រឿងក្មេងកំព្រានិងព្រះចៅផែនដី

អ្នកទស្សនា: Views


រឿងក្មេងកំព្រានិងព្រះចៅផែនដី

មានកូនក្មេង ១នាក់អាយុ ១៥ឆ្នាំជាក្មេងកំព្រាអិតមាតាបិតារក្សា ក្មេងនោះទៅនៅដោយសាររោងនាយពិសេស គឺរោ

ងគ្រួសំរាប់ធ្វើក្រយាស្ងោយអ្នកស្ដេច អែនាយពិសេសគេក៏អាណិតមេត្ដាអោយនៅ ហើយគេប្រើអោយលាងចាន

លាងថាស ជូតសមស្លាបព្រា អោយប្រាក់ខែក្នុងមួយខែជាប្រាក់៥-៦កាក់ល្មមការសាហុយបាន ក្មេងនោះអុស្សាហ៍ធ្វើ

ការក្នុងមុខក្រសួងរបស់ខ្លួន បានប្រាក់តែរាល់ខែរៀងមក។

អែព្រះបរមខត្ដិយាព្រះចៅផែនដី ស្ដេចតែងយាងមកទតការក្នុងរោងពិសេស បានទ្រង់យល់ក្មេងនោះធ្វើការស៊ីឈ្នួល

លាងចាននោះរឿយៗ។ ថ្ងៃ១ស្ដេចទ្រង់យាងមករោងពិសេស យល់កូនក្មេងកំពុងតែលាងចាននៅក្រៅរោង ស្ដេចត្រា

ស់សួរថា «ចៅ អែងស៊ីឈ្នួលលាងចាន សព្វថ្ងៃនេះមានប្រាក់ប៉ុន្មានហើយ»។ ក្មេងនោះឆ្លើយថា «សព្វថ្ងៃនេះខ្ញុំមានស្មើ

នឹងស្ដេចផែនដី»។ ស្ដេចត្រាស់ថា «ការដែលរកស៊ីឈ្នួលគេក្នុងលោកនេះ គឺការស៊ីឈ្នួលលាងចាន ជាការទាបថោក

បំផុតម្តេចចៅអែងស្ដីអួតថា ខ្លួនមានសម្បត្ដិ ស្មើនឹងយើងជាម្ចាស់ផែនដីផ្ទៃក្រោមនេះ»។ ក្មេងនោះក៏អធិប្បាយថា «ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះ ក្នុង១ខែគេអោយ៥-៦កាក់ក៏ពិតមែន តែការដែលទទួលទានបាយ

ក៏ត្រឹម១ឆ្អែត ទទួលទានដំនេកក៏ត្រឹម១ពេល អែអ្នកស្ដេចដែលមានសម្បត្ដិច្រើនរាប់មិនអស់នោះសោត ក្នុង១ថ្ងៃក៏

គង់សោយព្រះក្រយាស្ងោយត្រឹមតែ១ឆ្អែតដូចគ្នា នឹងសោយអោយលើសអំពីនោះទៅក៏ទេ ការដែលទ្រង់ផ្ទំសោតក៏

ទ្រង់ផ្ទំត្រឹម១ពេលដូចគ្នា នឹងអោយលើសលែងពីនោះទៅក៏ទេ ហេតុនេះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្ដិស្មើនឹងស្ដេចផែន

ដីដែរ»។

អែមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេងវាអធិប្បាយប្រាប់ ហេតុយក១ឆ្អែតជាប្រមាណដូច្នោះហើយក៏ទ្រង់យល់ថា

ពិត ថាមែនប្រាកដណាស់ ទ្រង់ពិចារណាមើលហេតុទៅ ក៏ពុំមានខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹម១ឆ្ែអត អ្នកមានក៏ស៊ីត្រឹ

ម១ឆ្អែតដូចគ្នា ស្ដេចមានព្រះហរិទ័យស្រលាញ់ពាក្យក្មេងនោះក្រៃពេកទើបទ្រង់ប្រទានមាសប្រាក់សំពត់ខោអាវអោ

យទៅក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅថាពាក្យអ្នកប្រាជ្ញបានក្នុងលោកនេះ។


មានរឿង១ទៀត ឈ្មោះថាតំរាស្របតបតគ្នា

រឿងព្រះចៅផែនដី និងក្មេងឃ្វាលក្របី

មានមហាក្សត្រាធិបតី១អង្គ ស្ដេចនាំពួកសេវកាមាត្យមុខម្រន្ដីទាំងឡាយសឹង នាំគ្នារៀបក្បួនហែស្ដេចទៅតាមមុខងា

រ លុះទៅដល់ទីទួល១ ជាទីសមគួរដាក់ឈប់ អាស្រ័យបរិភោគេភាជនាហារ នាវេលាព្រឹក ទើបស្ដេចអោយពួកអ្នកពិ

សេសដាំស្លចំអិនក្រយាស្ងោយរង់ចាំនៅ អែព្រះអង្គអែងនិងពួកទាហានសេះ ក៏បរសេះចេញទៅដេញសត្វ បាញ់សត្វ

ម្រឹកគីម្រឹគាតាមជួរព្រៃ អែពួកម្រន្ដីក៏នាំគ្នាជិះសេះបរ តាមស្ដេចទៅ


អែសេះស្ដេចនោះ លឿនលើសសេះពួកម្រន្ដី ទើបបរទៅដាច់អស់សេះទាំងពួង ពួកមន្រ្ដីតាមពុំទាន់ស្ដេចបរព្រះទីនាំ

ងចូលព្រៃចេញវាលវង្វេងផ្លូវទៅ តែ១ព្រះអង្គអែង លុះពេលថ្ងៃត្រង់ស្ដេចរកផ្លូវនឹងវិលមកទីជំរំដែលចតនោះពុំឃើ

ញ កើតឃ្លានព្រះស្ងោយពន់ពេក ស្ដេចខំបរសេះព្រះទីនាំងកាត់ព្រៃធំ ចេញទៅដល់ទីមាត់បឹង១ បានលឺសព្ទត្រដោក

គោក្របីនិងសំលេងក្មេងឃ្វាលក្របីវានិយាយគ្នា ទើបទ្រង់បរសេះកាត់តំរង់ទៅទីនោះ លុះដល់បានឃើញក្មេងគង្វា

លគោក្របីម្នាក់ ទើបត្រាស់សួរក្មេងនោះថា អើអានាង ទីទួលគោកចែងកនែ្លងគេតែងមកឈប់កាក់ ដាក់អាស្រ័យ

នោះ ចៅអែងបានដឹងបានស្គាល់ខ្លះទេ។ អែក្មេងពុំស្គាល់ជាស្ដេច នឹកស្មានជាមនុស្សដទៃផ្ដាស ទើបវានិយាយប្រាប់ថា

«ទីទួលគោកចែងនោះខ្ញុំស្គាល់ច្បាស់ណាស់ ទៅពីនេះទៅមិនឆ្ងាយប៉ុន្មានទេ ចូរអ្នកបរសេះទៅខាងទិសអុត្ដរនោះចុះ

ថាហើយក្មេងនោះលើដៃចង្អុលប្រាប់ផ្លូវ។ អែមហាក្សត្រធិបតី ស្ដេចនឹងទៅតែអែងក្រែងវង្េវងផ្លូវទៀត ព្រះហរិទ័យ

ចង់បានក្មេងនោះជូនទៅជាមួយផង ទើបត្រាស់ថា «អានាងអែជិះសេះខាងក្រោយយើង ជូនយើងទៅដល់ទីទួលគោក

ចែងនោះ សូមអែងវិលមកវិញ យើងនឹងអោយប្រាក់អែង ជារង្វន់ថ្លៃជូនគ្នានោះ»។


ក្មេងនោះក៏ព្រមជូនផ្លូវ ទើបវាឡើងជិះសេះខាងក្រោយ អោយស្ដេចបរចរទៅ តាមមាគ៌ា ខ្លួនវាជាមគ្គឣទេ្ទស ក៏ចង្អុ

លផ្លូវបរទៅតាមលំដាប់វាលព្រៃ។ លុះដល់កន្ដាលផ្លូវស្ដេចទ្រង់ត្រាស់ថា «អើអានាងអែងនៅស្រុកក្រៅនេះ អែងបាន

ស្គាល់ស្ដេចជាម្ចាស់ផែនដីរឺទេ?» បាទទេខ្ញុំមិនដែលស្គាល់ទេបង មិនដែលឃើញសោះ អ្នកស្ដេចនេះ លឺតែម៉ែអូវប្រា

ប់ថាហ្លួងៗនោះពុំដឹងជាមុខមាត់យ៉ាងណាទេ។ អោ អែងចង់យល់ចង់ស្គាល់ហ្លួងនោះដែររឺអី? បាទខ្ញុំបាទចង់ស្គាល់ដែរ

តែមិនដឹងជាហ្លួង នោះនៅអែណា អើបើអែងចង់ស្គាល់ហ្លួងនោះងាយទេ ចាំទៅដល់ទីជំរកប្រជុំ មនុស្សច្រើននោះកា

លណា គេតែងតែដោះមួកគំនាប់ហ្លួងមនុស្សណាដែលមិនដោះមួកនោះ មនុស្សនោះហើយជាហ្លួងពិតប្រាកដ ចូរអែង

សំគាល់ថាជាហ្លួងចុះ។ អែក្េមងនោះបានលឺដូច្នោះហើយ ក៏កំនត់កត់ចាំទុកក្នុងចិត្ដ លុះទៅដល់ទីទួលនោះ អែបណ្ដាមុខ

មន្រ្តីទាំងឡាយបានឃើញស្ដេចយាងទៅដល់ ក៏នាំគ្នាត្រេកអរសាទរដោះមួកលើកដៃគំនាប់តាមទំលាប់។ អែមហាក្ស

ត្រាធិបតី ស្ដេចនាំកុមារនោះចុះចាកខ្នងមនោមេយ្យ ដល់ហើយស្ដេចបែរទៅនិយាយថា « ម្ដេចអែងបានឃើញគេ

ដោះមួកគំនាប់អ្នកណា អ្នកណាមិនដោះមួកគំនាប់គេនោះ? » ក្មេងនោះតបថា ហ្លួងនោះខ្ញុំស្គាល់ហើយ? ចុះអែងថា

អ្នកណាជាហ្លួងចូរថាទៅមើល។ បាទហ្លួងនោះបើមិនរូបបងអែងគឺរូបខ្ញុំបាទ បើមិនខ្ញុំបាទក៏បងអែងព្រោះមិនដោះមួក

ដូចគ្នា។ អែមហាក្សត្រធិបតីបានស្ដាប់កុមារនោះថ្លែងប្រាប់ចេញមិនចំអង្គ វាគៀវយកទាំងរូបវាផងដូច្នោះហើយ ក៏ទ្រ

ង់គិតថា អែងបានប្រាប់វាថា «បើឃើញរូបណាមិនដោះមួកក្នុងកាលដែលប្រជុំជន រូបនោះអែងគឺ ហ្លួងហើយអិលូវវា

ក៏មិនដោះអែងក៏មិនដោះដូចគ្នា បានជាវាចង្អុលរូបទាំង២ថា បើមិនអែងក៏ខ្លួនវា បើមិនវាក៏អែង ពាក្យវានោះជាពាក្យ

អ្នកឆោតខ្លៅសំដៅ ព្រោះតែប្រាប់ទេរឺ រឺវាដឹងថា អញនេះជាហ្លួងហើយ បើវាដឹងច្បាស់ថាអញនេះជាហ្លួង ហើយតែវា

ចង់ថារូបវាផងព្រោះអែងប្រាប់មុននោះជាអាថិកំបាំងបន្ដិច គឺថាអ្នកដែលមិនដោះមួក វាមិនដោះមួកដូចគ្នាវាអាងអាទិ៍

ដើមនេះ ទើបវាថាវាផង ហេតុ ដូច្នោះពាក្យវានោះបើពិគ្រោះទៅ គួរទៅជាពាក្យអ្នកមានបញ្ញា គឺជាពាក្យអ្នកប្រាជ្ញវិ

ញបាន ពាក្យក្មេងយ៉ាងនេះប្រែមិនចេញជាប្រាជ្ញជាខ្លៅក៏ថាមិនបាន។

ព្រះមហាក្សត្រ ស្ដេចទ្រង់គិតវិញទៀតឃើញថា ពាក្យក្មេងថានោះ គួរគិតយល់សេចក្ដីថា រូបស្ដេចនេះនឹងសំដៅយក

ត្រង់មិនដោះមួក ជាប្រមាណនោះមិនបាន រាស្រ្ដគេមិនដោះមួកវិញក៏មាន ដែលហៅថាស្ដេចៗនោះ គឺសំដៅយកចំ

នេះវិជ្ជាការ ដែលប្រកបដោយសង្គហវត្ថុ៤ប្រការ នឹងទ្រង់ទសពិធរាជធម៌ទាំង១០ប្រការជាដើម ទើបហៅថាជាស្ដេច

ជាហ្លួងបាន បើទៅយកត្រង់មិនដោះមួក រឺ មិនលើដៃគំនាប់គេ សន្មតថាជាមហាក្សត្រនោះ ក្មេងដែលវាមិនដោះមួក

មិនលើដៃគំនាប់គេនោះ ក៏សន្មតថា មហាក្សត្របានដូចគ្នា ទើបវាថាបើមិនអែងក៏អញ បើមិនអញក៏អែង យ៉ាងនេះ។

មួយទៀតដូចពាក្យហៅថា លោកសង្ឃនោះគឺ សំដៅយកត្រង់ទ្រទ្រង់គុណធម៌ ប្រកបដោយនូវសីលទាំង៤ មានបាតិ

មោក្ខសំវរសីលជាដើមផង ប្រកបដោយគុណធម៌របស់សមណៈ មានអប្បច្ឆតាទិគុណ គឺប្រាថ្នាតិច មានចិត្ដសន្ដោស

ជាដើមផង ទើបហៅថាជាលោកសង្ឃបានក្នុងព្រះពុទ្ធសាសនានេះអែង បើទៅយកត្រង់កោរក្បាល ត្រងោល ស្លៀក

ពាក់សំពត់ពណ៌លឿងជាប្រមាណ ថាលោកសង្ឃនោះ ពួកអុបាសក ក្មេងចាស់ ប្រុសស្រីមានគេកោរក្បាលត្រងោល

ដែរ អែស្លៀកពាក់សំពត់លឿង នោះក៏មានដែរ ម្ដេចពួកនោះក៏មិនសន្មតនាមហៅថា លោកសង្ឃទៅផង។ ពាក្យក្មេង

គង្វាលក្របីវាថានោះគួរយកជាគតិលោកបាន ហៅថាពាក្យបណ្ឌិតអ្នកប្រាជ្ញ ក្នុងលោកិយនេះបានគួរអែងពិចារណា

ស្ដាប់មើលចុះ។ រឿងនិទាននេះមានក្នុងក្បួនបារាំងសែស។




មន្តអាគម​ខ្មែរ​ក្នុងការ​ធ្វើសង្គ្រាម មាន​គាថា​យ័ន្ត​មន្ត​សណ្តំ​បំបាំងកាយ គួច​ស្មៅ​កើន​ពល គឺ​ពិតជា​មានប្រើ​ក្នុង​យុទ្ធសាស្ត្រ​កងទ័ព​ខ្មែរ​

អ្នកទស្សនា: Views

  

មន្តអាគម​ខ្មែរ​ក្នុងការ​ធ្វើសង្គ្រាម មាន​គាថា​យ័ន្ត​មន្ត​សណ្តំ​បំបាំងកាយ គួច​ស្មៅ​កើន​ពល គឺ​ពិតជា​មានប្រើ​ក្នុង​យុទ្ធសាស្ត្រ​កងទ័ព​ខ្មែរ​


មន្តអាគម​ខ្មែរ​ក្នុងការ​ធ្វើសង្គ្រាម មាន​គាថា​យ័ន្ត​មន្ត​សណ្តំ​បំបាំងកាយ គួច​ស្មៅ​កើន​ពល គឺ​ពិតជា​មានប្រើ​ក្នុង​យុទ្ធសាស្ត្រ​កងទ័ព​ខ្មែរ​

ដើម្បី​បញ្ចៀស​ការពារ​ទប់ទល់ នឹង​គ្រឿង​អាវុធ​គ្រប់​ប្រភេទ​បាន បុព្វបុរស​ខ្មែរ​មាន​មធ្យោបាយ និង​គ្រឿង​ការពារ​ខ្លួន​ពីរ​យ៉ាង​គឺ តាម​ក្បួន យុទ្ធវិធី និង​តាម​វេទមន្ត ។​

១-​ក្បួន​យុទ្ធវិធី​

•​តាម​ធម្មជាតិ​៖ ត្រូវ​ចេះ​រក​ទី​បិទបាំង មាន​ព្រៃរបោះ ថ្មដា ចេះ​ស្មាន​តម្រូវ​កាល​អាកាស ចេះ​ស្ដាប់​សន្ធឹក​ខ្យល់ បោកបក់ ៘​

•​​ប្រើ​ខែល​៖ អាច​ចាត់ជា​អាវុធ​ក៏បាន ខែល​មាន​រាង​មូល វែង ដូច​ចង្អេរ ធ្វើ​ពី​ដែក ស្បែក​ក្របី ឬ​ឈើ សម្រាប់​ទប់​រាំង​បាំង ផ្លែ​ព្រួញ ឬ​មុខ​លំពែង​ដែល​បាញ់​ពី​ចម្ងាយ ។​

•​​អាវ​ក្រោះ​៖ ជា​អាវ​វៀល​ក្លៀក ធ្វើ​ពី​បន្ទះ​ដែក ស្ពាន់ សំណាញ់​ដែក ស្បែក​គោ​-​ក្របី​ហាល​ស្ងួត ដោយ​ដេរ​ភ្ជិត​សម្រាប់​ពាក់​ចូល​ទីលានប្រយុទ្ធ ។ អាវ​ក្រោះ​អាច​ទប់​នឹង​ផ្លែ​ព្រួញ មុខដាវ លំពែង បាន ។ ព្រះមហាក្សត្រ​ខ្មែរ​តែង​ប្រើ​អាវ​ក្រោះ តាំងពី​សម័យមុន អង្គរ​ម្ល៉េះ រហូតដល់​ជាប់​ព្រះនាម​ថា "​វរ្ម័ន​” ‘ ជា​ពាក្យ​សំស្ក្រឹត​ប្រែ​ថា : អាវ​ក្រោះ​នេះឯង ’ ។ ព្រះនាម​ជ័យវរ្ម័ន​មានន័យថា "​ឣា​វ​ក្រោះ​មាន ជ័យ​” ។​

•​​ផឹកថ្នាំ​គង់ ៖ ជា​ឱសថ​សក្ដិ​សិទ្ធិ ផ្សំ​ពី​ប្ញ​ស​ឈើ សំបក ឈើ ប្រទាល យកទៅ​ស្ងោរ​រម្ងាស់​នឹង​ឆ្នាំងដី ដោយមាន​រាយមន្ត​ព័ទ្ធ សីមា​ផង ដើម្បី​ផឹក​ទៅ​ឲ្យ​គង់​ស្បែក កាប់​មិន​មុត ។ ជួនកាល​ផ្សំ ពី​សត្វ​រញី ប្រមាត់​ខ្លាឃ្មុំ ល្អូត​ស្បូវ ថ្លាន់​ភ្ញី ៘​

២-​វេទមន្ត​

1.​​អាវ​តេជះ ឬ​អាវ​យ័ន្ត​៖ ជា​អាវ​ដេរ​ពី​ក្រណាត់​ផាឌិប ទេសឯក ឬ​ជាតី មាន​គូរ​យ័ន្ត​គាថា បញ្ចុះ​អក្ខរ​:​ភាសាបាលី តាម​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា ។ នៅលើ​តួ​អាវ ដែល​កាត់​វៀល​ក្លៀក​នោះ​មិនសូវ​ចោល​អក្សរ ន ខ្វាក់ និង​អក្ខរ​: ន ម អ ឧ ឥ ស្វា សុ នោះឡើយ ហើយ​កាន់​ក្អែល​ឡើង​ខ្មៅ​រលើប ។​

2.​​កន្សែង​យ័ន្ត​ ជា​កន្សែង​ផាឌិប ឬ​ជាតី មាន​គូរ​យ័ន្ត​គាថា ដូច​អាវ​តេជះ​ដែរ ជួនកាល​មាន​បញ្ចុះ​ស្នាម​បាទជើង​មាតាបិតា ឬ ឧបជ្ឈា​យា​ចា​រ្យ ដែលជា​អ្នកមានគុណ សម្រាប់​បង់​ជាប់​នឹង​ក ជួត​លើ​ក្បាល ។​




 3.​សាក់​ខ្លួន​៖ គេ​ប្រើ​ដែកចារ​ជ្រលក់​ជាតិហិង្គុល ឬ​ខ្មៅ ដុស​យកទៅ​សាក់​ជា​ឣ​ក្ខ​រ​: យ័ន្ត​គាថា លើ​ទ្រូង​, ខ្នង​, ដៃ​, ស្មា ជាប់ ស្នាម​រហូត​មួយជីវិត ។​

4.​សក់ដា​ញ់​៖ សក់​ស្រី ឬ​ប្រុស ដែល​កណ្ដាញ់​ជាប់​គ្នា ដូច​សំបុកចាប ជា​របស់​រូប​មេមត់ ឬ​មេ​ស្មឹង ដោយ​ម្ចាស់​សក់​ស្លាប់ ឬ​កាត់​ឲ្យ ជឿថា​មាន​ឫទ្ធិ​បារមី​ពូកែ​មាន​ខ្មោច​អារក្ស​ថែរក្សា​។ មាន​កណ្ដាញ់ មួយ​ប្រភេទ​ទៀត កើតឡើង​ដោយ​កម្រ បំផុត នៅត្រង់​រោម​យោនី​ស្ត្រី ។ ខ្មែរ​ជឿថា កណ្ដាញ់​រោម​យោនី​នេះ​ពូកែ​ណាស់ ។ មាន​គេ​ដំណាល​ថា ប្រពន្ធ​លោក​សក្ដិ​បី ឥស្សរ​:​ម្នាក់ មាន​កណ្ដាញ់​រោម​យោនី​នេះ ពេល ចេញ​ច្បាំង​នឹង​ទ័ពបារាំង លោក​តែង​បញ្ជិះ​ប្រពន្ធ ឲ្យ​អង្គុយ​លើ​ខ្នង សេះ​ពី​ខាងមុខ ការពារ​លោក​បាន​រួចខ្លួន​គ្រប់​គ្រាអាសន្ន ។​
5.​អា​ថ័​ន​៖ ក្លាយ​មកពី​ឣ​ថ​ព្វ ឬ​ឣ​ថ័​ព្វ​ន៍ ជា​ឈ្មោះ​មន្ត អាគម សម្រាប់​សូត្រ​សេក​ហៅ ឬ​បណ្ដេញ​ខ្មោច​បិសាច ។​
6.​​ចែកាច់​៖ ជា​ភ្លុក​ដំរីស្ត មិនធំ​ប៉ុន​ភ្លុក​ទេ ។ ចែ​ដំរី ដែល​វា ចាក់​កាច់​ចោល​ជាប់​នឹង​ដើមឈើ​រស់ ជា​វត្ថុ​ត្រជាក់ត្រជុំ ការពារ​ជំងឺ គ្រប់​ប្រភេទ ។​
7.​​ខ្នាយតាន់​៖ ជា​គ្រឿង​អាវុធ​ការពារ​ខ្លួន របស់​ជ្រូកព្រៃ​ដែល​វា​កាច់​ចោល​នៅទីណា​មួយ ។ មតិ​ខ្លះ​ថា បើ​បាញ់​យកបាន​ទាំង​រស់ រឹតតែ​ពូកែ ជាង​ខ្នាយ​ដែល​រើស​បាន​ទៅទៀត ។
8.​​កុយ​៖ ជា​ស្នែង​សត្វ​រមាស ‘ មិនសូវមាន ’ ល្អ​បំផុត​គឺ​កុយពុក ។​
9.​គជ់​៖ វត្ថុ​ជា​ដុំ​មូល​ដូច​ពក មាន​សាច់​រឹង​ដូច​កែវ កើត មាននៅ​ក្នុង​សរីរាង្គកាយ ឬ​ក្នុង​ក្បាល​នៃ​សត្វ​ទាំងឡាយ ដូចជា គជ់ ខ្យង​, គជ់គ្រំ​, គជ់ដំរី​, គជ់ក្រៀល ។ ពូកែ​ជាងគេ គឺ​គជ់​ឃ្មុំ​, គជ់​ត្មាត ភ្លើង កាស​ក្របី ។​
10.​នប់​៖ ជា​ស្នែង​បន្តុប​ត្រមុល​ខ្លី​ហើយ​ធំ របស់​សត្វ ក្តាន់​, រមាំង​, ប្រើស ។​
11.​កូនក្រក​៖ វត្ថុ​នេះ​សំខាន់​ជាងគេ ហើយ​មិន​ងាយ​រក បាន​ផង ។ កូនក្រក គឺជា​ទារក​ទំ​ក្នុង​ផ្ទៃ​ម្ដាយ ទើបបាន​បី​ខែ ទៅ ៥​ខែ ហើយ​ត្រូវ ឪពុក​ល្បួងលួងលោម បញ្ឆោត​សុំ​បាន​រួច​នាំទៅ​វះ​ពោះ យក​ទាំង​រស់​ដូច​ក្នុង​រឿង​ឃុន​ឆាង ឃុន​ផែន​’ ។ កាលបើ​ម្ដាយ​ស្លាប់ ទារក​ក៏​ស្លាប់​ដែរ ប៉ុន្តែ ឪពុក​ចិត្ត​តិរច្ឆាន បាន​យក​ខ្មោច​ទារក​ប៉ុនកដៃ​នោះ ទៅ​ឆ្អើរភ្លើង​ឲ្យ​ក្រៀម ហើយ​រាយមន្ត​ព័ទ្ធសីមា អធិដ្ឋាន​ឲ្យ​ព្រលឹង ទារក​នោះ វិលវល់​តាម ជួយ​យកអាសា​ខ្លួន​ឲ្យ​ក្លាយទៅជា​អ្នកខ្លាំង​ពូកែ មាន​ញាណ​ដឹង​អ្វីៗ​មុន ព្រោះ​ព្រលឹង​កូនក្រក​ទៅ​ខ្សឹបប្រាប់ ។

 អ្នក​កាន់​កូនក្រក មិនសូវ​បានយូរ​អង្វែង​ទេ ច្រើនតែ​អាយុ​ខ្លី ព្រោះ​កម្ម របស់ខ្លួន ដែល​ហ៊ាន​លើកដៃ​សម្លាប់​ភរិយា ឬ​គូ​កំណាន់ ព្រោះតែ មហិច្ឆតា​ឥត​ព្រំដែន​របស់ខ្លួន ។​
12.​​គាថា​៖ គឺជា​បន្ទះ​សំណ​ប្រាក់ ស្ពាន់ ឬ​មាស មាន​ចារ យ័ន្ត បាលី​គាថា​បញ្ចុះ ហើយ​ដាស់​ឲ្យ​ពូកែ​សក្ដិ​សិទ្ធិ ។ គាថា ត្រូវ​ដោត​ក្រង​ជា​ខ្សែ​មួយ ខ្សែ​ពីរ ឬ​ខ្សែ​បី​សម្រាប់​ក្រវាត់ នៅ​ចង្កេះ​ក៏មាន សម្រាប់​ពាក់​នៅ​ក ក៏មាន ។​
13.​​អាព័ទ្ធ​៖ ជា​វេទមន្ត​មួយបែប សូត្រ​ទៅ​គង់​ស្បែ​កកាប់​មិន​មុត ដុត​មិន​ឆេះ ។​

14.​​មហា​សំកាំង​៖ អាច​សូត្រ​សេក​ឲ្យ​ចេញ​ផ្លេកបន្ទោរ ធ្វើ​ឲ្យ​សត្រូវ​ភាំង​ស្មារតី ឡប់សតិ​វង្វេងវង្វាន់ ។​
15.មន្ត​សណ្តំ​៖ អាច​សូត្រ​សេក​ឲ្យ​ខ្មាំងសត្រូវ​ដេកលក់ ‘​ចៅពញា​ភក្ដី​សង្គ្រាម​ហុក ប្រើ​មន្ត​សណ្តំ​ធ្វើ​ឲ្យ​ទ័ព​យួន​ដេកលក់​អស់ ដើម្បី​ចូល​រំដោះ​ព្រះវររាជ​មាតា របស់​ព្រះបាទ​ជ័យជេដ្ឋា​ទី​៣ ដែល​យួន​ចាប់​យកទៅ​បង្ខាំង​ក្នុង​ទូក​នៅ​ជ្រោយចង្វា ។​
16.​​ធ្មប់​៖ អាច​សូត្រ​សេក​បាច​ឣ​ង្ករ ចេញ​ជា​ស្រាំង ឃ្មុំ ឪ​ម៉​ល៉ា់ ឬ​កួចស្មៅ ផ្លុំ​ឲ្យ​កើតជា​ខ្លា ដំរី ដេញ​ទិច ខាំ ព្រេច ប​ច្ចា​មិត្រ​បាន ។ អ្នកចេះ​វិជ្ជា​ធ្មប់​ផ្ដើមចេញពី​ប្រើ អំពើ​ធ្វើ​អ្នកស្រុក ឲ្យ​ហើមពោះ​ស្លាប់ ក៏​ក្លាយទៅជា​គ្រូធ្មប់ ល្បីល្បាញ គេ​ខ្លាចរ​ឣា ជួនកាល​ហ៊ាន​ប្រកាស​ខ្លួនឯង​ជា ស្ដេច គិត​វាយ​ដណ្តើម​រាជបល្ល័ង្ក ដូចជា​ព្រះបាទ​ជាន់ជុំ កែវ​ព្រះ​ភ្លើង ដែល​តាំង​រាជវាំង​នៅ​ខេត្ត តាកែវ​ជាដើម ។​

17.​​មហា​រំអិល​៖ មន្ត​នេះ​សូត្រ​ទៅ​រអិល​ខ្លួន​ដូច​លាប​ខ្លាញ់ ចាប់​មិន​ជាប់ ។​
18.​មេឃច្ឆាយ​៖ ជា​វិជ្ជា​សម្លឹងមើល​ស្រមោល​មេឃ ហើយ​ទាយ​តាម​ចំណាំ​អាច​ដឹងថា ធ្វើសង្គ្រាម​ចាញ់ ឬ​ឈ្នះ ។ តេ​ជោ​មាស ចេះ​ស្ទាត់​សិល្ប៍វិជ្ជា​យិ​ត​មេឃច្ឆាយ​នេះ ហើយ​បន្ត​បង្រៀន​ដល់ តេ​ជោ​យ៉​ត៉​ទៀត ។​
19.​ ​បំបាំង​ខ្លួន​៖ សូត្រ​សេក​ទៅ​ខ្មាំង​មើលមិនឃើញ ។ វត្ថុ សក្ដិ​សិទ្ធិ​ទាំងអស់នេះ បុព្វបុរស​ខ្មែរ​តែង​ដាក់​ក្នុង​ទៃគ្រូ កាន់​ជាប់ នឹង​ខ្លួន បើ​មិន​ចេញទៅ​ណា​ទេ ត្រូវ​តម្កល់ទុក​លើ​ហ៊ឹង ដុត​ទៀន ធូប​បូជា ជា​ប្រក្រតី​រាល់​ថ្ងៃសីល ហើយ​ក្រៅពី​ម្ចាស់​វត្ថុ​នេះ សូម្បី​ប្រពន្ធ​កូន​ក៏ មិន​ហ៊ាន​បំពាន់​ដែរ ។ ឣ្ន​កអាង​វត្ថុ​សក្ដិ​សិទ្ធិ និង​សិល្ប៍​វេទមន្ត ដូចខាងលើ​នេះ កាន់​ត្រណម​តឹងរ៉ឹង​ណាស់ ហើយ​ភាគច្រើនៗ តែ​ភ្លាត់ស្នៀត​ដល់​ស្លាប់ ព្រោះ​ចាញ់ល្បិច​ស្រី ។

ឯ​ថ្នាំបន្សាប​សិល្ប៍​វេទមន្ត​នោះ គេ​យក​ផ្លែ​ត្រឡាច និង​សំពត់ ប្រឡាក់​ឈាមរដូវ​ស្ត្រី ទៅ​កម្លោច​បុក​ឲ្យ​ម៉​ដ្ឋ៉ លាយ​នឹង​ប្រទាល មួយរយ​មុខ យកទៅដាក់​លាយ​នឹង​ម្ហូបចំណី ឬ​ក្នុង​ទឹក​ឲ្យ​អ្នក សិល្ប៍ ស៊ី ឬ​ផឹក​, ងូត នឹង​សាបរលាប​អស់​ជាមិនខាន ។ ជាទូទៅ បុព្វបុរស​ខ្មែរ តែង​កាន់​ជាប់​នូវ​ជំនឿ ជា​ប្រពៃណី​ទាំងនេះ ស្ទើរ ១០០​ភាគរយ ជាពិសេស គឺ​អង្គ​ព្រះមហាក្សត្រ និង​មេទ័ព​ធំៗ តែម្តង​ដែល​គោរព​ជំនឿ​បែបនេះ​ជាងគេ ។ យើង​ឃើញ​ក្នុង ព្រះរាជ​ពង្សាវតារ ឣ្ន​ក​ដែល​ខ្លាំងពូកែ​ខាង​សិល្ប៍​វេទមន្ត មាន​ជា ឣា​ទិ៍ តេ​ជោ មាស​, តេ​ជោ​យ៉​ត៉​, ស្ដេច​កន​, ស្ដេច​កែវ​ព្រះ​ភ្លើង​, ព្រះរាម​បាទី​, ស្ដេច​បាលី​កងចក្រ​, ស្ដេច​សំរែ​, ព្រះរាម​ទ្រាំង​, បល្ល័ង្ក​ពេជ្រ​, បល្ល័ង្ករ​ត្ន័​, ភក្ដី​សង្គ្រាម​ហុក​ជាដើម ៘ ទោះបី​បច្ចុប្បន្ន ក៏​ខ្មែរ​មួយ​ភាគ​ធំ​នៅតែ​ប្រកាន់​ជំនឿ​បែបនេះ នៅឡើយ ។​

*​អំពី​ត្រណម​៖ ទន្ទឹម​នឹងមាន​គ្រឿង​ប្រដាប់​សម្រាប់​ការពារ​ខ្លួន ដូច​បាន​ជម្រាប ជា​លំដាប់លំដោយ​ខាងលើនេះ ក៏​នៅមាន​របៀបរបប​មួយទៀត មក​កូប​ផ្សំ​ផង ទើប​ពូកែ​សក្ដិ​សិទ្ធិ​គួរ ឲ្យ​កក់ក្ដៅ​បាន​នោះ​គឺ "​ត្រណម​” ។ មាន​ត្រណម​ច្រើនយ៉ាង​ណាស់ ដែល​អ្នក​ទ្រង់គ្រឿង​ការពារ​ខ្លួន ត្រូវ​កាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ៖
•​​តម​កុំ​ទាក់ទង​ស្នេហ៍ស្និទ្ធ​ជាមួយ​ស្រី មាន​ស្រី​ប្រពន្ធ​គេ កូនក្រមុំ​គេ​
•​តម​មិន​លួចលាក់​យក​ទ្រព្យ​របស់​គ្រប់យ៉ាង នៅ​សមរភូមិ មាន​មាស ប្រាក់ សំពត់ ឣា​វ ឬ​គ្រឿង អលង្ការ គ្រប់​ប្រភេទ​
•​តម​មិន​ជេរប្រមាថ​គ្នីគ្នា ដែលជា​យុទ្ធជន​រួម​អាវុធ​
•​​តម​មិន​ជេរ ម្ដាយ​គូសត្រូវ​ក្នុងពេល​កំពុង​ប្រយុទ្ធ លើ​សមរភូមិ​
•​​តមចំណី​អាហារ​ផ្សេងៗ ដែល​គ្រូ​ហាម មាន​ត្រាវ​, ស្ពឺ​, ឃ្លោក​… សាច់​ឆ្កែ​… ជាដើម ។​​នៅមាន​ត្រណម​ផ្សេង​ដទៃទៀត ដែល​ឣ្ន​ក​ចម្បាំង​ត្រូវ កាន់​ឲ្យ​បាន​ម៉ឺង​ម៉​ត៉ា់ ដើម្បី​កុំ​ឲ្យ​ខុស​នឹង​បណ្ដាំគ្រូ នាំ​ឲ្យ​សាប​មន្តអាគម បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​សមរភូមិ ៕

ផ្ទះបុរាណខ្មែរ

អ្នកទស្សនា: Views


 




រឿងយក្ខិនីមុខសេះ

អ្នកទស្សនា: Views


រឿង យក្ខិនីមុខសេះ

ក្នុងកាលកន្លងទៅយូរណាស់មកហើយ មានព្រះរាជាមួយព្រះអង្គសោយរាជ្យនៅក្រុងពារាណសី ។ ទ្រង់មានព្រះអគ្គមហេសី ដែលចូលចិត្តផឹកសុរា និយាយកុហក និងប្រព្រឹត្តតែអំពើក្បត់ចិត្ត ស្វាមី លុះព្រះនាងទទួលមរណភាពទៅក៏កើតជាយក្ខិនីខុសប្លែក អំពីត្រកូលយក្សផ្សេងៗ គឺមានខ្លួនជាយក្ស មុខជាសេះឈ្មោះថា អស់សម្មុខិយក្ខិន  ស្ថិតនៅក្នុងលេណគុហានាបាតភ្នំមួយបានចូលទៅ បម្រើស្តេចវេស្សវ័ណអស់វារៈបីឆ្នាំ ស្ដេចទ្រង់ប្រទានគោចរភក្ស មួយមានបណ្ដោយ៣០យោជន៏ទទឹង៥យោជន៏ដើម្បីចាប់មនុស្សសត្វ បរិភោគ។

ថ្ងៃមួយយក្ខិនីមុខសេះ ចាប់បានព្រាហ្មណ៏កំលោះម្នាក់មានរូបឆោម ល្អសមរម្យក៏នាំយកទៅទុកក្នុងគុហាដើម្បីធ្វើជាស្វាមី។ ចាប់តាំង ពីថ្ងៃនោះមក យក្ខិនីខំស្វះស្វែងរកចាប់មនុស្សដើម្បីយកវត្ថុផ្សេងៗ មានសំពត់អាវ អង្ករ ត្រីសាច់ ម្ហូបចំណីដែលមានឱជារសទៅ ចិញ្ចឹមព្រាហ្មហ៏ជាស្វាមីនោះរាល់ថ្ងៃ។ រាល់ពេលដែលយក្ខិនីចេញទៅរកអាហារ នាងបានយកដុំថ្មមួយដុំ ធំមកខ្ទប់មាត់ទ្វារ ព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោល។ 

ក្នុងគ នោះព្រះពោធិសត្វបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់នាង។ លុះគ្រប់ ទសមាស នាងប្រសូតបានកូនប្រុសម្នាក់មានរូបរាងល្អប្រិមប្រិយគួរ ជាទីស្រឡាញ់ ។ នាងយក្ខិនីមុខសេះមានសេចក្តីស្រឡាញ់ចំពោះ បុត្រ និងស្វាមីយ៉ាងក្រៃលែង នាងតែងតែទំនុកបម្រុងដោយភោជ នាហារជាទីគាប់ចិត្ត។

លុះព្រះពោធិសត្វមានវ័យធំឡើងក៏ប្រមៀលដុំថ្មដែលម្តាយខ្ទប់ទ្វារ  នោះចេញ ហើយនាំឪពុកមកអង្គុយលេងនៅខាងក្រៅ ។

 ដល់ពេល យក្ខិនីត្រឡប់មកវិញ កូនបានប្រាប់ម្តាយភ្លាមថា "កូនបានប្រមៀល ដុំថ្មនេះចេញហើយ ព្រោះនៅខាងក្នុងងងឹតហើយអផ្សុកខ្លាំងណាស់” ហេតុតែយក្ខិនីស្រឡាញ់កូនក៏នៅស្ងៀមមិនស្ដីថាអ្វីឱ្យកូនឡើយ។

ថ្ងៃក្រោយមកទៀត ព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹង ម្ដាយរបស់ខ្លួនណាស់ ហេតុអ្វីបានជាម្តាយមានមុខដូចសេះ ទើប សួរទៅឪពុកៗប្រាប់កូនថា "កូនមាសឪពុក "

ម្តាយឯងជាយក្សទេ យើងទាំងពីរនាក់ទើបជាមនុស្ស ។ បន្ទាប់ពីព្រះពោធិសត្វបានដឹង ហេតុសព្វគ្រប់ហើយក៏នាំឪពុករត់ចេញពីទីនោះទៅ។

យក្ខិនីត្រឡប់មកវិញមិនឃើញប្ដី និងកូន ក៏ហោះទៅតាមមានសន្ទុះ លឿនដូចខ្យល់ ក៏ទៅទាន់ពួកគេនៅពាក់កណ្តាលផ្លូវហើយនាំក្រុម គ្រួសារមកគុហាវិញ។

 ក្រោយមកកូននោះបាននាំឪពុករត់ម្តងទៀត យក្ខិនីក៏តាមទាន់ទៀត។ ថ្ងៃមួយព្រះពោធិសត្វបានគិតថា "មាតា របស់អញមានទឹកដីជាទីស្ថានបរិច្ឆេទកំណត់ពីត្រឹមណាដល់ត្រឹម ណា?” លុះគិតដូច្នេះហើយក៏សួរទៅម្តាយៗបានប្រាប់ទីស្ថានខេត្ត របស់ខ្លួនសព្វគ្រប់ដល់កូន។

ថ្ងៃមួយព្រះពោធិសត្វបានឱកាសល្អ ក៏បញ្ជិះឪពុករត់ចេញយ៉ាង លឿន ហើយក៏បានទៅដល់មាត់ស្ទឹងជាព្រំដែនរបស់យក្ខិនីនោះ ក៏ ប្រញាប់នាំឪពុកឆ្លងស្ទឹងនោះទៅ។    លុះដល់ពាក់កណ្ដាលស្ទឹង យក្ខិនីតាមមកទាន់ ប៉ុន្តែពុំអាចចាប់យកស្វាមី និងកូនមកវិញបាន ឡើយ ព្រោះហួសព្រំដែនរបស់ខ្លួន នាងក៏ខំ

និយាយអង្វរកូន និង ស្វាមីនោះឱ្យត្រឡប់មកវិញដោយប្រការផ្សេងៗ។

យក្ខិនីដឹងថា ជនទាំងពីរនាក់មិនត្រឡប់មកវិញ ក៏មានសេចក្តីខ្សឹក ខ្សួលយំសោកបោកខ្លួន ព្រោះតែស្រឡាញ់កូននិងស្វាមី ទើបនិយាយ នឹងកូនថា "កូនសម្លាញ់មាសម្តាយ បើកូនមិនត្រឡប់មកវិញទេ ចូរ កូនរៀនយកមន្ដវិជ្ជាឈ្មោះចិន្តាមណីពីម្តាយចុះ ព្រោះមនុស្សលោក

បើគ្មានសិប្ប: ហើយ រស់នៅដោយកម្រពេកណាស់ ឯមន្ដវិជ្ជាឈ្មោះ ចិន្តាមណីនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះមានអានុភាពយ៉ាងវិសេស។

ព្រះពោធិសត្វឈរនៅពាក់កណ្ដាលស្ទឹង បានស្ដាប់ម្ដាយ ថ្លែងគុណ វិសេសនៃមន្តវិជ្ជាឈ្មោះចិន្តាមណីនោះរួចហើយ ក៏ថ្វាយបង្គំម្ដាយ រៀនយកនូវមន្តវិជ្ជាដោយសព្វគ្រប់ ហើយស្រែកលាយ សូម អ្នកម្តាយត្រឡប់ទៅវិញចុះ កូនសូមថ្វាយបង្គំលាសិនហើយ”។


ចំណែកនាងយក្ខិនីក៏ប្រហារដើមទ្រូងស្លាប់ក្នុងពេលនោះទៅ ព្រះពោធិសត្វឃើញម្តាយស្លាប់ក៏យំសោកសង្រេងក្រៃលែង ហើយ នាំឪពុកចាត់ចែងធ្វើពិធីតម្កល់សព។ លុះបូជារួចហើយក៏បេះផ្ការុក្ខ ជាតិផ្សេងៗយកទៅបូជាធាតុម្ដាយ។ ឯឪពុកក៏ទៅសាងផ្នួសបួសជា តាបស។ ចំណែកកូនកំលាឳពុកទៅកាន់ក្រុងពារាណសី។ ចប់

រឿង តេជោយ៉ត

អ្នកទស្សនា: Views

 

នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេ​ហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹក​ចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" ​បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។

 ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើម​អំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉ត​បានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះ​ខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុង​អន្លង់​ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបាន​តេជោ​មាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។

A

         ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបាន​ទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ 

ឆ្លង​តាម​បទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ​តេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោ​យ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហា​ក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់​អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ 

បក្សពួកម៉ឺនចៃ​ចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាង​ទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែន​នេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់​យកទៅសម្លាប់ចោលទៅ។ 

ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយ​ព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ​ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ 

ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោ​យ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យ​សត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះ​ថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
C

         ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយ​ដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យ​ចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួច​ចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉ត​ជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។

 ដោយសង្កេតឃើញជំទាវរើសអើង​ស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យ​ជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូន​កុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់​ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោ​យ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។

អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត

អ្នកទស្សនា: Views


រឿង ប្រវត្ត​អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត
ឯកសារ​នេះ សេចក្ដី​ដើម​ជា​ភាសា​លាវ អ្នក​សរសេរ​ឈ្មោះ ស៊ុង ភួយ ជាតិ​លាវ នៅ​ស្រុក​វ៉ឺនស័យ ខែត្រ​ស្ទឹងត្រែង អាយុ ៧០ ឆ្នាំ ដែល​មាន​សេចក្ដី​បក​ប្រែ ដូច​តទៅ ៖ នៅ​សង្កាត់​វ៉ឺនស័យ មាន​អ្នក​តា​មួយ​ឈ្មោះ ម៉ហេសក្ខ ។ អ្នក​ភូមិ​ទាំង​ឡាយ​ក្នុង​សង្កាត់​នេះ លើក​ទុក​ជា​អ្នក​ខ្លាំង​ពូកែ ជា​វត្ថុ​សក្ដិ​សិទ្ធិ​មួយ អាច​នឹង​ផ្ដល់​សេចក្ដី​ដល់​បណ្ដា​ជន​ទាំង​អស់​បាន ។ 

រឿង​រ៉ាង​ខាង​ដើម​ថា កាល​ដែល​ទឹក​ដី​វ៉ឺនស័យ នៅ​ជា​ចំណុះ​ស្រុក​ថៃឡង់ដ៍​នៅ​ឡើយ នោះ​មាន​នាម៉ឺន​លាវ​ម្នាក់​ដែល​រាជការ​ចាត់​ឲ្យ​ទៅ​ត្រួត​ត្រា​ស្រុក​នោះ ក៏​បាន​អញ្ជើញ​អ្នក​តា ម៉ហសក្ខ​នេះ មក​តាម​ខ្លួន​ផង ដើម្បី​ជា​ទី​ពឹង បាន​ឆ្លាក់​ឈើ​ធ្វើ​ជា​រូប​តំណាង​អ្នក​តា ហើយ​តម្កល់​ទុក​លើ​អាស្រម ១ ក្រោម​ដើម​ផ្ចិត នៅ​ចម្ងាយ​ពី​ក្រុង​វ៉ឺនស័យ​ចំនួន ១ គីឡូ​ម៉ែត្រ ។

 កាល​បើ​បាន​ឃើញ​នាម៉ឺន​លាវ​នោះ គោរព​ប្រណិប័តន៍​បន់​ស្រន់​អ្នក​តា​នោះ​ទៅ បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​ប្រាថ្នា អ្នក​ស្រុក​ក៏​ស្រុះ​ស្រួល​ទទួល​ស្គាល់​អ្នក​តា​នោះ​តាម​តមក ថា​ជា​អ្នក​តា​ដែល​ឫទ្ធានុភាព​ខ្លាំង​ពូកែ ។ ឯ​អ្នក​តា​នោះ​កាល​ជាន់​ដើម មាន​ប្រកាន់​រូប​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ប៊ូ

 ធ្វើ​ជា​ស្មិង​ដាច់​មុខ សម្រាប់​តែ​ខ្លួន​នោះ​ម្នាក់​ឯង ឥត​មាន​ខ្មោច​បិសាច​ឯណា​ដទៃ​ក្រៅ​ទៀត មក​សណ្ឋិត​លើ​រូប​នាង​ប៊ូ​បាន​ឡើយ ។ កិច្ច​ដែល​ត្រូវ​គោរព និង​ត្រូវ​រៀប​តង្វាយ​ថ្វាយ​អ្នក​តា​នោះ អ្នក​ស្រុក​ប្រព្រឹត្ត​ធ្វើ​តាម​តែ​ពាក្យ​រូប​សម្នឹង​បង្គាប់ គឺ​មាន​ថ្វាយ ជ្រូក មាន់ ទា ស្រា បាយ និង ទៀន​ធូប ។ 

តង្វាយ​បែប​នេះ មិន​មាន​កំណត់​កាល​វេលា​ទេ ស្រេច​នៅ​មាន​ការ​ដែល​គួរ​បន់ ឬ គួរ​ថ្វាយ ។ ក្នុង ១ ឆ្នាំ​ម្ដង អ្នក​ស្រុក​ត្រូវ​ប្រជុំ​គ្នា​រៀប​ធ្វើ​ពិធី ហៅ​ថា​បុណ្យ​ឡើង​អ្នក​តា ។ បុណ្យ​នេះ​ទម្លាប់​ធ្វើ​តែ​នៅ​ពិសាខ មាន​កំណត់​ពេល ១ ថ្ងៃ ១ យប់ នៅ​ទី​ខ្ទម​អ្នក​តា​នោះ​តែ​ម្ដង ។ ក្រៅ​ពី​តង្វាយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នោះ នៅ​មាន​លេង​ភ្លេង​ដូរ្យតន្ត្រី ច្រៀង​រាំ និង​មាន​អុំ​ទូក​ប្រណាំង​ថ្វាយ​អ្នក​តា​នោះ​ផង រៀង​រាល់​ឆ្នាំ​ខាន​មិន​បាន​ជា​ដាច់​ខាត បើ​ខាន​មិន​បាន​សុខ​ទេ ។

 អ្នក​តា​នោះ​សព្វ​ថ្ងៃ គេ​រើ​ទី​កន្លែង​លើក​ទៅ​ធ្វើ​ខ្ទម​ឥដ្ឋ​ប្រក់​ក្បឿង​នៅ​ប្រប​វត្ត​វ៉ឺនស័យ ។ ចិន-​យួន​ដែល​ស្រុក​វ៉ឺនស័យ​ទាំង​ប៉ុន្មាន ជឿ​ជាក់​ចំពោះ​អ្នក​តា​នេះ​ណាស់ តែង​នាំ​គ្នា​យក​តង្វាយ​ទៅ​ថ្វាយ​ជា​ប្រក្រតី ។ ប្រវត្តិ​អ្នក​តា តាម​ដំណឹង​ថា នៅ​នគរ​ឈ្មោះ​កោស៊ី ស្ដេច​មួយ​ព្រះ​អង្គ​គ្រង​រាជ​សម្បត្តិ ព្រះ​នាម​ព្រះ​បាទ​ចាក់គីមហាហង្ស ។

 សម័យ​ថ្ងៃ​មួយ នៅ​ក្នុង​ខែ​មាឃ ស្ដេច​អង្គ​នោះ​ឯង​ទ្រង់​ភ្នក​ព្រះ​រាជ​ហឫទ័យ​ចង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ក៏​ចាត់​ពួក​កង​សេនាមាត្យ​ចំនួន ៨ រូប ឲ្យ​ហែហម​អម​ស្ដេច​ទៅ នាំ​យក​ទាំង​មាន់​ធ្នាក់ ៤ ទៅ​ជា​មួយ​ផង ដើម្បី​នឹង​ក្រសាល​ទាក់​មាន់​ព្រៃ ។ 

 លុះ​បាន​ដល់​ព្រៃ​ហើយ វេលា​ដែល​ស្ដេច​កំពុង​ប្រពាត​ព្រៃ​នោះ ក៏​ត្រូវ​វង្វេង​ព្រៃ ស្ដេច​ក៏​ទ្រង់​សុបិន​ឃើញ​ស្រី​ក្រមុំ​ម្នាក់ មាន​រូប​ល្អ​ល្អះ​ឆើត​ឆាយ​យ៉ាង​ក្រៃលែង ឡើង​មក​ពី​មហា​បាតាល​នៃ​មហា​សាគរ ទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ​ប្រតិព័ទ្ធ​ស្ត្រី​នោះ​ក្រៃ​ពេក ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​អាមាត្យ​មុជ​ទឹក​ចុះ​ទៅ​តាម​មើល ។ 

លុះ​មុជ​តាម​ទៅ​បាន​ដល់​នគរ​នាង ឃើញ​នគរ​ធំ​សម្បើម​ណាស់ ហើយ​ល្អ​ចម្លែក​អស្ចារ្យ គឺ​នគរ​ស្ដេច​កុម្ភណ្ឌ ។ ព្រះ​អង្គ​មាន​បុត្រ​ដល់​ទៅ ៣ អង្គ​គឺ ឈ្មោះ គម្ភីរ ១ នាង​តែងអន ១ និង​កឡ៉ាកាន់ ១ ។ 

ឃើញ​រូប​នាង​នឹង​នគរ​ស្ដេច​ជា​ឪពុក​ជាក់​លាក់​ហើយ អាមាត្យ​ជា​បម្រើ​ត្រឡប់​មក​ទូល​ស្ដេច​វិញ​តាម​ដំណើរ ។ លុះ​អរុណោទ័យ​ឡើង​កាល​ណា ទ្រង់​ក៏​រក​ឃើញ​ផ្លូវ​វិល​មក​កាន់​នគរ​វិញ រួច​ទើប​ចាត់​ចែង​រៀប​ចំ​ព័ស្តុភារ​បណ្ណាការ ទៅ​ស្ដី​ដណ្ដឹង​នាង​តែង​អន​មក​ធ្វើ​ជា​អគ្គ​មហេសី​បាន​ដូច​សេចក្ដី​ប្រាថ្នា ។ 

 ឯ​ស្ដេច​កុម្ភណ្ឌ​នោះ ជាតិ​ជា​ក្រពើ មាន​កូន​ប្រុស ២ នាក់​ក៏​ជា​ក្រពើ លើក​លែង​តែ​កូន​ស្រី គឹ​នាង​តែងអន​មួយ​ខុស​ពី​គេ កើត​មក​ជា​មនុស្សក្រោយ​ដែល​នាង​តែងអន បាន​មក​ធ្វើ​ជា​អគ្គ​មហេសី​ស្ដេច​ចាក់គីមហាហង្ស​ហើយ ស្រាប់​តែ​មាន​ឈ្មោះ​នាង​វ៉ៃកា នៅ​នគរ​ជា​មួយ​ស្ដេច​នោះ នាំ​កូន​ក្រមុំ​របស់​ខ្លួន ៥ នាក់ មក​ថ្វាយ​ស្ដេច​ចាក់គីមហាហង្ស ធ្វើ​ជា​អគ្គ​មហេសី​បន្ត​បន្ទាប់​មក​ទៀត ។

លុះ​នាង​តែងអន​មាន​គភ៌​គ្រប់​ខែ​កាល​ណា ក៏​ប្រសូតិ​ព្រះ​រាជ​បុត្រ​នៅ​ក្នុង​ចំណោម​អគ្គ​មហេសី​ចុង​ទាំង ៥ រូប នាង​ទាំង ៥ នោះ​មាន​សេចក្ដី​បារម្ភ ខ្លាច​ក្រែង​បុត្រ​នាង​តែងអន មាន​ព្រេង​សំណាង​ជាង​កូន​ខ្លួន ក៏​តាំង​នាំ​គ្នា​រួម​គំនិត​ក្បត់ រក​ឧបាយ​កល យក​កូន​នាង​តែង​អនទៅ​កប់​ចោល យក​កូន​ក្រពើ​មក​ដាក់​ជំនួស​ឲ្យ​នាង​វិញ ហើយ​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ជា​ស្វាមី​ថា: នាង​តែង​អន​ជា​ស្រី​ចង្រៃ​កើត​កូន​មក​ជា​សត្វ​ក្រពើ ហើយ​ប្ដឹង​ទូល​បង្ខុស​ថា ដោយ​ហេតុ​តែ​នាង​តែង​អន ចូល​ចិត្ត​តែ​ទៅ​លេង​ទឹក ទើប​កើត​កូន​មក​ជា​សត្វ​ក្រពើ ។ 

 ស្ដេច​ចាក់គីមហាហង្ស​ទ្រង់​សណ្ដាប់​រឿង​មិន​ពិត​ដូច្នេះ ក៏​ពុំ​បាន​ពិចារណា​សាក​សួរ​រក​ខុស​ត្រូវ​ឡើយ ទ្រង់​ក៏​ក្រេវ​ក្រោធ​បង្គាប់​ឲ្យ​យក​នាង​តែងអន​ទៅ​បំបរ​បង់ ។ ឯ​នាង​តែងអន កាល​បើ​បាន​ទទួល​ផល​កម្ម​ដូច្នេះ​ហើយ ក៏​នឹក​ភ្នក់​មាតា​បិតា​និង​បង​ប្អូន​របស់​នាង ហើយ​នាង​នឹក​សង្ឃឹម​ថា បើ​នាង​បាន​ទៅ​ដល់​នគរ​កាល​ណា នាង​នឹង​សុំ​ឲ្យ​បង​ដែល​ជា​សត្វ​ក្រពើ​ឈ្មោះ​គម្ភីរ មក​ជួយ​ដោះ​ទុក្ខ​ធុរៈ​នាង ។ 

លុះ​បាន​ទៅ​ដល់​នគរ នាង​រៀប​រាប់​ទូល​ព្រះ​បិតា​និង​បង​តាម​ដំណើរ ពេល​នោះ​ចៅ​គម្ភីរ​ជា​បង​ក៏​ឆ្លើយ​តប​វិញ​ថា: វេលា​នេះ បង​នឹង​ជួយ​ដោះ​ទុក្ខ​ធុរៈ​ប្អូន​មិន​ទាន់​បាន​ទេ ព្រោះ​យើង​មិន​ទាន់​ចេះ​វិជ្ជា​ការ​អ្វី​សោះ ក៏​បបួល​នាង​តែងអន​ទៅ​រក​រៀន​មន្ត​វិជ្ជា​ការ ។

 គម្ភីរ​ឲ្យ​ប្អូន​ស្រី​ជិះ​លើ​ខ្នង ហើយ​ហែល​ធ្វើ​ដំណើរ​ទៅ ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក ការ​ហត់​នឿយ​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​នោះ​ទៅ ។ ពេល​នោះ​ក៏​ក្ដៅ​ទៅ​ដល់​ព្រះ​ឥន្ទ្រ​ៗ រមិល​មើល​មក​ឃើញ​ដូច្នេះ ចាត់​ឲ្យ​ព្រះ​វិស្សកម្ម​ទេវបុត្ត មក​ប្រោះ​បង​ប្អូន​ទាំង​ពីរ​នាក់​រស់​ឡើង​វិញ ទើប​និម្មិត​ជា​សាលា​មួយ​ឲ្យ​នៅ​រក្សា​សីល​ក្នុង​ទី​នោះ ។ 

ត​មក​មាន​យក្ស​មួយ​ឈ្មោះ ហាត់​ចាក់ នៅ​នគរ ណានថាត់ផាន មក​លេង​ព្រៃ ប្រទះ​ឃើញ​នាង​តែងអន មាន​រូប​ល្អ​ស្អាត ក៏​ចាប់​យក​នាង​ទៅ​ធ្វើ​ជា​ភីលៀង​កូន​ស្រី​របស់​វា ដែល​រើស​បាន​ពី​ក្នុង​ផ្កា ។ និយាយ​ពី​បុត្រ​នាង​តែង​អន ដែល​អគ្គ​មហេសី​ចុង​ទាំង ៥ នាក់ យក​ទៅ​កប់​ចោល​ក្នុង​ដី​នោះ បណ្ដាល​ឲ្យ​ក្ដៅ​ដល់​ទេវតា​មួយ​អង្គ​ឈ្មោះ​នាង​ទេពជាលីឡា ទេវតា​នោះ​ក៏​ចុះ​មក​កកាយ​ដី យក​ទារក​នោះ​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ឲ្យ​បរិភោគ​សុទ្ធ​សឹង​អាហារ​ទិព្វ ។

 នាង​ទេពជាលីឡា បាន​ហៅ​ខ្មោច​មួយ ដែល​នៅ​អាស្រ័យ​ក្នុង​ភូមិ​ស្រុក​នោះ ឈ្មោះ “មាតតាគិត” ឲ្យ​មក​នៅ​ជា​មួយ ជួយ​បីបាច់​រក្សា​កុមារ​នោះ​ដូច​ភីលៀង ។ លុះ​កុមារ​ចំរើន​អាយុ​ធំ​ឡើង មាន​វិស្សកម្ម​ទេវបុត្ត​មក​និយាយ​ប្រាប់​កុមារ​ថា: “ព្រះ​មាតា​របស់​កុមារ​ឯង​គឺ ព្រះ​នាង​តែងអន​ឯ​ណោះ​ទេ សព្វ​ថ្ងៃ​នាង​ត្រូវ​យក្ស​ចាប់​យក​ទៅ​រក្សាទុក នៅ​ឯ​នគរ​ណានថាត់ផាន​ឯ​ណោះ ដូច្នេះ​គប្បី​កុមារ​ទៅ​យក​មាតា​ឲ្យ​ឆាប់” ។ បាន​ដំណឹង​ដូច្នោះ កុមារ​ក៏​នាំ​ខ្មោច​ជា​ភីលៀង​របស់​ខ្លួន​នោះ ទៅ​តាម​រក​ព្រះ​មាតា បាន​ច្បាំង​នឹង​យក្ស​ដណ្ដើម​យក​នាង​តែងអន​វិល​ទៅ​នគរ​វិញ ។

 លុះ​បាន​ដល់​នគរ​ហើយ បាន​សេចក្ដី​សុខ​សប្បាយ កុមារ​ក៏​ប្រាប់​ប្រាម​បណ្ដា​រាស្ត្រ​ទាំង​អស់ ឲ្យ​គោរព​រាប់​អាន​ខ្មោច​ដែល​ជា​ភីលៀង​របស់​ខ្លួន​ឈ្មោះ “មាតគិត” ផង ព្រោះ​មាតគិត​នេះ បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​ខ្លួន ។ ចាប់​តាំង​ពី​ពេល​នោះ​មក បណ្ដា​រាស្ត្រ​ក៏​ទទួល​ស្គាល់ “មាតគិត” នេះ​ថា ជា​អ្នក​សេចក្ដី​សុខ​ឲ្យ​ខ្លួន ក៏​នាំ​គ្នា​គោរព​បូជា ថែរក្សា​ផ្ដល់​ម្ហូប​ចំណី: គោ ក្របី ជ្រូក មាន់ ទា ស្រា បាយ ឲ្យ​បរិភោគ​ជា​ប្រក្រតី ។ ខ្មោច​មាតគិត​នោះ​ហើយ ដែល​អ្នក​ស្រុក​សម្គាល់​ថា ជា​អ្នក​តា​រក្សា​ស្រុក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ថា​អ្នក​តា​មហេសក្ខ ៕ចប់

រឿង អ្នក​តា​មេស នៅ​ស្រុក​បាភ្នំ

អ្នកទស្សនា: Views

 


នៅ​ខាង​កើត​ភ្នំ​បាភ្នំ (ភ្នំ​ខ្សាច់​ស) ចម្ងាយ​ប្រមាណ​ជា ១.៥០០ម. ខាង​អាគ្នេយ៍​នៃ​សាលា​ស្រុក​បាភ្នំ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា ៥០០ម. មាន​ភ្នំ​មួយ​តូច​ស្ថិត​នៅ​ក្បែរ​មាត់​ព្រៃ កម្ពស់​ប្រមាណ​ជា ១០ម. ។ នៅ​លើ​កំពូល​ភ្នំ​នោះ​និង​នៅ​ជា​ចន្លោះ​នៃ​ថ្ម​ភ្នំ​ធំ​ៗ ដែល​បន្តុប​លើ​គ្នា​ច្រូង​ច្រាង គេ​ឃើញ​មាន​រោង​មួយ ធ្វើ​ដោយ​ស៊ីម៉ងត៍​យ៉ាង​ស្អាត ទំហំ​ប្រហែល ២ម. បួន​ជ្រុង បែរ​មុខ​ឆ្ពោះ​ទៅ​ទី​វាល​ខាង​កើត ដែល​មាន​ផ្លូវ​បូក​ស៊ីម៉ងត៍​ថែម​ជា​ជណ្ដើរ​បត់​បែន​ឡើង​ទៅ ។ 

ក្នុង​រោង​នោះ ផ្នែក​ពាក់​កណ្ដាល​ខាង​ក្រោយ គេ​ធ្វើ​ជា​ថ្នាក់​ខ្ពស់​ឡើង​ប្រហែល​កន្លះ​ម៉ែត្រ ផ្ទាប់​ទៅ​នឹង​ថ្ម​ភ្នំ​ដែល​លយ​ចូល​មក​ក្នុង​រោង ហើយ​មាន​គំនូរ​រូប​សត្វ​ផ្សេង​ៗ ធំ​ខ្លះ នៅ​ល្អ​ខ្លះ បាក់​បែក​នៅ​តែ​ខ្លួន​ហើយ​បូក​ស៊ីម៉ងត៍​ធ្វើ​ជា​ក្បាល ដៃ ជើង ថែម​ឡើង​ខ្លះ ដាក់​តម្រៀប​គ្នា​ជា​ជួរ​៣ សង្កាត់ ។ 

មាន​ជើង ១​សម្រាប់​ដោត​ធូប មាន​រូប​ដំរី​ពីរ​ធ្វើ​ដោយ​ថ្ម​ពណ៌​ស​ពព្រូស នៅ​សង​ខាង​មាន​ផើង​ដែល​ពួក​ចិន​យក​ទៅ​ថ្វាយ ខាង​ក្រោយ​បន្ទាប់​ពី​មោះ​មក ជា​ទី​ធ្លា​ក្រាល​ឥដ្ឋ​ពណ៌ ទូលាយ​ល្មម​មនុស្ស​ពីរ​នាក់ ចូល​ទៅ​អង្គុយ​បន់​ស្រន់​បាន​ដោយ​ស្រួល ។

ឯ​រោង​និង​គ្រឿង​សក្ការ​ជា​របៀប​ចិន​ទាំង​អស់ ព្រោះ​ចិន​ជា​អ្នក​តាក់​តែង​ធ្វើ​រោង​ឡើង​ជា​ខាង​ក្រោយ ។ ពី​ដើម​អ្នក​តា​នេះ​ធ្លាប់​មាន​អាស្រម​រួច​មក​ហើយ តែ​ដល់​បាក់​បែក​អស់​ទៅ ទើប​ពួក​ចិន​សាង​ជា​ថ្មី​ជំនួស​ឡើង ។

ក្នុង​ចំណោម​រូប​ទាំង ៣​សង្កាត់​នោះ ត្រង់​សង្កាត់​កណ្ដាល មាន​រូប​មួយ​នៅ​​ចំកណ្ដាល​គេ ជា​រូប​ឈរ មាន​កម្ពស់​ប្រហែល ៦០ សង់ទីម៉ែត្រ រូប​នោះ​មាន​ភាព​ជា​ស្ត្រី​ភេទ សក់​ក្បាល​ទំនង​ជា​បួង​ញាត់​ឡើង​លើ ពាក់​ក្បាំង មុខ​រាង​មូល ថ្ពាល់​ពេញ ដោះ​ក្បំ​ស្រួច មាន​ដៃ​បួន ដៃ​ខាង​ស្ដាំ​បត់​មក​ខាង​មុខ ទ្រ​របស់​អ្វី​មួយ​រាង​ចតុកោណ​កែង ផត​កណ្ដាល​បន្តិច ដៃ​ខាង​ឆ្វេង​បត់​ឡើង​លើ ទន្ទឹម​នឹង​ស្មា​កាន់​កង​ចក្រ ដៃ​មួយ​ទៀត​សំយុង​ចុះ​ក្រោម ចាប់​កន្ទុយ​ខ្លា ឬ រាជ​សីហ ជើង​ឈរ​ជាន់​លើ​សត្វ​នោះ​ផ្អៀង​មក​ខាង​ស្ដាំ​បន្តិច មាន​អាការ​ដូច​ជា​ប្រឹង​លើក​សត្វ​នោះ ដោយ​មាន​ទឹក​មុខ​បែប​អំនួត2 ។

 តា​ម្នាក់​ឈ្មោះ​ដោក ថាន់ អាយុ ៧០​ឆ្នាំ នៅ​ភូមិ​រោង​ដំរី ប្រប​នឹង​ជើង​ភ្នំ​ខាង​ជើង ដែល​នាំ​ដើរ​មើល​បាន​ប្រាប់​យើង​ថា "នេះ​ហើយ​ជា​រូប​អ្នក​តា​មេស" ដែល​ជា​ធំ​លើស​លែង​ជាង​អ្នក​តា​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាភ្នំ និង​ជា​ទី​គោរព​កោត​ក្រែង​របស់​អ្នក​ស្រុក តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ឯ​រូប​ក្រៅ​ពី​នេះ ជា​អ្នក​តា​បន្ទាប់​បន្សំ បើ​រាប់​រូប​ទាំង​អស់ ទាំង​អ្នក​តា​មេស​ផង ឃើញ ១៥​រូប ។ នៅ​ខាង​មុខ​អ្នក​តា​មេស​នេះ​ប្រហែល ៥ម. មាន​អ្នក​តា​ពីរ​ទៀត នៅ​អម​ផ្លូវ​ដែល​ចុះ​មក​ពី​មេស ហៅ​ថា អ្នក​តា​ទ្វារ ខ្លះ​ហៅ​ថា​អ្នក​តា​ឆ្វេង-ស្ដាំ ។

 ខាង​មុខ​អ្នក​តា​នេះ ប្រហែល​ជា ១០ម. ជា​កន្លែង​កាប់​ក្របី​ថ្វាយ​អ្នក​តា ចម្ងាយ​ពី​ទី​នេះ​ទៅ​ខាង​កើត​ប្រមាណ ១០០ម. ជា​កន្លែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​ជាន់​មុន តែ​សព្វ​ថ្ងៃ​នេះ ត្រង់​ទី​នោះ​ជា​វាល​ស្រែ​ទៅ​ហើយ ។ អំពី​ពិធី​ឡើង​អ្នក​តា​មេស :

កាល​ពី​ដើម មិន​ជា​ជា​ពី​ត្រឹម​ណា​មក​ទេ ព្រោះ​គ្មាន​នរណា​ចាំ​បាន តែ​គេ​ដំណាល​ថា គេ​តែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​មេស​នេះ​រាល់​ឆ្នាំ​រៀង​មក សូម្បី​មក​ដល់​សម័យ​ក្រឡាហោម ង៉ាង ធម្មាតេជោ ហែន ធម្មាតេជោតី ដែល​បាន​ជា​អភិបាលខែត្រ​បាភ្នំ​មក​ហើយ ក៏​នៅ​មាន​គេ​ដឹង​ឮ​ប្រាកដ​ថា មាន​សម្លាប់​មនុស្ស​ថ្វាយ​នៅ​ឡើយ ។

លោក​តា​ដោក ថាន់​បាន​និយាយ​ថា ប្រហែល ៦០​ឆ្នាំ​មុន3 ក្នុង​សម័យ​លោក​ឧកញ៉ា​តេជោ (តី) ធ្វើ​ជា​អភិបាល​ខែត្រ​នោះ គាត់​បាន​ទៅ​មើល​គេ​សម្លាប់​មនុស្ស​ថ្វាយ​អ្នក​តា ២​ដង (គឺ ២​ឆ្នាំ) ។

កំណត់​កាប់​មនុស្ស​ឬ​សត្វ ថ្វាយ​អ្នក​តា​នោះ គេ​ធ្វើ​តែ​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ខែ​ជេស្ឋ ខ្នើត​ក៏​បាន​រនោច​ក៏​បាន ។ តាម​ពាក្យ​លោក​ដោក ថាន់ អភិបាល​ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​នៅ​ថ្ងៃ​ពុធ​ខាង​ខ្នើត​ខែ​ជេស្ឋ តែ​លោក​តា​អ៊ិន វ៉ា អាយុ ៧៣​ឆ្នាំ ជា​អាចារ្យ​វត្ត​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​ក្នុង​ថ្ងៃ​អង្គារ ឬ សៅរ៍ ខាង​ខ្នើត​ខែ​ពិសាខ​ឬ​ជេស្ឋ ។ កាល​ពី​ដើម ច្រើន​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​យ៉ាង​ឧឡារិក ៣-៥ ថ្ងៃ ឬ ៧ ថ្ងៃ ព្រម​ទាំង​មាន​ការ​ប្រជុំ​អស់​ទាំង​ចៅ​សង្កាត់ គ្រប់​សង្កាត់​ដែល​ជា​ចំណុះ​ខែត្រ​បាភ្នំ​ជំនាន់​ដើម​ផង ។ 

គេ​ធ្វើ​រោង​បុណ្យ​នៅ​ទី​វត្ត​វិហារ​ធំ នៅ​នា​ទិស​ពាយ័ព្យ​នៃ​អ្នក​តា​មេស ចម្ងាយ​ប្រហែល​ជា ១គម. ។ មាន​និមន្ត​ព្រះ​សង្ឃ​សូត្រ​និមន្ត​នៅ​ទី​នោះ ព្រឹក​ឡើង និមន្ត​លោក​ទៅ​ដារ​នៅ​ទី​អ្នក​តា​មេស​ខ្លះ នៅ​ទី​អ្នក​តា​ក្រហម​ក​នៅ​ខាង​ជើង​ភ្នំ​ខ្លះ ដារ​ថ្វាយ​អ្នក​តា​សព្វ​ឋាន​នៅ​ត្រង់​ចង្កេះ​ភ្នំ​ធំ​ខាង​លិច​ខ្លះ នៅ​ទី​អ្នក​តា​ទួល​ឈ្នាង​នៅ​លើ​ភ្នំ​ទួល​ឈ្នាង​ខាង​ត្បូង រាល់​ថ្ងៃ ទាល់​តែ​ដល់​ថ្ងៃ​សៅរ៍​ដែល​ត្រូវ​បុណ្យ​ឡើង​អ្នក​តា ។

 អំពី​រឿង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ថ្វាយ​អ្នក​តា​នោះ គឺ​គេ​យក​តែ​មនុស្ស​ណា​ដែល​មាន​ទោស​ធ្ងន់ ត្រូវ​ប្រហារ​ជីវិត​បង់ ។ មុន​នឹង​សម្លាប់​គេ​ហៅ​មនុស្ស​នោះ មក​និយាយ​ប្រាប់​ឲ្យ​ដឹង​ខ្លួន​ជា​មុន ហើយ​គេ​បើក​ឲ្យ​មនុស្ស​នោះ​ស៊ី​ផឹក​យ៉ាង​ឆ្ងាញ់​តាម​ចំណង់ នាំ​ទៅ​ឲ្យ​មើល​ល្បែង មើល​បុណ្យ ហាក់​ដូច​ជា​មនុស្ស​ធម្មតា ។

លុះ​ដល់​ថ្ងៃ​សម្លាប់ គេ​រៀប​ចំ​ដាក់​ឃ្នាង​មនុស្ស​នោះ ហើយ​ដង្ហែ​ចេញ​ទៅ​ពី​ទី​ប្រជុំ​បុណ្យ ដោយ​ក្បួន​ហែ​យ៉ាង​អ៊ឹកធឹក មាន​ទាហាន​កាន់​សស្ត្រាវុធ ឬ កាំភ្លើង​មុខ​ក្រោយ ព្រម​ដោយ​អ្នក​ស្រុក​រាប់​ពាន់​នាក់ ហែ​ទៅ​កាន់​ទី​អ្នក​តា​ព្រះ​ស្រុក (មេ​ស្រុក) នៅ​ខាង​កើត​វត្ត​វិហារ​ធំ ចម្ងាយ​ប្រហែល ៥០០​ម. ។ គេ​គំនាប់​អ្នក​តា​នោះ​ដោយ​អុជ​ផាវ បាញ់​កាំភ្លើង រួច​ហើយ ទើប​គេ​គេ​ហែ​មនុស្ស​ទោស​សំដៅ​ទៅ​អ្នក​តា​មេស ដែល​ស្ថិត​នៅ​ខាង​ត្បូង​អ្នក​តា​ព្រះ​ស្រុក​នេះ​ប្រហែល ៨០០​ម. ។ ដល់​ហើយ គេ​ក៏​រៀប​ចំ​បួង​សួង​បន់​ស្រន់ សូម​ឲ្យ​អ្នក​តា​មេស​ជួយ​ឲ្យ​ស្រុក​បាន​សុខ​សប្បាយ ជួយ​អភិបាល​ស្រុក នាម៉ឺន​សព្វ​មុខ​មន្ត្រី​និង​បណ្ដា​រាស្ត្រ ព្រម​ទាំង​សូម​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ចំ​តាម​រដូវ​កាល ។ល។

រួច​ហើយ គេ​ទើប​គេ​ស្រែក​ភូមា (យក្ស​អឺ!) ៣​ដង ទើប​អ្នក​សម្លាប់​ដែល​មាន​ងារ​ជា​មនោ (អ៊ិន) ដែល​កាន់​ដាវ​រាំ​រែក​ដើរ​ក្រឡឹង​ជុំ​វិញ​មនុស្ស​ទោស យារ​ដាវ​កាប់​តែ ១​ខ្វាប់​ដាច់​ក​តែ​ម្ដង ហើយ​គេ​សម្គាល់​មើល បើ​ឈាម​បាញ់​ទៅ​លើ ទៅ​ខាង​ស្មើ​គ្នា ថា​ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្រប់​ស្រុក បើ​ឈាម​បាញ់​ទៅ​តែ​ខាង​ណា ថា​ភ្លៀង​នឹង​ធ្លាក់​តែ​នៅ​ស្រុក​ខាង​នោះ ។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​បាញ់​កាំភ្លើង អុជ​ផាវ យ៉ាង​គគ្រឹក​គគ្រេង​ផង ។ 

ចំណែក​ខាង​ក្រុម​ដែល​ដង្ហែ​ទៅ​អ្នក​តា​ក្រហម​ក អ្នក​តា​សព្វ​ស្ថាន និង​អ្នក​តា​ទួល​ឈ្នាង ។ លុះ​ឮ​សូរ​កាំភ្លើង​ខាង​អ្នក​តា​មេស​ហើយ ទើប​បាញ់​កាំភ្លើង អុជ ផាវ​គំនាប់​អ្នក​តា​ខាង​ខ្លួន​ជា​លំដាប់​បន្ទាប់​ៗ​គ្នា​ទៅ ។ ឯ​មនុស្ស​ដែល​គេ​សម្លាប់​រួច​នោះ យក​ក្បាល​ទៅ​ដោត​ថ្វាយ​អ្នក​តា​មេស ព្រម​ទាំង​អារ​យក​សាច់​ដោត​ជា ១០០ ច្រនួច​ថ្វាយ​ផង ។ រួច​ហើយ​យក​សាច់ ៥០ ច្រនួច​ទៀត បញ្ជូន​ទៅ​ថ្វាយ​អ្នក​តា​ក្រហម ៥០​ច្រនួច​សម្រាប់​អ្នក​តា​សព្វ​ស្ថាន និង ៥០ ច្រនួច​ទៀត​ថ្វាយ​អ្នក​តា​ទួល​ឈ្នាង ។

ក្នុង​សម័យ​លោក​ធម្មាតេជោ តី នេះ​ដែរ ដែល​ត​មក​ខាង​ក្រោយ​គេ​លែង​សម្លាប់​មនុស្ស ប្រែ​ជា​សម្លាប់​ក្របី​ជំនួស​វិញ ប៉ុន្តែ​គេ​រើស​រក​តែ​ក្របី​ឡើង​ក​មាន​តម្លៃ ៥០ រៀល​ឡើង​ទៅ (តម្លៃ​ជំនាន់​នោះ) ។

ឯ​របៀប​រៀង​រៀប​ចំ​ធ្វើ​បុណ្យ​ក៏​នៅ​មាន​ធ្វើ​ដូច​គ្នា ។ វេលា​ដែល​គេ​សម្លាប់​ក្របី​នោះ​ទៀត ក៏​គេ​សម្គាល់​ឈាម​ដូច​គ្នា​នឹង​ការ​សម្គាល់​ឈាម​មនុស្ស​ដូច​ពោល​ខាង​លើ​នោះ​ដែរ រួច​ហើយ គេ​អារ​សាច់​ក្របី​ដោត ១០០ ច្រនួច ថ្វាយ​អ្នក​តា​មេស អារ​ភ្លៅ ១​ឲ្យ​សុភា​ឆ្វេង យក​ទៅ​ថ្វាយ​អ្នក​តា​ក្រហម​ក អារ​ភ្លៅ ១ ទៀត ឲ្យ​សុភា​ស្ដាំ យក​ទៅ​ថ្វាយ​អ្នក​តា​សព្វ​ស្ថាន ។ 

ឯ​អ្នក​តា​ទួល​ឈ្នាង​មិន​ឮ​និយាយ​ថា​ដូចម្ដេច​ទេ (ប្រហែល​ជា​គេ​លែង​ឡើង​យូរ​ហើយ ដោយ​នៅ​ឆ្ងាយ​ពី​គេ​ពេក) ។ ប៉ុន្តែ មាន​ការ​ប្លែក​ម៉្យាង​ចំពោះ​ក្របី​ដែល​គេ​សម្លាប់​នោះ នៅ​ពេល​រៀប​សម្លាប់ វា​ស្ទុះ​រត់​ពី​កន្លែង​ទៅ គេ​សម្គាល់​ថា អ្នក​តា​មិន​ទទួល ត្រូវ​រក​ទិញ​ក្របី​មួយ​ថ្មី​ទៀត យក​មក​សម្លាប់​ថ្វាយ​វិញ ។

ដល់​មក​សម័យ​លោក​ធម្មាតេជោ ប្លុង គេ​ឈប់​សម្លាប់​ក្របី​ទៅ​ទៀត គេ​ថ្វាយ​ក្របី​ទាំង​រស់ គិត​ពី​នោះ​មក​ដល់​ឥឡូវ​នេះ (១៩៤៤) ប្រហែល​ម្ភៃ​ឆ្នាំ​ហើយ គេ​បែរ​ជា​សម្លាប់​ជ្រូក​ជំនួស​វិញ ។ លុះ​ត​មក​ក្រោយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គេ​ឈប់​ទាំង​សម្លាប់​ជ្រូក​ទៅ​ទៀត គឺ​គេ​យក​តែ​សាច់​ជ្រូក​ដែល​គេ​ទិញ ចំនួន ១០០ ច្រនួច ទៅ​ថ្វាយ​តែ​ម្ដង ។ សម័យ​ខាង​ក្រោយ​មក នៅ​ពេល​ឡើង​អ្នក​តា តែង​មាន​រូប​ស្នឹង​ចូល​ជាន់​ផង ។ គេ​បញ្ជាន់​រូប ឲ្យ​អ្នក​តា​មេស​ចូល​សណ្ឋិត រួច​គេ​នាំ​គ្នា​សួរ​ពី​សុខ​ទុក្ខ​ក្នុង​ស្រុក​គ្រប់​ប្រការ ។ល។ 

ប្រពន្ធ​លោក​តា​ដោក ថាន់ ជា​រូប​សម្នឹង​ដែល​អ្នក​តា​មេស​ចូល​ជាន់ រូប​នោះ​ស៊ី​អ្វី​មិន​បាន​ទេ អ្នក​តា​តម្រូវ​ឲ្យ​ស៊ី​តែ​បាយ​សាប​ជា​ធម្មតា ម៉្លោះ​ហើយ រូប​ស្នឹង​នេះ​ក៏​រីង​រៃ​ទាល់​តែ​ស្លាប់​ទៅ ។ ឯ​កិច្ច​ពិធី​ឡើង​អ្នក​តា​មេស គេ​នៅ​តែ​នាំ​គ្នា​ធ្វើ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ធ្វើ​ដោយ​ខ្សត់​ខ្សោយ​ណាស់ ធ្វើ​សោះ​តែ​ខាន មិន​ជា​អធិក​អធម​ដូច​កាល​ពី​សម័យ​ដែល​នៅ​ថ្កើង​រុង​រឿង​នោះ​ទេ ។ លុះ​អ្នក​តា​មេស​រួច​ហើយ ទើប​គេ​រៀប​ឡើង​អ្នក​តា​ដែល​នៅ​សង្កាត់​នានា ជា​ខាង​ក្រោយ ។ ចំណែក​ពួក​នាម៉ឺន​ដែល​មាន​បណ្ដា​ស័ក្ដិ​ធំ​ៗ មិន​ដែល​ហ៊ាន​ទៅ​ជិត ឬ ដើរ​កាត់​មុខ​អ្នក​តា​មេស​ឡើយ ដោយ​ជឿ​ថា​នឹង​ស្លាប់​ខ្លួន ឬ ខូច​បុណ្យ​សក្ដិ ។

ក្រៅ​អំពី​អ្នក​តា​ដែល​ពោល​ខាង​លើ​នេះ នៅ​មាន​អ្នក​តា​ខ្លះ​ទៀត​ដែល​នៅ​ជិត​ៗ​គ្នា​នោះ​គឺ: អ្នក​តា​ទូង​ស្គរ អ្នក​តា​នាង​ត្រដាច អ្នកតា​សម្ដើង​កែវ អ្នក​តា​ព្រះ​ស្រែ អ្នក​តា​បុះលៀន4 អ្នក​ច្រក​ចំបក់ អ្នក​តា​សូន​យក្ស ។ អ្នក​តា​ទាំង​អម្បាល​នេះ មិន​មាន​រូប​ទេ មាន​តែ​ថ្ម ២-៣ ដុំ​ជា​សម្គាល់ ដែល​ឃើញ​មាន​រូប​ថ្ម​ច្រើន​តែ​ចំពោះ​អ្នក​តា​មេស​ប៉ុណ្ណោះ ។ 

រឿង ដើមរលួសមាស

អ្នកទស្សនា: Views

 


រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។

 ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​
សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក លុះបាន ៣-៤ ខែ តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ។ ដោយ​សារ​តែ​ចេះ​ផ្លាស់​ប្ដូរ​ពណ៌​ល្អ​មើល​ប្លែក​ពី​ដើម​ឈើ​ដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំរលួសមាសនេះ នៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេង ៗ ។


មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះ យ៉ាងកម្សត់ នាំឲ្យអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះមានសេចក្ដីដំណាលថា: មានបុរសម្នាក់ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវកេសី មានកូនស្រីម្នាក់ឈ្មោះនាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់​ត្រួត​ត្រា​លើ​ប្រជា​
រាស្ត្រ​ទូទៅ ។ មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ។ ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតិបុត្រប្រុសមួយនៅក្នុងស្រែ ដែល​នាង​កំពុង​ច្រូត​ស្រូវ , អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូននោះថា ចៅកុដុម្ពីក៍កុមារ ។ កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការបាន

 

អាយុ ១៦ ឆ្នាំ ក៏ប្រកបដោយរូបឆោមយ៉ាងឆើត គួរ​ជាទី​ចាប់​អារម្មណ៍​នៃ​ស្រី​ផងទាំងពួង ។ ឯនាងកុលកេសីជាបុត្រីកុល្លីយបុរស ក៏មានសម្រស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នានឹងគ្នា រហូត​ទាល់​តែ​ដាច់​ចិត្ត​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​កំណើត ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរឲ្យភ័យខ្លាច ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅ មួយជាជនបទដាច់ស្រយាលឈ្មោះកាសី ។ អ្នក​ស្រុក​កាសី​នេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ, ម្នាក់ ៗ គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ ។ បើគេមើលទៅក្នុងផ្ទះជនទាំ

 

ងនោះ គេឃើញតែកន្សែងយន្ត-មន្ត អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍និងកុលកេសី បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចោរ ហនេយ្យុំ ចាប់​កុដុម្ពី​ក៍​បាន ប៉ុន្តែ​នាង​កុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក ដើម្បីសុំអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចោរដោះលែងប្ដីនាងមកវិញ ។
មេស្រុកបានទៅនិយាយនិងក្រុមចោរដោយសម្អាងថា: ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងឲ្យកុដុម្ពីក៍រួចខ្លួនហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏​បាន​សុំ​លោក​មេ​ស្រុក​និង​ប្រពន្ធ​គាត់​ធ្វើ​ជា​ឪពុក​ម្ដាយ​ធម៌ ។ មេស្រុកនិងប្រពន្ធគាត់ ត្រេកអរណាស់ ព្រោះគាត់គ្មានកូន, បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារនិងជាអ្នកទទួលមត៌កផង។ គាត់ស្រឡាញ់កុដុម្ពីក៍និងនាងកុលកេសី ទុក​ដូច​ជាកូនបង្កើត ។ មិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅ ។

 

 កុដុម្ពីក៍និងនាងកុលកេសី ក៏ទទួលមត៌កអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយ ។
ចាប់ពីថ្ងៃនោះ កុដុម្ពីក៍និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ ចេញមុខចេញមាត់មានខ្ញុំកំដរស្រីប្រុសបម្រើឆ្វេង-ស្ដាំឥតខ្វះ ទាំងក្រុមចោរដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លបខ្លាច,លែង​រកស៊ីលួចប្លន់ដូចមុនទៀត ត្រឡប់មកស៊ីតាមធម្មតាវិញ ។ តមក កុដុម្ពីក៍បាននាមថា:កុលកោដិកុដុម្ពីកសេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន ។


កុលកោដិកុដុម្ពីកសេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាង​ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ស្រស់​ឆើត​ឆាយ​លើ​ស​កុមា​រិ​កា​ឯ​ទៀត ៗ ក្នុងស្រុក, ហើយនាងមានចិត្តជាទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នា ។ 

 

លុះនាងកុមារីមានព្រះជន្ម ៧ វស្សា, មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ឈ្មោះនាងកាឡី មានកូនស្រី ២ នាក់ គឺៈ នាងចន្ទី និងនាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡីនេះមានបងស្រីម្នាក់ទៀតឈ្មោះកាឡីនីយា ។
មេកាឡីជាស្រីមេម៉ាយមានចិត្តសាវានឹកចង់បានប្ដី ដោយបានឮល្បីថា: កុលកោដិកុដុម្ពីសេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយ ដោយ​ភ្លេច​នឹក​ដល់​នាង​កុល​កេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន្ធអន្ធការផ្សេង ៗ រៀង​រាល់​ថ្ងៃ​មិន​ចេះ​ឈប់​ឈរ​សោះ, ទាល់តែកុលកោដិកុដុម្ពីក៍ជឿតាមសម្ដីរបស់ខ្លួន ។
ថ្ងៃមួយ កុលកោដិកុដុម្ពីក៍ នាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេ កំពុងតែបង់សំណាញ់ ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយ​តាម​ត្រង់​យ៉ាង​ណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជម្លោះក្នុងកណ្ដាលជលសា, ពេលនោះកុដុម្ពីក៍ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយ​អំណាច​ផលា​និសង្ស​របស់​នាង​កុមារិកា​ជា​កូន​ដែល​នាង​មាន​ចិត្តជាទិព្វ ។
លុះកុលកោដិកុដុម្ពីក៍ត្រឡប់ មកវិញ នាងកុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា ឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះ, តែនាងកុមារិកាក៏នៅសួរជជីករកឫសគល់ថា: ខ្ញុំ​ឃើញ​ច្បាស់​ជា​ម៉ែ​ទៅ​ជា​មួយ​ឪ​ហើយ​ម្ដេច​ក៏​ឪ​ឆ្លើយ​ថា មិនដឹងយ៉ាងនេះ ? ។
នាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់ក៏ទួញយំរៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ហើយ​និយា​យ​ថា: ម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លានណាស់ ចូរកូនរកចំណីឲ្យម្ដាយស៊ីផង ។នាង​កុមារិកាក៏សន្យាថានិងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា “ មរណមាតា ” ។ 

 

មេកាឡី ក្រោយដែលបានដឹងថា: ត្រី​ដំរីនោះ​ជា​មាតា​នាង​មរណ​មាតា​ក៏ឲ្យចន្ទី-ចន្ទនីជាកូន ទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀត, តែដោយហេតុនាងមរណមាតាមានផលានិសង្សច្រើន ក៏បណ្ដាលឲ្យកណ្ដុរសពាំបានស្រកាត្រីដំរីពីរ ទុក​ឲ្យ​នាង​មរណ​មាតា​ដឹង ។ នាងមរណមាតាយកស្រកាត្រីពីរនោះទៅកប់ទុកក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ 

 

មេ កាឡី​ដឹង​ថា​ដើម​ត្រប់​ជា​មាតា​នាង​មរណ​មាតា ក៏ឲ្យគេយកដើមត្រប់ទាំងឫសទាំងគល់ទៅបុកកម្ទេចចោល, តែពេលនោះមានឆ្មាមួយ បានពាំឫសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាង​យក​ឫស​ត្រប់​ពីរ​ទៅដាំ​ក៏​កើត​ជា​ដើម​រលួស​ពី​​រ​ដើម រលួសនេះ ប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ ។


នៅថ្ងៃមួយ ព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពាតព្រៃ, ពេលថ្ងៃក្ដៅ ព្រះអង្គក៏យាចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមួយគូនោះ ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះ​អង្គ​ទ្រង់
​ត្រាស់​ សួររកម្ចាស់ដើមឈើចម្លែកនេះ ដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំង ។ 

 

ស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បស់ ជាទីគាប់ព្រះទ័យហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះ, នាង​ក៏​ព្រម​ថ្វាយ ។ តែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះ, លុះព្រះអង្គត្រាស់សួរនាងមរណមាតា នាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះ ស្រាប់​តែ​ដើម​រលួស​ផុសពីដីអណ្ដែតឡើងទៅដុះនៅក្នុងផើងមាស របស់ព្រះមហាក្សត្រ នៅឯមុខព្រះមហាប្រាសាទ ។


ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើង, ឯផ្កានោះឲ្យនាមហៅថា “ ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយ​
មាន​ពណ៌​ស្លឹកនោះត្រចះត្រចង់ណាស់ផង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


រឿង មាយើង

អ្នកទស្សនា: Views

 

រឿង មាយើង

កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមព្រហ្មទត្តសោយរាជ្យក្នុងក្រុង​ពារាណសី មានព្រះអគ្គមហេសីប្រកបដោយរូបសម្រស់ស្រស់សោភា ព្រមទាំងមន្ត្រីយោធា សមណព្រាហ្មណ៍ដោយប្រាជ្ញា។ 

ទ្រង់គ្រងរាជ្យប្រកបដោយទសពិធរាជធម៌ ប្រជានុរាស្រ្តសឹង​ប្រកបដោយសុខសន្តិភាពពុំមានកើតកោលាហលក្នុងព្រះនគរឡើយ។

 កាលនោះក្នុងមានមាណព​ម្នាក់ជាអ្នកកំសត់ទុគ៌តរស់នៅតែនឹងពីរនាក់ប្តីប្រពន្ធ រីឯនាងប្រពន្ធវិញមានរូបស្រស់សោភា ប៉ុន្តែ​ចិត្តកំណាញ់ទ្រីស្មូញាតិព្រៀងលានពុំចូលចិត្តឡើយ។

         សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើសោតធ្លុះត្បិតនាងប្រពន្ធពុំចេះ​ជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែងចេញតាមប្រហោងនោះ។

 លុះជញ្ជាត់យូរ​ទៅក៏ជិតដល់សំពៅដ៏ធំមួយនាយភេត្រានិងភរិយាក៏មើលពីលើសំពៅមកឃើញកញ្ជើធ្លុះ នាង​ភរិយាក៏ពោលថានាងជាប្រពន្ធម្តេចមិនយកអីចុកកុំឲ្យលេច។

 ប្តីនាងក៏ក្រោធខឹងហើយដេញនាង​ឲ្យចុះទៅនៅជាមួយមាណពនោះ នាយសំពៅក៏ព្រមបបួលមាណពដូរប្រពន្ធ។ នាងជាប្រពន្ធថ្មី​របស់មាណពក៏កាន់កញ្ជើដើរទៅរកអ្វីមកចុកកុំឲ្យលេចរួចដើរជញ្ជាត់តាមប្តី។ 

 ពេលត្រឡប់មកផ្ទះ​វិញនាងក៏ចាត់ចែងឲ្យប្តីយកត្រីជូនញាតិព្រៀងលាន អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នាព្រោះចៅ​មាណព និងប្រពន្ធពុំដែលមានសប្បុរសឡើយ លុះពួកគេទៅលេងផ្ទះមាណពទើបដឹងថាចៅ​មាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។

 ថ្ងៃមួយមាណចូលព្រៃដើម្បីកាប់អុស លុះរែកត្រឡប់​មកវិញប្រពន្ធឃើញឈើនោះសុទ្ធតែជាឈើមានតម្លៃ ដូចជាក្លាំពាក់ ក្រឹស្នាជាដើម ក៏ដេញឲ្យប្តីទៅ​កាប់ចងបាច់ទុកឲ្យបានច្រើន នឹងអាលជួលរទេះអ្នកជិតខាងឲ្យដឹងគរទុក។ 

ពេលអ្នកដើរសំពៅរក​ទិញដើមក្រឹស្នា ក្លាំពាក់ នាងលក់បានទ្រព្យសម្បតិ្តជាច្រើនហើយក៏រៀបចំធ្វើផ្ទះយ៉ាងធំជួលខ្ញុំបម្រើ ឯប្តីនោះក៏បានស្គាល់ចៅដទៃ ស្គាល់ព្រះ ស្គាល់ពញាជាដើម។

 ថ្ងៃមួយនាងស្រដីនឹងប្តី នាងចង់ឲ្យ​ប្តីនាងរៀនរត់ឲ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏យល់ព្រម។ រត់មួយថ្ងៃដំបូងក៏ប្រាប់ប្រពន្ធថាហត់​ស្ទើរដាច់ខ្យល់ស្លាប់ លុះរត់យូរទៅក៏លែងហត់។ 

 ប្រពន្ធឃើញប្តីរបស់ខ្លួនរត់ពុំហត់គ្រប់គ្រាន់បរិបូរ​ក៏នាំទៅជួបនឹងមន្ត្រីដើម្បីសុំផ្ញើប្តីទៅនៅបម្រើព្រះមហាក្សត្រ។ នាកាលថ្ងៃមួយព្រះមហាក្សត្រទ្រង់​ប្រាប់ឲ្យពលសេនារៀបគ្រឿងបណ្ណាការ ព្រោះទ្រង់ចង់ទៅប្រពាតព្រៃព្រឹក្សា។

 ចៅមាណពក៏ប្រាប់​ឲ្យប្រពន្ធរៀបចំក្រយាដើម្បីទៅចូលរួមដង្ហែព្រះរាជា។ ឯនាងប្រពន្ធរៀបចំបង្វិចឲ្យប្តី និងផ្ចិតផ្ចង់​ក្រយាសម្រាប់ព្រះមហាក្សត្រ នាងដឹងថាព្រះមហាក្សត្រនឹងឃ្លាតពីមន្តី្រទាំងឡាយ មានតែ​មាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។

 លុះព្រឹកឡើងពួកពលសេនាក៏រៀបចំដង្ហែព្រះអង្គ ព្រះអង្គ​ទ្រង់ក៏បរអស្សពាហ៍លឿនកន្លង លុះដល់ដើមជ្រៃស្តេចក៏បញ្ឈប់អស្សពាហ៍។ ទ្រង់ទតមើលពុំ​ឃើញនរណាក្រៅពីមាណព ទ្រង់ក៏សន្មតនាមថាចៅមាយើង។

 លុះថ្ងៃពេកទ្រង់ឃ្លានក្រយាក៏ប្រាប់​ទៅមាយើងថាមន្ត្រីទាំងឡាយបែកខ្ញែកគ្នាពុំដឹងនៅទីណា មាយើងក៏ទូលទៅថាទូលបង្គំមានបាយ ស្តេចសោយបាយ ទឹក ស្លា របស់ដ៏មានឱជារសឆ្ងាញ់ដូចទ្រង់ធ្លាប់សោយរាល់ថ្ងៃ ហើយទ្រង់​សរសើរដល់ប្រពន្ធមាយើងថាជាស្រីប្រកបដោយលក្ខិណាចេះរៀបចំទុកដាក់ឲ្យប្តីមានសព្វគ្រប់ពុំ​ខ្វះឡើយណា។

 លុះទ្រង់សោយហើយទ្រង់ក៏ផ្ទំលើភ្លៅមាណពហើយមានបន្ទូលថាទ្រង់នឹងនិទាន​រឿងមួយឲ្យមាណពស្តាប់ ពុំទាន់និទានផងទ្រង់ក៏ផ្ទំលក់ទៅ។ កាលនោះមានទេវតារក្សាដើមជ្រៃ​បានលឺថាស្តេចនឹងនិទានរឿង ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាពុំមានបន្ទូល ទេវតាក៏ខឹងនឹងព្រះបាទព្រហ្មទត្តថាមុសាពុំកាន់ពាក្យសត្យ។

 ដូច្នេះយើងនឹងកាច់មែកជ្រៃទម្លាក់​សង្កត់មហាក្សត្រឲ្យបង់ព្រះជន្មជីវី។ បើពុំបានពេលស្តេចទៅដល់បុរីយើងនឹងកាច់ក្លោងទ្វាសង្កត់​ឲ្យក្ស័យ។ បើឆ្លងផុតទៀតពេលស្តេចចូលដល់ព្រះក្រឡាបន្ទំយើងនឹងក្រឡាជាពស់ទៅខាំ។

 មា​យើងបានលឺពាក្យទេវតាពិភាក្សាគ្នាក៏ដាស់ស្តេចមួយរំពេច ទើបទូលស្តេចថាមានទេវតានិត្យនៅ​រក្សាលើដើមជ្រៃខឹងនឹងព្រះអង្គថានិទានរឿង ហើយក៏ផ្ទំលក់ស្ងាត់ស្ងៀម។ ស្តេចស្តាប់មាយើង​ហើយក៏ស្ទុះឡើងលើសេះបំផាយជាមួយមាយើង។ 

 ក្សិណនោះមែកជ្រៃក៏ធ្លាក់ផុតពីក្សត្រថ្លៃ លុះ​ដល់ក្លោងទ្វារស្តេចប្រាប់ឲ្យមាយើងប្រយ័ត្នជួយវាត់គោសេះឲ្យសេះលោតផ្លោះផុតពីក្លោងទ្វារដែល​ទេវតា​ទម្លាក់មករួចផុតពីក្ស័យ។ លុះចូលមកដល់មណ្ឌលមាយើងក៏ក្រាប់ថ្វាយបង្គំលាទៅកាន់គ្រឹះ​ស្ថានរបស់ខ្លួន ព្រះបាទព្រហ្មទត្តទ្រង់មានបន្ទូលផ្តាំថា ចូរទៅចុះហើយវិលត្រឡប់មកចាំដូចចៅលឺ​ហោង។

 លុះមកដល់ផ្ទះអាត្មា មាយើងក៏ដំណាលប្រាប់ភរិយាអស់សេចក្តី។ លុះមាយើងនិងភរិយា​ហូបបាយហើយក៏ទៅអង្គុយចាំ។ កាលនោះឯងទេវតាបានប្រែក្រឡាជាពស់ទំហំប៉ុនដើមត្នោត បើកពពារគួរឲ្យខ្លាច ភ្នែកធំត្រដាច រីឯចង្កូមសស្ញាច មាយើងក៏លើកខាន់ថ្លាវាត់ដាច់សិរសា

 ឈាម​ពស់ខ្ទាតទៅដល់ថនាព្រះទេពី មាយើងគិតថាបើដាស់ក្រឡាបន្ទំយល់ពុំគួរបើយកដៃទៅជូតក៏ពុំជា រួចហើយក៏យកខ្មោចពស់ដាក់ក្រោមក្រឡាបន្ទំហើយហាមាត់លិទ្ធឈាមដែលប្រលាក់សុដន់ក្សត្រី។ 

 នាងនាថភ្ញាក់ឡើងក៏ដាស់ព្រះភូមីខ្សឹបប្រាប់ថាមាយើងយកជីវ្ហាមកលិទ្ធដោះខ្លួន។ ស្តេចព្រហ្មទត្ត​ស្តាប់ប៉ុណ្ណោះក៏ក្រេវក្រោធពេកក្រៃមិនបានជាគិតក៏បញ្ជាឲ្យពេជ្ឈឃាតនាំមាយើងទៅប្រហារជីវិត​ទាំងយប់ ប៉ុន្តែមានការរារាំងពីឆ្មាំយាមទ្វារទិសទាំងបួន ព្រោះថាច្បាប់ប្រចាំព្រះរាជវាំងមិនអាច​យកអ្នកទោសទៅប្រហារជីវិតមុនថ្ងៃរះបានទេ ហើយឆ្មាំទ្វារទិសនីមួយៗបានពន្យល់ប្រាប់ហេតុ​ផលជាច្រើនដល់ពេជ្ឈឃាតដើម្បីកុំឲ្យពេជ្ឈឃាតប្រហារជីវិតមាយើង ហើយធ្វើឲ្យព្រះអង្គមានការ​ស្តាយក្រោយ។

 និយាយពីស្តេចព្រហ្មទត្តកាលដែលតើនឡើងហើយនឹករឿងសព្វគ្រប់ឃើញថាចៅ​មាណពមានគុណលើព្រះអង្គក្រាស់ក្រៃ ក៏ទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យរត់ទៅតាម។ អាមាត្យរត់វឹង​ទៅតាមទាន់ពេជ្ឈឃាតនៅទ្វារទិសឧត្តរក៏នាំមាយើងត្រឡប់មកវិញ។ 

 ស្តេចព្រហ្មទត្តក៏ត្រាស់សួរ​មាយើងដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ ស្តេចព្រហ្មទត្តបានសុំទោសចៅមាយើងកុំឲ្យខឹងនឹងព្រះ​អង្គ ហើយក៏ប្រទានយសសក្តិដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងក៏រស់នៅជាមួយភរិយា​យ៉ាងសុខសាន្ត។

         ថ្លែងពីនាយសំពៅកាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍មិន​ជួយធ្វើការអ្វីសោះគិតតែចាយ ពេលដែលកូនជុះអាចម៍ ជុះនោមនាងមិនយកទៅលាងទេ តែង​តែ​ហែកព្រែថ្មីៗជូតហើយបោះចោលគ្មានស្តាយស្រណោះបន្តិចសោះ មាសប្រាក់ដែលធ្លាប់មានក៏ត្រូវ​រលាយអស់រហូតដល់លក់សំពៅចាយទៀត។

 លុះអស់ប្រាក់ពីខ្លួន ទាំងពីរនាក់ប្តីប្រពន្ធក៏ពរកូនដើរ​សុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះមាយើង នាងជាភរិយាមាយើងមិនដឹងក៏ហៅឲ្យទាន​ដូចសព្វដង ហើយក៏ស្គាល់ជាក់ថាជាអតីតស្វាមីនាងជានាយសំពៅ ចុះឥឡូវម្តេចក៏មកសុំទានទៅ​វិញ។ ចំណែបុរសជាប្តីឃើញនាងអតីតភរិយាក៏ស្គាល់ហើយមានចិត្តអៀនខ្មាស់ក៏នាំប្រពន្ធកូនគេច​បាត់ទៅ។

រឿង គ្រូហោរ តា ចាស់ និង ដូន ចស់

អ្នកទស្សនា: Views

រឿង គ្រូហោរ  តា ចាស់ និង ដូន ចស់ 

កាលពីព្រេងនាយមានគ្រូហោរម្នាក់ជាអ្នកទាយ គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ មានថ្ងៃ ១ ភា ចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ 

ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១ ដល់ ល្ងាចគាត់ត្រឡប់មកផ្ទះវិញ គាត់យកទន្សាយក្រុង ទុកនៅ កណ្តាលច្បារបន្លែ ខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងបោះ ទុកក្នុង ត្រពាងនៅជិតឡារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើល ថាព្រឹកនេះ យើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន ព្រោះ ។


ចាប់បានត្រីរ៉ស់១ ទន្សាយ ១ ម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីពិកនេះ ហើយ» ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះ ឃើញហោរនោះ នៅអង្គុយលើគ្រែ មុខផ្ទះ តាចាស់ដូនចាស់ ក៏ជំរាបសួរ« ?ជំរាបសួលោកតា? លោកតាហោរ : លើកដៃថ្វាយព្រះ តា និង យាយ  ?

ចាស់យាយចាស់នោះ ចូលទៅ បន្តិច 

 ហោរដណ្តឹងសួរមកតាយាយថា:  ? «ចុះអញ្ជើញមកនេះ មាន ការអ្វី?» ។ ថ្ងៃនេះខ្យល់បកអីបានតាយាយ ដល់ផ្ទះខ្ណុំ  ។ តាយាយឆ្លើយ: គ្មានអ្វីទេលោកតា ថ្ងៃនេះទំនេរចង់ 

តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មាន ការបន្តិច សូមលោក មេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? ចូរថាមកចុះ! » ។ តាចាស់យាយចាស់ថា «លោកអើយ! យើងខ្ញុំ ទាំង ពីរនាក់នេះ អស់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ, តើពិកនេះ និង បានអ្វីទទួលទានឬទេ?» ។ ហោរចាប់ក្តារឆ្នួនឡើង វាយលេខមើលឲ្យភា យាយ មើលរួចស្រេចក៏ជម្រាបតាយាយថា «ពិកនេះ តាយាយឯង មុខ លិទ្ធប្រហុកក្នុងពាង!» ។ តាយាយឮហោរថាដូច្នោះ ក៏នឹកក្នុងចិត្តថា « ហោរនេះ គ្មានពូកែ  ទាយផ្តេសផ្តាសសោះ, យើងកុំជឿ!» គិត ប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ 

ហើយយាយក៏ប្រើតាទៅចាប់យក ត្រីពីទ្រង់ ទៅធ្វើក្បែរត្រពាំងជិតផ្ទះ លូកចាប់ត្រីយកបម្រះរួច លោភចុះត្រពាងទៅ ។ តាក៏ស្ទុះទៅយកអង្គរុត ដែលគ្របទន្សាយ មកដេញរុតតី ។ ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។ យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃក៏ស្រែកថា« តា ៗ! ទន្សាយរួចទៅហើយ!» ។ តាប្រាប់ទៅវិញថា "យាយអើយ !ត្រីវា បម្រះរួចទៅហើយដែរ . .យាយ ក៏បន្ទោសតាថា “តាឯង សមសុី


ប្រហុកក្នុងពាង ដូចគ្រូទាយពីព្រឹកមិញនោះឯង » ។ តាឮយាយថាដូច្នោះ ក៏នឹកឃើញថា «គ្រូទាយខ្ញុំទាយឆុតមែន» ដល់ពេលបាយព្រែក តាចាស់ដូន ចាស់ក៏នាំគា្នស៊ីបហុកក្នុងពាងដូចហោរទាយឲ្យនោះឯង ទើបតាចាស់ ដូនចាស់ជឿថា «ហោរនេះចេះនិងត្រឹមត្រូវពិតប្រាកដ មែន» ។