រឿងក្មេងកំព្រានិងព្រះចៅផែនដី

អ្នកទស្សនា: Views


រឿងក្មេងកំព្រានិងព្រះចៅផែនដី

មានកូនក្មេង ១នាក់អាយុ ១៥ឆ្នាំជាក្មេងកំព្រាអិតមាតាបិតារក្សា ក្មេងនោះទៅនៅដោយសាររោងនាយពិសេស គឺរោ

ងគ្រួសំរាប់ធ្វើក្រយាស្ងោយអ្នកស្ដេច អែនាយពិសេសគេក៏អាណិតមេត្ដាអោយនៅ ហើយគេប្រើអោយលាងចាន

លាងថាស ជូតសមស្លាបព្រា អោយប្រាក់ខែក្នុងមួយខែជាប្រាក់៥-៦កាក់ល្មមការសាហុយបាន ក្មេងនោះអុស្សាហ៍ធ្វើ

ការក្នុងមុខក្រសួងរបស់ខ្លួន បានប្រាក់តែរាល់ខែរៀងមក។

អែព្រះបរមខត្ដិយាព្រះចៅផែនដី ស្ដេចតែងយាងមកទតការក្នុងរោងពិសេស បានទ្រង់យល់ក្មេងនោះធ្វើការស៊ីឈ្នួល

លាងចាននោះរឿយៗ។ ថ្ងៃ១ស្ដេចទ្រង់យាងមករោងពិសេស យល់កូនក្មេងកំពុងតែលាងចាននៅក្រៅរោង ស្ដេចត្រា

ស់សួរថា «ចៅ អែងស៊ីឈ្នួលលាងចាន សព្វថ្ងៃនេះមានប្រាក់ប៉ុន្មានហើយ»។ ក្មេងនោះឆ្លើយថា «សព្វថ្ងៃនេះខ្ញុំមានស្មើ

នឹងស្ដេចផែនដី»។ ស្ដេចត្រាស់ថា «ការដែលរកស៊ីឈ្នួលគេក្នុងលោកនេះ គឺការស៊ីឈ្នួលលាងចាន ជាការទាបថោក

បំផុតម្តេចចៅអែងស្ដីអួតថា ខ្លួនមានសម្បត្ដិ ស្មើនឹងយើងជាម្ចាស់ផែនដីផ្ទៃក្រោមនេះ»។ ក្មេងនោះក៏អធិប្បាយថា «ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះ ក្នុង១ខែគេអោយ៥-៦កាក់ក៏ពិតមែន តែការដែលទទួលទានបាយ

ក៏ត្រឹម១ឆ្អែត ទទួលទានដំនេកក៏ត្រឹម១ពេល អែអ្នកស្ដេចដែលមានសម្បត្ដិច្រើនរាប់មិនអស់នោះសោត ក្នុង១ថ្ងៃក៏

គង់សោយព្រះក្រយាស្ងោយត្រឹមតែ១ឆ្អែតដូចគ្នា នឹងសោយអោយលើសអំពីនោះទៅក៏ទេ ការដែលទ្រង់ផ្ទំសោតក៏

ទ្រង់ផ្ទំត្រឹម១ពេលដូចគ្នា នឹងអោយលើសលែងពីនោះទៅក៏ទេ ហេតុនេះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្ដិស្មើនឹងស្ដេចផែន

ដីដែរ»។

អែមហាក្សត្រាធិបតីបានស្ដាប់ពាក្យក្មេងវាអធិប្បាយប្រាប់ ហេតុយក១ឆ្អែតជាប្រមាណដូច្នោះហើយក៏ទ្រង់យល់ថា

ពិត ថាមែនប្រាកដណាស់ ទ្រង់ពិចារណាមើលហេតុទៅ ក៏ពុំមានខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹម១ឆ្ែអត អ្នកមានក៏ស៊ីត្រឹ

ម១ឆ្អែតដូចគ្នា ស្ដេចមានព្រះហរិទ័យស្រលាញ់ពាក្យក្មេងនោះក្រៃពេកទើបទ្រង់ប្រទានមាសប្រាក់សំពត់ខោអាវអោ

យទៅក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅថាពាក្យអ្នកប្រាជ្ញបានក្នុងលោកនេះ។


មានរឿង១ទៀត ឈ្មោះថាតំរាស្របតបតគ្នា

រឿងព្រះចៅផែនដី និងក្មេងឃ្វាលក្របី

មានមហាក្សត្រាធិបតី១អង្គ ស្ដេចនាំពួកសេវកាមាត្យមុខម្រន្ដីទាំងឡាយសឹង នាំគ្នារៀបក្បួនហែស្ដេចទៅតាមមុខងា

រ លុះទៅដល់ទីទួល១ ជាទីសមគួរដាក់ឈប់ អាស្រ័យបរិភោគេភាជនាហារ នាវេលាព្រឹក ទើបស្ដេចអោយពួកអ្នកពិ

សេសដាំស្លចំអិនក្រយាស្ងោយរង់ចាំនៅ អែព្រះអង្គអែងនិងពួកទាហានសេះ ក៏បរសេះចេញទៅដេញសត្វ បាញ់សត្វ

ម្រឹកគីម្រឹគាតាមជួរព្រៃ អែពួកម្រន្ដីក៏នាំគ្នាជិះសេះបរ តាមស្ដេចទៅ


អែសេះស្ដេចនោះ លឿនលើសសេះពួកម្រន្ដី ទើបបរទៅដាច់អស់សេះទាំងពួង ពួកមន្រ្ដីតាមពុំទាន់ស្ដេចបរព្រះទីនាំ

ងចូលព្រៃចេញវាលវង្វេងផ្លូវទៅ តែ១ព្រះអង្គអែង លុះពេលថ្ងៃត្រង់ស្ដេចរកផ្លូវនឹងវិលមកទីជំរំដែលចតនោះពុំឃើ

ញ កើតឃ្លានព្រះស្ងោយពន់ពេក ស្ដេចខំបរសេះព្រះទីនាំងកាត់ព្រៃធំ ចេញទៅដល់ទីមាត់បឹង១ បានលឺសព្ទត្រដោក

គោក្របីនិងសំលេងក្មេងឃ្វាលក្របីវានិយាយគ្នា ទើបទ្រង់បរសេះកាត់តំរង់ទៅទីនោះ លុះដល់បានឃើញក្មេងគង្វា

លគោក្របីម្នាក់ ទើបត្រាស់សួរក្មេងនោះថា អើអានាង ទីទួលគោកចែងកនែ្លងគេតែងមកឈប់កាក់ ដាក់អាស្រ័យ

នោះ ចៅអែងបានដឹងបានស្គាល់ខ្លះទេ។ អែក្មេងពុំស្គាល់ជាស្ដេច នឹកស្មានជាមនុស្សដទៃផ្ដាស ទើបវានិយាយប្រាប់ថា

«ទីទួលគោកចែងនោះខ្ញុំស្គាល់ច្បាស់ណាស់ ទៅពីនេះទៅមិនឆ្ងាយប៉ុន្មានទេ ចូរអ្នកបរសេះទៅខាងទិសអុត្ដរនោះចុះ

ថាហើយក្មេងនោះលើដៃចង្អុលប្រាប់ផ្លូវ។ អែមហាក្សត្រធិបតី ស្ដេចនឹងទៅតែអែងក្រែងវង្េវងផ្លូវទៀត ព្រះហរិទ័យ

ចង់បានក្មេងនោះជូនទៅជាមួយផង ទើបត្រាស់ថា «អានាងអែជិះសេះខាងក្រោយយើង ជូនយើងទៅដល់ទីទួលគោក

ចែងនោះ សូមអែងវិលមកវិញ យើងនឹងអោយប្រាក់អែង ជារង្វន់ថ្លៃជូនគ្នានោះ»។


ក្មេងនោះក៏ព្រមជូនផ្លូវ ទើបវាឡើងជិះសេះខាងក្រោយ អោយស្ដេចបរចរទៅ តាមមាគ៌ា ខ្លួនវាជាមគ្គឣទេ្ទស ក៏ចង្អុ

លផ្លូវបរទៅតាមលំដាប់វាលព្រៃ។ លុះដល់កន្ដាលផ្លូវស្ដេចទ្រង់ត្រាស់ថា «អើអានាងអែងនៅស្រុកក្រៅនេះ អែងបាន

ស្គាល់ស្ដេចជាម្ចាស់ផែនដីរឺទេ?» បាទទេខ្ញុំមិនដែលស្គាល់ទេបង មិនដែលឃើញសោះ អ្នកស្ដេចនេះ លឺតែម៉ែអូវប្រា

ប់ថាហ្លួងៗនោះពុំដឹងជាមុខមាត់យ៉ាងណាទេ។ អោ អែងចង់យល់ចង់ស្គាល់ហ្លួងនោះដែររឺអី? បាទខ្ញុំបាទចង់ស្គាល់ដែរ

តែមិនដឹងជាហ្លួង នោះនៅអែណា អើបើអែងចង់ស្គាល់ហ្លួងនោះងាយទេ ចាំទៅដល់ទីជំរកប្រជុំ មនុស្សច្រើននោះកា

លណា គេតែងតែដោះមួកគំនាប់ហ្លួងមនុស្សណាដែលមិនដោះមួកនោះ មនុស្សនោះហើយជាហ្លួងពិតប្រាកដ ចូរអែង

សំគាល់ថាជាហ្លួងចុះ។ អែក្េមងនោះបានលឺដូច្នោះហើយ ក៏កំនត់កត់ចាំទុកក្នុងចិត្ដ លុះទៅដល់ទីទួលនោះ អែបណ្ដាមុខ

មន្រ្តីទាំងឡាយបានឃើញស្ដេចយាងទៅដល់ ក៏នាំគ្នាត្រេកអរសាទរដោះមួកលើកដៃគំនាប់តាមទំលាប់។ អែមហាក្ស

ត្រាធិបតី ស្ដេចនាំកុមារនោះចុះចាកខ្នងមនោមេយ្យ ដល់ហើយស្ដេចបែរទៅនិយាយថា « ម្ដេចអែងបានឃើញគេ

ដោះមួកគំនាប់អ្នកណា អ្នកណាមិនដោះមួកគំនាប់គេនោះ? » ក្មេងនោះតបថា ហ្លួងនោះខ្ញុំស្គាល់ហើយ? ចុះអែងថា

អ្នកណាជាហ្លួងចូរថាទៅមើល។ បាទហ្លួងនោះបើមិនរូបបងអែងគឺរូបខ្ញុំបាទ បើមិនខ្ញុំបាទក៏បងអែងព្រោះមិនដោះមួក

ដូចគ្នា។ អែមហាក្សត្រធិបតីបានស្ដាប់កុមារនោះថ្លែងប្រាប់ចេញមិនចំអង្គ វាគៀវយកទាំងរូបវាផងដូច្នោះហើយ ក៏ទ្រ

ង់គិតថា អែងបានប្រាប់វាថា «បើឃើញរូបណាមិនដោះមួកក្នុងកាលដែលប្រជុំជន រូបនោះអែងគឺ ហ្លួងហើយអិលូវវា

ក៏មិនដោះអែងក៏មិនដោះដូចគ្នា បានជាវាចង្អុលរូបទាំង២ថា បើមិនអែងក៏ខ្លួនវា បើមិនវាក៏អែង ពាក្យវានោះជាពាក្យ

អ្នកឆោតខ្លៅសំដៅ ព្រោះតែប្រាប់ទេរឺ រឺវាដឹងថា អញនេះជាហ្លួងហើយ បើវាដឹងច្បាស់ថាអញនេះជាហ្លួង ហើយតែវា

ចង់ថារូបវាផងព្រោះអែងប្រាប់មុននោះជាអាថិកំបាំងបន្ដិច គឺថាអ្នកដែលមិនដោះមួក វាមិនដោះមួកដូចគ្នាវាអាងអាទិ៍

ដើមនេះ ទើបវាថាវាផង ហេតុ ដូច្នោះពាក្យវានោះបើពិគ្រោះទៅ គួរទៅជាពាក្យអ្នកមានបញ្ញា គឺជាពាក្យអ្នកប្រាជ្ញវិ

ញបាន ពាក្យក្មេងយ៉ាងនេះប្រែមិនចេញជាប្រាជ្ញជាខ្លៅក៏ថាមិនបាន។

ព្រះមហាក្សត្រ ស្ដេចទ្រង់គិតវិញទៀតឃើញថា ពាក្យក្មេងថានោះ គួរគិតយល់សេចក្ដីថា រូបស្ដេចនេះនឹងសំដៅយក

ត្រង់មិនដោះមួក ជាប្រមាណនោះមិនបាន រាស្រ្ដគេមិនដោះមួកវិញក៏មាន ដែលហៅថាស្ដេចៗនោះ គឺសំដៅយកចំ

នេះវិជ្ជាការ ដែលប្រកបដោយសង្គហវត្ថុ៤ប្រការ នឹងទ្រង់ទសពិធរាជធម៌ទាំង១០ប្រការជាដើម ទើបហៅថាជាស្ដេច

ជាហ្លួងបាន បើទៅយកត្រង់មិនដោះមួក រឺ មិនលើដៃគំនាប់គេ សន្មតថាជាមហាក្សត្រនោះ ក្មេងដែលវាមិនដោះមួក

មិនលើដៃគំនាប់គេនោះ ក៏សន្មតថា មហាក្សត្របានដូចគ្នា ទើបវាថាបើមិនអែងក៏អញ បើមិនអញក៏អែង យ៉ាងនេះ។

មួយទៀតដូចពាក្យហៅថា លោកសង្ឃនោះគឺ សំដៅយកត្រង់ទ្រទ្រង់គុណធម៌ ប្រកបដោយនូវសីលទាំង៤ មានបាតិ

មោក្ខសំវរសីលជាដើមផង ប្រកបដោយគុណធម៌របស់សមណៈ មានអប្បច្ឆតាទិគុណ គឺប្រាថ្នាតិច មានចិត្ដសន្ដោស

ជាដើមផង ទើបហៅថាជាលោកសង្ឃបានក្នុងព្រះពុទ្ធសាសនានេះអែង បើទៅយកត្រង់កោរក្បាល ត្រងោល ស្លៀក

ពាក់សំពត់ពណ៌លឿងជាប្រមាណ ថាលោកសង្ឃនោះ ពួកអុបាសក ក្មេងចាស់ ប្រុសស្រីមានគេកោរក្បាលត្រងោល

ដែរ អែស្លៀកពាក់សំពត់លឿង នោះក៏មានដែរ ម្ដេចពួកនោះក៏មិនសន្មតនាមហៅថា លោកសង្ឃទៅផង។ ពាក្យក្មេង

គង្វាលក្របីវាថានោះគួរយកជាគតិលោកបាន ហៅថាពាក្យបណ្ឌិតអ្នកប្រាជ្ញ ក្នុងលោកិយនេះបានគួរអែងពិចារណា

ស្ដាប់មើលចុះ។ រឿងនិទាននេះមានក្នុងក្បួនបារាំងសែស។