រឿង មាយើង
កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។
ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹងប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។
កាលនោះក្នុងមានមាណពម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។ លុះជញ្ជាត់យូរទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ
នាងភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។
ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិនជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែងតែហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវរលាយអស់រហូតដល់លក់សំពៅចាយទៀត។
ប្តីនាងក៏ក្រោធខឹងហើយដេញនាងឲ្យចុះទៅនៅជាមួយមាណពនោះ
នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។
នាងជាប្រពន្ធថ្មីរបស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។
ពេលត្រឡប់មកផ្ទះវិញនាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន
អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅមាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ
លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។
ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស
លុះរែកត្រឡប់មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់
ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅកាប់ចងបាច់ទុកឲ្យបានច្រើន
នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។
ពេលអ្នកដើរសំពៅរកទិញដើមក្រឹស្នា
ក្លាំពាក់
នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ
ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។
ថ្ងៃមួយនាងស្រដីនឹងប្តី
នាងចង់ឲ្យប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។
រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់ស្ទើរដាច់ខ្យល់ស្លាប់
លុះរត់យូរទៅក៏លែងហត់។
ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។
នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ
ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។
ចៅមាណពក៏ប្រាប់ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។
ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមហាក្សត្រ
នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ
មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។
លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ
ព្រះអង្គទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។
ទ្រង់ទតមើលពុំឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។
លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា
មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា
របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ
ហើយទ្រង់សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំខ្វះឡើយណា។
លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទានរឿងមួយឲ្យមាណពស្តាប់
ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។
កាលនោះមានទេវតារក្សាដើមជ្រៃបានលឺថាស្តេចនឹងនិទានរឿង
ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល
ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។
ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។
បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់ឲ្យក្ស័យ។
បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។
មាយើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច
ទើបទូលស្តេចថាមានទេវតានិត្យនៅរក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង
ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។
ស្តេចស្តាប់មាយើងហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។
ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ
លុះដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែលទេវតាទម្លាក់មករួចផុតពីក្ស័យ។
លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះស្ថានរបស់ខ្លួន
ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា
ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺហោង។
លុះមកដល់ផ្ទះអាត្មា
មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។
លុះមាយើងនិងភរិយាហូបបាយហើយក៏ទៅអង្គុយចាំ។
កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច
ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា
ឈាមពស់ខ្ទាតទៅដល់ថនាព្រះទេពី
មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា
រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។
នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។
ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិតទាំងយប់
ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន
ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាចយកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ
ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង
ហើយធ្វើឲ្យព្រះអង្គមានការស្តាយក្រោយ។
និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅមាណពមានគុណលើព្រះអង្គក្រាស់ក្រៃ
ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។
អាមាត្យរត់វឹងទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។
ស្តេចព្រហ្មទត្តក៏ត្រាស់សួរមាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ
ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះអង្គ
ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។
ចៅមាយើងក៏រស់នៅជាមួយភរិយាយ៉ាងសុខសាន្ត។
ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិនជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែងតែហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវរលាយអស់រហូតដល់លក់សំពៅចាយទៀត។
លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរសុំទានគេ។
ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង
នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទានដូចសព្វដង
ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅវិញ។
ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេចបាត់ទៅ។

0 comments:
Post a Comment