្បី​កុំឲ្យ​វា​ស្រុត​” ។

 ទ្រង់​ត្រាស់​ថា “ បើដូច្នោះ ត្រូវ​ទៅ​ជីក​ជី​កសសរ​នោះ​មើល តើ​មាន​មែន​ឬ​ទេ ” ។ លុះ​ជីក​ទៅ ក៏​បាន​ឃើញ​កំណល់​កល់​ជើង​សសរ​នោះ​មែន ទើប​ត្រាស់​វិនិច្ឆយ​ថា “ ហេតុតែ​ផ្ទះ​នោះ​ជា​របស់​ចៅ​នោះ​មែន បានជា​ចាំបាន​ដល់​ក្នុង​ដី​, ឯ​ចៅ ១ នោះ មិនមែន​ជា​ម្ចាស់​ទេ​បាន​ជា​ចាំតែ​គ្រឿង​ខាងលើ ពុំ​ដឹង​ដល់​ខាង​ក្នុង​ដី​ហេតុនេះ​ត្រូវ​បាន​ផ្ទះ​ទៅ​ចៅ​ដែល​ដឹង​ដល់​គ្រឿងផ្ទះ​នៅក្នុង​ដី​, ឯ​ចៅ ១ នោះ​ជា​អ្នក​ឆបោក​គេ​ត្រូវ​មានទោស នឹង​ត្រូវ​ពិន័យ​តាមច្បាប់ ” ។​

​ចៅ​ទាំង ២​នាក់​សុខចិត្ត ហើយ​ក្រាបថ្វាយបង្គំ​លា​ទៅកាន់​លំនៅ​របស់​ខ្លួន​ទីទៃៗ ហោង ។​

​ចៅ​ម្ចាស់ផ្ទះ​ឆ្លើយតប​ទៅ​ចៅក្រម​ថា “ ខ្ញុំប្របាទ​អម្ចាស់​ពុំ​បាន​រាប់​ទេ តែ​ផ្ទះ​នេះ​ពិតជា​ផ្ទះ​របស់​ខ្ញុំប្របាទ​ប្រាកដ​មែន​” ។ ចៅក្រម​ក៏​ដណ្ដឹងសួរ​ទៅ​ចៅ​សុំ​សំចត​ថា “​បើ​ចៅ​ប្រកាន់​ថា ជា​ផ្ទះ​របស់​ចៅ តើ​ចៅ​ដឹង​ទេ គ្រឿង​ផ្ទះ​នោះ​មាន​ប៉ុន្មាន ? ” ។ ចៅ​សុំ​សំចត ហេតុតែ​បានកត់សម្គាល់​ចំណាំទុក​ពីមុនមក​ស្រេច ក៏​ឆ្លើយ​ត្រូវ​ទាំងអស់ ។

 ចៅក្រម​យល់ថា “​ប្រហែល​ជា​ចៅ​នេះ ជា​ម្ចាស់ផ្ទះ​មែន បានជា​ចាំ​បាន​សព្វ​គ្រប់​ទាំង​គ្រឿងផ្ទះ​” ទើប​កាត់សេចក្ដី​ឲ្យបាន​ទៅ​ចៅ​សុំ​សំចត​នោះ ។ ឯ​ចៅ​ម្ចាស់ផ្ទះ​ពុំ​សុខចិត្ត​ឡើយ ទើប​នាំ​រឿង​នោះ​ទៅ​ក្រាបបង្គំ​ទូល​ព្រះមហាក្សត្រ ។​

​ព្រះមហាក្សត្រ ទ្រង់​ព្រះ​ចិន្ដា​ថា “​ហេតុអ្វី​ក៏​ចៅ​មួយ​នេះ ចាំ​អស់​គ្រឿងផ្ទះ​សព្វគ្រប់​ម្ល៉េះ ? ហើយ​ទ្រង់​ត្រាស់​សួរថា “​អើ ! ចៅ​ចាំ​គ្រឿង​ផ្ទះ​បាន​ហ្មត់ចត់​ល្អ​ណាស់ តែ​ឯជើង​សសរ​ខាង​ក្នុង​រណ្ដៅ​នោះ តើ​មាន​អ្វី​ឬ​ទេ ?” ។ ចៅ​សុំ​សំចត​ក្រាបបង្គំ​ទូល​ថា “ គ្មាន​អ្វី​នៅ​ក្នុង​រណ្ដៅ​ទេ ” ។ 

ទើប​ទ្រង់​ត្រាស់​សួរ​ចៅ​ម្ចាស់ផ្ទះ​ថា “​បើ​ចៅ​ថា​ផ្ទះ​នោះ​ជា​របស់​ចៅ តើ​ចៅ​បានដាក់​អ្វី​នៅ​ជើង​សសរ​ខ្លះ​ដែរឬទេ ?” ។ ចៅ​ម្ចាស់ផ្ទះ​ក្រាបទូល​ថា “​រណ្ដៅ​ខាង​ជ្រុង​អាគ្នេយ៍​នោះ ជា​ទី​មាន​ភក់​ទន់ជ្រាយ ទើប​ទូលព្រះបង្គំ ជា​ខ្ញុំ​យក​ឈើ ១ កំណាត់ ដាក់​នៅ​បាត់​សសរ​ដើម្បី​កុំឲ្យ​វា​ស្រុត​” ។ 

ទ្រង់​ត្រាស់​ថា “ បើដូច្នោះ ត្រូវ​ទៅ​ជីក​ជី​កសសរ​នោះ​មើល តើ​មាន​មែន​ឬ​ទេ ” ។ លុះ​ជីក​ទៅ ក៏​បាន​ឃើញ​កំណល់​កល់​ជើង​សសរ​នោះ​មែន ទើប​ត្រាស់​វិនិច្ឆយ​ថា “ ហេតុតែ​ផ្ទះ​នោះ​ជា​របស់​ចៅ​នោះ​មែន បានជា​ចាំបាន​ដល់​ក្នុង​ដី​, ឯ​ចៅ ១ នោះ មិនមែន​ជា​ម្ចាស់​ទេ​បាន​ជា​ចាំតែ​គ្រឿង​ខាងលើ ពុំ​ដឹង​ដល់​ខាង​ក្នុង​ដី​ហេតុនេះ​ត្រូវ​បាន​ផ្ទះ​ទៅ​ចៅ​ដែល​ដឹង​ដល់​គ្រឿងផ្ទះ​នៅក្នុង​ដី​, ឯ​ចៅ ១ នោះ​ជា​អ្នក​ឆបោក​គេ​ត្រូវ​មានទោស នឹង​ត្រូវ​ពិន័យ​តាមច្បាប់ ” ។​


​ចៅ​ទាំង ២​នាក់​សុខចិត្ត ហើយ​ក្រាបថ្វាយបង្គំ​លា​ទៅកាន់​លំនៅ​របស់​ខ្លួន​ទីទៃៗ ហោង ។​

0 comments:

Post a Comment