រឿងយក្ខិនីមុខសេះ

អ្នកទស្សនា: Views


រឿង យក្ខិនីមុខសេះ

ក្នុងកាលកន្លងទៅយូរណាស់មកហើយ មានព្រះរាជាមួយព្រះអង្គសោយរាជ្យនៅក្រុងពារាណសី ។ ទ្រង់មានព្រះអគ្គមហេសី ដែលចូលចិត្តផឹកសុរា និយាយកុហក និងប្រព្រឹត្តតែអំពើក្បត់ចិត្ត ស្វាមី លុះព្រះនាងទទួលមរណភាពទៅក៏កើតជាយក្ខិនីខុសប្លែក អំពីត្រកូលយក្សផ្សេងៗ គឺមានខ្លួនជាយក្ស មុខជាសេះឈ្មោះថា អស់សម្មុខិយក្ខិន  ស្ថិតនៅក្នុងលេណគុហានាបាតភ្នំមួយបានចូលទៅ បម្រើស្តេចវេស្សវ័ណអស់វារៈបីឆ្នាំ ស្ដេចទ្រង់ប្រទានគោចរភក្ស មួយមានបណ្ដោយ៣០យោជន៏ទទឹង៥យោជន៏ដើម្បីចាប់មនុស្សសត្វ បរិភោគ។

ថ្ងៃមួយយក្ខិនីមុខសេះ ចាប់បានព្រាហ្មណ៏កំលោះម្នាក់មានរូបឆោម ល្អសមរម្យក៏នាំយកទៅទុកក្នុងគុហាដើម្បីធ្វើជាស្វាមី។ ចាប់តាំង ពីថ្ងៃនោះមក យក្ខិនីខំស្វះស្វែងរកចាប់មនុស្សដើម្បីយកវត្ថុផ្សេងៗ មានសំពត់អាវ អង្ករ ត្រីសាច់ ម្ហូបចំណីដែលមានឱជារសទៅ ចិញ្ចឹមព្រាហ្មហ៏ជាស្វាមីនោះរាល់ថ្ងៃ។ រាល់ពេលដែលយក្ខិនីចេញទៅរកអាហារ នាងបានយកដុំថ្មមួយដុំ ធំមកខ្ទប់មាត់ទ្វារ ព្រោះខ្លាចព្រាហ្មណ៍នោះរត់ចោល។ 

ក្នុងគ នោះព្រះពោធិសត្វបានមកចាប់បដិសន្ធិក្នុងផ្ទៃរបស់នាង។ លុះគ្រប់ ទសមាស នាងប្រសូតបានកូនប្រុសម្នាក់មានរូបរាងល្អប្រិមប្រិយគួរ ជាទីស្រឡាញ់ ។ នាងយក្ខិនីមុខសេះមានសេចក្តីស្រឡាញ់ចំពោះ បុត្រ និងស្វាមីយ៉ាងក្រៃលែង នាងតែងតែទំនុកបម្រុងដោយភោជ នាហារជាទីគាប់ចិត្ត។

លុះព្រះពោធិសត្វមានវ័យធំឡើងក៏ប្រមៀលដុំថ្មដែលម្តាយខ្ទប់ទ្វារ  នោះចេញ ហើយនាំឪពុកមកអង្គុយលេងនៅខាងក្រៅ ។

 ដល់ពេល យក្ខិនីត្រឡប់មកវិញ កូនបានប្រាប់ម្តាយភ្លាមថា "កូនបានប្រមៀល ដុំថ្មនេះចេញហើយ ព្រោះនៅខាងក្នុងងងឹតហើយអផ្សុកខ្លាំងណាស់” ហេតុតែយក្ខិនីស្រឡាញ់កូនក៏នៅស្ងៀមមិនស្ដីថាអ្វីឱ្យកូនឡើយ។

ថ្ងៃក្រោយមកទៀត ព្រះពោធិសត្វមានសេចក្តីងឿងឆ្ងល់នឹង ម្ដាយរបស់ខ្លួនណាស់ ហេតុអ្វីបានជាម្តាយមានមុខដូចសេះ ទើប សួរទៅឪពុកៗប្រាប់កូនថា "កូនមាសឪពុក "

ម្តាយឯងជាយក្សទេ យើងទាំងពីរនាក់ទើបជាមនុស្ស ។ បន្ទាប់ពីព្រះពោធិសត្វបានដឹង ហេតុសព្វគ្រប់ហើយក៏នាំឪពុករត់ចេញពីទីនោះទៅ។

យក្ខិនីត្រឡប់មកវិញមិនឃើញប្ដី និងកូន ក៏ហោះទៅតាមមានសន្ទុះ លឿនដូចខ្យល់ ក៏ទៅទាន់ពួកគេនៅពាក់កណ្តាលផ្លូវហើយនាំក្រុម គ្រួសារមកគុហាវិញ។

 ក្រោយមកកូននោះបាននាំឪពុករត់ម្តងទៀត យក្ខិនីក៏តាមទាន់ទៀត។ ថ្ងៃមួយព្រះពោធិសត្វបានគិតថា "មាតា របស់អញមានទឹកដីជាទីស្ថានបរិច្ឆេទកំណត់ពីត្រឹមណាដល់ត្រឹម ណា?” លុះគិតដូច្នេះហើយក៏សួរទៅម្តាយៗបានប្រាប់ទីស្ថានខេត្ត របស់ខ្លួនសព្វគ្រប់ដល់កូន។

ថ្ងៃមួយព្រះពោធិសត្វបានឱកាសល្អ ក៏បញ្ជិះឪពុករត់ចេញយ៉ាង លឿន ហើយក៏បានទៅដល់មាត់ស្ទឹងជាព្រំដែនរបស់យក្ខិនីនោះ ក៏ ប្រញាប់នាំឪពុកឆ្លងស្ទឹងនោះទៅ។    លុះដល់ពាក់កណ្ដាលស្ទឹង យក្ខិនីតាមមកទាន់ ប៉ុន្តែពុំអាចចាប់យកស្វាមី និងកូនមកវិញបាន ឡើយ ព្រោះហួសព្រំដែនរបស់ខ្លួន នាងក៏ខំ

និយាយអង្វរកូន និង ស្វាមីនោះឱ្យត្រឡប់មកវិញដោយប្រការផ្សេងៗ។

យក្ខិនីដឹងថា ជនទាំងពីរនាក់មិនត្រឡប់មកវិញ ក៏មានសេចក្តីខ្សឹក ខ្សួលយំសោកបោកខ្លួន ព្រោះតែស្រឡាញ់កូននិងស្វាមី ទើបនិយាយ នឹងកូនថា "កូនសម្លាញ់មាសម្តាយ បើកូនមិនត្រឡប់មកវិញទេ ចូរ កូនរៀនយកមន្ដវិជ្ជាឈ្មោះចិន្តាមណីពីម្តាយចុះ ព្រោះមនុស្សលោក

បើគ្មានសិប្ប: ហើយ រស់នៅដោយកម្រពេកណាស់ ឯមន្ដវិជ្ជាឈ្មោះ ចិន្តាមណីនេះមានតម្លៃខ្ពង់ខ្ពស់ ព្រោះមានអានុភាពយ៉ាងវិសេស។

ព្រះពោធិសត្វឈរនៅពាក់កណ្ដាលស្ទឹង បានស្ដាប់ម្ដាយ ថ្លែងគុណ វិសេសនៃមន្តវិជ្ជាឈ្មោះចិន្តាមណីនោះរួចហើយ ក៏ថ្វាយបង្គំម្ដាយ រៀនយកនូវមន្តវិជ្ជាដោយសព្វគ្រប់ ហើយស្រែកលាយ សូម អ្នកម្តាយត្រឡប់ទៅវិញចុះ កូនសូមថ្វាយបង្គំលាសិនហើយ”។


ចំណែកនាងយក្ខិនីក៏ប្រហារដើមទ្រូងស្លាប់ក្នុងពេលនោះទៅ ព្រះពោធិសត្វឃើញម្តាយស្លាប់ក៏យំសោកសង្រេងក្រៃលែង ហើយ នាំឪពុកចាត់ចែងធ្វើពិធីតម្កល់សព។ លុះបូជារួចហើយក៏បេះផ្ការុក្ខ ជាតិផ្សេងៗយកទៅបូជាធាតុម្ដាយ។ ឯឪពុកក៏ទៅសាងផ្នួសបួសជា តាបស។ ចំណែកកូនកំលាឳពុកទៅកាន់ក្រុងពារាណសី។ ចប់

រឿង តេជោយ៉ត

អ្នកទស្សនា: Views

 

នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេ​ហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹក​ចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" ​បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។

 ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើម​អំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉ត​បានព្យាយាមលោកទ័ពទៅបង្ក្រាបក្រុមបះបោរនេះ​ខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុង​អន្លង់​ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបាន​តេជោ​មាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។

A

         ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបាន​ទទួលរាជបញ្ជា និងដាវអាជ្ងាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ 

ឆ្លង​តាម​បទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ​តេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោ​យ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហា​ក្សត្រផងដែរ។ ដើម្បីយកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់​អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ 

បក្សពួកម៉ឺនចៃ​ចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាង​ទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែន​នេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់​យកទៅសម្លាប់ចោលទៅ។ 

ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយ​ព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ​ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ 

ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោ​យ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យ​សត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះ​ថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
C

         ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយ​ដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យ​ចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួច​ចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉ត​ជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។

 ដោយសង្កេតឃើញជំទាវរើសអើង​ស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យ​ជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូន​កុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់​ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោ​យ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។