![]() |
រឿង គ្រូហោរ តា ចាស់ និង ដូន ចស់
កាលពីព្រេងនាយមានគ្រូហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ មានថ្ងៃ ១ ភា ចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។
ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយក្រុង ទុកនៅ កណ្តាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងបោះ ទុកក្នុង ត្រពាងនៅជិតឡារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល ថាព្រឹកនេះ យើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះ ។
ចាប់បានត្រីរ៉ស់១ ទន្សាយ ១ ម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីពិកនេះ ហើយ» ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះ ឃើញហោរនោះ នៅអង្គុយលើគ្រែ មុខផ្ទះ តាចាស់ដូនចាស់ ក៏ជំរាបសួរ« ?ជំរាបសួលោកតា? លោកតាហោរ : លើកដៃថ្វាយព្រះ តា និង យាយ ?
ចាស់យាយចាស់នោះ ចូលទៅ បន្តិច
ហោរដណ្តឹងសួរមកតាយាយថា: ? «ចុះអញ្ជើញមកនេះ មាន ការអ្វី?» ។ ថ្ងៃនេះខ្យល់បកអីបានតាយាយ ដល់ផ្ទះខ្ណុំ ។ តាយាយឆ្លើយ: គ្មានអ្វីទេលោកតា ថ្ងៃនេះទំនេរចង់
តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មាន ការបន្តិច សូមលោក មេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «លោកអើយ! យើងខ្ញុំ ទាំង ពីរនាក់នេះ អស់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើពិកនេះ និង បានអ្វីទទួលទានឬទេ?» ។ ហោរចាប់ក្តារឆ្នួនឡើង វាយលេខមើលឲ្យភា យាយ មើលរួចស្រេចក៏ជម្រាបតាយាយថា «ពិកនេះ តាយាយឯង មុខ លិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា « ហោរនេះ គ្មានពូកែ ទាយផ្តេសផ្តាសសោះ, យើងកុំជឿ!» គិត ប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ
ហើយយាយក៏ប្រើតាទៅចាប់យក ត្រីពីទ្រង់ ទៅធ្វើក្បែរត្រពាំងជិតផ្ទះ លូកចាប់ត្រីយកបម្រះរួច លោភចុះត្រពាងទៅ ។ តាក៏ស្ទុះទៅយកអង្គរុត ដែលគ្របទន្សាយ មកដេញរុតតី ។ ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃក៏ស្រែកថា« តា ៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថា "យាយអើយ !ត្រីវា បម្រះរួចទៅហើយដែរ . .យាយ ក៏បន្ទោសតាថា “តាឯង សមសុី
ប្រហុកក្នុងពាង ដូចគ្រូទាយពីព្រឹកមិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយខ្ញុំទាយឆុតមែន» ដល់ពេលបាយព្រែក តាចាស់ដូន ចាស់ក៏នាំគា្នស៊ីបហុកក្នុងពាងដូចហោរទាយឲ្យនោះឯង ទើបតាចាស់ ដូនចាស់ជឿថា «ហោរនេះចេះនិងត្រឹមត្រូវពិតប្រាកដ មែន» ។

0 comments:
Post a Comment